2024

You are here:
យើង​មាន​ចៅហ្វាយ១នៅ​ស្ថាន​សួគ៌

កូល៉ុស ៣:២២-៤:១ ពួក​ចៅហ្វាយ​រាល់​គ្នា​អើយ ចូរ​បើក​ឲ្យ​ដល់​អ្នក​បំរើ​របស់​អ្នក តាម​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់​ចុះ ដោយ​ដឹង​ថា អ្នក​ក៏​មាន​ចៅហ្វាយ១នៅ​ស្ថាន​សួគ៌​ដែរ​។ កូល៉ុស ៤:១ ក្រសួង​ការងារ​នៃ​ប្រទេស​សិង្ហបុរី បាន​ប្រកាស​កាលពី​ឆ្នាំ​២០២២​ថា កម្មករ​អន្តោ​ប្រវេសន៍​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​សិង្ហបុរី ត្រូវតែ​ទទួល​បាន​ថ្ងៃ​ឈប់​សម្រាក យ៉ាង​ហោច​ណាស់ ១ថ្ងៃ ជា​រៀង​រាល់​ខែ ដែល​ថៅកែ​របស់​ខ្លួន​មិន​អាច​បដិសេធន៍ ឬ​មិន​អាច​បង់លុយ​ឲ្យ​ពួកគេ​ធ្វើ​ការ​នៅ​ថ្ងៃឈប់សម្រាក១ថ្ងៃ​នោះ​ឡើយ​។ ទោះជា​យ៉ាងណា​ក៏ដោយ កម្មករ​ទាំងឡាយ​មាន​ការ​ព្រួយ​បារម្ភ​ថា ពួកគេ​មិន​មាន​នរណា​ម្នាក់​មើលថែ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន នៅ​ថ្ងៃ​នោះ​។ ពួកគេ​អាច​ប្រើ​ជម្រើស​ផ្សេង ដើម្បី​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​បាន​ទទួល​ការ​មើលថែ នៅ​ថ្ងៃ​នោះ តែ​គេ​ពិបាក​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ថៅកែ ដែល​មិន​បាន​ឲ្យ​តម្លៃ​មក​លើ​តម្រូវការ​នៃ​ការ​សម្រាក​របស់​កម្មករ​។ ការ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​ការ​យោគ​យល់ មិនមែន​ជា​រឿង​ថ្មី​ទេ​។ សាវ័ក​ប៉ុល​បាន​រស់នៅ​ក្នុង​សម័យ​ដែល​អ្នក​បម្រើ ត្រូវ​គេ​ចាត់​ទុកជា​កម្មសិទ្ធិ​របស់​ចៅហ្វាយ​ខ្លួន​។ តែ​នៅ​ក្នុង​បន្ទាត់​ចុង​ក្រោយ​នៃ​ការ​បង្រៀន​របស់​គាត់ ទៅ​កាន់​ពួក​ជំនុំ អំពី​គ្រួសារ​របស់​គ្រីស្ទបរិស័ទ​ដែល​មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ គាត់​មាន​ប្រសាសន៍​ថា ចៅហ្វាយ​ទាំងឡាយ​ត្រូវតែ​ប្រព្រឹត្តិ​ចំពោះ​អ្នក​បម្រើ​ខ្លួន “ដោយ​យុត្តិ​ធម៌”(កូល៉ុស ៤:១)។ ដូច​ដែល​សាវ័ក​ប៉ុល​បាន​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ “ទុក​ដូចជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិនមែន​ដល់​មនុស្ស”(៣:២៣) នោះ​គាត់​ក៏បាន​ក្រើន​រំឭក​ចៅហ្វាយ​ទាំង​ឡាយ​ថា ពួកគេ​ក៏​មាន​ចៅហ្វាយ១នៅ​ស្ថាន​សួគ៌​ផង​ដែរ(៤:១)។ គោលបំណង​របស់​គាត់ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​អ្នកជឿ​ព្រះ​នៅ​ទីក្រុង​កូល៉ុស​ឲ្យ​រស់នៅ ដោយ​ការ​ចុះ​ចូល​ព្រះគ្រីស្ទ ធ្វើ​ជា​ព្រះអម្ចាស់​របស់​ពួកគេ​។ ក្នុង​ទំនាក់​ទំនង​របស់​យើង​ជាមួយ​អ្នក​ដទៃ ទោះ​យើង​ជា​ចៅហ្វាយ​នាយ និយោជក ក្នុង​ផ្ទះ ឬ​ក្នុង​សហគមន៍​ក្តី យើង​អាច​ទូល​សូម​ព្រះ​អម្ចាស់​ជួយ​យើង…

