2024

You are here:
ព្រះអម្ចាស់​ក្នុង​ពេល​អតីត​កាល និង​ពេល​បច្ចុប្បន្ន

យេរេមា ២៩:៨-១៤ នោះអញ​នឹង​ប្រោស​ឯង​រាល់​គ្នា ហើយ​នឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​ទីនេះ​វិញ​។ យេរេមា ២៩:១០ ក្រុម​គ្រួសារ​ខ្ញុំ​បាន​ចាក​ចេញពី​ទីក្រុង​អូរីហ្គិន ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ យើង​មាន​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​ទីនោះ ហើយ​ការ​ទៅលេង​ទីក្រុង​នោះ កាលពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ភ្លេច ដែល​មាន​ដូចជា ការ​ប្រកួត​កីឡា​បាល់​ទាត់​សម្រាប់​ក្មេង​ស្រី ផ្ទះ​ចាស់​របស់​យើង ការ​ជួប​ជុំ​គ្នា​នៅ​ព្រះវិហារ និង​ភោជនីយដ្ឋាន​ម៉ិចស៊ីកូ​របស់​មិត្ត​ភក្តិ​យើង​។ ទីក្រុង​នោះ​មាន​ការ​ផ្លាស់​ប្តូរ តែ​ខ្ញុំ​នៅ​អាច​នៅចាំ​ចំណុច​ល្អៗ​ជា​ច្រើន ល្មម​នឹង​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ចង់​ត្រឡប់​មកលេង​ម្តង​ទៀត​។ កាល​ពួក​អ៊ីស្រាអែល​ត្រូវ​គេ​និរទេស ឲ្យ​ចូល​ទៅ​រស់នៅ​ជា​ឈ្លើយសឹក​ក្នុង​ចក្រភព​បាប៊ីឡូន ពួកគេ​នឹក​មនុស្ស ទី​កន្លែង​សំខាន់ៗ និង​វប្បធម៌​ដែល​ពួក​គេ​ធ្លាប់​មាន​កាលពី​មុន​។ ពួកគេ​បាន​ភ្លេច​ថា ពួកគេ​ត្រូវ​គេ​និរទេស ដោយសារ​ពួកគេ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ​។ កាល​ហោរា​ក្លែងក្លាយ​ប្រាប់​ពួក​គេ​ថា ពួក​គេ​នឹង​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ក្នុងរយៈ​ពេល២ឆ្នាំ​ទៀត(យេរេមា ២៨:២-៤ ២៩:៨-៩) ពួកគេ​ក៏​បាន​ជឿ​ពួក​ហោរា​ក្លែងក្លាយ​ទាំង​នោះ​។ ពួកគេ​ងាយ​នឹង​ស្តាប់​តាម ពាក្យ​កុហក​របស់​ពួក​ហោរា​ក្លែងក្លាយ​ទាំង​នោះ ដែល​បាន​សន្យា​ថា ពួក​គេ​នឹង​វិល​ត្រឡប់​មកវិញ ក្នុង​ពេល​ឆាប់ៗ​។ ព្រះអម្ចាស់​មិន​បាន​យល់​ស្រប នឹង​ពួក​ថ្លែង​ទំនាយ​ក្លែងក្លាយ ឬ​នាំមក​នូវ​ការ​សន្យា​ភូត​កុហក​នោះ​ឡើយ​។ បានជា​ព្រះអង្គ​មាន​បន្ទូល​ថា “កុំ​ឲ្យ​ពួក​ហោរា និង​ពួក​គ្រូទាយ​របស់​ឯង ដែល​នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា​បញ្ឆោត​ឯង​ឡើយ”(២៩:៨)។ ព្រះអង្គ​មាន​ផែនការ​សម្រាប់​រាស្រ្ត​ព្រះអង្គ ឲ្យ​ពួក​គេ​មាន​សេចក្តី​សង្ឃឹម នៅពេល​អនាគត(ខ.១១)។ ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​មាន​បញ្ហា​ប្រឈម​ថ្មីៗ ដែល​នាំ​ឲ្យ​មាន​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះអម្ចាស់​គង់នៅ​ជាមួយ​ពួកគេ​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ថា…

