2024

You are here:
មិត្តភាព​ដ៏​ជ្រាល​ជ្រៅ​ក្នុង​ព្រះគ្រីស្ទ

២សាំយ៉ូអែល ១:២៣-២៧ អញ្ជើញ​អ្នក​ទៅ​ឲ្យ​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ ដ្បិត​យើង​ទាំង២នាក់​បាន​ស្បថ​គ្នា ដោយនូវ​ព្រះ​នាម​ព្រះយេហូវ៉ា​ហើយ​។ ១សាំយ៉ូអែល ២០:៤២ នៅ​ក្នុង​ព្រះ​វិហារ​នៃ​មហាវិទ្យាល័យ​ព្រះគ្រីស្ទ នៅ​ទីក្រុង​ខេមប្រ៊ីជ ប្រទេស​អង់គ្លេស មាន​វិមាន​មួយ​ដែល​គេ​បាន​សាង​សង់​ឡើង ជា​ការ​រំឭក​ដល់​គ្រូ​ពេទ្យ​ពីរ​នាក់​គឺ​លោក ចន ហ្វីញ(John Finch) និង លោក ថូ​ម៉ាស បេន(Thomas Baines)។ គេ​បាន​ដាក់​រហ័ស​នាម​ឲ្យ​អ្នក​ទាំង​ពីរ​ថា “មិត្ត​ភក្តិ​ដែល​គ្មាន​អ្វី​អាច​បំបែក​បាន”។ លោក ហ្វ៊ីញ និង​លោក បេន បាន​រួម​គ្នា​ធ្វើ​ការ​ស្រាវជ្រាវ​ផ្នែក​វេជ្ជ​សាស្រ្ត និង​ធ្វើ​ដំណើរ​ជាមួយ​គ្នា ជា​លក្ខណៈ​ការទូត​។ កាល​លោក​បេន លាចាក​លោក ក្នុង​ឆ្នាំ១៦៨០ លោក​ហ្វីញ ក៏បាន​ពោល​ទំនួញ អំពី “មិត្ត​ភក្តិ​ចិត្ត​មួយ​ថ្លើម​មួយ” ដែល​គ្មាន​អ្វី​អាច​បំបែក​បាន​រយៈ​ពេល៣៦ឆ្នាំ​កន្លងមក​។ មិត្តភាព​របស់​ពួកគេ​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់ ភាព​ស្មោះ​ត្រង់ និង​ការ​ប្តូរ​ផ្តាច់​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ មិត្តភាព​ដ៏​រឹងមាំ​រវាង​ស្តេច​ដាវីឌ និង​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន​។ ពួក​គេ​មាន​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ ចំពោះ​គ្នា​ទៅវិញ​ទៅមក(១សាំយ៉ូអែល ២០:៤១) ហើយ​ថែម​ទាំង​បាន​ធ្វើ​ពាក្យ​សម្បថ​ដើម្បី​ប្ដេជ្ញា​ចិត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក(ខ.៨,១៧,៤២)។ មិត្តភាព​របស់​ពួកគេ​មាន​ភាព​ស្មោះ​ត្រង់​យ៉ាង​ខ្លាំង(១សាំយ៉ូអែល ១៩:១-២ ២០:១៣) ដោយ​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន ថែម​ទាំង​បាន​លះបង់​សិទ្ធិ​ស្នង​រាជ​សម្បត្តិ ដើម្បី​ឲ្យ​ស្តេច​ដាវីឌ​អាច​ក្លាយ​ជា​ស្តេច(២០:៣០-៣១ មើល ២៣:១៥-១៨)។…

