ព្រះទ្រង់ទតឃើញអ្នក
នោះនាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលកំពុងមានព្រះបន្ទូលនឹងនាងថា «ព្រះដ៏ទតឃើញ»។ លោកុប្បត្តិ ១៦:១៣ ពេលព្រឹកព្រលឹមអាចជាពេលដ៏ឈឺចាប់ សម្រាប់មិត្តភក្តិខ្ញុំ ឈ្មោះ អាល់ម៉ា(Alma) ដែលជាស្រ្តីមេម៉ាយ មានកូនពីរនាក់។ គាត់ប្រាប់ខ្ញុំថា “ពេលដែលអ្វីៗមានភាពស្ងប់ស្ងាត់ ការព្រួយបារម្ភក៏បានលេចចេញមក។ ខណៈពេលដែលខ្ញុំកំពុងធ្វើការងារផ្ទះ ខ្ញុំក៏បានគិតអំពីបញ្ហាហិរញ្ញវត្ថុ ហើយព្រួយបារម្ភអំពីសុខភាព និងការសិក្សារបស់កូន”។ កាលស្វាមីរបស់អាល់ម៉ាបោះបង់គាត់ចោល គាត់ត្រូវទទួលខុសត្រូវចំពោះការចិញ្ចឹមកូនតែម្នាក់ឯង។ គាត់ថា “ខ្ញុំមានការពិបាក តែខ្ញុំដឹងថា ព្រះទ្រង់ទតឃើញខ្ញុំ និងគ្រួសារខ្ញុំ។ ព្រះអង្គប្រទានកម្លាំង ឲ្យខ្ញុំអាចធ្វើការងារពីរកន្លែង ដើម្បីបំពេញតម្រូវការរបស់យើង ហើយអនុញ្ញាតឲ្យកូនៗរបស់ខ្ញុំ ពិសោធន៍នឹងការដឹកនាំរបស់ព្រះអង្គជារៀងរាល់ថ្ងៃ”។ ហាការជាបាវស្រីសាសន៍អេស៊ីព្ទ ដែលបានយល់អំពីអត្ថន័យនៃការដែលព្រះទតឃើញនាង។ បន្ទាប់ពីនាងមានផ្ទៃពោះជាមួយលោកអ័ប្រាហាំ នាងក៏បានចាប់ផ្តើមស្អប់ខ្ពើមនាងសារ៉ាយ(លោកុប្បត្តិ ១៦:៤) ជាហេតុនាំឲ្យនាងសារ៉ាយ ធ្វើបាបនាង ទាល់តែនាងរត់គេចខ្លួនទៅវាលរហោស្ថាន។ ពេលនោះ នាងហាការស្ថិតក្នុងភាពឯកោ ដោយប្រឈមមុខដាក់ពេលអនាគត ដែលហាក់ដូចជាងងឹត និងគ្មានសង្ឃឹម សម្រាប់នាង និងកូនក្នុងផ្ទៃនាង។ ប៉ុន្តែ “ទេវតានៃព្រះយេហូវ៉ា”(ខ.៧) ក៏បានមកជួបនាង ហើយប្រាប់នាងថា “ព្រះយេហូវ៉ាទ្រង់ជ្រាបពីសេចក្តីទុក្ខលំបាករបស់ឯង”(ខ.១១)។ ទេវតារបស់ព្រះក៏បានណែនាំនាងហាការ អំពីការអ្វីដែលត្រូវធ្វើ ហើយក៏បានធានាដល់នាង អំពីពេលអនាគតរបស់នាង។…
Read article