ទីក្រុងនៃសេចក្តីសុចរិត
ហេព្រើរ ១៣:១៤-២១ ទ្រង់ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ … ប្រយោជន៍ឲ្យអ្នករាល់គ្នា បានធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ហេព្រើរ ១៣:២១ នៅពេលល្ងាចថ្ងៃចូលឆ្នាំថ្មី ឆ្នាំ២០០០ ក្រុមមន្ត្រី នៅទីក្រុងដេត្រយបានបើកប្រអប់មូល ដែលមានអាយុ១រយឆ្នាំយ៉ាងប្រុងប្រយ័ត្ន។ នៅក្នុងប្រអប់មូលធ្វើពីទង់ដែងនោះ មានលិខិតដែលអ្នកដឹកនាំទីក្រុងដេត្រយ ក្នុងសម័យមុនបានសរសេរការព្យាករណ៍អំពីពេលអនាគត ដោយបង្ហាញចក្ខុវិស័យដែលពួកគេមាន ចំពោះភាពចម្រុងចម្រើន។ ទោះជាយ៉ាងណាក៏ដោយ អតីតអភិបាលក្រុងដែលបានសរសេរលិខិតនោះ បានសរសេរអំពីប្រធានបទខុសពីនេះ។ ជាក់ស្តែង គាត់បានសរសេរថា “ក្នុងនាមអ្នកជាជាតិសាសន៍ និងប្រជាជនក្នុងទីក្រុងនេះ សូមព្រះទ្រង់អនុញ្ញាតឲ្យយើងបង្ហាញចេញនូវសេចក្តីសង្ឃឹមមួយ ដែលខ្ពង់ខ្ពស់លើសសេចក្តីសង្ឃឹមទាំងអស់…គឺសង្ឃឹមថា យើងនឹងបានចម្រើនឡើងខាងឯសេចក្តីសុចរិត ព្រោះសេចក្តីសុចរិតលើកដំកើងជាតិសាសន៍របស់យើង”។ លោកអភិបាលក្រុងរូបនេះបានអធិស្ឋានទូលសូមឲ្យពលរដ្ឋទាំងឡាយ នៅពេលអនាគត ចម្រើនឡើងនៅក្នុងភាពសុចរិត និងពិតត្រង់។ គាត់ប្រហែលជាយកគំរូតាមព្រះយេស៊ូវ ដែលបានប្រទានព្រះពរដល់អ្នកដែលស្រេកឃ្លានសេចក្តីសុចរិត(ម៉ាថាយ ៥:៦)។ តែយើងក៏ងាយនឹងបាក់ទឹកចិត្ត ពេលដែលយើងពិចារណាអំពីខ្នាតគំរូឥតខ្ចោះរបស់ព្រះអង្គ ដែលយើងមិនអាចឈោងដល់។ តែអរព្រះគុណព្រះអង្គ ដែលយើងមិនចាំបាច់ត្រូវពឹងផ្អែកកម្លាំងខ្លួនឯង ដើម្បីឲ្យមានការលូតលាស់។ កណ្ឌគម្ពីរហេព្រើរបានចែងថា “សូមឲ្យព្រះនៃសេចក្តីសុខសាន្ត … ទ្រង់ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ក្នុងការល្អគ្រប់ជំពូកដោយសារព្រះលោហិត នៃសញ្ញាដ៏នៅអស់កល្បជានិច្ច ប្រយោជន៍ឲ្យអ្នករាល់គ្នា បានធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ដោយទ្រង់ធ្វើការក្នុងអ្នករាល់គ្នា ដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ”(ហេព្រើរ ១៣:២០-២១)។ យើងដែលនៅជាប់ក្នុងព្រះគ្រីស្ទបានបរិសុទ្ធ…
Read article