May

You are here:
ការផ្លាស់ប្តូរទស្សនៈ

ស្រុក​កំណើត​របស់​ខ្ញុំ បាន​ជួប​ប្រទះ​រដូវ​រងា ដែល​មាន​សភាព​ធ្ងន់​ធ្ងរ​បំផុត ក្នុង​រយៈ​ពេល​៣០​ឆ្នាំ។ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង នៅ​ក្នុង​ការ​ជោគ​ព្រឹល ដែល​ធ្លាក់​មិន​ចេះ​ឈប់ ជា​ហេតុ​ធ្វើ​ឲ្យ​សាច់​ដុំ​ខ្ញុំ​ឈឺ។ ពេល​នោះ​ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ការ​ប្រឹង​ប្រែង​របស់​ខ្ញុំ ដូច​ជា​គ្មាន​ផ្លែ​ផ្កា​អ្វី​សោះ បាន​ជា​ខ្ញុំ​បោះ​ជំហាន​ចូល​ក្នុង​ផ្ទះ​វិញ ទាំង​គោះ​ស្បែក​ជើងកវែង​ខ្លាំង​ៗ​។ ប៉ុន្តែ ពេល​ចូល​ទៅ​ដល់​ខាង​ក្នុង ខ្ញុំ​ក៏​បាន​ទទួល​ការ​ស្វាគមន៍​ពី​កម្តៅ​ភ្លើង​ក៏​កក់​ក្តៅ និង​ពី​កូន​ៗ​របស់​ខ្ញុំ ដែល​កំពុង​ជួប​ជុំ​គ្នា នៅ​ជុំវិញ​ភ្លើង​នោះ។ ខណៈ​ពេល​ដែល​ខ្ញុំ​សម្លឹង​មើល​ទៅ​ក្រៅ​ផ្ទះ តាម​មាត់​បង្អួច​ផ្ទះ​ខ្ញុំ ទស្សនៈ​ដែល​ខ្ញុំ​មាន ចំពោះ​អាកាស​ធាតុ​ក៏​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង។ ខ្ញុំ​មិន​បាន​គិត​អំពី​ការ​ងារ ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ជា​បន្ថែម​ទៀតឡើយ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​គយ​គន់​សម្រស់​នៃ​មែក​ឈើ​ដែល​បាន​កក និង​មើល​ទៅ​ព្រឹល​ដែល​បាន​គ្រប​ដណ្តប់​ទេសភាព​រដូវរងា​ដែល​គ្មាន​ពណ៌។ ពេល​ខ្ញុំ​អាន​ទំនុក​ដំកើង ជំពូក​៧៣ ខ្ញុំ​បាន​ឃើញ​ការ​ពិពណ៌​នា​របស់​លោក​អេសាភ ដែល​បាន​ផ្លាស់​ប្តូរ​ពី​ការ​និយាយអំពី​ការ​លំបាក ដែល​ធ្ងន់​ធ្ងរ​ជាង​ខ្ញុំ ទៅ​រក​ការ​និយាយ​អំពី​ការ​ល្អ​វិញ។ នៅ​ដើម​ជំពូក គាត់​បាន​ពោល​ពាក្យ​ដំងូរ​អំពីដំណើរ​របស់​លោកិយ ដែល​ក្នុង​នោះ មនុស្ស​អាក្រក់​ហាក់​ដូច​ជា​បាន​ទទួល​រង្វាន់។ គាត់​មាន​ការ​សង្ស័យ អំពី​តម្លៃ​នៃ​ការ​រស់​នៅ ខុស​ពី​លោកិយ និង​ការ​រស់​នៅ​ដើម្បី​ប្រយោជន៍​អ្នក​ដទៃ(ខ.១៣)។ ប៉ុន្តែ ពេល​ដែល​គាត់​បាន​ចូល​ក្នុង​ទីបរិសុទ្ធ​របស់​ព្រះ ទស្សនៈ​គាត់​ក៏​បាន​ផ្លាស់​ប្តូរ(ខ.១៦-១៧) ដោយ​គាត់​ចាំ​ថា ព្រះ​ទ្រង់​នឹង​ជំនុះ​ជម្រះ​លោកិយ នឹង​ជម្រះ​បញ្ហា​របស់​លោកិយ យ៉ាង​ឥត​ខ្ចោះ ហើយ​ដែល​សំខាន់​ជាង​នោះ​ទៀត គឺ​គាត់​ដឹង​ថា ការ​នៅ​ជិត​ព្រះ គឺ​ជា​ការ​ដ៏គាប់​ប្រសើរ​ណាស់(ខ.២៨)។ ពេល​ដែល​យើង​មាន​ការ​ពិបាក​ចិត្ត…

