June 2022

You are here:
សេចក្តីស្រឡាញ់ ដែលអាចទុកចិត្តបាន

សេចក្តី​ស្រឡាញ់​មិន​ដែល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ។ រ៉ូម ១៣:១០ ហេតុ​អ្វី​ខ្ញុំ​មិន​អាច​ឈប់​គិត​ពី​រឿង​នោះ​ទៀត? អារម្មណ៍​របស់​ខ្ញុំ​បាន​ចាក់​ស្រែស​ទៅ​ដោយ​ការ​ពិបាក​ចិត្ត ការ​ប្រកាន់​ទោស​ខ្លួន​ឯង កំហឹង និង​ការ​ភាន់ភាំង។ ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈឺ​ចាប់ ដើម្បី​កាត់​ផ្តាច់​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ ជា​មួយ​មនុស្ស​ម្នាក់ បន្ទាប់​ពី​ខ្ញុំ​បាន​ព្យាយាម​លើក​ឡើង អំពី​ការ​ឈឺចាប់ ដោយសារ​អាកប្ប​កិរិយា​របស់​គាត់ តែ​គាត់​បាន​ឆ្លើយ​តប​មក​វិញ ដោយ​ការ​បដិសេធន៍។ សព្វ​ថ្ងៃ​នេះ ពេល​ណា​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា នាង​មក​លេង​ទីក្រុង គំនិត​របស់​ខ្ញុំ​ក៏​បាន​គួច​ត្របាញ់​ទៅ​រក​អតីត​កាល។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ព្យាយាម​សម្រួល​អារម្មណ៍ ខ្ញុំ​ក៏​បាន​ឮ​បទ​ចម្រៀង​ដែល​គេ​កំពុង​ចាក់​ផ្សាយ​តាម​វិទ្យុ។ បទ​ចម្រៀង​នោះ​មិន​គ្រាន់​តែ​បាន​បង្ហាញ​នូវ​ការ​ឈឺចាប់​ដោយ​សារ​ការ​ក្បត់ តែ​ក៏​បង្ហាញ​ការ​ស្រេក​ឃ្លាន​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​ការ​ប្រោស​ឲ្យ​ជា សម្រាប់​មនុស្ស​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​នោះ។ ខ្ញុំ​ក៏​បាន​ចេញ​ទឹក​ភ្នែក​រលីង​រលោង ស្រប​ពេល​ដែល​ខ្ញុំ​កំពុង​តែ​នឹក​ចាំ អំពី​ការ​ស្រេក​ឃ្លាន​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ។ សាវ័ក​ប៉ុល​បាន​សរសេរ​នៅ​ក្នុង​បទ​គម្ពីរ​រ៉ូម ១២:៩ ថា “ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា”។ ខគម្ពីរ​នេះ​បាន​រំឭក​ថា សេចក្តី​ស្រឡាញ់​ខ្លះ​មិន​មែន​ជា​សេចក្តី​ស្រឡាញ់​ពិត​នោះ​ទេ។ តែ​ក្នុង​ជម្រៅ​ចិត្ត​របស់​យើង មាន​ការ​ស្រេក​ឃ្លាន​រក​ក្តី​ស្រឡាញ់​ពិត គឺ​ក្តី​ស្រឡាញ់​ដែល​មិន​អាត្មា​និយម ឬ​មិន​ប្រើ​គេ​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង តែ​មាន​ក្តី​អាណិត និង​ការ​លះ​បង់។ ក្តី​ស្រឡាញ់​មិន​ព្យាយាម​គ្រប់​គ្រង​អ្នក​ដទៃ ដោយសារ​ការ​ភ័យ​ខ្លាច  តែ​ជា​ការ​ប្តេជ្ញា​ចិត្ត​ដោយ​អំណរ ចំពោះ​សុខុមាល​ភាព​របស់​គ្នា​ទៅ​វិញ​ទៅ​មក(ខ.១០-១៣)។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ។ ដោយសារ​ព្រះ​យេស៊ូវ នោះ​យើង​អាច​ស្គាល់ និង​ចែក​រំលែក​ក្តី​ស្រឡាញ់ ដែល​យើង​អាច​ជឿ​ទុក​ចិត្ត គឺ​ក្តី​ស្រឡាញ់​ដែល​មិន​ធ្វើ​ការ​អាក្រក់(១៣:១០)។ ការ​រស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ជា​ការ​រស់​នៅ​ដែល​មាន​សេរីភាព។—Monica…

