October

You are here:
សេចក្តីមេត្តាចំពោះមនុស្សគ្មានទីពឹង

២សាំយ៉ូអែល ៩:១-១០ កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​នឹង​សំដែង​សេចក្តី​ករុណា​ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណាថាន​បិតា​អ្នក​។ ២សាំយ៉ូអែល ៩:៧ នៅ​ក្នុង​អត្ថបទ​ដែល​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដែល​លោក​យ៉ូណាថាន ចាក(Jonathan Tjarks) បាន​និពន្ធ មាន​ចំណង​ជើង​ថា “តើ​កូន​ប្រុស​ខ្ញុំ​ស្គាល់​អ្នក​ទេ?” លោក​យ៉ូណាថាន​បាន​ពិពណ៌នា អំពី​ការ​ត​យុទ្ធ​របស់​គាត់​ជាមួយនឹង​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ និង​អំពី​បំណង​ចិត្ត​របស់​គាត់ ដែល​ចង់​ឲ្យ​អ្នក​ដទៃ​ជួយ​យក​អសារ​ប្រពន្ធ និង​កូន​ប្រុស​របស់​គាត់ ដែល​នៅ​ក្មេង​នៅឡើយ​។ បន្ទាប់ពី​បុរស​អាយុ៣៤ឆ្នាំ​រូប​នេះ បាន​សរសេរ​អត្ថបទ​នេះ​បាន៦ខែ គាត់​ក៏បាន​លាចាក​លោក ។ លោក​យ៉ូណាថាន ជា​អ្នកជឿ​ព្រះយេស៊ូវ ដែល​ឪពុក​របស់​គាត់​បាន​ស្លាប់ កាល​គាត់​កំពុង​ស្ថិត​ក្នុង​វ័យ​ជំទង់ ដូច​នេះ គាត់​ក៏​បាន​ចែក​ចាយ​ខ​គម្ពីរ ដែល​បាន​បង្រៀន​ឲ្យ​គេ​ជួយ​ទំនុក​បំរុង​ស្រ្តី​មេម៉ាយ និង​ក្មេង​កំព្រា(និក្ខមនំ ២២:២២ និង​អេសាយ ១១៧ យ៉ាកុប ១:២៧)។ ហើយ​ក្នុង​ពាក្យ​សម្តី​ដែល​គាត់​សរសេរ សំដៅ​ទៅ​រក​មិត្ត​ភក្តិ​របស់​គាត់ គាត់​ក៏​បាន​សរសេរ​ថា “ពេល​ខ្ញុំ​ជួប​អ្នក​នៅ​ស្ថាន​សួគ៌ ខ្ញុំ​មាន​សំណួរ​តែមួយ​ប៉ុណ្ណោះ សម្រាប់​សួរ​អ្នក​។ តើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​កូន​ប្រុស និង​ភរិយា​ខ្ញុំ​ទេ? … តើ​កូន​ប្រុស​ខ្ញុំ​ស្គាល់​អ្នក​ទេ?” រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​មួយ​ដែល​ស្តេច​ដាវីឌ​ស្វែងរក ពូជ​ពង្ស​របស់​ស្តេច​សូល​ដែល​នៅ​សល់ ដើម្បី​ឲ្យ​ទ្រង់​បាន​សម្ដែង​សេចក្តី​ករុណា​ដល់​អ្នក​នោះ ដោយ​យល់​ដល់​យ៉ូណាថាន(២សាំយ៉ូអែល ៩:១)។ បុត្រា​របស់​ព្រះ​អង្គ​ម្ចាស់​យ៉ូណាថាន ព្រះ​នាម​មភីបូសែត…

