Anne Cetas

You are here:
ធ្វើ​កិច្ចការ​តូច​បំផុត​ថ្វាយ​ព្រះអង្គ

ម៉ាថាយ ២០:២០-២៨ គឺ​អ្នកណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ចង់​ធ្វើ​ជាធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ​។ ម៉ាថាយ ២០:២៦ លោក​ប្រេដ(Brad) បាន​ផ្លាស់​ទៅ​រស់នៅ​ក្នុង​ទីក្រុង​មួយ​ទៀត ហើយ​មិន​យូរ​ប៉ុន្មាន គាត់​ក៏​រកបាន​ព្រះវិហារ​មួយ​កន្លែង ដែល​គាត់​អាច​ចូល​រួម​កម្មវិធី​ថ្វាយបង្គំ​ព្រះ​។ គាត់​បាន​ចូល​រួម​កម្មវិធី​ថ្វាយបង្គំ​ព្រះ អស់​រយៈ​ពេល​ពីរបី​សប្តាហ៍ ហើយ​បន្ទាប់មក នៅ​ថ្ងៃ​អា​ទិត្យ​មួយ​នោះ បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​ព្រះ​បាន​បញ្ចប់ គាត់​ក៏បាន​ជជែក​ជាមួយ​គ្រូ​គង្វាល អំពី​បំណង​ចិត្ត​ដែល​គាត់​មាន ក្នុង​ការ​បម្រើ​ព្រះ តាម​ដែល​ចាំបាច់​។ គាត់​ថា គាត់​ចង់​ចាប់​កាន់​អំបោស ដើម្បី​ជួយ​សម្អាត​ព្រះវិហារ​។ គាត់​ក៏បាន​ចាប់​ផ្តើម​ជួយ​រៀប​កៅអី សម្រាប់​កម្មវិធី​ថ្វាយបង្គំ ហើយ​ក៏​បាន​ជួយ​លាង​បង្គន់​នៅ​ព្រះវិហារ​។ ក្រោយមក គ្រួសារ​ពួក​ជំនុំ​នោះ​ក៏​បាន​រក​ឃើញថា លោក​ប្រេឌ​មាន​អំណោយ​ទាន​បង្រៀន ប៉ុន្តែ គាត់​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ច​ការ​មួយ​ណា​ក៏បាន ឲ្យតែ​គេ​ឲ្យ​គាត់​ធ្វើ​។ មាន​ពេល​មួយ ព្រះយេស៊ូវ​បាន​បង្រៀន​សាវ័ក​យ៉ាកុប និង​សាវ័ក​យ៉ូហាន ព្រម​ទាំង​ម្តាយ​របស់​ពួកគេ អំពី​ភាពជា​អ្នក​បម្រើ​។ ម្តាយ​របស់​ពួកគេ​បាន​ស្នើសុំ​ឲ្យ​កូនៗ​របស់​គាត់ មាន​កន្លែង​កិត្តិយស នៅ​ខាង​ស្តាំ និង​ខាង​ឆ្វេង​ព្រះគ្រីស្ទ បន្ទាប់​ពី​ព្រះ​អង្គ​យាង​ចូល​នគរ​ព្រះអង្គ​វិញ(ម៉ាថាយ ២០:២០-២១)។ សាវ័ក​ដទៃ​ទៀត​ក៏​បានឮ​ពួកគេ​ជជែក​គ្នា​អំពី​រឿង​នេះ ជា​ហេតុ​បណ្តាល​ឲ្យ​ពួកគេ​តូច​ចិត្ត​នឹង​បង​ប្អូន​ទាំង​ពីរ​នោះ​។ ប្រហែល​ជា​ពួកគេ​ចង់​បាន​កន្លែង​នោះ សម្រាប់​ខ្លួនឯង​ដែរ​ហើយ​មើលទៅ? ព្រះយេស៊ូវ​ក៏បាន​ប្រាប់​ពួក​គេ​ថា ការ​ប្រើ​អំណាច​មក​លើ​អ្នក​ដទៃ មិនមែន​ជា​របៀប​នៃ​ការ​រស់នៅ ដែល​ត្រឹម​ត្រូវ​នោះ​ទេ(ខ.២៥-២៦) ប៉ុន្តែ ផ្ទុយ​ទៅវិញ ការ​បម្រើ​សំខាន់​ជាង​ការ​មាន​អំណាច​មក​លើ​អ្នក​ដទៃ​។…

