នំម៉ាណាប្រចាំថ្ងៃ

You are here:
អំណោយ​ដែល​កែ​ប្រែ​ជីវិត

ទំនុក​ដំកើង ១១៩:៩-២០ ទូល​បង្គំ​នឹង​មាន​ចិត្ត​រីករាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះបន្ទូល​ទ្រង់​ឡើយ​។ ទំនុក​ដំកើង ១១៩:១៦ មាន​ពេល​មួយ ខ្ញុំ​បាន​ស្វាគមន៍​ក្រុម​យុវជន ខណៈ​ពេល​ដែល​ខ្ញុំ និង​ស្វាមី​ខ្ញុំ​ចែក​ព្រះ​គម្ពីរ​ដល់​ពួកគេ​។ ខ្ញុំ​ប្រាប់​ពួក​គេ​ថា “ព្រះអង្គ​នឹង​ប្រើ​អំណោយ​ដ៏​មាន​តម្លៃ​ទាំង​នេះ ដើម្បី​កែ​ប្រែ​ជីវិត​អ្នក”។ នៅ​ពេលយប់​នោះ មាន​សិស្ស​ពីរបី​នាក់​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​អាន​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន​ទាំង​អស់​គ្នា​។ យើង​ក៏បាន​បន្ត​លើក​ទឹក​ចិត្ត​ក្រុម​យុវជន​នេះ ឲ្យ​អាន​ព្រះ​គម្ពីរ​នៅ​ផ្ទះ ខណៈ​ពេល​ដែល​យើង​បង្រៀន​ពួកគេ ក្នុង​អំឡុង​ពេល​នៃ​ការ​ជួបជុំ​រៀង​រាល់​សប្តាហ៍​។ ជាង១សប្តាហ៍​ក្រោយមក ខ្ញុំ​ក៏​បាន​ជួប​សិស្ស​របស់​យើង​ម្នាក់​។ នាង​ថា នាង​នៅតែ​បន្ត​ប្រើ​ព្រះ​គម្ពីរ​ដែល​ខ្ញុំ​បាន​ឲ្យ​នាង​។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ឃើញ​ទី​បន្ទាល់​ដ៏​ល្អ​នៃ​ជីវិត​របស់​នាង ដែល​ពេញ​ដោយ​សេចក្តី​ជំនឿ​។ ព្រះអម្ចាស់​ប្រទាន​អំណាច​ដល់​រាស្រ្ត​ព្រះអង្គ ឲ្យ​អាន និង​សូត្រ​ខ​គម្ពីរ ព្រម​ទាំង​ចាំ​ទំព័រ​ដែល​ពួកគេ​អាច​រក​មើល​ខ​គម្ពីរ​ផង​ដែរ​។ ព្រះ​អង្គ​ជួយ​ឲ្យ​យើង​អាច​បន្ត​ដើរ​តាម​ផ្លូវ​នៃ​សេចក្តី​បរិសុទ្ធ ដោយ​រស់នៅ ស្រប​តាម​ខ​គម្ពីរ(ទំនុក​ដំកើង ១១៩:៩)។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ស្វែងរក​បំណង​ព្រះទ័យ និង​ស្តាប់​បង្គាប់​ព្រះអង្គ ខណៈ​ពេល​ដែល​យើង​ប្រើ​សេចក្តី​ពិត​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះអង្គ ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​បាប និង​កែ​ប្រែ​ជីវិត​យើង(ខ.១០-១១)។ ជា​រៀង​រាល់​ថ្ងៃ យើង​អាច​ទូល​សូម​ព្រះអង្គ​​ជួយ​យើង ឲ្យ​ស្គាល់​ព្រះអង្គ និង​យល់​ព្រះបន្ទូល​ព្រះអង្គ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ(ខ.១២-១៣)។ ពេលណា​យើង​ស្គាល់​តម្លៃ​នៃ​ការ​រស់នៅ​តាម​ផ្លូវ​របស់​ព្រះ យើង​អាច “អរ​សប្បាយ” ក្នុង​ការ​បង្រៀន​របស់​ព្រះអង្គ ដូច​មនុស្ស​ដែល​អរ​សប្បាយ​នឹង​ទ្រព្យ​សម្បត្តិ​គ្រប់​យ៉ាង(ខ.១៤-១៥)។ បានជា​យើង​អាច​ច្រៀង ដូច​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ថា “ទូល​បង្គំ​នឹង​មាន​ចិត្ត​រីករាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះបន្ទូល​ទ្រង់​ឡើយ” (ខ.‌១៦)។…