Read article
សូមបើកភ្នែកនៃដួងចិត្តទូលបង្គំ

អេភេសូរ ១:១៥-២៣ សូម​ឲ្យ​ព្រះ​នៃ​ព្រះយេស៊ូវគ្រីស្ទ ….បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ​វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏បើក​សំដែង ឲ្យ​ដឹងពី​ដំណើរ​ស្គាល់​ទ្រង់​។ អេភេសូរ ១:១៧ កាលពី​ឆ្នាំ២០០១ កូន​ង៉ែត​ម្នាក់ ឈ្មោះ គ្រីស្ទោហ្វ័រ ដាហ្វលី(Christopher Duffley) បាន​កើត​មិន​គ្រប់ខែ ដោយ​គេ​មិន​មាន​សង្ឃឹមថា គាត់​អាច​មាន​ជីវិត​រស់​បានទេ​។ តែ​គាត់​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់ ធ្វើ​ឲ្យ​ក្រុម​វេជ្ជ​បណ្ឌិត​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។ ពេល​គាត់​មាន​អាយុ​៥ខែ គេ​ក៏​បាន​យក​គាត់​ទៅ​ដាក់​នៅ​ក្នុង​មន្ទីរ​ថែទាំ​កុមារ​ដែល​កើត​មិន​គ្រប់​លក្ខណៈ រហូត​ដល់​ពេល​ដែល​អ៊ំ​ស្រី​របស់​គាត់​យក​គាត់​ទៅ​ចិញ្ចឹម​។ គ្រូ​បង្រៀន​ម្នាក់​បាន​ដឹង​ថា គ្រីស្ទោហ្វ័រ ជា​ក្មេង​ប្រុស​អាយុ៤ឆ្នាំ ដែល​មាន​សម្លេង​ល្អ​ឥត​ខ្ចោះ ទោះ​គាត់​ពិការ​ភ្នែក ហើយ​មាន​ជំងឺ​អូទីហ្សិម​ក៏ដោយ​។ ៦ឆ្នាំ​ក្រោយមក គ្រីស្ទោហ្វ័រ​ក៏បាន​ឡើង​ច្រៀង បទចម្រៀង​ពិសេស នៅ​ក្នុង​កម្មវិធី​ថ្វាយបង្គំ​នៅ​ព្រះវិហារ មាន​ចំណង​ជើង​ថា “សូម​ព្រះ​អង្គ​បើក​ភ្នែក​នៃ​ដួង​ចិត្ត​ទូល​បង្គំ”។ គេ​បាន​ថត​សកម្មភាព​ច្រៀង​របស់​គាត់ បង្ហោះ​នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត ហើយ​មាន​មនុស្ស​រាប់​លាន​នាក់​បាន​ទស្សនា​វីដេអូ​នោះ​។ នៅ​ឆ្នាំ២០២០ គ្រីស្ទោហ្វ័រ​បាន​ចែក​ចាយ​អំពី​គោលដៅ​របស់​គាត់ ដែល​ចង់​ធ្វើ​ការ​បម្រើ​ព្រះ ក្នុង​នាម​ជា​អ្នក​លើក​ទឹក​ចិត្ត​ជន​ពិការ​។ គាត់​បាន​បន្ត​បង្ហាញ​ឲ្យ​គេ​ដឹង​ថា លទ្ធ​ភាព​ដែល​គាត់​អាច​ធ្វើ​បាន​គឺ​គ្មាន​ដែន​កំណត់​ឡើយ នៅ​ពេលណា​គាត់​បើក​ភ្នែក​នៃ​ដួង​ចិត្ត​គាត់ មើលទៅ​ផែនការ​របស់​ព្រះអង្គ​។ សាវ័ក​ប៉ុល​បាន​កោត​សរសើរ​សេចក្តី​ជំនឿ​របស់​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ(អេភេសូរ ១:១៥-១៦)។ គាត់​បាន​ទូល​សូម​ព្រះ​ទ្រង់​ប្រទាន​ពួកគេ​នូវ “ព្រះ​វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង ឲ្យ​ដឹងពី​ដំណើរ​ស្គាល់​ទ្រង់”(ខ.១៧)។ គាត់​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​ភ្នែក​របស់​ពួកគេ​បាន​ភ្លឺ ឬ​បើក​ឡើង…

Read article
ក្តីសង្ឃឹមសម្រាប់ចិត្តដែលឈឺចាប់

ទំនុក​ដំកើង ៦ ព្រលឹង​ទូល​បង្គំ​ក៏​ថប់​បារម្ភ​ជា​ខ្លាំង​ដែរ ឯ​ទ្រង់ ឱ​ព្រះយេហូវ៉ា​អើយ តើ​ដល់​កាលណា? ទំនុក​ដំកើង ៦:៣ លោក​អ៊ែនដ្រេលតុន ស៊ីម​មុន(Andrelton Simmons) ជា​កីឡាករ​វាយ​កូន​បាល់ ប៊េសប៊ល ក្នុង​ការ​ប្រកួត​មេជ័រ លីក ដែល​បាន​ដក​ខ្លួន​ចេញពី​ចុង​បញ្ចប់​នៃ​ការ​ប្រកួត នៅ​ឆ្នាំ២០២០ ដោយសារ​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​។ គាត់​បាន​មាន​ប្រសាសន៍​ថា “មនុស្ស​ភាគ​ច្រើន​មាន​ស្នាម​សម្លាក​នៅ​ជាប់​ខ្លួន ដែល​អ្នក​ដទៃ​មិន​អាច​មើល​ឃើញ ឬ​យល់​បាន”។ ពេល​ដែល​គាត់​ពិចារណា អំពី​ការ​សម្រេច​ចិត្ត​នេះ គាត់​យល់​ឃើញថា គាត់​ចាំ​បាច់​ត្រូវ​ចែក​ចាយ​រឿង​របស់​គាត់ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ប្រឈម​ស្រដៀង​គាត់​ ហើយក៏​បាន​ក្រើន​រំឭក​អ្នក​ដទៃ ឲ្យ​បង្ហាញ​ក្តី​អាណិត​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ​។ ស្នាម​របួស​ដែលគេ​មើល​មិន​ឃើញ គឺជា​ការ​ឈឺ​ចាប់ និង​របួស​ដ៏​ជ្រៅ ដែល​បណ្តាល​មកពី​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​ដែល​បាន​កើត​ឡើង​ពិតៗ​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក៦ ស្តេច​ដាវីឌ​បាន​ពិពណ៌នា អំពី​ការ​ឈឺ​ចាប់​ក្នុង​ជម្រៅ​ព្រះទ័យ​របស់​ទ្រង់ ដោយ​ប្រើ​ពាក្យ​ឈឺ​ចាប់​ត្រង់ៗ​។ ទ្រង់ “ញ័រ​រន្ធត់” (ខ.២) ហើយ “ថប់​បារម្ភ​ជា​ខ្លាំង”(ខ.៣)។ ទ្រង់​បាន​អធិស្ឋាន​ថា “ទូល​បង្គំ​អស់​កំឡាំង ដោយ​ថ្ងូរ ដំណេក​ទូល​បង្គំ​ត្រូវ​ទទឹកជោក​ទាល់​ភ្លឺ ទឹក​ភ្នែក​ទូល​បង្គំ​ហូរ​ស្រោច​ដាប​គ្រែ(ខ.៦)។ ស្តេច​ដាវីឌ​មិន​បាន​ចែកចាយ​អំពី​ដើម​ហេតុ​នៃ​ទុក្ខ​វេទនា​របស់​ទ្រង់ ក្នុង​បទ​គម្ពីរ​នេះ​ទេ តែ​មនុស្ស​ជា​ច្រើន​ធ្លាប់​មាន​ការ​ឈឺ​ចាប់​ដូច​ទ្រង់​ផង​ដែរ ដូច​នេះ​ពួកគេ​អាច​យល់​។ យើង​ក៏​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត ពេល​យើង​សិក្សា​អំពី​របៀប​ដែល​ស្តេច​ដាវីឌ​បាន​ឆ្លើយតប…