Read article
មិនកំព្រាទៀតឡើយ

ឯ​ព្រះ​ដែល​គង់​នៅ​ក្នុង​ទី​លំនៅ​បរិសុទ្ធ ទ្រង់​ជា​ឪពុក​ដល់​ពួក​កំព្រា និង​ជា​ចៅក្រម​ដល់​ពួក​មេម៉ាយ។ ទំនុកដំកើង ៦៨:៥ លោក​ហ្កាយ ប្រាយអិន(Guy Bryant) ជា​បុរស​នៅ​លីវ ហើយ​គ្មាន​កូន ដែល​កំពុង​ធ្វើ​ការ​នៅ​មន្ទីរ​សុខុមាល​ភាព​កុមារ នៅ​ទីក្រុង​ញូយ៉ក។ ជា​រៀង​រាល់​ថ្ងៃ គាត់​បាន​សង្កេត​ឃើញ​ថា មាន​ក្មេង​កំព្រា​ជា​ច្រើន​កំពុង​ត្រូវ​ការ​ឪពុក​ម្តាយ​ចិញ្ចឹម ហើយ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី​ម្យ៉ាង។ ក្នុង​អំឡុង​ពេល​ជិត​១​ទសវត្សរ៍ លោក​ប្រាយអិន​បាន​ចិញ្ចឹម​ក្មេង​ជាង​៥០​នាក់។ ហើយ​មាន​ពេល​មួយ​នោះ គាត់​បាន​ទទួល​ចិញ្ចឹម​ក្មេង​មួយ​ដង​៩​នាក់។ លោក​ប្រាយអិន​ក៏​បាន​ពន្យល់​ថា “ខ្ញុំ​តែង​តែ​ប្រទះ​ឃើញ​ក្មេង​អនាថា ដែល​ត្រូវ​ការ​កន្លែង​ស្នាក់​នៅ។ បើ​អ្នក​មាន​កន្លែង​ទំនេរ​ក្នុង​ផ្ទះ​អ្នក និង​មាន​ចិត្ត​ចង់​ជួយ​គាត់ នោះ​សូម​ទទួល​ចិញ្ចឹម​គាត់​ផង អ្នក​មិន​ចាំ​បាច់​គិត​ច្រើន​ទេ”។ កូន​ចិញ្ចឹម​ដែល​បាន​ពេញ​វ័យ និង​អាច​រស់​នៅ​ដោយ​ពឹង​ខ្លួន​ឯង​បាន នៅ​តែ​មាន​កូនសោ​សម្រាប់​ចេញ​ចូល​ផ្ទះ​របស់​លោក​ប្រាយអិន ហើយ​ជា​ញឹក​ញាប់ បាន​មក​ញាំ​អាហារ​ថ្ងៃ​ត្រង់ ជា​មួយ​ប៉ា​ចិញ្ចឹម​របស់​ពួក​គេ នៅ​ថ្ងៃ​អាទិត្យ។ ដូច​នេះ លោក​ប្រាយអិន​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ឪពុក ទៅ​កាន់​មនុស្ស​ជា​ច្រើន។ ព្រះ​គម្ពីរ​បាន​ចែង​ថា ព្រះ​ទ្រង់​បាន​តាម​រក​អស់​អ្នក ដែល​គេ​បាន​បំភ្លេច ឬ​បោះ​បង់​ចោល។ អ្នក​ជឿ​ខ្លះ​នៅ​តែ​មាន​អារម្មណ៍​ថា ពួក​គេ​មាន​ភាព​ឯកោ និង​ងាយ​រង​គ្រោះ តែ​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​ពួក​គេ​ជានិច្ច។ ព្រះ​ទ្រង់​ជា “ឪពុក​ដល់​ពួក​កំព្រា”(ទំនុក​ដំកើង ៦៨:៥)។ បើ​យើង​មាន​អារម្មណ៍​ឯកោ ដោយ​គេ​មិន​អើពើ​ចំពោះ​យើង ឬ​យើង​កំពុង​ជួប​រឿង​ដ៏​សោក​សៅ នោះ​ព្រះ​អង្គ​គង់​នៅ​ជា​មួយ ឈោង​មក​រក​យើង នាំ​យើង​ចូល​មក​ជិត​ព្រះ​អង្គ…