Read article
សេចក្តី​ស្រឡាញ់ មាន​ការ​អធ្យាស្រ័យ

១កូរិនថូស ១៣:៤-១៣ [សេចក្តី​ស្រឡាញ់] មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរសម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស​។ ១កូរិនថូស ១៣:៥ មាន​ពេល​មួយ ខ្ញុំ​បាន​ប្រញាប់​ទៅ​ភោជនីយដ្ឋាន​អាហារ​រហ័ស ដើម្បី​ញាំ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​មិត្ត​ភក្តិ​ខ្ញុំ ឈ្មោះ ជើររី(Jerrie) ក្នុង​ម៉ោង​សម្រាក​បាយ​ថ្ងៃ​ត្រង់​។ យើង​បាន​ទៅដល់​មាត់​ទ្វារ​ភោជនីយដ្ឋាន នៅ​ក្នុង​ពេល​ដំណាល​គ្នា​នឹង​យុវជន៦នាក់ តែ​ពួកគេ​បាន​ចូល​ទៅ​ឈរ​តម្រង់​ជួរ​មុន​យើង​។ ពេល​នោះ យើង​ដឹង​ថា យើង​មិន​មាន​ពេល​ច្រើន ដើម្បី​រង់​ចាំ​ទេ បានជា​យើង​មាន​ការ​រអ៊ូរទាំ​តែ​ក្នុង​ចិត្ត​។ ពួក​គេ​បាន​ឈរ​ជា​ក្រុម នៅ​ពីមុខ​កន្លែង​កុម្ម៉ង់​អាហារ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គេ​ម្នាក់ៗ​អាច​កុម្ម៉ង់​អាហារ​បាន​មុនគេ​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​ឮ​ជើររី​និយាយ​ខ្សឹប​ៗ​ម្នាក់​ឯង​ថា “សូម​អធ្យាស្រ័យ ឲ្យ​ពួក​ខ្ញុំ​ចូល​កុម្ម៉ង់​មុន​ផង”។ ជា​ការ​ពិត​ណាស់ បើ​គេ​ឲ្យ​យើង​ចូល​កុម្ម៉ង់​អាហារ​មុន មិន​ដឹង​ជា​ល្អ​យ៉ាងណា​ទេ ប៉ុន្តែ យើង​ក៏​ត្រូវ​ចាំ​ថា យើង​ត្រូវ​គិត​អំពី​តម្រូវការ​របស់​អ្នក​ដទៃ ជា​សំខាន់​ជាង​តម្រូវការ​ខ្លួនឯង​។ ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​ថា សេចក្តី​ស្រឡាញ់​មាន​ភាព​អត់​ធ្មត់ សប្បុរស និង​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយក៏​មិន​រហ័ស​ខឹង​ដែរ(១កូរិនថូស ១៣:៥)។ មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរសម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ សេចក្តី​ស្រឡាញ់​ដែល​មកពី​ព្រះ តែងតែ​គិត​អំពី​ប្រយោជន៍​របស់​អ្នក​ដទៃ​ជាមុន​។ ក្នុង​លោកិយ ដែល​មនុស្ស​ជា​ច្រើន ងាយ​នឹង​មាន​អារម្មណ៍​មួម៉ៅ យើង​ច្រើនតែ​មាន​ឱកាស​ទូល​សូម​ព្រះ​អង្គ​ជួយ​យើង និង​ប្រទាន​ព្រះគុណ ដើម្បី​ឲ្យ​យើង​ជ្រើសរើស​យក​ចិត្ត​អត់​ធ្មត់​ចំពោះ​អ្នក​ដទៃ ហើយ​មាន​ចិត្ត​សប្បុរស(ខ.៤)។ បទ​គម្ពីរ​សុភាសិត…

Read article
ផ្ទេរ​ទុក្ខ​ព្រួយ​របស់​អ្នក​ដល់​ព្រះអម្ចាស់

ទំនុក​ដំកើង ៥៥:១៦-២៣ ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅលើ​ព្រះយេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់ទល់​អ្នក​។ ទំនុក​ដំកើង ៥៥:២២ ស្រ្តី​ជា​ម្តាយ​ម្នាក់​បាន​អធិស្ឋាន​អស់​ជា​ច្រើន​ឆ្នាំ ខណៈ​ពេល​ដែល​គាត់​នាំ​កូន​ស្រី​គាត់ ជា​មនុស្ស​ពេញវ័យ ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ និង​ស្វែងរក​ការ​ប្រឹក្សា​យោបល់ និង​ថ្នាំ​ពេទ្យ​ដែល​ល្អ​បំផុត​។ សុខ​ភាព​របស់​កូន​គាត់​មាន​ការ​ឡើង​ចុះៗ​យ៉ាង​ខ្លាំង ជា​បន្ទុក​ដ៏​ធ្ងន់​ក្នុង​ចិត្ត​គាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ជា​ញឹក​ញាប់ គាត់​មាន​ភាព​ហត់​នឿយ​យ៉ាង​ខ្លាំង ដោយសារ​ទុក្ខ​ព្រួយ ហើយ​គាត់​ក៏បាន​ដឹង​ផង​ដែរ​ថា គាត់​ត្រូវ​ថែទាំ​សុខ​ភាព​ខ្លួនឯង​។ មិត្ត​ភក្តិ​របស់​គាត់​ម្នាក់​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​សរសេរ​អំពី​ទុក្ខ​ព្រួយ និង​បញ្ហា​ដែល​គាត់​មិន​អាច​គ្រប់​គ្រង​បាន នៅ​លើ​ក្រដាស​មួយ​សន្លឹក​តូច ដាក់​នៅ​ក្នុង​ចាន​សំប៉ែត​មួយ នៅ​ក្បែរ​គ្រែ​គេង​របស់​គាត់​។ ការ​អនុវត្តន៍​ដ៏​សាមញ្ញ​នេះ​មិន​បាន​លប់​បំបាត់​ទុក្ខ​ព្រួយ​របស់​គាត់​ទាំង​អស់​នោះ​ទេ ប៉ុន្តែ ពេល​គាត់​ឃើញ​ចាន​នោះ គាត់​ក៏បាន​នឹក​ចាំ​ថា គាត់​ត្រូវ​ផ្ទេរ​ទុក្ខ​ព្រួយ​របស់​គាត់​ដល់​ព្រះអង្គ​។ នៅ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ស្តេច​ដាវីឌ​ក៏បាន​បង្ហាញ​អំពី​របៀប​ដែល​ទ្រង់​រៀបរាប់​អំពី​ទុក្ខ​ព្រួយ​របស់​ទ្រង់ ដល់​ព្រះអម្ចាស់(ទំនុក​ដំកើង ៥៥:១,១៦-១៧)។ កាល​ព្រះ​អម្ចាស់​អាប់សាឡំម ជា​បុត្រា​ទ្រង់​ប៉ុនប៉ង​​ដណ្តើម​រាជ្យ​ទ្រង់ លោក​អ័ហ៊ីថូផែល ជា​មិត្តសំឡាញ់​របស់​ទ្រង់ ក៏បាន​ក្បត់​ទ្រង់ ហើយ​ផ្សំ​គំនិត​រៀប​គម្រោង​ធ្វើ​គុត​ទ្រង់​ផង​ដែរ(២សាំយ៉ូអែល ១៥-១៦)។ ហេតុ​នេះ​ហើយ ស្តេច​ដាវីឌ​ក៏​បាន​ទួញ​យំ​ទាំង​យប់​ថ្ងៃ ដោយ​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង ហើយ​ព្រះអម្ចាស់​ក៏​បានឮ​ពាក្យ​ទ្រង់​អធិស្ឋាន(ទំនុក​ដំកើង ៥៥:១-២,១៦-១៧)។ ទ្រង់​បាន​សម្រេច​ព្រះទ័យ​ថ្វាយ​ទុក្ខ​ព្រួយ​របស់​ទ្រង់ ដល់​ព្រះអម្ចាស់ ហើយក៏​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ថែរក្សា​របស់​ព្រះអម្ចាស់(ខ.២២)។ យើង​អាច​ទទួល​ស្គាល់​ដោយ​ស្មោះ​ត្រង់ថា យើង​រាល់​គ្នា​សុទ្ធតែ​ធ្លាប់​មាន​ការ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច​។ ហើយ​ប្រហែល​ជា​ធ្លាប់​គិត​ដូច​ស្តេច​ដាវីឌ​ថា “ឱ​បើសិនណា​ជា​មាន​ស្លាប​ដូចជា​ព្រាប​ទៅ​រ៉ា នោះអញ​នឹង​ហើរ​ចេញទៅ…