Read article
ស្វែងរកការផ្លាស់ប្រែពិតប្រាកដ

កូល៉ុស ៣:១២-១៧ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់​ធ្មត់ ទុក​ដូចជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួន​ភ្ងា​ដល់​ព្រះ​ចុះ​។ កូល៉ុស ៣:១២ តើ​អ្នក​ធ្លាប់​បានឮ​គេ​និយាយ អំពី​ការ​បន្ថយ​ល្បឿន​សំលៀក​បំពាក់​ដែរ​ឬ​ទេ? ចលនា​នេះ​ផ្តោត​ទៅលើ​ការ​ប្រឆាំង​ឧស្សាហ៍​កម្ម​កាត់​ដេរ​ឆាប់​រហ័ស ដែល​ផលិត​សំលៀក​បំពាក់​ថោក​ៗ ដែល​គេ​ទិញ ហើយ​ឈប់​ប្រើ​ប្រាស់​ក្នុងរយៈ​ពេល​ដ៏​ខ្លី​។ ក្នុង​ឧស្សាហ៍​កម្ម​កាត់ដេរ​ឆាប់​រហ័ស​នោះ ម៉ូដ​សំលៀក​បំពាក់​ថ្មីៗ បាន​ប្រែ​ក្លាយ​ជា​ហួស​សម័យ បន្ទាប់ពី​គេ​យក​មក​ដាក់​លក់​ក្នុង​ហាង​មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ដោយ​ប្រ៊ែន​មួយ​ចំនួន​បាន​លក់​លាង​ឃ្លាំង នូវ​ផលិតផល​របស់​ខ្លួន ក្នុង​បរិមាណ​ដ៏​ច្រើន ជា​រៀង​រាល់​ឆ្នាំ​។ ចលនា​បន្ថយ​ល្បឿន​សំលៀក​បំពាក់​នេះ​បាន​លើក​ទឹក​ចិត្ត​អ្នក​ប្រើ​ប្រាស់ ឲ្យ​បន្ថយ​ល្បឿន​នៃ​ការ​ប្រើ​ប្រាស់​សំលៀក​បំពាក់ តាម​របៀប​ផ្សេង​។ ជា​ជាង​បណ្តោយ​ខ្លួន​ឲ្យ​ដេញ​តាម​ម៉ូដ​សំលៀក​បំពាក់​ទាន់​សម័យ​បំផុត​ជានិច្ច ចលនា​នេះ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ជ្រើស​រើស​យក​សំលៀក​បំពាក់​តិច​ជាង​មុន ដែលគេ​ផលិត​បាន​ល្អ និង​មាន​ភាព​សម​រម្យ ហើយ​ប្រើ​បាន​យូរ​ជាង។ ពេល​ដែល​ខ្ញុំ​គិត​អំពី​រឿង​នេះ ខ្ញុំ​ក៏​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​កំពុងតែ​ធ្លាក់​ចូល​ទៅ​ក្នុង​ផ្នត់​គំនិត​ដែល​ចូល​ចិត្ត​ដេញ​តាម​ម៉ូដ​ខោអាវ​ថ្មីៗ​ជា​និច្ច​ដែរ​ឬ​ទេ? ទោះជា​យ៉ាងណា​ក៏ដោយ បទ​គម្ពីរ​កូល៉ុស ជំពូក៣ បាន​ចែងថា ការ​ផ្លាស់​ប្រែ​ពិត​ប្រាកដ​ក្នុង​ព្រះគ្រីស្ទ មិន​កើត​មាន​ភ្លាមៗ ហើយ​ឆាប់​រលាយ​បាត់​ទៅវិញ​នោះ​ទេ​។ តែ​ការ​ផ្លាស់​ប្រែ​ពិត​ប្រាកដ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ស្ងាត់​ស្ងៀម បន្តិច​ម្តងៗ ក្នុង​ព្រះគ្រីស្ទ​។ ដូច​នេះ ជា​ជាង​ដេញ​តាម​ម៉ូដ​ខោអាវ​ថ្មីៗ​របស់​លោកិយ ដើម្បី​លម្អ​តែ​រូបកាយ​របស់​យើង យើង​អាច​ងាក​មក​ប្រដាប់​កាយ​របស់​យើង ដោយ​សំលៀក​បំពាក់​ដែល​ព្រះ​វិញ្ញាណ​ប្រទាន ដែល​មាន​ដូចជា…

