នំម៉ាណាប្រចាំថ្ងៃ

You are here:
ព្រះអង្គត្រាស់ហៅឲ្យលូតលាស់

  ដ្បិត​បើ​មាន​សេចក្តី​ទាំង​នោះ​ចំរើន​ឡើង ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ។ ២ពេត្រុស ១:៨ នៅ​ផ្កា​ថ្មបំពង់ ជា​សត្វ​ដែល​មាន​លក្ខណៈ​ចម្លែក​ខុស​គេ។ គេ​ប្រទះ​ឃើញ​ពួក​វា​តោង​ជាប់​នឹង​ថ្ម និង​សម្បក​សត្វ​សមុទ្រ ដោយ​មាន​រូបរាង្គ ដូច​បំពង់​ផ្លាស្ទីក​ទន់​ៗ ដែល​រេរាំ​ទៅ​តាម​ចរន្ត​ទឹក​រលក។ វា​រស់​នៅ​ដោយ​ជីវិត​ដែល​ចាំ​តែ​ទទួល​ចំណី ដោយ​ស្រូប​យក​ជីវជាតិ​ពី​ទឹក​សមុទ្រ គឺ​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ខ្លាំង​ពី​ជីវិត​ដ៏​សកម្ម កាល​ពួក​វា​ទើប​តែ​ពេញ​វ័យ។ ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជីវិត​របស់​ផ្កា​ថ្ម​បំពង់ ពួក​វា​មាន​លក្ខណៈ​ដូច​កូន​ក្អុក ដោយ​មាន​ខួរ​ឆ្អឹង​ខ្នង និង​ខួរ​ក្បាល ដែល​ជួយ​ពួក​វា​ស្វែង​រក​អាហារ និង​ជៀស​ចេញ​ពី​គ្រោះ​ថ្នាក់។ ពេល​វា​មិន​ទាន់​ពេញ​វ័យ វា​ធ្វើ​ការ​ផ្លាស់​ទី ក្នុង​ទឹក​សមុទ្រ នៅ​ពេល​ថ្ងៃ ប៉ុន្តែ មាន​រឿង​មួយ​កើត​ឡើង ពេល​ពួក​វា​ពេញ​វ័យ។ វា​ក៏​បាន​តោង​ជាប់​ថ្ម ​ឈប់​ផ្លាស់​ទី និង​លូត​លាស់​ទៀត។ វា​ក៏​បាន​ចាប់​ផ្តើម​រំលាយ​ខួរ​ក្បាល​ខ្លួន​ឯង​ធ្វើ​ជា​ចំណី។ វា​លែង​មាន​ខួរ​ឆ្អឹង​ខ្នង ហើយ​ក៏​បាន​រស់​នៅ​ដូច​រុក្ខ​ជាតិ ដែល​រេរាំ​ចុះ​ឡើង​តាម​ចរន្ត​ទឹក​សមុទ្រ។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សាវ័ក​ពេត្រុស ដែល​បាន​លើក​ទឹក​ចិត្ត​យើង មិន​ឲ្យ​រស់​នៅ​បែប​នេះ​ឡើយ។ ការ​មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ គឺ​មាន​ន័យ​ថា យើង​មាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ​(២ពេត្រុស ១:៤) ដូច​នេះ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​អ្នក និង​ខ្ញុំ​ឲ្យ​ចម្រើន​ឡើង ក្នុង​ព្រះ​គុណ ក្នុង​ការ​ស្គាល់​ព្រះ​គ្រីស្ទ(៣:១៨) និង​លូត​លាស់​ខាង​វិញ្ញាណ ឲ្យ​មាន​សេចក្តី​ឧស្សាហ៍…

