នំម៉ាណាប្រចាំថ្ងៃ

You are here:
សេចក្តីមួយដែលពិតជាសំខាន់

លូកា ១០:៣៨-៤២ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ មាន​សេចក្តីតែ១ទេ ដែល​សំរាប់​ត្រូវ​ការ​។ លូកា ១០:៤១-៤២ ក្នុង​ការ​ធ្វើ​ដំណើរ​ប្រកប​គ្នា នៅពេល​ចុង​សប្តាហ៍ កាល​ពី​ខែ​មីនា ខ្ញុំ​បាន​ដឹកនាំ​ការ​សិក្សា​ព្រះបន្ទូល​អំពី​រឿង​នាង​ម៉ារា និង​នាង​ម៉ាថា ជា​ប​ង​ប្អូន​របស់​លោក​ឡាសា(យ៉ូហាន ១១:៥)។ អ្នក​ទាំង​បី​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ព្រះយេស៊ូវ​។ កាល​នោះ យើង​បាន​ជួប​ជុំ​គ្នា ក្នុង​តំបន់​ដាច់​ស្រយាល​មួយ នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ប្រទេស​អង់គ្លេស​។ បន្ទាប់​ពី​បាន​រៀន​ព្រះ​គម្ពីរ​ជាមួយ​គ្នា​ហើយ អ្នក​ចូល​រួម​ជា​ច្រើន​បាន​ចែក​ចាយ​ថា ​ការ​ចំណាយ​ពេល​ជាមួយ​គ្នា​ប៉ុន្មាន​ថ្ងៃ​នោះ ពួកគេ​បាន​រៀន​អង្គុយ នៅ​ទាប​ព្រះ​បាទ​ព្រះយេស៊ូវ តាម​គំរូ​នាង​ម៉ារា​។ ពួកគេ​ចង់​ចង់​ដេញ​តាម​សេចក្តី​មួយ​ដែល​ពិតជា​សំខាន់ (លូកា ១០:៤២) គឺ​ដូច​ដែល​ព្រះយេស៊ូវ​បាន​ប្រាប់​នាង​ម៉ាថា ដោយ​សេចក្តី​ស្រឡាញ់ ឲ្យ​ដេញ​តាម​សេចក្តី​នោះ ដែល​ជា​ការ​ចូល​ទៅ​ជិត ហើយ​រៀន​សូត្រ​ពី​ព្រះអង្គ​។ កាល​ព្រះយេស៊ូវ​បាន​ទៅលេង​ផ្ទះ​នាង​ម៉ារា នាង​ម៉ាថា និង​លោក​ឡាសា នាង​ម៉ាថា​មិន​បាន​ដឹង​ជា​មុន​ថា ព្រះ​អង្គ​នឹង​យាង​មក​ទេ ដូច​នេះ យើង​អាច​ដឹង​ថា ហេតុ​អ្វី​នាង​មិន​សប្បាយ​ចិត្ត​ចំពោះ​នាង​ម៉ារា ដែល​មិន​បាន​ជួយ​រៀបចំ​ម្ហូប​អាហារ​ថ្វាយ​ព្រះអង្គ និង​មិត្តសំឡាញ់​របស់​ព្រះអង្គ​។ តែ​នាង​បាន​មើល​រំលង​សេចក្តី​ដែល​ពិតជា​សំខាន់ គឺ​ការ​រៀន​ព្រះបន្ទូល​ព្រះអង្គ​។ ព្រះគ្រីស្ទ​មិន​បាន​ស្តី​បន្ទោស​នាង ដោយសារ​នាង​ចង់​បម្រើ​ព្រះអង្គ​នោះ​ទេ តែ​បាន​រំឭក​នាង​ថា នាង​បាន​ខកខាន​មិន​បាន​ទទួល​សេចក្តី​អ្វី​ដែល​សំខាន់​បំផុត​នៅ​ថ្ងៃ​នោះ​។ យើង​អាច​ឈប់​បង្អង់ ហើយ​រំឭក​ខ្លួនឯង អំពី​សេចក្តី​ដែល​ពិតជា​សំខាន់​ក្នុង​ជីវិត ពេលណា​មាន​ការ​រំខាន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ឬ​មាន​អារម្មណ៍​ថា​ពិបាក​ពេក ដោយសារ​មាន​កិច្ចការ​ជា​ច្រើន​ដែល​យើង​ចង់​ធ្វើ​ឲ្យ​ជោគជ័យ​។…