Read article
ល្អ​ប្រសើរ​ជាងមាស​ប្រាក់ ផ្លូវភេទ និង​អំណាច

តែ​កំណប់ទ្រព្យ​របស់​ព្រះ​ល្អ​ប្រសើរ​ជាង​របស់​ទាំងនោះ​ឆ្ងាយណាស់ ហើយក៏​ស្ថិតស្ថេរ​ផង។ សេចក្តី​ស្លាប់​មិន​អាច​រារាំង​កំណប់ទ្រព្យ​ទាំងនោះ​បានទេ ក៏​ប្រសើរ​ជាងមាស​ប្រាក់ ព្រោះ​មាសប្រាក់​ទាំងអស់​សុទ្ធតែ​ជា​កម្មសិទ្ធិ​ព្រះអង្គ ហើយ​ព្រះអង្គ​ជា​ព្រះវរបិតា​របស់​យើង។ យើង​នឹង​ទទួលមរតក​ពី​ព្រះអង្គ។ “របស់​នៅ​ជំនាន់​សព្វថ្ងៃ ឬ​ទៅ​មុខ​ក្តី នោះ​សុទ្ធតែ​ជា​របស់​ផង​អ្នករាល់គ្នា​ទាំងអស់ តែ​ឯ​អ្នករាល់គ្នា​ជា​របស់​ផង​ព្រះគ្រីស្ទ​វិញ ហើយ​ព្រះគ្រីស្ទ ទ្រង់​ជា​របស់​ព្រះ”(១កូរិនថូស ៣:២២-២៣)។

Read article
នាំ​ឲ្យ​គេ​ស្គាល់ និង​សរសើរ​ព្រះអង្គ

វិវរណៈ ៧:៩-១២ សេចក្តីសង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង​។ វិវរណៈ ៧:១០ ការងារ​បក​ប្រែ​ព្រះ​គម្ពីរប៊ីប របស់​អ្នក​ស្រី ខាត់ធ្រីន(Kathryn) បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ព្រះអម្ចាស់ និង​ចំពោះ​ប្រជាជន​ឥណ្ឌា​។ គាត់​មាន​អំណរ​ណាស់ ពេល​ដែល​បាន​ឃើញ​ស្រ្តី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា មាន​ការ​យល់​ដឹង​កាន់តែ​ស៊ី​ជម្រៅ ក្នុង​ព្រះ​គម្ពីរ តាមរយៈ​ការ​អាន​ព្រះ​គម្ពីរ​ប៊ី​​ប​ជា​ភាសា​កំណើត​របស់​ពួកគេ​។ គាត់​ក៏​បាន​កត់​សំគាល់​ថា ពេលណា​ពួក​គេ​អាន​ព្រះ​គម្ពីរ “ពួកគេ​ច្រើនតែ​ចាប់​ផ្តើម​ស្រែក​ហូរ ឬ​ទះដៃ​។ ពួក​គេ​បាន​អាន​អំពី​ព្រះយេស៊ូវ ហើយ​ពួកគេ​ក៏បាន​លាន់​មាត់​ថា «ព្រះបន្ទូល​ព្រះអង្គ​ពិតជា​អស្ចារ្យ​ណាស់»”។ អ្នក​ស្រី​ខាត់ធ្រីន​ចង់​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​ថែម​ទៀត បាន​អាន​ព្រះ​គម្ពីរ​ជា​ភាសា​របស់​ពួកគេ​។ គាត់​ក៏បាន​នឹក​ចាំ​ក្នុង​ចិត្ត​គាត់ អំពី​ការ​បើក​សម្តែង ដែល​សាវ័ក​យ៉ូហាន​បាន​ទទួល នៅ​លើ​កោះ​ប៉ាតម៉ូស​។ ព្រះអម្ចាស់​បាន​នាំ​គាត់​ឈរ​នៅ​ចំពោះ​មុខ​បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថាន​សួគ៌ ដែល​នៅ​ទីនោះ គាត់​ក៏បាន​ឃើញ “មនុស្ស១ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នកណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មកពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំងពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក និង​កូនចៀម”(វិវរណៈ ៧:៩)។ ពួកគេ​ថ្វាយបង្គំ​ព្រះ​ទាំង​អស់​គ្នា ដោយ​និយាយ​ថា “សេចក្តីសង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់​គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង”(ខ.១០)។ ព្រះ​ទ្រង់​បន្ត​បន្ថែម​ចំនួន​មនុស្ស​កាន់តែ​ច្រើន​លើស​លប់ ដែល​សរសើរ​ដំកើង​ព្រះអង្គ​។ ព្រះអង្គ​មិន​គ្រាន់តែ​ប្រើ​ការងារ​របស់​អ្នក​បក​ប្រែ​ព្រះ​គម្ពីរ និង​អ្នក​អធិស្ឋាន​ឲ្យ​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​ក៏​ប្រើ​អ្នក​ដែល​ឈោង​ទៅ​រក​អ្នក​ជិត​ខាង ដោយ​សេចក្តី​ស្រឡាញ់…

Read article
តើ​អ្នក​សប្បាយចិត្ត​ទេ ពេល​បានដឹង​ថា អ្នក​មិនមែន​ជា​ព្រះ?