Read article
រស់នៅ​ស្រប​តាម​បំណង​ព្រះទ័យ​ព្រះអង្គ

ហេព្រើរ ១៣:៥-៨ ដ្បិត​ទ្រង់​មាន​ព្រះ​បន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ»។ ហេព្រើរ ១៣:៥ មនុស្ស​រាប់​ពាន់​នាក់​បាន​អធិស្ឋាន​ឲ្យ​លោក​គ្រូ​គង្វាល អ៊ែដ បប់សិន(Ed Dobson) នៅពេល​ដែល​គាត់​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​ក្រិន​សរសៃឈាម​អាមីតូត្រូហ្វីក កាលពី​ឆ្នាំ២០០០​។ មនុស្ស​ជា​ច្រើន​ជឿ​ថា ពេលណា​ពួក​គេ​អធិស្ឋាន ដោយ​ជំនឿ សូម​ការ​ប្រោស​ឲ្យ​ជា ព្រះអម្ចាស់​មុខជា​នឹង​ឆ្លើយតប​ភ្លាមៗ​មិនខាន​។ គាត់​បាន​តយុទ្ធ​នឹង​ជំងឺ​នេះ​អស់​រយៈ​ពេល១២ឆ្នាំ ដែល​បាន​បណ្តាល​ឲ្យ​សាច់ដុំ​គាត់​រួញ​ស្វិត​បន្តិច​ម្តងៗ(និង​មាន​រយៈ​ពេល៣ឆ្នាំ មុន​ពេល​គាត់​ទទួល​មរណៈ​ភាព)។ ពេល​នោះ មាន​គេ​សួរ​គាត់​ថា ហេតុ​អ្វី​ព្រះអម្ចាស់​មិន​ទាន់​បាន​ប្រោស​​​គាត់​ឲ្យ​ជា​។ គាត់​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​មិន​បាន​ដឹង​ច្បាស់​ថា ហេតុ​អ្វី​ព្រះអង្គ​មិន​ទាន់​ប្រោស​ខ្ញុំ​ឲ្យ​ជា​ទេ ដូច​នេះ ខ្ញុំ​ក៏​មិន​បាន​សួរ​ព្រះអង្គ​ដែរ”។ ពេល​នោះ អ្នក​ស្រីឡូណា(Lorna) ជា​ភរិយា​របស់​គាត់ ក៏បាន​មាន​ប្រសាសន៍​បន្ថែម​ពីលើ​សម្តី​របស់​គាត់​ថា “បើ​អ្នក​តែងតែ​មាន​ចិត្ត​ងប់ងុល​នឹង​ការ​ស្វែងរក​ចម្លើយ​ពី​ព្រះ អ្នក​នឹង​មិន​អាច​រស់នៅ ឲ្យ​បាន​ត្រឹម​ត្រូវ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ឡើយ”។ តើ​អ្នក​អាច​មើល​ឃើញ​ពាក្យ​សម្តី​របស់​លោក​អ៊ែដ និង​អ្នក​ស្រី​ឡូណា បង្ហាញ​ការ​គោរព​ដល់​ព្រះ​អង្គ​ដែរ​ឬ​ទេ? ពួក​គាត់​ដឹង​ថា ប្រាជ្ញា​របស់​ព្រះអង្គ ខ្ពស់​ជាង​ប្រាជ្ញា​របស់​ពួក​គាត់​។ តែ​លោក​អេដ​បាន​ទទួល​ស្គាល់​ថា គាត់​ស្ទើរតែ​មិន​អាច​ឈប់​ព្រួយ​បារម្ភ​អំពី​ថ្ងៃ​ស្អែក​។ គាត់​ដឹង​ថា ជំងឺ​នេះ​បាន​បណ្តាល​ឲ្យ​គាត់​មាន​ពិការ​ភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ហើយ​គាត់​មិន​ដឹង​ថា នៅ​ថ្ងៃ​បន្ទាប់​គាត់​នឹង​ជួប​បញ្ហា​អ្វី​ទៀត​ទេ​។ ដើម្បី​ឲ្យ​គាត់​អាច​ផ្តោត​ទៅលើ​ពេល​អនាគត លោក​អ៊ែដ​ក៏​បាន​ដាក់​ខ​គម្ពីរ ក្នុង​ឡាន​របស់​គាត់ នៅ​លើ​កញ្ចក់​ឆ្លុះ​មុខ​ក្នុង​បន្ទប់​ទឹក និង​នៅ​ក្បែរ​គ្រែ​គេង​របស់​គាត់…