Read article
រស់ដូចមនុស្សដែលព្រះបានប្រោសឲ្យជា

  គាត់​ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះវិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២​នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ព្រះ​ផង។ កិច្ចការ ៣:៨ នៅ​ប្រទេស​ឥណ្ឌា មាន​បង​ប្អូន​ស្រី​ពីរ​នាក់ បាន​ពិការ​ភ្នែក​ពី​កំណើត។ ឪពុក​របស់​ពួក​គេ​ជា​អ្នក​ខិត​ខំ​រក​ស៊ី​ចិញ្ចឹម​គ្រួសារ តែ​គាត់​មិន​មាន​លទ្ធភាព​បង់​ថ្លៃ សម្រាប់​ការ​វះ​កាត់​ភ្នែក​​ពួក​គេ​ឲ្យ​ភ្លឺ​ឡើង​វិញ។ ប៉ុន្តែ មាន​គ្រូ​ពេទ្យ​មួយ​ក្រុម បាន​មក​តំបន់​ពួក​គេ ក្នុង​បេសកកម្ម​ពេទ្យ​រយៈ​ពេល​ខ្លី។ នៅ​ពេល​ព្រឹក បន្ទាប់​ពី​ពួក​គេ​បាន​វះ​កាត់​ហើយ​ ក្មេង​ស្រី​ទាំង​ពីរ​ក៏​មាន​ទឹក​មុខ​ញញឹម​ស្រស់ នៅ​ពេល​ដែល​ពេទ្យ​បក​បង់​រំ​ភ្នែក​របស់​ពួក​គេ​ចេញ។ ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​លាន់​មាត់​ថា “ម៉ែ ខ្ញុំ​មើល​ឃើញ​ហើយ! ខ្ញុំ​មើល​ឃើញ​ហើយ!” មាន​បុរស​ម្នាក់​ពិការ​ជើង​ពី​កំណើត បាន​អង្គុយ​សុំទាន នៅ​មាត់​ទ្វារ​ព្រះវិហារ ដូច​សព្វ​មួយ​ដង។ លោក​ពេត្រុស​បាន​ប្រាប់​គាត់​ថា ខ្លួន​មិន​មាន​ប្រាក់​សម្រាប់​ដាក់​ទាន​ទេ តែ​នឹង​ឲ្យ​គាត់ នូវ​អ្វី​ដែល​ល្អ​ជាង​ប្រាក់​។ លោក​ពេត្រុស​ក៏​អធិស្ឋាន​ប្រោស​ជំងឺ​គាត់​ថា “ដោយសារ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ” (កិច្ចការ ៣:៦)។ បុរស​នោះ “ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះវិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ព្រះ​ផង”(ខ.៨)។ បង​ប្អូន​ស្រី​ទាំង​ពីរ​នាក់ និង​បុរស​នោះ បាន​ឲ្យ​តម្លៃ​មក​លើ​ភ្នែក និង​ជើង​របស់​ខ្លួន ខ្លាំង​ជាង​អ្នក​ដែល​មិន​ធ្លាប់​ពិការ​ភ្នែក ឬ​ពិការ​ជើង។ ក្មេង​ស្រី​ទាំង​ពីរ​ប្រិច​ភ្នែក​ឥត​ឈប់ ដោយ​ការ​ភ្ញាក់​ផ្អើល…

Read article
ព្រះទ្រង់ទតឃើញអ្នក

  នោះ​នាង​ក៏​ហៅ​ព្រះនាម​ព្រះយេហូវ៉ា ដែល​កំពុង​មាន​ព្រះបន្ទូល​នឹង​នាង​ថា «ព្រះ​ដ៏​ទត​ឃើញ»។  លោកុប្បត្តិ ១៦:១៣ ពេល​ព្រឹក​ព្រលឹម​អាច​ជា​ពេល​ដ៏​ឈឺចាប់ សម្រាប់​មិត្ត​ភក្តិ​ខ្ញុំ​ ឈ្មោះ អាល់ម៉ា(Alma) ដែល​ជា​ស្រ្តី​មេម៉ាយ មាន​កូន​ពីរ​នាក់។ គាត់​ប្រាប់​ខ្ញុំ​ថា “ពេល​ដែល​អ្វី​ៗ​មាន​ភាព​ស្ងប់​ស្ងាត់ ការ​ព្រួយ​បារម្ភ​ក៏​បាន​លេច​ចេញ​មក។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ធ្វើ​ការងារ​ផ្ទះ ខ្ញុំ​ក៏​បាន​គិត​អំពី​បញ្ហា​ហិរញ្ញ​វត្ថុ ហើយ​ព្រួយបារម្ភ​អំពី​សុខភាព និង​ការ​សិក្សា​របស់​កូន”។ កាល​ស្វាមី​របស់​អាល់ម៉ា​បោះ​បង់​គាត់​ចោល គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង។ គាត់​ថា “ខ្ញុំ​មាន​ការ​ពិបាក តែ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ទត​ឃើញ​ខ្ញុំ និង​គ្រួសារ​ខ្ញុំ។ ព្រះ​អង្គ​ប្រទាន​កម្លាំង ឲ្យ​ខ្ញុំ​អាច​ធ្វើ​ការងារ​ពីរ​កន្លែង ដើម្បី​បំពេញ​តម្រូវ​ការ​របស់​យើង ហើយ​អនុញ្ញាត​ឲ្យ​កូន​ៗ​របស់​ខ្ញុំ ពិសោធន៍​នឹង​ការ​ដឹកនាំ​របស់​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ”។ ហាការ​ជា​បាវ​ស្រី​សាសន៍​អេស៊ីព្ទ ដែល​បាន​យល់​អំពី​អត្ថន័យ​នៃ​ការ​ដែល​ព្រះ​ទត​ឃើញ​នាង។ បន្ទាប់​ពី​នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​លោក​អ័ប្រាហាំ នាង​ក៏​បាន​ចាប់​ផ្តើម​ស្អប់​ខ្ពើម​នាង​សារ៉ាយ(លោកុប្បត្តិ ១៦:៤) ជា​ហេតុ​នាំ​ឲ្យ​នាង​សារ៉ាយ ធ្វើ​បាប​នាង ទាល់​តែ​នាង​រត់​គេច​ខ្លួន​ទៅ​វាល​រហោស្ថាន។ ពេល​នោះ នាង​ហាការ​ស្ថិត​ក្នុង​ភាព​ឯកោ ដោយ​ប្រឈម​មុខ​ដាក់​ពេល​អនាគត ដែល​ហាក់​ដូច​ជា​ងងឹត និង​គ្មាន​សង្ឃឹម សម្រាប់​នាង និង​កូន​ក្នុង​ផ្ទៃ​នាង។ ប៉ុន្តែ “ទេវតា​នៃ​ព្រះយេហូវ៉ា”(ខ.៧) ក៏​បាន​មក​ជួប​នាង ហើយ​ប្រាប់​នាង​ថា “ព្រះយេហូវ៉ា​ទ្រង់​ជ្រាប​ពី​សេចក្តី​ទុក្ខ​លំបាក​របស់​ឯង”(ខ.១១)។ ទេវតា​របស់​ព្រះ​ក៏​បាន​ណែនាំ​នាង​ហាការ អំពី​ការអ្វី​ដែល​ត្រូវ​ធ្វើ ហើយ​ក៏​បាន​ធានា​ដល់​នាង អំពី​ពេល​អនាគត​របស់​នាង។…