Read article
ព្រះអង្គមិននឹកចាំពីអំពើបាបគេទៀតទេ

យេរេមា ៣១:២៧-៣៤ អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ​។ យេរេមា ៣១:៣៤ កាលពី​ក្មេង មាន​ពេល​មួយ ខ្ញុំ​បាន​បើក​ឡាន​ភីក​អាប់​របស់​ជីតា​ខ្ញុំ រេ​ចង្កូត​ចុះ​ឡើងៗ នៅ​លើ​ទំនប់​។ ខ្ញុំ​បាន​បាត់បង់​ម្ចាស់​ការ ឡាន​នោះ​ក៏បាន​ផ្លោង​ចេញពី​ទំនប់​នោះ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​កំពុង​ហោះ​ហើរ​។ ខ្ញុំ​ចាំ​ថា កាល​នោះ ខ្ញុំ​បាន​គិតថា វា​ជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ ដែល​ខ្ញុំ​មិន​បាត់បង់​ជីវិត​នៅ​ថ្ងៃនោះ​។ មួយ​សន្ទុះ​ក្រោយមក ឡាន​នោះ​ក៏បាន​ចុះ​តាម​ជម្រាល​ដែល​ចោទ​ខ្លាំង ហើយ​ក៏​បាន​រមៀល​ជា​ច្រើន​ត្រឡប់​ទៅដល់​ខាង​ក្រោម​។ ខ្ញុំ​ក៏​បាន​វា​ចេញ​ពី​ឡាន​ដែល​ខ្ទេចខ្ទី ដោយ​សុវត្ថិភាព​។ ឡាន​ភីក​អាប់​នោះ​បាន​ខូច​ខាត​ទាំងស្រុង នៅ​ព្រឹក​ខែ​ធ្នូ ឆ្នាំ១៩៩២​។ ព្រះ​ទ្រង់​បាន​ទុក​ជីវិត​ឲ្យ​ខ្ញុំ​។ ចុះ​ចំណែកឯ​ជីតា​ខ្ញុំ​វិញ? តើ​គាត់​នឹង​ស្តី​បន្ទោស​ខ្ញុំ​ដូច​ម្តេច​ខ្លះ? តាម​ពិត គាត់​មិន​ដែល​និយាយ​សូម្បី​មួយ​ម៉ាត់ អំពី​ឡាន​នោះ​។ គាត់​មិន​បាន​ស្តី​បន្ទោស មិន​បាន​ឲ្យ​ខ្ញុំ​សង​ឡាន​គាត់វិញ គឺ​មិន​បាន​ធ្វើ​អ្វី​សោះ​។ គាត់​មានតែ​ការ​អត់​ទោស​ឲ្យ​ខ្ញុំ​ប៉ុណ្ណោះ​។ ហើយ​គាត់​ក៏​មាន​ទឹក​មុខ​ញញឹម ពេល​ដែល​បាន​ដឹង​ថា ខ្ញុំ​មិន​មាន​របួស​។ ការ​អត់ឱន​របស់​ជីតា​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះគុណ​ព្រះ ក្នុង​បទ​គម្ពីរ យេរេមា ជំពូក៣១​។ ទោះ​រាស្រ្ត​របស់​ព្រះអង្គ​បាន​ធ្វើ​អំពើបាប​ទាស់​នឹង​ព្រះអង្គ​ម្តង​ហើយ​ម្តង​ទៀត ព្រះអង្គ​បាន​សន្យា​ថា នឹង​ស្អាង​ទំនាក់​ទំនងជា​មួយ​ពួកគេ​ឡើង​វិញ ដោយ​មាន​បន្ទូល​ថា “អញ​នឹង​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប​គេ​ទៀត​ជា​ដរាប​ទៅ” (ខ.៣៤)។ ខ្ញុំ​ដឹង​ច្បាស់​ថា…