Read article
និយាយពាក្យនៃព្រះគុណ ក្នុងពេលពិបាកបំផុត

ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ។ លូកា ២៣:៣៤ អ្នក​ស្រី​ឆាឡា(Charla) បាន​ដឹង​ខ្លួន​ថា គាត់​ជិត​ដល់​ពេល​លា​ចាក​លោក​ហើយ។ ខណៈ​ពេល​ដែល​គាត់​កំពុង​គេង​នៅ​លើ​គ្រែ ក្នុង​មន្ទីរ​ពេទ្យ គ្រូ​ពេទ្យ​ផ្នែក​វះកាត់​បាន​នាំ​ពេទ្យ​ក្មេង​ៗ​មួយ​ក្រុម​មក​ធ្វើ​កម្ម​សិក្សា នៅ​ក្នុង​បន្ទប់​របស់​គាត់។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី​នោះ វេជ្ជបណ្ឌិត​មិន​បាន​អើពើ​ចំពោះ​អ្នក​ស្រី​ឆាឡា​សោះ ខណៈ​ពេល​ដែល​គាត់​កំពុង​រៀប​រាប់​អំពី​ស្ថានភាព​ជំងឺ​របស់​គាត់ ដែល​បាន​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ។ ទី​បំផុត គ្រូពេទ្យ​រូប​នោះ​ក៏​បាន​ងាក​មក​រក​គាត់ ហើយ​សួរ​សុខ​ទុក្ខ​គាត់។ អ្នក​ស្រី​ឆាឡា​ក៏​បាន​ញញឹម​ទាំង​ពិបាក ហើយក៏​បាន​និយាយ​យ៉ាង​សុភាព ទៅ​កាន់​មនុស្ស​មួយ​ក្រុម​នោះ អំពី​ក្តី​សង្ឃឹម និង​សន្តិភាព ដែល​គាត់​បាន​រក​ឃើញ​ក្នុង​ព្រះ​យេស៊ូវ។ កាល​ពី​ជាង​២​ពាន់​ឆ្នាំ​មុន ព្រះ​កាយ​ដ៏​ខ្ទេច​ខ្ទាំ​របស់​ព្រះ​យេស៊ូវ​បាន​ព្យួរ​នៅ​លើ​ឈើ​ឆ្កាង ដោយ​ក្តី​អាម៉ាស់ នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស ដែល​កំពុង​ឈរ​មើល​ព្រះអង្គ។ តើ​ព្រះ​អង្គ​បាន​ស្តី​បន្ទោស​ពួក​មនុស្ស ដែល​បាន​ធ្វើ​ទារុណ​កម្ម​មក​លើ​ព្រះអង្គ​ទេ? ទេ។ ផ្ទុយ​ទៅ​វិញ​ព្រះ​អង្គ​មាន​បន្ទូល​ថា “ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ”(លូកា ២៣:៣៤)។ ព្រះ​អង្គ​បាន​អធិស្ឋាន​ឲ្យ​ខ្មាំង​សត្រូវ​របស់​ព្រះ​អង្គ ទោះ​ពួក​គេ​បាន​កាត់​ទោស និង​ឆ្កាង​ព្រះ​អង្គ ដោយ​អយុត្តិធម៌​ក៏​ដោយ។ ក្រោយ​មក ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ទៅ​កាន់​ឧក្រិដ្ឋ​ជន​ម្នាក់ ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ​អង្គ​ថា ដោយសារ​ជំនឿ​របស់​គាត់ ​នោះ​គាត់​នឹង​បាន​ទៅ​នៅ​ស្ថាន​បរម​សុខ​ជា​មួយ​ព្រះ​អង្គ​ដែរ​(ខ.៤៣)។ ក្នុង​ពេល​ដ៏​ឈឺ​ចាប់ និង​អាម៉ាស់​នោះ ព្រះ​យេស៊ូវ​បាន​សម្រេច​ព្រះទ័យ​មាន​បន្ទូល​អំពី​ក្តី​សង្ឃឹម និង​ជីវិត ដោយ​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​មនុស្ស​ទាំង​អស់។ ខណៈ​ពេល​ដែល​អ្នក​ស្រី​ឆាឡា​កំពុង​និយាយ​បញ្ចប់​ការ​ចែក​ចាយ អំពី​ព្រះ​គ្រីស្ទ ដល់​អ្នក​ស្តាប់​របស់​គាត់…

Read article
បានចាក់ឫសជាប់ក្នុងដីព្រះអង្គ

អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​ដាំ​នៅ​មាត់​ទឹក ដែល​ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ។ យេរេមា ១៧:៨ ក្នុង​ឃ្លា​ដំបូង​នៃ​បទ​កំណាព្យ​របស់​អ្នក​ស្រី ស៉ារ៉ា ថេសដេល(Sara Teasdale) គាត់​បាន​សរសេរ​ថា “ខ្យល់​បាន​បក់​បោក​ដើម​ផ្កា​លីឡាក”។​ ក្នុង​ឃ្លា​នេះ គាត់​បាន​នាំ​ឲ្យ​អ្នក​អាន​ស្រមៃ​អំពី​ទិដ្ឋភាព​របស់​មែក​ដើម​ផ្កា​លីឡាក ដែល​រេ​ចុះ​ឡើង​ៗ ដោយសារ​កម្លាំង​ខ្យល់​បក់។ តែ​តាម​ពិត គាត់​កំពុង​ឆ្លុះ​បញ្ចាំង​អំពី​ទំនួញ​នៃ​ការ​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់ ហើយ​មិន​យូរ​ប៉ុន្មាន កំណាព្យ​របស់​គាត់​ក៏​បាន​ប្រែ​ក្លាយ​ជា​ការ​សោក​សង្រេង។ ដើម​ផ្កា​លីឡាក​ក្នុង​ទីធ្លា​ក្រោយ​ផ្ទះ​ខ្ញុំ ក៏​បាន​ជួប​បញ្ហា​ប្រឈម​ផង​ដែរ។ បន្ទាប់​ពី​រដូវ​កាល​នៃ​ការ​លូត​លាស់​ដ៏​រឹង​មាំ និង​ស្រស់​ស្អាត​បំផុត ពួក​វា​ក៏​បាន​ប្រឈម​មុខ​ដាក់​អ្នក​ថែ​សួន ដែល​បាន “កាត់​តម្រឹម” គុម្ព​ផ្កា​នីមួយ​ៗ ហើយ​ក៏​បាន​ជ្រុល​ដៃ​កាត់​ពួក​វា​នៅ​សល់​តែ​ដើម។ ខ្ញុំ​ក៏​បាន​យំ ដោយ​ការ​សោក​ស្តាយ។ បី​ឆ្នាំ​ក្រោយ​មក មែក​របស់​វា​មិន​ចេញ​ផ្កា ហើយ​ដើម​វា​ក៏​បាន​ដុះ​ផ្សិត​ទៀត។ ខ្ញុំ​ក៏​មាន​គម្រោង​ជីក​រំលើង​ដើម​ផ្កា​ដែល​បាន​វេទនា​ជា​យូរ​មក​ហើយ​នោះ តែ​ពួក​វា​ក៏​បាន​លូត​លាស់ ហើយ​ចេញ​ផ្កា​យ៉ាង​ស្រស់​ស្អាត​ឡើង​វិញ។ ពួក​វា​គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា ហើយ​ខ្ញុំ​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​រង់​ចាំ​អ្វី​ដែល​ខ្ញុំ​មិន​អាច​មើល​ឃើញ។ ព្រះគម្ពីរ​បាន​ចែង​អំពី​មនុស្ស​ជា​ច្រើន ដែល​បាន​រង់​ចាំ ដោយ​ជំនឿ ទោះ​ជា​មាន​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏ដោយ។ លោក​ណូអេ​បាន​រង់​ចាំ​ភ្លៀង​ដែល​បាន​រាំង​ជា​យូរ​មក​ហើយ។ លោក​កាឡែប​បាន​រង់​ចាំ​អស់​រយៈ​ពេល​៤០​ឆ្នាំ ដើម្បី​ចូល​ទឹក​ដី​សន្យា។ នាង​រេបេកា​បាន​រង់​ចាំ​២០​ឆ្នាំ ទំរាំ​តែ​មាន​កូន។ លោក​យ៉ាកុប​បាន​រង់​ចាំ​អស់​៧​ឆ្នាំ ទំរាំ​តែ​បាន​រៀបការ​ជា​មួយ​នាង​រ៉ាជែល។ លោក​ស៊ីម្មាន​ក៏​បាន​រង់​ចាំ​មើល​ព្រះ​ឱរស​តូច​យេស៊ូវ អស់​ពេល​ជា​ច្រើន​ឆ្នាំ។ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​រង្វាន់​ដល់​ពួក​គេ សម្រាប់​ការ​អត់​ធ្មត់​ក្នុង​ការ​រង់​ចាំ​នោះ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​មើល​ទៅ​មនុស្ស តែ​មិន​មើល​ទៅ​ព្រះ…