Read article
អ្នក​ជា​មនុស្ស​ជាទី​ស្រឡាញ់

ចោទិយកថា ៣៣:១-៥,១២ អ្នក​ស្ងួន​ភ្ងា​ផង​ព្រះយេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ​សាន្ត​។ ចោទិយកថា ៣៣:១២ មាន​ពេល​មួយ ក្មេង​ស្រី ឈ្មោះ អាលី(Allie) បាន​បង្ហាញ​ភាព​សោកសៅ​របស់​នាង ដោយ​យក​បន្ទះ​ឈើ​មួយ​សន្លឹក មក​សរសេរ​ពីលើ ហើយ​ដាក់​ព្យួរ​នៅ​ក្នុង​សួន​ច្បារ​សាធារណៈ ដោយ​ខ្លឹមសារ​ដូច​នេះ​ថា “និយាយ​ដោយ​ស្មោះ​ត្រង់ ខ្ញុំ​ពិបាក​ចិត្ត​ណាស់​។ គ្មាន​នរណា​ចង់​ចំណាយ​ពេល​ជាមួយ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​បាន​បាត់បង់​មនុស្ស​តែ​ម្នាក់​គត់ ដែល​យក​ចិត្ត​ទុកដាក់​ចំពោះ​ខ្ញុំ​។ ខ្ញុំ​យំ​ជា​រៀង​រាល់​ថ្ងៃ​។” នៅពេល​ដែល​មនុស្ស​ម្នាក់​បាន​ប្រទះ​ឃើញ​សំណេរ​របស់​នាង អ្នក​នោះ​ក៏​បាន​យក​ដីស​មក​ដាក់​នៅ​សួន​ច្បារ ហើយ​សុំ​ឲ្យ​គេ​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត សម្រាប់ អាលី​។ ពួក​សិស្ស​ដែល​រៀន​នៅ​សាលា​ក្បែរ​នោះ ក៏បាន​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត​រាប់​សិប​ឃ្លា នៅ​លើ​បន្ទះ​ឈើ​នោះ​ថា “យើង​ស្រឡាញ់​អ្នក” “ព្រះ​ស្រឡាញ់​អ្នក” “អ្នក​ជា​មនុស្ស​ជាទី​ស្រឡាញ់”។ នាយក​សាលា​នោះ ក៏បាន​មាន​ប្រសាសន៍​ថា “នេះ​ជា​មធ្យោបាយ​តូច​មួយ ដែល​យើង​អាច​ឈោង​ទៅ​រក ឬ​ប្រហែល​ជា​អាច​បំពេញ​ចន្លោះ​ប្រហោង​ក្នុង​ចិត្ត​នាង​។ នាង​ជា​តំណាង​ឲ្យ​យើង​ទាំង​អស់​គ្នា ព្រោះ​យើង​រាល់​គ្នា​សុទ្ធតែ​ធ្លាប់ ឬ​យើង​នឹង​មាន​ភាព​សោកសៅ និង​ទុក្ខ​លំបាក នៅពេល​ណាមួយ”។ ឃ្លា​ដែល​គេ​សរសេរ​ថា “អ្នក​ជា​មនុស្ស​ជាទី​ស្រឡាញ់” បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា មុន​ពេល​លោក​ម៉ូសេ​លាចាក​លោក គាត់​បាន​និយាយ​ពាក្យ​ជូនពរ​ដ៏​មានន័យ ទៅ​កាន់​ពូជ​អំបូ​បេនយ៉ាមីន នៃ​សាសន៍​អ៊ីស្រាអែល​ថា “ឯ​ចំណែក​ពួក​បេនយ៉ាមីន នោះ​ក៏​ថា អ្នក​ស្ងួន​ភ្ងា​ផង​ព្រះយេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ​សាន្ត ទ្រង់​គ្រប​បាំង​គេ​ជានិច្ច ហើយ​គេ​នឹង​នៅ​ជា​កណ្តាល​ព្រះ​អង្សា​ទាំង២របស់​ទ្រង់”(ចោទិយកថា…