Read article
ព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់យើង

២របាក្សត្រ ២០:១-៧ នោះ​ទ្រង់​ក៏​បែរ​ព្រះ​ភក្ត្រ​ទៅ​ឯ​ជញ្ជាំង អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​។ ២របាក្សត្រ ២០:២ មាន​ស្រ្តី​ម្នាក់​បាន​ក្លាយ​ជា​ស្រ្តី​មេម៉ាយ ដោយសារ​ស្វាមី​គាត់​បាន​បាត់បង់​ជីវិត ក្នុង​ពេល​ថ្មីៗ​នេះ​។ គាត់​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ច្រើន ដោយសារ​គាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ក្នុង​ការ​ដក​ប្រាក់​ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​។ គាត់​ត្រូវ​ការ​ព័ត៌មាន​សំខាន់ៗ​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បាន​ឆក់​យក​ជីវិត​ស្វាមី​គាត់​។ គាត់​បាន​ទៅ​ជួប​មន្រ្តី​ប៉ូលិស​ម្នាក់ ដែល​បាន​សន្យា​ថា នឹង​ជួយ​គាត់ តែ​គាត់​បាន​បាត់​នាម​ប័ណ្ណ​របស់​មន្ត្រី​ប៉ូលិស​នោះ​ហើយ​។ ដូច​នេះ​គាត់​ក៏​បាន​អធិស្ឋាន ទូល​អង្វរ​សូម​ព្រះ​អម្ចាស់​ជួយ​។ បន្តិច​ក្រោយមក ពេល​គាត់​ទៅ​ព្រះវិហារ គាត់​ដើរ​ក្បែរ​បង្អួច ឃើញ​នាម​ប័ណ្ណ​របស់​មន្ត្រី​ប៉ូលិស​នោះ នៅ​លើ​ស៊ុម​បង្អួច​។ គាត់​មិន​ដឹង​ថា វា​នៅ​លើ​ស៊ុម​បង្អួច​នោះ ដោយ​របៀបណា​ទេ តែ​គាត់​ដឹង​ថា ហេតុ​អ្វី​។ គាត់​ក៏​បាន​អធិស្ឋាន យ៉ាង​ខ្ជាប់​ខ្ជួន​។ ព្រោះ​ព្រះ​គម្ពីរ​បាន​ចែងថា ព្រះ​អម្ចាស់​កំពុងតែ​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់​ពាក្យ​ទូល​អង្វរ​របស់​យើង​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ព្រះ​នេត្រ​នៃ​ព្រះអម្ចាស់ តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះ​កាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្តាប់​ពាក្យ​ទូល​អង្វរ​របស់​គេ”(១ពេត្រុស ៣:១២)។ ព្រះ​គម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ឧទាហរណ៍​ជា​ច្រើន ដើម្បី​បង្រៀន​យើង​អំពី​របៀប​ដែល​ព្រះ​ទ្រង់​ឆ្លើយតប​ការ​អធិស្ឋាន​។ សូម​យើង​មើល​ឧទាហរណ៍ អំពី​ស្តេច​ហេសេគា ជា​ស្តេច​យូដា ដែល​កំពុង​មាន​ជំងឺ​។ ទ្រង់​បាន​ទទួល​បទ​ទំនាយ​ពី​ហោរា​អេសាយ​ថា ទ្រង់​នឹង​សុគត​។ ពេល​នោះ ស្តេច​អង្គ​នេះ​ជ្រាប​ថា ទ្រង់​ត្រូវ​ធ្វើ​អ្វី​។ ទ្រង់​ក៏​បាន​អធិស្ឋាន​ដល់​ព្រះអម្ចាស់(២ពង្សាវតាក្សត្រ ២០:២)។ ភ្លាមៗ​នោះ ព្រះអម្ចាស់​ក៏បាន​ប្រាប់​ហោរា​អេសាយ ឲ្យ​ទៅ​ទូល​ស្តេច​ហេសេគា​ថា…

Read article
ការតោងព្រះយេស៊ូវឲ្យជាប់

ម៉ាថាយ ៩:១៨-២២ ដោយ​គិត​ក្នុង​ចិត្ត​ថា “បើ​គ្រាន់តែ​ពាល់​ជាយ​ព្រះ​ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បានជា​ហើយ”។ ម៉ាថាយ ៩:២១ មាន​​ពេល​មួយ ខ្ញុំ​បាន​ចុះ​តាម​ជណ្តើរ​ក្នុង​អគារ​ការិយាល័យ​របស់​ខ្ញុំ ដែល​បត់​ចុះ​ឡើង​។ ខ្ញុំ​ក៏បាន​វិលមុខ ហើយ​មាន​អារម្មណ៍​ថា ជណ្តើរ​ហាក់​ដូច​ជា​កំពុង​តែ​វិល​ឥត​ឈប់​។ ខ្ញុំ​ខំ​តោង​បង្កាន់ដៃ​ឲ្យ​ជាប់​។ ពេល​ដែល​បេះ​ដូច​ខ្ញុំ​បាន​លោត​កាន់តែ​ខ្លាំង ជើង​ខ្ញុំ​ទន់​អស់ ខ្ញុំ​ក៏​បាន​តោង​បង្កាន់ដៃ​កាន់តែ​ខ្លាំង​។ អរ​ព្រះគុណ​ព្រះអង្គ ដែល​បង្កាន់​ដៃ​ជណ្តើរ​មាន​ភាព​រឹងមាំ​។ ក្រោយមក ខ្ញុំ​ក៏បាន​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា ខ្ញុំ​ខ្វះ​គ្រាប់​ឈាម​ក្រហម បានជា​ខ្ញុំ​មាន​ភាព​ទន់​ខ្សោយ ហើយ​វិលមុខ​ខ្លាំង​។ បញ្ហា​នេះ​មិន​ធ្ងន់ធ្ងរ​ទេ ខ្ញុំ​បាន​បំប៉ន​សុខ​ភាព​ឲ្យ​ល្អ​ឡើង​វិញ តែ​ខ្ញុំ​មិន​ដែល​ភ្លេច​ទេ​ថា ខ្លួនឯង​មាន​ភាព​ទន់​ខ្សោយ​ប៉ុណ្ណា​នៅ​ថ្ងៃ​នោះ​។ ហេតុ​នេះ​ហើយ ខ្ញុំ​បាន​កោត​សរសើរ​ស្ត្រី ដែល​បាន​ពាល់​ជាយ​ព្រះ​ពស្ត្រ​របស់​ព្រះយេស៊ូវ​។ នាង​មិន​គ្រាន់​តែ​ខំ​ប្រជ្រៀត​ចូល​ក្នុង​ហ្វូង​មនុស្ស ទោះ​នាង​មាន​កម្លាំង​ខ្សោយ​យ៉ាងណា​ក៏ដោយ តែ​ក៏​បាន​បង្ហាញ​សេចក្តី​ជំនឿ​របស់​នាង ក្នុង​ការ​ចូល​ទៅ​ជិត​ព្រះអង្គ(ម៉ាថាយ ៩:២០-២២)។ នាង​មាន​ហេតុផល​ដ៏​ល្អ ដែល​ត្រូវ​មាន​ការ​ភ័យ​ខ្លាច ព្រោះ​ក្រឹត្យ​វិន័យ​របស់​សាសន៍​យូដា បាន​រាប់​នាង​ថា មិន​ស្អាត ហើយ​ការ​ចូល​ទៅ​ជិត​អ្នក​ដទៃ ដោយ​ភាព​មិន​ស្អាត​ដូច​នេះ អាច​នាំ​ឲ្យ​នាង​ទទួល​ទោស​ធ្ងន់ធ្ងរ(លេវី​វិន័យ ១៥:២៥-២៧)។ តែ​នាង​នៅតែ​បន្ត​ដើរ​ទៅ​រក​ព្រះអង្គ ដោយសារ​នាង​គិតថា “បើ​គ្រាន់តែ​ពាល់​ជាយ​ព្រះ​ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បានជា​ហើយ”។ ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសាក្រិក ពាក្យ​ដែល​ប្រែ​មក​ថា “ពាល់” ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៩:២១ មានន័យថា…

