នំម៉ាណាប្រចាំថ្ងៃ

You are here:
បេសកកម្មជួយសង្គ្រោះ

ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់ ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​នឹង​ឆ្លើយតប​ចំពោះ​គេ។ ទំនុកដំកើង ៣៨:១៥ នៅ​ប្រទេស​អូស្ត្រាលី អ្នក​ស្ម័គ្រចិត្ត​មួយ​ក្រុម នៅ​អង្គការ​សង្គ្រោះ​សត្វ បាន​រក​ឃើញ​សត្វ​ចៀម​វង្វេង​មួយ​ក្បាល មាន​រោម​ដ៏​កខ្វក់ និង​កន្តាញ់ ដែល​មាន​ទម្ងន់​ជាង​៣៧​គីឡូក្រាម។ អ្នក​សង្គ្រោះ​សង្ស័យ​សត្វ​ចៀម​នោះ​បាន​វង្វេងបាត់ នៅក្នុង​ព្រៃ អស់​រយៈពេល​យ៉ាង​ហោច​ណាស់​៥​ឆ្នាំ។ អ្នក​ស្ម័គ្រចិត្ត​ក៏បាន​ជួយ​សម្រាល​បន្ទុក​វា ដោយ​ការ​កាត់​រោម​ដ៏​ធ្ងន់​របស់​វា យ៉ាង​លំបាកលំបិន។ បន្ទាប់ពី​វា​បាន​រួចផុត​ពី​បន្ទុក​ដ៏​ធ្ងន់​នោះ វា​ក៏បាន​ស៊ី​ចំណី។ ជើង​របស់​វា​កាន់តែ​មាន​ភាពរឹងមាំ។ វា​មានទំនុក​ចិត្ត និង​ការ​ស្កប់ចិត្ត​កាន់តែ​ខ្លាំង ពេល​ដែល​វានៅជិត​អ្នក​សង្គ្រោះ​របស់​វា និង​សត្វ​ដទៃទៀត នៅកន្លែង​ថែរក្សា​សត្វ​ដែលគេ​បាន​សង្គ្រោះ។ ស្តេច​ដាវីឌ​ជា​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ដែល​បាន​យល់​អំពី​ការឈឺចាប់ ដោយសារ​បន្ទុក​ដ៏​ធ្ងន់ និង​ត្រូវ​គេ​បំភ្លេច​ចោល និង​វង្វេង ហើយ​មាន​ព្រះទ័យ​ស្រេកឃ្លាន​ការ​ជួយ​សង្គ្រោះ។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង​ជំពូក ៣៨ ស្តេច​ដាវីឌ​ក៏បាន​ស្រែក​រក​ព្រះ។ ទ្រង់​បាន​ជួប​ភាព​ឯកោ ការក្បត់ និង​ភាព​អស់សង្ឃឹម(ខ.១១-១៤)។ តែ​ទ្រង់​បាន​អធិស្ឋាន ដោយ​ទំនុកចិត្ត​ថា “ដ្បិត ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​សង្ឃឹម​ដល់​ទ្រង់ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​នឹង​ឆ្លើយតប​ចំពោះ​គេ”(ខ.១៥)។ ស្តេច​ដាវីឌ​មិន​បាន​បដិសេធន៍​ថា ទ្រង់​មិន​មានទុក្ខ​លំបាក ឬ​លាក់បាំង​ទុក្ខ​លំបាក​ក្នុង​ព្រះទ័យ និង​ជំងឺ​ក្នុង​ព្រះ​កាយ​ទ្រង់​នោះ​ឡើយ(ខ.១៦-២០)។ ផ្ទុយទៅវិញ ទ្រង់​ទុកចិត្ត​ថា ព្រះ​ទ្រង់​គង់នៅ​ក្បែរ…