Read article
អត្តសញ្ញាណថ្មី ក្នុងព្រះយេស៊ូវ

ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្តី​សុចរិត ហើយ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ផង​សេចក្តី​ពិត តាម​ភាព​ព្រះ។ អេភេសូរ ៤:២៤ លោក​គ្រីស(Chris)បាន​ធ្វើ​តេស្តឈាម បន្ទាប់​ពី​គាត់​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ខួរ​ឆ្អឹង​ខ្នង បាន​រយៈ​ពេល​៤​ឆ្នាំ ដែល​បាន​សង្រ្គោះ​ជីវិត​គាត់។ អ្នក​បរិច្ចាគ​ខួរ​ឆ្អឹង​ខ្នង​បាន​ផ្តល់​ឲ្យ​នូវ​ខួរ​ឆ្អឹង​ខ្នង ដើម្បី​ព្យាបាល​លោក​គ្រីស ដោយ​នាំ​ឲ្យ​មាន​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ គ្រូ​ពេទ្យ​បាន​ធ្វើ​តេស្តឈាម​លោក​គ្រីស​ក៏​បាន​រក​ឃើញ​ថា ឌីអិនអេ នៅ​ក្នុង​ឈាម​របស់​លោក​គ្រីស គឺ​ជា​ឌីអិនអេ​របស់​អ្នក​បរិច្ចាគ មិន​មែន​ជា​ឌីអិនអេ​របស់​គាត់​ឡើយ។ គោលដៅ​នៃ​ការ​ព្យាបាល​នេះ គឺ​ដើម្បី​ជំនួស​ឈាម​ខ្សោយ ដោយ​ឈាម​ដែល​មាន​សុភាព​ល្អ​របស់​អ្នក​បរិច្ចាគ។ ហើយ​សូម្បី​តែ​នៅ​ក្នុង​សំណាក​ដែល​ពេទ្យ​បាន​យក​ចេញ​ពី​ថ្ពាល់ បបូរ​មាត់ និង​អណ្តាត​របស់​លោក​គ្រីស ក៏​មាន​ឌីអិនអេ របស់​អ្នក​បរិច្ចាគ​ផង​ដែរ។ គាត់​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត ទោះ​គាត់​នៅ​មាន​ការ​ចង​ចាំ រូប​រាង្គ​ខាង​ក្រៅ និង​ឌីអិនអេ ដើម​ខ្លះ​ក៏​ដោយ។ រឿង​របស់​លោក​គ្រីស បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​រឿង​ដែល​កើត​ឡើង ក្នុង​ជីវិត​មនុស្ស​ដែល​បាន​ទទួល​សេចក្តី​សង្រ្គោះ ពី​ព្រះ​យេស៊ូវ។ នៅ​ពេល​ដែល​យើង​មាន​ការ​ផ្លាស់​ប្រែ​ខាង​វិញ្ញាណ នៅ​ខណៈ​ពេល​ដែល​យើង​ជឿ​ព្រះ​យេស៊ូវ យើង​ក៏​បាន​កើត​ជា​ថ្មី(២កូរិនថូស ៥:១៧)។ សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ដឹង​ថា ពួកគេ​មាន​ការ​ផ្លាស់​ប្រែ​នៅ​ខាង​ក្នុង ដោយ “​ដោះ​មនុស្ស​ចាស់ ដែល​តែង​តែ​ខូច​ទៅ” ហើយ “​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្តី​សុចរិត ហើយ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ផង​សេចក្តី​ពិត តាម​ភាព​ព្រះ”(អេភេសូរ ៤:២២-២៤)។ ពោល​គឺ​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ​គ្រីស្ទ។ យើង​មិន​ត្រូវ​ការ​យក​សំណាក…