យើង​មាន​អំណរ​ដ៏​អស្ចារ្យ ព្រោះ​យើង​ដឹង​ថា យើង​មិនមែន​ជា​ព្រះ តែ​ផ្ទុយទៅវិញ យើង​មាន​អំណរ​ដ៏​អស្ចារ្យ​ដែល​បាន​ស្គាល់​ព្រះអង្គ!

Read article
ព្រះអង្គ​ប្រទាន​លទ្ធ​ភាព​សម្រាប់​ធ្វើ​ការ

និក្ខមនំ ៣១:១-១១ អញ​បាន​បំពេញ​គាត់​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ឲ្យ​មាន​គំនិត​វាងវៃ មាន​យោបល់​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់​។ និក្ខមនំ ៣១:៣ មាន​ពេល​មួយ ប្រធាន​របស់​ខ្ញុំ​បាន​ប្រាប់​ថា កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ នៅ​កន្លែង​តាំង​ពិពណ៌​សៀវភៅ​អន្តរជាតិ គឺ​ត្រូវ​រៀបចំ​ឲ្យុ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់ នៅ​កន្លែង​នោះ​។ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច ព្រោះ​ការងារ​នេះ​ជា​ការងារ​ថ្មី​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ថា ព្រះ​អង្គ​អើយ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ព្រោះ​ទូល​បង្គំ​មិន​ដែល​បាន​ធ្វើ​ការងារ​ដូច​នេះ​ពី​មុន​មក​ទេ​។ ព្រះអម្ចាស់​ក៏បាន​ប្រទាន​ធនធាន និង​មនុស្ស​ជួយ​ណែនាំ​ខ្ញុំ ដែល​ពួកគេ​ជា​អ្នក​បច្ចេកទេស និង​អ្នក​ផ្សាយ​សំឡេង​ដែល​មាន​បទ​ពិសោធន៍ ហើយ​ថែម​ទាំង​បាន​ជួយ​រំឭក​ខ្ញុំ អំពី​ព័ត៌មាន​លម្អិត​ក្នុង​ពិធី​តាំង​ពិពណ៌ ដែល​ខ្ញុំ​បាន​មើល​រំលង​។ ពេល​ខ្ញុំ​ក្រឡេកមក​មើល​កម្មវិធី​ផ្សាយ​នោះ​ឡើង​វិញ ខ្ញុំ​ក៏បាន​ដឹង​ថា ការ​ផ្សាយ​នោះ​មាន​ដំណើរ​ការ​ល្អ ព្រោះ​ព្រះ​អង្គ​ជ្រាប​ថា ខ្ញុំ​ត្រូវ​ការ​អ្វី ហើយក៏​បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រើ​ប្រាស់​ជំនាញ ដែល​ព្រះអង្គ​បាន​ប្រទាន​ខ្ញុំ​រួច​ជា​ស្រេច​ហើយ​។ ពេលណា​ព្រះ​អម្ចាស់​ត្រាស់ហៅ​យើង ឲ្យ​ធ្វើ​កិច្ចការ​អ្វីមួយ ព្រះអង្គ​ក៏​ប្រទាន​យើង​នូវ​លទ្ធ​ភាព​ផង​ដែរ​។ កាល​ព្រះអង្គ​ចាត់​តាំង​លោក​បេតសាលាល ឲ្យ​ធ្វើ​ការ​ក្នុង​រោង​ឧបោសថ គាត់​ក៏​មាន​ជំនាញ​ជាជាង​ដែល​មាន​បទ​ពិសោធន៍​ស្រាប់​ហើយ​។ ព្រះអង្គ​ក៏បាន​បំពាក់​សមត្ថភាព​ដល់​គាត់​បន្ថែម​ទៀត ដោយ​ប្រទាន​ពរ​គាត់ ឲ្យ​ពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ និង​ប្រាជ្ញា ការ​យល់​ដឹង ចំណេះ​ដឹង និង​ជំនាញ​គ្រប់​ប្រភេទ(និក្ខមនំ ៣១:៣)។ ព្រះ​ទ្រង់​ក៏បាន​ឲ្យ​លោក​អូហូលីអាប់ ធ្វើ​ជា​ជំនួយការ​របស់​គាត់ ហើយ​ប្រទាន​កម្លាំង​ពលករ​បន្ថែម​ដល់​គាត់(ខ.៦)។ ដោយ​ជំនួយ​មកពី​ព្រះអង្គ ក្រុម​ការងារ​ក៏បាន​រចនា និង​សង់​រោង​ឧបោសថ ព្រម​ទាំង​តុប​តែង​លម្អ ហើយ​ផលិត​ឯក​សណ្ឋាន​របស់​ពួក​សង្ឃ​ផង​ដែរ​។…