Read article
ព្រះអង្គ​ជា​ព្រះ​ដ៏​ជា​ព្រះ

និក្ខមនំ ៣:១១-១៥ ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ម៉ូសេ​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ»។ និក្ខមនំ ៣:១៤ លោក​ជែក(Jack) ជា​សាស្ត្រាចារ្យ​ទស្សន​វិជ្ជា និង​អក្សរ​សាស្រ្ត ដែល​មាន​កំរិត​បញ្ញា​ខ្ពស់​។ កាល​គាត់​មាន​អាយុ​១៥​ឆ្នាំ គាត់​បាន​ប្រកាស​ថា គាត់​ជា​មនុស្ស​ដែល​មិន​ជឿ​ថា​ព្រះ​មាន​ពិតមែន។​ ​ពេល​គាត់​ពេញវ័យ គាត់​មាន​ការ​ការពារ​យ៉ាង​មុតមាំ សម្រាប់ “ជំនឿ​នៃ​មនុស្ស​ដែល​មិន​ជឿ​ថា ព្រះ​មាន​ពិតមែន”។ មិត្ត​ភក្តិ​ជា​គ្រីស្ទបរិស័ទ​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​គាត់​។ លោក​ជែក​ក៏​បាន​និយាយ​ថា “មនុស្ស​គ្រប់​គ្នា និង​អ្វីៗ​ទាំង​អស់​សុទ្ធតែ​មាន​ជំនឿ​ខុសពី​គាត់”។ ប៉ុន្តែ គាត់​បាន​ទទួល​ស្គាល់​ថា ព្រះ​គម្ពីរប៊ីប​មាន​លក្ខណៈ​ខុសពី​ស្នាដៃ​អក្សរ​សាស្រ្ត និង​រឿង​ទេវកថា​ផ្សេង​ទៀត​។ ក្នុង​សំណេរ​របស់​គាត់​អំពី​ដំណឹង​ល្អ គាត់​បាន​និយាយ​ថា “បើសិន​ជា​មាន​រឿង​ទេវកថា​ណា​មួយ ​ប្រែ​ក្លាយ​ជា​ការ​ពិត នោះ​វា​នឹង​មាន​លក្ខណៈ​ដូច​ព្រះ​គម្ពីរប៊ីប”។ មាន​បទ​គម្ពីរ​មួយ ដែល​មាន​ឥទ្ធិពល​បំផុត​មក​លើ​លោក​ជែក គឺ​និក្ខមនំ ជំពូក៣ ដែល​ក្នុង​នោះ ព្រះ​ទ្រង់​កំពុង​ត្រាស់ហៅ​លោក​ម៉ូសេ ឲ្យ​ដឹកនាំ​ពួក​អ៊ីស្រាអែល​ចេញពី​ទឹកដី​អេស៊ីព្ទ​។ លោក​ម៉ូសេ​ក៏​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “តើ​ទូល​បង្គំ​ជា​អ្វី ដែល​ព្រះ​អង្គ​ឲ្យ​ទូល​បង្គំ​ទៅ​ឯ​ផារ៉ោន?”(ខ.១១)។ ព្រះអម្ចាស់​ក៏​បាន​ឆ្លើយ​តប​ថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ”(ខ.‌១៤)។ ខ​គម្ពីរ​នេះ​បាន​បង្កប់​អត្ថន័យ​ដ៏​ស្មុគស្មាញ នៅ​ក្នុង​ពាក្យ និង​ព្រះ​នាម​របស់​ព្រះ តែ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ព្រះ​វត្ត​មាន​ដ៏​អស់​កល្ប​របស់​ព្រះ ចាប់​តាំងពី​អស់​កល្ប​ជានិច្ច​រៀងមក​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ នៅ​សម័យ​ក្រោយមក ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​ដូច​នេះ អំពី​អង្គ​ទ្រង់​ផង​ដែរ​ថា “មុន​ដែល​លោក​អ័ប្រាហាំ​កើតមក នោះ​មាន​ខ្ញុំ​ហើយ”(យ៉ូហាន ៨:៥៨)។…

Read article
យើង​នឹង​បាន​គ្រប់គ្រង​លើ​អ្វី​ៗ​ទាំង​អស់

ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជាមួយនឹង​អញ ដូចជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជាមួយនឹង​ព្រះវរបិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ។ វិវរណៈ ៣:២១ ក្នុង​បទ​គម្ពីរ​នេះ ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ទៅកាន់​ពួក​ជំនុំ នៅ​ក្រុង​ឡៅឌីសេ។ តើ​ព្រះបន្ទូល​នេះ មានន័យ​ដូចម្តេច? តើ​យើង​នឹង​បាន​អង្គុយ​នៅ​លើ​បល្ល័ង្ក​ជាមួយ​ព្រះអង្គ​មែនទេ? នេះ​ជា​ព្រះបន្ទូល​សន្យា ដល់​អស់អ្នក​ដែល​បាន​ឈ្នះ គឺ​អ្នក​ដែល​ខំ​មមុល​ទៅមុខ ដោយ​ជំនឿ ដល់ទី​បញ្ចប់(១យ៉ូហាន ៥:៤) ទោះជា​មាន​ការ​គំរាមកំហែង ពី​ការឈឺចាប់ និង​ការ​ល្បួង​ឲ្យ​សប្បាយ​ក្នុង​អំពើបាប។ ដូចនេះ បើ​អ្នកជា​អ្នកជឿ​ព្រះយេស៊ូវ​ ពិតប្រាកដ អ្នក​នឹង​បាន​អង្គុយ​នៅ​លើ​បល្ល័ង្ក​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​គង់នៅ​លើ​បល្ល័ង្ក​នៃ​ព្រះវរបិតា។ ខ្ញុំ​ជឿ​ថា ពាក្យ “បល្ល័ង្ក​របស់​ព្រះ​” ជា​សញ្ញា​បង្ហាញ​អំពី​សិទ្ធិ និង​អំណាច​សម្រាប់​គ្រប់គ្រង​ចក្រវាល។ ព្រះយេស៊ូវ​គង់នៅ​លើ​បល្ល័ង្ក​នេះឯង។ សាវ័ក​ប៉ុល​មានប្រសាសន៍​ថា ” ដ្បិត​គួរឲ្យ​ទ្រង់​បាន​សោយរាជ្យ ទាស់​តែ​ដាក់​អស់ទាំង​ខ្មាំងសត្រូវ​នៅ​ក្រោមព្រះបាទ​ទ្រង់ “(១កូរិនថូស ១៥:២៥)។ ដូចនេះ ពេល​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ថា ព្រះអង្គ​នឹង​ឲ្យ​យើង​អង្គុយ​ជាមួយ​ព្រះអង្គ នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ គឺ​ព្រះ​កំពុង​សន្យា​ថា យើង​នឹង​មាន​ចំណែក នៅក្នុង​ការគ្រប់គ្រង​មក​លើ​អ្វីៗ​គ្រប់​យ៉ាង។ តើ​នេះ​មិនមែន​ជា​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​គិតដល់ ក្នុង​បទ​គម្ពីរ អេភេសូរ ១:២២-២៣ ដែល​ចែងថា “​ទ្រង់​បាន​បង្ក្រាប​គ្រប់​ទាំងអស់ នៅ​ក្រោមព្រះបាទ​នៃ​ព្រះរាជបុត្រា ទាំង​ប្រទាន​ទ្រង់​មក​ធ្វើជា​សិរសា​លើ​គ្រប់​ទាំងអស់ ដល់​ពួក​ជំនុំ ដែល​ជា​រូបកាយ​ទ្រង់…