Read article
ប្រាជ្ញាដែលយើងត្រូវការ

សុភាសិត ៤:១០-១៩ ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​សេចក្តី​ងងឹត​វិញ គេ​មិន​ដឹង​ថា​ចំពប់​នឹង​អ្វី​ទេ​។ សុភាសិត ៤:១៩ ក្នុង​សៀវភៅ​ដ៏​ល្បី​ល្បាញ ដែល​លោក​ចន អ៊ែម ប៊ែរី(John M. Barry) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ គាត់​ពិពណ៌នា អំពី​ប្រវត្តិ​នៃ​ជំងឺ​រាតត្បាត ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ១៩១៨​។ លោក​ប៊ែរី​បាន​បើក​បង្ហាញ អំពី​របៀប​ដែល​មន្រ្តី​សុខាភិបាល​បាន​រំពឹង​ទុក​ជា​មុន​ថា ជំងឺ​រាតត្បាត​ដ៏​ធំ​មួយ​នឹង​កើត​មាន ក្នុង​ពេល​ឆាប់ៗ គឺ​មិនមែន​មិន​បាន​ត្រៀម​ខ្លួន​នោះ​ទេ​។ ពួកគេ​មាន​ការ​ភ័យ​ខ្លាច​ថា នៅ​សម័យ​សង្រ្គាម​លោក​លើកទី១ មាន​កងទ័ព​រាប់​លាន​នាក់​បាន​រស់នៅ​ប្រជ្រៀត​គ្នា​ក្នុង​លាន​ដ្ឋាន ហើយ​បាន​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​ពី​ប្រទេស​មួយ​ចូល​ប្រទេស​មួយ​ទៀត ដូច​នេះ ការ​ឆ្លង​វីរុស​ថ្មី​មួយ អាច​ផ្ទុះ​ឡើង​នៅពេល​ណាមួយ​មិនខាន​។ តែ​ការ​យល់​ដឹង​ដូច​នេះ មិន​មាន​ប្រយោជន៍​អ្វី នៅ​ក្នុង​ការ​ទប់​ស្គាត់​គ្រោះ​មហន្ត​រាយ​នោះ​ឡើយ​។ អ្នក​ដឹកនាំ​ប្រទេស​ដ៏​មាន​អំណាច បាន​បន្ត​ទូង​ស្គរ​សង្រ្គាម ឲ្យ​កងទ័ព​សំរុក​ចូល​ប្រយុទ្ធ​ក្នុង​សមរ​ភូមិ ដោយ​ផ្តោត​ទៅ​លើ​ការ​ដណ្តើម​យកជ័យ​ជម្នះ​ក្នុង​សង្រ្គាម​។ អ្នក​ជំនាញ​ផ្នែក​ជំងឺ​រាតត្បាត​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា នៅពេល​នោះ​មនុស្ស៥០លាន​នាក់​បាន​ស្លាប់​ក្នុង​ការ​រាតត្បាត​របស់​ជំងឺ​ដ៏​កាច​សាហាវ​នោះ បន្ថែម​ពីលើ​ចំនួន​ប្រហែល២០លាន​នាក់ ដែល​បាន​ស្លាប់ ដោយសារ​ភាព​សាហាវ​ព្រៃ​ផ្សៃ​នៃ​សង្រ្គាម​។ មាន​ការ​បង្ហាញ​ម្តង​ហើយ​ម្តង​ទៀត​ថា ចំណេះ​ដឹង​របស់​យើង​ជា​មនុស្ស​មិន​ដែល​គ្រប់​គ្រាន់​ល្មម​នឹង​សង្រ្គោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​អាក្រក់​ឡើយ(សុភាសិត ៤:១៤-១៦)។ ទោះ​យើង​រកបាន​ចំណេះ​ដឹង​ច្រើន​ប៉ុណ្ណោះ ហើយ​បាន​បង្ហាញ​ការ​យល់​ដឹង​ដែល​គួរ​ឲ្យ​កត់​សំគាល់​យ៉ាងណា ក៏​យើង​នៅតែ​មិន​អាច​បញ្ឈប់​ការ​ឈឺ​ចាប់ ដែល​យើង​បាន​ធ្វើ​មក​លើ​គ្នា​ទៅវិញ​ទៅមក​។ យើង​មិន​អាច​រាំង​ខ្ទប់ “ផ្លូវ​របស់​មនុស្ស​អាក្រក់” ជា​ផ្លូវ​ដ៏​ល្ងង់​ខ្លៅ ដែល​នាំ​ទៅ​រក “សេចក្តី​ងងឹត​ដ៏​សែន​ជ្រៅ”។ ទោះ​យើង​មាន​ចំណេះ​ដឹង​ល្អ​បំផុត…