Read article
ប្រភពពិតប្រាកដនៃព្រះពរ

១សាំយ៉ូអែល ៤:១-១១ អញ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​អញ អញ​មិន​ព្រម​ប្រគល់​សិរី​ល្អ​របស់​អញ​ដល់​អ្នកណា​ទៀត​។ អេសាយ ៤២:៨ មាន​ពេល​មួយ លោកថម(Tom) បាន​ដើរ​ជាន់​របស់​អ្វី​ម្យ៉ាង នៅ​ក្នុង​ដី លាន់​សូរ​ក្រិក ពី​ក្រោម​ស្បែ​កជើង​ក​វែង​របស់​គាត់​។ គាត់​មាន​អារម្មណ៍​ភ័យ​ស្រៀវ​ឆ្អឹង​ខ្នង ហើយ​គិតថា គាត់​ហួស​ពេល​ហើយ​។ តែ​សភាវគតិ​របស់​គាត់ បាន​បណ្តាល​ឲ្យ​គាត់​ស្ទុះ​លោត​មួយ​ទំហឹង ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​។ អរ​ព្រះគុណ​ព្រះអង្គ គ្រឿង​ផ្ទុះ​ដែល​កប់​ក្នុង​ដី មិន​បាន​ផ្ទុះ​នៅពេល​នោះ​ទេ​។ ក្រោយមក ក្រុង​អ្នក​ដោះ​មីន​ក៏​បាន​ចុះ​ម​កកាយ​បាន​គ្រឿង​ផ្ទុះ​មានទម្ងន់ប្រហែល៤០គីឡូក្រាម ចេញពី​កន្លែង​នោះ​។ លោក​ថម បាន​បន្ត​ពាក់​ស្បែក​ជើង​ក​វែង​នោះ​ ទាល់​តែ​វា​ដាច់​រហែក ពាក់​លែង​កើត​។ គាត់​បាន​ហៅ​ស្បែក​ជើង​មួយ​គូរ​នោះ​ថា “ស្បែកជើង​នាំ​សំណាង​ល្អ”។ លោក​ថម ប្រហែល​ជា​បាន​ជាប់​ជិត​នឹង​ស្បែកជើង​នោះ ដក​មិន​រួច ដោយសារ​គាត់​នឹក​ចាំ​ពេល​ដែល​គាត់​ជាន់​គ្រាប់មីន​ប៊ិះ​នឹង​ស្លាប់​។ តែ​មនុស្ស​ច្រើន​តែ​ជួប​ការ​ល្បួង​ឲ្យ​ចាត់​ទុក​វត្ថុ​ប្រើ​ប្រាស់​ថា “នាំ​សំណាង​ល្អ” ឬ​ថែម​ទាំង​បាន​បន្ថែម​តម្លៃ​ខាង​វិញ្ញាណ​ថា ពួកវា​ជា​វត្ថុ​ដែល “មាន​ពរ”។ ទោះជា​យ៉ាងណា​ក៏ដោយ តាម​ពិត គ្រោះ​ថ្នាក់​កើត​មាន នៅពេល​ដែល​យើង​លើក​ដំកើង​វត្ថុ​អ្វីមួយ ឬ​សូម្បីតែ​និមិត្ត​សញ្ញា​អ្វីមួយ ថា​ជា​ប្រភព​នៃ​ព្រះពរ​។ ពួក​អ៊ីស្រាអែល​បាន​រៀន​សូត្រ​នូវ​មេរៀន​មួយ​នេះ តាម​របៀប​ដ៏​ពិបាក​។ មួយ​ពេល​មួយ ពួកគេ​បាន​ចាញ់​សង្រ្គាម ហើយ​ត្រូវ​កងទ័ព​សាសន៍​ភីលីស្ទីន​ដេញ​​តាម​។ ខណៈ​ពេល​ដែល​ពួក​អ៊ីស្រាអែល​កំពុង​គិត​ពិចារណា អំពី​បរាជ័យ​របស់​ខ្លួន ពួក​ចាស់ទុំ​របស់​ពួកគេ​មាន​គំនិត​យក “ហិប​សញ្ញា​របស់​ព្រះអម្ចាស់”…

