ការសរសើរដំកើង ដោយមិនបានព្រៀងទុក
កិច្ចការ ១៦:១៦-២៦ លុះពេលប្រហែលជាកណ្តាលអធ្រាត្រ ប៉ុល និងស៊ីឡាស កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ។ កិច្ចការ ១៦:២៥ ក្នុងអំឡុងដំណើរបេសកកម្មរយៈពេលខ្លី នៅប្រទេសអេត្យូពី ក្រុមការងាររបស់យើងបានរួមដំណើរជាមួយក្រុមមួយទៀត មកពីអង្គការក្នុងតំបន់ ដើម្បីទៅឈោងចាប់យុវជនមួយក្រុម ដែលកំពុងរស់នៅក្នុងតង់ ក្នុងតំបន់អនាធិបតេយ្យ ដោយការលំបាកជាខ្លាំង។ ពួកគេមានចិត្តរីករាយ ដែលបានជួបយើង! យើងក៏បានចែកចាយទីបន្ទាល់ ពាក្យលើកទឹកចិត្ត និងអធិស្ឋានជាមួយគ្នា។ ផ្នែកដែលខ្ញុំចូលចិត្តបំផុតនៅថ្ងៃនោះ គឺនៅពេលដែលសមាជិកក្រុមការងារប្រចាំតំបន់ បានលេងហ្គីតានាំយើងច្រៀងសរសើរដំកើង និងថ្វាយបង្គំព្រះ ដោយមិនព្រៀងទុក ជាមួយមិត្តភក្តិថ្មីៗរបស់យើង នៅពេលខែភ្លឺ។ ពេលនោះពិតជាមានន័យណាស់។ ពួកគេរស់នៅក្នុងស្ថានភាពដែលហាក់ដូចជាគ្មានសង្ឃឹម តែពួកគេមានក្តីសង្ឃឹម និងក្តីអំណរ ដែលមានតែព្រះយេស៊ូវទេ ដែលអាចប្រទានឲ្យបាន។ បទគម្ពីរកិច្ចការជំពូក១៦ ក៏បានចែងអំពីការច្រៀងសរសើរដំកើង ដោយមិនបានព្រៀងទុកផងដែរ។ តែការច្រៀងសរសើរដំកើងមួយនេះ បានធ្វើឲ្យកក្រើកគុក ក្នុងទីក្រុងភីលីព។ សាវ័កប៉ុល និងលោកស៊ីឡាសត្រូវគេចាប់ខ្លួនដាក់គុក គេវាយដុំ ធ្វើទារុណកម្ម ខណៈពេលដែលពួកគេកំពុងធ្វើការបម្រើព្រះយេស៊ូវ។ ពួកគេមិនបានអស់សង្ឃឹមឡើយ តែផ្ទុយទៅវិញ ពួកគេថ្វាយបង្គំព្រះ ដោយ “ការអធិស្ឋាន និងការច្រៀងសរសើរព្រះអង្គ” នៅក្នុងគុក។ “នោះស្រាប់តែកើតមានកក្រើកដីជាខ្លាំង ដល់ម៉្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផង…
Read article