Read article
ការ​ស្រេក​ឃ្លាន​រក​ព្រះ

ថ្ងៃ​មួយ កូន​ស្រី​ខ្ញុំ​បាន​មក​លេង​ចៅ​ប្រុស​ខ្ញុំ ដែល​មាន​អាយុ​១​ឆ្នាំ។ ខ្ញុំ​កំពុង​តែ​រៀប​ចំ​ខ្លួន​ចេញ​ពី​ផ្ទះ ដើម្បី​ធ្វើ​កិច្ច​ការ​ខ្លះ ប៉ុន្តែ គ្រាន់​តែ​ខ្ញុំ​ដើរ​ចេញ​ពី​បន្ទប់​បាន​បន្តិច ចៅ​ប្រុស​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​យំ។ វា​ក៏​បាន​យំ​ដូច​នេះ​ពីរ​ដង ហើយ​ជា​រៀងរាល់​ពេល​វា​យំ​ម្តង​ៗ ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ ហើយ​ចំណាយ​ពេល​ជា​មួយ​វា​មួយ​ភ្លែត។ ពេល​ខ្ញុំ​ដើរ​ចេញ​តាម​ទ្វារ​ជា​លើកទី​បី បបូរ​មាត់​ដ៏​តូច​របស់​វា​ក៏​បាន​ពេប​ចង់​យំ​ទៀត។ នៅ​ពេល​នោះ កូន​ស្រី​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “ប៉ា ហេតុ​អ្វី​ប៉ា​មិន​យក​វា ទៅ​ជា​មួយ​ផង?” អ្នក​ដែល​មាន​ចៅ​បង្កើត គឺ​សុទ្ធ​តែ​អាច​និយាយ​ប្រាប់​អ្នក​ថា នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់។ ចៅ​របស់​ខ្ញុំ​ក៏​បាន​ឡើង​ជិះឡាន​ទៅ​ជា​មួយ​ខ្ញុំ គឺ​ព្រោះ​តែ​វា​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​វា។ យ៉ាង​ណា​មិញ ចិត្ត​របស់​យើង ដែល​ស្រេក​ឃ្លាន​រក​ព្រះ ក៏​បាន​ទទួល​ការ​ឆ្លើយ​តប ដោយ​សេចក្តី​ស្រឡាញ់​ផង​ដែរ។ ព្រះ​គម្ពីរ​បាន​ធានា​ដល់​យើង​ថា យើង​អាច “ស្គាល់ និង​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង”(១យ៉ូហាន ៤:១៦)។ ព្រះ​ទ្រង់​មិន​បាន​ស្រឡាញ់​យើង ដោយ​សារ​ការ​អ្វី​ដែល​យើង​បាន​ធ្វើ ឬ​មិន​បាន​ធ្វើ​នោះ​ឡើយ។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់ មិន​ពឹង​ផ្អែក​លើ​ភាព​សក្តិ​សម​របស់​យើង​សោះ​ឡើយ ប៉ុន្តែ ពឹង​ផ្អែក​ទៅ​លើ​សេចក្តី​ល្អ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់។ ពេល​ដែល​លោកិយ​ដែល​នៅ​ជុំវិញ​យើង​ មិន​មាន​សេចក្តី​ស្រឡាញ់ និង​មិន​សប្បុរស ​យើង​អាច​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ ជា​ប្រភព​នៃ​ក្តី​សង្ឃឹម និង​សន្តិ​ភាព​របស់​យើង​។ ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ បាន​បង្ហាញ​ព្រះ​ទ័យ​របស់​ទ្រង់ ដល់​យើង តាម​រយៈ​ការ​ប្រទាន​ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិ​សុទ្ធ ធ្វើ​ជា​អំណោយ​ដល់​យើង។…

