2024

You are here:
ការ​ប្រើ​ប្រាស់​ពេល​វេលា​ក្នុង​ជីវិត

សា​ស្តា ៩:៧-១០ ដូច្នេះ ចូរ​ទៅចុះ ឲ្យ​បរិភោគ​អាហារ​របស់​ឯង​ដោយ​អំណរ ហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​របស់​ឯង​ដោយ​ចិត្ត​រីក​រាយ​ផង ដ្បិត​ព្រះ​ទ្រង់​បាន​ទទួល​ការ​របស់​ឯង​ហើយ​។ សា​ស្តា ៩:៧ កាលពី​ពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​រឿង​ប្រលោមលោក ដែល​និយាយ​អំពី​ស្រ្តី​ម្នាក់ ឈ្មោះ​នី​កូឡា(Nicola) ដែល​បាន​បដិសេធន៍​មិន​ព្រម​ទទួល​ស្គាល់​ថា គាត់​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ​។ នៅពេល​ដែល​មិត្ត​ភក្តិ​របស់​គាត់​បង្ខំ​គាត់​ ឲ្យ​ទទួល​ស្គាល់​ការ​ពិត គាត់​ក៏​បាន​ប្រាប់​ពី​មូល​ហេតុ​។ គាត់​ប្រាប់​ពួក​គេ​ថា គាត់​បាន​ខ្ជះខ្ជាយ​ពេល​វេលា​ក្នុង​ជីវិត​គាត់​។ គាត់​ថា គាត់​បាន​ចាប់​កំណើត នៅ​លើ​គំនរ​ទ្រព្យ​សម្បត្តិ គាត់​មាន​ទេព​កោសល្យ តែ​គាត់​មិន​បាន​ប្រើ​ជីវិត​ឲ្យ​មាន​ប្រយោជន៍ គាត់​មាន​ភាព​ខ្ជិល​ច្រអូស ហើយ​មិន​ដែល​បាន​ធ្វើ​អ្វី​ជាដុំ​កំភួន​ទេ​។ ពេល​ដែល​គាត់​ដឹង​ថា គាត់​ជិត​ដល់​ពេល​លាចាក​លោក គាត់​មាន​អារម្មណ៍​ថា គាត់​សម្រេច​បាន​សមិទ្ធផល​តិចតួច ហើយ​គាត់​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេក មិន​ចង់​ទទួល​ស្គាល់​ការ​ពិត​។ កាល​នោះ ខ្ញុំ​ក៏​កំពុង​អាន​កណ្ឌ​គម្ពីរ​សា​ស្តា​ផង​ដែរ ហើយ​ក៏​បាន​រក​ឃើញ​ភាព​ផ្ទុយ​គ្នា​។ ព្រះអម្ចាស់​ដែល​ជា​គ្រូ​ក្នុង​កណ្ឌ​គម្ពីរ​សា​ស្តា មិន​អនុញ្ញាត​ឲ្យ​យើង​ជៀស​វាង​ការ​ពិត​នៃ​សេចក្តី​ស្លាប់​ឡើយ បានជា​ទ្រង់​មាន​បន្ទូល​ថា “នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ”(៩:១០)។ ហើយ​ការ​នេះ​ពិបាក​នឹង​ឲ្យ​យើង​ប្រឈម​មុខ​ដាក់(ខ.២) តែ​វា​អាច​នាំ​​យើង​ឲ្យ​តម្លៃ​មក​លើ​ពេល​វេលា​ដែល​យើង​កំពុង​មាន(ខ.៤) ដោយ​ពិត​ជា​អរ​សប្បាយ​នឹង​អាហារ និង​ក្រុម​គ្រួសារ​យើង(ខ.៧-៩) និង​ធ្វើ​ការងារ​អស់ពី​ចិត្ត​(ខ.១០) ហើយ​ធ្វើ​ការ​វិនិយោគ និង​ហ៊ាន​ប្រថុយ​(១១:១,៦) ហើយ​ធ្វើ​រឿង​ទាំង​អស់​នោះ នៅ​ចំពោះ​ព្រះ ដែល​នឹង​ជំនុំជម្រះ​យើង នៅ​ថ្ងៃ​ណាមួយ(ខ.៩ ១២:១៣-១៤)។ មិត្ត​ភក្តិ​របស់​នី​កូឡា​ក៏​បាន​ចង្អុល​បង្ហាញ​ដល់​នាង​ថា ភាព​ស្មោះ​ត្រង់…