Read article
អ្នក​ដឹកនាំ​ដែល​រួបរួម​គ្នា ដើម្បី​នគរ​ព្រះ

ជន​គណនា ១១:១៦-១៧,២៧-២៩ អញ​សុខ​ចិត្ត​ឲ្យ​បណ្តាជន​ទាំងឡាយ​របស់​ព្រះយេហូវ៉ា ចេះ​ទាយ​ដែរ ហើយ​ឲ្យ​ព្រះយេហូវ៉ា​បាន​ដាក់​ព្រះ​វិញ្ញាណ​ទ្រង់ លើ​គេ​គ្រប់​គ្នា​ចុះ​។ ជន​គណនា ១១:២៩ កាល​ខ្ញុំ​បាន​ចូល​រួម​ក្រុម​អ្នក​និពន្ធ​សៀវភៅ​កុមារ​គ្រីស្ទបរិស័ទ យើង​បាន​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក ហើយ​ជួយ​ផ្សព្វផ្សាយ​សៀវភៅ​ឲ្យ​គ្នា​ទៅ​វិញ​មក​។ អ្នក​ខ្លះ​និយាយ​ថា យើង​មាន​ភាព​ល្ងង់​ខ្លៅ​ណាស់ ដែល​យើង​មាន​ការ​រួបរួម​ជា​មួយ​គូរ​ប្រជែង​ក្នុង​ការ​លក់​សៀវភៅ​។ ប៉ុន្តែ ក្រុម​របស់​យើង​ជា​ក្រុម​អ្នក​ដឹកនាំ​ដែល​ផ្ដោត​ចិត្ត​ទៅ​លើ​នគរ​ព្រះ និង​លើក​កម្ពស់​សហគមន៍ មិនមែន​ប្រកួត​គ្នា​នោះ​ទេ​។ យើង​មាន​គោលដៅ​ដូច​គ្នា គឺ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​។ យើង​បម្រើ​មហាក្សត្រ​តែមួយ គឺ​ព្រះយេស៊ូវ​។ យើង​បាន​រួបរួម​គ្នា ដើម្បី​ឈោង​ចាប់​មនុស្ស​កាន់តែ​ច្រើន ដោយ​ការ​ធ្វើ​បន្ទាល់​ថ្វាយ​ព្រះគ្រីស្ទ​។ កាល​ព្រះអម្ចាស់​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ជ្រើសរើស​ពួក​ចាស់​ទុំ​៧០​នាក់ ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​ដឹកនាំ ព្រះអង្គ​មាន​បន្ទូល​ថា “អញ​នឹង​ចុះ​មក​និយាយ​នឹង​ឯង ហើយ​នឹង​ចែក​ព្រះ​វិញ្ញាណ ដែល​សណ្ឋិត​លើ​ឯង ទៅ​ដាក់លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្តាជន​នេះ​ជា​មួយ​នឹង​ឯង ដើម្បី​កុំ​ឲ្យ​ឯង​ត្រូវ​ផ្ទុក​តែ​ម្នាក់ឯង​ឡើយ”(ជន​គណនា ១១:១៦-១៧)។ ក្រោយមក លោក​យ៉ូស្វេ​បាន​ឃើញ​ពួក​ចាស់ទុំ​ពីរ​នាក់​កំពុង​ថ្លែង​ទំនាយ ហើយក៏​បាន​ប្រាប់​លោក​ម៉ូសេ​ឲ្យ​ឃាត់​ឃាំង​ពួកគេ​។ លោក​ម៉ូសេ​ក៏បាន​មាន​ប្រសាសន៍​ថា “តើ​ឯង​ច្រណែន​ជំនួស​អញ​ឬអី អញ​សុខ​ចិត្ត​ឲ្យ​បណ្តាជន​ទាំងឡាយ​របស់​ព្រះយេហូវ៉ា ចេះ​ទាយ​ដែរ ហើយ​ឲ្យ​ព្រះយេហូវ៉ា​បាន​ដាក់​ព្រះ​វិញ្ញាណ​ទ្រង់ លើ​គេ​គ្រប់​គ្នា​ចុះ”(ខ.២៩)។ ព្រះវិញ្ញាណបរិសុទ្ធ​អាច​ប្រទាន​កម្លាំង​យើង ឲ្យ​ជម្នះ​ការ​ល្បួង ដែល​នាំ​ចិត្ត​យើង​ឲ្យ​ផ្ដោត​ទៅ​លើ​ការ​ប្រកួត​ប្រជែង​គ្នា ឬ​ការ​ប្រៀបធៀប​គ្នា ដែល​រារាំង​យើង​មិន​ឲ្យ​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ​។ ពេលណា​យើង​ទូល​សូម​ព្រះអង្គ​ប្រទាន​ភាពជា​អ្នក​ដឹកនាំ​ដែល​ផ្តោត​ចិត្ត​ទៅ​លើ​នគរ​ព្រះអង្គ ព្រះអង្គ​នឹង​ប្រើ​យើង​ផ្សាយ​ដំណឹង​ល្អ​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ថែម​ទាំង​អាច​សម្រាល​បន្ទុក​របស់​យើង ខណៈ​ពេល​ដែល​យើង​បម្រើ​ព្រះអង្គ​ជាមួយ​គ្នា​។—Xochitl Dixon តើ​អ្នក​បាន​រួបរួម​ជាមួយ​អ្នក​ដទៃ​ដូច​ម្តេច​ខ្លះ…

