នារីអាថ៌កំបាំង
នារីបាប៊ូស្កា ស្ថិតនៅក្នុងចំណោមអាថ៌កំបាំងជាច្រើន ជុំវិញរឿងឃាតកម្មប្រធានាធិបតីអាមេរិក លោកចន អែហ្វ ខេនេឌី(John F. Kennedy)។ នៅថ្ងៃគេធ្វើឃាតលោកខេនេឌី កាំមីរ៉ាដែលបានថតហេតុការណ៍ ចាប់បានរូបភាពស្រ្តីម្នាក់នោះ ដែលកំពុងតែកាន់កាំមីរ៉ាថតរូបលោកខេនេឌី។ គេបានព្យាយាមស្វែងរកនាង ដោយការពិបាកយ៉ាងខ្លាំង។ នៅក្នុងវីដេអូនោះ គេឃើញស្រ្តីអាថ៌កំបាំងនោះ មានស្លៀកអាវវែងសម្រាប់ពាក់ពីក្រៅ និងក្បាលគ្របកន្សែង(ដែលមើលទៅដូច នារីបាប៊ូស្ការបស់ជនជាតិរូស្ស៊ី)។ គេនៅតែមិនអាចរកឃើញអត្តសញ្ញាណរបស់នាង ហើយវីដេអូដែលនាងបានថតនឹងកាំមីរ៉ារបស់នាង នៅថ្ងៃនោះ ក៏គេមិនដែលបានយកមកមើល ឬបញ្ចាំងដែរ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលអ្នកប្រវត្តិសាស្រ្ត និងអ្នកឯកទេសទាំងឡាយ បានធ្វើការប៉ាន់ប្រមាណថា នារីបាប៊ូស្កានោះ ប្រហែលជាមានការភ័យខ្លាច បានជាគាត់មិនព្រមចេញមុខមកបកស្រាយរឿងរបស់នាង នៅថ្ងៃដ៏ងងឹង នៃខែវិច្ឆិការ ដែលគេបានធ្វើឃាតលោកខេនេឌី។ យ៉ាងណាមិញ គេមិនចាំបាច់ធ្វើការប្រមើលមើលថា ហេតុអ្វីបានជាពួកសិស្សរបស់ព្រះយេស៊ូវបានលាក់ខ្លួននោះទេ។ ពួកគេត្រូវបានការភ័យខ្លាចគ្របសង្កត់ គឺដោយសារតែពួកកាន់អំណាច បានប្រហារជីវិតគ្រូរបស់ពួកគេ(យ៉ូហាន ២០:១៩) បានជាពួកគេមិនហ៊ានចេញមុខ ធ្វើទីបន្ទាល់អំពីបទពិសោធន៍ដែលខ្លួនមានជាមួយទ្រង់។ ប៉ុន្តែ បន្ទាប់មក ព្រះយេស៊ូវក៏បានមានព្រះជន្មរស់ឡើងវិញ។ មិនយូរប៉ុន្មាន ព្រះវិញ្ញាណបរិសុទ្ធក៏បានយាងចុះមក ហើយចាប់តាំងពីពេលនោះមក គ្មានអ្វីអាចបំភ័យពួកសិស្សរបស់ព្រះយេស៊ូវ ឲ្យឈប់ផ្សាយព្រះបន្ទូលឡើយ ទោះកាលពីមុនពួកគេធ្លាប់មានភាពទន់ខ្សោយក៏ដោយ។ នៅថ្ងៃបុណ្យទី៥០ លោកពេត្រុសបានទទួលអំណាចពីព្រះវិញ្ញាណបរិសុទ្ធ ហើយក៏បានប្រកាសឡើងថា…
Read article