Read article
ចូរជ្រើសរើសយកជីវិត

ចោទិយកថា ៣០:១៥-២០ អញ​បាន​ដាក់​សំញែង​ទាំង​ជីវិត និង​សេចក្តី​ស្លាប់ ទាំង​ព្រះពរ និង​សេចក្តី​បណ្តាសា នៅ​មុខ​ឯង​រាល់​គ្នា ដូច្នេះ​ចូរ​រើស​យក​ជីវិត​ចុះ​។ ចោទិយកថា ៣០:១៩ បន្ទាប់ពី​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្ញុំ​ម្នាក់​បាន​ទទួល​មរណៈ​ភាព​បាន​ពីរបី​សប្តាហ៍ ខ្ញុំ​ក៏បាន​ទៅ​សួរ​សុខ​ទុក​ម្តាយ​គាត់​។ ពេល​នោះ ខ្ញុំ​មាន​ការ​ស្ទាក់ស្ទើរ ក្នុង​ការ​សួរ​គាត់​ថា តើ​អ៊ំស្រី​សុខ​សប្បាយ​ជា​ទេ? ព្រោះ​ខ្ញុំ​គិតថា វា​ជា​សំណួរ​មិន​សម​រម្យ ក្នុង​ពេល​ដែល​គាត់​កំពុង​កាន់​ទុក្ខ​។ ប៉ុន្តែ ខ្ញុំ​ក៏បាន​ជម្នះ​ការ​ស្ទាក់ស្ទើរ ហើយក៏​បាន​សួរ​សុខ​ទុក្ខ​គាត់​តែ​ម្តង​។ គាត់​ក៏​បាន​ឆ្លើយ​ថា គាត់​បាន​ជ្រើសរើស​យក​ក្តី​អំណរ ក្នុង​ពេល​ដែល​គាត់​កំពុង​កាន់​ទុក្ខ​។ ពាក្យ​សម្តី​របស់​គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ នៅ​ថ្ងៃ​នោះ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ព្យាយាម​ឆ្លង​កាត់​កាលៈទេសៈ​ដ៏​ពិបាក ក្នុង​ជីវិត​ខ្លួនឯង​។ ហើយ​ពាក្យ​សម្តី​របស់​គាត់​ក៏បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​សេចក្តី​បង្គាប់​របស់​លោក​ម៉ូសេ ទៅ​កាន់​ពួក​អ៊ីស្រាអែល នៅ​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​ចោទិយកថា​។ មុន​ពេល​លោក​ម៉ូសេ​ស្លាប់ ហើយ​ពួក​អ៊ីស្រាអែល​ត្រូវ​ចូល​ទៅ​ក្នុង​ទឹកដី​សន្យា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​នឹង​ឲ្យ​ពួកគេ​បាន​ដឹង​ថា ពួកគេ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា “អញ​បាន​ដាក់​សំញែង​ទាំង​ជីវិត និង​សេចក្តី​ស្លាប់ ទាំង​ព្រះពរ និង​សេចក្តី​បណ្តាសា នៅ​មុខ​ឯង​រាល់​គ្នា ដូច្នេះ​ចូរ​រើស​យក​ជីវិត”(ចោទិយកថា ៣០:១៩)។ ពួកគេ​អាច​ដើរ​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ ដើម្បី​រស់នៅ​ឲ្យ​បាន​ល្អ ពុំ​នោះ​ទេ ពួក​គេ​អាច​ងាក​ចេញពី​ព្រះអង្គ ហើយ​រស់នៅ ដោយ​ទទួល​លទ្ធផល​នៃ​សេចក្តី​ស្លាប់ និង​សេចក្តី​ហិន​វិនាស(ខ.១៥)។ យើង​ក៏​ត្រូវ​ជ្រើស​រើស​យក​ជីវិត​ដែល​ព្រះអង្គ​ប្រទាន​ផង​ដែរ​។ យើង​ក៏​អាច​ជ្រើស​រើស​យក​ក្តី​អំណរ ដោយ​ជឿ និង​ទុកចិត្ត​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ…

