ប្រើពាក្យសម្តីរបស់អ្នក ដើម្បីបម្រើព្រះ
អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្តីដែលឯងត្រូវនិយាយផង។ និក្ខមនំ ៤:១២ ចាប់តាំងពីពេលដែលលីសា(Lisa)មានអាយុ៨ឆ្នាំ គាត់បានបញ្ហានិយាយត្រដិត ហើយខ្លាចការជួបជុំក្នុងសង្គម ដែលតម្រូវឲ្យគាត់និយាយជាមួយអ្នកដទៃ។ តែក្រោយមក គ្រូពេទ្យព្យាបាលក៏បានជួយនាងឲ្យជម្នះបញ្ហាប្រឈមនេះ ហើយនាងក៏បានសម្រេចចិត្តប្រើសម្លេងរបស់នាង ដើម្បីជួយអ្នកដទៃ។ នាងក៏បានចាប់ផ្តើមស្ម័គ្រចិត្តធ្វើការជាអ្នកប្រឹក្សាផ្លូវចិត្តតាមទូរស័ព្ទ។ លោកម៉ូសេក៏ត្រូវប្រឈមមុខដាក់ការព្រួយបារម្ភរបស់គាត់ អំពីបញ្ហានៃការនិយាយស្តីរបស់គាត់ ដើម្បីឲ្យគាត់ដឹកនាំប្រជាជនអ៊ីស្រាអែលចេញពីភាពជាទាសករ។ ព្រះទ្រង់ក៏បានបង្គាប់គាត់ ឲ្យទៅជួបស្តេចផារ៉ាន តែលោកម៉ូសេបានបដិសេធន៍ ព្រោះគាត់មិនមានទំនុកចិត្តលើសមត្ថភាពរបស់គាត់ក្នុងការនិយាយ(និក្ខមនំ ៤:១០)។ ព្រះទ្រង់ក៏បានជំរុញចិត្តគាត់ ដោយសួរគាត់ថា តើនរណាបង្កើតមាត់មនុស្ស? បន្ទាប់មក ព្រះអង្គក៏ធានាដល់គាត់ ដោយបន្ទូលថា “ចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្តីដែលឯងត្រូវនិយាយផង”(ខ.១១-១២)។ ការឆ្លើយតបរបស់ព្រះបានរំឭកយើងថា ព្រះអង្គអាចធ្វើការ តាមរយៈយើង ដោយអំណាចចេស្តា ទោះយើងមានសមត្ថភាពកំរិតណាក៏ដោយ។ ប៉ុន្តែ ទោះយើងបានដឹងដូចនេះ ហើយក៏ចាំនៅក្នុងចិត្ត ក៏នៅតែពិបាកអនុវត្តតាម។ លោកម៉ូសេបានបន្តជួបការលំបាក និងទូលអង្វរព្រះ ឲ្យចាត់នរណាម្នាក់ឲ្យទៅជំនួសគាត់(ខ.១៣)។ ដូចនេះ ព្រះទ្រង់អនុញ្ញាតឲ្យលោកអើរ៉ុន ដែលជាបងប្អូនគាត់ ទៅជាមួយគាត់(ខ.១៤)។ យើងម្នាក់ៗអាចប្រើពាក្យសម្តី ក្នុងការនិយាយ ឬសរសេរ ដើម្បីជួយអ្នកដទៃ។ យើងប្រហែលមានការភ័យខ្លាច។ យើងប្រហែលមានអារម្មណ៍ថា មិនមានសមត្ថភាព ឬមិនដឹងថា ត្រូវប្រើពាក្យអ្វីក្នុងការនិយាយ។…
Read article