Read article
ផ្លាស់​ទៅ​រស់​នៅ​ជា​មួយ​ព្រះ

២កូរិនថូស ៥:១-១០ យើង​ខ្ញុំ​មាន​ចិត្តជឿ​ជាក់ ហើយក៏​សុខ​ចិត្តស៊ូ​ចេញពី​រូបកាយ​នេះ ទៅ​នៅ​ជាមួយនឹង​ព្រះអម្ចាស់​ជាជាង​។ ២កូរិនថូស ៥:៨ មិត្ត​ភក្តិ​របស់​ខ្ញុំ​ឈ្មោះ យ៉ូអាន(Joann) បាន​លាចាក​លោក ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ខណៈ​ពេល​ដែល​វីរុស​កូរ៉ូណា កំពុង​ចាប់​ផ្តើម​រាតត្បាត ក្នុង​ឆ្នាំ២០២០​។ ពី​ដំបូង ក្រុម​គ្រួសារ​របស់​គាត់ បាន​ជូន​ដំណឹង​ថា កម្ម​វិធី​បុណ្យសព​របស់​គាត់ នឹង​ប្រារព្ធ​ទៅ​ក្នុង​ព្រះវិហារ​របស់​គាត់ ប៉ុន្តែ ក្រោយមក ពួកគេ​ក៏បាន​សម្រេច​ចិត្ត​ធ្វើ​ពិធី​បុណ្យសព​នៅ​ផ្ទះ​វិញ ដើម្បី​បន្ថយ​ចំនួន​មនុស្ស​ដែល​មក​ជួប​ជុំ​គ្នា​។ ពួកគេ​ក៏​បាន​ជូន​ដំណឹង​តាម​បណ្ដាញ​សង្គម​ថា ពិធី​បុណ្យសព​របស់​អ្នក​ស្រី​យ៉ូអាន វេនន័រ(Joann Warners) បាន​ផ្លាស់​ប្តូរ​កន្លែង​ជួបជុំ​គ្នា​។ ជា​ការ​ពិត​ណាស់ វិញ្ញាណ​របស់​គាត់​បាន​ផ្លាស់​ទៅ​រស់នៅ​កន្លែង​ថ្មី​ហើយ! គាត់​បាន​ផ្លាស់​ពីទី​កន្លែង​នៅ​ផែនដី ទៅ​ទី​កន្លែង​ក្នុង​ស្ថាន​សួគ៌​។ ព្រះ​អម្ចាស់​បាន​កែ​ប្រែ​ជីវិត​គាត់ កាល​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​គាត់​ក៏បាន​បម្រើ​ព្រះអង្គ ដោយ​សេចក្តី​ស្រឡាញ់ ជិត៥០ឆ្នាំ​ហើយ​។ សូម្បីតែ​នៅពេល​ដែល​គាត់​ជិត​ដល់​ពេល​ស្លាប់ ក្នុង​មន្ទីរ​ពេទ្យ គាត់​នៅតែ​សួរ​នាំ​អំពី​មនុស្ស​ជាទី​ស្រឡាញ់​របស់​គាត់ ដែល​កំពុង​ជួប​ការ​លំបាក​។ សព្វថ្ងៃ​នេះ គាត់​បាន​ទៅ​នៅ​ជាមួយ​ព្រះអង្គ​ហើយ គឺ​មានន័យថា គាត់​បាន​ផ្លាស់​ទៅ​រស់នៅ​កន្លែង​ថ្មី​។ សាវ័ក​ប៉ុល​ក៏​មាន​ចិត្ត​ចង់ទៅ​រស់នៅ​ជាមួយ​ព្រះគ្រីស្ទ ក្នុង​ស្ថាន​សួគ៌ ជា​កន្លែង​ថ្មី​ផង​ដែរ(២កូរិនថូស ៥:៨) តែ​គាត់​ក៏​យល់​ឃើញថា បើ​គាត់​នៅ​មាន​ជីវិត​នៅ​លើ​ផែនដី នោះ​គាត់​មាន​ប្រយោជន៍​ជាង សម្រាប់​មនុស្ស​ដែល​គាត់​កំពុង​ធ្វើ​ការ​បម្រើ​។ ហេតុ​នេះ​ហើយ​គាត់​ក៏បាន​សរសេរ​សំបុត្រ​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព​ថា “បើ​ខ្ញុំ​នៅ​ក្នុង​សាច់​ឈាម​តទៅទៀត…