Read article
សេចក្តីស្រឡាញ់ កើតមានតាមរយៈការអធិស្ឋាន

លូកា ៦:២៧-៣១ ចូរ​ឲ្យពរ​ដល់​អ្នកណា​ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នកណា​ដែល​ធ្វើទុក្ខ​អ្នក​។ លូកា ៦:២៨ កាលពី​មុន លោកចន(John) បាន​បង្ក​ការ​រំខាន​ជា​ច្រើន នៅ​ព្រះវិហារ អស់​ពេល​ជា​ច្រើន​ឆ្នាំ​។ គាត់​ជា​មនុស្ស​ឆេវឆាវ មាន​ការ​ទាមទារ​ច្រើន ហើយ​ខ្វះ​ការ​គួរ​សមជា​ញឹក​ញាប់​។ គាត់​តែងតែ​រអ៊ូរទាំ​ថា គេ “បម្រើ” គាត់​មិន​បាន​ល្អ ហើយ​ថា អ្នក​ស្ម័គ្រ​ចិត្ត និង​បុគ្គលិក​ព្រះវិហារ​មិន​ចេះ​ធ្វើ​ការ​។ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ គេ​ពិតជា​ពិបាក​ស្រឡាញ់​គាត់​ណាស់​។ ដូច​នេះ ពេល​ដែល​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា គាត់​បាន​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​មហារីក ខ្ញុំ​ពិបាក​អធិស្ឋាន​ឲ្យ​គាត់​។ គំនិត​របស់​ខ្ញុំ​មាន​ពេញ​ទៅ​ដោយ​ការ​នឹក​ចាំ អំពី​ពាក្យ​សម្តី​ទ្រគោះ​បោះបោក និង​អត្ត​ចរិត​របស់​គាត់ ដែល​មិន​សម​រម្យ​។ តែ​ការ​នឹក​ចាំ​ការ​បង្គាប់​របស់​ព្រះយេស៊ូវ ឲ្យ​ស្រឡាញ់​អ្នក​ដទៃ បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​អធិស្ឋាន​ឲ្យ​លោក​ចន ជា​រៀង​រាល់​ថ្ងៃ​។ ពីរបី​ថ្ងៃ​ក្រោយមក ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្លួនឯង​បាន​ចាប់​ផ្តើម​គិត​អំពី​លក្ខណៈ​សម្បត្តិ​អាក្រក់​របស់​គាត់ តិច​ជាង​មុន​។ ខ្ញុំ​បាន​គិត​ឃើញថា គាត់​មុខជា​មាន​ការ​ឈឺ​ចាប់​ណាស់ ហើយ​ក៏​ប្រហែល​កំពុង​មាន​អារម្មណ៍​ថា វង្វេង​ចេញ​ឆ្ងាយ​ពី​សេចក្តី​ពិត​។ ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​អធិស្ឋាន​បាន​បើក​ចំហ​ចិត្ត អារម្មណ៍ និង​ទំនាក់​ទំនង​របស់​យើង​ជាមួយ​ជាមួយ​អ្នក​ដទៃ ឲ្យ​ព្រះ​អម្ចាស់​យាង​ចូល ហើយ​ជួយ​ឲ្យ​យើង​មាន​ចិត្ត​គំនិត​ដូច​ព្រះអង្គ​។ ការ​ថ្វាយ​បំណង​ចិត្ត និង​អារម្មណ៍​របស់​យើង ដល់​ព្រះអង្គ ក្នុង​ការ​អធិស្ឋាន គឺជា​ការ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​កែ​ប្រែ​ចិត្ត​គំនិត​យើង…

