Bill Crowder

You are here:
ការ​កត់​ត្រា​ច្បាស់​លាស់​អំពី​ព្រះយេស៊ូវ

ម៉ាកុស ១:១-៨ នេះ​ជាដើម​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​។ ម៉ាកុស ១:១ កាលពី​ពេល​ថ្មីៗ​នេះ បង​ប្រុស​របស់​ខ្ញុំ ឈ្មោះ​ស្កត់(Scott) បាន​ទទួល​កំណត់ហេតុ អំពី​ការ​ចូល​បម្រើ​កងទ័ព​របស់​ឪពុក​យើង នៅ​សម័យ​សង្គ្រាម​លោក​លើកទី២​។ នៅពេល​ដែល​ខ្ញុំ​អាន​កំណត់ហេតុ​ប៉ុន្មាន​ទំព័រ​នោះ ខ្ញុំ​មិន​បាន​ឃើញ​មាន​កំណត់​ត្រា​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល អំពី​ឪពុក​របស់​យើង​ទេ​។ គេ​គ្រាន់តែ​បាន​កត់​ត្រា​អំពី​ការ​ពិត ដែល​ជា​ទិន្នន័យ​។ ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​អាន តែ​ទី​បំផុត ខ្ញុំ​មាន​ការ​មិន​ពេញ​ចិត្ត ព្រោះ​អ្វី​ដែលគេ​បាន​សរសេរ​អំពី​គាត់ មិន​មាន​អ្វី​ថ្មី​សម្រាប់​ខ្ញុំ​សោះ។ តែ​យើង​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​កំណត់​ត្រា​អំពី​ព្រះជន្ម និង​ព្រះ​រាជ​កិច្ច​របស់​ព្រះយេស៊ូវ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ទាំង៤ ដែល​លើស​ពី​ទិន្នន័យ​ធម្មតា​។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​គឺជា​ការ​ពិពណ៌នា ដែល​បើក​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះយេស៊ូវ​ជា​នរណា ក្នុង​សម័យ​ដែល​ព្រះ​អង្គ​គង់​នៅ​លើ​ផែនដី ក៏​ដូចជា​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ និង​មាន​បន្ទូល​ផង​ដែរ​។ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាកុស ការ​កត់​ត្រា​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​គោលបំណង​ដើម្បី​បក​ស្រាយ អំពី​សេចក្តី​ថ្លែង​ការ​ដ៏​សំខាន់​របស់​កណ្ឌ​គម្ពីរ​នេះ ដែល​បាន​ចែងថា “នេះ​ជាដើម​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ” (ម៉ាកុស ១:១)។ ខ​គម្ពីរ​ដែល​មាន​ជា​បន្ត​បន្ទាប់ ក៏បាន​ប្រាប់​យើង​អំពី​របៀប​ដែល​លោក​យ៉ូហាន បាទីស្ទ បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ​មែស៊ី​។ គឺ​ដូច​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​ថា “ព្រះអង្គ​​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ឱន​ស្រាយ​ខ្សែ​សុព័ណ៌​បាទ​ទ្រង់​ផង”(ខ.៧)។ កំណត់​ត្រា​របស់​កណ្ឌ​គម្ពីរ​ម៉ាកុស គឺ​បាន​បង្ហាញ​ច្បាស់​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​។ សាវ័ក​យ៉ូហាន​ក៏​​បាន​កត់​​ត្រា អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ​ផង​ដែរ​ថា…