Read article
ការ​បោះ​ជំរុំ​របស់​ជាតិ​សាសន៍​ទាំង​មូល

លេវី​វិន័យ ២៣:៣៣-៤៣ រួច​ឲ្យ​អរ​សប្បាយ​ឡើង​អស់៧ថ្ងៃ​នៅ​ចំពោះ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​។ លេវី​វិន័យ ២៣:៤០ មាន​ពេល​មួយ​ខ្ញុំ​បាន​ទៅ​បោះ​ជំរុំ ក្នុង​តំបន់​ដែល​មាន​សត្វ​ព្រៃ​ច្រើន នៅ​ពេលយប់ នៅ​ក្រោម​ផ្ទៃ​មេឃ​នៃ​តំបន់​អាហ្វ្រិក​ខាងលិច ដែល​មាន​ផ្កាយ​ភ្លឺ​ផ្លេក​។ នៅ​រដូវ​ប្រាំង​យើង​អាច​បោះ​ជំរុំ ដោយ​មិន​ចាំ​បាច់​មាន​តង់​សម្រាប់​គេង​ក៏បាន ប៉ុន្តែ ការ​ដុត​ភ្លើង​បំភ្លឺ​ពិតជា​សំខាន់​ណាស់​។ ប៉ា​របស់​ខ្ញុំ​ក៏បាន​ប្រាប់​ខ្ញុំ​ឲ្យ​ជួយ​មើល​ភ្លើង​កុំ​ឲ្យ​រលត់ ខណៈ​ពេល​ដែល​គាត់​បន្ថែម​កំណាត់ឈើ​ពីលើ​ភ្លើង​។ ភ្លើង​ធ្វើ​ឲ្យ​សត្វ​ព្រៃ​មិន​ហ៊ាន​ចូល​មក​ជិត​យើង​។ សត្វ​ដែល​ព្រះ​បាន​បង្កើត​មាន​ភាព​អស្ចារ្យ ប៉ុន្តែ យើង​មិន​ដែល​ចង់​ឲ្យ​សត្វ​ខ្លា​រខិន ឬ​សត្វ​ពស់​លបចូល​ក្នុង​កន្លែង​បោះ​ជំរុំ​របស់​យើង​ទេ​។ ប៉ា​របស់​ខ្ញុំ​ជា​បេសកជន នៅ​តំបន់​ខាង​ជើង​នៃ​ប្រទេស​ហ្គាណា ហើយ​គាត់​ពូកែ​រៀន​សូត្រ​ពី​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​គាត់​។ ការ​បោះ​ជំរុំ​ក៏បាន​ផ្តល់​ឱកាស​ឲ្យ​យើង​រៀន​សូត្រ​បាន​ច្រើន​ដែរ​។ព្រះអម្ចាស់​បាន​ប្រើ​ការ​បោះ​ជំរុំ​ជា​ឱកាស ដើម្បី​បង្រៀន​រាស្រ្ត​របស់​ព្រះអង្គ​​។ រៀង​រាល់​មួយ​ឆ្នាំ​ម្តង ពួក​អ៊ីស្រាអែល​ត្រូវ​រស់នៅ​ក្នុង​ជម្រក ធ្វើ​ពី “ធាង​លម៉ើ និង​មែក​ឈើ​ញឹក​ស្និទ្ធ ព្រម​ទាំង​ធាង​ចាក​ពី​មាត់​ស្ទឹង​ផង” អស់​រយៈ​ពេល​ពេញ​មួយ​សប្តាហ៍(លេវី​វិន័យ ២៣:៤០)។ ព្រះអម្ចាស់​មាន​គោលបំណង​ពីរ​យ៉ាង សម្រាប់​ប្រពៃណី​នេះ​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ថា “ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​វង្ស​សាសន៍​អ៊ីស្រាអែល អាស្រ័យ​នៅ​ក្នុង​បារាំ​នោះ​អស់៧ថ្ងៃ ដើម្បី​ឲ្យ​អស់​ទាំង​ដំណ​កូន​ចៅ​ឯង​រាល់​គ្នា​បាន​ដឹង​ថា អញ​បាន​ឲ្យ​ពួក​កូនចៅ​អ៊ីស្រាអែល​នៅ​ក្នុង​បារាំ​ដូច្នេះ ក្នុង​កាល​ដែល​អញ​នាំ​គេ​ចេញពី​ស្រុក​អេស៊ីព្ទ​មក”(ខ.៤២-៤៣)។ ប៉ុន្តែ ព្រឹត្តិការណ៍​នោះ​ក៏​មាន​លក្ខណៈ​ជា​ពិធី​បុណ្យ​ផង​ដែរ ព្រោះ​ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ឲ្យ​អរ​សប្បាយ នៅ​ចំពោះ​ព្រះអង្គ ឲ្យ​បាន៧ថ្ងៃ​(ខ.៤០)។ អ្នក​ខ្លះ​ប្រហែល​ជា​គិតថា ការ​បោះ​ជំរុំ​គ្រាន់​តែ​បាន​នាំមក​នូវ​ភាព​សប្បាយ​រីករាយ ប៉ុន្តែ ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​ពួក​អ៊ីស្រាអែល​ចំណាយ​ពេល​បោះ​ជំរុំ​១សប្តាហ៍ ដើម្បី​ឲ្យ​ពួកគេ​នឹក​ចាំ អំពី​សេចក្តី​ល្អ​របស់​ព្រះអង្គ ដោយ​ចិត្ត​រីករាយ​។ យើង​ងាយ​នឹង​ភ្លេច​អត្ថន័យ​នៃ​ពិធី​បុណ្យ​សំខាន់ៗ​របស់​គ្រីស្ទបរិស័ទ​។…