Read article
យុថ្កា​នៃ​ក្តី​អំណរ

អ្នករាល់គ្នា​មាន​ពរ ក្នុង​កាលដែល​គេ​ជេរ បៀតបៀន ហើយ​និយាយបង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នករាល់គ្នា ដោយ​ព្រោះ​ខ្ញុំ។ ម៉ាថាយ ៥:១១ កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះចូល​អ្នករាល់គ្នា​នោះ​ឡើយ ត្រូវឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នករាល់គ្នា​បាន​កត់ទុក​នៅ​ស្ថានសួគ៌​វិញ។ លូកា ១០:២០ ព្រះយេស៊ូវ​បាន​បើក​បង្ហាញ​អាថ៌កំបាំង ដែល​ការពារ​សុភមង្គល​របស់​យើង ឲ្យ​រួចផុត​ពី​ការ​គំរាមកំហែង ដែល​កើតឡើង​ពី​​សេចក្តីទុក្ខ និង​ភាព​ជោគជ័យ។ អាថ៌កំបាំង​នោះ​គឺ ៖ យើង​នឹង​ទទួល​រង្វាន់​ដ៏​ប្រសើរ​លើសលប់ នៅ​នគរ​ស្ថានសួគ៌។ ជា​សរុប រង្វាន់​នោះ​គឺជា​ការ​អរសប្បាយ​នឹង​សិរីល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ(យ៉ូហាន ១៧:២៤)។ ព្រះយេស៊ូវ​ការ​ពារ​សុភមង្គល​យើង ឲ្យ​រួចផុត​ពី​ទុក្ខវេទនា គឺ​ដូចដែល​ព្រះអង្គ​មាន​បន្ទូល​ថា ៖ “អ្នករាល់គ្នា​មាន​ពរ ក្នុង​កាលដែល​គេ​ជេរ បៀតបៀន ហើយ​និយាយបង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នករាល់គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មានចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នករាល់គ្នា​មាន​រង្វាន់​ជាធំ​នៅ​ឯ​ស្ថានសួគ៌ ពីព្រោះ​គេ​ក៏បាន​ធ្វើទុក្ខ​ដល់​ពួក​ហោរា ដែល​នៅមុន​អ្នករាល់គ្នា បែប​ដូច្នោះ​ដែរ​” (ម៉ាថាយ ៥:១១-១២)។ រង្វាន់​ដ៏​ប្រសើរ​លើសលប់​ដែល​យើង​នឹង​ទទួល​នៅ​ស្ថានសួគ៌ ជួយ​ឲ្យ​យើង​នៅតែ​មាន​អំណរ នៅពេល​ដែលគេ​ធ្វើទុក្ខ និង​បៀតបៀន​មក​លើ​យើង។ ព្រះអង្គ​ក៏​ការពារ​ក្តី​អំណរ​របស់​យើង ឲ្យ​រួចផុត​ពី​ផលវិបាក​នៃ​ជ័យជម្នះ គឺ​ដូចដែល​ព្រះអង្គ​មាន​បន្ទូល​ថា “កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះចូល​អ្នករាល់គ្នា​នោះ​ឡើយ ត្រូវឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នករាល់គ្នា​បាន​កត់ទុក​នៅ​ស្ថានសួគ៌​វិញ​”…