Read article
ប្រែ​ពី​ទំនួញ​ទៅជា​ការ​សរសើរ​ដំកើង

លូកា ២៣:៣២-៣៤,៣៩-៤៣ រួច​អ្នក​នោះ​ទូល​ព្រះយេស៊ូវ​ថា ព្រះអម្ចាស់​អើយ កាលណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល​បង្គំ​ផង​។ លូកា ២៣:៤២ មាន​រឿង​និទាន​ជា​ច្រើន ដែល​បាន​និយាយ​អំពី​ដើម​កំណើត​នៃ​ឈ្មោះ​របស់​ផ្កា​ដ៏​ស្រស់​ស្អាត ដែល​មាន​ត្របក៥​។ ក្នុង​ចំណោម​រឿង​ទាំង​នោះ មាន​រឿង​មួយ​ដែល​ជនជាតិ​អាឡឺម៉ង់​បាន​និយាយ​ត​គ្នា តាំងពី​យូរ​មក​ហើយ​។ រឿង​នោះ​បាន​ដំណាល​ថា នៅពេល​ដែល​ព្រះ​ដាក់​ឈ្មោះ​ឲ្យ​ផ្កា​នីមួយៗ​ដែល​ព្រះអង្គ​បាន​បង្កើត មាន​ផ្កា​តូច​មួយ មាន​ការ​បារម្ភ​ថា ព្រះអង្គ​នឹង​ភ្លេច​វា​។ ដូច​នេះ ផ្កា​នោះ​ក៏បាន​ស្រែក​ឡើង​ថា “ព្រះ​អម្ចាស់​អើយ សូម​កុំ​ភ្លេច​ទូល​បង្គំ”។ ហើយ​គេ​ក៏បាន​ដាក់​ឈ្មោះ​ឲ្យ​វា​ថា “កុំ​ភ្លេច​ទូល​បង្គំ” តាំងពី​ពេល​នោះ​មក​។ ​នេះ​គ្រាន់តែ​ជា​រឿង​និទាន ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ផ្កា​​មួយ​នេះ​បាន​ក្លាយ​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់ និង​ការ​នឹក​ចាំ​។ យើង​ម្នាក់ៗ​សុទ្ធតែ​ធ្លាប់​មាន​អារម្មណ៍​ថា គេ​ភ្លេច​យើង​។ បំណង​ចិត្ត​ពិត​ប្រាកដ​ក្នុង​ចិត្ត​របស់​យើង គឺ​ចង់​ឲ្យ​គេ​នឹក​ចាំ​អំពី​យើង ជា​ពិសេស​ចង់​ឲ្យ​ព្រះ​នឹក​ចាំ​យើង​។ យើង​អាច​រក​ឃើញ​រឿង​នេះ នៅ​ក្នុង​បទ​គម្ពីរ​ដែល​បាន​ចែង​អំពី​ការ​សុគត​របស់​ព្រះយេស៊ូវ នៅ​លើ​ឈើ​ឆ្កាង​។ កណ្ឌ​គម្ពីរ​លូកា​បាន​ប្រាប់​យើង​ថា “គេ​ក៏​នាំ​ចោរ​កំណាច២នាក់ ទៅ​សំឡាប់​ជាមួយនឹង​ទ្រង់​ដែរ”(២៣:៣២)។ ខណៈ​ពេល​ដែល​ចោរ​ទាំង​ពីរ​កំពុង​ជាប់​ឆ្កាង​នៅ​សងខាង​ព្រះយេស៊ូវ ចោរ​ម្នាក់​ក៏​បាន​ដឹង​​ភ្លាម​ៗថា​ ព្រះអង្គ​ជា​នរណា​។ គាត់​ទូល​ព្រះ​អង្គ​ថា “ព្រះ‌​អម្ចាស់​អើយ កាលណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូល​បង្គំ​ផង”(ខ.៤២)។ ព្រះអង្គ​ក៏​បាន​ឆ្លើយតប តាម​របៀប​ដែលគេ​មិន​អាច​ភ្លេច​បាន​ថា “ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន​​​បរម​សុខ​ជាមួយនឹង​ខ្ញុំ​ដែរ”(ខ.៤៣)។ ពេល​នោះ​ជា​ពេល​ដ៏​អស្ចារ្យ​ណាស់!…