Read article
គំរូ​នៃ​ការ​បន្ទាប​ខ្លួន ដោយ​ការ​លះបង់

ភីលីព ២:១-៨ គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូប​ភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង​។ ភីលីព ២:៧ បន្ទាប់ពី​ការ​ប្រកួត​ចប់ កីឡាករ​បាល់​បោះ​មហាវិទ្យាល័យ​ដ៏​ល្បី​ល្បាញ​ម្នាក់ មិន​បាន​ចេញ​ទៅណា​ទេ​។ គាត់​បាន​ជួយ​អ្នក​បោស​សម្អាត​រើស​សម្បក​ដប និង​កញ្ចប់​អាហារ​ដែល​ទស្សនិកជន​បាន​ចោល​ នៅ​កន្លែង​អង្គុយ។ ពេល​ដែល​អ្នក​គាំទ្រ​របស់​គាត់​ម្នាក់​បាន​បង្ហោះ​វីដេអូ​សកម្មភាព​របស់​គាត់ មាន​មនុស្ស៨ម៉ឺន​នាក់​បាន​មើល​វីដេអូ​នោះ​។ ក្នុង​ចំណោម​ពួកគេ មាន​មនុស្ស​ម្នាក់​សរសេរ​ថា “យុវជន​ម្នាក់​នេះ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​បន្ទាប​ខ្លួន​បំផុត ដែល​អ្នក​ធ្លាប់​បាន​ជួប​ក្នុង​ជីវិត​អ្នក”។ សម្រាប់​កីឡាករ​បាល់បោះ​ម្នាក់​នេះ ការ​ចេញទៅ​ជាមួយ​ក្រុម​របស់​ខ្លួន ដើម្បី​អបអរ​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ដើរ​រើស​សំរាម​។ តែ​ផ្ទុយ​ទៅវិញ គាត់​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ចការ​ដ៏​ពិបាក​ដែលគេ​រាល់​គ្នា​មើល​រំលង​។ ព្រះយេស៊ូវ​ក៏បាន​បង្ហាញ​ចេញ​នូវ​ការ​បន្ទាប​ខ្លួន​ ដោយ​ព្រះអង្គ​បាន​លះបង់​កន្លែង​ដ៏​ខ្ពង់ខ្ពស់ ក្នុង​នគរ​ស្ថាន​សួគ៌ ដើម្បី​ទទួលយក​តួនាទី​ជា​អ្នក​បម្រើ​នៅ​លើ​ផែនដី(ភីលីព ២:៧)។ ព្រះអង្គ​បាន​ស្ម័គ្រ​ព្រះទ័យ​បន្ទាប​ព្រះ​កាយ​ចុះ ដើម្បី​យើង​រាល់​គ្នា​។ ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ​នៅ​លើ​ផែនដី​ក៏បាន​រាប់​បញ្ចូល​ការ​បង្រៀន ការ​ប្រោស​ជំងឺ និង​ការ​ស្រឡាញ់​មនុស្ស​ទាំង​អស់ ហើយ​បេសកកម្ម​ធំ​បំផុត​របស់​ព្រះអង្គ គឺ​ការ​សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​សង្គ្រោះ​ពួកគេ​ឲ្យ​រួច​ពី​បាប​។ ទោះ​គំរូ​របស់​ព្រះគ្រីស្ទ​អាច​បណ្តាល​ចិត្ត​យើង​ឲ្យ​រើស​សំរាម ជូត​សម្អាត​តុ ឬ​លើក​អាហារ​ឲ្យ​គេ តែ​គំរូ​ព្រះអង្គ​មាន​អំណាច​បំផុត​ក្នុង​ជីវិត​យើង នៅ​ពេលណា​យើង​កែ​ប្រែ​អាកប្ប​កិរិយា​របស់​យើង ចំពោះ​អ្នក​ដទៃ​។ ការ​បន្ទាប​ខ្លួន​ពិត​ប្រាកដ គឺជា​លក្ខណៈ​សម្បត្តិ​នៅ​ខាង​ក្នុង ដែល​មិន​គ្រាន់​តែ​កែ​ប្រែ​សកម្មភាព​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​កែ​ប្រែ​ចិត្ត​គំនិត​យើង​ផង​ដែរ​។ គំរូ​របស់​ព្រះអង្គ​បាន​បណ្តាល​ចិត្ត​យើង​ឲ្យ ចេះ​ឲ្យ​តម្លៃ​អ្នក​ដទៃ​លើស​ខ្លួនឯង(ខ.៣)។ លោក​អេនឌ្រូ មួរេយ(Andrew Murray)…

Read article
បាន​ចុះ​ចូល​ព្រះយេស៊ូវ​ទាំងស្រុង

និក្ខមនំ ២៥-២៦ និង ម៉ាថាយ ២០:១៧-២៤ ម៉ាកុស ៨:៣៤-៣៨ ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំងមូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើមាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? ម៉ាកុស ៨:៣៦ កាលពី​ឆ្នាំ១៩២០ លោក​ចន ស៊ុង(John Sung) ជា​កូនទី៦ របស់​គ្រូ​គង្វាល​ជនជាតិ​ចិន បាន​ទទួល​អាហារ​រូបករណ៍ ទៅរៀន​នៅ​សាកល​វិទ្យាល័យ​មួយ ក្នុង​សហរដ្ឋអាមេរិក​។ គាត់​បាន​បញ្ចប់​ការ​សិក្សា ដោយ​ទទួល​សញ្ញា​ប័ត្រ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ហើយក៏​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត ព្រម​ទាំង​ថ្នាក់​បណ្ឌិត​ផង​ដែរ​។ ខណៈ​ពេល​ដែល​គាត់​កំពុង​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ខ្ពស់ គាត់​ក៏បាន​ដើរ​ចេញ​ឆ្ងាយ​ពី​ព្រះអម្ចាស់​។ ក្រោយមក នៅ​ពេលយប់​មួយ ក្នុង​ឆ្នាំ១៩២៧ គាត់​ក៏បាន​ថ្វាយ​ជីវិត​គាត់​ដាច់​ដល់​ព្រះគ្រីស្ទ ហើយក៏​បាន​ទទួល​ការ​ត្រាស់ហៅ​ឲ្យ​ធ្វើ​ជា​គ្រូ​អធិប្បាយ​។ គាត់​មាន​ឱកាស​ជា​ច្រើន ដើម្បី​ស្វែងរក​ការងារ​ដែល​មាន​ប្រាក់​កំរៃ​ខ្ពស់ ក្នុង​ប្រទេស​ចិន តែ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​កប៉ាល់​ត្រឡប់​មក​ផ្ទះ​វិញ គាត់​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​លះចោល​បំណង​ប្រាថ្នា​របស់​គាត់​។ គាត់​ក៏​បាន​បោះ​សញ្ញា​ប័ត្រ​ទាំង​អស់​ចូល​ទៅ​ក្នុង​ទឹកស​មុទ្រ ជា​និមិត្ត​សញ្ញា​នៃ​ការ​ប្តេជ្ញា​ចិត្ត ដោយ​ទុក​តែ​សញ្ញា​ប័ត្រ​បណ្ឌិត​ជូន​ឪពុក​ម្តាយ​របស់​គាត់ ដោយ​ការ​គោរព​។ លោក​ចន ស៊ុង បាន​យល់​អំពី​អត្ថន័យ​នៃ​ការ​ក្លាយ​ជា​សិស្ស​ព្រះអង្គ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំងមូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើមាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ?”(ម៉ាកុស ៨:៣៦)។ ពេលណា​យើង​បដិសេធន៍​ខ្លួនឯង ហើយ​បោះបង់ចោល​ជីវិត​ចាស់ ដើម្បី​ដើរ​តាម​ព្រះគ្រីស្ទ និង​ការ​ដឹកនាំ​របស់​ព្រះអង្គ(ខ.៣៤-៣៥) គឺ​អាច​មានន័យថា…