Read article
ទ្រព្យនៅផែនដី និងទ្រព្យដ៏ពិត

ចូរ​ប្រើ​ទ្រព្យសម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្រ​សំឡាញ់​ដល់​ខ្លួន។ លូកា ១៦:៩ ក្រុម​ហ៊ុន​មួយ បាន​ឲ្យ​ពិន្ទុ​១​ពាន់ ដល់​អតិថិជន​ដែល​បាន​ទិញ​អាហារ​ណា​មួយមុខ ឲ្យ​បាន​ចំនួន​១០ ។ ពេល​នោះ មាន​បុរស​ម្នាក់​បាន​ដឹង​ថា ផលិត​ផល​​ថោក​បំផុត​ដែល​គាត់​បាន​ទិញ​ពី​ក្រុម​ហ៊ុន​នេះ គឺ​ជា​ស្ករ​សូកូឡា​ជាង​១​ម៉ឺន​២​ពាន់​ពែង ដោយ​ចំណាយ​ជា​សរុប​អស់ ៣​ពាន់​ដុល្លា។ គាត់​ក៏​បាន​ទទួល​ចំណាត់​ថ្នាក់​មាស ហើយ​គាត់ និង​គ្រួសារ​គាត់​ទទួល​បាន​នូវ​ការ​ធ្វើ​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ​តាម​យន្ត​ហោះ​រៀង​រាល់​ឆ្នាំ អស់​មួយ​ជីវិត។ គាត់​ក៏​បាន​បរិច្ចាគ​ស្ករ​សូកូឡា​ជា​ច្រើន​ពែង ធ្វើ​ជា​អំណោយ​មនុស្ស​ធម៌ ដែល​បាន​នាំ​ឲ្យ​គាត់​រួច​ពន្ធ​ចំនួន​៨០០​ដុល្លា។ គាត់​ពិត​ជា​ឆ្លាត​ណាស់! ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល អំពី​រឿង​ប្រៀប​ប្រដូច​មួយ ស្តី​អំពី​អ្នក​គ្រប់​គ្រង​ដែល​មាន​ល្បិច​កល​ម្នាក់។ ពេល​គាត់​ដឹង​ថា ចៅហ្វាយ​គាត់​កំពុង​ដេញ​គាត់​ចោល គាត់​ក៏​បាន​កាត់​បន្ថយ​បរិមាណ​ទឹក​ប្រាក់ ដែល​កូន​បំណុល​ទាំង​ឡាយ​បាន​ជំពាក់​ចៅហ្វាយ​គាត់។ គាត់​ដឹង​ថា គាត់​អាច​ពឹង​ពាក់​ពួក​គេ​នៅ​ពេល​ក្រោយ ដោយសារ​គាត់​បាន​ជួយ​កាត់​បន្ថយ​បំណុល​ឲ្យ​ពួក​គេ។ ព្រះយេស៊ូវ​មិន​បាន​សរសើរ​ទង្វើ​ខុស​ក្រម​សីលធម៌​របស់​អ្នក​គ្រប់​គ្រង​រូប​នោះ​ទេ តែ​ព្រះ​អង្គ​ជ្រាប​ថា យើង​អាច​រៀន​សូត្រ​ពី​ភាព​ឈ្លាស​វៃ​របស់​គាត់។ ព្រះ​អង្គ​មាន​បន្ទូល​ថា “ចូរ​ប្រើ​ទ្រព្យសម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្រ​សំឡាញ់​ដល់​ខ្លួន ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​ខាន​នៅ នោះ​នឹង​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ឲ្យ​នៅ​ក្នុង​ទី​លំនៅ​ដ៏​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​វិញ”(លូកា ១៦:៩)។ បុរស​ដែល​បាន​ទិញ​ស្ករ​សូកូឡា បាន​ប្រើ​ការ​ទិញ​បង្អែម​ដែល​មាន​តម្លៃ​១ពែង ១​ពាន់​រៀល ទៅ​ជា​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ដោយ​ឥត​គិត​ថ្លៃ តែ​ចូរ​យើង​ប្រើ “ទ្រព្យ​សម្បត្តិ​ក្នុង​លោកិយ” ដើម្បី “ទទួល​បាន​នូវ​ទ្រព្យ​សម្បត្តិ​ដ៏​ពិត”(ខ.១១)។ តើ​ទ្រព្យ​សម្បត្តិ​ដ៏​ពិត​នោះ​ជា​អ្វី? ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន ហើយ​ចែក​ឲ្យ​ទៅ​ជា​ទាន​ចុះ…