Read article
ព្រះយេស៊ូវ ជា​កន្លែង​សម្រាក​របស់​យើង (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ទំនុក​ដំកើង ៣២:១-៧ ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង​។ ម៉ាថាយ ១១:២៩ កាលពី​ឆ្នាំ ១៩៤៣ គេ​បាន​ទិញ​ដី​ឧទ្យាន​សាំង​គ្រីឡា ក្នុង​តំបន់​ដាច់​ស្រយាល ក្នុង​រដ្ឋ​ម៉ារីឡិន ធ្វើ​ជា​កន្លែង​សម្រាក​លំហែ សម្រាប់​លោក​ប្រធានាធិបតី​ហ្វ្រែងគ្លីន ឌី រូសឺវែល(Franklin D. Roosevelt)។ យោង​តាម​គេហទំព័រ​របស់​សេត​វិមាន​បាន​ឲ្យ​ដឹង​ថា ទីតាំង​នោះ​មាន​ភាព​សាមញ្ញ ស្ងប់​ស្ងាត់ និង​ដាច់​ស្រយាល អំណោយផល​ដល់​ការ​រស់នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់ ក៏​ដូចជា​ធ្វើ​ការងារ និង​ទទួល​ថ្នាក់​ដឹកនាំ​បរទេស​ឲ្យ​ស្នាក់​នៅ​។ នៅពេល​ដែល​លោក​ដ្វាយ អាសិនហោវ័រ(Dwight Eisenhower) ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក គាត់​ក៏បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ឧទ្យាន​សម្រាក​លំហែ​នេះ​ទៅជា ឃែម ដេវីឌ ដើម្បី​ផ្តល់​កិត្តិយស​ដល់​ឪពុក និង​ចៅ​ប្រុស​របស់​គាត់ ដែល​សុទ្ធ​តែ​មាន​ឈ្មោះ​ដាវីឌ ហើយ​ទី​កន្លែង​នេះ​ក៏បាន​បន្ត​មាន​ឈ្មោះ​ដូច​នេះ​រហូត​មកដល់​ពេល​សព្វថ្ងៃ​។ ក្រៅពី​ការ​បន្ថែម​ការ​ការពារ​សុវត្ថិភាព គេ​បាន​ធ្វើ​ការ​កែ​លម្អ​ឧទ្យាន​នេះ​ឲ្យ​មាន​ភាព​ទាន់​សម័យ​តែ​បន្តិច​ប៉ុណ្ណោះ​។ ទី​កន្លែង​នេះ​នៅតែ​ជាទី​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ប្រធានាធិបតី និង​ក្រុម​គ្រួសារ​របស់​គាត់ គេច​ចេញពី​ភាព​អ៊ូអរ មក​សម្រាក​លំហែ​។ អ្នកជឿ​ព្រះយេស៊ូវ ក៏​មាន​កន្លែង​សម្រាប់​ឲ្យ​យើង​ស្វែងរក​ការ​សម្រាក ក្នុង​លោកិយ​ដ៏​វឹកវរ​ផង​ដែរ​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ៣២:៧ ស្តេច​ដាវីឌ​បាន​ពោល​ថា “ទ្រង់​ជាទី​ពំនួន​នៃ​ទូល​បង្គំ ទ្រង់​នឹង​ការពារ​ទូល​បង្គំ ឲ្យ​រួចពី​សេចក្តី​ទុក្ខ​លំបាក​ ទ្រង់​នឹង​ព័ទ្ធ​ទូល​បង្គំ​ជុំវិញ…

Read article
ភាព​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ហេព្រើរ ៤:១២-១៦ ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ១អង្គ …ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូចជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើបាប​ឡើយ​។ ហេព្រើរ ៤:១៤-១៥ អ្នក​រចនា​ផ្នែក​ខាង​ក្នុង ដែល​កំពុង​ធ្វើ​ការ​កែលំអ​ផ្ទះ​មួយ​ខ្នង បាន​បង្ហាញ​ការ​កោត​ស្ញប់​ស្ញែង ចំពោះ​ឥដ្ឋ​ការ៉ូ​សេរ៉ាមិច​ដែលគេ​បាន​ផលិត​ដោយដៃ ហើយ​ត្រូវ​បាន​ជ្រើសរើស សម្រាប់​ការ​កែលំអ​បន្ទប់​ទឹក​របស់​ផ្ទះ​នោះ​។ ឥដ្ឋ​ការ៉ូ​ទាំង​នោះ​ត្រូវ​បាន​គេ​ផលិត​ដោយ​ផ្ទាល់ដៃ “មិន​ល្អ​ឥត​ខ្ចោះ តែ​បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ពេញ​ចិត្ត​​ឥត​ខ្ចោះ”។ ពួកវា​មាន​ភាព​ខុស​ប្លែក​ពី​ឥដ្ឋ​ការ៉ូ​ដែលគេ​បាន​ផលិត​ក្នុង​រោង​ចក្រ ដែល​ប្រើ​ពុម្ព​តែមួយ​។ ភាព​មិន​គ្រប់​លក្ខណ៍​នេះ​បាន​ផ្តល់​ឲ្យ​ពួកវា​នូវ​សម្រស់ ដោយ​បន្ថែម​នូវ​ភាព​ទាក់ទាញ និង​រចនាបថ ដល់​សំណង់​អគារ​ដែល​គេ​ប្រើ​ប្រាស់​ជា​ប្រចាំ​។ ខ្ញុំ​មាន​ការ​យល់​ដឹង​តិចតួច អំពី​រចនាបថ ឬ​ភាព​ទាក់ទាញ​របស់​ឥដ្ឋ​ការ៉ូ ដូច​នេះ ខ្ញុំ​មិន​ដឹង​ថា ឥដ្ឋ​ការ៉ូ​មាន​ផល​ប៉ះ​ពាល់​ជា​វិជ្ជមាន ឬ​អវិជ្ជមាន​យ៉ាងណា ចំពោះ​ការ​រចនា​បន្ទប់​ទឹក​នោះ​ទេ​។ ប៉ុន្តែ នៅពេល​ដែល​ខ្ញុំ​គិត​អំពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ ខ្ញុំ​ក៏បាន​នឹក​ចាំ​អំពី​ភាព​ល្អ​ឥត​ខ្ចោះ​នៃ​ការ​ប្រសូត​របស់​ព្រះយេស៊ូវ ដោយ​យាង​ចុះពី​ស្ថាន​សួគ៌ មក​ប្រសូត​ជា​មនុស្ស​។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​បញ្ជាក់​ថា “ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិនមែន​មិន​អាច​នឹង​អាណិត​អាសូរ ដល់​សេចក្តី​កម្សោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូចជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើបាប​ឡើយ”(ហេព្រើរ ៤:១៥)។ ក្នុង​អំឡុង​ពេល​ព្រះអង្គ​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​លើ​ផែនដី ព្រះអង្គ​មិន​ដែល​មាន​បន្ទូល ឬ​ធ្វើ​អ្វីមួយ​ដែល​ជា​អំពើបាប​នោះ​ទេ​។ ព្រះអង្គ​ល្អ​ឥត​ខ្ចោះ​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ជំនឿ ដែល​យើង​មាន​ចំពោះ​ព្រះយេស៊ូវ(ខ.១៤) ព្រោះ​ព្រះអង្គ​ជ្រាប និង​មាន​ព្រះទ័យ​អាណិត ចំពោះ​ទុក្ខ​លំបាក​ដែល​យើង​បាន​រង​ទ្រាំ​។…