Read article
ស្ញប់​ស្ញែង​ចំពោះ​ស្នា​ព្រះ​ហស្ត​ព្រះអង្គ

ទំនុក​ដំកើង ៨ ព្រះ​នាម​ទ្រង់​ប្រសើរ​គ្រប់​លើ​ផែនដី​យ៉ាងណា​ទៅ​។ ទំនុក​ដំកើង ៨:១ កាលពី​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២២ អ្នក​វិទ្យាសាស្ត្រ​បាន​ទន្ទឹង​រង់​ចាំ រូប​ភាព​ដំបូង​បំផុត​នៃ​ទី​អវកាស ស្ថិត​នៅ​ឆ្ងាយ​បំផុត ដែល​កែវ​យឺត​អវកាស ចេមស៍ វេប(James Web)​ថត​បាន​។ កែវ​យឺត​មើល​ផ្កាយ​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​បំផុត​នេះ អាច​អនុញ្ញាត​ឲ្យ​អ្នក​វិទ្យាសាស្ត្រ ឆ្លុះ​មើល​រូប​ភាព​បាន​ចម្ងាយ​កាន់តែ​ឆ្ងាយ ចូល​ទៅ​ក្នុង​ចក្រវាល ដែល​មនុស្ស​ជាតិ​មិន​ដែល​បាន​មើល​ដល់​កាល​ពី​មុន​មក​។ បន្ទាប់​ពី​បាន​បាញ់​បង្ហោះ ដោយ​ជោគ​ជ័យ ភ្លាមៗ​នោះ រូប​ភាព​ដ៏​គួរ​ឲ្យ​ពេចពិល​រមិល​មើល​ក៏​បាន​លេច​ឡើង នៅ​លើ​អេក្រង់​កុំព្យូទ័រ ហើយ​គេ​ក៏​បាន​ឃើញ​បណ្ដុំ​ផ្កាយ ខារីណា នេប៊ូឡា ដែល​មាន​ទេសភាព​ពពក​បែប​អវកាស​ដ៏​ស្រស់​ស្អាត ដែលគេ​មិន​បាន​ឃើញ​ស្អាត​ដូច​នេះ​ពី​មុន​មក​ទេ​។ តារា​វិទូ​នៅ​អង្គ​ការ​ណាសា​ម្នាក់ បាន​ដក​ស្រស់​សម្តី​លោក ខាល សាហ្គិន(Carl Sagan) ជា​អ្នក​មិន​ជឿ​ថា​ព្រះ​មាន​មែន​ដ៏​ល្បី​ល្បាញ ដែល​បាន​និយាយ​ថា “មាន​អ្វីមួយ​អស្ចារ្យ កំពុង​រង់​ចាំ​យើង នៅ​កន្លែង​ដ៏​អស្ចារ្យ​នោះ”។ ជួនកាល មនុស្ស​អាច​មើលទៅ​ព្រះ ដោយ​មិន​បាន​ឃើញ​ព្រះអង្គ​។ ប៉ុន្តែ ស្តេច​ដាវីឌ​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​សម្លឹង​មើល​មេឃ ហើយ​ដឹង​ច្បាស់​ថា ទ្រង់​កំពុង​ទត​ឃើញ​អ្វី​។ ហេតុ​នេះ​ហើយ ទ្រង់​មាន​បន្ទូល​ថា “ទ្រង់​បាន​តម្កល់​សិរី​ល្អ​ទ្រង់​ទុក​នៅ​លើ​ស្ថាន​សួគ៌”(ទំនុក​ដំកើង ៨:១)។ លោក​សាហ្គិន​មិន​បាន​និយាយ​ខុស​ទេ នៅពេល​ដែល​គាត់​ថា “មាន​អ្វីមួយ​ដ៏​អស្ចារ្យ​កំពុង​រង់​ចាំ​យើង”…