Read article
ការរង់ចាំ ដោយការរំពឹង

ជា​រៀង​រាល់​ថ្ងៃ​ទី​១​ខែ​ឧសភា នៅ​ទីក្រុង​អុក​ស្វឺត ប្រទេស​អង់​គ្លេស ហ្វូង​មនុស្ស​តែង​តែ​មក​ជួប​ជុំ​នៅ​ពេល​ព្រឹក​ព្រលឹម ដើម្បី​ទទួល​ស្វាគមន៍​រដូវ​ផ្កា​រីក។ នៅ​វេលា​ម៉ោង ៦​ព្រឹក ក្រុម​ចម្រៀង​មហា​វិទ្យាល័យ​ម៉ាកដាលេន បាន​បន្លឺ​សម្លេង​ច្រៀង ពី​លើ​ប៉ម​ម៉ាក់​ដាលេន។ មនុស្ស​រាប់​ពាន់​អ្នក​បាន​រង់​ចាំ ដោយ​ការ​រំពឹង​ថា ស្បៃ​រាត្រី​នឹង​ត្រូវ​លើក​ចេញ ​បន្ទាប់​ពី​បទ​ចម្រៀង និង​សម្លេង​ជួង​បាន​បន្លឺ​ឡើង។ ជា​ញឹក​ញាប់ ខ្ញុំ​ក៏​មាន​ការ​រង់​ចាំ​ផង​ដែរ គឺ​មិន​ខុស​ពី​ហ្វូង​មនុស្ស​ទាំង​នោះ​ឡើយ។ ខ្ញុំ​រង់​ចាំ ចម្លើយ​សម្រាប់​ការ​អធិស្ឋាន​របស់​ខ្ញុំ ឬ​រង់​ចាំ​ការ​ដឹក​នាំ​មក​ពី​ព្រះ​អម្ចាស់​ជា​ដើម។ ទោះ​បី​ជា​ខ្ញុំ​មិន​ដឹង​ថា ការ​រង់​ចាំ​របស់​ខ្ញុំ នឹង​បញ្ចប់​នៅ​ពេល​ណា​ពិត​ប្រាកដ​ក៏​ដោយ ក៏​ខ្ញុំ​កំពុង​តែ​រៀន​រង់​ចំា ដោយ​ការ​រំពឹង​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣០ អ្នក​និពន្ធ​ទំនុក​ដំកើង បាន​សរសេរ​អំពី​ការ​មាន​ទុក្ខ​ជា​ទម្ងន់ ដោយ​សារ​គាត់​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា ដែល​ហាក់​ដូច​ជា​ពេល​យប់​ដែល​ងងឹត​បំផុត។ ក្នុង​ពេល​ដែល​មាន​ទុក្ខ​នោះ គាត់​ក៏​បាន​សម្រេច​ចិត្ត​ទុក​ចិត្ត​ព្រះ ហើយ​ប្រុង​ចិត្ត ដូច​ជា​អ្នក​យាម ​កំពុង​មាន​នាទី​ជា​អ្នក​រង់​ចាំ​ប្រកាស​ថា ថ្ងៃ​ភ្លឺ​ហើយ។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា “ព្រលឹង​នៃ​ទូលបង្គំ​រង់ចាំ​ព្រះអម្ចាស់ ជា​ជាង​ពួក​យាម​ល្បាត​រង់ចាំ​ភ្លឺ​ឡើង អើ ជា​ជាង​ពួក​យាម​ល្បាត​រង់ចាំ​ភ្លឺ​ឡើង​ទៅ​ទៀត”(ខ.៦)។ អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​រំពឹង​រង់​ចាំ​ព្រះ​អម្ចាស់ រំដោះ​គាត់​ចេញ​ពី​ភាព​ងងឹត​នៃ​បញ្ហា​គាត់ ដោយ​ជឿ​ជាក់​លើ​ភាព​ស្មោះត្រង់​របស់​ទ្រង់ បាន​ជា​គាត់​មាន​សេចក្តី​សង្ឃឹម​ថា នឹង​អាច​អត់​ទ្រាំ សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​គាត់​មាន​ទុក្ខ​ក៏​ដោយ។ ដោយ​ផ្អែក​ទៅ​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល សេចក្តី​សង្ឃឹម​នោះ​អនុញ្ញាត​ឲ្យ​គាត់ បន្ត​រង់​ចាំ ​ទោះ​បី​ជា​គាត់​មិន​ទាន់​បាន​ឃើញ​ពន្លឺ​លេច​ឡើង​ក៏​ដោយ។…

Read article
ការទម្លាក់កំហុសឲ្យគ្នា

ខ្ញុំធ្លាប់​បានទ​ទួលការស្តីបន្ទោស ម្តង​ដោយ​សារមូលហេតុនេះ ម្តង​ដោយ​សារមូលហេតុនោះ​។ ខ្ញុំបានទទួលការស្តីបន្ទោស ដោយសារអំពើបាប បរាជ័យ និងភាពអសមត្ថភា​ពរបស់ខ្ញុំ ដែល​បាននាំឲ្យ​មិត្តភក្តិ និងក្រុមគ្រួសារ(ប្រហែលរួមទាំងអ្នកដទៃទៀត)   មានការសោកសៅ   ថប់បារម្ភ  និងមានអារម្មណ៍ពិបាក។ ពេល​ខ្លះ ខ្ញុំ​ក៏ត្រូវគេបន្ទោស ទោះនោះ​មិ​នមែន​ជាកំហុសរបស់​ខ្ញុំក៏​ដោយ។  ប៉ុន្តែ ជួន​កាល ខ្ញុំក៏​បានចោទប្រកាន់​អ្នកដទៃផងដែរ។ ខ្ញុំ​បានប្រាប់​ខ្លួនឯងថា បើពួ​កគេមិនបានធ្វើអញ្ចឹង​ទេ នោះខ្ញុំក៏មិនមានបញ្ហាដូ​ចនេះដែរ។ ទោះជា​យ៉ាងណាក៏ដោយ ការ​ស្តីបន្ទោស​ធ្វើឲ្យមានការឈឺចាប់។ ប៉ុន្តែ ទោះជា​យើងមានកំហុស ឬអ​ត់ យើងមិ​នត្រូវ ខ្ជះខ្ជាយពេលវេលា និង​កម្លាំង​ចិត្ត​ជា​ច្រើន ក្នុង​ការព្យាយាម​ស្វែងរ​ក​អ្នកទ​ទួលកំហុស​ជំនួស​យើង​ឡើ​យ។ ទោះ​ជាយ៉ា​ងណាក៏​ដោយ ព្រះ​យេស៊ូ​វបានប្រទាន​នូវ​ដំណោះស្រាយមួយ ដែល​ល្អជា​ងនេះ។​​ ទោះទ្រ​ង់​គ្មានបាប​សោះក៏​ដោយ ក៏ទ្រង់​បានទទួលអំពើបាបរបស់លោ​កិយ មកលើ​ព្រះអង្គ​ទ្រង់(យ៉ូហាន ១:២៩)។ យើង​ច្រើន​តែហៅព្រះយេស៊ូវ​ថា កូនចៀ​មស​ម្រាប់យញ្ញបូ​ជា តែទ្រង់ក៏ជា​ពពែចុ​ងក្រោយ សម្រាប់បំបរបង់ ដោយ​សារអំពើរំ​លង​គ្រប់យ៉ាងរបស់លោ​កិយ(លេវីវិន័យ ១៦:១០)។ ពេល​ដែល​យើង​ទទួល​ស្គាល់​អំពើបា​បរបស់យើង ហើយ​អនុញ្ញាតឲ្យព្រះយេស៊ូវ​យក​អំពើបាបនោះចេញពី​យើ​ង នោះយើ​ងមិនចាំបាច់ត្រូវលី​សែង​បន្ទុក​នៃអំ​ពើរំលងរបស់យើ​ង​ទៀតឡើ​យ។ យើង​អាច​ឈប់បន្ទោសអ្ន​ក​ដទៃ ដោយ​សារបញ្ហារបស់​យើ​ង ហើយ​យើងអាច​ឈប់ទ​ទួល​កំហុស ដែល​អ្នក​ដទៃ​បាន​ព្យាយាម​ទម្លាក់​មក​លើ​យើង។ សូមអ​រ​ព្រះគុ​ណព្រះ​យេស៊ូវ ដែល​យើង​ខ្ញុំអាចឈប់ប​ន្ទោស​គ្នាទៅ​វិញទៅ​មក។-Julie Ackerman Link