Read article
ការ​ណាត់ជួប​ជា​មួយ​សេចក្តី​ស្លាប់

ហេព្រើរ ៩:២៣-២៨ ដោយ​ព្រោះ​បាន​តម្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់១ដង រួច​សឹម​ជាប់​សេចក្តី​ជំនុំជំរះ​។ ហេព្រើរ ៩:២៧ កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ លោក ចន អ៊ែហ្វ ខេនេឌី(John F. Kennedy) ជា​ប្រធានាធិបតី​អាមេរិក លោក​អាល់ដូស ហាក់លេយ(Aldous Huxley) ជា​អ្នក​និពន្ធ និង​ទស្សន​វិទូ និង​លោក​ស៊ី អ៊ែស លូអីស(C. S. Lewis) ជា​អ្នក​ការពារ​ជំនឿ​គ្រីស្ទាន សុទ្ធតែ​បាន​លាចាក​លោក​ក្នុង​ថ្ងៃ​តែមួយ​។ បុរស​ដ៏​ល្បី​ល្បាញ​ទាំង៣នាក់​នេះ បាន​ប្រកាន់​ខ្ជាប់​នូវ​ទស្សន​វិជ្ជា​ខុស​គ្នា​យ៉ាង​ខ្លាំង ក្នុង​ការ​រស់នៅ​។ លោក​ហាក់លេយ ជា​អ្នក​មិន​ជឿ ហើយ​ក៏​មិន​បដិសេធ​ថា ព្រះ​មាន​ពិតមែន ហើយ​ជា​អ្នក​និយម​ទស្សន​វិជ្ជា​របស់​អាស៊ី​។ ចំណែក​លោក ខេនេឌី​វិញ គឺជា​សាសនិក​រ៉ូម៉ាំង​កាតូលិក ប៉ុន្តែ គាត់​បាន​ប្រកាន់​ខ្ជាប់​តាម​ទស្សន​វិជ្ជា​បែប​មនុស្ស​ជាតិ​និយម​។ រីឯ​លោក​លូអ៊ីស​វិញ គាត់​គឺជា​អតីត​អ្នក​បដិសេធ​ថា​ព្រះ​មាន​ពិតមែន ប៉ុន្តែ ក្រោយមក គាត់​បាន​ក្លាយ​ជា​អ្នកជឿ​ព្រះ​ក្នុង​និកាយ​អ៊ែងគ្លិខិន ហើយក៏​ក្លាយ​ជា​អ្នក​ការពារ​សេចក្តី​ជំនឿ​គ្រីស្ទាន ដោយ​មិន​ខ្លាច​រអែង​ចិត្ត​នរណា​ឡើយ​។ សេចក្តី​ស្លាប់​មិន​រើស​មុខ​មនុស្ស​ឡើយ ខណៈ​ពេល​បុរស​ដ៏​ល្បី​ល្បាញ​ទាំង​បី​បាន​ជួប​សេចក្តី​ស្លាប់ នៅ​ថ្ងៃខែ​តែមួយ​ នៅ​ទីកន្លែង​ផ្សេង​គ្នា។ ព្រះ​គម្ពីរប៊ីប​បាន​ចែងថា សេចក្តី​ស្លាប់​បាន​ចាប់​ផ្តើម​កើត​មាន​ចំពោះ​មនុស្ស​ជាតិ នៅពេល​ដែល​លោក​អ័ដាម…