Read article
ជ្រើសរើសយកក្តីអំណរ

ចូរ​អរ​សប្បាយ ក្នុង​ព្រះអម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង។ ភីលីព ៤:៤ លោក​ឃី​ធ(Keith) មានការ​បាក់ទឹកចិត្ត ខណៈ​ពេល​ដែល​គាត់​ដើរ​យឺតៗ កាត់តាម​កន្លែង​លក់​បន្លែ និង​ផ្លែឈើ ក្នុង​ផ្សា​ទំនើប។ ដៃ​របស់​គាត់​បាន​ញ័រ ជា​រោគសញ្ញា​ទីមួយ នៃ​ជំងឺ​ប៉ាក់គីនសិន។ តើ​គាត់​នៅសល់​ពេល​ប៉ុន្មាន​ទៀត មុន​ពេល​គុណភាព​នៃ​ជីវិត​របស់​គាត់​ចាប់ផ្តើម​ចុះ​ខ្សោយ​យ៉ាង​ឆាប់​រហ័ស? តើ​ភរិយា និង​កូន​ៗ​របស់​គាត់ នឹង​មានការ​ពិបាក​យ៉ាងណា? តែ​ភ្លាម​ៗ​នោះ លោក​ឃីធ​ក៏បាន​អស់សំណើច​នឹង​ខ្លួនឯង ធ្វើឲ្យ​ភាព​អាប់អួរ​រលាយ​បាត់​អស់។ គាត់​បាន​មើលតាម​ប្រឡោះ​ធ្នើរ​ដាក់​ដំឡូងបារាំង ឃើញ​បុរស​ម្នាក់​រុញ​ក្មេងប្រុស​ពិការ​ម្នាក់​នៅ​លើ​រទេះរុញ។ បុរស​នោះ​ក៏បាន​ឱន​ចុះ ហើយ​ខ្សឹប​ដាក់​ត្រចៀក​កូនប្រុស​គាត់ ដែល​មាន​ទឹកមុខ​ញញឹម​ជាប់​ជានិច្ច។ គាត់​ស្ថិត​ក្នុង​សភាព​ដែល​ពិបាក​ជាង​លោក​ឃីធ​ឆ្ងាយណាស់ តែ​គាត់ និង​ឪពុក​គាត់​កំពុងតែ​រក​ឃើញ​ក្តី​អំណរ នៅកន្លែង​ណា​ដែល​ពួក​គេ​អាច​រក​ឃើញ​បាន។ កាល​សាវ័ក​ប៉ុល​កំពុង​សរសេរ​សំបុត្រ​ផ្ញើ​ពី​ក្នុង​គុក ឬ​ក្នុង​ពេល​ជាប់ឃុំ​ខ្លួន​ក្នុង​ផ្ទះ ខណៈ​ពេល​ដែល​គាត់​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​ជំនុំជម្រះ​ទោស​គាត់ គាត់​ហាក់ដូចជា​គ្មាន​សិទ្ធិ​ដើម្បី​អរ​សប្បាយ​នោះ​ឡើយ(ភីលីព ១:១២-១៣)។ អធិរាជ​ណេរ៉ូ(Nero) ជា​មនុស្ស​អាក្រក់​ដែល​ល្បី​ខាង​ប្រើ​អំពើ​ហិង្សា និង​ភាព​សាហាវ​ព្រៃផ្សៃ ដូចនេះ សាវ័ក​ប៉ុល​មានហេតុ​ផល ដែល​ត្រូវ​ព្រួយបារម្ភ។ គាត់​ក៏បាន​ដឹងផង​ដែរ​ថា មាន​គ្រូ​ខុសឆ្គង​ជា​ច្រើន កំពុង​ឆ្លៀត​ឱកាស ក្នុង​ពេល​អវត្តមាន​របស់​គាត់ ដើម្បី​ស្វែងរក​ភាព​រុងរឿង​សម្រាប់​ខ្លួន​ឯង។ ពួក​គេ​យល់ឃើញ​ថា ខ្លួន​អាច​បន្ថែម​ទុក្ខ​លំបាក​ដល់​សាវ័ក​ប៉ុល ពេល​គាត់​កំពុង​ជាប់ឃុំ(ខ.១៧)។ តែ​សាវ័ក​ប៉ុល​បានសម្រេច​ចិត្ត​អរ​សប្បាយ(ខ.១៨-២១) ហើយ​គាត់​ក៏បាន​ប្រាប់​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព ឲ្យ​យក​តម្រាប់​តាម​គាត់។ គឺ​ដូចដែល​គាត់​ប្រាប់​ពួក​គេ​ថា…