Read article
សង្រ្គាម​នៃ​ការ​រំឭក​ខ្លួនឯង

តែ​ខ្ញុំ​នឹក​ឡើងវិញ​ពី​សេចក្តី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ឡើង គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯសេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ បរិទេវ ៣:២១-២២ ការ​ភ្លេច​ព្រះបន្ទូល​សន្យា​របស់​ព្រះ ស្ថិត​ក្នុងចំណោម​ខ្មាំងសត្រូវ​ធំ​បំផុត​របស់​ក្តី​សង្ឃឹម។ ការ​រំឭក​អំពី​ព្រះបន្ទូល​សន្យា​របស់​ព្រះ ជា​កិច្ចការ​ដ៏​ប្រសើរ។ សាវ័ក​ពេត្រុស និង​សាវ័ក​ប៉ុល​សុទ្ធតែ​បាន​មានប្រសាសន៍​ថា ពួក​គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ពួក​ជំនុំ ក៏ដោយ​សារ​មូលហេតុ​នេះ​ផង​ដែរ(២ពេត្រុស ១:១៣ រ៉ូម ១៥:១៥)។ ព្រះវិញ្ញាណ​បរិសុទ្ធ ជា​ជំនួយ​សំខាន់​​ជាងគេ ក្នុង​ការ​រំឭក​យើង នូវ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ដឹង(យ៉ូហាន ១៤:២៦)។ ប៉ុន្តែ ការ​នេះ​មិន​មានន័យថា អ្នក​គួរតែ​ចាំ​ទទួលការ​រំឭក​ជានិច្ច​នោះ​ឡើយ។ អ្នកមាន​ការទទួលខុសត្រូវ នៅក្នុង​ការ​រំឭក​ខ្លួនឯង។ ហើយ​មនុស្ស​ទីមួយ ដែល​ត្រូវការ​ការ​រំឭក​ពី​អ្នក គឺជា​ខ្លួន​អ្នក។ គំនិត​របស់​មនុស្ស​មានអំណាច​ដ៏​អស្ចារ្យ ដែល​អាច​និយាយ​មកកាន់​ខ្លួនឯង ដោយ​ប្រើការ​រំឭក។ គំនិត​របស់​យើង​អាច​នឹក​ចាំ គឺ​ដូច​មាន​សេចក្តី​ចែងថា “តែ​ខ្ញុំ​នឹក​ឡើងវិញ​ពី​សេចក្តី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ឡើង គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ​” (បរិទេវ ៣:២១-២២)។ បើ​យើង​មិន​រំឭក​ខ្លួនឯង អំពីអ្វី​ដែល​ព្រះ​មាន​បន្ទូល អំពី​អង្គ​ទ្រង់ និង​អំពី​យើង នោះ​យើង​នឹង​មាន​ភាព​ខ្សោះ​ល្វើយ។ ខ្ញុំ​បានដឹង​អំពី​បញ្ហា​នេះ តាមរយៈ​បទពិសោធន៍​ដ៏​ឈឺចាប់។ ចូរ​យើង​កុំ​ជាប់ផុង​នៅក្នុង​ភក់​ដ៏​ជ្រៅ…

Read article
ព្រះអម្ចាស់​បាន​បង្កើត​ពួកវា​ទាំង​អស់

ទំនុក​ដំកើង ១០៤:២៤-៣៥ ឱ​ព្រះយេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មាន ច្រើន​ប្រការ​ណាស់​ហ្ន៎ ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា​។ ទំនុក​ដំកើង ១០៤:២៤ ថ្ងៃ​មួយ ខ្ញុំ​បាន​នាំ​កូន​ប្រុស​ខ្ញុំ អាយុ៣ឆ្នាំ ឈ្មោះ ហ្សាវា(Xavier) ចូល​មើល​សួន​ត្រី​ក្រោម​ទឹក នៅ​ឆ្នេរ​មុនតេរេយ ក្នុង​រដ្ឋ​កាលីហ្វូញ៉ា​។ ហ្សាវា​ក៏​បាន​កាន់​ដៃ​ខ្ញុំ​យ៉ាង​ណែន ពេល​យើង​ដើរ​ចូល​ទៅ​ក្នុង​សួន​ត្រី​នោះ​។ គាត់​ចង្អុល​ទៅ​រក​សត្វ​ត្រី​បាឡែន​មាន​បូក​ខ្នង ដែល​ខ្លួន​វា​លាត​សន្ធឹង​ពី​លើ​ពី​ដាន​កញ្ចក់ ដែល​នៅ​ពីលើ​យើង​។ គាត់​លាន់​មាត់​ថា “វា​ពិតជា​ធំ​ណាស់!” គាត់​បន្ត​បើក​ភ្នែក​ធំ ដោយ​ការ​ភ្ញាក់​ផ្អើល ខណៈ​ពេល​ដែល​យើង​ដើរ​ទស្សនា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​។ យើង​អស់​សំណើច ពេល​ដែល​យើង​បាន​ឃើញ​សត្វ​ភេ​មុជ​ទឹក​ចុះ​ឡើង​ធ្វើ​ឲ្យ​ទឹក​បាចសាច ក្នុង​ពេល​ពួកវា​ស៊ី​ចំណី​។ យើង​ឈរ​ដោយ​ភាព​ស្ងប់​ស្ងាត់ នៅ​ពីមុខ​បង្អួច​កញ្ចក់​ធំ​មួយ​របស់​សួន​ត្រី ដោយ​ការ​ជក់​ចិត្ត​ចំពោះ​សត្វ​ពពុះ​សមុទ្រ ដែល​កំពុង​រេរាំ ក្នុង​ទឹក​សមុទ្រ​ពណ៌​ខៀវ​។ ខ្ញុំ​ក៏​បាន​និយាយ​ថា “ព្រះអង្គ​បាន​បង្កើត​សត្វ​ទាំង​អស់​ក្នុង​មហា​សមុទ្រ ដូច​ដែល​ព្រះអង្គ​បាន​បង្កើត​ប៉ា និង​កូន​ផង​ដែរ”។ គាត់​ក៏​បាន​និយាយ​ខ្សឹប​ៗ​ថា “ព្រះអង្គ​ពិតជា​អស្ចារ្យ​ណាស់”។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ១០៤ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ទទួល​ស្គាល់​ការ​បង្កើត​ជា​បរិបូរ​របស់​ព្រះអម្ចាស់ ហើយ​គាត់​ក៏បាន​បន្លឺ​សម្លេង​ច្រៀង​ថា “ឱ​ព្រះយេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មាន ច្រើន​ប្រការ​ណាស់​ហ្ន៎ ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញា”(ខ.២៤)។ គាត់​ប្រកាស​ថា “នុ៎ះន៍ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ក្នុង​ទឹក​នោះ​មាន​របស់​រវើក​ឥត​គណនា ជា​សត្វ​ទាំង​តូច​ទាំង​ធំ”(ខ.២៥)។…