Read article
ជ័យជម្នះដែលព្រះយេស៊ូវបានប្រទានហើយ

២របាក្សត្រ ២០:១៥-២២ កាល​គេ​ចាប់​តាំង​ច្រៀង ហើយ​សរសើរ​ឡើង នោះ​ព្រះយេហូវ៉ា​ទ្រង់​បង្កប់​ទ័ព​ទាស់​នឹង​ពួក​កូនចៅ​អាំម៉ូន ម៉ូ​អាប់ និង​ពួក​ភ្នំ​សៀរ ដែល​មក​ចង់​ច្បាំង​នឹង​ពួក​យូដា ឲ្យ​គេ​ត្រូវ​ចាញ់​។ ២របាក្សត្រ ២០:២២ ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើកទី២ ជំរុំ​កងទ័ព​មួយ​ចំនួន ក្នុង​ទ្វីប​អឺរ៉ុប បាន​ទទួល​ជំនួយ​ខុសពី​ធម្មតា ជា​ព្យាណូ ដែល​គេ​បាន​ទម្លាក់​តាម​ឆ័ត្រយោង​ពីលើ​យន្តហោះ សម្រាប់​ទាហាន​ដែល​នឹក​ផ្ទះ​។ គេ​បាន​ផលិត​ព្យាណូ​ខ្នាត​តូច តាម​របៀប​ដ៏​ពិសេស ដោយ​ប្រើ​លោហៈ​ធាតុ តែ១០ភាគរយ នៃ​បរិមាណ​លោហៈ​ធាតុ​ដែលគេ​ប្រើ ក្នុង​ការ​ផលិត​ព្យាណូ​ខ្នាត​ធំ ព្រម​ទាំង​ប្រើ​ឈើ​បិទ​នឹង​កាវ​ដែល​ធន់​នឹង​ទឹក និង​ដាក់​ថ្នាំ​ការពារ​សត្វ​ល្អិត​ទៀត​ផង​។ ព្យាណូ​ទាំង​នោះ​មាន​ភាព​រឹងមាំ ហើយ​សាមញ្ញ តែ​បាន​ផ្តល់​ឲ្យ​នូវ​ការ​កម្សាន្ត​សប្បាយ និង​ការ​លើក​ទឹក​ចិត្ត ដល់​ទាហាន ដែល​កំពុង​ជួប​ជុំ​គ្នា ដើម្បី​ច្រៀង​បទ​ចម្រៀង​ដែល​ពួក​គេ​ធ្លាប់​ច្រៀង កាល​នៅ​ផ្ទះ​។ ការ​ច្រៀង​សរសើរ​ដំកើង​ព្រះ ស្ថិត​ក្នុង​ចំណោម​វិធី​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ដែល​ជួយ​អ្នកជឿ​ព្រះយេស៊ូវ ឲ្យ​អាច​រក​ឃើញ​សន្តិភាព ក្នុង​ពេល​ដែល​ជីវិត​ជួប​ភាព​វឹកវរ​ផង​ដែរ​។ រឿង​នេះ​ក៏បាន​កើត​ឡើង ចំពោះ​ស្តេច​យ៉ូសាផាត កាល​ទ្រង់​កំពុង​ប្រឈម​មុខ​ដាក់​កងទ័ព​ឈ្លានពាន ដែល​មាន​គ្នា​ច្រើន​សន្ធឹក(២របាក្សត្រ ២០)។ ទ្រង់​មាន​ព្រះទ័យ​តក់ស្លុត ហើយ​ក៏​បាន​ហៅ​រាស្រ្ត​ព្រះអង្គ ឲ្យ​ជួប​ជុំ​គ្នា​អធិស្ឋាន និង​តម​អត់(ខ.៣-៤)។ ព្រះអម្ចាស់​ក៏​បាន​ឆ្លើយតប ដោយ​បង្គាប់​ទ្រង់​ឲ្យ​ដឹកនាំ​ទ័ព ទៅ​តតាំង​នឹង​ខ្មាំង​សត្រូវ ដោយ​សន្យា​ថា ពួកគេ​នឹង​មាន​ជ័យ​ជម្នះ “ដោយ​គ្រាន់តែ​តម្រៀប​គ្នា​ឈរ​ស្ងៀម”ប៉ុណ្ណោះ(ខ.១៧)។ ស្តេច​យ៉ូសាផាត​ក៏​បាន​ជឿ​ព្រះបន្ទូល​ព្រះអម្ចាស់…