Read article
ការប្រទះឃើញដ៏អស្ចារ្យ

  ខ្ញុំ​បាន​ប្រទះ​ឃើញ​គម្ពីរ​ក្រឹត្យវិន័យ នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា។ ២ពង្សាវតាក្សត្រ ២២:៨ កាល​ជែននីហ្វ័រ(Jennifer) លឹប​ទឹក​កម្សាន្ត នៅឆ្នាំ២០២១ ភ្នែក​របស់​គាត់​បាន​ផ្ដោត​ទៅ​លើ​ដប​តូច​មួយ មាន​ពណ៌​បៃ​តង នៅ​បាត​ទន្លេ។ នាង​ក៏​បាន​យក​វា​ឡើង​មក​លើ​គោក ហើយ​ក៏​បាន​ពិពណ៌នា​ថា វា​ជា​ការ​រើស​បាន​ដ៏​កម្រ​បំផុត ក្នុង​ជីវិត​នាង។ ក្នុង​ដប​នោះ មាន​សំបុត្រ​មួយ ដែល​យុវជន​ម្នាក់​បាន​សរសេរ នៅ​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន ក្នុង​ឆ្នាំ​១៩២៦! ក្នុង​សំណេរ​របស់​គាត់ មាន​ការ​ស្នើ​ឲ្យ​អ្នក​ណា​ដែល​រើស​បាន​សំបុត្រ​នោះ ​យក​វា​មក​ប្រគល់​ឲ្យ​គាត់​វិញ។ ជែននីហ្វ័រ​ក៏​បាន​ប្រើ​ហ្វេសប៊ុក ដើម្បី​ស្វែង​រក​ទីតាំង​របស់​សមាជិក​គ្រួសារ​របស់​យុវជន​នោះ។ ទោះ​គាត់​បាន​លា​ចាក​លោក​នៅ​ឆ្នាំ​១៩៩៥​ក៏​ដោយ ក៏​សំបុត្រ​ដ៏​ខ្លី​ដែល​បាន​កប់​ក្នុង​ដប ក្នុង​បាត​ទន្លេ បាន​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ​ដល់​ជែននីហ្វ័រ និង​ក្រុម​គ្រួសារ​គាត់។ ក្នុង​បទ​គម្ពីរ​២ពង្សាវតាក្សត្រ ២២:៨ លោក​ហ៊ីលគីយ៉ា បាន​រក​ឃើញ “គម្ពីរ​ក្រឹត្យវិន័យ ក្នុង​ព្រះវិហារ​ព្រះ​អម្ចាស់” ជា​ការ​រក​ឃើញ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​គាត់។ ស្តេច​បាន​បង្គាប់​ឲ្យ​ស្មៀន​រូប​នេះ ចាត់​ចែង​ការ “ជួស​ជុល​ព្រះ​វិហារ” ហើយ​ក៏​បាន​រក​ឃើញ​ថា គម្ពីរ​ដែល​បាន​រក​ឃើញ​នោះ ទំនង​ជា​កណ្ឌ​គម្ពីរ​ចោទិយកថា។ “កាល​ស្តេច​ទ្រង់​បាន​ឮ​អស់​ទាំង​ព្រះបន្ទូល ក្នុង​គម្ពីរ​ក្រឹត្យវិន័យ​នោះ” ទ្រង់​មាន​ការ​ប៉ះ​ពាល់​ព្រះ​ទ័យ​យ៉ាង​ខ្លាំង(ខ.១១)។ ប្រជាជន​នៅ​នគរ​យូដា​មិន​បាន​អើពើ ចំពោះ​ព្រះអម្ចាស់ ក៏​ដូច​ជា​វិហារ​ទ្រង់ ហើយ​ក៏​មិន​ខ្វល់​អំពី​ការ​អាន និង​ស្តាប់​បង្គាប់​តាម​ព្រះ​គម្ពីរ ដែល​ព្រះអង្គ​បាន​បណ្តាល​ឲ្យ​គេ​តែង។​ ស្តេច​ក៏​បាន​ប្រែ​ចិត្ត ហើយ​ក៏​បាន​បង្គាប់​ឲ្យ​គេ​សម្អាត​ព្រះ​វិហារ ដោយ​រុះ​រើ​រូប​ព្រះ…