Read article
បម្រើ​ដើម្បី​ផ្គាប់​ចិត្ត

អេភេសូរ ៤:១១-១៦ តែ​ដោយ​កាន់​តាម​សេចក្តី​ពិត​ដោយ​សេចក្តី​ស្រឡាញ់​វិញ នោះ​ឲ្យ​យើង​បាន​ធំឡើង ខាង​ឯ​គ្រប់​ការ​ទាំង​អស់​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា គឺជា​ព្រះគ្រីស្ទ​។ អេភេសូរ ៤:‌១៥ លោក​អេនឌ្រូ ខាដ(Andrew Card)គឺជា​ប្រធាន​ខុទ្ទកាល័យ​នៃ​សេតវិមាន​ របស់​លោក​ប្រធានាធិបតី​អាមេរិក ចច ដាប់ប៊លយូ ប៊ូស(George W. Bush)។ ក្នុង​ការ​សម្ភាស​ទាក់ទង​នឹង​តួនាទី​របស់​គាត់ នៅ​ក្នុង​សេត​វិមាន គាត់​បាន​បក​ស្រាយ​ថា “ក្នុង​បន្ទប់​របស់​បុគ្គលិក​ម្នាក់ នៅ​សេត​វិមាន មាន​ស៊ុម​រូបថត​មួយ ព្យួរ​លើ​ជញ្ជាំង​បង្ហាញ​អំពី​គោលបំណង​របស់​ពួកគេ ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា យើង​ធ្វើ​ការ​បម្រើ តាម​ការ​សម្រេច​របស់​លោក​ប្រធានាធិបតី​។ ប៉ុន្តែ មិន​មែន​មាន​ន័យ​ថា យើង​ធ្វើ​ការងារ ដើម្បី​ផ្គាប់​ចិត្ត​លោក​ប្រធានាធិបតី ឬ​ដើម្បី​ធ្វើ​ឲ្យ​គាត់​ពេញ​ចិត្ត​យើង​នោះ​ទេ​។ ផ្ទុយ​ទៅវិញ យើង​ធ្វើ​ការ​បម្រើ ដើម្បី​ប្រាប់​គាត់ អំពី​ការ​អ្វី​ដែល​គាត់​ចាំបាច់​ត្រូវ​ដឹង ក្នុង​ការងារ​របស់​គាត់”។ ការងារ​របស់​គាត់ គឺជា​ការ​គ្រប់​គ្រង​សហរដ្ឋអាមេរិក​។ នៅ​ក្នុង​តួនាទី និង​ទំនាក់​ទំនងជា​ច្រើន​ដែល​យើង​មាន យើង​ងាយ​រអិល​ជើង​ចូល​ទៅ​ក្នុង​ការ​បំពេញ​ចិត្ត​អ្នក​ដទៃ ជាជាង​ស្អាង​គ្នា​ទៅវិញ​ទៅមក ក្នុង​ការ​រួបរួម​គ្នា ដូច​ដែល​សាវ័ក​ប៉ុល​ច្រើនតែ​ជំរុញ​ឲ្យ​យើង​ធ្វើ​។ ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក៤ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​បាន​ធ្វើ​ជា​សាវ័ក ខ្លះ​ជា​គ្រូ​អធិប្បាយ ខ្លះ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ ខ្លះ​ជា​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូ​បង្រៀន ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង…

Read article
តើ​អំពល់​អ្វី​ដល់​អ្នក?

យ៉ូហាន ២១:១៥-២២ នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ​។ យ៉ូហាន ២១:២២ មាន​ពេល​មួយ​ក្មួយ​ស្រី​ខ្ញុំ​អាយុ៦ឆ្នាំ បាន​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​គាត់​ទទួល​បាន​ស្ករ​គ្រាប់​ មាន​រស់​ជាតិ​ស្តូ្របឺរី តែ​បង​ប្អូន​គាត់​ទទួល​បាន​ស្ករ​គ្រាប់​មាន​រស់​ជាតិ​ទំពាំង​បាយ​ជូរ? តាមរយៈ​អាកប្ប​កិរិយា​របស់​ក្មួយ​ប្រុស​ក្មួយ​ស្រី​របស់​ខ្ញុំ ខ្ញុំ​រៀន​សូត្រ​បាន​ថា ក្មេងៗ​ច្រើនតែ​ប្រៀបធៀប​របស់​អ្វី​ដែល​គាត់​បាន​ទទួល ជាមួយនឹង​របស់​អ្វី​ដែល​អ្នក​ដទៃ​បាន​ទទួល​។ បញ្ហា​នេះ​មានន័យថា ក្នុង​នាម​ខ្ញុំ​ជា​ម្តាយមីង​ដែល​ស្រឡាញ់​ពួក​គាត់ ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកបដោយ​ប្រាជ្ញា មុន​នឹង​ឲ្យ​អ្វីមួយ​ដល់​ពួកគេ​។ ជួនកាល ខ្ញុំ​ក៏​បាន​ប្រៀបធៀប​របស់​អ្វី​ដែល​ព្រះ​ប្រទាន​ខ្ញុំ ជាមួយនឹង​របស់​ដែល​ព្រះអង្គ​ប្រទាន​អ្នក​ដទៃ​ផង​ដែរ​។ ខ្ញុំ​ទូល​សួរ​ព្រះ​អង្គ​ថា “ហេតុ​អ្វី​ទូល​បង្គំ​បាន​របស់​នេះ តែ​នាង​បាន​របស់​នោះ​អញ្ចឹង?” សំណួរ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្វី​ដែល​លោក​ស៊ីម៉ូន ពេត្រុស​បាន​សួរ​ព្រះយេស៊ូវ នៅ​សមុទ្រ​កាលីឡេ​។ កាល​នោះ ព្រះយេស៊ូវ​ទើបតែ​បាន​ប្រទាន​ការ​ស្អាង​ឡើង​វិញ និង​ការ​អត់​ទោស​បាប​ដល់​គាត់ បន្ទាប់ពី​គាត់​បាន​បដិសេធន៍​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏បាន​ប្រាប់​គាត់​ថា គាត់​នឹង​បាន​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ ដោយ​ការ​ស្លាប់ ដោយសារ​សេចក្តី​ជំនឿ(យ៉ូហាន ២១:‌១៥-១៩)។ ពេល​នោះ គាត់​មិន​បាន​ឆ្លើយ​តប​ថា បាទ ចំពោះ​ការ​ត្រាស់ហៅ​របស់​ព្រះយេស៊ូវ​ទេ តែ​គាត់​បែរជា​សួរ​ព្រះ​អង្គ​ថា​ “ព្រះ​អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ?”(ខ.២១)។ ព្រះយេស៊ូវ​ក៏បាន​​ឆ្លើយ​តប​ថា “បើសិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ”(ខ.២២)។ ខ្ញុំ​ជឿ​ថា ព្រះយេស៊ូវ​ក៏​មាន​បន្ទូល​ដូច​នេះ ចំពោះ​យើង​ផង​ដែរ​។ ពេលណា​ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​ទិសដៅ ក្នុង​ផ្នែក​ណាមួយ​នៃ​ជីវិត​យើង​ហើយ…