Read article
ស្គាល់សម្លេងអ្នកគង្វាល

យ៉ូហាន ១០:១-១០ ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់​។ យ៉ូហាន ១០:៤ កាលពី​ក្មេង ខ្ញុំ​បាន​ធ្លាប់​រស់នៅ ក្នុង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​គោមួយ​កន្លែង ក្នុង​រដ្ឋ​ថេនេស៊ី​។ នៅពេល​រសៀល​ខ្ញុំ​បាន​ដើរ​លេង​ជាមួយ​មិត្ត​ភក្តិ​ល្អ​បំផុត​របស់​ខ្ញុំ យ៉ាង​សប្បាយ​រីករាយ​។ យើង​បាន​ចូល​ក្នុង​ព្រៃ ជិះ​កូន​សេះ និង​ទៅ​មើល​គេ​ប្រកួត​ជិះ​គោ​ឡើងក ហើយក៏​បាន​ចូល​ទៅ​ក្នុង​ក្រោល​សេះ ដើម្បី​មើល​អ្នក​ចិញ្ចឹម​គោ កំពុង​ថែ​ទាំ​សេះ​របស់​ពួកគេ​។ ប៉ុន្តែ ពេលណា​ខ្ញុំ​បានឮ​ឪពុក​ខ្ញុំ​បញ្ចេញ​សម្លេង​ហួច​ពី​ចម្ងាយ លាន់ឮ​ខ្លាំង​ដូច​កញ្ចែ ខ្ញុំ​ក៏​បាន​ឈប់​ធ្វើ​អ្វីៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ ហើយ​ប្រញាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ខ្ញុំ​មិន​អាច​ស្តាប់​ច្រឡំ​សម្លេង​ស៊ីញ៉ូ​នោះ​បាន​ឡើយ ហើយក៏​ដឹង​ច្បាស់​ថា ឪពុក​ខ្ញុំ​កំពុង​តែ​ហៅ​ខ្ញុំ​។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក ខ្ញុំ​នៅតែ​ស្គាល់​សម្លេង​ហួច​នោះ​ដដែល​។ ព្រះយេស៊ូវ​បាន​ប្រាប់​សិស្ស​ព្រះ​អង្គ​ថា ព្រះអង្គ​ជា​អ្នក​គង្វាល ហើយ​អ្នក​ដើរ​តាម​ព្រះអង្គ គឺជា​សត្វ​ចៀម​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “ហ្វូង​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ ឯ​ចៀម​របស់​គាត់ នោះ​គាត់​ហៅ​តាម​ឈ្មោះ​វា​នីមួយ​ៗ នាំ​ចេញទៅ​ក្រៅ”(យ៉ូហាន ១០:៣)។ ព្រះ​យេស៊ូវ​ជ្រាប​ថា គ្រូ​ខុស​ឆ្គង និង​ព្រះគ្រីស្ទ​ក្លែងក្លាយ​ជា​ច្រើន ដែល​នឹង​លេច​ឡើង ក្នុង​លោកិយ ដែល​នឹង​នាំ​សិស្ស​ព្រះ​អង្គ​ឲ្យ​វង្វេង តែ​ព្រះអង្គ​បាន​ប្រកាស​ថា សម្លេង​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ នៅតែ​លាន់ឮ​ច្បាស់ ខុសពី​សម្លេង​ផ្សេង​ទៀត​។ “ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់”(ខ.៤)។ ចូរ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន ពេល​យើង​ស្តាប់​សម្លេង​ព្រះយេស៊ូវ គឺ​មិន​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​សម្លេង​ព្រះអង្គ​ឡើយ ព្រោះ​សេចក្តី​ពិតជា​មូល​ដ្ឋាន​បាន​ចែង​ច្បាស់​ថា :…

Read article
បំផ្លាញកិច្ចការរបស់សាតាំង

លោកុប្បត្ដិ ៣:១-១០ ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ហៅរក​អ័ដាម​ដោយ​ព្រះ​បន្ទូល​ថា ឯង​នៅឯណា? លោកុប្បត្តិ ៣:៩ មាន​ពេល​មួយ ភរិយា​ខ្ញុំ ឈ្មោះ​ឃែរី(Cari)មាន​ចិត្ត​រីករាយ ពេល​ដែល​បាន​ឃើញ​សត្វ​ចាបពូក​មួយ​គ្រួសារ កំពុង​មាន​ការ​រីក​លូត​លាស់​បាន​ល្អ ក្នុង​កន្ត្រក​ដែល​យើង​បាន​ចង​ព្យួរ នៅ​រានហាល​មុខ​ផ្ទះ​។ គាត់​ថា ថ្ងៃ​ស្អែក កូន​ចាប​​តូចៗ​ទាំង​នោះ នឹង​ចេះ​ហើរ​ហើយ​។ គាត់​បាន​មើល​សត្វ​ចាប​ពូក​ទាំង​នោះ​ជា​រៀង​រាល់​ថ្ងៃ ហើយក៏​បាន​ថតរូប​មេ​ចាប​ពាំ​ចំណី​ចូល​សំបុក​ទៀត​ផង​។ ស្អែក​ឡើង ឃែរី​បាន​ក្រោក​ពី​ព្រលឹម ដើម្បី​ទៅ​មើល​ពួកវា​។ គាត់​បាន​ផ្លាស់​ប្តូរ​ទីតាំង​ដើម​ផ្កា​ដែល​បាំង​សំបុក​វា ដើម្បី​ឲ្យ​បាន​មើល​កូនចាប​ទាំង​នោះ​។ តែ​គាត់​បែរជា​ឃើញ​សត្វ​ពស់​មានពិស​មួយ​ក្បាល​កំពុង​មើល​មក​គាត់​។ សត្វ​ពស់​នោះ​បាន​ឡើង​តាម​ជញ្ជាំង​ផ្ទះ ហើយក៏​បាន​ចូល​ទៅ​ក្នុង​សំបុក ស៊ី​កូនចាប​ទាំង​អស់​។ ឃែរី​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​ខឹង​សត្វ​ពស់​ផង​ដែរ។ កាល​នោះ ខ្ញុំ​មិន​បាន​ចេញពី​ទីក្រុង មិន​បាន​នៅ​ផ្ទះ ដូច​នេះ គាត់​ក៏​បាន​ទូរស័ព្ទ​ហៅ​មិត្ត​ភក្តិ​គាត់​ម្នាក់ ឲ្យ​មក​ចាប់​សត្វ​ពស់​។ តែ​គួរ​ឲ្យ​ស្តាយ​ណាស់ វា​បាន​បំផ្លាញ​គ្រួសារ​របស់​ចាប​ពូក​នោះ​រួច​ទៅ​ហើយ​។ ព្រះ​គម្ពីរ​ក៏​បាន​ចែង អំពី​សត្វ​ពស់​មួយ​ទៀត ដែល​បាន​បន្សល់​ទុក​នូវ​ការ​បំផ្លិច​បំផ្លាញ នៅ​ក្នុង​ផ្លូវ​របស់​វា​ផង​ដែរ​។ សត្វ​ពស់​ក្នុង​សួន​ច្បារ​អេដែន បាន​បោក​ប្រាស់​នាង​អេវ៉ា រឿង​ផ្លែ​របស់​ដើម​ដឹង​ខុស​ត្រូវ ដែល​ព្រះ​ទ្រង់​បាន​ហាម​មិន​ឲ្យ​នាង និង​លោក​អ័ដាម​បរិភោគ​។ វា​បាន​កុហក​នាង​ថា “អ្នក​មិន​ស្លាប់​ជា​ពិត​មែនទេ ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូចជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង”(លោកុប្បត្តិ ៣:៤-៥)។…