Read article
អាហារសម្រន់ដែលនាំឲ្យបន្ទាបខ្លួន

  ទ្រង់​តែង​តតាំង​នឹង​មនុស្ស​អួត​អាង តែ​ផ្តល់​ព្រះគុណ​ដល់​ពួក​រាប​សា​វិញ។ ១ពេត្រុស ៥:៥ កញ្ចប់​នំ​ចំណិត​ដំឡូង​បារាំង​មាន​ទំហំ​តូច​ទេ តែ​បេសកជន​អាមេរិក​ម្នាក់​រៀន​សូត្រ​បាន​មេរៀន​ដ៏​ធំ​មួយ​ពី​វា។ ក្នុង​ការ​ធ្វើ​ការ​នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ នៅ​សាធារណៈ​រដ្ឋ​ដូមីនីខិន គាត់​បាន​ទៅ​ចូល​រួម​ការ​ជួប​ជុំ​គ្នា នៅ​ព្រះវិហារ ហើយ​ក៏​បាន​ហែក​កញ្ចប់​នំ​ដំឡូង​បារាំង​ញាំ។ ពេល​នោះ មាន​ស្រ្តី​ម្នាក់​ដែល​គាត់​មិន​សូវ​ស្គាល់​ក៏​បាន​លូក​ដៃ​ចូល​ទៅ​ក្នុង​កញ្ចប់​នំ​នោះ យក​ចំណិត​ដំឡូង​បារាំង​ពីរ​បី​ចំណិត​ចេញ​មក​ញាំ។ អ្នក​ដទៃ​ទៀត​ក៏​បាន​លូក​យក​ចំណិត​ដំឡូង​បារាំង​ញាំ​ផង​ដែរ។ បេសកជន​រូប​នោះ​គិត​ថា ពួក​គេ​ពិត​ជា​ខ្វះ​ការ​គួរ​សម​មែន។  បន្ទាប់​មក គាត់​ក៏​រៀន​បាន​មេរៀន​មួយ ដែល​ធ្វើ​ឲ្យ​គាត់​បន្ទាប​ខ្លួន។  គាត់​មិន​ទាន់​បាន​យល់​អំពី​វប្បធម៌ នៃ​តំបន់​ដែល​គាត់​បាន​ស្ម័គ្រ​ចិត្ត​ទៅ​ធ្វើ​ការ​បម្រើ​នោះ​ឡើយ។ នៅ​សហរដ្ឋ​អាមេរិក មនុស្ស​មាន​ការ​សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​បុគ្គល​និយម តែ​នៅ​សាធារណៈ​រដ្ឋ​ដូមីនិខិន ការ​រស់​នៅ របស់​ប្រជាជន មាន​ការ​ផ្ដោត​ទៅ​លើ​សហគមន៍​ខ្លាំង​ជាង​បុគ្គល។ ការ​ចែក​អាហារ និង​របស់​ល្អ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​របៀប​ដែល​ពួក​គេ​ទំនាក់​ទំនង​គ្នា។ ប្រពៃណី​របស់​គាត់​មិន​ល្អ​ជាង​ប្រពៃណី​ពួកគេ​ទេ គឺ​គ្រាន់​តែ​ខុស​គ្នា​ប៉ុណ្ណោះ។ គាត់​ក៏​បាន​សារភាព​ថា រឿង​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្រើន ហើយ​បាន​ធ្វើ​ឲ្យ​គាត់​បន្ទាប​ខ្លួន។ ពេល​ដែល​គាត់ ចាប់​ផ្តើម​ទទួល​ស្គាល់​ថា ខ្លួន​គាត់​មាន​ភាព​លម្អៀង គាត់​ក៏​​រៀន​បាន​ថា ការ​ចែក​រំលែក​ជា​មួយ​អ្នក​ដទៃ ដោយ​ការ​បន្ទាប​ខ្លួន បាន​ជួយ​ឲ្យ​គាត់​បម្រើ​ពួក​គេ បាន​កាន់​តែ​ប្រសើរ​ឡើង។ សាវ័ក​ពេត្រុស​បាន​បង្រៀន​មេរៀន​នេះ ដល់​អ្នក​ដឹក​នាំ​ពួក​ជំនុំ ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​ការ​បន្ទាប​ខ្លួន។ គាត់ ក៏​បាន​បង្រៀន​ពួក​ចាស់​ទុំ ឲ្យ​ជៀស​ចេញ​ពី​ការ​ប្រើ​អំណាច​បំពាន​មក​លើ​មនុស្ស​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​ខ្លួន (១ពេត្រុស ៥:៣)។ ហើយ​សម្រាប់​អ្នក​ដែល​នៅ​ក្មេង​វិញ…