Read article
របៀប​បម្រើ​ចៅហ្វាយនាយ​ចិត្តអាក្រក់

ទាំង​បំរើ​ដោយ​អំណរ ដូចជា​បំរើ​ដល់​ព្រះអម្ចាស់​ផង មិនមែន​ដូចជា​បំរើ​មនុស្ស​ឡើយ ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​គ្រប់គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះអម្ចាស់ ទោះ​បើជា​បាវបំរើ ឬអ្នកជា​ក្តី។ អេភេសូរ ៦:៧-៨ សូម​ពិចារណា អំពី​ចំណុច​ទាំង៥ ដែល​មាន​ចែង​បទ​គម្ពីរ អេភេសូរ ៦:៧-៨ ទាក់ទង​នឹង​ការងារ​របស់​អ្នក ដូចតទៅ ៖ ១) ការ​ត្រាស់​ហៅ​ឲ្យ​រស់នៅ ដោយ​យក​ព្រះអម្ចាស់​ជាទី១ នេះ​ជារ​បៀ​បនៃ​ការរស់នៅ​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល បើ​ធៀប​ជាមួយនឹង​របៀប​ដែល​យើង​រស់នៅ​ជា​ធម្មតា។ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា ការងារ​ទាំងអស់​ដែល​យើង​ធ្វើ គឺ​យើង​គួរតែ​ធ្វើឡើង​ថ្វាយ​ព្រះគ្រីស្ទ មិនមែន​សម្រាប់​ចៅហ្វាយនាយ ដែល​ជា​មនុស្ស​នោះ​ទេ។ គឺ​ធ្វើការ​បម្រើ ដោយ​ឆន្ទះ​ដ៏​ល្អ “ដូចជា​បម្រើ​ដល់​ព្រះអម្ចាស់ មិនមែន​ដូចជា​បម្រើ​មនុស្ស​”។ បាន​សេចក្តី​ថា យើង​ត្រូវ​គិតដល់​ព្រះអម្ចាស់ នៅក្នុង​កិច្ចការ​អ្វី​ដែល​យើង​កំពុង​ធ្វើ នៅកន្លែង​ធ្វើការ។ យើង​ត្រូវ​សួរ​ថា ហេតុអ្វី​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ? តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ​ដោយ​របៀបណា? តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ នៅពេល​ណា? តើ​ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ ឲ្យ​ធ្វើ​កិច្ចការ​នេះ​ទេ? តើ​កិច្ចការ​នេះ​នឹង​មានផល​ប៉ះពាល់​អ្វីខ្លះ មក​លើ​ព្រះ​កិត្តិនាម​ព្រះអម្ចាស់? អាច​និយាយ​ម្យ៉ាងទៀត​ថា ការរស់នៅ​ជា​គ្រីស្ទបរិស័ទ គឺ​មានន័យថា យើង​រស់នៅ និង​ធ្វើការ ដោយ​យក​ព្រះអម្ចាស់​ជាទី១។ ២) ការ​ត្រាស់​ហៅ​ឲ្យ​ធ្វើជា​មនុស្ស​ល្អ ការរស់នៅ​ដែល​យក​ព្រះ​ជាទី​មួយ គឺ​មានន័យថា…