Read article
ចែកចាយ​ជំនឿ​របស់​អ្នក

កិច្ចការ ១៦:១-១០ សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង​។ កិច្ចការ ១៦:៩ កាលពី​ឆ្នាំ១៧០១ ព្រះវិហារ​នៃ​ប្រទេស​អង់គ្លេស បាន​ផ្តល់​ដង្វាយ​ឧបត្ថម្ភ​ដល់​សមាគមន៍​ផ្សព្វផ្សាយ​ដំណឹង​ល្អ ដើម្បី​បញ្ជូន​បេសកជន ឲ្យ​ចេញ​ទៅ​ទូ​ទាំង​ពិភពលោក​។ បាវចនា​ដែល​ពួកគេ​បាន​ជ្រើសរើស​នោះ​គឺ transiens adiuva nos ជា​ភាសាឡាតាំង​មានន័យថា “សូម​ឆ្លង​មក​ជួយ​យើង​ខ្ញុំ​ផង!” នេះ​ជា​ពាក្យ​អំពាវនាវ​របស់​ទូត​ព្រះគ្រីស្ទ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ តាំងពី​សតវត្សរ៍ទី១ ដោយ​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​បាន​នាំ​ព្រះ​រាជសារ​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​អត់​ទោស​របស់​ព្រះអង្គ ទៅ​កាន់​លោកិយ ដែល​កំពុង​ស្រេក​ឃ្លាន​សេចក្តី​សង្គ្រោះ​។ ពាក្យ “សូម​ឆ្លង​មក​ជួយ​យើង​ខ្ញុំ​ផង!” មាន​ប្រភព​មកពី “ការ​អំពាវនាវ​របស់​ពួក​ជំនុំ​នៅ​ស្រុក​ម៉ាសេដូន” ដូច​បាន​ពិពណ៌នា ក្នុង​បទ​គម្ពីរ​កិច្ចការ ជំពូក១៦​។ កាល​នោះ សាវ័ក​ប៉ុល និង​ក្រុម​ការងារ​របស់​គាត់​ទើបតែ​ធ្វើ​ដំណើរ​មកដល់​ទីក្រុង​ត្រូអាស នៅ​តាម​បណ្តោយ​ឆ្នេរ​ខាងលិច នៃ​តំបន់​អាស៊ី​តូច(សព្វថ្ងៃ​ជា​ប្រទេស​ទួរគី ខ.៨)។ នៅ​ទីនោះ មាន​យប់​មួយ “ប៉ុល​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង ជា​មនុស្ស​ពី​ស្រុក​ម៉ាសេដូន​ម្នាក់ ឈរ​អង្វរ​គាត់​ថា សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង”(ខ.៩)។ បន្ទាប់​ពី​បាន​ទទួល​ការ​បើក​សម្ដែង​នេះ​ហើយ សាវ័ក​ប៉ុល និង​គូរ​កន​របស់​គាត់​ក៏បាន “រក​ឱកាស​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន​ភ្លាម”​(ខ.១០)។ ពួកគេ​បាន​យល់​អំពី​សារៈសំខាន់​នៃ​ការ​អំពាវនាវ​នោះ​។ មិនមែន​មនុស្ស​ទាំង​អស់​សុទ្ធតែ​បាន​ទទួល​ការ​ត្រាស់ហៅ​ឲ្យ​ឆ្លង​សមុទ្រ​នោះ​ទេ ប៉ុន្តែ យើង​អាច​ជួយ​ទ្រទ្រង់​អ្នក​ដែល​បាន​ទទួល​ការ​ត្រាស់ហៅ​នោះ ដោយ​ការ​អធិស្ឋាន និង​ដង្វាយ​ឧបត្ថម្ភ​។ ហើយ​យើង​ម្នាក់ៗ​សុទ្ធតែ​អាច​ប្រាប់​អ្នក​ដទៃ អំពី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ…