Read article
ការ​កុហក និង​សេចក្តី​ពិត

យ៉ូហាន ៨:៣១-៣២,៣៦,៤២-២៧ [សាតាំង] ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្តី​នោះ​ឯង​។ យ៉ូហាន ៨:៤៤ លោក​អាដូហ្វ អ៊ី​ត្លែរ(Adolf Hitler) ជឿ​ថា ការ​កុហក​ធំៗ​មាន​អំណាច​ជាង​ការ​កុហក​តូចៗ ហើយ​គួរ​ឲ្យ​សោក​ស្តាយ​ណាស់ គាត់​បាន​យក​ទ្រឹស្ដី​នេះ​មក​អនុវត្តន៍​យ៉ាង​ជោគជ័យ​។ ក្នុង​ដើម​ដំបូង​នៃ​អាជីព​នយោបាយ​របស់​គាត់ គាត់​បាន​អះអាង​ថា គាត់​មិន​មាន​មហិច្ឆតា​ទេ តែ​គាត់​ពេញ​ចិត្ត​ក្នុង​ការ​គាំទ្រ​អ្នក​ដទៃ​ឲ្យ​សម្រេច​គោលដៅ​របស់​ពួក​គេ។ ពេល​គាត់​ឡើង​កាន់​អំណាច​ដឹកនាំ​ប្រទេស​អាឡឺម៉ង់ គាត់​និយាយ​ថា គណៈ​បក្ស​របស់​គាត់​មិន​មាន​ចេតនា​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​នរណា​ម្នាក់​ទេ​។ ក្រោយមក គាត់​ក៏បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​បង្ហាញ​ឲ្យ​គេ​យល់​ឃើញថា គាត់​ជា​បិតា​ជាតិ និង​ជា​អ្នក​ដឹកនាំ​ប្រកបដោយ​ក្រម​សីលធម៌​។ ប៉ុន្តែ មនុស្ស​រាប់​សិប​លាន​នាក់​បាន​រង​គ្រោះ និង​បាត់បង់​ជីវិត​ដោយសារ​សង្គ្រាម​លោក​លើក​ទីពីរ និង​អំពើ​ប្រល័យ​ពូជ​សាសន៍​ដែល​គាត់​បាន​បង្ក​ឡើង​។ សាតាំង​បាន​ប្រើ​ការ​កុហក ដើម្បី​គ្រប់​គ្រង​ជីវិត​យើង​ផង​ដែរ​។ ឲ្យតែ​មាន​ឱកាស វា​តែងតែ​បង្ក​ការ​ភ័យ​ខ្លាច កំហឹង និង​ភាព​អស់​សង្ឃឹម ព្រោះ​វា​ជា អ្នក​កំភូត និង​ជា​ឪពុក​នៃ​សេចក្តី​កំភូត(យ៉ូហាន ៨:៤៤)។ សាតាំង​មិន​អាច​និយាយ​ការ​ពិត​បានទេ ព្រោះ​ព្រះយេស៊ូវ​មាន​បន្ទូល​ថា មិន​មាន​សេចក្តី​ពិត​នៅ​ក្នុង​ខ្លួន​វា​​។ មាន​ការ​កុហក​មួយ​ចំនួន ដែល​អារក្ស​ជា​ខ្មាំង​សត្រូវ​របស់​យើង​បាន​ប្រើ​។ ទីមួយ វា​នាំ​យើង​គិត​ថា ការ​អធិស្ឋាន​របស់​យើង​មិន​សំខាន់​ទេ​។ ទេ ការ​អធិស្ឋាន​សំខាន់​ណាស់​។ ព្រះ​គម្ពីរ​បាន​ចែងថា “សេចក្តី​ទូល​អង្វរ​ដ៏​អស់ពី​ចិត្ត​របស់​មនុស្ស​សុ​ចរិត នោះ​ពូកែ​ណាស់”(យ៉ាកុប ៥:១៦)។ ទីពីរ…