Read article
ដល់​ពេល​ទៅ​ផ្ទះ​របស់​យើង

១ពេត្រុស ៥:៦-១១ ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំយាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូចជា​សិង្ហ ដើម្បី​នឹង​រក​អ្នកណា​ដែល​វា​នឹង​ត្របាក់​លេប​បាន​។ ១ពេត្រុស ៥:៨ នៅពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ ឈ្មោះ អៃ(Al) និង​ខាត់ធី ស្គីហ្វ័រ(Kathy Schiffer) បើកបរ​យន្តហោះ​ដ៏​ល្បី​ល្បាញ​របស់​ពួកគេ ដែល​នៅ​សល់​ពី​សម័យ​សង្រ្គាម​លោក​លើកទី២ ទៅ​កាន់​កន្លែង​តាំងពិពណ៌​យន្តហោះ ការ​ឆ្លើយតប​របស់​អតីត​យុទ្ធជន​ចំពោះ​យន្តហោះ​របស់​ពួកគេ មានន័យ​បំផុត​ចំពោះ​ពួកគេ​។ អតីត​យុទ្ធជន​ដែល​មាន​វ័យ​ចាស់​មួយ​ចំនួន បាន​ចូល​មក​រក​ពួកគេ ដើម្បី​ជជែក​គ្នា​អំពី​សង្រ្គាម ដែល​ពួកគេ​បាន​បម្រើ​ការ​ជា​កងទ័ព និង​យន្តហោះ​ដែល​ពួកគេ​បាន​បើកបរ​។ ភាគ​ច្រើន នៅពេល​ដែល​ពួកគេ​លើកយក​រឿង​សង្រ្គាម​របស់​ពួក​គេ​មក​និយាយ ពួក​គេ​បាន​ចែក​ចាយ​ទាំង​ទឹក​ភ្នែក​។ ពួកគេ​ជា​ច្រើន​នាក់​បាន​មាន​ប្រសាសន៍​ថា ដំណឹង​ល្អ​បំផុត​ដែល​ពួកគេ​បាន​ទទួល ក្នុង​អំឡុង​ពេល​ពួកគេ​កំពុង​ប្រើ​ប្រទេស​ជាតិ គឺ​ដំណឹង​ដែល​គេ​ប្រកាស​ថា “សង្រ្គាម​ចប់​ហើយ! តោះ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ”។ ពាក្យ​សម្តី​ដ៏​មានន័យ របស់​មនុស្ស​ជំនាន់​មុន បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សង្រ្គាម​ដែល​អ្នកជឿ​ព្រះ​យេស៊ូវ​កំពុង​តែ​ត​យុទ្ធ ជា​ការ​ប្រយុទ្ធ​ដ៏​ល្អ​នៃ​សេចក្តី​ជំនឿ ប្រឆាំង​នឹង​អារក្ស​ដែល​ជា​សត្រូវ​ខាង​វិញ្ញាណ​របស់​យើង​។ សាវ័ក​ពេត្រុស​បាន​ដាស់តឿន​យើង​ថា “អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូចជា​សិង្ហ ដើម្បី​នឹង​រក​អ្នកណា​ដែល​វា​នឹង​ត្របាក់​លេប​បាន”(១ពេត្រុស ៥:៨)។ វា​ល្បួង​យើង តាម​មធ្យោបាយ​ផ្សេងៗ ហើយ​ប្រើ​ការ​បាក់​ទឹក​ចិត្ត ក្នុង​ទុក្ខ​លំបាក និង​ការ​បៀតបៀន ដើម្បី​ព្យាយាម​ទាញ​នាំ​យើង ចេញ​ឆ្ងាយ​ពី​ជំនឿ​លើ​ព្រះយេស៊ូវ​។ សាវ័ក​ពេត្រុស​ក៏បាន​ជំរុញ​អ្នកអាន​សំបុត្រ​គាត់…