Read article
ភ្ញៀវដែលមិនបានអញ្ជើញ

  តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុសឆ្គង​របស់​ខ្លួន​បាន សូម​ជំរះ​ទូលបង្គំ​ឲ្យ​ជ្រះ​ស្អាត​ពី​អំពើ​លាក់​កំបាំង​ផង សូម​រាំងរា​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​រួច​ពី​បាប​ដែល​ធ្វើ​ដោយ​ល្មើស​ដែរ។ ទំនុកដំកើង ១៩:១២-១៣ លោក​ខាយ(Kyle) និង​អ្នក​ស្រី​អាលីសិន(Allison) បាន​ទៅ​ក្រេប​ទឹកឃ្មុំ​យ៉ាង​មាន​សុភមង្គល ក្នុង​ប្រទេស​ដទៃ។ ពេល​ពួក​គេ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ពួក​គេ​បាន​សង្កេត​ឃើញ​ជើង​របស់​លោក​ខាយ មាន​កន្ទួល​រមាស់​ដ៏​ចម្លែក។ ប្តី​ប្រពន្ធ​មួយ​គូរ​នេះ ត្រូវ​គេ​ណែ​នាំ ឲ្យ​ជួប​ពេទ្យ​ជំនាញ​សើស្បែក។ គ្រូពេទ្យ​ក៏​បាន​ប្រាប់​ពួក​គេ​ថា មាន​បរាសិត​តូច​ៗ បាន​ចូល​ក្នុង​ជើង​លោក​ខាយ តាម​ពង​បែក​នៅ​លើ​ជើង​គាត់ ដែល​កើត​ឡើង ដោយសារ​ការ​ពាក់​ស្បែក​ជើង​ផ្ទាត់​ថ្មី​មួយ​គូរ។ ដំណើរ​កម្សាន្ត​ដែល​ពួក​គេ​បាន​ស្រមៃ ក៏​បាន​បញ្ចប់ ដោយ​ការ​តយុទ្ធ​ដ៏​ពិបាក ជា​មួយ​នឹង​បរាសិត ដែល​ជា “ភ្ញៀវ​ដែល​មិន​បាន​អញ្ជើញ”។ ស្តេច​ដាវីឌ​ជ្រាប​ថា បើ​ទ្រង់​មិន​ទូល​សូម​ព្រះ​ជួយ​ ក្នុង​ការ​តយុទ្ធ​នឹង​អំពើ​បាប​ទេ នោះ​ក្តី​ស្រមៃ​របស់​ទ្រង់ ដែល​ចង់​រស់​នៅ ក្នុង​ជីវិត​ដែល​គាប់​ព្រះ​ទ័យ​ព្រះ នឹង​ប្រែ​ក្លាយ​ជា​ការ​តយុទ្ធ​នឹង​អំពើ​បាប និង​ការ​បះបោរ ដែល​ជា​ភ្ញៀវ​​មិន​បាន​អញ្ជើញ។ បន្ទាប់​ពី​ស្តេច​ដាវីឌ​បាន​ប្រកាស អំពី​របៀប​ដែល​ព្រះ​ទ្រង់​បង្ហាញ​ព្រះ​អង្គ​ទ្រង់ ក្នុង​ពិភព​ធម្មជាតិ​(ទំនុកដំកើង ១៩:១-៦) និង​បង្ហាញ​ប្រាជ្ញា​ទ្រង់ ក្នុង​ការ​បង្រៀន​របស់​ទ្រង់​(ខ.៧-១០) ទ្រង់​ក៏​បាន​ទូល​សូម​ព្រះ​ការពារ​ទ្រង់ ឲ្យ​រួច​ផុត គឺ​ការ​មិន​ស្តាប់​បង្គាប់ ដោយ​មិន​ដឹង​ខ្លួន ដោយ​អំនួត និង​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ ទ្រង់​ក៏​បាន​សរសេរ​ថា “សូម​ជំរះ​ទូលបង្គំ​ឲ្យ​ជ្រះ​ស្អាត​ពី​អំពើ​លាក់​កំបាំង​ផង សូម​រាំងរា​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់…