Read article
ការ​ឆ្លើយតប តាម​គំរូ​ព្រះគ្រីស្ទ

១ពេត្រុស ២:២១-២៥ កាល​គេ​បាន​ជេរ​ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ ខណៈ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហក​កំហែង​ដល់​គេ​ដែរ គឺ​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ​ជំរះ​ដោយ​សុចរិត​វិញ​។ ១ពេត្រុស ២:២៣ កាល​លោក​ចច(George) កំពុង​ធ្វើ​ការងារ​សំណង់ នៅ​ក្រោម​កម្តៅ​ថ្ងៃ ក្នុង​រដូវ​ក្តៅ នៅ​រដ្ឋ​ឃែរ៉ូឡាយណា មាន​មនុស្ស​ម្នាក់​ជា​អ្នក​ជិត​ខាង បាន​ដើរ​ចូល​ទី​ធ្លា​របស់​កន្លែង​ដែល​គាត់​កំពុង​ធ្វើ​ការ​។ អ្នក​ជិត​ខាង​នោះ​ក៏បាន​ចាប់​ផ្តើម​ជេរ​ប្រទេច​ផ្តាសា​រទាំង​កំហឹង ហើយក៏​បាន​និយាយ​រិះគន់ មក​លើ​ការ​សាងសង់​នោះ និង​អំពី​របៀប​ដែល​ជាង​កំពុង​សាង​សង់​។ លោក​ចច​ក៏​បាន​ទទួលយក​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី ដោយ​មិន​បាន​ឆ្លើយតប ទាល់តែ​អ្នក​ជិត​ខាង​ដែល​កំពុង​មាន​កំហឹង​នោះ ក៏​បាន​ឈប់​ស្រែក​ដាក់​គាត់​ទៀត​។ បន្ទាប់មក គាត់​ក៏​បាន​ឆ្លើយតប​ដោយ​ចិត្ត​សប្បុរស ដោយ​យល់​អំពី​ការ​លំបាក ដែល​បុរស​នោះ​កំពុង​មាន​ក្នុង​ចិត្ត​។ ភ្លាមៗ​នោះ អ្នក​ជិត​ខាង​ដែល​មាន​កំហឹង​នោះ ក៏បាន​ប្រែ​ជា​មាន​ទឹក​មុខ​ស្រទន់​វិញ ហើយក៏​បាន​ឈ្ងោក​មុខ រួច​និយាយ​ថា “ឲ្យ​ខ្ញុំ​សុំ​ទោស ចំពោះ​ពាក្យ​សម្តី​ដែល​ខ្ញុំ​បាន​និយាយ​មក​លើ​អ្នក”។ ​នៅ​ចំពោះ​មុខ​នៃ​ការ​វាយ​ប្រហារ លោក​ចច​បាន​បង្ហាញ​ចេញ​សេចក្តី​សប្បុរស ដែល​បានរម្ងាប់​កំហឹង​របស់​អ្នក​ជិត​ខាង​នោះ​។ មាន​ពេល​ដែល​យើង​ចង់​វាយបក​ទៅ​គេ​ ដោយ​សង​ទៅ​គេ​វិញ នូវ​ការ​វាយ​ប្រហារ ឬ​ការ​ជេរ​ប្រមាថ​ដែលគេ​បាន​ធ្វើ​មក​លើ​យើង​។ ប៉ុន្តែ គំរូ​របស់​លោក​ចច ដែល​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពេល​ដែល​ព្រះយេស៊ូវ​បាន​ទទួល​ទោស​របស់​បាប​​យើង​។ គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “កាល​គេ​បាន​ជេរ​ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ ខណៈ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហក​កំហែង​ដល់​គេ​ដែរ គឺ​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ​ជំរះ​ដោយ​សុចរិត​វិញ”(១ពេត្រុស…

