សេចក្តីស្រឡាញ់ ដែលអាចទុកចិត្តបាន
សេចក្តីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ។ រ៉ូម ១៣:១០ ហេតុអ្វីខ្ញុំមិនអាចឈប់គិតពីរឿងនោះទៀត? អារម្មណ៍របស់ខ្ញុំបានចាក់ស្រែសទៅដោយការពិបាកចិត្ត ការប្រកាន់ទោសខ្លួនឯង កំហឹង និងការភាន់ភាំង។ ប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើការសម្រេចចិត្តដ៏ឈឺចាប់ ដើម្បីកាត់ផ្តាច់ទំនាក់ទំនងដ៏ជិតស្និទ្ធ ជាមួយមនុស្សម្នាក់ បន្ទាប់ពីខ្ញុំបានព្យាយាមលើកឡើង អំពីការឈឺចាប់ ដោយសារអាកប្បកិរិយារបស់គាត់ តែគាត់បានឆ្លើយតបមកវិញ ដោយការបដិសេធន៍។ សព្វថ្ងៃនេះ ពេលណាខ្ញុំបានទទួលដំណឹងថា នាងមកលេងទីក្រុង គំនិតរបស់ខ្ញុំក៏បានគួចត្របាញ់ទៅរកអតីតកាល។ ខណៈពេលដែលខ្ញុំកំពុងព្យាយាមសម្រួលអារម្មណ៍ ខ្ញុំក៏បានឮបទចម្រៀងដែលគេកំពុងចាក់ផ្សាយតាមវិទ្យុ។ បទចម្រៀងនោះមិនគ្រាន់តែបានបង្ហាញនូវការឈឺចាប់ដោយសារការក្បត់ តែក៏បង្ហាញការស្រេកឃ្លានចង់ឲ្យមានការផ្លាស់ប្តូរ និងការប្រោសឲ្យជា សម្រាប់មនុស្សដែលបានបង្កឲ្យមានការឈឺចាប់នោះ។ ខ្ញុំក៏បានចេញទឹកភ្នែករលីងរលោង ស្របពេលដែលខ្ញុំកំពុងតែនឹកចាំ អំពីការស្រេកឃ្លានក្នុងជម្រៅចិត្តខ្ញុំ។ សាវ័កប៉ុលបានសរសេរនៅក្នុងបទគម្ពីររ៉ូម ១២:៩ ថា “ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា”។ ខគម្ពីរនេះបានរំឭកថា សេចក្តីស្រឡាញ់ខ្លះមិនមែនជាសេចក្តីស្រឡាញ់ពិតនោះទេ។ តែក្នុងជម្រៅចិត្តរបស់យើង មានការស្រេកឃ្លានរកក្តីស្រឡាញ់ពិត គឺក្តីស្រឡាញ់ដែលមិនអាត្មានិយម ឬមិនប្រើគេដើម្បីប្រយោជន៍ខ្លួនឯង តែមានក្តីអាណិត និងការលះបង់។ ក្តីស្រឡាញ់មិនព្យាយាមគ្រប់គ្រងអ្នកដទៃ ដោយសារការភ័យខ្លាច តែជាការប្តេជ្ញាចិត្តដោយអំណរ ចំពោះសុខុមាលភាពរបស់គ្នាទៅវិញទៅមក(ខ.១០-១៣)។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីដំណឹងល្អរបស់ព្រះយេស៊ូវ។ ដោយសារព្រះយេស៊ូវ នោះយើងអាចស្គាល់ និងចែករំលែកក្តីស្រឡាញ់ ដែលយើងអាចជឿទុកចិត្ត គឺក្តីស្រឡាញ់ដែលមិនធ្វើការអាក្រក់(១៣:១០)។ ការរស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ ជាការរស់នៅដែលមានសេរីភាព។—Monica…
Read article