Read article
អំណោយនៃទឹកភ្នែក

មាន​ពេល​មួយ​ ខ្ញុំបានទូរស័ព្ទ​ទៅ​មិត្តភក្តិខ្ញុំ​ម្នាក់ ដែល​ខ្ញុំបា​នរាប់អា​ន​តាំងពី​យូរ​មក​ហើយ ពេលម្តាយរបស់​គាត់បាន​លា​ចាក​លោក។ ម្តាយ​របស់​គាត់​ជាមិត្តជិត​ស្និទ្ធរបស់ម្តាយខ្ញុំ ហើយ​ពេលនេះ អ្នកទាំងពីរបានលាចា​កលោកហើយ។ ពេលយើ​ងជជែកគ្នា យើងក៏ច្រើន​តែនិ​យាយដល់ចំណុច ដែល​ធ្វើឲ្យយើងស្រ​ក់ទឹកភ្នែក ដោយ​ចិត្តសោក​សង្រេង ដោយ​សារអ្នកស្រីបេត បាន​លាចាកលោកទៅ​​ហើយ ហើយយើង​ក៏បានស្រក់ទឹកភ្នែក​លាយ​សំណើច ពេលដែលយើ​ងនឹកចាំ​ថា គាត់ជា​មនុស្សដែលខ្វល់ពីអ្នកដទៃ ហើយចូ​ល​ចិត្តធ្វើឲ្យគេសប្បាយ​ចិត្ត។ មនុស្ស​ជាច្រើ​ន​ធ្លាប់​ជួប​រឿង ដែល​ធ្វើឲ្យ​ពួកគេយំ​ និងធ្វើ​ឲ្យ​គេ​សើច​​។ តែ​វាជាអំណោយដ៏អស្ចារ្យ ដែលអារម្មណ៍ទុក្ខ​ព្រួយ និង​ក្តីអំណរ អាចនាំឲ្យមានភាពធូរស្បើយផ្លូវចិត្ត និងផ្លូវកាយយ៉ាងដូចនេះ។ ដោយសារ​យើង​ត្រូ​វបានព្រះទ្រង់ប​ង្កើត ឲ្យមានរូបដូចទ្រង់​លោកុប្បត្តិ ១:២៦) ហើយ​មនោ​សញ្ចេត​នាជា​ផ្នែក​ដ៏សំខាន់​មួយ សម្រាប់​វប្ប​ធម៌ស្ទើរ​តែ​ទាំង​អស់ នោះ​ខ្ញុំក៏​បា​នគិតថា​ ព្រះ​យេស៊ូវ​ប្រាកដ​ជាមាន​មនោ​សញ្ចេត​នាដ៏​អស្ចារ្យ​ណាស់​។ តែយើងក៏ដឹងផងដែរថា​ ទ្រង់​ក៏ធ្លាប់​ជួបការឈឺចាប់នៃការសោកសង្រេង​ផង​​ដែរ។ ពេលលោកឡាសា ដែល​ជាមិត្ត​សំឡាញ់ទ្រង់​បាន​ស្លាប់​ ទ្រង់​​ក៏បា​ន​ឃើញ​នាង​ម៉ារាកំពុង​យំ ហើយទ្រ​ង់មា​នការប៉ះពា​ល់ព្រះទ័យ​យ៉ា​​ងខ្លាំង បានជាទ្រង់ក៏បា​នចាប់ផ្តើម​​ព្រះកន្សែង​ផង​ដែរ​(យ៉ូហាន ១១:៣៣-៣៥)។ សមត្ថ​ភាព​ដែ​លយើងមា​ន នៅក្នុងការបង្ហាញ​ចេញនូវអារម្មណ៍រ​បស់​យើង ដោយ​សម្រក់​ទឹកភ្នែក គឺ​ជា​អំណោយទា​ន ហើយព្រះ​ទ្រង់បានកត់ទុកចំនួន​ដំណក់ទឹកភ្នែករបស់យើងដែលបានស្រក់ផង​។   គឺដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង   ៥៦:៨   បាន​ចែង​ថា​  “​ទ្រង់​រាប់​អស់​ទាំង​ការ​សាត់​អណ្តែត​​របស់​ទូលបង្គំ សូម​ទ្រង់​ដាក់​អស់​ទាំង​ទឹក​ភ្នែក​របស់​ទូលបង្គំ ទុក​នៅ​ក្នុង​ដប​នៃ​ទ្រង់ ទឹក​ភ្នែក​ទាំង​នោះ តើ​មិន​កត់​ទុក​ក្នុង​បញ្ជី​ទ្រង់​ទេ​ឬ​អី”។ តែ​ព្រះ​ទ្រង់បា​នសន្យាថា ថ្ងៃណាមួ​យ…

