សេចក្តីអាណិតដែលបានបង្ហាញចេញមក
សូមអាន : កូល៉ុស ៣:១២-១៤ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត។ កូល៉ុស ៣:១២ លោកចេម វរិន(James Warren) មិនមានការងារជាជាងឈើទេ។ តែគាត់បានចាប់ផ្តើមធ្វើបង់សម្រាប់អង្គុយ នៅពេលដែលគាត់កត់សំគាល់ឃើញស្រ្តីម្នាក់ នៅទីក្រុងដេនវើ រដ្ឋខូឡូរ៉ាដូ កំពុងអង្គុយនៅលើដី ខណៈពេលដែលនាងកំពុងរង់ចាំឡានក្រុង។ លោកវរិនមានការបារម្ភថា ការអង្គុយដូចនេះ “មិនថ្លៃថ្នូរទេ”។ ដូចនេះ អ្នកប្រឹក្សាយោបល់ផ្នែកពលកម្ម ដែលមានវ័យ២៨ឆ្នាំរូបនេះ ក៏រកបានកំណាត់ឈើមួយចំនួន ហើយក៏បានធ្វើបង់មួយយកទៅដាក់នៅកន្លែងរថយន្តក្រុងឈប់។ មិនយូរប៉ុន្មាន អ្នកដំណើរទាំងឡាយក៏បានអង្គុយនៅលើបង់នោះ។ ក្រោយមក គាត់ក៏បានដឹងថា នៅក្នុងទីក្រុងគាត់មានកន្លែងឡានក្រុងឈប់៩ពាន់កន្លែង ដែលមិនទាន់មានបង់អង្គុយ ដូចនេះ គាត់ក៏បានធ្វើបង់ជាច្រើនទៀត ដោយឆ្លាក់អក្សរពីលើបង់នីមួយៗថា “ចូរមានចិត្តសប្បុរស”។ តើគាត់មានគោលដៅអ្វី? គាត់និយាយថា “គោលដៅគាត់ គឺដើម្បីជួយឲ្យការរស់នៅរបស់អ្នកដទៃ មានភាពល្អប្រសើរជាងមុនបន្តិច តាមមធ្យោបាយដែលគាត់អាចធ្វើទៅបាន”។ អំពើសប្បុរសធម៌របស់គាត់ គឺបានបង្ហាញចេញនូវចិត្តអាណិតដល់អ្នកដទៃ។ ចិត្តក្ដួលអាណិត ជាអារម្មណ៍ដែលមានអំណាចណាស់ ព្រោះវានាំយើងឲ្យធ្វើអ្វីម្យ៉ាង ដើម្បីជួយបំពេញតម្រូវការអ្នកដទៃ គឺដូចដែលព្រះយេស៊ូវបានធ្វើជាគំរូស្រាប់។ ពេលមនុស្សមួយហ្វូងធំដែលស្រេកឃ្លាន កំពុងដើរតាមព្រះយេស៊ូវ ព្រះអង្គ “ក៏មានព្រះហឫទ័យក្ដួលអាណិតដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្តីជាច្រើន”(ម៉ាកុស…
Read article