Read article
អ្នក​ជា​មនុស្ស​ជាទី​ស្រឡាញ់

ចោទិយកថា ៣៣:១-៥,១២ អ្នក​ស្ងួន​ភ្ងា​ផង​ព្រះយេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ​សាន្ត​។ ចោទិយកថា ៣៣:១២ មាន​ពេល​មួយ ក្មេង​ស្រី ឈ្មោះ អាលី(Allie) បាន​បង្ហាញ​ភាព​សោកសៅ​របស់​នាង ដោយ​យក​បន្ទះ​ឈើ​មួយ​សន្លឹក មក​សរសេរ​ពីលើ ហើយ​ដាក់​ព្យួរ​នៅ​ក្នុង​សួន​ច្បារ​សាធារណៈ ដោយ​ខ្លឹមសារ​ដូច​នេះ​ថា “និយាយ​ដោយ​ស្មោះ​ត្រង់ ខ្ញុំ​ពិបាក​ចិត្ត​ណាស់​។ គ្មាន​នរណា​ចង់​ចំណាយ​ពេល​ជាមួយ​ខ្ញុំ​ទេ ហើយ​ខ្ញុំ​បាន​បាត់បង់​មនុស្ស​តែ​ម្នាក់​គត់ ដែល​យក​ចិត្ត​ទុកដាក់​ចំពោះ​ខ្ញុំ​។ ខ្ញុំ​យំ​ជា​រៀង​រាល់​ថ្ងៃ​។” នៅពេល​ដែល​មនុស្ស​ម្នាក់​បាន​ប្រទះ​ឃើញ​សំណេរ​របស់​នាង អ្នក​នោះ​ក៏​បាន​យក​ដីស​មក​ដាក់​នៅ​សួន​ច្បារ ហើយ​សុំ​ឲ្យ​គេ​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត សម្រាប់ អាលី​។ ពួក​សិស្ស​ដែល​រៀន​នៅ​សាលា​ក្បែរ​នោះ ក៏បាន​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត​រាប់​សិប​ឃ្លា នៅ​លើ​បន្ទះ​ឈើ​នោះ​ថា “យើង​ស្រឡាញ់​អ្នក” “ព្រះ​ស្រឡាញ់​អ្នក” “អ្នក​ជា​មនុស្ស​ជាទី​ស្រឡាញ់”។ នាយក​សាលា​នោះ ក៏បាន​មាន​ប្រសាសន៍​ថា “នេះ​ជា​មធ្យោបាយ​តូច​មួយ ដែល​យើង​អាច​ឈោង​ទៅ​រក ឬ​ប្រហែល​ជា​អាច​បំពេញ​ចន្លោះ​ប្រហោង​ក្នុង​ចិត្ត​នាង​។ នាង​ជា​តំណាង​ឲ្យ​យើង​ទាំង​អស់​គ្នា ព្រោះ​យើង​រាល់​គ្នា​សុទ្ធតែ​ធ្លាប់ ឬ​យើង​នឹង​មាន​ភាព​សោកសៅ និង​ទុក្ខ​លំបាក នៅពេល​ណាមួយ”។ ឃ្លា​ដែល​គេ​សរសេរ​ថា “អ្នក​ជា​មនុស្ស​ជាទី​ស្រឡាញ់” បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា មុន​ពេល​លោក​ម៉ូសេ​លាចាក​លោក គាត់​បាន​និយាយ​ពាក្យ​ជូនពរ​ដ៏​មានន័យ ទៅ​កាន់​ពូជ​អំបូ​បេនយ៉ាមីន នៃ​សាសន៍​អ៊ីស្រាអែល​ថា “ឯ​ចំណែក​ពួក​បេនយ៉ាមីន នោះ​ក៏​ថា អ្នក​ស្ងួន​ភ្ងា​ផង​ព្រះយេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ​សាន្ត ទ្រង់​គ្រប​បាំង​គេ​ជានិច្ច ហើយ​គេ​នឹង​នៅ​ជា​កណ្តាល​ព្រះ​អង្សា​ទាំង២របស់​ទ្រង់”(ចោទិយកថា…