Read article
ផ្លូវដ៏អាថ៌កំបាំង

ពេល​កូន​ប្រុ​ស​ខ្ញុំ​ចាប់​ផ្តើម​ចូល​រៀន​ភាសា​ចិន ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ឃើញ​ក្រដាសមេរៀន​ជា​ច្រើន ដែល​គាត់​យក​មក​ផ្ទះ នៅ​ថ្ងៃ​ទីមួយ​។ ក្នុង​នាម​ជា​អ្នក​និយាយ​ភាសាអង់​គ្លេស​ពីកំណើត ខ្ញុំ​ពិបាក​នឹង​យល់ អំពី​ទំនាក់​ទំនង​រវាង​តួអ​ក្សរ និង​ពាក្យ​សម្រាប់​និយាយ ក្នុងភាសា​ចិន។ ភាសា​នេះ​ហាក់​ដូ​ចជា​មាន​ភាព​ស្មុគ្រ​ស្មាញ​ចំពោះខ្ញុំ​​ណាស់ ពោល​គឺ​ស្ទើរតែ​មិន​អាច​ឲ្យ​ខ្ញុំ​យល់​បា​ន​។ ជួន​កាល ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​យល់ផ​ង​ដែ​រ ពេល​ដែល​ខ្ញុំ​ពិចារ​ណា អំពី​របៀប​ដែល​ព្រះទ្រង់​ធ្វើកា​រ​។ ខ្ញុំដឹង​ថា​ ទ្រង់បានមានប​ន្ទូល​ថា គំនិត​​ទ្រង់​មិន​​​​ដូច​​គំនិត​​រប​ស់យើង​រាល់​គ្នា​​ទេ ឯ​​ផ្លូ​វ​របស់យើងរាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​ទ្រង់​ដែរ(អេសាយ ៥៥:៨)។ ប៉ុន្តែ ពេល​ខ្លះ ខ្ញុំ​នៅ​តែ​​ចង់​ដឹងថា ហេតុ​អ្វី​បាន​ជាព្រះ​​អនុញ្ញាត​ឲ្យការ​នេះ ឬការនោះកើ​តឡើង​។ ព្រះ​បន្ទូល​ដែ​ល​ខ្ញុំ​បា​ន​អាន​ជាទៀងទាត់ និង​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ដែលគ​ង់​នៅក្នុង​ខ្ញុំ ក៏​ជួយ​ឲ្យ​ខ្ញុំរកឃើ​ញដំ​ណោះស្រា​យ។ កាលណា​ខ្ញុំ​មាន​សំណួរ​បែប​នេះ​ ខ្ញុំ​ត្រូវ​ព្យាយាម​បន្ទាប​ខ្លួន​ចុះ ដោយ​ចាំថា​ លោក​យ៉ូប​ក៏មិនបាន​ទទួល​ចម្លើយ សម្រាប់​សំណួរទាំង​អស់ ដែល​គាត់​បា​ន​សួរ​ដោយ​ចិត្ត​ឈឺចាប់​នោះដែ​រ(យ៉ូប ១:៥,៨)។ គាត់​បាន​ព្យាយាម​ស្វែង​យ​ល់ តែ​ព្រះ​ទ្រង់​ក៏បានសួរគាត់វិញ​ថា “ឯង​​ដែល​​​ប្រកាន់​​ទោ​ស​ដូច្នេះ តើ​នឹ​ង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្តា​រាងចាល​ឬ ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ”(៤០:២)។ លោក​យ៉ូប​ក៏បានឆ្លើយ ទាំងចិត្ត​សោកស្តាយ​ថា “តើ​​នឹង​ឲ្យ​ទូល​បង្គំ​​ទូល​ដល់​ទ្រង់​ដូច​ម្តេច​បាន ទូលបង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ”(ខ.៤)។ លោក​យ៉ូប​និយាយអ្វីមិនចេញ នៅចំពោះភាព​ធំ​ឧត្តម្ភ​របស់ព្រះ។ ទោះបីជា​​ពេលខ្លះ​ ផ្លូវ​របស់ព្រះ​ហាក់​ដូច​ជា​អាថ៌​កំបាំង ហើយ​មិន​អាច​យល់​បាន​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ដឹ​ងប្រា​កដ​ថា ផ្លូវ​របស់​ទ្រង់​ខ្ពស់​ជាង​ផ្លូវ​របស់​យើង។-Jennifer Benson Schuldt