Read article
ព្រះយេស៊ូវ​ប្រទាន​ទន្លេ​ជីវិត

និក្ខមនំ ២៣-២៤ និង ម៉ាថាយ ២០:១-១៦ អេសាយ ៣២:១-៨ មើល នឹង​មាន​ស្តេច១អង្គ​សោយរាជ្យ​ដោយ​សុ​ចរិត … ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួតហែង​។ អេសាយ ៣២:១-២ ខណៈ​ពេល​ដែល​គេ​កំពុង​ខួង​ដី​រករ៉ែ​ប្រេងឆៅ ក្នុង​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ហួតហែង​បំផុត នៅ​លើ​ពិភពលោក ក្រុម​ការងារ​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បាន​រក​ឃើញ​ប្រព័ន្ធ​ទឹក​ក្រោម​ដី​ដ៏​ធំ​សម្បើម​មួយ​។ ដូច​នេះ នៅ​ឆ្នាំ១៩៨៣ គេ​ក៏បាន​ចាប់​ផ្តើម​អនុវត្ត​គម្រោង “ទន្លេ​សប្ប​និមិត្ត” ខ្នាត​ធំ ដោយ​ដាក់​ប្រព័ន្ធ​ទុយោ​ទឹក ដើម្បី​នាំ​ទឹក​មាន​គុណ​ភាព​ខ្ពស់ ចូល​ទៅ​ក្នុង​ទីក្រុង​មួយ​ចំនួន ដែល​កំពុង​ត្រូវ​ការ​ទឹក​។ នៅ​ក្បែរ​កន្លែង​ដែល​គេ​បង្កើត​គម្រោង​នេះ មាន​ផ្លាក​មួយ ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “មាន​សរសៃឈាម​ជីវិត​ហូរ​ចេញពី​កន្លែង​នេះ”។ ហោរា​អេសាយ​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច ​អំពី​ទឹក​ក្នុង​វាល​រហោស្ថាន ដើម្បី​ពិពណ៌នា​អំពី​ក្សត្រ​ដ៏​សុចរិត​មួយ​អង្គ ដែល​នឹង​យាង​មក(អេសាយ ៣២)។ ស្តេច ឬ​អ្នក​ដឹកនាំ​ដែល​គ្រប់​គ្រង ដោយ​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត គឺ​ប្រៀប​ដូចជា “ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត​ហែង ហើយ​ដូចជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ”(ខ.២)។ អ្នក​ដឹកនាំ​ខ្លះ​ជ្រើស​រើស​យក​ការ​ទទួល ជាជាង​ការ​ឲ្យ​។ ទោះជា​យ៉ាងណា​ក៏ដោយ សញ្ញា​សំ​គាល់​របស់​អ្នក​ដឹកនាំ​ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ គឺជា​អ្នក​ដែល​ផ្តល់​ឲ្យ​នូវ​ជម្រក ទី​ជ្រកកោន ភាព​ស្រស់​ថ្លា និង​ការ​ការពារ​។ កណ្ឌ​គម្ពីរ​អេសាយ​បាន​ចែងថា “ឯ​ការ​នៃ​សេចក្តី​សុចរិត នោះ​នឹង​បានជា​សន្តិ​សុខ…