Read article
បាន​សង់​ឡើង​នៅ​លើ​គ្រឹះ​របស់​ព្រះគ្រីស្ទ

១ពេត្រុស ២:៤-១០ នោះ​អ្នក​រាល់​គ្នា​ក៏បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ​។ ១ពេត្រុស ២:៥ អគារ​មាន​តួនាទី​ដ៏​សំខាន់ សម្រាប់​ការ​រស់នៅ និង​ការ​ធ្វើ​ការងារ និង​សម្រាប់​គោលបំណង​ដ៏​ចាំបាច់​ជា​ច្រើន​ទៀត ទោះ​នៅ​ក្នុង​សង្គម និង​ក្នុង​សម័យ​កាល​មួយ​ណា​ក៏ដោយ​។ ប៉ុន្តែ ទោះ​អគារ​មាន​ទំហំ​តូច​ឬ​ធំ​យ៉ាងណា​ក៏ដោយ ក៏​គ្រឹះ​របស់​ពួកវា​នៅតែ​មាន​ភាព​ចាំបាច់ ហើយ​គេ​ក៏​ចង់​បាន​ជាង​សំណង់​ល្អៗ​សម្រាប់​ការសាងសង់​ផង​ដែរ ដើម្បី​ឲ្យ​គេ​អាច​ប្រើ​ប្រាស់​ពួកវា​បាន​យូរ​អង្វែង​។ ព្រះ​គម្ពីរប៊ីប​បាន​ពិពណ៌នា អំពី​អ្នកជឿ​ព្រះយេស៊ូវ ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​ជា​ច្រើន ដែល​ពាក្យ​ប្រៀប​ប្រដូច​នីមួយៗ​សុទ្ធតែ​បាន​ឆ្លុះ​បញ្ចាំង អំពី​អត្ត​សញ្ញាណ និង​តួនាទី​ជា​ប្រយោជន៍​រួម​។ ជាក់​ស្តែង​សាវ័ក​ប៉ុល​បាន​ហៅ​ពួក​គេ​ថា ផ្ទះ ដែល​ព្រះ​អង្គ​បាន​សង់(១កូរិនថូស ៣:៩)។ ពាក្យ​ប្រៀប​ប្រដូច​ទៅ​នឹង​សំណង់​យ៉ាង​ដូច​នេះ គឺ​បាន​ឆ្លុះ​បញ្ចាំង អំពី​ការ​រួបរួម​ជា​កម្លាំង​ខាង​វិញ្ញាណ របស់​ពួក​ស្មោះ​ត្រង់​។ ដោយឡែក ការ​ប្រៀប​ប្រដូច​ពួក​ជំនុំ​ទៅ​នឹង​អគារ ក៏​មាន​ចែង​ក្នុង​បទ​គម្ពីរ ១ពេត្រុសស ២:៥ ផងដែរ ដែល​ក្នុង​នោះ​សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ជំនុំ​ថា “អ្នក​រាល់​គ្នា​ក៏បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ”។ បន្ទាប់មក ក្នុង​ខ.៦ សាវ័ក​ពេត្រុស​ក៏បាន​ដក​ស្រង់​បទ​គម្ពីរ អេសាយ ២៨:១៦ ដែល​បាន​ចែងថា “ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា មើល អញ​ដាក់ថ្ម១នៅ​ក្រុង​ស៊ីយ៉ូន ទុកជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ដ៏​មាន​ដំឡៃ”។ ព្រះយេស៊ូវ​ជា​គ្រឹះ​នៃ​ផ្ទះ​ខាង​វិញ្ញាណ​នោះ​ឯង​។…