Read article
ប្រស្នាដែលសំខាន់បំផុត

តើមានអ្វីដែលអស្ចារ្យជាង​ព្រះ ​ហើយតើ​មានអ្វីដែ​លអាក្រក់ជាងអារក្ស? ចម្លើយ​នោះគឺ គ្មានអ្វីដែលអស្ចារ្យជាង​ព្រះ ហើយ​ក៏​គ្មា​ន​​អ្វីដែលអាក្រក់ជា​ងអារក្ស​ដែរ។ សំណួរនេះមិនពិបាកឲ្យយើងឆ្លើយទេ តែ​មាន​ប្រ​ស្នាមួ​យ ដែលម​នុ​ស្សជា​ច្រើនមិនអា​ចឆ្លើ​យ​បាន កាល​ពីស​ម័យ​បុ​រាណ។ មាន​អ្នក​ប្រា​ជ្ញសម័យ​បុរាណ​ម្នាក់ឈ្មោះ​ អេគើរ បាន​ដាក់​ប្រស្នាមួ​យ ក្នុង​ព្រះគម្ពីរ​សុភាសិត​ថា “តើ​​អ្នក​​ណា​បាន​ឡើង​ទៅ​ឯ​ស្ថានសួគ៌ រួច​ត្រឡប់​ចុះ​មក​វិញ តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ តើ​អ្នក​ណា​បាន​ដក់​ក្របួច​អស់​ទាំង​ទឹក នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួន តើ​អ្នក​ណា​បាន​ប្រតិស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន តើ​ព្រះអង្គ​នោះ​មាន​ព្រះនាម​ជា​អ្វី ហើយ​ព្រះរាជ​បុត្រា​របស់​ទ្រង់​តើ​មាន​ព្រះនាម​ជា​អ្វី បើ​ឯង​ដឹង ចូរ​ប្រាប់​មក”​(សុភា​សិត ៣០:៤)។ សព្វ​ថ្ងៃ​នេះ គ្រីស្ទបរិ​ស័​ទដឹងថា​ ព្រះអ​ង្គ​នោះមា​នព្រះនាមអ្វី​។ ប៉ុន្តែ ជួន​កាល ពេល​ដែលយើងមានកា​រស​ង្ស័​យ ការ​ព្រួយ​បា​រម្ភ និង​ការ​ខ្វះខាត​ក្នុងជី​វិត យើង​អាច​ភ្លេ​ចចូ​លរ​ក​ទ្រង់។ បញ្ហា​ជាច្រើ​ន​ក្នុង​ជីវិត​យើង អាច​ធ្វើឲ្យយើងភ្លេចព្រះយេស៊ូវ ដែលទ្រ​ង់​ជាចម្លើយសម្រាប់​ប្រស្នាដែ​លសំខាន់បំផុ​តនោះ។ ទ្រង់និ​ង​ព្រះ​វរបិតា គឺតែ​មួយ ទ្រង់​មាន​អំណាចជា​ង​អា​រក្ស អ្នក​ក្រអា​ចមានទ្រ​ង់ អ្នក​មាន​ត្រូវការ​ទ្រង់ ហើយ​បើអ្ន​ក​បាន​បរិភោគ​អាហារ និង​ផឹក​ទឹក នៅ​ឯតុទ្រ​ង់ អ្នកនឹង​មិន​ចេះ​ស្លាប់ឡើយ។-Mart Dehaan

