ការបន្សល់ទុកនូវកេរដំណែល
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំ និងកូនប្រុសរបស់ខ្ញុំ បានចំណាយពេលមួយសប្តាហ៍ នៅក្នុងកសិដ្ឋានដែលគេបោះបង់ចោល នៅក្នុងតំបន់ដែលមិនសូវមានគេរស់នៅ នៅតាមបណ្តោយដងទន្លេសែមិន ដែលជា “ទន្លេដែលហូរមិនត្រឡប់ថយក្រោយ” នៅរដ្ឋអីដាហូ។ ថ្ងៃមួយ ខ្ញុំបានធ្វើការរុករកក្នុងកសិដ្ឋាននោះ យើងក៏បានឃើញផ្នូរបុរាណមួយ ដែលមានផ្លាកសញ្ញាធ្វើពីឈើ។ ខ្ញុំមិនដឹងថា គេបានឆ្លាក់អក្សរអ្វីខ្លះ នៅលើផ្លាកនោះទេ ព្រោះវារលប់អស់ហើយ។ មានមនុស្សម្នាក់បានរស់នៅ ហើយក៏បានស្លាប់។ គេបានយកសពគាត់មកបញ្ចុះនោះទីនោះ ហើយឥឡូវនេះ គ្មាននរណានឹកចាំពីគាត់ទៀតទេ។ កន្លែងកប់សពនោះ ហាក់ដូចជាគួរឲ្យសង្វែកណាស់។ ពេលយើងត្រឡប់មកផ្ទះវិញ ខ្ញុំក៏បានចំណាយពេលបីបួនម៉ោង ដើម្បីអានអំពីប្រវត្តិរបស់កសិដ្ឋានដ៏ចំណាស់ និងអំពីតំបន់នោះ ប៉ុន្តែ មិនអាចរកឃើញពត៌មាន ដែលទាក់ទងនឹងអ្នកដែលគេបានកប់នៅក្នុងផ្នូរនោះទេ។ គេថា ក្នុងចំណោមយើងរាល់គ្នា អ្នកដែលល្អជាងគេ ត្រូវបានគេនឹកចាំ បានប្រហែល១០០ឆ្នាំ តែបុណ្នឹងឯង។ ក្រៅពីនោះ អ្នកផ្សេងទៀត នឹងត្រូវគេលែងនឹកចាំ ក្នុងពេលដ៏ខ្លីខាងមុខ។ ការចងចាំអំពីមនុស្សជំនាន់មុន នឹងត្រូវសាបរលាប ក្នុងពេលដ៏ខ្លី គឺមិនខុសពីផ្លាក ដែលគេបានដាក់នៅពីមុខផ្នូរនោះឡើយ។ ប៉ុន្តែ កេរដំណែលរបស់យើង នឹងបានបន្តទៅអ្នកជំនាន់ក្រោយ នៅក្នុងមហារគ្រួសារនៃព្រះ។ កេរដំណែលនៃសេចក្តីស្រឡាញ់ ដែលយើងមានចំពោះព្រះ និងចំពោះអ្នកដទៃ ក្នុងកាលដែលយើងនៅរស់…
Read article