Read article
អំណួត និងការបោកបញ្ឆោត

សេចក្តី​អំនួត​នៅ​ក្នុង​ចិត្ត​ឯង បាន​បញ្ឆោត​ឯង​ហើយ។ អូបាឌា ១:៣ មាន​ពេល​មួយ​ខ្ញុំ​បាន​អធិស្ឋាន​ថា ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​សម្រាប់​ការ​កែ​តម្រង់​ទូល​បង្គំ ដោយ​សុភាព ។ ហើយ​ខ្ញុំ​ក៏​បាន​អធិស្ឋាន​បន្ត​ទៀត ដោយ​ពាក្យ​ដ៏​ពិបាក​ថា ទូល​បង្គំ​មាន​ចិត្ត​ក្រអឺត​ក្រទម ទូល​បង្គំ​គិតថា ទូល​បង្គំ​អាច​ធ្វើ​អ្វី​ៗ ដោយ​ខ្លួន​ឯង ។ ខ្ញុំ​បាន​អរសប្បាយ​នឹង​គម្រោង​ដ៏​ជោគជ័យ ហើយ​មោទនភាព​នេះ​បាន​លួង​លោម​ខ្ញុំ ឲ្យ​ទុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង ហើយ​បដិសេធន៍​ការ​ដឹកនាំ​របស់​ព្រះ។ ទាល់​តែ​ខ្ញុំ​បាន​ធ្វើ​គម្រោង​ដែល​ពិបាក​ខ្លាំង ទើប​ខ្ញុំ​ដឹង​ថា ខ្លួន​ឯង​មិន​ឆ្លាត​ដូច​អ្វី​ដែល​ខ្ញុំ​បាន​គិត​នោះ​ទេ។ ចិត្ត​ដែល​មាន​អំនួត​បាន​បោក​បញ្ឆោត​ខ្ញុំ ឲ្យ​ជឿ​ថា ខ្ញុំ​មិន​ត្រូវ​ការ​ជំនួយ​របស់​ព្រះ​។ នគរ​អេដំម​ជា​ប្រទេស​ដ៏​មាន​អំណាច ដែល​បាន​ទទួល​ការ​វាល​ផ្ចាល​ពី​ព្រះ ដោយសារ​អំនួត​របស់​ខ្លួន។ ទឹកដី​អេដំម មាន​ទីតាំង​នៅ​ចន្លោះ​តំបន់​ភ្នំ ដែល​ហាក់​ដូច​ជា​មិន​ងាយ​រង​គ្រោះ ដោយសារ​ពួក​ខ្មាំង​សត្រូវ(អូបាឌា ១:៣)។ អេដំម​ក៏​ជា​ជាតិ​សាសន៍​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ផង​ដែរ ដោយ​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃ​ផ្លូវ​ជំនួញ​ជា​ច្រើន និង​សំបូរ​រ៉ែ​ទង់ដែង ជា​ធនធាន​មាន​តម្លៃ​យ៉ាង​ខ្លាំង​នៅ​សម័យ​បុរាណ។ នគរ​នេះ​មាន​របស់​ល្អ​ៗ​ជា​ច្រើន តែ​ក៏​មាន​ពេញ​ដោយ​អំនួត​ផង​ដែរ។​ សាសន៍​អេដំម​បាន​កៀប​សង្កត់​រាស្ត្រ​របស់​ព្រះ ដោយ​ជឿ​ថា គ្មាន​ខ្មាំង​សត្រូវ​ណា​អាច​ឈ្លាន​ពាន​ទឹកដី​ខ្លួន​បាន​ឡើយ(ខ.១០-១៤)។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ប្រើ​ហោរា​អូបាឌា ឲ្យ​ទៅ​ប្រកាស​ប្រាប់​ពួក​គេ អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះអង្គ។ សាសន៍​ដទៃ​នឹង​លើក​ទ័ព​មក​ច្បាំង​នឹង​ពួកគេ ហើយ​នគរ​ដែល​ធ្លាប់​តែ​មាន​អំណាច​នេះ នឹង​មិន​អាច​ការពារ​ខ្លួន​បាន ហើយ​នឹង​ត្រូវ​ជួប​ភាព​អាម៉ាស់(ខ.១-២)។ អំនួត​បោក​ប្រាស់​យើង​ឲ្យ​គិត​ថា យើង​អាច​រស់​នៅ​តាម​ចិត្ត​របស់​យើង ដោយ​គ្មាន​ព្រះ។ វា​ធ្វើ​ឲ្យ​យើង​មិន​គោរព​អំណាច​ដែល​នៅ​ពី​លើ​យើង…