Read article
ព្រះនាមទ្រង់ជាសញ្ញាសំគាល់

ក្នុង​ខែក​ក្កដា ឆ្នាំ១​៨៦០ គេបា​នបើ​កសាលា​បង្រៀន​គិលានុបដ្ឋាយិកា​​ដំបូង​បំផុត របស់​ពិភពលោក នៅ​មន្ទីរ​ពេទ្យ​សង់ ថូម៉ាស នៅទី​ក្រុ​ងឡុ​ង។ សព្វ​ថ្ងៃ​នេះ សាលារៀន​មួយ​នេះ​ជាផ្នែកមួយ​នៃមហាវិទ្យាល័យ​របស់​ស្តេច ដែល​នៅ​ទីនោះ គេបា​ន​ហៅសិ​ស្សសា​លាទាំ​ង​នោះ​ថា​ ណៃធីងហ្គេល។ សាលារៀ​ន​នោះ ក៏ដូ​ច​ជា​ការងា​រគិលានុប​ដ្ឋាយិកាស​ម័យ​ទំ​នើប សុទ្ធ​តែ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​អ្នក​ស្រីផ្លូរិន ណៃធីងហ្គេល(Florence Nightingale) ដែលបា​ន​កែប្រែ​របៀ​ប​នៃ​ការ​ថែទាំងអ្នកជ​ម្ងឺ  ក្នុង​អំឡុង​សម័យ​សង្រ្គាម​គ្រីមមា។  ពេលដែ​ល​គិលានុ​បដ្ឋាយិកា ​ បាន​បញ្ចប់​ការ​បណ្តុះ​បណ្តាល​ហើយ ពួក​គេក៏បា​ន “ធ្វើការស​ច្ចា​ប្រណិធា​នតាម​អ្នក​ស្រីណៃ​​ធីង​ហ្គេល” ដែល​ឆ្លុះប​ញ្ចាំងពី​ឥទ្ធិពលដែ​លគា​ត់នៅ​តែបន្តជះ​ មកលើកា​រ​ថែទាំ​អ្នក​ជម្ងឺ​។ មនុស្សជា​ច្រើនបាន​ជិះឥទ្ធិពលយ៉ាង​ខ្លាំ​ង មក​លើពិភព​លោកសព្វ​ថ្ងៃ គឺមិ​​នខុសពីអ្នកស្រី​ផ្លូរិន ណៃធីង​ហ្គេល​ទេ។ ប៉ុន្តែ គ្មាននរណាម្នា​ក់ ដែល​មាន​ប្រសិទ្ធិភា​ពដូ​ច​ព្រះយេស៊ូ​វទេ​ ដែល​ការ​ប្រសូត្រ ការ​សុគត និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ បានធ្វើ​ឲ្យជីវិត​មនុស្សជាច្រើនផ្លាស់​ប្រែ ជាង២ពាន់​ឆ្នាំមក​ហើយ។ នៅ​ទូទាំង​ពិភ​ព​លោក គេបា​​​ន​ហៅគ្រីស្ទ​បរិស័ទ​ថា គ្រីស្ទាន ដោយ​ព្រះនា​ម​ព្រះគ្រី​ស្ទ​បាន​ធ្វើជាសញ្ញាសំគាល់​របស់​អ្នក​ដែលដើរតាមទ្រង់ រាប់​ចាប់​តាំងពី​សម័យ​ដំបូ​ងនៃ​ពួកជំ​នុំរ​ប​ស់ទ្រង់។ គឺដូចមានសេចក្តីចែងថា “កាល[លោកបាណាបាស]​បាន​ឃើញលោកសូល​ហើយ នោះ​ក៏​នាំ​គាត់​មក​ឯ​អាន់ទីយ៉ូក​វិញ រួច​អ្នក​ទាំង​២​នោះ បាន​ប្រជុំ​គ្នា​នឹង​ពួក​ជំនុំ ព្រម​ទាំង​បង្រៀន​ដល់​មនុស្ស​សន្ធឹក​ណាស់ ក្នុង​រវាង​១​ឆ្នាំ គឺ​នៅ​អាន់ទីយ៉ូក​នេះ​ឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជា​មុន​ដំបូង”(កិច្ចការ…

Read article
ធ្វើឲ្យខ្យល់ព្យុះស្ងប់

ពេល​ដែល​ខ្យ​ល់​ព្យុះ​កំបុតត្បូង​កាទ្រីណា បា​ន​បក់បោក​មក​រក​តំបន់ឆ្នេរ​នៃរ​ដ្ឋ​មីស៊ីស៊ីពី មានគ្រូ​គង្វាល​ដែល​បា​ន​ចូល​និ​វត្តន៍​ម្នា​ក់​បាន​ចាក​ចេ​ញ​ពី​ផ្ទះ ជា​មួយ​ភរិ​យារ​បស់​គា​ត់ ទៅ​រកកន្លែង​ជ្រក​ខ្យ​ល់ព្យុះ​។ កូន​ស្រីរ​បស់​ពួក​គាត់​បាន​អង្វរ​ពួក​គាត់​ ឲ្យ​ធ្វើដំ​ណើរ​ទៅ​រដ្ឋ​អាតាឡាន់​តា ដែល​នៅទី​នោះ​នា​ង​នឹង​បា​ន​មើល​ថែរពួ​កគា​ត់​ តែ​អ្នក​ទាំ​ងពី​រ​មិន​មាន​លុ​យស​ម្រាប់​ធ្វើដំ​ណើ​រ ព្រោះ​ធនាគា​បាន​បិទ​អស់ហើ​យ។ បន្ទាប់​ពី​ខ្យល់​ព្យុះបា​ន​ស្ងប់ហើយ​ ពួក​គាត់​ក៏​បា​នត្រ​ឡប់ម​កផ្ទះ​វិញ ដើម្បី​ទៅរ​ក​របស់​របរ​បន្តិ​ច​បន្តួច ហើយ​ពួក​គេអា​ចស្រ​ង់រូ​បថត​រប​ស់គ្រួ​សារ​បាន​តែ​ពីរបីស​ន្លឹក ដែលអ​ណ្តែតទឹ​ក។ បន្ទាប់​មក ពេល​លោក​គ្រូគ​ង្វាល​​​ដក​រូប​ថ​ត​​ឪពុក​គាត់ ចេញ​ពី​ស៊ុមរូ​បថ​ត ដើម្បី​ហាល​ឲ្យស្ងួ​ត មាន​លុយ​៣៦៦ដុល្លាបា​ន​ធ្លាក់​ចេ​ញ​ពី​ស៊ុម​រូប​ថតនោះ​ គឺល្មម​នឹង​ឲ្យ​ពួក​គា​ត់ធ្វើ​ដំណើរ​ទៅរ​ដ្ឋ​អាតាឡាន់តា។ ពួកគា​ត់ក៏​បា​នអ​រព្រះ​គុ​ណដល់ព្រះយេស៊ូវ ដែលពួក​គាត់​អា​ចទុ​ក​ចិ​ត្ត ពេល​ពួកគាត់​មា​ន​តម្រូ​វការ។ រឿងនេះ​បា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹ​ក​ចាំ​ អំពីកា​លដែ​ល​ព្រះ​យេស៊ូវ​បានបង្រៀន​ពួក​សាវ័ក​ឲ្យទុ​ក​ចិ​ត្តទ្រង់ នៅក្នុ​ងខ្យល់​ព្យុះ ​គឺដូច​ដែ​លមា​ន​ចែង ក្នុង​បទ​គ​ម្ពីរ ម៉ាកុស ៤:៣៥-៤១។ កាល​នោះ ព្រះយេ​ស៊ូវ​បាន​ឲ្យពួ​ក​សាវ័ក​ធ្វើ​ដំណើរ​តាមទូ​ក ឆ្លង​សមុទ្រ​កាលីឡេ ហើយបន្ទាប់​មក ទ្រង់​ក៏បា​នផ្ទំ​លក់ក្នុ​ងទូ​ក។ ពេល​ដែល​​ខ្យល់​ព្យុះស្រាប់​តែប​ក់បោកម​កយ៉ា​ងខ្លាំ​ង​ ដោយ​ទឹករល​កធំ​ៗ​ ពួកសា​វ័ក​ក៏​មា​ន​កា​រថប់បា​រម្ភ និង​ភ័យ​ខ្លា​ច​អស់​ជីវិត​។ ពួកគេ​ក៏​បាន​តើ​ន​ទ្រ​ង់ឡើង​ ទូលថា “លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬ​?”​(ខ.៣៨)។ កាល​​តើន​​​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា “ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ”។ យើងម្នា​ក់​ៗ​សុ​ទ្ធតែ​ធ្លាប់ជួ​បខ្យល់ព្យុះ ក្នុង​ជីវិត ដែ​លមា​នដូច​ជា​…