Read article
ចែកចាយ តាម​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ

និក្ខមនំ ២១-២២ និង ម៉ាថាយ ១៩ កាឡាទី ៥:១៤-១៥,២២-២៦ «ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួនឯង»។ កាឡាទី ៥:១៤ គ្រូ​គង្វាល​វ័យ​ក្មេង​ម្នាក់​មាន​ទម្លាប់​អធិស្ឋាន​រៀង​រាល់​ពេល​ព្រឹក ទូល​សូម​ព្រះ​ទ្រង់​ប្រើ​គាត់​ជា​រៀង​រាល់​ថ្ងៃ ឲ្យ​ធ្វើ​ជា​ព្រះពរ​សម្រាប់​អ្នក​ដទៃ​។ ជា​ញឹក​ញាប់ គាត់​មាន​អំណរ ដែល​ព្រះ​ទ្រង់​ប្រទាន​ឱកាស​ឲ្យ​គាត់​រស់នៅ​ជា​ព្រះពរ​។ ថ្ងៃ​មួយ ក្នុង​អំឡុង​ពេល​សម្រាក​ពី​ការងារ​ទីពីរ​របស់​គាត់ គាត់​ក៏បាន​អង្គុយ​នៅ​ខាង​ក្រៅ ជាមួយ​មិត្ត​រួម​ការងារ​ម្នាក់​ដែល​បាន​សួរ​គាត់​អំពី​ព្រះយេស៊ូវ​។ លោក​គ្រូ​គង្វាល​ក៏បាន​ឆ្លើយ​សំណួរ​ទាំង​ប៉ុន្មាន ដែល​បុរស​នោះ​មាន​។ គាត់​មិន​បាន​ប្រកែក​គ្នា ឬ​និយាយ​ខ្លាំងៗ​ដាក់​គេ​ឡើយ​។ លោក​គ្រូ​គង្វាល​ក៏បាន​លើក​ឡើង​ថា ព្រះវិញ្ញាណបរិសុទ្ធ​បាន​ដឹកនាំ​គាត់ ឲ្យ​មាន​ឱកាស​ជជែក​គ្នា​ជាមួយ​អ្នក​ដទៃ​ នៅពេល​ខ្លះ ប្រកបដោយ​ប្រសិទ្ធភាព និង​សេចក្តី​ស្រឡាញ់​។ គាត់​ក៏​រកបាន​មិត្ត​ភក្តិ​ថ្មី​ម្នាក់​ទៀត​នៅ​ថ្ងៃ​នោះ ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​ស្វែង​យល់​បន្ថែម​អំពី​ព្រះ​។ ការ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​ដឹកនាំ​យើង ជា​វិធី​ល្អ​បំផុត​ដើម្បី​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះយេស៊ូវ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​ថា “កាលណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្តា ហើយ​និង​ធ្វើ​ជាទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំងមូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”​(កិច្ចការ ១:៨)។ ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​នោះ​គឺ “សេចក្តី​ស្រឡាញ់ អំណរ​អរ មេ​ត្រី​ភាព អត់​ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត”(កាឡាទី…

Read article
ទទួល​នូវ​អ្វី​ដែល​អ្នក​មិន​អាច​បាត់បង់

ព្រះយេស៊ូវ​ទ្រង់ទត​ទៅ​គេ មាន​ព្រះបន្ទូល​ថា “ការនោះ​មនុស្សលោក​ធ្វើពុំកើត​ទេ តែ​ព្រះ​ទ្រង់​ធ្វើកើត ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ធ្វើកើត​ទាំងអស់​បាន”។ ម៉ាកុស ១០:២៧ ខាងក្រោម​នេះ ជា​មូលហេតុ​ទាំងពីរ​យ៉ាង​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន ដើម្បីឲ្យ​យើង​ក្លាយជា​គ្រីស្ទបរិស័ទ ដែល​ឈោង​ចាប់​លោកិយ ហើយ​មានការ​ប្តូរផ្តាច់ ចំពោះ​បុព្វហេតុ​នៃ​បេសកកម្ម​ផ្សាយដំណឹង​ល្អ។ គឺ​ក្នុងនាម​ជា​អ្នក​ចេញទៅ​ផ្សាយដំណឹង​ល្អ ឬ​អ្នក​បញ្ជូន​ឲ្យ​ទៅ​ផ្សាយដំណឹង​ល្អ។ ១. ការអ្វី​ដែល​មនុស្ស​ធ្វើ​មិនកើត ​ព្រះ​ទ្រង់​ធ្វើកើត(ម៉ាកុស ១០:២៧)។ ការ​កែប្រែ​មនុស្ស​មាន​បាប​ដែល​រឹងទទឹង ឲ្យ​ក្លាយជា​គ្រីស្ទបរិស័ទ គឺជា​ការងារ​របស់​ព្រះ ហើយក៏​ស្រប​ទៅតាម​ផែនការ នៅ​ក្រោម​អធិបតេយ្យ​ភាព​របស់​ព្រះអង្គ។ យើង​មិន​ចាំបាច់​ត្រូវ​ភ័យខ្លាច ឬ​ព្រួយបារម្ភ ដោយសារ​ភាព​កម្សោយ​របស់​យើង​នោះ​ឡើយ។ ចម្បាំង​នេះ​ជា​ចម្បាំង​របស់​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ជ័យជម្នះ។ ២. ព្រះគ្រីស្ទ​សន្យា​ថា នឹង​ធ្វើការ​សម្រាប់​យើង ហើយ​ព្រះអង្គ​កាន់​ខាងយើង​ខ្លាំង​ណាស់ បាន​ជា​នៅពេល​ដែល​ជីវិត​នៃ​បេសកកម្ម​របស់​យើង​បញ្ចប់ នោះ​យើង​នឹង​មិន​អាច​និយាយ​ថា យើង​បាន​លះបង់​អ្វី​សោះ​ឡើយ(ម៉ាកុស ១០:២៩-៣០)។ ពេលណា​យើង​ដើរតាម​បទបញ្ជា​របស់​ព្រះអង្គ សម្រាប់​ការ​ធ្វើ​បេសកកម្ម យើង​នឹង​រក​ឃើញថា សូម្បីតែ​ផល​ប៉ះពាល់​ដ៏​ឈឺចាប់ ដែល​យើង​បាន​ជួប ក៏​ព្រះអង្គ​បាន​ប្រើ ដើម្បី​ធ្វើឲ្យ​ស្ថានភាព​យើង មាន​ភាពល្អ​ប្រសើរ​ឡើង​ផង​ដែរ។ សុខភាព​ខាងវិញ្ញាណ ដែល​ជា​ក្តី​អំណរ​របស់​យើង មាន​ភាពល្អ​ប្រសើរ​ឡើង ១០០ដង។ ហើយ​ពេលណា​យើង​អស់ជីវិត នោះ​យើង​មិន​ស្លាប់​ទេ តែ​យើង​ទទួល​បាន​ជីវិត​អស់​កល្ប។ ដែល​ខ្ញុំ​លើកទឹកចិត្ត​ដូចនេះ​ គឺ​មិនមែន​ដើម្បី​បង្អាក់​សេចក្តី​ក្លាហាន និង​ការ​លះបង់​ដែល​អ្នកមាន​សម្រាប់​ព្រះគ្រីស្ទ​ឡើយ។…