Read article
ងាកមករកផ្លូវរបស់ព្រះអង្គវិញ

  ទ្រង់​ក៏​ស្គាល់​ផ្លូវ​ដែល​ឯង​បាន​ដើរ​ក្នុង​ទី​រហោស្ថាន​សំបើម​នេះ​ផង ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​ឯង អស់​រវាង​៤០​ឆ្នាំ​នេះ ហើយ​ឯង​គ្មាន​ខ្វះខាត​អ្វី​ឡើយ។ ចោទិយកថា ២:៧ ឧបមា​ថា អ្នក​កំពុង​ធ្វើ​ដំណើរ​នៅ​តំបន់​និរតី នៃ​សហរដ្ឋ​អាមេរិក ពី​​ទីក្រុងវ៉ាយ(Why ប្រែ​ថា ហេតុ​អ្វី) រដ្ឋ​អារីហ្សូណា។ ហើយ​ក៏​បាន​ទៅ​រដ្ឋ​ផ្សេង​ទៀត ដោយ​ឆ្លង​កាត់ ទីក្រុង​អាន់សឺធិន(Uncertain ប្រែ​ថា មិន​ច្បាស់​លាស់) រដ្ឋ​តិចសាស់។ បត់​ទៅ​តំបន់​ឥសាន អ្នក​ត្រូវ​ឈប់​សម្រាក នៅ​ទីក្រុង​ឌីសម៉ល(Dismal ប្រែ​ថា គួរ​ឲ្យ​ព្រួយ​បារម្ភ) រដ្ឋ​ធេនេស៊ី។ ទី​បំផុត​អ្នក​ទៅ​ដល់​គោល​ដៅ​របស់​អ្នក នៅ​ទីក្រុង​ភែននិក(Panic ប្រែ​ថា​តក់​ស្លត់) រដ្ឋ​ភែនស៊ីលវែនា។ បើ​អ្នក​បើក​បរ​បន្តិច​ទៀត ប្រហែល​៦​ម៉ោង អ្នក​អាច​ទៅ​ដល់​ទីក្រុង​អាស៊ួរិន(Assurance ប្រែ​មក​ថា មាន​ភាព​ជឿ​ជាក់) នៅ​ភាគ​ខាង​លិច​រដ្ឋ​វើជីនា។ តំបន់​ទាំង​នោះ​សុទ្ធ​តែ​មាន​ឈ្មោះ​ចម្លែក​ៗ តែ​ជា​ទីកន្លែង​ពិត​ ក្នុង​ទឹក​ដី​អាមេរិក ទោះ​អ្នក​មិន​ទំនង​ជា​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ទាំង​នោះ​ឬ​អត់​ក៏​ដោយ។ ជួន​កាល ការ​ធ្វើ​ដំណើរ​នៃ​ជីវិត​មាន​អារម្មណ៍​ដូចនេះ​ឯង។ យើង​ក៏​ងាយ​នឹង​ប្រៀប​ធៀប​ជីវិត​យើង ទៅ​នឹង​ជីវិត​ដ៏​ពិបាក​របស់​ប្រជាជន​អ៊ីស្រាអែល ក្នុង​វាល​រហោស្ថាន(ចោទិយកថា ២:៧)។ ការ​រស់​នៅ​អាច​មាន​ការ​ពិបាក​ជា​ច្រើន។ ប៉ុន្តែ តើ​យើង​បាន​សង្កេត​ឃើញ​ចំណុច​ដូចគ្នា​ដទៃ​ទៀត​ទេ? យើង​ទៅ​តាម​ផ្លូវ​របស់​យើង ដោយ​ងាក​បែរ​ចេញ​ពី​ផ្លូវ​ព្រះ(១:៤២-៤៣)។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​រអ៊ូរទាំ​អំពី​ការ​ខ្វះ​ខាត​របស់​យើង មិន​ខុស​ពី​ពួក​អ៊ីស្រាអែល​ឡើយ(ជនគណនា…

