ជំនួយដ៏ស្រទន់
លោកក្រឡេកមើលទៅឃើញនៅក្បាលដំណេក មាននំដុតឆ្អិនទៅលើធ្យូងភ្លើង ហើយមានទឹក១ក្អមផង នោះលោកក៏បរិភោគនំ និងទឹកនោះ រួចដេកទៅវិញ។ ១ពង្សាវតាក្សត្រ ១៩:៦ ខ្ញុំធ្លាប់បានស្តាប់អ្នកជំនួញម្នាក់រៀបរាប់ អំពីពេលដែលគាត់កំពុងរៀននៅមហាវិទ្យាល័យ។ កាលនោះ គាត់ច្រើនតែមានអារម្មណ៍ថា “គ្មានទីពំនាក់ និងអស់សង្ឃឹម” ដោយសារជំងឺធ្លាក់ទឹកចិត្ត។ គួរឲ្យស្តាយណាស់ គាត់មិនដែលបានទៅជួបគ្រូពេទ្យផ្លូវចិត្តឡើយ តែផ្ទុយទៅវិញ គាត់បានចាប់ផ្តើមរៀបផែនការដ៏គ្រោះថ្នាក់ ដោយកុម្ម៉ង់ទិញសៀវភៅ ដែលនិយាយអំពីការសម្លាប់ខ្លួន ហើយក៏បានជ្រើសរើសថ្ងៃខែ ដើម្បីធ្វើអត្តឃាត។ ព្រះទ្រង់យកព្រះទ័យទុកដាក់ ចំពោះអ្នកដែលគ្មានទីពឹង និងគ្មានសង្ឃឹម។ មានមនុស្សជាច្រើន នៅក្នុងព្រះគម្ពីរ ដែលព្រះអង្គបានជួយសង្រ្គោះ ក្នុងអំឡុងពេលដ៏ខ្មៅងងឹត។ កាលលោកយ៉ូណាសចង់ស្លាប់ ព្រះទ្រង់បានលើកទឹកចិត្តគាត់ ដោយការសន្ទនាដ៏ស្រទន់(យ៉ូណាស ៤:៣-១០)។ កាលលោកអេលីយ៉ាសូមឲ្យព្រះទ្រង់ដកជីវិតគាត់(១ពង្សាវតាក្សត្រ ១៩:៤) ព្រះអង្គក៏បានប្រទាននំប៉័ង និងទឹក ដើម្បីឲ្យគាត់មានភាពស្រស់ថ្លាឡើង(ខ.៥-៩) និងបានមានបន្ទូលយ៉ាងសុភាពមកកាន់គាត់(ខ.១១-១៣) ហើយក៏បានជួយឲ្យគាត់មើលឃើញថា គាត់មិនឯកោ ដូចដែលគាត់គិតនោះឡើយ(ខ.១៨)។ ដូចនេះ ព្រះទ្រង់ចូលមកជិតមនុស្សដែលធ្លាក់ទឹកចិត្ត ដោយជំនួយដ៏ស្រទន់។ ងាកមករឿងរបស់អ្នកជំនួញនោះវិញ។ បណ្ណាគារក៏បានជួនដំណឹងគាត់ថា គេបានដឹកសៀវភៅនោះមកឲ្យគាត់ហើយ។ តែគេបានច្រឡំអាស័យដ្ឋាន ហើយក៏បានផ្ញើសៀវភៅនោះទៅកាន់ផ្ទះឪពុកម្តាយគាត់។ ពេលដែលម្តាយគាត់ទូរស័ព្ទមកគាត់ ដោយការព្រួយបារម្ភយ៉ាងខ្លាំង គាត់ក៏បានភ្ញាក់រឭក ដោយដឹងថា…
Read article