Read article
ជំនួយដ៏ស្រទន់

លោក​ក្រឡេក​មើល​ទៅ​ឃើញ​នៅ​ក្បាល​ដំណេក មាន​នំ​ដុត​ឆ្អិន​ទៅ​លើ​ធ្យូង​ភ្លើង ហើយ​មាន​ទឹក​១​ក្អម​ផង នោះ​លោក​ក៏​បរិភោគ​នំ និង​ទឹក​នោះ រួច​ដេក​ទៅ​វិញ។ ១ពង្សាវតាក្សត្រ ១៩:៦ ខ្ញុំ​ធ្លាប់​បាន​ស្តាប់​អ្នក​ជំនួញ​ម្នាក់​រៀប​រាប់ អំពី​ពេល​ដែល​គាត់​កំពុង​រៀន​នៅ​មហាវិទ្យាល័យ។ កាល​នោះ គាត់​ច្រើន​តែ​មាន​អារម្មណ៍​ថា “គ្មាន​ទី​ពំនាក់ និង​អស់​សង្ឃឹម” ដោយសារ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ គួរ​ឲ្យ​ស្តាយ​ណាស់​ គាត់​មិន​ដែល​បាន​ទៅ​ជួប​គ្រូ​ពេទ្យ​ផ្លូវ​ចិត្ត​ឡើយ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​ចាប់​ផ្តើម​រៀប​ផែនការ​ដ៏​គ្រោះ​ថ្នាក់ ដោយ​កុម្ម៉ង់​ទិញ​សៀវភៅ ដែល​និយាយ​អំពី​ការ​សម្លាប់​ខ្លួន ហើយ​ក៏​បាន​ជ្រើស​រើស​ថ្ងៃ​ខែ ដើម្បី​ធ្វើ​អត្តឃាត។ ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់ ចំពោះ​អ្នក​ដែល​គ្មាន​ទីពឹង និង​គ្មាន​សង្ឃឹម។ មាន​មនុស្ស​ជា​ច្រើន នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​ព្រះអង្គ​បាន​ជួយ​សង្រ្គោះ ក្នុង​អំឡុង​ពេល​ដ៏​ខ្មៅ​ងងឹត។ កាល​លោក​យ៉ូណាស​ចង់​ស្លាប់ ព្រះ​ទ្រង់​បាន​លើក​ទឹកចិត្ត​គាត់ ដោយ​ការ​សន្ទនា​ដ៏​ស្រទន់(យ៉ូណាស ៤:៣-១០)។ កាល​លោក​អេលីយ៉ា​សូម​ឲ្យ​ព្រះ​ទ្រង់​ដក​ជីវិត​គាត់(១ពង្សាវតាក្សត្រ ១៩:៤) ព្រះ​អង្គ​ក៏​បាន​ប្រទាន​នំប៉័ង និង​ទឹក ដើម្បី​ឲ្យ​គាត់​មាន​ភាព​ស្រស់​ថ្លា​ឡើង(ខ.៥-៩) និង​បាន​មាន​បន្ទូល​យ៉ាង​សុភាព​មក​កាន់​គាត់(ខ.១១-១៣) ហើយ​ក៏​បាន​ជួយ​ឲ្យ​គាត់​មើល​ឃើញ​ថា គាត់​មិន​ឯកោ ដូច​ដែល​គាត់​គិត​នោះ​ឡើយ(ខ.១៨)។​ ដូច​នេះ ព្រះ​ទ្រង់​ចូល​មក​ជិត​មនុស្ស​ដែល​ធ្លាក់​ទឹក​ចិត្ត ដោយ​ជំនួយ​ដ៏​ស្រទន់។ ងាក​មក​រឿង​របស់​អ្នក​ជំនួញ​នោះ​វិញ។ បណ្ណាគារ​ក៏​បាន​ជួន​ដំណឹង​គាត់​ថា គេ​បាន​ដឹក​សៀវភៅ​នោះ​មក​ឲ្យ​គាត់​ហើយ​។ តែ​គេ​បាន​ច្រឡំ​អាស័យដ្ឋាន ហើយ​ក៏​បាន​ផ្ញើ​សៀវភៅ​នោះ​ទៅ​កាន់​ផ្ទះ​ឪពុក​ម្តាយ​គាត់។ ពេល​ដែល​ម្តាយ​គាត់​ទូរស័ព្ទ​មក​គាត់ ដោយ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង គាត់​ក៏​បាន​ភ្ញាក់​រឭក ដោយ​ដឹង​ថា…

Read article
អត្ថប្រយោជន៍នៃការនឹកចាំ

នេះ​គឺ​ជា​យញ្ញបូជា​នៃ​បុណ្យ​រំលង​ថ្វាយ​ដល់​ព្រះយេហូវ៉ា ដែល​ទ្រង់​យាង​រំលង​ផ្ទះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីព្ទ។ និក្ខមនំ ១២:២៧ ខ្ញុំ​ចូល​ចិត្ត​លេង​ល្បែង​ផ្គុំ​ពាក្យ ជា​ការ​កម្សាន្ត ពេល​ទំនេរ។ នៅ​ក្នុង​ការ​លេង​វគ្គ​មុន មិត្ត​ភក្តិ​ខ្ញុំ​ផ្គុំ​ពាក្យ​ចេញ​ជា​ឈ្មោះ​ខ្ញុំ។ គេ​បាន​នាំ​មុខ​ខ្ញុំ នៅ​ក្នុង​ការ​លេង​ល្បែង​កម្សាន្ត​នេះ តែ​នៅ​ចុង​បញ្ចប់ ខ្ញុំ​ក៏​បាន​អស់​គ្រាប់​អក្សរ​នៅ​ក្នុង​ថង់ ហើយ​ក៏​ផ្គុំ​បាន​ពាក្យ​ដែល​មាន​៧​អក្សរ។ ការ​នេះ​មាន​ន័យ​ថា ល្បែង​នេះ​បាន​ចប់​ហើយ ហើយ​ខ្ញុំ​ក៏​បាន​ទទួល​ពិន្ទុ​បន្ថែម​៥០​ទៀត ហើយ​ក៏​បាន​ទទួល​ពិន្ទុ​ពី​ចំនួន​គ្រាប់​អក្សរ​ដែល​មិត្ត​ភក្តិ​ខ្ញុំ​នៅ​សល់ ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់​ប្តូរ​ពី​លេខ​រៀង​ចុង​គេ ទៅ​ជា​លេខ​១​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ពេល​ណា​យើង​លេង​ល្បែង​កម្សាន្ត​នេះ អ្នក​ដែល​ធ្លាក់​មក​នៅ​លេខ​រៀង​ចុង​គេ ក៏​បាន​នឹក​ចាំ​អំពី​របៀប​ដែល​ខ្ញុំ​បាន​ឈ្នះ ហើយ​សង្ឃឹម​ថា ខ្លួន​ក៏​អាច​ឈ្នះ​ដូច​ខ្ញុំ​ផង​ដែរ។ ការ​នឹក​ចាំ អំពី​រឿង​ដែល​បាន​កើត​ឡើង កាល​ពី​មុន មាន​អំណាច​លើក​ទឹក​ចិត្ត​យើង ហើយ​នាំ​ឲ្យ​យើង​មាន​សង្ឃឹម។ ពួក​អ៊ីស្រាអែល​បាន​នឹក​ចំា​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ផង​ដែរ ពេល​ដែល​ពួក​គេ​ប្រារព្ធ​ធ្វើ​បុណ្យ​រំលង។ បុណ្យ​រំលង​ជា​ការ​រំឭក​អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​អ៊ីស្រាអែល កាល​ពួក​គេ​កំពុង​ទទួល​រង​ការ​សង្កត់​សង្កិន នៅ​ស្រុក​អេស៊ីព្ទ(និក្ខមនំ ១:៦-១៤)។ បន្ទាប់​ពី​ពួក​គេ​បាន​ស្រែក​រក​ព្រះ​អង្គ ព្រះ​អង្គ​ក៏​បាន​រំដោះ​ពួក​គេ តាម​របៀប​ដ៏​អស្ចារ្យ។ ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ឲ្យ​យក​ឈាម​សត្វ​ចៀម​មក​លាប នៅ​លើ​ក្រប​ទ្វារ​ផ្ទះ ដើម្បី​ឲ្យ​ទេវតា “រំលង” ផ្ទះ​របស់​ពួក​គេ​(១២:១២-១៣)។ កូន​ច្បង​របស់​ពួក​គេ​ក៏​បាន​រួច​ពី​សេចក្តី​ស្លាប់ នៅ​ពេល​នោះ។ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក អ្នក​ជឿ​ព្រះយេស៊ូវ​បាន​ធ្វើ​ពិធី​លៀង​ព្រះ​អម្ចាស់ ជា​ទៀង​ទាត់ ដោយ​នឹក​ចាំ អំពី​ការ​លះ​បង់​របស់​ព្រះ​អង្គ​ នៅ​លើ​ឈើ​ឆ្កាង ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​បាប និង​សេចក្តី​ស្លាប់​(១កូរិនថូស…