Read article
ការបញ្ចប់ឲ្យបានល្អ

ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់ប្រណាំង​ជាស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ។ ២ធីម៉ូថេ ៤:៧ អ្នកស្រី​មែន កួរ(Man Kaur) មាន​អាយុ១០៣ឆ្នាំ​ហើយ តែ​គាត់​បាន​ចូលរួម​ប្រកួត ក្នុងនាម​ជា​កីឡាករ​ស្ត្រី​ឥណ្ឌា​មាន​វ័យ​ចំណាស់​ជាងគេ ក្នុងអំឡុងពេល​នៃ​ការប្រកួត​ជើងឯក World Masters Athletic Championship នៅ​ប្រទេស​ប៉ូឡូញ នៅ​ឆ្នាំ២០១៩។ អ្វី​ដែល​គួរឲ្យ​កត់សំគាល់​នោះ​គឺ អ្នកស្រី​មែន គួរ​​ ឈ្នះ​បាន​មេដាយមាស៤ ក្នុង​វិញ្ញា​សារ៤មុខ(ការ​ចោល​លំពែង ការ​រត់​ប្រ​ណាំ៦០ម៉ែត្រ និង​ការ​រត់​ប្រ​ណាំ២០០ម៉ែត្រ)។ តែ​ដែល​គួរឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ​គឺ នៅ​ឆ្នាំ​នោះ គាត់​បាន​រត់លឿន​ជាង​កាលដែល​គាត់​រត់ប្រណាំង នៅ​ឆ្នាំ២០១៧។ គាត់​ជា​យាយ​តួ​ត ដែល​បាន​រត់ប្រណាំង​ចូល​ទៅ​ក្នុង​សតវត្សរ៍​ទី២នៃ​ជីវិត​គាត់ ដោយ​បង្ហាញថា គាត់​បាន​បញ្ចប់​ដោយ​ភាពរឹងមាំ។ សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើរ​ទៅ​លោក​ធីម៉ូថេ ដែល​ជា​សិស្ស​ដ៏​ក្មេង​វ័យ អំពី​របៀប​ដែល​គាត់​បាន​ចូល​ទៅ​ក្នុង​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​គាត់។ គាត់​បាន​សរសេរ​ថា “ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏បាន​មកដល់​ហើយ”។ ផ្អែក​ទៅលើ​ទីបន្ទាល់​នៃ​ជីវិត​គាត់ គាត់​មានទំនុក​ចិត្ត​ថា គាត់​កំពុងតែ​ឈាន​ដល់​ការ​បញ្ចប់ ដោយ​ភាពរឹងមាំ។ បាន​ជា​គាត់​មានប្រសាសន៍​ថា “ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់ប្រណាំង​ជាស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ”(ខ.៧)។ សាវ័ក​រូប​នេះ នៅតែ​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​។ ទោះ​មានទុក្ខ​លំបាក ឬ​ក្តី​អំណរ​យ៉ាងណា​ក៏ដោយ ក៏​គាត់​នៅតែ​ដើរតាម​ព្រះ ដែល​បាន​រំដោះ​គាត់​ឲ្យ​រួចផុត​ពី​ភាព​ហិន​វិនាស។ ហើយ​គាត់​ក៏​ដឹង​ដែរ​ថា ព្រះយេស៊ូវ​បាន​ត្រៀម​ជាស្រេច…