Read article
អំណោយ​នៃ​ព្រះគុណ​របស់​ព្រះអម្ចាស់

និក្ខមនំ ១៩-២០ និង ម៉ាថាយ ១៨:២១-៣៥ អេភេសូរ ៤:៤-៨ តែ​មាន​ព្រះ​គុណ​ផ្តល់​មក​យើង​រាល់​គ្នា​រៀង​រាល់​ខ្លួន តាម​ខ្នាត​អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ​។ អេភេសូរ ៤:៧ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​កែ​ក្រដាស​ប្រឡង​សំណេរ​អត្ថបទ​របស់​និស្សិត ដែល​ខ្ញុំ​បង្រៀន​នៅ​មហាវិទ្យាល័យ ខ្ញុំ​មាន​ការ​ស្ញប់​ស្ញែង​ចំពោះ​អត្ថបទ​ដែល​សិស្ស​ម្នាក់​បាន​សរសេរ​។ គាត់​សរសេរ​បាន​ល្អ​ណាស់! មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា សំណេរ​នោះ​ល្អ​ពេក គាត់​មិន​ទំនងជា​បាន​សរសេរ​ដោយ​សមត្ថ​ភាព​ខ្លួនឯង​ទេ​។ ខ្ញុំ​ក៏បាន​ធ្វើ​ការ​ស្រាវជ្រាវ​បន្តិច​បន្តួច ក៏​បាន​ដឹង​ថា តាម​ពិត គាត់​បាន​ចម្លង​អត្ថបទ​នោះ​ពី​ប្រភព​នៅ​តាម​អនឡាញ​។ ខ្ញុំ​ក៏បាន​ផ្ញើ​អ៊ីមែល​ទៅ​សិស្ស​ម្នាក់​នោះ ដើម្បី​ឲ្យ​នាង​បាន​ដឹង​អំពី​កំហុស​របស់​នាង​។ នាង​នឹង​ទទួល​បាន​ពិន្ទុ​សូន្យ សម្រាប់​អត្ថបទ​នោះ តែ​នាង​អាច​សរសេរ​អត្ថបទ​ថ្មី​មួយ​ទៀត ដើម្បី​ឲ្យ​បាន​ពិន្ទុ​ខ្លះ​។ នាង​ក៏​បាន​ឆ្លើយ​តប​ថា នាង​មាន​ការ​សោក​ស្តាយ​ចំពោះ​កំហុស​របស់​នាង ហើយក៏​បាន​អរគុណ​ខ្ញុំ ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​នាង ទោះ​នាង​មិន​សមនឹង​ទទួល​ឱកាស​នោះ​ក៏ដោយ​។ ខ្ញុំ​ក៏បាន​ប្រាប់​នាង​ថា យើង​រាល់​គ្នា​សុទ្ធតែ​ទទួល​ព្រះ​គុណ​ពី​ព្រះយេស៊ូវ​ជា​រៀង​រាល់​ថ្ងៃ ដូច​នេះ ខ្ញុំ​មិន​អាច​បដិសេធន៍​មិន​ព្រម​ផ្តល់​ឱកាស​ឲ្យ​នាង​ឡើយ​។ ព្រះគុណ​ព្រះ​បាន​ជួយ​ឲ្យ​ជីវិត​យើង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​តាម​មធ្យោបាយ​ជា​ច្រើន ហើយ​ប្រោស​លោះ​យើង​ឲ្យ​រួច​​ពី​បាប​។ លោក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “យើង​ជឿ​ថា បាន​សង្គ្រោះ​ដោយ​ព្រះគុណ​នៃ​ព្រះអម្ចាស់យេស៊ូវ ដូចជា​គេ​ដែរ”(កិច្ចការ ១៥:១១)។ ដូច​នេះ ព្រះគុណ​ព្រះ​បាន​នាំមក​នូវ​សេចក្តី​សង្គ្រោះ​។ សាវ័ក​ប៉ុល​បាន​បង្រៀន​ផង​ដែរ​ថា “ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រឹត្យ​វិន័យ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ”(រ៉ូម ៦:១៤)។ បាន​សេចក្តី​ថា ព្រះគុណ​ព្រះ​អង្គ​ជួយ​យើង មិន​ឲ្យ​រស់នៅ​ក្រោម​អំណាច​របស់​បាប​ទៀត​ទេ​។…