Read article
គ្មានប្រយោជន៍ បើគ្មានសេចក្តីស្រឡាញ់

  បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យសម្បត្តិ​ខ្ញុំ​ជា​អាហារ​ដល់​គេ ហើយ​បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ។ ១កូរិនថូស ១៣:៣ បន្ទាប់​ពី​ខ្ញុំ​បាន​យក​តុ​ដែល​ខ្ញុំ​បាន​កុម្ម៉ង់​ទិញ ចេញ​ពី​កេស យក​មក​តម្រៀប ខ្ញុំ​ក៏​បាន​កត់​សំគាល់​ឃើញ​បញ្ហា​មួយ។ ខ្ញុំ​បាន​ឃើញ​ផ្ទៃ​ខាង​លើ​ដ៏​ស្រស់​ស្អាត និង​ផ្នែក​ដទៃ​ទៀត តែ​ខ្ញុំ​ឃើញ​តុ​នោះ​ខ្វះ​ជើង​ម្ខាង។ បើ​គ្មាន​ជើង​គ្រប់​ចំនួន​ទេ ខ្ញុំ​មិន​អាច​ដំឡើង​តុ​នេះ​បាន​ឡើយ ព្រោះ​វា​នឹង​ក្លាយ​ជា​វត្ថុ​គ្មាន​ប្រយោជន៍។ មិនមែន​មាន​តែ​តុ​ទេ ដែល​គ្មាន​ប្រយោជន៍ នៅ​ពេល​ដែល​វា​ខ្វះ​ផ្នែក​ដ៏​សំខាន់​មួយ។ ក្នុង​កណ្ឌគម្ពីរ​កូរិនថូស ខ្សែទី១ សាវ័ក​ប៉ុល​បាន​រំឭក​អ្នក​អាន​សំបុត្រ​របស់​គាត់​ថា ពួកគេ​កំពុង​តែ​ខ្វះ​គ្រឿង​ផ្សំ​ដ៏​សំខាន់​មួយ។ អ្នកជឿ​នៅ​ទីក្រុង​កូរិនថូស​មាន​អំណោយ​ទាន​ជា​ច្រើន តែ​ខ្វះ​សេចក្តី​ស្រឡាញ់។ សាវ័ក​ប៉ុល​ក៏​បាន​និយាយ​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​ពួក​គេ​មាន​ចំណេះ​ដឹង​គ្រប់​មុខ បើ​ពួកគេ​លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ពួក​គេ​មាន ហើយ​ថែម​ទាំង​ព្រម​រង​ទុក តែ​បើ​គ្មាន​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នៃ​សេចក្តី​ស្រឡាញ់​ទេ នោះ​ការ​ប្រព្រឹត្ត​របស់​ពួកគេ​គ្មាន​ន័យ​អ្វី​ឡើយ(១កូរិនថូស ១៣:១-៣)។ សាវ័ក​ប៉ុល​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ក្នុង​កិច្ចការ​ទាំង​អស់​ដែល​ពួក​គេ​ធ្វើ ហើយ​គាត់​ក៏​បាន​ពិពណ៌នា អំពី​សម្រស់​នៃ​សេចក្តី​ស្រឡាញ់ ដែល​តែង​តែ​ការពារ ជឿ សង្ឃឹម និង​អត់​ទ្រាំ(ខ.៤-៧)។ ពេលណា​យើង​ប្រើ​អំណោយ​ទាន​ខាង​វិញ្ញាណ ប្រហែល​ដើម្បី​បង្រៀន លើក​ទឹក​ចិត្ត ឬ​បម្រើ​ក្នុង​សហគមន៍​នៃ​ជំនឿ​របស់​យើង សូម​ចាំ​ថា ព្រះ​ទ្រង់​តែង​តែ​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​សេចក្តី​ស្រឡាញ់ ក្នុង​គ្រប់​កិច្ចការ​ដែល​យើង​ធ្វើ។ ពុំ​នោះ​ទេ វា​មិន​ខុស​ពី​តុ​ដែល​ខ្វះ​ជើង​ម្ខាង​នោះ​ឡើយ។ វា​មិន​អាច​បំពេញ​តួនាទី​ជា​តុ ដែល​គេ​បាន​រចនា​វា​មក​នោះ​ឡើយ។—Lisa M. Samra តើ​អ្នកធ្លាប់​ខ្វះ​​សេចក្តី​ស្រឡាញ់…

Read article
គ្រួសារទាំងមូលបានសង្គ្រោះ

  ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង។ កិច្ចការ ១៦:៣១ លោក​ចេមស៍(James) បាន​ដើរ​ទៅ​រក​កន្លែង​ហាត់​ប្រាណ​របស់​ពន្ធនាគារ ដោយ​មាន​ស្លៀក​អាវ​ជាប់​ខោ ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​អាង​ហែល​ទឹក​ចល័ត ដើម្បី​ទទួល​ពិធី​ជ្រមុជ​ទឹក ដោយ​លោក​គ្រូ​គង្វាល​ប្រចាំ​ពន្ធនាគារ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​មាន​ក្តី​អំណរ​ជា​ពន់​ពេក ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា កូន​ស្រី​គាត់ ឈ្មោះ​ព្រីតានី(Brittany) ដែល​ជា​អ្នក​ទោស​ដែរ ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក នៅ​ថ្ងៃ​នោះ​! ពេល​ដែល​ពួក​គេ​បាន​ដឹង​អំពី​រឿង​នេះ​ដូច​គ្នា សូម្បី​តែ​បុគ្គលិក​ពន្ធនាគារ​ក៏​មាន​ការ​រំជួល​ចិត្ត​ផង​ដែរ។ លោក​គ្រូ​គង្វាល​ក៏​បាន​មាន​ប្រសាសន៍​ថា “ពេល​នោះ​គ្រប់គ្នា​សុទ្ធ​តែ​ស្រក់​ទឹក​ភ្នែក”។ ព្រីតានី និង​ឪពុក​របស់​នាង​ជាប់​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ ហើយ​សុទ្ធ​តែ​ត្រូវ​ការ​ការ​អត់​ទោស​បាប​ពី​ព្រះ។ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ជីវិត​ថ្មី ដល់​ពួក​គេ។ ព្រះគម្ពីរ​ក៏​បាន​ពិពណ៌នា អំពី​ការ​ផ្លាស់​ប្រែ​មួយ​ទៀត ក្នុង​ពន្ធនាគារ តែ​ការ​ផ្លាស់​ប្រែ​នេះ​បាន​កើត​ឡើង​ចំពោះ​មេគុក​ម្នាក់ ដែល​ក្រោយ​មក ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​បាន​កែ​ប្រែ​គ្រួសារ​គាត់​ទាំង​មូល។ បន្ទាប់ពី “មាន​កក្រើក​ដី” ធ្វើ​ឲ្យ​រញ្ជួយ​គុក “ទ្វារ​គុក​ក៏​បាន​បើក​ចំហ”។ ពេល​នោះ សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស មិន​បាន​រត់​គេច​ឡើយ គឺ​នៅ​តែ​ក្នុង​បន្ទប់​ឃុំ​ខ្លួន​ដដែល(កិច្ចការ ១៦:២៦-២៨)។ មេ​គុក​មាន​ការ​ដឹង​គុណ​ពួក​គេ​យ៉ាង​ខ្លាំង ដែល​មិន​បាន​រត់​គេច​ខ្លួន ហើយ​ក៏​បាន​នាំ​ពួក​គេ​ទៅ​ផ្ទះ​គាត់។ ទីបំផុត គាត់​ក៏​បាន​សួរ​សំណួរ​មួយ​ដែល​នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ​ថា “តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​សង្គ្រោះ​?”(ខ.៣០)។ ពួក​គេ​ក៏​បាន​ឆ្លើយ​ថា “ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង”(ខ.៣១)។…