Read article
ព្រះគុណព្រះ ក្នុងពេលដ៏វឹកវរ

នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅដល់​ទ្វារសមុទ្រ ដែលគេ​ប្រាថ្នា​ចង់ទៅ។ ទំនុកដំកើង ១០៧:៣០ ពេល​ដែល​ខ្ញុំ​កំពុងតែ​គេង​ថ្ងៃ ដោយ​មិនបាន​ព្រៀង​ទុក ខ្ញុំ​ក៏បាន​ជួប​ការ​រំខាន។ កូនប្រុស​ខ្ញុំ​បាន​លេង​ហ្គីតា​សូ​ឡូ ចេញពី​បន្ទប់ក្រោមដី​មក ធ្វើឲ្យ​ជញ្ជាំង​ផ្ទះ​ញ័រ។ គ្មាន​ទេ​ភាព​សុខសាន្ត គ្មាន​ទេ​ភាព​ស្ងប់ស្ងាត់ សម្រាប់​ឲ្យ​ខ្ញុំ​គេង។ មួយស្របក់​ក្រោយមក សម្លេង​តន្ត្រី​មួយទៀត​បាន​ប្រជែង​នឹង​សម្លេង​ហ្គីតា​សូ​ឡូ​របស់​គាត់ ក៏បាន​ចូលក្នុង​ត្រចៀក​ខ្ញុំ​ផង​ដែរ ដោយ​កូនស្រី​ខ្ញុំ​កំពុង​លេង​ព្យាណូ​បទ “ព្រះគុណ​អស្ចារ្យ”។ តាមធម្មតា ខ្ញុំ​ចូលចិត្ត​ស្តាប់​កូនប្រុស​ខ្ញុំ​លេង​ហ្គីតា តែ​ក្នុង​ពេលនោះ តន្ត្រី​របស់​គាត់​បាន​រំខាន​ការសម្រាក​របស់ខ្ញុំ។ ភ្លាម​ៗ​នោះ ទំនុកភ្លេង “ព្រះគុណ​អស្ចារ្យ” របស់​លោក​ចន ញូ​តុន(John Newton) ដែល​កូនស្រី​ខ្ញុំ​បាន​បន្លឺ​ឡើង ដោយ​ឧបករណ៍​ព្យាណូ បាន​ធ្វើ​ខ្ញុំ​នឹក​ចាំ​ថា ព្រះគុណ​របស់​ព្រះ​បាន​ចម្រើនឡើង ក្នុង​ពេល​ដ៏​វឹកវរ។ ទោះ​ព្យុះ​ជីវិត​មានសម្លេង​លាន់ឮ​ខ្លាំង គួរឲ្យ​រំខាន ឬ​ធ្វើ​ឲ្យ​យើង​បាត់បង់​ភាព​នឹងនរ តែ​សម្លេង​តន្ត្រី​នៃ​ព្រះគុណ​ព្រះ នៅ​តែ​បន្លឺ​សម្លេង​ច្បាស់ ពីរោះ ដោយ​រំឭក​យើង​ថា ព្រះអង្គ​កំពុង​ថែរក្សា​ការពារ​យើង។ នេះ​ជា​សេចក្តី​ពិត ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ក្នុង​បទ​គម្ពីរ ទំនុកដំកើង ១០៧:២៣-៣២ ពួក​នាវិក​បាន​តយុទ្ធ​យ៉ាង​ខ្លាំងក្លា នឹង​ទឹកកួច ដែល​អាច​លេប​ត្របាក់​ពួក​គេ​យ៉ាង​ងាយ។ “ព្រលឹង​គេ​ក៏​រលាយ​ទៅ ដោយ​សេចក្តី​អន្តរាយ”(ខ.២៦)។ តែ​ពួក​គេ​នៅតែ​មិន​អស់សង្ឃឹម ហើយ “គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា…