Read article
ផ្លាស់​ទៅ​រស់​នៅ​ជា​មួយ​ព្រះ

២កូរិនថូស ៥:១-១០ យើង​ខ្ញុំ​មាន​ចិត្តជឿ​ជាក់ ហើយក៏​សុខ​ចិត្តស៊ូ​ចេញពី​រូបកាយ​នេះ ទៅ​នៅ​ជាមួយនឹង​ព្រះអម្ចាស់​ជាជាង​។ ២កូរិនថូស ៥:៨ មិត្ត​ភក្តិ​របស់​ខ្ញុំ​ឈ្មោះ យ៉ូអាន(Joann) បាន​លាចាក​លោក ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ខណៈ​ពេល​ដែល​វីរុស​កូរ៉ូណា កំពុង​ចាប់​ផ្តើម​រាតត្បាត ក្នុង​ឆ្នាំ២០២០​។ ពី​ដំបូង ក្រុម​គ្រួសារ​របស់​គាត់ បាន​ជូន​ដំណឹង​ថា កម្ម​វិធី​បុណ្យសព​របស់​គាត់ នឹង​ប្រារព្ធ​ទៅ​ក្នុង​ព្រះវិហារ​របស់​គាត់ ប៉ុន្តែ ក្រោយមក ពួកគេ​ក៏បាន​សម្រេច​ចិត្ត​ធ្វើ​ពិធី​បុណ្យសព​នៅ​ផ្ទះ​វិញ ដើម្បី​បន្ថយ​ចំនួន​មនុស្ស​ដែល​មក​ជួប​ជុំ​គ្នា​។ ពួកគេ​ក៏​បាន​ជូន​ដំណឹង​តាម​បណ្ដាញ​សង្គម​ថា ពិធី​បុណ្យសព​របស់​អ្នក​ស្រី​យ៉ូអាន វេនន័រ(Joann Warners) បាន​ផ្លាស់​ប្តូរ​កន្លែង​ជួបជុំ​គ្នា​។ ជា​ការ​ពិត​ណាស់ វិញ្ញាណ​របស់​គាត់​បាន​ផ្លាស់​ទៅ​រស់នៅ​កន្លែង​ថ្មី​ហើយ! គាត់​បាន​ផ្លាស់​ពីទី​កន្លែង​នៅ​ផែនដី ទៅ​ទី​កន្លែង​ក្នុង​ស្ថាន​សួគ៌​។ ព្រះ​អម្ចាស់​បាន​កែ​ប្រែ​ជីវិត​គាត់ កាល​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​គាត់​ក៏បាន​បម្រើ​ព្រះអង្គ ដោយ​សេចក្តី​ស្រឡាញ់ ជិត៥០ឆ្នាំ​ហើយ​។ សូម្បីតែ​នៅពេល​ដែល​គាត់​ជិត​ដល់​ពេល​ស្លាប់ ក្នុង​មន្ទីរ​ពេទ្យ គាត់​នៅតែ​សួរ​នាំ​អំពី​មនុស្ស​ជាទី​ស្រឡាញ់​របស់​គាត់ ដែល​កំពុង​ជួប​ការ​លំបាក​។ សព្វថ្ងៃ​នេះ គាត់​បាន​ទៅ​នៅ​ជាមួយ​ព្រះអង្គ​ហើយ គឺ​មានន័យថា គាត់​បាន​ផ្លាស់​ទៅ​រស់នៅ​កន្លែង​ថ្មី​។ សាវ័ក​ប៉ុល​ក៏​មាន​ចិត្ត​ចង់ទៅ​រស់នៅ​ជាមួយ​ព្រះគ្រីស្ទ ក្នុង​ស្ថាន​សួគ៌ ជា​កន្លែង​ថ្មី​ផង​ដែរ(២កូរិនថូស ៥:៨) តែ​គាត់​ក៏​យល់​ឃើញថា បើ​គាត់​នៅ​មាន​ជីវិត​នៅ​លើ​ផែនដី នោះ​គាត់​មាន​ប្រយោជន៍​ជាង សម្រាប់​មនុស្ស​ដែល​គាត់​កំពុង​ធ្វើ​ការ​បម្រើ​។ ហេតុ​នេះ​ហើយ​គាត់​ក៏បាន​សរសេរ​សំបុត្រ​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​ថា “បើ​ខ្ញុំ​នៅ​ក្នុង​សាច់​ឈាម​តទៅទៀត…

Read article
ព្រះអង្គ​ចាត់​ទេវតា​ឲ្យ​ថែរក្សា​យើង

និក្ខមនំ ២៣:២០-២៦ មើល អញ​ចាត់​ទេវតា១ឲ្យ​នាំ​មុខ​ឯង ដើម្បី​នឹង​ជួយ​ទំនុក​បំរុង​ឯង​តាម​ផ្លូវ​។ និក្ខមនំ ២៣:២០ អ្នក​ស្រីបេវ(Bev) បាន​ទៅ​ពិនិត្យ​សុខ​ភាព​ម្តង​ហើយ​ម្តង​ទៀត ហើយ​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​ផ្សេង​ទៀត ដូច​នេះ គាត់​មាន​អារម្មណ៍​ថា ពិបាក​ខ្លាំង​ពេក ហើយ​ក៏​ហត់នឿយ​ផង​។ ក្រុម​វេជ្ជ​បណ្ឌិត​បាន​ប្រាប់​គាត់​ថា ពួកគេ​កំពុង​ស្វែងរក​មហារីក ក្នុង​ផ្នែក​ណាមួយ​នៃ​រូបកាយ​គាត់​។ ការ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ថប់​បារម្ភ​។ តែ​ជា​រៀង​រាល់​ថ្ងៃ ពេលណា​គាត់​ងាក​ទៅ​រក​ព្រះអង្គ ឬ​អាន​ព្រះ​គម្ពីរ ព្រះអង្គ​បាន​លើក​ទឹក​ចិត្ត​គាត់ ដោយ​សេចក្តី​ស្មោះ​ត្រង់ ដោយ​ព្រះ​វត្ត​មាន និង​សន្តិភាព​ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះអង្គ​បាន​សន្យា​ប្រទាន​។ គាត់​បាន​តយុទ្ធ​នឹង​ភាព​មិន​ច្បាស់​លាស់ និង​បាន​រៀន​ថ្វាយ​ដាច់​ដល់​ព្រះ​អង្គ​ជា​ញឹក​ញាប់ នូវ​ការ​ថប់​បារម្ភ​អំពី​ពេល​អនាគត​។ នៅពេល​ព្រឹក​មួយ​នោះ មុន​ពេល​ការ​វះកាត់​ធ្ងន់ធ្ងរ​មួយ​ចាប់​ផ្តើម អ្នក​ស្រី​បេវ ក៏​បាន​អាន​ខគម្ពីរ​មួយ ក្នុង​បទ​គម្ពីរ​និក្ខមនំ ជំពូក២៣ ដែល​បាន​ចែងថា “មើល អញ​ចាត់​ទេវតា១ឲ្យ​នាំ​មុខ​ឯង ដើម្បី​នឹង​ជួយ​ទំនុក​បំរុង​ឯង​តាម​ផ្លូវ”(ខ.២០)។ នេះ​ជា​ពាក្យ​ពេចន៍​ដែល​ព្រះ​ទ្រង់​បាន​មាន​បន្ទូល តាមរយៈ​លោក​ម៉ូសេ ទៅ​កាន់​ពួក​អ៊ីស្រាអែល ដែល​ជា​រាស្រ្ត​ព្រះអង្គ​។ កាល​នោះ ព្រះអង្គ​កំពុង​ប្រទាន​ក្រឹត្យ​វិន័យ​ដល់​រាស្រ្ត​ព្រះអង្គ ឲ្យ​ប្រព្រឹត្ត​តាម និង​ដឹកនាំ​ពួកគេ ទៅ​កាន់​ទឹកដី​ថ្មី(ខ.១៤-១៩)។ ប៉ុន្តែ នៅ​ក្នុង​ពេល​ដែល​ព្រះអង្គ​បង្គាប់​ពួកគេ ព្រះអង្គ​ក៏បាន​ប្រាប់​ពួក​គេ​ថា ព្រះអង្គ​នឹង​ចាត់​ទេវតា​មួយ​អង្គ ឲ្យ​នាំ​មុខ​ពួកគេ “ឲ្យ​ការពារ​ពួកគេ​នៅ​តាម​ផ្លូវ”។ ទោះ​ជីវិត​របស់​អ្នក​ស្រី​បេវ…