Read article
មើល​ឃើញ​ពេល​អនាគត ដែល​មាន​សង្ឃឹម

អេសាយ ៤១:១៧-២០ អញ​នឹង​បើក​ផ្លូវ​ទឹក​ឲ្យ​ហូរ​នៅ​លើ​ទី​ខ្ពស់​ត្រងិល ហើយ​នឹង​ទឹក​ផុស​នៅ​កណ្តាល​ច្រក​ភ្នំ​។ អេសាយ ៤១:១៨ បន្ទាប់​ពី​បាន​ទទួលរង​ការ​បំផ្លិច​បំផ្លាញ​ពី​ខ្យល់​ព្យុះ​កាទ្រីណា កាលពី​ឆ្នាំ២០០៥ រដ្ឋ​ញូ អ័រលិន​បាន​ធ្វើ​ការសាងសង់​ឡើង​វិញ បន្តិច​ម្តងៗ​។ ទីក្រុង ឡូវ័រ ណាញ វ៉ដ គឺជា​តំបន់​ដែល​ទទួលរង​ការ​វាយ​ប្រហារ​ខ្លាំង​ជាងគេ ដោយ​ប្រជាជន​នៅ​ទីនោះ នៅតែ​ខ្វះខាត​ធនធាន ក្នុង​កំរិត​មូលដ្ឋាន បន្ទាប់ពី​គ្រោះ​ធម្មជាតិ​នេះ​បាន​កន្លង​ផុត​ទៅ​អស់​ជា​ច្រើន​ឆ្នាំ​។ លោក​បឺនែល ខុលតុន(Burnell Cotlon) ក៏បាន​ផ្តួច​ផ្តើម​គំនិត​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​។ នៅ​ខែ​វិច្ឆិ​ការ ឆ្នាំ២០១៤ គាត់​បាន​បើក​ហាង​លក់​គ្រឿង​ទេស​ទីមួយ ក្នុង​ទីក្រុង​នោះ​។ គាត់​ថា នៅពេល​ដែល​គាត់​ទិញ​អគារ ដើម្បី​បើក​ហាង​នោះ គេ​គ្រប់​គ្នា​គិត​ស្មានថា គាត់​ឆ្កួត ប៉ុន្តែ ភ្ញៀវ​ទីមួយ​ដែល​ចូល​ទិញ​ឥវ៉ាន់​នៅ​ទីនោះ បាន​ស្រក់​ទឹក​ភ្នែក ដោយសារ​ខ្លួន​មិន​ដែល​នឹក​ស្មានថា តំបន់​ដែល​គាត់​រស់នៅ​មាន​ការ​ចាប់​ផ្តើម​ឡើង​វិញ​ទេ​។ ម្តាយ​របស់​គាត់​មាន​ប្រសាសន៍​ថា គាត់​បាន​មើល​ឃើញ​អ្វី ដែល​ម្តាយ​គាត់​មើល​មិន​ឃើញ ម្តាយ​គាត់​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​ដឹង​ថា គាត់​បាន​ឆក់​យក​ឱកាស​នោះ​។ ព្រះ​អម្ចាស់​បាន​បើក​សម្ដែង​ឲ្យ​ហោរា​អេសាយ​មើល​ឃើញ​ពេល​អនាគត ដែល​មាន​សង្ឃឹម នៅ​ចំពោះ​មុខ​នៃ​វិនាស​កម្ម​។ ដោយសារ​ព្រះ​អង្គ​ទត​ឃើញ​អ្នក​ក្រ​តោក​យ៉ាក កំពុង​ស្វែងរក​ទឹកផឹក តែ​រក​មិន​បាន(អេសាយ ៤១:‌១៧) ព្រះអង្គ​បាន​សន្យា​ថា នឹង​កែ​ប្រែ​វាល​រហោស្ថាន​ឲ្យ​ក្លាយ​ជា​កន្លែង​មាន​ទឹក​ហូរ និង​មាន​ទឹក​ផុស​នៅ​លើ​ដី​ស្ងួត​ហែង(ខ.១៨)។ នៅពេល​ដែល​រាស្រ្ត​របស់​ព្រះអង្គ​បាន​ស្គាល់​ភាព​សម្បូរ​សប្បាយ…