Read article
ទីបន្ទាល់សម្រាប់អ្នកផ្ទះ

ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះអម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ។ ម៉ាកុស ៥:១៩ “គ្មាន​កន្លែង​ណា​ល្អ​ដូច​ផ្ទះ​ទេ។ គ្មាន​កន្លែង​ណា​ល្អ​ដូច​ផ្ទះ​ទេ”។ នេះ​ជា​ពាក្យ​សម្ដី ដែល​គេ​មិន​អាច​បំភ្លេច​បាន ដែល​តួអង្គ​ដូរ៉ូស៊ី(Dorothy) បាន​និយាយ​ចេញ​មក ក្នុង​រឿង គ្រូ​សីល​នៃ​ទីក្រុង​អូហ្ស ហើយ​បាន​បង្កប់​នូវ​រឿង​ដ៏​មាន​ន័យ​មួយ ដែល​គេ​ឃើញ​មាន នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ល្បី​ៗ​ជា​ច្រើន ដែល​រាប់​ចាប់​តាំង​ពី​រឿង​សង្គ្រាម​ភព​ផ្កាយ ដល់​រឿង​ស្តេច​តោ។ គេ​បាន​ហៅ​រឿង​នោះ​ថា “ការ​ធ្វើ​ដំណើរ​របស់​វីរបុរស”។ និយាយ​ឲ្យ​ខ្លី តួ​អង្គ​ដែល​ជា​មនុស្ស​សាមញ្ញ កំពុង​រស់​នៅ​ក្នុង​ជីវិត​ដ៏​សាមញ្ញ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ដ៏​អស្ចារ្យ។ គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ផ្សេង ដែល​មាន​ការ​ល្បង​ល និង​ការ​លំបាក​ជា​ច្រើន ក៏​ដូច​ជា​មាន​អ្នក​បង្រៀន​គាត់ និង​មនុស្ស​អាក្រក់ កំពុង​រង់​ចាំ​គាត់។ បើ​គាត់​អាច​ឆ្លង​ផុត​ការ​សាក​ល្បង ហើយ​បង្ហាញ​ចេញ​នូវ​វីរភាព​របស់​គាត់ នោះ​នៅ​ដំណាក់​កាល​ចុង​ក្រោយ គាត់​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​នាំ​យក​រឿង​ជា​ច្រើន​មក​និទាន​ឲ្យ​គេ​ស្តាប់ ហើយ​ទទួល​បាន​ប្រាជ្ញា។ ដំណាក់​កាល​ចុង​ក្រោយ​សំខាន់​ណាស់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​បុរស​ម្នាក់ ដែល​ត្រូវ​អារក្ស​ចូល។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​រឿង​នោះ គឺ​បុរស​នោះ​បាន​អង្វរ​ព្រះយេស៊ូវ សូម​ឲ្យ​គាត់​ទៅ​ជា​មួយ​ព្រះ​អង្គ(ម៉ាកុស ៥:១៨)។ តែ​ព្រះ​យេស៊ូវ​បាន​ប្រាប់​គាត់ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ (ខ.១៩)។ ការ​ធ្វើ​ដំណើរ​របស់​បុរស​ម្នាក់​នេះ សំខាន់​នៅ​ត្រង់​ចំណុច​ដែល​ថា គាត់​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្ទះ ទៅ​រក​អ្នក​ដែល​ស្គាល់​គាត់ ដើម្បី​ប្រាប់​គេ អំពី​រឿង​ដ៏​អស្ចារ្យ​នេះ។ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង…

Read article