Read article
បន្សល់​ទុក​កេរ​ដំណែល​ដ៏​ស្ថិត​ស្ថេរ

សា​ស្តា ៥:៨-១៥ មាន​ការ​អាក្រក់​យ៉ាង​ធ្ងន់១មុខ ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ គឺ​មាន​ទ្រព្យ​សម្បត្តិ​ដែល​ម្ចាស់​រក្សា​ទុក​ដរាប​ដល់​កើត​អន្តរាយ​ដល់​ខ្លួន​។ សា​ស្តា ៥:១៣ កាល​ខ្យល់​ព្យុះ​ដីខ្សាច់ Dust Bowl បាន​បង្ក​វិនាសកម្ម ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ក្នុង​អំឡុង​សម័យ​មហា​វិបត្តិ​សេដ្ឋកិច្ច លោក​ចន មីលបឺន ដេវីស(John Millburn Davis) ជា​អ្នក​ក្រុង​ហៃវ៉ាថា រដ្ឋ​ខេនសាស់ បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​ខ្លួនឯង​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​។ ក្នុង​នាម​គាត់​ជា​មហា​សេដ្ឋី​ដែល​គ្មាន​កូន​សម្រាប់​ស្នង​មរតក លោក​ដេវីស​គួរតែ​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​គាត់​ទៅ​កាន់​អង្គការ​មនុស្ស​ធម៌ ឬ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ តែ​ផ្ទុយ​ទៅវិញ គាត់​បាន​ខ្ជះខ្ជាយ​ប្រាក់​ជា​ច្រើន ក្នុង​ការសាងសង់​រូប​ចម្លាក់​របស់​គាត់ និង​ភរិយា​របស់​គាត់​ដែល​បាន​លាចាក​លោក ដាក់​តាំងនៅ​ក្នុង​វិមាន​បញ្ចុះសព​ក្នុង​តំបន់​ដែល​គាត់​រស់នៅ​ទៅវិញ​។ លោក​ដេវីស​ក៏បាន​ប្រាប់ អ្នក​ស្រីអឺនី ផាល(Ernie Pyle) ដែល​ជា​អ្នក​កាសែត​ថា ប្រជាជន​នៅ​រដ្ឋ​ខេនសាស់​ស្អប់​គាត់​។ ប្រជាជន​ក្នុង​តំបន់​ចង់​ឲ្យ​គាត់​ធ្វើ​ការ​សាងសង់​ហេដ្ឋារចនាសម្ពន្ធ​សាធារណៈ ដែល​មាន​ដូច​ជា​មន្ទីរ​ពេទ្យ កន្លែង​ហែល​ទឹក ឬ​សួន​ច្បារ​ជាដើម​។ តែ​គាត់​គ្រាន់តែ​និយាយ​ប្រាប់​ពួក​គេ​ថា “វា​ជា​លុយ​របស់​ខ្ញុំ ខ្ញុំ​ចង់​យក​វា​ទៅ​ធ្វើ​អ្វី​ ស្រេច​តែ​ខ្ញុំ”។ ស្តេច​សាឡូម៉ូន ជា​បុរស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​បំផុត ក្នុង​សម័យ​ទ្រង់​។ ទ្រង់​បាន​បង្រៀន​ថា “អ្នកណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ …កាលណា​របស់​ទ្រព្យ​បាន​ចំរើន​ឡើង នោះ​ពួក​អ្នក​ដែល​ស៊ី​ទ្រព្យ​នោះ ក៏​មាន​គ្នា​ច្រើន​ឡើង​ដែរ”(សា​ស្តា ៥:១០-១១)។ ត្រង់​ចំណុច​នេះ ស្តេច​សាឡូម៉ូន​មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់…

Read article
មានតែព្រះអង្គទេ អាចបំបាត់ការស្រេកឃ្លាន  

លោកុប្បត្តិ ២៥:២៩-៣៤ សម័យ១យ៉ាកុប​កំពុង​តែ​ស្ល​សំឡ នោះ​អេសាវ​មក​ពី​វាល​ទាំង​ហេវ ក៏​និយាយ​ថា “សូម​ចែក​សំឡ​ក្រហម​នោះ​ឲ្យ​បង​បរិភោគ​ផង ដ្បិត​បង​ហេវ​ណាស់”។ លោកុប្បត្តិ ២៥:២៩-៣០ មាន​ពេល​មួយ​គេ​បាន​ដឹក​អាហារ​មាន​តម្លៃ១ពាន់​ដុល្លា ទៅ​កាន់​ម្ចាស់​ផ្ទះ​ម្នាក់ ដែល​អាហារ​នោះ​រួម​មាន បង្គា​ចាំបូ អាហារ​អារ៉ាប់​សាវ៉ាម៉ា សាឡាត់ និង​អាហារ​ថ្លៃៗ​ជា​ច្រើន​ទៀត​។ ប៉ុន្តែ បុរស​នោះ​មិន​មាន​ពិធីជប់លៀង​ទេ​។ តាម​ពិត កូន​ប្រុស​គាត់​អាយុ៦ឆ្នាំ​ជា​អ្នក​បញ្ជាទិញ​អាហារ​ដ៏​ច្រើន​ដូច​នេះ​។ តើ​រឿង​នេះ​បាន​កើត​ឡើង ដោយ​របៀបណា? បុរស​ជា​ឪពុក​បាន​ឲ្យ​កូន​ប្រុស​គាត់​លេង​ទូរស័ព្ទ​របស់​គាត់ មុន​ម៉ោង​ចូល​គេង ហើយ​ក្មេង​ប្រុស​នោះ​ក៏បាន​ប្រើ​ទូរស័ព្ទ​គាត់ បញ្ជា​ទិញ​អាហារ​ថ្លៃៗ​ពី​ភោជនដ្ឋាន​មួយ​ចំនួន​ក្នុង​ទីក្រុង។ គាត់​ក៏បាន​សួរ​កូន​ប្រុស​គាត់​ថា “ហេតុ​អ្វី​កូន​ធ្វើ​ដូច​នេះ?”។ កូន​ប្រុស​គាត់​ដែល​កំពុង​ពួន​នៅ​ក្រោម​ភួយ ក៏​បាន​ឆ្លើយ​ថា “កូន​ឃ្លាន”។ ដូច​នេះ ការ​ឃ្លាន​អាហារ និង​ភាព​មិន​ទាន់​គ្រប់​អាយុ​របស់​ក្មេង​ប្រុស​នេះ បាន​បណ្តាល​ឲ្យ​មាន​ការខាតបង់​ប្រាក់​ជា​ច្រើន​។ ប៉ុន្តែ ការ​ស្រេក​ឃ្លាន​អាហារ​របស់​លោក​អេសាវ បាន​បណ្តាល​ឲ្យ​គាត់ខាតបង់លើសពី១ពាន់​ដុល្លា​។ រឿង​ដែល​បាន​ចែង​ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក២៥ បាន​ចែងថា កាល​គាត់​កំពុង​អស់​កម្លាំង និង​ឃ្លាន​អាហារ គាត់​ក៏បាន​ប្រាប់​ប្អូន​ប្រុស​គាត់​ថា “សូម​ចែក​សំឡ​ក្រហម​នោះ​ឲ្យ​បង​បរិភោគ​ផង ដ្បិត​បង​ហេវ​ណាស់”(ខ.៣០)។ លោក​យ៉ាកុប​ជា​ប្អូន​ក៏​បាន​ឆ្លើយតប ដោយ​ទាមទារ​លោក​អេសាវ ឲ្យ​ផ្ទេរ​អំណាច​មរដក​របស់​បង​ច្បង​មក​ឲ្យ​គាត់(ខ.៣១)។ អំណាច​កូន​ច្បង គឺ​បាន​រាប់​បញ្ចូល​ឋានៈ​ពិសេស​របស់​លោក​អេសាវ ជា​កូន​ច្បង ព្រះពរ​ដែល​ព្រះ​ទ្រង់​សន្យា​ប្រទាន មរតក​សម្រាប់​កូន​ច្បង និង​ឯកសិទ្ធិ​ក្នុង​ការ​ធ្វើ​ជា​អ្នក​ដឹកនាំ​ខាង​វិញ្ញាណ​ក្នុង​គ្រួសារ​។…