Read article
ព្រះគុណ​ដែល​ព្រះអង្គ​បដិសេធន៍ និង​ផ្គត់ផ្គង់​ឲ្យ

ត្រូវតែ​ទ្រាំ​រងទុក្ខ​វេទនា​ជាច្រើន ទើបនឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន។ កិច្ចការ ១៤:២២ យើង​ត្រូវការ​កម្លាំង​ខាងក្នុង​វិញ្ញាណ មិនគ្រាន់​តែ​ដោយសារ​យើង​អន់ថយ​កម្លាំង ដោយសារ​ភាព​តានតឹង ឬ​ស្ត្រេស​ដែល​យើង​មាន​ជា​រៀងរាល់ថ្ងៃ​ប៉ុណ្ណោះទេ តែ​ដោយ​សារទុក្ខ​លំបាក និង​ការ​រងទុក្ខ ដែល​កើតមាន​ពី​មួយ​ពេល ទៅ​មួយ​ពេល។ ហើយ​បញ្ហា​ទាំងនេះ​ពិតជា​កើតមាន​មែន។ ទុក្ខ​លំបាក​បន្ថែម​ទម្ងន់​ពីលើ​ភាព​ខ្សោះ​ល្វើយ​ក្នុងចិត្ត ដោយ​ជៀស​មិន​រួច នៅ​តាមផ្លូវ​ឆ្ពោះទៅ​រក​នគរ​ស្ថានសួគ៌។ ពេល​ដែល​ទុក្ខ​លំបាក​កើតមាន ចិត្ត​របស់​យើង​អាច​រេរា ហើយ​ផ្លូវ​ដ៏​ចង្អៀត​ឆ្ពោះទៅ​រក​ជីវិត អាច​មើលទៅ​ហាក់ដូចជា​មានការ​ពិបាក​ពេក។ ការ​ឡើង​តាមផ្លូវ​តូច​ចង្អៀត និង​តាម​ចំណោទ​ដែល​ចោទ​ខ្លាំង ដែល​សាក​កម្លាំង​ឡាន​ចាស់​ទ្រុឌទ្រោម គឺ​មានការ​ពិបាក​គ្រប់គ្រាន់​ហើយ។ ប៉ុន្តែ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច នៅពេល​ដែល​ឡាន​នោះ​ខូច? សាវ័ក​ប៉ុល​បាន​ស្រែក​រក​ព្រះ​បីដង ដោយ​សំណួរ​ដូចនេះ​ដែរ ដោយសារ​ការ​រងទុក្ខ​មួយចំនួន ក្នុង​ជីវិត​គាត់។ គាត់​បាន​ទូល​សូម​ព្រះ​ទ្រង់​ដក​បន្លា​ចេញពី​សាច់​គាត់។ តែ​ព្រះគុណ​ព្រះ មិនបាន​មក ក្នុង​ទម្រង់​ដែល​គាត់​បាន​ទូល​សូម​នោះ​ឡើយ។ ព្រះគុណ​ព្រះអង្គ​បាន​មក តាម​ទម្រង់​ផ្សេង។ គឺ​ដូចដែល​ព្រះគ្រីស្ទ​បាន​ឆ្លើយតប​គាត់​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញខ្នាត ដោយ​សេចក្តី​កំសោយ”(២កូរិនថូស ១២:៩)។ ត្រង់​ចំណុច​នេះ យើង​ឃើញថា ព្រះគុណ​បាន​ប្រទាន​មក ដោយ​ព្រះគ្រីស្ទ​ប្រទាន​កម្លាំង​ឲ្យ​គាត់ ក្នុង​ការ​រងទុក្ខ​ដែល​មិន​មាន​ភាព​ធូរស្រាល។ យើង​អាច​និយាយ​បាន​ថា ព្រះគុណ​មួយ​បាន​ប្រទាន​មក ក្នុងរង្វង់​នៃ​ព្រះគុណ​មួយទៀត ដែល​ព្រះអង្គ​បាន​បដិសេធន៍​មិន​ប្រទាន​ឲ្យ។ ហើយ​សាវ័ក​ប៉ុល​ក៏បាន​ឆ្លើយតប ដោយ​ជំនឿ ក្នុង​ភាព​គ្រប់គ្រាន់​នៃ​ព្រះគុណ​នៃ​អនាគត​កាល យ៉ាងដូច​នេះ​ថា…