Read article
ការ​ចែក​ចាយ​អំពី​ភាព​ឆេះឆួល​ចំពោះ​ព្រះគ្រីស្ទ

រ៉ូម ១២:៩-១៦ ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាងឯ​វិញ្ញាណ នោះ​ក៏ចូរ​ព្យាយាម​ចុះ ដោយខំ​ប្រឹង​បំរើ​ព្រះអម្ចាស់​។ រ៉ូម ១២:១១ កាល​យើង​បាន​ជួប​លោក​ហេនរី(Henry) ជា​អ្នក​ជិត​ខាង ​លើក​ដំបូង គាត់​បាន​ដក​ព្រះ​គម្ពីរ​ចាស់​ដាច់​រហែក​មួយ​ក្បាល ចេញពី​កាបូប​ដែល​គាត់​តែងតែ​ស្ពាយ​ជា​ប្រចាំ​។ គាត់​មើល​មក​យើង​ដោយ​ទឹក​មុខ​រីករាយ ហើយ​សួរ​យើង​ថា តើ​យើង​ចង់​ជជែក​គ្នា​ជាមួយ​គាត់ អំពី​ព្រះ​គម្ពីរ​ដែរ​ឬ​ទេ​។ យើង​ក៏​បាន​ងក់​ក្បាល ហើយ​គាត់​ក៏​បាន​បើក​ទៅ​កាន់​ទំព័រ​ដែល​គាត់​បាន​គូស​ចំណាំ​នៅ​លើ​ខ​គម្ពីរ​មួយ​ចំនួន​។ គាត់​ក៏បាន​បង្ហាញ​សៀវភៅ​កត់​ត្រា​មួយ​ក្បាល ដែល​គាត់​បាន​កត់ទុក​អំពី​អ្វី​ដែល​គាត់​រៀន​បាន​ពី​ព្រះ​គម្ពីរ ហើយក៏​បាន​មាន​ប្រសាសន៍​ថា គាត់​បាន​បង្កើត​មេ​រៀន​ក្នុង​កុំព្យូទ័រ ដែល​មាន​ពេញ​ទៅ​ដោយ​ឯកសារយោង​ដទៃ​ទៀត​។ លោក​ហេនរី​ក៏​បាន​ចែក​ចាយ អំពី​ពេល​ដែល​គាត់​បាន​ចេញពី​ស្ថានភាព​គ្រួសារ​ដ៏​ពិបាក ហើយ​បន្ទាប់មក កាល​គាត់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ឯកោ និង​ពិបាក​បំផុត គាត់​ក៏​បាន​ទទួលយក​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្តី​ជំនឿ​របស់​គាត់(កិច្ចការ ៤:១២)។ ជីវិត​គាត់​មាន​ការ​ផ្លាស់​ប្តូរ ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​បាន​ជួយ​គាត់ ឲ្យ​ដើរ​តាម​គោលការណ៍​របស់​ព្រះ​គម្ពីរ​។ ទោះ​លោក​ហេនរី​បាន​ថ្វាយ​ជីវិត​គាត់​ដល់​ព្រះអង្គ​កាល​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​ដោយ ក៏​ភាព​ក្លៀវក្លា​របស់​គាត់​នៅតែ​ថ្មី​ជានិច្ច ហើយ​បាន​នាំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​ណាស់​។ ភាព​ឧស្សាហ៍​របស់​លោក​ហេនរី​បាន​បណ្តាល​ចិត្ត​ខ្ញុំ ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​អស់​ជា​ច្រើន​ឆ្នាំ ឲ្យ​ពិចារណា​អំពី​ភាព​ឆេះឆួល​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ផង​ដែរ​។ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ថា “ខាង​ឯសេចក្តី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះអម្ចាស់”(រ៉ូម ១២:១១)។ ការ​បង្រៀន​នេះ​មិន​ពិបាក​ឲ្យ​យើង​អនុវត្តន៍​តាម​ទេ បើសិន​ជា​យើង​អនុញ្ញាត​ឲ្យ​ព្រះ​បន្ទូល​កែ​ប្រែ​យើង ឲ្យ​មាន​អាកប្ប​កិរិយា ដែល​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​គ្រប់​យ៉ាង…

Read article
ប្រើ​អ្វី​ក៏ដោយ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន

និក្ខមនំ ៤:១-៥ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា “តើមាន​អ្វី​នៅ​ដៃ​ឯង​នោះ លោក​ទូល​ឆ្លើយ​ថា មាន​ដំបង?”។ និក្ខមនំ ៤:២ អាគារ​សាលា​ក្រុង នៅ​ទីក្រុង​ប្រ៊ីសបេន ប្រទេស​អូស្ត្រាលី ត្រូវ​បាន​សាង​សង់ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩២០​។ គេ​ធ្វើ​កាំ​ជណ្តើរ​របស់​អគារ​នោះ ពី​ថ្ម​ម៉ាប​ដ៏​ប្រណិត ដែល​មាន​ប្រភព​នៅ​ក្នុង​កន្លែង​យក​ថ្ម ដែល​លោក​ម៉ៃឃលអេនជេឡូ(Michelangelo) បាន​ប្រើ​ប្រាស់ ក្នុង​ការ​ឆ្លាក់​រូប​ចម្លាក់​ស្តេច​ដាវីឌ​។ ប៉ម​របស់​សាលា​ក្រុង​នោះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ព្រះវិហារ​ធំ នៅ​ទីក្រុង​វេនីស ប្រទេស​អ៊ីតាលី ដែល​មាន​ដំបូង​ធ្វើ​ពី​ទង់ដែង​ធំ​បំផុត ក្នុង​តំបន់​ខាង​ត្បូង​នៃ​ផែនដី​។ ពួក​អ្នក​សាង​សង់​ចង់​សាងសង់​រូប​ចម្លាក់​តំណាង​ឲ្យ​សន្តិភាព ដើម្បី​តុប​តែង​កំពូល​ប៉ម តែ​ពួកគេ​មិន​មាន​ថវិកា​​សម្រាប់​ការសាងសង់​។ កាល​នោះ លោក​ហ្វ្រេត ចនសិន(Fred Johnson) ជា​ជាង​ត​បណ្តេញ​ទឹក ក៏​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​។ គាត់​បាន​ប្រើ​ធុង​ទឹក​បង្គន់ បង្គោល​ភ្លើង​ចាស់​មួយ​ដើម និង​កំទេច​ដែក​តូចៗ មក​កែ​ឆ្នៃ​ធ្វើ​រូប​ដុំ​មូល ប្រៀប​ដូចជា​មកុដ​នៅ​លើ​កំពូល​ប៉ម​នោះ អស់​រយៈ​ពេល​ជាង១រយ​ឆ្នាំ​ហើយ​។ ការ​ដែល​លោក​ហ្វ្រេដ ចនសិន​បាន​ប្រើ​របស់​អ្វី​ដែល​គាត់​មាន ដើម្បី​សម្រេច​កិច្ចការ​ដ៏​សំខាន់​នោះ គឺ​បាន​រំឭក​យើង​ថា យើង​ក៏​អាច​ចូល​រួម​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ដោយ​ប្រើ​ការ​អ្វី​ដែល​យើង​មាន ទោះ​តូច​ឬ​ធំ​ក្តី​។ កាល​ព្រះអង្គ​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ដឹកនាំ​ពួក​អ៊ីស្រាអែល​ចេញពី​ទឹកដី​អេស៊ីព្ទ លោក​ម៉ូសេ​បាន​ប្រកែក​ថា “មើល គេ​នឹង​មិន​ជឿ​ទូល​បង្គំ ឬ​ស្តាប់​តាម​ទូល​បង្គំ​ទេ”(៤:១)។ ព្រះអង្គ​ក៏​បាន​ឆ្លើយតប ដោយ​សំណួរ​ដ៏​សាមញ្ញ​ថា “តើមាន​អ្វី​នៅ​ដៃ​ឯង​នោះ?”(ខ.២)…