Read article
អំពាវនាវ​ដល់​ព្រះអង្គ ក្នុង​ទុក្ខ​​​វេទនា

ទំនុក​ដំកើង ១១៨:១-៩ ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​ខ្ញុំ ព្រះយេហូវ៉ា​ទ្រង់​ក៏​ទទួល​ស្តាប់ ហើយ​បាន​ដាក់​ខ្ញុំ​ទុក​នៅទី​ធំ​ទូលាយ​។ ទំនុក​ដំកើង ១១៨:៥ កាល​ក្មេង​ស្រី​ជនជាតិ​ស៊ីរី ឈ្មោះ ជីណាន(Jinan) កំពុង​ជាប់​ខ្លួន នៅ​ក្រោម​អគារ​ពីរ​ជាន់ ដែល​បាន​ដួល​រលំ ដោយសារ​គ្រោះ​រញ្ជួយ​ដី នាង​ក៏​បាន​ស្រែកហៅ​ក្រុម​អ្នក​ជួយ​សង្គ្រោះ ខណៈ​ពេល​ដែល​នាង​កំពុង​ប្រើ​ខ្លួន​នាង ជា​ខែល​ការពារ​ប្អូន​ប្រុស​របស់​នាង ឲ្យ​រួច​ផុត​ពី​កំទេច​ថ្ម​ដែល​ធ្លាក់​នៅ​ជុំ​វិញ​ពួកគេ​។ នាង​ក៏​បាន​ស្រែកហៅ​គេ ដោយ​សម្លេង​ដ៏​សង្វេគ​ថា “សូម​យក​ខ្ញុំ​ចេញពី​កន្លែង​នេះ​។ ទោះ​អ្នក​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី ក៏​ខ្ញុំ​ព្រម​ដែរ​។ ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​អ្នក”។ ការ​ស្រែក​សូម​ឲ្យ​ព្រះ​អម្ចាស់​ជួយ ក្នុង​សេចក្តី​វេទនា គឺជា​រឿង​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង​ទាំងមូល ដែល​មាន​ដូចជា : “ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​ខ្ញុំ”(១១៨:៥)។ យើង​ប្រហែល​មិន​ដែល​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ជាប់​ខ្លួន​ក្នុង​អគារ​ដែល​បាក់​ស្រុត ដោយសារ​គ្រោះ​រញ្ជួយ​ដី​ទេ តែ​យើង​រាល់​គ្នា​សុទ្ធតែ ស្គាល់​ការ​ភ័យ​ខ្លាច ដោយសារ​ការ​ពិនិត្យ​សុខ​ភាព​ឃើញ​មាន​ជំងឺ ទុក្ខ​លំបាក​ផ្នែក​សេដ្ឋកិច្ច ភាព​មិន​ច្បាស់​លាស់​នៃ​ពេល​អនាគត ឬ​ការ​បាត់បង់​ទំនាក់​ទំនងជា​ដើម​។ ក្នុង​ពេល​បែប​នោះ យើង​ប្រហែល​ទូល​សូម​ព្រះ​អម្ចាស់​ជួយ​រំដោះ​យើង​។ ប៉ុន្តែ ព្រះអង្គ​មិន​ត្រូវ​ការ​ឲ្យ​យើង​បញ្ចុះ​បញ្ចូល​ព្រះអង្គ ឲ្យ​ជួយ​យើង​នោះ​ទេ​។ ព្រះអង្គ​បាន​សន្យា​ថា​នឹង​ឆ្លើយតប ហើយ​ទោះ​ព្រះអង្គ​មិន​រំដោះ​យើង​ឲ្យ​រួចពី​ស្ថានភាព​ដ៏​លំបាក​របស់​យើង​ភ្លាមៗ​ក៏ដោយ ក៏​ព្រះអង្គ​នៅ​តែ​គង់នៅ​ជាមួយ​យើង ហើយ​កាន់​ខាង​យើង​។ ហើយ​យើង​ក៏​មិន​ចាំបាច់​ត្រូវ​ខ្លាច​គ្រោះ​ថ្នាក់​ណាមួយ ដែល​រាប់​បញ្ចូល​ទាំង​សេចក្តី​ស្លាប់​ផង​ដែរ។ យើង​អាច​ពោល​ឡើង ជាមួយ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ថា “ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំ ជាមួយនឹង​ពួក​អ្នក​ដែល​ជួយ​ខ្ញុំ​ដែរ…