Read article
ការ​ប្រកួត​ប្រជែង​ដែល​មិន​គួរ​មាន

១កូរិនថូស ៣:៣-៩ ដ្បិត​យើង​រាល់​គ្នា​ជា​អ្នក​ធ្វើ​ការ​ជាមួយនឹង​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​ដែល​ព្រះ​ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ​ទ្រង់​ធ្វើ​។ ១កូរិនថូស ៣:៩ កាលពី​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ១៩៥៥ សហរដ្ឋអាមេរិក​បាន​ប្រកាស អំពី​គោលបំណង​របស់​ខ្លួន ដែល​ចង់​បង្ហោះ​ផ្កាយរណប ចូល​ទៅ​ក្នុង​គន្លង ក្នុង​ទី​អវកាស​។ មិន​យូរ​ប៉ុន្មាន សហភាព​សូវៀត​ក៏​បាន​ប្រកាស អំពី​ផែនការ​បាញ់​បង្ហោះ​ផ្កាយរណប​របស់​ខ្លួន​ផង​ដែរ​។ ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​អវកាស​ក៏បាន​ចាប់​ផ្តើម តាំងពី​ពេល​នោះ​មក​។ សហភាព​សូវៀត​ក៏បាន​បាញ់​បង្ហោះ​ផ្កាយរណប​ដំបូង​បំផុត(ឈ្មោះ ស្ពុតនីក) ហើយក៏​បាន​បញ្ជូន​មនុស្ស​ដំបូង​បំផុត ចូល​ទៅ​ក្នុង​ទី​អវកាស ដែល​នៅពេល​នោះ លោក​យូរី ហ្កាហ្ការីន(Yuri Gagarin) បាន​ធ្វើ​ដំណើរ​ក្នុង​ទី​អវកាស​ក្រឡឹង​ជុំ​វិញ​ផែនដី​បាន​មួយ​ជុំ​។ ការ​ប្រកួត​ប្រជែង​នេះ​បាន​បន្ត​រហូត​ដល់​ថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ១៩៦៩ នៅពេល​ដែល​លោក​នេល អាមស្រ្តង(Neil Armstrong’s) បាន​ក្លាយ​ជា​មនុស្ស​ទីមួយ ដែល​បាន​ជាន់​ស្ថាន​ព្រះ​ច័ន្ទ ដែល​ការ​នេះ​ក៏បាន​បញ្ចប់​ការ​ប្រកួត​ប្រជែង​នេះ​ជា​ផ្លូវ​ការ​។ រដូវ​កាល​នៃ​ការ​សហការ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ក៏បាន​ចាប់​ផ្តើម ដែល​នាំ​ឲ្យ​មាន​ការសាងសង់​ស្ថានីយ​អវកាស​អន្តរជាតិ​។ ជួនកាល ការ​ប្រកួត​ប្រជែង​អាច​មាន​ប្រយោជន៍ ត្រង់​ចំណុច​ដែល​ថា វា​ជំរុញ​យើង​ឲ្យ​សម្រេច​បាន​ការ​អ្វី ដែល​យើង​មិន​អាច​ធ្វើ​បាន បើសិន​ជា​គ្មាន​ការ​ប្រកួត​ប្រជែង​ទេ​នោះ​។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​ប្រកួត​ប្រជែង​នាំ​ឲ្យ​មាន​ការ​បំផ្លាញ​គ្នា​ទៅវិញ​ទៅមក​។ នេះ​ជា​បញ្ហា​ដែល​បាន​កើត​ឡើង ក្នុង​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ខណៈ​ពេល​ដែល​ពួក​គេ​បាន​ចែក​បក្ស​ពួក ដោយ​ក្រុម​នីមួយៗ​បាន​ប្រជែង​គ្នា​លើក​ដំកើង​អ្នក​ដឹកនាំ​ខុសៗ​គ្នា ធ្វើ​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​របស់​ខ្លួន​។ សាវ័ក​ប៉ុល​បាន​ព្យាយាម​លើកយក​បញ្ហា​នេះ​មក​ចែក​ចាយ…

Read article
ធ្វើ​ជា​ឧបករណ៍​នៃ​ការ​ផ្លាស់​ប្តូរ

អេភេសូរ ២:៤-១០ ឯ​អ្នកណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នក​នោះ​វិញ​។ យ៉ាកុប ៤:១៧ ឧក្រិដ្ឋជន​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន ហើយ​ប៉ូលិស​ក៏បាន​សួរ​គាត់​ថា ហេតុ​អ្វី​គាត់​ហ៊ាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ជន​រង​គ្រោះ នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន​ដូច​នេះ​។ គេ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បានឮ​គាត់​សារភាព​ថា “ខ្ញុំ​ដឹង​ថា ពួក​គេ​គ្រាន់​តែ​ឈរ​មើល មិន​ហ៊ាន​ធ្វើ​អ្វី​ទេ”។ ពាក្យ​សម្តី​របស់​គាត់ បាន​ឆ្លុះ​បញ្ចាំង អំពី “ការ​ដឹង ដែល​មាន​កំហុស” បាន​សេចក្តី​ថា ពួកគេ​បាន​សម្រេច​ចិត្ត​មិន​អើពើ​ចំពោះ​អំពើ​ឧក្រិដ្ឋ ដែល​ពួកគេ​បាន​ដឹង​ថា នរណា​ម្នាក់​កំពុង​ប្រព្រឹត្ត​។ សាវ័ក​យ៉ាកុប​បាន​លើក​ឡើង អំពី​ការ​ដឹង​ដែល​មាន​កំហុស​ផង​ដែរ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ឯ​អ្នកណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នក​នោះ​វិញ”(យ៉ាកុប ៤:១៧)។ តាម​រយៈ​សេចក្តី​សង្រ្គោះ​ដែល​ព្រះអង្គ​បាន​ប្រទាន​យើង ព្រះអង្គ​បាន​រៀបចំ​យើង ធ្វើ​ជា​ភ្នាក់ងារ​នៃ​សេចក្តី​ល្អ ក្នុង​លោកិយ​នេះ​។ បទ​គម្ពីរ​អេភេសូរ ២:‌១០ បាន​បញ្ជាក់​ថា “ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជាមុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម”។ យើង​បាន​សង្គ្រោះ មិនមែន​ដោយសារ​ការ​ល្អ​របស់​យើង​ តែ​ផ្ទុយ​ទៅវិញ ការ​ល្អ​ដែល​យើង​ធ្វើ កើត​ចេញពី​ចិត្ត​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​កែ​ប្រែ ដោយ​គង់នៅ​ក្នុង​ជីវិត​យើង​។ ព្រះ​វិញ្ញាណ​ថែម​ទាំង​បាន​ប្រទាន​យើង នូវ​អំណោយ​ទាន​ខាង​វិញ្ញាណ ដើម្បី​ប្រទាន​លទ្ធ​ភាព​ឲ្យ​យើង​អាច​សម្រេច​កិច្ចការ ដែល​ព្រះអង្គ​បាន​បង្កើត​យើង​មក ដើម្បី​ឲ្យ​យើង​ធ្វើ(មើល ១កូរិនថូស…