Read article
ពង្រឹងសាច់ដុំនៃសេចក្តីជំនឿ

  ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ។ ទំនុកដំកើង ៤៦:១០ ក្នុង​អំឡុង​ពេល​ដំណើរ​កម្សាន្ត​នៅ​សួន​សត្វ ខ្ញុំ​ក៏​បាន​ឈប់ ដើម្បី​សម្រាក​នៅ​ក្បែរ​កន្លែង​ដែល​គេ​ដាក់​តាំង​សត្វ​អាញី។ ខ្ញុំ​ឃើញ​សត្វ​អាញី​បាន​សំយុង​ក្បាល​ចុះ​មក​ក្រោម។ វា​ហាក់​ដូច​កំពុង​មាន​ការ​ស្កប់​ចិត្ត នឹង​ការ​នៅ​ស្ងៀម​មួយ​កន្លែង ដោយ​មិន​កម្រើក​អ្វី​សោះ។ ខ្ញុំ​ក៏​បាន​ដក​ដង្ហើម​ធំ។ ដោយសារ​បញ្ហា​សុខភាព ខ្ញុំ​ពិបាក​នៅ​ស្ងៀម​មួយ​កន្លែង ហើយ​តែង​តែ​ចង់​ផ្លាស់​ទី​ទៅ​មុខ​ជា​និច្ច ដើម្បី​ធ្វើ​អ្វី​មួយ។ ខ្ញុំ​ស្រេក​ឃ្លាន​ចង់​ឈប់​មាន​អារម្មណ៍​ទន់​ខ្សោយ​ទៀត ពោល​គឺ​មិន​សប្បាយ​ចិត្ត​នឹង​បញ្ហា​សុខភាព​របស់​ខ្ញុំ​សោះ។ ប៉ុន្តែ ពេល​ខ្ញុំ​កំពុង​មើល​ទៅ​សត្វ​អាញី ខ្ញុំ​សង្កេត​ឃើញ​វា​លាត​សន្ធឹង​ដៃ​ម្ខាង តោង​មែក​ឈើ​នៅ​ក្បែរ​នោះ រួច​នៅ​ស្ងៀម​ដូច​មុន​ទៀត។ ការ​នៅ​មួយ​កន្លែង​ត្រូវ​ការ​ឲ្យ​យើង​ប្រើ​កម្លាំង​ផង​ដែរ។ បើ​ខ្ញុំ​ចង់​មាន​ចិត្ត​ស្កប់​ស្កល់ នឹង​ការ​ផ្លាស់​ទី​យឺតៗ ឬ​នៅ​ស្ងៀម​ដូច​សត្វ​អាញី នោះ​ខ្ញុំ​ត្រូវ​ការ​កម្លាំង​សាច់ដុំ​ដែល​ខ្លាំង​អស្ចារ្យ។ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ទុក​ចិត្ត​ព្រះ នៅ​គ្រប់​ពេល​វេលា​ទាំង​អស់ នៃ​ជីវិត​ខ្ញុំ ខ្ញុំ​ត្រូវ​ការ​កម្លាំងខាង​វិញ្ញាណ ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៤៦ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ប្រកាស​ថា ព្រះ​ទ្រង់​មិន​គ្រាន់​តែប្រទាន កម្លាំង​ដល់​យើង​ប៉ុណ្ណោះ​ទេ តែ​ព្រះ​អង្គ ជា កម្លាំង​របស់​យើង(ខ.១)។ ទោះ​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ជុំវិញ​យើង​ក៏​ដោយ “ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ចេស្ដា តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច”(ខ.៧)។ ព្រះអង្គ​ក៏​បាន​បង្គាប់​យើង ឲ្យ​ឈប់​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា ព្រះ​អង្គ​ជា​ព្រះ(ខ.១១)។ ការ​ធ្វើ​ដំណើរ​របស់​យើង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ច្រើន​តែ​តម្រូវ​ឲ្យ​យើង​បោះ​ជំហាន​យឺត​ៗ ហើយ​ចំណាយ​ពេល​នៅ​ស្ងៀម…

Read article