Read article
មាន​ចិត្ត​ក្លាហាន ក្នុង​ព្រះគ្រីស្ទ

នាងអេសធើរ ៤:១០-១៧ ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់​ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅចុះ​។ នាងអេសធើរ ៤:១៦ នៅ​ជិត​ដើម​ដំបូង​នៃ​សតវត្សរ៍ទី១៩ អ្នក​ស្រី​ម៉ារី មែគដូវែល(Mary McDowell) កំពុង​រស់នៅ​ក្នុង​តំបន់ ដែល​មាន​ភាព​ខុស​គ្នា​ស្រឡះ ពី​កន្លែង​ពិឃាត​សត្វ​ចិញ្ចឹម​យក​សាច់​ដ៏​សាហាវ​ព្រៃ​ផ្សៃ ក្នុង​ទីក្រុង​ឈីកាហ្គោ​។ ផ្ទះ​របស់​គាត់​ស្ថិត​នៅ​ចម្ងាយតែ៣០គីឡូម៉ែត្រ​ពី​កន្លែង​នោះ តែ​គាត់​បាន​ដឹង​តិចតួច អំពី​ស្ថានភាព​នៃ​ដ៏​គួរ​ឲ្យ​សង្វេគ​របស់​កម្មករ ដែល​ធ្វើ​ការ​នៅ​កន្លែង​នោះ ដែល​បាន​ជំរុញ​ពួកគេ​ឲ្យ​ធ្វើ​កូដកម្ម​។ បន្ទាប់ពី​គាត់​បាន​ដឹង​អំពី​ទុក្ខ​លំបាក​ដែល​ពួកគេ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​កំពុង​ជួប​ប្រទះ គាត់​ក៏​បាន​ផ្លាស់ទី​លំនៅ​ទៅ​រស់នៅ​ក្នុង​ចំណោម​ពួកគេ ដោយ​ជួយ​លើក​កម្ពស់​ស្ថានភាព​នៃ​ការ​រស់នៅ​របស់​ពួកគេ ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​។ គាត់​ក៏​បាន​ជួយ​បំពេញ​តម្រូវការ​របស់​ពួកគេ ដោយ​បាន​បង្រៀន​ក្មេងៗ​ក្នុង​សាលា​រៀន នៅ​ខាង​ក្រោម​ហាង​លក់​ទំនិញ​តូច​មួយ​ផង​ដែរ​។ ការ​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ស្ថានភាព​នៃ​ការ​រស់នៅ​ល្អ​ប្រសើរ​ជាង​មុន ទោះ​ខ្លួន​មិន​បាន​ទទួល​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ ក៏​ជា​ការ​អ្វី​ដែល​នាងអេសធើរ​បាន​ធ្វើ​ផង​ដែរ​។ នាង​បាន​ក្លាយ​ជា​មហាក្សត្រី​របស់​ចក្រភព​ពើស៊ី(នាងអេសធើរ ២:១៧) ហើយ​មាន​ឯកសិទ្ធិ​ខុសពី​ប្រជាជន​អ៊ីស្រាអែល​របស់​នាង ដែល​កំពុង​រស់នៅ​ខ្ចាត់ខ្ចាយ ក្នុង​ការ​និរទេស នៅ​ទូ​ទាំង​ចក្រភព​ពើស៊ី​។ តែ​នាង​បាន​ទទួលយក​បុព្វ​ហេតុ​របស់​ប្រជាជន​អ៊ីស្រាអែល ក្នុង​ចក្រភព​ពើស៊ី និង​បាន​ប្រថុយ​ជីវិត ដើម្បី​ពួកគេ​ផង​ដែរ ដោយ​ថ្លែង​ថា “ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការ​ខុស​ច្បាប់​ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅចុះ”(៤:‌១៦)។ នាង​អាច​បន្ត​នៅ​ស្ងៀម ព្រោះ​ស្តេច​ដែល​ជា​ព្រះ​ស្វាមី​របស់​នាង មិន​បាន​ដឹង​ថា នាង​ជា​ជនជាតិ​យូដា​នោះ​ទេ(២:១១)។ ប៉ុន្តែ នាង​បាន​សម្រេច​ចិត្ត​ថា នាង​នឹង​មិន​ព្រងើយ​កន្តើយ​ចំពោះ​ការ​អង្វរ​របស់​សាច់​ញាតិ​របស់​នាង​បានជា​នាង​ធ្វើ​នូវ​រឿង​ដ៏​ក្លាហាន ដើម្បី​បើក​បង្ហាញ​ផែនការ​អាក្រក់ ដែលគេ​បាន​បង្កើត ដើម្បី​សម្លាប់​ជនជាតិ​យូដា​ឲ្យ​ផុតពូជ​។…

Read article