Read article
ពាក្យ​សម្ដី​នាំមក​នូវ​ចិត្ត​ស្រស់​ថ្លា

និក្ខមនំ ១៦-១៨ និង ម៉ាថាយ ១៨:១-២០ សុភាសិត ២៥:២៣-២៧ ទឹក​បាន​ត្រជាក់​ដល់​ព្រលឹង​មនុស្ស​ល្វឹងល្វើយ​ជា​យ៉ាងណា នោះ​ដំណឹង​ល្អ​ដែល​មកពី​ស្រុក​ឆ្ងាយ​ក៏​យ៉ាង​នោះ​ដែរ​។ សុភាសិត ២៥:២៥ កាល​ខ្ញុំ​កំពុង​ឈរ​នៅ​ក្នុង​ផ្ទះ​បាយ កូន​ស្រី​ខ្ញុំ​ស្រាប់តែ​លាន់​មាត់​ថា មាន​សត្វ​រុយ​មួយ​ក្បាល​នៅ​ក្នុង​ទឹក​ឃ្មុំ។ ខ្ញុំ​ក៏បាន​និយាយ​លេង​ជាមួយ​នាង ដោយ​ដក​ស្រង់​ពាក្យ​ស្លោក​មួយ ដែល​ពោល​ថា យើង​អាច​ប្រទះ​ឃើញ​សត្វ​រុយ​នៅ​ក្នុង​ទឹក​ឃ្មុំ ច្រើន​ជាង​នៅ​ក្នុង​ទឹក​ខ្មេះ​។ កាល​នោះ ខ្ញុំ​បាន​ឃើញ​សត្វ​រុយ​នៅ​ក្នុង​ទឹក​ឃ្មុំ​ជា​លើក​ដំបូង តែ​ខ្ញុំ​បាន​ដក​ស្រង់​ពាក្យ​ស្លោក​នេះ ដោយសារ​វា​បាន​បង្រៀន​យើង​ថា ការ​ស្នើសុំ​ដ៏​សុភាព​អាច​បញ្ចុះ​បញ្ចូល​អ្នក​ដទៃ បាន​ច្រើន​ជាង​ការ​ស្នើសុំ​ដោយ​អាកប្ប​កិរិយា​ជូរ​ល្វីង​។ កណ្ឌ​គម្ពីរ​សុភាសិត​បាន​ប្រមូល​ផ្តុំ​សុភាសិត​ប្រកបដោយ​ប្រាជ្ញា​ជា​ច្រើន ដែល​ព្រះ​វិញ្ញាណ​បាន​បណ្តាល​ឲ្យ​តែង​។ សុភាសិត​ទាំង​នេះ​ដឹកនាំ និង​បង្រៀន​យើង នូវ​សេចក្តី​ពិត​ដ៏​សំខាន់ អំពី​របៀប​រស់នៅ ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​។ សុភាសិត​ជា​ច្រើន​ផ្ដោត​ទៅលើ​ទំនាក់​ទំនងជា​មួយ​មនុស្ស​និង​មនុស្ស ដោយ​រាប់​បញ្ចូល​ទាំង​ផល​ប៉ះ​ពាល់ ដែល​ពាក្យ​សម្ដី​របស់​យើង​អាច​មាន​មក​លើ​អ្នក​ដទៃ​។ ក្នុង​សុភាសិត​របស់​ស្តេច​សាឡូម៉ូន ទ្រង់​បាន​ដាស់​តឿន​យើង មិន​ឲ្យ​និយាយ​ពាក្យ​មិន​ពិត​មក​លើ​អ្នក​ដទៃ(សុភាសិត ២៥:១៨)។ ទ្រង់​បាន​បង្រៀន​ថា “អណ្តាត​ដែល​និយាយ​ដើម​គេ” នាំ​ឲ្យ​មាន​ភាព​ល្អក់កករ​នៅ​ក្នុង​ទំនាក់​ទំនង(ខ.២៣)។ ទ្រង់​ក៏បាន​ដាស់តឿន អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​រអ៊ូរទាំ​ផង​ដែរ(ខ.២៤)។ ហើយ​ទ្រង់​ក៏បាន​លើក​ទឹក​ចិត្ត​អ្នកអាន​កណ្ឌ​គម្ពីរ​សុភា​សិត​ ពាក្យ​សម្តី​ដែល​នាំ​ដំណឹង​ល្អ គឺជា​ព្រះពរ​ដល់​អ្នក​ស្តាប់(ខ.២៥)។ ខណៈ​ពេល​ដែល​យើង​ព្យាយាម​យក​សេចក្តី​ពិត​នេះ​មក​អនុវត្តន៍​តាម សូម​ព្រះ​វិញ្ញាណ​ប្រទាន​យើង នូវ​ចម្លើយ​ដ៏​សម​រម្យ(១៦:១)។ ព្រះ​អង្គ​អាច​ជួយ​ឲ្យ​ពាក្យ​សម្ដី​របស់​យើង​មាន​រស់​ជាតិ​ផ្អែម ក៏​ដូចជា​នាំមក​នូវ​ភាព​ស្រស់​ថ្លា​ក្នុង​ចិត្ត​។—Lisa M. Samra តើ​អ្នក​បាន​ឃើញ​ផល​ប៉ះ​ពាល់​នៃ​ពាក្យ​សម្ដី…