Read article
ភាព​ជា​សហគមន៍​ក្នុង​ព្រះគ្រីស្ទ

កិច្ចការ ២:៣៨-៤៧ អ្នក​ទាំង​នោះ​ក៏​នៅតែ​ព្យាយាម​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវ័ក ហើយ​ក្នុង​សេចក្តី​ប្រកប​គ្នា ព្រម​ទាំង​ការ​កាច់​នំ​បុ័ង និង​សេចក្តី​អធិស្ឋាន​ផង​។ កិច្ចការ ២:៤២ នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បាហាម៉ាស មាន​កោះ​តូច​មួយ ដែលគេ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា “កោះ​រញ៉េរញ៉ៃ”។ កាលពី​សតវត្សរ៍ទី១៩ កោះ​នោះ​ជា​កន្លែង​ផលិត​អំបិល​ដ៏​សកម្ម តែ​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ឧស្សាហ៍​កម្ម​នេះ មនុស្ស​ជា​ច្រើន​បាន​ផ្លាស់ទី​លំនៅ​ទៅ​កោះ​ជិត​ខាង​។ កាលពី​ឆ្នាំ២០១៦ មាន​មនុស្ស​តិច​ជាង៨០នាក់ កំពុង​រស់នៅ​ទីនោះ ដោយ​មាន​និកាយ៣ខុស​គ្នា តែ​ពួក​គេ​បាន​ជួប​ជុំ​គ្នា​ក្នុង​កន្លែង​មួយ ដើម្បី​ថ្វាយបង្គំ​ព្រះ និង​ប្រកប​គ្នា​រៀង​រាល់​សប្តាហ៍​។ ដោយសារ​នៅ​ទីនោះ​មិន​សូវ​មាន​មនុស្ស​រស់នៅ ការ​រស់នៅ​ជា​សហគមន៍​មាន​សារៈសំខាន់​ជា​ពិសេស​សម្រាប់​ពួកគេ​។ ពួក​ជំនុំ​ដំបូង​ក៏​មាន​ចិត្ត​ចង់​រស់នៅ​ជា​សហគមន៍​ផង​ដែរ​។ ពួកគេ​មាន​ចិត្ត​ឆេះ​ឆួល ចំពោះ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​លោះ​ពួកគេ​ឲ្យ​រួច​ពី​បាប​។ តែ​ពួកគេ​ក៏បាន​ដឹង​ផង​ដែរ​ថា ពួកគេ​ត្រូវ​ការ​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​។ ពួកគេ​មាន​ការ​ប្តូរ​ផ្តាច់ ចំពោះ​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ការ​ប្រកប​គ្នា និង​ការ​ធ្វើ​ពិធី​លៀង​ព្រះអម្ចាស់(កិច្ចការ ២:៤២)។ ពួក​គេ​បាន​ជួប​ជុំ​គ្នា​ថ្វាយបង្គំ​ព្រះ​តាម​ផ្ទះ បរិភោគ​អាហារ​ជាមួយ​គ្នា និង​បំពេញ​តម្រូវការ​គ្នា​ទៅវិញ​ទៅមក​។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​ពួក​ជំនុំ​ដំបូង​ថា “ឯ​មនុស្ស​ទាំង​ហ្វូង​ដែល​បាន​ជឿ គេ​ក៏​មាន​ចិត្ត​មាន​គំនិតតែ១”(៤:៣២)។ ដោយសារ​ពួកគេ​បាន​ពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​ពួកគេ​ក៏បាន​សរសើរ​ដំកើង​ព្រះ​ឥត​ឈប់ឈរ ហើយ​ទូល​ថ្វាយ​ព្រះអង្គ អំពី​តម្រូវការ​របស់​ពួក​ជំនុំ​។ សហគមន៍​មាន​ភាព​ចាំបាច់​ចំពោះ​ការ​លូត​លាស់ និង​ការ​ទ្រទ្រង់​គ្នា​ទៅវិញ​ទៅមក​។ ចូរ​យើង​កុំ​ព្យាយាម​ធ្វើ​អ្វីៗ​តែ​ម្នាក់ឯង​។ ព្រះ​ទ្រង់​នឹង​បង្កើត​ឲ្យ​មាន​ការ​រស់នៅ​ជា​សហគមន៍ ខណៈ​ពេល​ដែល​អ្នក​ចែក​ចាយ​អំពី​ទុក្ខ​លំបាក និង​ក្តី​អំណរ​របស់​អ្នក​ដល់​គ្នា​ទៅ​វិញ​ទៅ​មក…

