ព្រះអង្គជាភ្នាក់ងារនៃសន្តិភាព
កិច្ចការ ២១:២៧-៣២,៣៧ ២២:១-២ ព្រះអម្ចាស់ទ្រង់ឈរជិតគាត់មានព្រះបន្ទូលថា “ចូរសង្ឃឹមឡើង ប៉ុលអើយ ដ្បិតអ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូម ដូចជាបានធ្វើបន្ទាល់សព្វគ្រប់ពីខ្ញុំ នៅក្រុងយេរូសាឡិមដែរ”។ កិច្ចការ ២៣:១១ ណូរ៉ា(Nora) បានទៅចូលរួមបាតុកម្មអហិង្សា ព្រោះគាត់មានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង ចំពោះបញ្ហាអយុត្តិធម៌ក្នុងសង្គម។ បាតុកម្មក៏បានប្រព្រឹត្តទៅយ៉ាងស្ងាត់ស្ងៀម តាមការគ្រោងទុក។ បាតុករបានដើរដង្ហែ នៅក្នុងភាពស្ងាត់ស្ងៀមដ៏មានអំណាច កាត់តាមតំបន់ប្រជុំជន ក្នុងទីក្រុង។ បន្ទាប់មក ស្រាប់តែមានឡានក្រុងពីរគ្រឿងដឹកពួកញុះញង់ពីតំបន់ខាងក្រៅទីក្រុង មកដល់កន្លែងបាតុកម្មអហិង្សា។ មិនយូរប៉ុន្មាន កុប្បកម្មក៏បានផ្ទុះឡើង ដោយភាពវឹកវរ និងអំពើហិង្សា។ ណូរ៉ាក៏បានចាកចេញពីបាតុកម្មនោះ ដោយការបាក់ទឹកចិត្តយ៉ាងខ្លាំង។ បំណងល្អរបស់បាតុករទាំងនោះហាក់ដូចជាគ្មានផលផ្លែទាល់តែសោះ។ កាលសាវ័កប៉ុលទៅព្រះវិហារនៅទីក្រុងយេរូសាឡិម ពួកអ្នកទាស់ប្រឆាំងគាត់ក៏បានឃើញគាត់នៅទីនោះ។ ពួកគេគឺជាសាសន៍យូដា មកពី “ស្រុកអាស៊ី”(កិច្ចការ ២១:២៧) ហើយបានចាត់ទុកព្រះយេស៊ូវ ជាការគំរាមកំហែងមកលើជីវិតរបស់ពួកគេ។ ពួកគេក៏បានស្រែកចេញនូវពាក្យកុហក និងពាក្យចចាមអារ៉ាម អំពីសាវ័កប៉ុល ហើយភ្លាមៗនោះ ពួកគេក៏បានញុះញង់ឲ្យមានភាពវឹកវរ(ខ.២៨-២៩)។ ហ្វូងមនុស្សក៏បានអូសសាវ័កប៉ុលចេញពីព្រះវិហារ ហើយវាយដំគាត់។ ពួកទាហានរត់មករកហ្វូងមនុស្ស។ នៅពេលសាវ័កប៉ុលត្រូវពួកទាហានរ៉ូម៉ាំងចាប់ខ្លួន គាត់ក៏បានសុំការអនុញ្ញាតពីមេទ័ពធំ ឲ្យគាត់និយាយទៅកាន់ហ្វូងមនុស្ស(ខ.៣៧-៣៨)។ នៅពេលដែលគាត់បានទទួលការអនុញ្ញាត គាត់ក៏បាននិយាយទៅកាន់ហ្វូងមនុស្សជាភាសារបស់ពួកគេ ធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើល ហើយយកចិត្តទុកដាក់ចំពោះការចែកចាយរបស់គាត់(ខ.៤០)។ គាត់ក៏បានកែប្រែកុប្បកម្ម…
Read article