អត្តសញ្ញាណថ្មី ក្នុងព្រះយេស៊ូវ
លោកុប្បត្ដិ ១-៣ និង ម៉ាថាយ ១ ២កូរិនថូស ៥:១៤-២១ មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា។ ១យ៉ូហាន ៣:១ “ខ្ញុំឥឡូវមិនដូចខ្ញុំកាលពីមុនទេ។ ខ្ញុំបានក្លាយជាមនុស្សថ្មីហើយ”។ នេះជាពាក្យសម្តីដ៏សាមញ្ញ ដែលកូនប្រុសខ្ញុំបានថ្លែងទៅកាន់សិស្សទាំងឡាយ នៅក្នុងការជួបជុំគ្នានៅសាលា ដោយរៀបរាប់អំពីការផ្លាស់ប្តូរ ដែលព្រះទ្រង់បានប្រទានក្នុងជីវិតគាត់។ កាលពីមុន ជេហ្វហ្វ្រ៊ី(Geoffrey) គឺជាមនុស្សញៀនថ្នាំម្នាក់ តែក្រោយមក គាត់បានទទួលស្គាល់អំពើបាប និងកំហុសរបស់ខ្លួនឯង។ ហើយឥឡូវនេះ គាត់បានមើលឃើញខ្លួនគាត់ ជាកូនព្រះ។ ព្រះគម្ពីរបានលើកទឹកចិត្តយើង ដោយព្រះបន្ទូលដែលសន្យាថា “បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ”(២កូរិនថូស ៥:១៧)។ យើងក្លាយជាមនុស្សថ្មី ទោះកាលពីមុន យើងជានរណា ឬបានធ្វើអ្វីក៏ដោយ ពេលណាយើងទទួលជឿព្រះយេស៊ូវ ដើម្បីទទួលយកសេចក្តីសង្គ្រោះ និងការអត់ទោសបាប ដែលព្រះអង្គប្រទានតាមរយៈការសុគតនៅលើឈើឆ្កាង។ ចាប់តាំងពីសម័យសួនច្បារអេដែន ទោសកំហុសនៃអំពើបាបបានកាត់ផ្តាច់យើងចេញពីព្រះ តែព្រះអង្គបាន “ផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ” “ឥតប្រកាន់ទោស” យើងទៀត(ខ.១៨-១៩)។ យើងជាកូនស្ងួនភ្ងារបស់ព្រះអង្គ(១យ៉ូហាន ៣:១-២) ដែលព្រះអង្គបានលាងសម្អាត និងធ្វើឲ្យយើងកើតជាថ្មី…
Read article