Read article
បានត្រៀមខ្លួនទៅរស់នៅជាមួយព្រះអង្គ

ភីលីព ១:២១-៣០ ខ្ញុំ​មាន​សេចក្តី​បណ្តាល​ទាំង​សងខាង ក៏​មាន​ចិត្ត​ចង់​ចេញទៅ​នៅ​ជាមួយនឹង​ព្រះគ្រីស្ទ ដែល​ល្អជា​ជាង​នោះ​ផង តែបើ​ខ្ញុំ​នៅ​ក្នុង​សាច់ឈាម​ត​ទៅទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជាជាង​។ ភីលីព ១:២៣-២៤ ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​របស់​វីរុស​កូរ៉ូណា មនុស្ស​ជា​ច្រើន​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​។ នៅ​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក៏​មាន​ទុក្ខ​ជា​ទំងន់​ផង​ដែរ នៅពេល​ដែល​អ្នក​ស្រី ប៊ី ក្រោឌ័រ ជា​ម្តាយ​​ខ្ញុំ បាន​លាចាក​លោក នៅ​អាយុ៩៥ឆ្នាំ ទោះ​មិនមែន​ដោយសារ​ជំងឺកូវីដ១៩ក៏ដោយ​។ ពេល​នោះ យើង​មិន​អាច​ជួបជុំ​គ្នា ដើម្បី​កាន់​ទុក្ខ ចំពោះ​ការ​ស្លាប់​របស់​គាត់ ឬ​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក គឺ​មិន​ខុសពី​ក្រុម​គ្រួសារ​ជា​ច្រើន​ទៀត​ឡើយ​។ ផ្ទុយ​ទៅវិញ យើង​បាន​ប្រើ​មធ្យោបាយ​ផ្សេង​ទៀត ដើម្បី​រួម​គ្នា​អបអរ​ឥទ្ធិពល​នៃ​សេចក្តី​ស្រឡាញ់​របស់​គាត់ ហើយ​យើង​ក៏​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត​ដ៏​មានន័យ ពី​ពាក្យ​ផ្តាំ​ផ្ញើ​របស់​គាត់ ដែល​បាន​បន្ត​រំឭក​យើង​ថា បើ​ព្រះ​ទ្រង់​បាន​ហៅ​គាត់​ទៅ​នៅ​ជាមួយ​ព្រះអង្គ នោះ​គាត់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ហើយក៏​មាន​ចិត្ត​អន្ទះសារ​​ចង់ទៅ​នៅ​ជាមួយ​ព្រះអង្គ​ផង​ដែរ​។ ក្តី​សង្ឃឹម​ដែល​មាន​ទំនុក​ចិត្ត​នេះ គឺ​បាន​បង្ហាញ​ចេញ​មក​ជា​ញឹក​ញាប់ នៅ​ក្នុង​របៀប​នៃ​ការ​រស់នៅ​របស់​ម្តាយ​ខ្ញុំ ក៏​ដូចជា​ក្នុង​របៀប​ដែល​គាត់​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​។ កាល​សាវ័ក​ប៉ុល​កំពុង​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ គាត់​ក៏បាន​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា “ដ្បិត​ឯ​ខ្ញុំ ដែល​ខ្ញុំ​រស់នៅ នោះ​គឺ​សំរាប់​ព្រះគ្រីស្ទ​ទេ ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​វិញ … ខ្ញុំ​មាន​សេចក្តី​បណ្តាល​ទាំង​សងខាង ក៏​មាន​ចិត្ត​ចង់​ចេញទៅ​នៅ​ជាមួយនឹង​ព្រះគ្រីស្ទ ដែល​ល្អជា​ជាង​នោះ​ផង តែបើ​ខ្ញុំ​នៅ​ក្នុង​សាច់​ឈាម​ត​ទៅទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជាជាង” (ភីលីព…