Read article
ព្រះ​ដែល​ជា​កន្លែង​ជ្រកកោន​របស់​យើង

សុភាសិត ១៨:១០-១២ ព្រះ​នាម​ព្រះយេហូវ៉ា ជា​ប៉ម​មាំមួន មនុស្ស​សុ​ចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ​។ សុភាសិត ១៨:១០ ខ្សែ​ភាពយន្ត​ដែល​គួរ​ឲ្យ​កត់​សំគាល់ នៅ​ឆ្នាំ២០១៩ មាន​ចំណង​ជើង​ថា ស្រ្តី​តូចតាច បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សៀវភៅ​រឿង​ប្រលោមលោក​ចាស់​មួយ​ក្បាល​ដែល​បាន​ដាច់ដោច ជា​ពិសេស​គឺ​ពាក្យ​លើក​ទឹក​ចិត្ត​របស់​តួ​អង្គ​ឈ្មោះ ម៉ាមី(Marmee) ជា​ម្តាយ​ដែល​មាន​ប្រាជ្ញា និង​មាន​ចិត្ត​សុភាព​។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​ពិពណ៌នា​របស់​សៀវភៅ​ប្រលោមលោក​នេះ អំពី​សេចក្តី​ជំនឿ​ដ៏​រឹងមាំ​របស់​គាត់ ដែល​បាន​បង្កប់​នៅ​ក្នុង​ពាក្យ​សម្តី​លើក​ទឹក​ចិត្ត​ជា​ច្រើន ទៅ​កាន់ កូន​ស្រី​ទាំង​អស់​របស់​គាត់​។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​បំផុត ចំពោះ​ពាក្យ​សម្តី​របស់​គាត់ ដែល​បាន​លើក​ទឹក​ចិត្ត​ថា “អ្នក​អាច​ជួប … បញ្ហា និង​ការ​ល្បួង​ជា​ច្រើន ប៉ុន្តែ អ្នក​អាច​ជម្នះ​បញ្ហា និង​ការ​ល្បួង​ទាំង​អស់ បើសិន​ជា​អ្នក​រៀន​ទទួល​កម្លាំង និង​ភាព​ស្រទន់​ពី​ព្រះវរបិតា​របស់​អ្នក​ដែល​គង់នៅ​ស្ថាន​សួគ៌”។ សម្រង់​សម្តី​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ពិត ដែល​បាន​ចែង​ក្នុង​បទ​គម្ពីរ​សុភាសិត​ថា “ព្រះ​នាម​ព្រះយេហូវ៉ា ជា​ប៉ម​មាំមួន មនុស្ស​សុ​ចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ”(១៨:១០)។ គេ​សង់​ប៉ម​ក្នុង​ទីក្រុង នៅ​សម័យ​បុរាណ ធ្វើ​ជា​កន្លែង​ជ្រក​កោន ក្នុង​ពេល​មាន​គ្រោះ​ថ្នាក់ ប្រហែល​ដោយសារ​ការ​វាយ​ប្រហារ​ពី​សត្រូវ​។ ដូច​គ្នា​នេះ​ដែរ គឺ​តាមរយៈ​ការ​រត់​ទៅ​រក​ព្រះ ដែល​អ្នកជឿ​ព្រះយេស៊ូវ អាច​ដក​ពិសោធន៍​នឹង​សន្តិភាព ក្នុង​ការ​ថែរក្សា​របស់​ព្រះអង្គ ដែល​ជាទី​ជ្រកកោន និង​កម្លាំង​របស់​យើង(ទំនុក​ដំកើង ៤៦:១)។…

Read article
ធ្វើ​ការ​ល្អ​ថ្វាយ​ព្រះអង្គ

ទីតុស ៣:៤-៨ ចូរ​រំឭក​គេ ឲ្យ​ចុះ​ចូល​នឹង​ពួក​នាម៉ឺន ហើយ​និង​ពួក​មាន​អំណាច​ទាំង​អស់ ព្រម​ទាំង​ស្តាប់​បង្គាប់ ហើយ​ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ​។ ទីតុស ៣:១ តាម​ធម្មតា លោកផាទ្រីក(Patrick) មិន​ដាក់លុយ​ជាប់​ខ្លួន​ច្រើន​ទេ តែ​ថ្ងៃ​មួយ គាត់​ក៏​មាន​អារម្មណ៍​ថា គាត់​គួរតែ​ដាក់លុយ៥ដុល្លា​ក្នុង​ហោប៉ៅ​គាត់ មុន​ពេល​ចាក​ចេញពី​ផ្ទះ​។ ក្នុង​អំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់ នៅ​សាលា​រៀន​ដែល​គាត់​ធ្វើ​ការ គាត់​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​រៀបចំ​ខ្លួន​គាត់ ដើម្បី​បំពេញ​តម្រូវការ​បន្ទាន់​របស់​មនុស្ស​ម្នាក់​។ នៅពេល​អាហារ​ថ្ងៃ​ត្រង់ នៅ​កន្លែង​លក់​អាហារ គាត់​ក៏​បានឮ​គេ​និយាយ​គ្នា​ថា ក្មេង​ប្រុស​ម្នាក់​ឈ្នះ​ស្កត់ធី(Scotty) កំពុង​ត្រូវ​ការលុយ៥ដុល្លា ដើម្បី​បង់​ថ្លៃ​អាហារ ដើម្បី​ឲ្យ​អាច​ញាំ​អាហារ​ថ្ងៃ​ត្រង់​បាន​ពេញ​មួយ​សប្តាហ៍​។ សូម​យើង​ស្រមៃ​ថា លោក​ផាទ្រីក​មាន​អារម្មណ៍​យ៉ាងណា នៅពេល​ដែល​គាត់​បាន​ឲ្យ​លុយ​គាត់ ទៅ​ស្កត់ធី! ក្នុង​កណ្ឌ​គម្ពីរ​ទីតុស សាវ័ក​ប៉ុល​បាន​រំឭក​អ្នកជឿ​ព្រះ​យេស៊ូវ​ថា ពួក​គេ​បាន​សង្រ្គោះ មិនមែន​ដោយសារ​ការ​ល្អ ដែល​ពួកគេ​បាន​ធ្វើ (៣:៥) តែ​ពួកគេ​គួរតែ “ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ”(ខ.៨ ខ.១៤)។ ជីវិត​របស់​យើង​អាច​មាន​ពេញ​ដោយ​ការ​ជាប់​រវល់ និង​ភាព​ប្រញាប់​ប្រញាល់​។ ពេល​ខ្លះ​យើង​ប្រហែល​មាន​អារម្មណ៍​ពិបាក​ខ្លាំង​ពេក ក្នុង​ការ​ព្យាយាម​បំពេញ​តម្រូវការ​ខ្លួនឯង​។ ប៉ុន្តែ ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ យើង​ត្រូវតែ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី “ធ្វើ​ការ​ល្អ”។ យើង​មិន​ត្រូវ​មាន​អារម្មណ៍​ពិបាក​ពេក ដោយសារ​ការ​អ្វី​ដែល​យើង​មិន​មាន ឬ​មិន​អាច​ធ្វើ​បាន តែ​ចូរ​យើង​គិត​អំពី​ការ​អ្វី​ដែល​យើង​ពិតជា​មាន និង​អាច​ធ្វើ​បាន…