Read article
ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​ដ៏​ពិបាក

ហេព្រើរ ១១:១៣-១៦ តែ​ឥឡូវ​នេះ គេ​សង្វាត​ចង់​បាន​ស្រុក១ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថាន​សួគ៌​វិញ​។ ហេព្រើរ ១១:១៦ ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​ជាង២រយលាន​នាក់ មាន​ជំនឿ​សាសនា​ផ្សេង​គ្នា បាន​ធ្វើ​ធម្ម​យាត្រា ទៅ​កាន់​ទី​សក្ការៈ​សំខាន់ៗ​របស់​សាសនា​ពួកគេ​។ អស់​រយៈ​ពេល​ជា​ច្រើន​ជំនាន់​មក​ហើយ ដែល​មនុស្ស​ជា​ច្រើន​យល់​ឃើញថា ការ​ធ្វើ​ធម្ម​យាត្រា គឺជា​ការ​ធ្វើ​ដំណើរ ទៅ​កាន់​ទី​សក្ការៈ ដើម្បី​ទទួល​ព្រះពរ​បែប​ណាមួយ​។ ពួកគេ​ខិតខំ​ធ្វើ​យ៉ាងណា ទៅ​ឲ្យ​ដល់​ព្រះវិហារ ទី​សក្ការ​បូជា ឬ​ទីតាំង​ផ្សេង​ទៀត ដែល​ពួកគេ​អាច​ទទួល​ពរជ័យ​ពី​សាសនា ឬ​ព្រះ​របស់​ពួកគេ​។ ទោះជា​យ៉ាងណា​ក៏ដោយ សម្រាប់​គ្រីស្ទបរិស័ទ​ជា​ជនជាតិ​ឃែល នៅ​ចក្រភព​អង់គ្លេស ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ទទួល​ព្រះពរ តាម​របៀប​ផ្សេង​ពី​នេះ​។ ពួកគេ​ធ្វើ​ដំណើរ​ដោយ​គ្មាន​គោលដៅ ចូល​ទៅ​ក្នុង​ព្រៃ ឬ​ទីវាល​ដែល​គ្មាន​មនុស្ស​នៅ ឬ​ជិះ​ទូក​រសាត់​អណ្តែត តាម​ចរន្ត​ទឹកស​មុទ្រ ដោយ​គ្មាន​គោលដៅ ព្រោះ​ពួកគេ​យល់​ឃើញថា ការ​ធ្វើ​ដំណើរ​នោះ គឺជា​ការ​រៀន​ទុកចិត្ត​ព្រោះ ក្នុង​ទឹកដី​ដែល​ពួកគេ​មិន​ស្គាល់​។ បាន​សេចក្តី​ថា សម្រាប់​ពួកគេ ព្រះពរ​មិនមែន​ជា​អ្វី​ដែល​ពួកគេ​អាច​រកបាន​នៅ​ត្រង់​គោលដៅ​នៃ​ការ​ធ្វើ​ដំណើរ តែ​អាច​រកបាន​នៅ​តាម​ផ្លូវ​ដែល​ពួកគេ​ធ្វើ​ដំណើរ​។ បទ​គម្ពីរ​ហេព្រើរ ជំពូក១១ ជា​បទ​គម្ពីរ​ដ៏​សំខាន់ ដែល​ជនជាតិ​ឃែល​បាន​យក​មក​ប្រើ ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​។ ការ​រស់នៅ​ក្នុង​ព្រះគ្រីស្ទ គឺជា​ការ​ចាក​ចេញពី​ផ្លូវ​របស់​លោកិយ ហើយ​ជា​ការ​ធ្វើ​ដំណើរ ទៅ​កាន់​ទីក្រុង​របស់​ព្រះ​អម្ចាស់ (ខ.១៣-១៦) ដូច​នេះ ពួកគេ​យល់​ឃើញថា…

Read article
រៀន​សូត្រ​ពី​គ្នា​ទៅវិញ​ទៅមក

នាងរស់ ២:១១-១២ ៣:១-៦ គេ​បាន​ប្រាប់​ដល់​ខ្ញុំ ពី​គ្រប់​ទាំង​កិរិយា ដែល​នាង​បាន​ប្រព្រឹត្ត​នឹង​ម្តាយ​ក្មេក តាំងពី​ប្តី​នាង​ស្លាប់​ចោល​ទៅ​។ នាងរស់ ២:‌១១ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ មុន​ពេល​កម្ម​វិធី​ហ្ស៊ូម(Zoom) ត្រូវ​បាន​គេ​យក​មក​ប្រើ ក្នុង​ការ​ជួប​ជុំ​ជា​ក្រុម​ពី​ចម្ងាយ តាម​បណ្ដាញ​អ៊ីនធឺណិត មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​អញ្ជើញ​ខ្ញុំ ឲ្យ​ចូល​រួម​ជាមួយ​គាត់ ក្នុង​ការ​ជួប​គ្នា​តាម​អនឡាញ​មើល​មុខ​គ្នា​ឃើញ ដើម្បី​ពិភាក្សា​គ្នា​អំពី​កម្មវិធី​មួយ​។ តាមរយៈ​ភាព​តានតឹង​ដែល​ខ្ញុំ​បាន​បង្ហាញ​ក្នុង​អ៊ីមែល ដែល​ខ្ញុំ​បាន​ផ្ញើ​ទៅ​គាត់ គាត់​អាច​មើល​ដឹង​ថា ខ្ញុំ​មិន​ទាន់​យល់​អំពី​របៀប​ចូល​រួម​ជាមួយ​គាត់ ដូច​នេះ គាត់​ក៏បាន​ណែនាំ​ខ្ញុំ ឲ្យ​ស្វែងរក​ក្មេង​ជំទង់​ម្នាក់ ជួយ​ពន្យល់​ខ្ញុំ​អំពី​របៀប​ចូល​រួម​ក្នុង​ការ​ជួប​គ្នា​តាម​អនឡាញ​មើល​មុខ​គ្នា​ឃើញ​។ ការ​ណែនាំ​របស់​គាត់ បាន​ចង្អុល​បង្ហាញ អំពី​តម្លៃ​នៃ​ទំនាក់​ទំនង​រវាង​មនុស្ស ស្ថិត​ក្នុង​ជំនាន់​ផ្សេង​គ្នា​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ទំនាក់​ទំនង​រវាង​នាងរស់ និង​នាង​ណាអូមី​។ គេ​ច្រើនតែ​សរសើរ​នាងរស់ ដោយសារ​គាត់​ជា​កូន​ប្រសារ​ស្រី ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ដែល​បាន​សម្រេច​ចិត្ត​មិន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត ដើម្បី​រួម​ដំណើរ​ជា​មួយ​នាង​ណា​អូមី​ជា​ម្តាយ​ក្មេក ទៅ​ភូមិ​បេថ្លេហិម(នាងរស់ ១:១៦-១៧)។ នៅពេល​ដែល​ពួកគេ​ទៅដល់​ភូមិ​នោះ នាងរស់​ក៏បាន​ប្រាប់​នាង​ណាអូមី​ថា “ឥឡូវ​នេះ សូម​បើក​ឲ្យ​ខ្ញុំ​ទៅ​ឯ​ស្រែ ដើម្បី​នឹង​រើស​សន្សំ​ស្រូវ តាម​អ្នកណា​ដែល​អាណិត​មេត្តា​ដល់​ខ្ញុំ”(២:២)។ នាង​បាន​ជួយ​ស្រ្តី​ចំណា​សម្នាក់​នេះ ដែល​ក្រោយមក បាន​ជួយ​នាង​ឲ្យ​បាន​រៀប​ការ​ជាមួយ​លោក​បូអូស ជា​ម្ចាស់​ស្រែ​។ ការ​ណែនាំ​របស់​នាង​ណាអូមី សម្រាប់​នាងរស់ បាន​បណ្តាល​ចិត្ត​លោក​បូអូស ឲ្យ​ទិញ​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​សាច់​ថ្លៃ​របស់​នាង ហើយក៏​បាន​ទទួលយក​នាង​ជា​ភរិយា(៤:៩-១០)។…