Read article
ព្រះអង្គហៅយើង ទោះយើងមនុស្សបែបណាក៏ដោយ

កាល​ទ្រង់​បាន​ហៅ​ពួក​សិស្ស​ទាំង១២នាក់​មក​ហើយ នោះ​ក៏​ប្រទាន​ឲ្យ​គេ​មានអំណាច។ ម៉ាថាយ ១០:១ នៅ​យប់​មួយ​នោះ ឆា​ឡុ​ត អេ​លាត(Charlotte Elliott) គេង​មិន​លក់​សោះ។ គាត់​ជា​មនុស្ស​ដែល​មាន​ពិការភាព​ផ្នែក​រាងកាយ តាំងពី​យូរ​មក​ហើយ ហើយ​នៅ​ថ្ងៃបន្ទាប់ គាត់​ត្រូវ​ឡើង​ឆាក នៅកន្លែង​លក់​ឥវ៉ាន់​រ៉ៃ​អង្គាស​ប្រាក់ ដែល​ពួក​ជំនុំ​បាន​រៀបចំ ដើម្បីឲ្យ​នាង​អាច​ទទួល​ប្រាក់ឧបត្ថម្ភ សម្រាប់​បង់ថ្លៃ​សាលា នៅ​ថ្នាក់ខ្ពស់​ជាមុន។ តែ​ឆា​ឡុ​ត​ក៏​បាន​លើក​ហេតុផល​ថា នាង​មិន​មាន​ភាព​សក្តិ​សម ដែល​គួរឲ្យ​គេ​ជួយ​នោះ​ទេ។ នាង​ត្រឡប់​ខ្លួន​ចុះ​ឡើងៗ ដោយ​គេង​មិន​លក់។ នាង​មិន​ទុកចិត្ត​ថា នាង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ដោយ​ចោទសួរ​ផ្នែក​នី​មួយៗ​នៃ​ជីវិត​ខាងវិញ្ញាណ​របស់​ខ្លួន​ឯង។ នៅ​ថ្ងៃបន្ទាប់ នាង​នៅតែ​មាន​អារម្មណ៍​រសាប់រសល់ តែ​ទីបំផុត នាង​ក៏បាន​ទៅ​អង្គុយ​នៅ​តុ​របស់​នាង យក​ប៊ិច និង​ក្រដាស​មក​និពន្ធ​បទ​ទំនុក​សកល​មាន​ចំណងជើង​ថា “ខ្ញុំ​មក​ថ្វាយខ្លួន” (បទ​លេខ ២០១) ជា​បទ​ដ៏​ពេញនិយម​ក្នុង​ពេល​បច្ចុប្បន្ន ដែល​ផ្តើម​ដោយ​ពាក្យ​ថា ៖ “ខ្ញុំ​មក​ថ្វាយខ្លួន ឥតមាន​អ្វី​អាង អាងតែ​ឈាម​ទ្រង់​ហូរ​លើ​ឈើឆ្កាង និង​ព្រះបន្ទូល​ជាទី​សំអាង ឱ​ព្រះ​អង្គ​សង្គ្រោះ​អើយ ខ្ញុំ​មក”។ ពាក្យពេចន៍​ដែល​នាង​បាន​សរសេរ​ក្នុង​បទ​ទំនុក​សកល​នេះ កាលពី​ឆ្នាំ១៨៣៥ គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ត្រាស់​ហៅ​ពួក​សិស្ស​ព្រះអង្គ ឲ្យ​ចូល​មក​បម្រើ​ព្រះអង្គ។ មិនមែន​ដោយសារ​ពួក​គេ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ដើរតាម​ព្រះអង្គ​នោះ​ទេ។ ពួក​គេ​មិនបាន​ត្រៀមខ្លួន តែ​ព្រះអង្គ​បាន​ត្រាស់​ហៅ​ពួក​គេ ទោះ​ពួក​គេ​កំពុង​ស្ថិត​ក្នុង​សណ្ឋាន​បែប​ណាក៏ដោយ។ ក្រុម​សាវ័ក​របស់​ព្រះអង្គ មាន​ប្រភេទ​មនុស្ស​ចម្រុះ១២នាក់ ដូចជា…

Read article
ទីបន្ទាល់ល្អ នៅក្នុងកិច្ចការទាំងអស់

សេចក្តី​បន្ទាល់​របស់​បញ្ញា​ចិត្ត​យើងខ្ញុំ ដែល​សំដែង​ថា យើងខ្ញុំ​បាន​ប្រព្រឹត្ត​ក្នុង​លោកីយ៍​នេះ …ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្តី​ស្មោះត្រង់​របស់​ព្រះ។ ២កូរិនថូស ១:១២ កាល​ឆ្នាំ១៥២៤ លោក​ម៉ាទីន លូស័​រ(Martin Luther) បាន​សង្កេត​ឃើញ​ថា “ក្នុងចំណោម​ពួក​អ្នកជំនួញ មាន​គោលការណ៍​មួយ ដែល​ពួក​គេ​បាន​យក​ជាអាទិភាព​គឺ … ខ្ញុំ​មិន​ខ្វល់​អ្វី​សោះ អំពី​អ្នកជិតខាង​ខ្ញុំ ដរាបណា ខ្ញុំ​បាន​ទទួលផល​ចំ​ណេញ ហើយ​បាន​បំពេញ​ភាព​លោភលន់​របស់ខ្ញុំ”។ ជាង២រយ​ឆ្នាំក្រោយ​មក លោក​ចន វូលមែន(John Woolman) មក​ពី​តំបន់​ម៉ោន ហូលី រដ្ឋ​ញូ​ជើ​រស៊ី បាន​អនុញ្ញាត​ឲ្យ​ការ​ប្ដេជ្ញា​ចិត្ត ដែល​គាត់​មាន​ចំពោះ​ព្រះ មាន​ឥទ្ធិពល​មក​លើ​មុខរបរ​ជា​ជាងកាត់ដេរ​សំលៀកបំពាក់​របស់​គាត់។ ដោយសារ​គាត់​គាំទ្រ​ការ​ដោះលែង​ពួក​ទាសករ​នៅ​អាមេរិក​ឲ្យ​មាន​សេរីភាព នោះ​គាត់​ក៏បាន​បដិសេធន៍​មិនព្រម​ទិញ​ផ្កា​កប្បាស និង​ថ្នាំ​សម្រាប់​ជ្រលក់​ពណ៌​ក្រណាត់ ពី​ក្រុមហ៊ុន​ដែល​ប្រើ​ពលកម្ម​របស់​ទាសករ​នោះ​ឡើយ។ ដោយ​បញ្ញា​ចិត្ត​ដ៏​ជ្រះថ្លា គាត់​ក៏បាន​ស្រឡាញ់​អ្នកជិតខាង​គាត់ ហើយ​រស់នៅ ដោយ​ភាព​ទៀងត្រង់ នៅក្នុង​ការ​ធ្វើជំនួញ​របស់​គាត់។ សាវ័ក​ប៉ុល​បាន​ព្យាយាម​រស់នៅ ដោយ “សេចក្តី​បរិសុទ្ធ និង​សេចក្តី​ស្មោះត្រង់”(២កូរិនថូស ១:១២)។ ពេលណា​អ្នកខ្លះ ក្នុង​ពួក​ជំនុំ​ក្រុង​កូរិនថូស បាន​ព្យាយាម​ធ្វើឲ្យ​គេ​ឈប់​ទទួលស្គាល់​គាត់​ជា​សាវ័ក​របស់​ព្រះយេស៊ូវ​ គាត់​ក៏បាន​និយាយ​ការពារ​ការប្រព្រឹត្ត​ដែល​គាត់​មាន​ក្នុងចំណោម​ពួក​គេ។ គាត់​បាន​សរសេរ​ថា គេ​អាច​ពិនិត្យមើល​ពាក្យ​សម្ភី និង​ការប្រព្រឹត្ត​របស់​គាត់ ឲ្យបាន​ម៉ត់ចត់​បំផុត(ខ.១៣)។ គាត់​ក៏បាន​បង្ហាញ​ផង​ដែរ​ថា គាត់​បាន​ពឹងផ្អែក​អំណាច​ចេស្ដា…