Read article
ភាព​រួញ​ខ្លី​នៃ​ពេល​ដ៏​រីករាយ

សា​ស្តា ៨:១៤-១៧ រួច​យើង​បាន​និយម​ខាង​សេចក្តី​សប្បាយ ពីព្រោះ​នៅ​ក្រោម​ថ្ងៃ មនុស្ស​ឥតមាន​អ្វី​ល្អ​ជាង​ការ​ស៊ីផឹក ហើយ​មាន​ចិត្ត​រីករាយ​នោះ​ទេ​។ សា​ស្តា ៨:១៥ ផ្កា​សាគូរ៉ា​រីក​ស្គុះ​ស្គាយ និង​បញ្ចេញ​ក្លិន​ដ៏​ក្រអូប ដោយ​បាន​តុប​តែង​ទឹកដី​ប្រទេស​ជប៉ុន ឲ្យ​មាន​ទេ​សភាព​ពណ៌​ស៊ី​ជម្ពូ​ដ៏​ស្រទន់ យ៉ាង​ស្រស់​ស្អាត ក្នុង​រដូវ​ផ្កា​រីក​រៀង​រាល់​ឆ្នាំ ហើយ​បាន​នាំមក​នូវ​ភាព​រីករាយ ដល់​ប្រជា​ពលរដ្ឋ ក៏​ដូចជា​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​។ សម្រស់​ផ្ការីក​ដែល​មាន​រយៈ​ពេល​ខ្លី​នោះ បាន​ក្រើន​រំឭក​ជនជាតិ​ជប៉ុន​ឲ្យ​គយគន់​ភាព​ស្រស់​ស្អាត និង​ស្រូប​យក​ក្លិន​ដ៏​ក្រអូប​នៃ​ផ្កា​សាគូរ៉ា ទាន់​នៅ​មាន​ឱកាស​។ ភាព​រួញ​ខ្លី​នៃ​បទ​ពិសោធន៍​ដ៏​រីករាយ​នេះ នាំមក​នូវ​អារម្មណ៍​សោក​ស្តាយ ចំពោះ​ភាព​មិន​ស្ថិត​ស្ថេរ​។ ពួកគេ​ក៏​បាន​ហៅ​ការ​សប្បាយ​ដែល​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស​ថា “ការ​ស្គាល់​រយៈ​ពេល​ខ្លី”។ ក្នុង​នាម​យើង​ជា​មនុស្ស យើង​ចង់​មាន​អារម្មណ៍​ដ៏​រីករាយ ហើយ​បន្លាយ​ពេល​ដ៏​រីករាយ ឲ្យ​មាន​រយៈ​ពេល​កាន់តែ​វែង​។ នេះ​ជា​បញ្ហា​ដែល​យើង​មិន​ពិបាក​យល់​ទេ​។ តែ​ការ​ពិត​ដែល​ថា ជីវិត​យើង​មាន​ពេញ​ដោយ​ទុក្ខ​លំបាក គឺ​មានន័យថា យើង​ត្រូវតែ​រៀន​មើលទៅ​ទុក្ខ​លំបាក និង​ការ​សប្បាយ តាម​កញ្ចក់​ឆ្លុះ​នៃ​សេចក្តី​ជំនឿ លើ​ព្រះ​ដែល​មាន​ក្តី​ស្រឡាញ់​។ យើង​មិន​ចាំបាច់​ត្រូវ​មាន​គំនិត​អវិជ្ជមាន​ច្រើន​ពេក ឬ​គួរតែ​មាន​គំនិត​វិជ្ជមាន​ពេក អំពី​ជីវិត​របស់​យើង​នោះ​ឡើយ​។ កណ្ឌ​គម្ពីរ​សា​ស្តា​បាន​ផ្តល់​ឲ្យ​យើង​នូវ​គំរូ​ដ៏​មាន​ប្រយោជន៍​សម្រាប់​ការ​រស់នៅ​។ មនុស្ស​ជា​ច្រើន​យល់​ឃើញថា កណ្ឌ​គម្ពីរ​នេះ​បាន​និយាយ​អំពី​រឿង​អវិជ្ជមាន​ជា​ច្រើន តែ​ទោះជា​យ៉ាងណា​ក៏ដោយ ស្តេច​សាឡូម៉ូន​ដែល​បាន​សរសេរ​ថា “អ្វីៗ​សុទ្ធ​តែ​អសា​រឥតការ”(១:២) ក៏បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​របស់​គាត់ ឲ្យ​រក​ឃើញ​ក្តី​អំណរ ក្នុង​រឿង​ដ៏​សាមញ្ញ​ក្នុង​ជីវិត​យើង ដោយ​មាន​បន្ទូល​ថា នៅ​ក្រោម​ថ្ងៃ មនុស្ស​គ្មាន​កិច្ចការ​អ្វី​ដែល​ល្អ​ជាង​ការ​បរិភោគ​អាហារ និង​ផឹក​ភេសជ្ជៈ ហើយ​មាន​ចិត្ត​រីករាយ​នោះ​ទេ”(៨:១៥)។…