Read article
ចិត្ត​ដែល​ចូល​ចិត្ត​បម្រើ​អ្នក​ដទៃ

កាឡាទី ៥:១៣-១៨ កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុកជា​ឱកាស​ដល់​សាច់ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅវិញ​ទៅមក ដោយ​សេចក្តី​ស្រឡាញ់​វិញ​កាឡាទី​។ ៥:១៣ កាល “ពូ” របស់​ខ្ញុំ ឈ្មោះ អេម៉ូរី(Emory) លាចាក​លោក មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​ចេញ​នូវ​ការ​គោរព​ដល់​គាត់​។ ប៉ុន្តែ ការ​ផ្តល់​កិត្តិយស​ទាំង​នោះ បាន​បង្កប់​នូវ​ខ្លឹមសារ​រួម​ដ៏​ជាប់​លាប់​មួយ​គឺ លោក​ពូ អេម៉ូរី​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​គាត់ ដល់​ព្រះ តាមរយៈ​ការ​បម្រើ​អ្នក​ដទៃ​។ គំរូ​ល្អ​បំផុត​របស់​គាត់​គឺ​បាន​ធ្វើ​ឡើង ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើកទី១ ក្នុង​ជួរ​កងទ័ព ដែល​នៅ​ទីនោះ គាត់​បាន​បម្រើ​ការ​ជា​ពេទ្យ​ទាហាន ដែល​ចូល​ទៅ​ក្នុង​សមរ​ភូមិ ដោយ​មិន​កាន់​អាវុធ​ក្នុង​ដៃ​។ គាត់​ទទួល​បាន​មេដាយ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​របស់​កងទ័ព សម្រាប់​វីរភាព​របស់​គាត់ ប៉ុន្តែ គេ​បាន​នឹក​ចាំ​អំពី​គាត់ ដោយសារ​ការ​បម្រើ ដោយ​សេចក្តី​ស្រឡាញ់ ទាំង​ក្នុង​អំឡុង​សម័យ​សង្គ្រាម និង​ក្រោយ​សម័យ​សង្គ្រាម​។ ការ​ដែល​លោក​អេម៉ូរី​បម្រើ​អ្នក​ដទៃ ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ស្រប​ទៅតាម​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ទៅ​កាន់​ពួក​ជំនុំ​នៅ​ទីក្រុង​កាឡាទី យ៉ាង​ដូច​នេះ​ថា “បង​ប្អូន​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរី​ភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុកជា​ឱកាស​ដល់​សាច់ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅវិញ​ទៅមក ដោយ​សេចក្តី​ស្រឡាញ់​វិញ”(កាឡាទី ៥:១៣)។ ប៉ុន្តែ តើ​យើង​បម្រើ​ដោយ​របៀបណា? ក្នុង​ភាព​ប្រេះ​បែក​របស់​យើង សាច់ឈាម​របស់​យើង​ទាញ​នាំ​យើង​គិត​ប្រយោជន៍​ខ្លួនឯង​ជាមុន ជាជាង​ខ្វល់​អំពី​អ្នក​ដទៃ ដូច​នេះ…

Read article