Read article
ព្រះ​ចេ​ស្តា​របស់​ព្រះ​ខ្លាំង​ពូកែ​ជាង

ពួក​ចៅហ្វាយ ៧:៧-៨,១៦-២២ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​លោក​ថា ចូរ​ក្រោក​ឡើង​ចុះ​ទៅ​ឯ​ទីបោះទ័ព​របស់​គេ​ទៅ ដ្បិត​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ​។ ពួក​ចៅហ្វាយ ៧:៩ កាលពី​ឆ្នាំ ១៩៤៥ “កងទ័ព​ខ្មោច” បាន​ជួយ​កងទ័ព​អាមេរិក ឲ្យ​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​ឆ្លង​កាត់​ទន្លេ​រ៉ាញ ​ចូល​ទឹកដី​ប្រទេស​អាឡឺម៉ង់ ដោយ​បាន​ជួយ​ឲ្យ​កងទ័ព​សម្ព័ន្ធ​មិត្ត ទទួល​បាន​មូលដ្ឋាន​កងទ័ព​ដ៏​សំខាន់ នៅ​ក្នុង​ប្រតិបត្តិ​ការណ៍​សឹក នៅ​សមរ​ភូមិ​ខាងលិច នៃ​សង្គ្រាម​លោក​លើកទី២​។ តាម​ពិត កងទ័ព​ទាំង​នោះ​សុទ្ធតែ​ជា​មនុស្ស មិនមែន​ជា​ខ្មោច​ឡើយ ដែល​​ជា​ផ្នែក​មួយ​របស់​ទី​បញ្ជាការ​កងទ័ព​ពិសេសទី២៣​។ កាល​នោះ កងទ័ព​ដែល​មាន​គ្នា១១០០នាក់ បាន​ធ្វើ​ឲ្យ​សត្រូវ​យល់​ឃើញថា ពួកគេ​មាន​គ្នា៣ម៉ឺន​នាក់ ដោយ​ពួក​គេ​ប្រើ​រថ​ក្រោះ​ក្លែងក្លាយ និង​ចាក់​មេ​ក្រូ​បញ្ចេញ​សូរ​សន្ធឹក​កងទ័ព និង​យានយន្ត​ជា​ច្រើន​គ្រឿង​បន្លាស់​ទី ។​ល​។ ដូច​នេះ សមាជិក​របស់​កងទ័ព​ខ្មោច ដែល​មាន​គ្នា​តិច​ជាង​សត្រូវ បាន​ធ្វើ​ឲ្យ​សត្រូវ​ជឿ​ថា ពួកគេ​មាន​គ្នា​​ច្រើន​សន្ធឹក​។ ពួក​សាសន៍​ម៉ាឌាន និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ ក៏​មាន​ការ​ភ័យ​ខ្លាច​ផង​ដែរ នៅ​ចំពោះ​សត្រូវ​ដែល​មាន​គ្នា​តិច ដែល​ធ្វើ​ឲ្យ​គេ​គិត​ស្មានថា ពួកគេ​មាន​គ្នា​ច្រើន(ពួក​ចៅហ្វាយ ៧:៨-២២)។ ព្រះអម្ចាស់​បាន​ប្រើ​លោក​គេឌាន ជា​ពួក​ចៅហ្វាយ ជា​ហោរា និង​ជា​អ្នក​ដឹកនាំ​កងទ័ព​អ៊ីស្រាអែល ឲ្យ​ប្រើ​ប្រាស់​កងទ័ព​ដ៏​តូច​របស់​គាត់ ឲ្យ​ធ្វើ​ជា​ប្រភព​នៃ​ការ​ភ័យ​ខ្លាច​របស់​ពួក​ខ្មាំង​សត្រូវ​។ ពួកគេ​ក៏បាន​ប្រើ​សម្លេង​ផ្លុំ​ត្រែ សម្លេង​បោ​កក្អម និង​សម្លេង​មនុស្ស និង​រូប​ភាព​បន្លាច ដោយ​ដុត​ភ្លើង​ចន្លុះ​ភ្លឺ​ចិញ្ចាច ធ្វើ​ឲ្យ​សត្រូវ​គិត​ស្មានថា ពួកគេ​មាន​គ្នា​ច្រើន…