Read article
អ្នក​ខ្លាំង​ពូកែ​ខាង​ការ​អធិស្ឋាន

អេភេសូរ ១:១៥-២៣ នោះ​ខ្ញុំ​មិន​ដែល​លែង​អរ​ព្រះគុណ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​តែង​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​វិញ​។ អេភេសូរ ១:‌១៦ លោក​ជន(Jørn) ជា​កសិករ ដែល​ជួល​ដី​ស្រែ​របស់​គេ ដើម្បី​ធ្វើ​ស្រែ​។ គេ​មិន​គិតថា គាត់​នឹង​ទទួល​បានផល​ចំណេញ​ច្រើន​នោះ​ទេ​។ តែ​ទោះ​គាត់​មាន​ភ្នែក​ខ្សោយ និង​កាយ​សម្បទា​មិន​គ្រប់​គ្រាន់​ក៏ដោយ គាត់​បាន​ធ្វើ​ការ​លះបង់ ដើម្បី​អ្នក​ភូមិ​របស់​គាត់ ក្នុង​ប្រទេស​នរវេយ ដោយ​អធិស្ឋាន​ឲ្យ​ពួកគេ អស់​ជា​ច្រើន​យប់ នៅ​ពេលណា​ការ​ឈឺ​ចាប់​ក្នុង​ខ្លួន​គាត់ ធ្វើ​ឲ្យ​គាត់​មិន​អាច​គេង​លក់​។ ក្នុង​ការ​អធិស្ឋាន​នោះ គាត់​បាន​អធិស្ឋាន​ឲ្យ​ពួកគេ ម្តង​មួយ​គ្រួសារ ដោយ​បញ្ចេញ​ឈ្មោះ​របស់​ពួក​គេ​ម្នាក់ៗ និង​ថែម​ទាំង​បាន​អធិស្ឋាន​ឲ្យ​ក្មេងៗ​ដែល​គាត់​មិន​ទាន់​បាន​ជួប​ផង​ដែរ​។ អ្នក​ភូមិ​ស្រឡាញ់​វិញ្ញាណ​ដ៏​សុភាព​របស់​គាត់ ហើយក៏​បាន​ទៅ​សុំ​យោបល់ និង​ការ​ណែនាំ​ប្រកប​ដោយ​ប្រាជ្ញា​ពី​គាត់​។ បើសិន​ជា​គាត់​មិន​អាច​ជួយ​ពួកគេ តាម​របៀប​ជាក់​ស្តែង​ណាមួយ ពួកគេ​នៅតែ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ពួកគេ តាម​រយៈ​សេចក្តី​ស្រឡាញ់​ដែល​គាត់​បាន​បង្ហាញ​ដល់​ពួកគេ ដោយ​បាន​ទទួល​សេចក្តី​ស្រឡាញ់​ពី​គាត់​។ នៅពេល​ដែល​លោក​ជន​ទទួល​មរណៈ​ភាព គេ​បាន​ធ្វើ​ពិធី​បុណ្យសព​ធំជាង​គេ​សម្រាប់​គាត់ នៅ​ក្នុង​សហគមន៍​របស់​ពួកគេ ទោះ​គាត់​មិន​មាន​សាច់​ញាតិ​នៅ​ក្នុង​ភូមិ​នោះ​ក៏ដោយ​។ ការ​អធិស្ឋាន​របស់​គាត់ បាន​បង្កើត​ផល​ផ្លែ​ជា​ច្រើន​ហួស​ក្តី​ស្រមៃ​របស់​គាត់​។ បុរស​ដែល​បាន​បន្ទាប​ខ្លួន​នេះ បាន​យក​គំរូ​តាម​សាវ័ក​ប៉ុល ​ដែល​​បាន​ស្រឡាញ់​មនុស្ស​ដែល​គាត់​បាន​បម្រើ និង​អធិស្ឋាន​ឲ្យ​ពួកគេ កាល​គាត់​កំពុង​ជាប់ឃុំ​ក្នុង​គុក​។ គាត់​បាន​សរសេរ​សំបុត្រ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ កាល​គាត់​កំពុង​ជាប់គុក នៅ​ទីក្រុង​រ៉ូម ដោយ​អធិស្ឋាន​សូម​ព្រះអម្ចាស់ ប្រទាន​ពួកគេ​នូវ “ព្រះ​វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា…