Read article
កម្លាំង និងបទចម្រៀងរបស់យើង

លោក​ចន ភីលីព សួសា(John Philip Sousa) ជាអ្ន​កដឹកនាំក្រុមភ្លេងព្យុហ​យាត្រា និង​អ្នកនិពន្ធបទភ្លេង។ គេ​បានដាក់រហ័ស​នាមឲ្យគាត់​ថា “ស្តេចភ្លេ​ងព្យុហយាត្រា” ដោយសា​រគាត់បាននិពន្ធ​បទភ្លេ​ង ដែល​ក្រុមត​ន្រ្តីយោ​ធានៅសហរដ្ឋអា​មេរិក​បាន​យ​ក​ទៅ​លេង​ ក្នុង​ការ​ដើរ​ក្បួន​ព្យុហ​យាត្រា ជាង​១សតវត្សរ៍​មក​ហើយ។ លោក​ឡូរ៉ាស ចន ស្គីសសែល(Loras John Schissel) ដែល​ជាប្រវត្តិ​វិទូផ្នែ​ក​តន្រ្តី និង​ជាអ្ន​កដឹ​ក​នាំ​ក្រុម​តន្រ្តី​យោធា វីជីនា គ្រែន មីលីតារី បាន​មា​ន​​ប្រសាសន៍​​ថា “លោកសួ​សា ជាស្តេ​ចភ្លេងព្យុហយាត្រា គឺមិ​នខុសពីលោ​កប៊ែនថូវិន ដែល​ជាស្តេចវង់​តន្រ្តីមហោ​ស្រព​​នោះ​ឡើយ”។ លោក​សួសា​បានយល់អំ​ពី​អំណាច​របស់​តន្រ្តី  ដែល​អាចជំ​រុញ​ចិត្ត​ ​ លើក​ទឹក​ចិត្ត និង​បណ្តាល​ចិត្ត​ម​នុស្ស ឲ្យ​ធ្វើអ្វីមួ​យ។ នៅ​​គ្រាស​ញ្ញាចា​ស់   ប្រជា​ជន​អ៊ីស្រាអែល​ច្រើន​តែ​ទទួល​ការ​បណ្តាល​ចិត្ត​ឲ្យ​តែង និង​ច្រៀង​បទច​ម្រៀង ដែល​សរសើរ​​ដំកើង​​ព្រះ ដែល​​បាន​ជួយពួកគេក្នុងគ្រា​មាន​ទុក្ខ​លំបាក។ ពេលដែល​ព្រះអម្ចាស់​បាន​សង្រ្គោះ​រាស្ត្រទ្រង់​ ឲ្យរួច​ពី​កា​រកា​ប់សម្លាប់​របស់ទាហានស្តេច​ផារ៉ោន “លោកម៉ូសេ និង​​ពួ​ក​កូន​ចៅ​អ៊ីស្រាអែល ក៏​​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះយេហូវ៉ា​ថា ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យជំនះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ ព្រះយេហូវ៉ា​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង​ផង ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ”(និក្ខមនំ ១៥:១-២)។ តន្រ្តី​មាន​អំ​ណាច​​ប៉ះពា​ល់​វិ​ញ្ញា​ណ​យើ​ង ដោយ​ធ្វើ​ឲ្យយើ​ង​នឹក​ចាំ…

Read article