Read article
ព្រះ​វត្ត​មាន​របស់​ព្រះយេស៊ូវ​នៅ​ក្នុង​ចិត្ត​យើង

អេភេសូរ ៣:១៤-២០ ឲ្យ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយសារ​សេចក្តី​ជំនឿ​។ អេភេសូរ ៣:១៧ ខណៈ​ពេល​ដែល​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​បាន​វាយ​ប្រហារ​មក​លើ​រដ្ឋ​របស់​ខ្ញុំ នៅ​ភាគ​ខាងលិច​នៃ​សហរដ្ឋអាមេរិក ម្តាយ​របស់​ខ្ញុំ​ជា​ស្រ្តី​មេម៉ាយ បាន​ព្រម​មក​ស្នាក់​នៅ​ជាមួយ​គ្រួសារ​ខ្ញុំ ទំរាំ​ខ្យល់​ព្យុះ​ទឹកកក​កន្លង​ផុត​ទៅ​។ ទោះជា​យ៉ាងណា​ក៏ដោយ បន្ទាប់ពី​គ្រោះ​ធម្មជាតិ​នេះ​បាន​កន្លង​ផុត​ទៅ គាត់​មិន​ដែល​បាន​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ​ទេ​។ គាត់​បាន​ផ្លាស់មក​រស់នៅ​ជាមួយ​គ្រួសារ​ខ្ញុំ​អស់​មួយ​ជីវិត​។ វត្ត​មាន​របស់​គាត់​បាន​ផ្លាស់​ប្តូរ​ក្រុម​គ្រួសារ​ខ្ញុំ តាម​របៀប​វិជ្ជមាន​ជា​ច្រើន​។ ជា​រៀង​រាល់​ថ្ងៃ គាត់​តែងតែ​មាន​ពេល​ចែក​ចាយ​ប្រាជ្ញា ផ្តល់​យោបល់​ល្អៗ​ដល់​សមាជិក​គ្រួសារ និង​ចែក​ចាយ​អំពី​រឿង​របស់​បុព្វ​បុរស​របស់​យើង​។ គាត់​និង​ស្វាមី​របស់​ខ្ញុំ​បាន​ក្លាយ​ជា​មិត្ត​ល្អ​បំផុត ដោយ​ពួកគេ​ចូល​ចិត្ត​រឿង​កំប្លែង និង​មើល​កីឡា​ដូច​គ្នា​។ គាត់​មិនមែន​ជា​ភ្ញៀវ​របស់​គ្រួសារ​យើង​ទេ តែ​ជា​សមាជិក​គ្រួសារ​អចិន្ត្រៃយ៍​ដ៏​សំខាន់ ដែល​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ចិត្ត​គំនិត​យើង តាំង​ពីមុន​ពេល​ព្រះ​ទ្រង់​យក​គាត់​ទៅជា​មួយ​ព្រះអង្គ​។ អនុស្សាវរីយ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិពណ៌នា​របស់​សាវ័ក​យ៉ូហាន អំពី​ព្រះ​យេស៊ូវ​ថា ព្រះអង្គ“ស្នាក់​នៅ​ជាមួយនឹង​យើង​រាល់​គ្នា”(យ៉ូហាន ១:‌១៤)។ នេះ​ជា​ការ​ពិពណ៌នា​ដែល​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសាក្រិក ពាក្យ ស្នាក់​នៅ​ជាមួយ គឺ​មានន័យថា “តាំង​ទី​លំនៅ​ជាមួយ”។ យើង​ទទួល​ព្រះយេស៊ូវ​ដោយ​ជំនឿ ជា​ព្រះ​ដែល​គង់នៅ​ក្នុង​ចិត្ត​យើង​។ គឺ​ដូច​ដែល​សាវ័ក​ប៉ូល​បាន​បង្រៀន​ថា “ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ​ចេស្តា ចំរើន​កំឡាំង​នៃ​មនុស្ស​ខាង​ក្នុង ដោយសារ​ព្រះ​វិញ្ញាណ​ទ្រង់ តាម​សិរី​ល្អ​នៃ​ទ្រង់​ដ៏​ប្រសើរ​ក្រៃ​លែង ឲ្យ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយសារ​សេចក្តី​ជំនឿ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់ឫស ហើយ​តាំង​មាំមួន​ក្នុង​សេចក្តី​ស្រឡាញ់”(អេភេសូរ ៣:១៦-១៧)។ ព្រះ​យេស៊ូវ​បាន​យាង​មក​គង់នៅ​ជាមួយ​យើង គឺ​មិនមែន​ជា​ភ្ញៀវ​របស់​យើង​នោះ​ទេ​។…

Read article