Read article
ការ​ភ័យ​ខ្លាច​ដ៏​ត្រឹម​ត្រូវ

និក្ខមនំ ២០:១៨-២១ កុំ​ខ្លាច​អី ដ្បិត​ព្រះ​ទ្រង់​បាន​យាង​មក​ប្រយោជន៍​តែ​នឹង​ល្បង​អ្នក​រាល់​គ្នា​ទេ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត​ខ្លាច​ដល់​ទ្រង់​។ និក្ខមនំ ២០:២០ មនុស្ស​ជា​ច្រើន​មាន​ការ​ភ័យ​ខ្លាច​មិន​សម​ហេតុផល ចំពោះ​អ្វីមួយ ឬ​ស្ថានភាព​អ្វីមួយ រៀងៗ​ខ្លួន​។ អ្នក​ខ្លះ​ខ្លាច​សត្វ​ពីងពាង(ទោះ​អ្នក​ខ្លះ​បាន​ប្រកែក​ថា ការ​ខ្លាច​សត្វ​ពីងពាង​ជា​រឿង​ធម្មតា​ក៏ដោយ)។ អ្នក​ខ្លះ​ទៀត​ខ្លាច​ប៉េង​ប៉ោង ហើយ​អ្នក​ផ្សេង​ទៀត​ខ្លាច​ស្ករ​សូកូឡា​។ ការ​ភ័យ​ខ្លាច​ទាំង​នេះ ស្ថិត​ក្នុង​ចំណោម​ការ​ភ័យ​ខ្លាច​ប្លែកៗ​ជាង៤០០ ដែល​ពិត​ជា​មាន​មែន និង​ត្រូវ​បាន​គេ​ធ្វើ​ការ​សិក្សា និង​កត់​ត្រា​ទុក​ក្នុង​ឯកសារ​។ និយាយ​រួម មនុស្ស​យើង​ហាក់​ដូចជា​អាច​មាន​ការ​ភ័យ​ខ្លាច ចំពោះ​រឿង​ភាគ​ច្រើន ដែល​កើត​មាន​ក្នុង​ពិភពលោក​។ ពួក​អ៊ីស្រាអែល​ក៏​មាន​ការ​ភ័យ​ខ្លាច បន្ទាប់ពី​ពួកគេ​បាន​ទទួល​ក្រឹត្យ​វិន័យ១០ប្រការ គឺ​ដូច​មាន​សេចក្តី​ចែងថា “កាល​បណ្តាជន​ទាំង​អស់​គ្នា បានឮ​ផ្គរ​លាន់ និង​សូរ​ផ្លុំ​ស្នែង ហើយ​ឃើញ​ផ្លេកបន្ទោរ និង​ភ្នំ​ហុយ​ផ្សែង​ឡើង​ដូច្នេះ នោះ​ស្រាប់តែ​គេ​ញ័រ​រន្ធត់ ហើយ​ក៏​ថយ​ទៅ​ឈរ​នៅ​ទី​ឆ្ងាយ​វិញ”(និក្ខមនំ ២០:‌១៨)។ លោក​ម៉ូសេ​ក៏បាន​កម្សាន្ត​ចិត្ត​ពួកគេ ដោយ​មាន​ប្រសាសន៍​​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ថា “កុំ​ខ្លាច​អី ដ្បិត​ព្រះ​ទ្រង់​បាន​យាង​មក​ប្រយោជន៍​តែ​នឹង​ល្បង​អ្នក​រាល់​គ្នា​ទេ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត​ខ្លាច​ដល់​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អំពើបាប​ឡើយ”(ខ.២០)។ ត្រង់​ចំណុច​នេះ លោក​ម៉ូសេ​មិន​បាន​និយាយ​ជាន់កែង​ខ្លួនឯង​ទេ នៅពេល​ដែល​គាត់​ប្រាប់​គេ​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច តែ​គាត់​ក៏បាន​ប្រាប់​គេ​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​វិញ​។ តាម​ពិត ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ “ខ្លាច” យ៉ាង​ហោច​ណាស់ មានន័យ​ពីរ គឺ​ការ​ភ័យ​ញ័រ​ចំពោះ​អ្វីមួយ ឬ​ការ​កោត​ខ្លាច ដោយ​ការ​គោរព​ចំពោះ​ព្រះ​។ យើង​ប្រហែល​អស់​សំណើច…

Read article