Read article
ធ្វើការល្អដោយមិនជិនណាយ

កាឡាទី ៦:២-១០ កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ​។ កាឡាទី ៦:៩ កាល​លោក​អ៊ី​ប្រាហ៊ីម(Ibrahim) មាន​អាយុ១២ឆ្នាំ គាត់​បាន​ធ្វើ​ដំណើរ​ពី​តំបន់​អាហ្វ្រិក​ខាងលិច មកដល់​ប្រទេស​អ៊ីតាលី ដោយ​មិន​ចេះ​ភាសា​អ៊ីតាលី​សូម្បី​មួយ​ម៉ាត់​។ គាត់​ក៏​មាន​ការ​ពិបាក​ក្នុង​ការ​និយាយ ដោយសារ​គាត់​និយាយ​ត្រដិត ហើយ​គាត់​​ក៏​ត្រូវ​ប្រឈម​មុខ​ដាក់​ពាក្យ​សម្តី​ដែល​ប្រឆាំង​នឹង​ជន​អន្តោ​ប្រវេសន៍​។ ឧបសគ្គ​ទាំង​អស់​នេះ​មិន​អាច​រា​រាំង​យុវជន​ដ៏​ឧស្សាហ៍​ម្នាក់​នេះ ឲ្យ​បើក​ហាង​លក់​នំ​ភីហ្សា ក្នុង​ទីក្រុង​ត្រេនតូ ប្រទេស​អ៊ីតាលី ពេល​គាត់​មាន​អាយុ​ជាង២០ឆ្នាំ​។ មាន​មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា គាត់​អាច​មាន​ជោគជ័យ​ក្នុង​មុខរបរ​នេះ​ឡើយ តែ​ហាង​លក់​នំភីហ្សា​របស់​គាត់​ត្រូវ​បាន​គេ​រាប់​បញ្ចូល ក្នុង​ចំណោម​ហាង​លក់ភីហ្សា៥០កន្លែង ដែល​ល្បី​បំផុត​ក្នុង​ពិភពលោក​។ គាត់​សង្ឃឹមថា គាត់​នឹង​អាច​ជួយ​ក្មេង​អនាថា កំពុង​ស្រេក​ឃ្លាន​អាហារ នៅ​តាម​ចិញ្ចើម​ផ្លូវ នៅ​ប្រទេស​អ៊ីតាលី​។ ដូច​នេះ គាត់​ក៏បាន​បង្កើត “កម្មវិធី​មនុស្ស​ធម៌​នំ​ភីហ្សា” ដោយ​ធ្វើ​បន្ថែម​ពីលើ​ប្រពៃណី​របស់​ខេត្ត​នេភល ដោយ​លើក​ទឹក​ចិត្ត​អតិថិជន​ឲ្យ​ទិញ​កាហ្វេ​មួយ​កែវ បន្ថែម​ពី​លើ​នំ​ភីហ្សា​ដែល​ពួកគេ​បាន​បញ្ជាទិញ ហើយ​គាត់​បាន​យក​ចំណែក​នៃ​ប្រាក់​ចំណេញ​នោះ​ទៅ​ជួយ​ក្មេង​ក្រី​ក្រទាំង​នោះ​។ គាត់​ក៏បាន​ជំរុញ​ក្មេង​អន្តោ​ប្រវេសន៍​ទាំងឡាយ ឲ្យ​ជម្នះ​ការ​រើសអើង ហើយ​ឲ្យ​បន្ត​ជួយ​យក​អសារ​អ្នក​ដទៃ ដោយ​មិន​រសាយ​ចិត្ត​។ ការ​តស៊ូ​យ៉ាង​ដូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដល់​ពួក​ជំនុំ​នៅ​ទីក្រុង​កាឡាទី ឲ្យ​បន្ត​ធ្វើ​ការ​ល្អ ដោយ​មិន​រសាយ​ចិត្ត​ដល់​មនុស្ស​ទាំង​អស់​។ គឺ​ដូច​គាត់​មាន​ប្រសាសន៍​ថា “កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ”(កាឡាទី ៦:៩)។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ទៀត​ថា “ដូច្នេះ កាលណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់…

Read article