Read article
មិន​វិនិច្ឆ័យ​តែ​សម្បក​ក្រៅ

និក្ខមនំ ១៤-១៥ និង ម៉ាថាយ ១៧ ១សាំយ៉ូអែល ១៦:១-៧ មនុស្ស​លោក តែង​មើលតែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់ទត​ចំពោះ​ក្នុង​ចិត្ត​វិញ​។ ១សាំយ៉ូអែល ១៦:៧ ជា​ច្រើន​ឆ្នាំ​មុន អ្នក​ស្រីជូលី លែនស៍មែន(Julie Landsman) បាន​ចូល​រួម​ការ​ប្រកួត​ផ្លុំ​ត្រែ​បារាំង សម្រាប់​មហោស្រព​អូប៉ែរ៉ា​មេត្រូប៉ូលិស នៅ​ទីក្រុង​ញូយ៉ក​។ ក្នុង​កម្មវិធី​ប្រកួត​នេះ បេក្ខជន​ម្នាក់ៗ​ត្រូវ​ផ្លុំ​ត្រែ​បារាំង​របស់​ខ្លួន នៅ​ក្រោយ​កញ្ចក់​កុំ​ឲ្យ​គណៈកម្មការ​ឃើញ​មុខ ដើម្បី​ជៀសវាង​ការ​លំអៀង ដោយសារ​ពួក​គេ​សុទ្ធតែ​ជា​មនុស្ស​ប្រុស​។ អ្នក​ស្រី​ជូលី​ផ្លុំ​ត្រែ​បាន​ល្អ​ជាងគេ ហើយក៏​បាន​ឈ្នះ​ការ​ប្រកួត​នោះ​។ ប៉ុន្តែ ពេល​នាង​បោះ​ជំហាន​ចេញពី​ក្រោយ​កញ្ចក់ គណ​កម្ម​ការ​ខ្លះ​បាន​ដើរ​គេចមុខ​នាង ទៅ​ខាង​ក្រោយ​បន្ទប់។ ពួកគេ​ប្រាកដ​មិន​ចង់​ឲ្យ​មនុស្ស​ស្រី​មាន​សមត្ថភាព​ធ្វើ​បាន​ល្អ​ដូច​នេះ​ទេ​។ កាល​ពួក​អ៊ីស្រាអែល​ទូល​សូម​ព្រះអម្ចាស់ ប្រទាន​ស្តេច​មួយ​អង្គ​ឲ្យ​គ្រប់​គ្រង​ពួកគេ ព្រះអង្គ​ក៏​បាន​ឆ្លើយតប ដោយ​ប្រទាន​បុរស​ម្នាក់ ដែល​មាន​កាយ​សម្បទា​ល្អ ធ្វើ​ជា​ស្តេច ដូច​ជាតិ​សាសន៍​ដទៃ(១សាំយ៉ូអែល ៨:៥ ៩:២)។ ប៉ុន្តែ ដោយសារ​ស្តេច​សូល​បាន​សោយ​រាជ ដោយ​ព្រះទ័យ​មិន​ស្មោះ​ត្រង់ និង​មិន​ស្តាប់​បង្គាប់​ព្រះ ព្រះអង្គ​ក៏បាន​ចាត់​លោក​សាំយូអែល​ឲ្យ​ទៅ​ភូមិ​បេថ្លេហិម ដើម្បី​ចាក់​ប្រេង​តាំង​មនុស្ស​ម្នាក់​ទៀត ឲ្យ​ឡើង​គ្រង​រាជ(១៦:១-១៣)។ ពេល​លោក​សាំយូអែល​ឃើញ​លោក​អេលាប ជា​កូន​ច្បង គាត់​ក៏​បាន​សន្និដ្ឋាន​ថា ព្រះ​ទ្រង់​បាន​ជ្រើសរើស​គាត់​ឲ្យ​ធើ្វ​ស្តេច ព្រោះ​គាត់​មាន​កាយ​សម្បទា​គួរ​ឲ្យ​ស្ញប់​ស្ញែង​។ តែ​ព្រះ​ទ្រង់​បាន​បង្រៀន​លោក​ហោរា​ឲ្យ​គិតថា “ឯ​មនុស្ស​លោក តែង​មើលតែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ…

Read article