Read article
ហ៊ាន​ប្រឆាំង​នឹង​ទស្សនៈ​ដែល​ពេញ​និយម

២របាក្សត្រ ១៨:៩-១៦ ខ្ញុំ​ស្បថ​ដោយនូវ​ព្រះយេហូវ៉ា ដ៏​មាន​ព្រះ​ជន្ម​រស់​ថា សេចក្តី​ណា​ដែល​ព្រះ​នៃ​ខ្ញុំ​ទ្រង់​មាន​ព្រះ​បន្ទូល​មក នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្តី​នោះ​ឯង​។ ២របាក្សត្រ ១៨:១៣ បន្ទាប់​ពី​សន្និសីទ​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស ​សង្គ្រាម​លោក​លើកទី១​ក៏បាន​បញ្ចប់ លោក​ហ្វឺឌីណង់ ហ្វូច(Ferdinand Foch) ជា​អគ្គ​មេបញ្ជាការ​​នៃ​កងទ័ព​ប្រទេស​បារាំង បាន​ធ្វើ​ការ​សង្កេត​មើល​ស្ថាន​ការណ៍​ពិភពលោក ហើយក៏​បាន​មាន​ប្រសាសន៍​ដោយ​ចិត្ត​ជូរ​ល្វីង​ថា “ពិភពលោក​មិន​ទាន់​មាន​សន្តិភាព​នៅឡើយ​ទេ​។ នេះ​គ្រាន់តែ​ជា​បទ​ឈប់​បាញ់​គ្នា ដែល​មាន​រយៈ​ពេល២០ឆ្នាំ”។ ទស្សនៈ​របស់​លោក​ហ្វូច បាន​ប្រាស​ចាក​ទស្សនៈ​ដ៏​ពេញ​និយម​របស់​មនុស្ស​នៅ​សម័យ​នោះ ដែល​បាន​យល់​ឃើញថា សង្រ្គាម​លោក​លើកទី១ ដ៏​គួរ​ឲ្យ​តក់ស្លុត​នេះ គឺជា “សង្រ្គាម​ដែល​បាន​បញ្ចប់​សង្រ្គាម​ទាំង​អស់”។ ២០ឆ្នាំ និង២ខែ​ក្រោយមក សង្រ្គាម​លោក​លើកទី២ ក៏បាន​ផ្ទុះ​ឡើង​។ លោក​ហ្វូច​ពិតជា​និយាយ​ត្រូវ​។ តាំងពី​យូរ​មក​ហើយ លោក​មីកាយ៉ា ជា​ហោរា​ពិតតែ​មួយ​របស់​ព្រះ ក្នុង​តំបន់​ដែល​គាត់​រស់នៅ ក្នុង​សម័យ​របស់​គាត់​ ​បាន​ថ្លែង​ទំនាយ​យ៉ាង​ត្រឹម​ត្រូវ​សម្រាប់​នគរ​អ៊ីស្រាអែល អំពី​លទ្ធផល​នៃ​សឹក​សង្រ្គាម(២របាក្សត្រ ១៨:៧)។ ផ្ទុយ​ទៅវិញ ហោរា​ក្លែង​ក្លាយ​ទាំង៤០០នាក់ របស់​ស្តេច​អ័ហាប់ បាន​ថ្លែង​ទំនាយ​ថា ស្តេច​នឹង​មាន​ជ័យ​ជម្នះ​ក្នុង​សង្រ្គាម​ទៅ​វិញ។ ហេតុ​នេះ​ហើយ មន្រ្តី​ម្នាក់​ដែល​នាំ​ហោរា​មីកាយ៉ា​ចូល​គាល់​ស្តេច ក៏បាន​ប្រាប់​គាត់​ថា “មើល ពួក​ហោរា​ទាំង​អស់​សុទ្ធ​តែ​ទាយ​ល្អ ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូចជា​ពាក្យ​របស់​ហោរា​ទាំង​នោះ ដោយ​ពោល​តែ​សេចក្តី​ល្អ​ដែរ”(ខ.១២)។ លោក​មីកា​យ៉ាក៏​បាន​ឆ្លើយ​តប​ថា “សេចក្តី​ណា​ដែល​ព្រះ​នៃ​ខ្ញុំ​ទ្រង់​មាន​ព្រះ​បន្ទូល​មក…

Read article