Read article
អ្នកដែលរកបានជីវិតអស់កល្ប

១យ៉ូហាន ៥:១-៥ អស់​អ្នកណា​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ អ្នក​នោះ​បាន​កើត​ពី​ព្រះ​មក​។ ១យ៉ូហាន ៥:១ វា​មិនមែន​ជា​រឿង​ចម្លែក​ទេ ដែល​ប្រេត(Brett) បាន​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​របស់​គ្រីស្ទបរិស័ទ និង​បាន​ចូល​រួម​ការ​សិក្សា​ព្រះ​គម្ពីរ​។ គាត់​បាន​នៅ​ក្បែរ​មនុស្ស​ដែល​ស្គាល់​ព្រះយេស៊ូវ ពេញ​មួយ​ជីវិត​គាត់​ហើយ ទោះ​នៅ​ផ្ទះ នៅ​សាលា​រៀន និង​នៅ​ព្រះវិហារ​ក្តី​។ គាត់​ថែម​ទាំង​បាន​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ក្នុង​គោលបំណង ដើម្បី​ទៅ​ធ្វើ “ការងារ​គ្រីស្ទបរិស័ទ” នៅពេល​អនាគត​ផង​ដែរ​។ ប៉ុន្តែ ពេល​គាត់​មាន​អាយុ២១ឆ្នាំ គាត់​បាន​ទៅ​ចូល​រួម​កម្មវិធី​ថ្វាយបង្គំ ជាមួយ​ពួក​ជំនុំ​តូច​មួយ ក្នុង​ព្រះវិហារ​ជនបទ​ចាស់​មួយ​ខ្នង ហើយក៏​បាន​ស្តាប់​គ្រូ​គង្វាល​ចែក​ចាយ​ព្រះបន្ទូល ក្នុង​បទ​គម្ពីរ​យ៉ូហាន​ខ្សែទី១ ហើយក៏​មាន​ការ​ភ្ញាក់រឭក​។ គាត់​ក៏​បាន​ដឹង​ថា គាត់​កំពុង​តែ​ពឹង​ផ្អែក​ទៅលើ​ចំណេះ​ដឹង និង​ការ​បង្រៀន​របស់​សាសនា ហើយ​មិន​ដែល​ទទួល​សេចក្តី​សង្រ្គោះ​ពិត​ប្រាកដ​ឡើយ​។ គាត់​មាន​អារម្មណ៍​ថា ព្រះ​យេស៊ូវ​កំពុងតែ​មាន​បន្ទូល​មក​កាន់​ចិត្ត​គាត់​នៅ​ថ្ងៃ​នោះ យ៉ាង​ស្ងាត់​ស្ងៀម​ថា គាត់​មិន​ទាន់​បាន​ស្គាល់​ព្រះអង្គ​នៅឡើយ​ទេ​។ សាវ័ក​យ៉ូហាន​បាន​បង្រៀន​យ៉ាង​ច្បាស់​ថា “អស់​អ្នកណា​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ អ្នក​នោះ​បាន​កើត​ពី​ព្រះ​មក”(១យ៉ូហាន ៥:១)។ យើង​អាច “ឈ្នះ​លោកិយ” ដោយ​ជំនឿ​លើ​ព្រះយេស៊ូវ គឺ​ដូច​ដែល​សាវ័ក​យ៉ូហាន​បាន​បង្រៀន​ហើយ(ខ.៤)។ គឺ​មិនមែន​ដោយ​ចំណេះ​ដឹង​អំពី​ព្រះអង្គ តែ​ដោយ​ជំនឿ​ដ៏​ជ្រាល​ជ្រៅ និង​ស្មោះ​ត្រង់ គឺ​ជំនឿ​ទៅលើ​ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​យើង នៅ​លើ​ឈើ​ឆ្កាង​។ នៅ​ថ្ងៃ​នោះ ប្រេត​ក៏​បាន​ទទួល​ជឿ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ​។ សព្វថ្ងៃ​នេះ…

Read article
ពេលដែលយើងបានឃើញព្រះអង្គ

១កូរិនថូស ១៣:៤-១៣ ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូចជា​ដោយសារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើញ​មុខ​ទល់​នឹង​មុខ​។ ១កូរិនថូស ១៣:១២ គ្រូ​ពេទ្យ​ឯកទេស​ពិនិត្យ​ភ្នែក​បាន​ជួយ​អ៊ែនឌ្រា(Andreas) ជា​ក្មេង​អាយុ៣ឆ្នាំ ឲ្យ​រៀន​ប្រើ​វ៉ែនតា​ដំបូង​របស់​គាត់​។ គ្រូ​ពេទ្យ​ក៏បាន​ប្រាប់​នាង​ឲ្យ​មើលទៅ​កញ្ចក់​ឆ្លុះ​មុខ​។ អ៊ែនឌ្រា​ក៏បាន​មើលទៅ​រូប​ខ្លួន​ឯង នៅ​ក្នុង​កញ្ចក់ រួច​បែរ​មក​រក​ឪពុក​គាត់ ដោយ​ទឹក​មុខ​ញញឹម ដោយ​អំណរ និង​ក្តី​ស្រឡាញ់​។ បន្ទាប់មក ឪពុក​របស់​អ៊ែនឌ្រា​ក៏​បាន​ជូត​ទឹក​ភ្នែក​ឲ្យ​អ៊ែនឌ្រា​ថ្នមៗ ហើយ​សួរ​គាត់​ថា “ហេតុ​អ្វី​កូន​យំ?” អ៊ែនឌ្រា​ក៏​បាន​ឱប​ក​របស់​ឪពុក​គាត់ ហើយ​ឆ្លើយ​ថា “កូន​យំ ព្រោះ​កូន​អាច​មើល​ប៉ា​ឃើញ”។ គាត់​ក៏​បាន​ថយ​ក្រោយ ហើយ​ងើយ​ទៅលើ​បន្តិច មើល​ចំ​ភ្នែក​របស់​ប៉ា​គាត់ ហើយ​និយាយ​ថា “កូន​អាច​មើល​ប៉ា​ឃើញ​ហើយ”។ ខណៈ​ពេល​ដែល​យើង​សិក្សា​ព្រះ​គម្ពីរ ដោយ​ការ​អធិស្ឋាន ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​យើង​នូវ​ភ្នែក ឲ្យ​មើល​ឃើញ​ព្រះយេស៊ូវ “ជា​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ”(កូល៉ុស ១:១៥)។ ទោះ​ព្រះ​វិញ្ញាណ​បាន​ជួយ​ឲ្យ​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង​មើល​ឃើញ​ច្បាស់ តាមរយៈ​ការ​ចម្រើន​ឡើង​ផ្នែក​ចំណេះ​ដឹង តាមរយៈ​ព្រះ​គម្ពីរ ក៏​យើង​គ្រាន់តែ​អាច​មើល​ឃើញ​ផ្នែក​តូច​មួយ​នៃ​វិសាល​ភាព​ដែល​គ្មាន​ព្រំដែន​របស់​ព្រះអង្គ នៅ​ចុង​ម្ខាង​នៃ​ភាព​អស់​កល្ប​។ ពេលណា​ពេល​វេលា​របស់​យើង​នៅ​លើ​ផែនដី​នេះ​លែង​មាន​ទៀត ឬ​នៅពេល​ដែល​ព្រះយេស៊ូវ​យាង​ត្រឡប់​មកវិញ តាម​ព្រះ​បន្ទូល​សន្យា យើង​នឹង​បាន​ឃើញ​ព្រះអង្គ​ច្បាស់(១កូរិនថូស ១៣១២)។ ពេល​នោះ យើង​នឹង​មិន​ត្រូវ​ការ​វ៉ែនតា​ជា​ជំនួយ​ក្នុង​ការ​មើល ក្នុង​ពេល​ដែល​ពេញ​ដោយ​អំណរ ដែល​យើង​នឹង​បាន​ឃើញ​ព្រះគ្រីស្ទ​មុខ​ទល់​នឹង​មុខ ហើយ​ស្គាល់​ព្រះអង្គ​ច្បាស់ ដូច​ដែល​ព្រះអង្គ​ស្គាល់​យើង​ម្នាក់ៗ​ជា​សមាជិក​ជាទី​ស្រឡាញ់​នៃ​រូបកាយ​ព្រះគ្រីស្ទ​ដែល​ជា​ពួក​ជំនុំ​។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំពេញ​យើង…

