អស់សង្ឃឹម ឬមានសង្ឃឹម
ជនគណនា ១៣:២៦-៣៣ ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់កុំខាន ដ្បិតយើងអាចនឹងយកបានដោយស្រួល។ ជនគណនា ១៣:៣០ រៀងរាល់ឆ្នាំ នៅពេលដែលរដូវស្លឹកឈើជ្រុះមកដល់ កូនប្រុសខ្ញុំតែងតែមានអាឡែកស៊ីច្រមុះ ជាមួយរុក្ខជាតិម្យ៉ាងដែលមានផ្កាស្រដៀងផ្ការបស់ដើមផ្ទី និងស្លឹកស្រដៀងស្លឹករបស់ដើមផ្កាស្បៃរឿង។ ក្រុមគ្រួសារយើងទើបតែបានជាសះស្បើយពីបញ្ហាសុខភាពអស់ជាច្រើនខែ ហើយខ្ញុំក៏មានការបាក់ទឹកចិត្តយ៉ាងខ្លាំង បានជាខ្ញុំមិនចង់អធិស្ឋាន។ ទោះជាយ៉ាងណាក៏ដោយ ស្វាមីរបស់ខ្ញុំបានរកឃើញក្តីសង្ឃឹម នៅក្នុងការគ្រប់យ៉ាងដែលព្រះអង្គបានជួយឲ្យយើងអាចឆ្លងកាត់ ក្នុងពេលកន្លងមក។ គាត់បានអធិស្ឋានសូមការដឹកនាំពីព្រះអង្គ។ មិនយូរប៉ុន្មាន ដោយជំនួយពីថ្នាំពេទ្យ ស្ថានភាពរបស់កូនប្រុសយើងក៏បានធូរស្រាលជាងមុន។ នៅពេលដែលពួកអ្នកសង្កេតមើលទឹកដីកាណានជាមួយលោកកាលែប និងលោកយ៉ូស្វេ មានការបាក់ទឹកចិត្ត លោកកាលែប និងលោកយ៉ូស្វេ បានបង្ហាញចេញនូវក្តីសង្ឃឹម និងគំនិតវិជ្ជមាន(ជនគណនា ១៤:៦-៩)។ ព្រះទ្រង់បានសន្យាថា ព្រះអង្គនឹងប្រទានទឹកដីនោះឲ្យប្រជាជនអ៊ីស្រាអែល ហើយលោកកាលែបក៏បាននិយាយថា “ចូរយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់កុំខាន ដ្បិតយើងអាចនឹងយកបានដោយស្រួល”(១៣:៣០)។ អ្នកផ្សេងគិតថា វាជារឿងដែលមិនអាចទៅរួច ដោយលើកហេតុផលថា សាសន៍កាណានខ្លាំងពូកែពេក ហើយទីក្រុងរបស់ពួកគេក៏មានកំផែងការពាររឹងមាំ(ខ.២៨,៣១-៣៣)។ នេះជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ តែលោកកាលែបមានជំនឿលើសេចក្តីស្មោះត្រង់ ដែលព្រះទ្រង់មានចំពោះរាស្រ្តរបស់ព្រះអង្គ ក្នុងទុក្ខលំបាករបស់ពួកគេកាលពីមុន។ ទីបំផុត រាស្រ្តរបស់ព្រះក៏បានចូលកាន់កាប់ទឹកដីកាណាន ដោយជោគជ័យ ហើយលោកកាលែបក៏បានទទួលចំណែករបស់គាត់ ព្រោះគាត់បានទុកចិត្តព្រះអង្គ “អស់ពីចិត្ត”(យ៉ូស្វេ ១៤:៩)។ ស្ថានភាពដ៏លំបាកជាច្រើន ធ្វើឲ្យយើងមានអារម្មណ៍អស់សង្ឃឹម តែសម្រាប់អ្នកដែលស្គាល់ព្រះ ហើយជឿលើសេចក្តីស្មោះត្រង់របស់ព្រះអង្គ…
Read article