Read article
ការធ្វើដំណើរដែលមានតម្លៃបំផុត

អេភេសូរ ១:៣-១៤ ដោយ​ទ្រង់​បាន​តម្រូវ​យើង​ទុកជា​មុន តាម​ដំរិះ​សំរេច​របស់​ព្រះ …បាន​សំរាប់​នឹង​សរសើរ​ដល់​សិរី​ល្អ​ទ្រង់​។ អេភេសូរ ១:១១-១២ មាន​ពេល​មួយ​យុវនារី​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា “ជំនឿ​លើ​ព្រះគ្រីស្ទ​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់ ខ្ញុំ​មិន​ចូល​ចិត្ត​ទេ​។ ខ្ញុំ​ឲ្យ​តម្លៃ​មក​លើ​ការ​ដើរ​ផ្សង​ព្រេង​ជាង​។ ព្រោះ​ការ​រស់នៅ​ដូច​នេះ ទើប​មាន​តម្លៃ”។ ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ ពេល​បាន​ដឹង​ថា នាង​មិន​ចង់​ស្គាល់​ក្តី​អំណរ និង​ភាព​រំភើប​រីករាយ​ដ៏​អស្ចារ្យ ដែល​កើត​ចេញពី​ការ​ប្រកប​ជាមួយ​ព្រះយេស៊ូវ ជា​ការ​ធ្វើ​ដំណើរ​ដែល​ល្អ​លើស​ការ​ធ្វើ​ដំណើរ​ផ្សេង​ទៀត​។ ខ្ញុំ​ក៏​បាន​ចែក​ចាយ​ដល់​គាត់ អំពី​ព្រះយេស៊ូវ ដោយ​អំណរ និង​អំពី​ជីវិត​ពិត ដែល​នាង​អាច​រក​ឃើញ​ក្នុង​ព្រះអង្គ​។ ពាក្យ​សម្តី​តែ​ម្យ៉ាង មិន​មាន​ភាព​គ្រប់​គ្រាន់ ដើម្បី​ពិពណ៌នា អំពី​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ នៅ​ក្នុង​ការ​ស្គាល់ និង​ដើរ​ជាមួយ​ព្រះយេស៊ូវ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​បាន​ឡើយ​។ តែ​ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក១ សាវ័ក​ប៉ុល​បាន​ធ្វើ​ការ​បក​ស្រាយ​ខ្លី តែ​មាន​អំណាច អំពី​ការ​រស់នៅ​ជាមួយ​ព្រះអង្គ​។ ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​ព្រះពរ​ខាង​វិញ្ញាណ ដែល​មកពី​ស្ថាន​សួគ៌​ដោយ​ផ្ទាល់(ខ.៣) សេចក្តី​បរិសុទ្ធ និង​ឥត​កន្លែង​បន្ទោស​បាន នៅ​ក្នុង​ព្រះនេត្រ​ព្រះ​អង្គ(ខ.៤) និង​ការ​ទទួល​យើង​ធ្វើ​ជា​កូន​ចិញ្ចឹម ក្នុង​មហា​គ្រួសារ​ព្រះអង្គ(ខ.៥)។ ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​អំណោយ​ដ៏​ហូរហៀរ​នៃ​ការ​អត់​ទោស​បាប និង​ព្រះគុណ(ខ.៧-៨) ការ​យល់​អំពី​អាថ៌កំបាំង​នៃ​បំណង​ព្រះទ័យ​ព្រះអង្គ(ខ.៩) និង​គោលបំណង​ថ្មី​នៃ​ការ​រស់នៅ “ដើម្បី​សរសើរ​ដល់​សិរី​ល្អ​ព្រះអង្គ”(ខ.១២)។ ព្រះវិញ្ញាណបរិសុទ្ធ​គង់នៅ​ក្នុង​យើង ដើម្បី​ប្រទាន​ព្រះ​ចេស្ដា និង​ដឹកនាំ​យើង(ខ.១៣) ហើយ​ព្រះ​អង្គ​ធានា​ថា យើង​នឹង​បាន​នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ​អស់​កល្ប​ជានិច្ច(ខ.‌១៤)។ ពេលណា​ព្រះ​យេស៊ូវ​គ្រីស្ទ​យាង​ចូល​គង់​ក្នុង​ជីវិត​យើង យើង​នឹង​បាន​ដឹង​ថា…

Read article