Read article
យើងជាស្នាដៃល្អឯករបស់ព្រះអង្គ

អេភេសូរ ២:១-១០ ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជាមុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​។ អេភេសូរ ២:១០ ក្នុង​សៀវភៅ ដែល​លោក អាធ័រ ស៊ី ប្រ៊ូក(Arthur C. Brooks) បាន​និពន្ធ​មាន​ចំណង​ជើង​ថា នគរ​អាត្លង់ទិច គាត់​បាន​ពិពណ៌នា អំពី​ពេល​ដែល​គាត់​បាន​ទៅ​ទស្សនា​សារៈ​មន្ទីរ​រាជ​វាំង​ជាតិ ក្នុង​ប្រទេស​តៃវ៉ាន់ ដែល​មាន​ការ​ប្រមូល​ផ្តុំ​នូវ នៃ​ស្នាដៃ​សិល្បៈ​ចិន មាន​ចំនួន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​។ អ្នក​នាំ​ភ្ញៀវ​ចូល​ទស្សនា​បាន​សុំ​ឲ្យ​គាត់​គិត​ អំពី​របស់​អ្វីមួយ​ដែលគេ​មិន​ទាន់​បាន​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ស្នាដៃ​សិល្បៈ​។ គាត់​ក៏​បាន​ឆ្លើយ​ថា ពេល​នោះ​គាត់​បាន​គិត​អំពី​ផ្ទាំង​ក្រណាត់​ទ​ទេ ដែល​មិន​ទាន់​មាន​រូប​គំនូរ​។ អ្នក​នាំ​ភ្ញៀវ​រូប​នោះ​ក៏​បាន​តប​ថា យើង​អាច​មើល​ផ្ទាំង​ក្រណាត់​ទទេ តាម​របៀប​មួយ​ទៀត ដោយ​ស្រមៃ​ថា រូប​គំនូរ​គឺ​មាននៅ​ក្នុង​គំនិត​របស់​វិចិត្រករ​រួច​ជា​ស្រេច​ហើយ គឺ​គ្រាន់តែ​គាត់​មិន​ទាន់​បាន​បង្ហាញ​ចេញ​មក​ឲ្យ​គេ​ឃើញ នៅ​លើ​ផ្ទាំង​ក្រ​ណាត់​នោះ​។ ក្នុង​បទ​គម្ពីរ​អេភេសូរ ២:១០ ពាក្យ ស្នាដៃ​ដែល​ទ្រង់​បង្កើត   ឬ​ស្នា​ដៃឯក ជា​ពាក្យ​ដែល​បាន​បក​ប្រែ​ពី​ពាក្យ poiēma ជា​ភាសាក្រិក ដែល​ជា​ឫស​នៃ​ពាក្យ កំណាព្យ ក្នុង​ភាសា​អង់គ្លេស​។ ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក​ជា​ស្នាដៃ​សិល្បៈ ឬ​បទ​កំណាព្យ​ដ៏​រស់​។ ទោះជា​យ៉ាងណា​ក៏ដោយ ស្នាដៃ​សិល្បៈ​នោះ​បាន​ខូច ព្រោះ “ពីដើម អ្នក​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើបាប​ដែរ”(ខ.‌១)។ បាន​សេចក្តី​ថា…

Read article