Read article
មានចង្វាក់បេះដូងដូចគ្នា

កាល​ដើមដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី។ លោកុប្បត្ដិ ១:១ ការ​និទាន​រឿង​បាន​ធ្វើឲ្យ​មនុស្ស​មានការ​ជក់ចិត្ត​ដិតអារម្មណ៍ ចាប់តាំងពី​ដើមកំណើត​នៃ​មនុស្សជាតិ ដោយមាន​តួនាទី ផ្ទេរ​ចំណេះដឹង តាំងពី​មុន​ពេល​ដែល​មនុស្ស​ចាប់ផ្តើម​ប្រើ​ភាសា​សរសេរ។ យើង​រាល់គ្នា​សុទ្ធតែ​មានចិត្ត​រីករាយ ពេល​ដែល​ឮ ឬ​អាន​រឿង ដែល​ចាប់ផ្តើម​ដោយ​ពាក្យ​ថា “កាលពី​ព្រេងនាយ”។ អំណាច​នៃ​ការ​និទានរឿង ហាក់ដូចជា​មិនគ្រាន់​តែ​ផ្តល់​ឲ្យ​យើង​នូវ​ការកម្សាន្ត​សប្បាយ​ប៉ុណ្ណោះទេ តែ​ក៏បាន​ជួយ​ឲ្យ​បេះដូង​យើង​លោត​ឡើង ដោយ​ចង្វាក់​ដែល​ស្របគ្នា ពេល​ដែល​យើង​បាន​ស្តាប់​រឿង​ណាមួយ ជាមួយគ្នា។ បេះដូង​របស់​យើង​ម្នាក់​ៗ លោត​ដោយ​ចង្វាក់​ផ្សេងគ្នា នៅ​ថ្ងៃ​នី​មួយៗ ហើយ​អាច​មាន​ចង្វាក់​ដូច​នរណា​ម្នាក់ នៅពេល​ខ្លះ តែ​ទោះជាយ៉ាងណា​ក៏ដោយ ការ​ស្រាវ​ជ្រាវ​ថ្មីៗនេះ បាន​បង្ហាញថា បេះដូង​យើង​អាច​មាន​ចង្វាក់​ដូចគ្នា ពេលណា​យើង​បាន​ស្តាប់​រឿង​ណាមួយ ជាមួយគ្នា។ ព្រះ​ទ្រង់​ក៏បាន​និទានរឿង​របស់​ព្រះអង្គ ឲ្យ​យើង​ស្តាប់ ផ្តើម​ដោយ​ពាក្យ​ថា “កាល​ដើមដំបូង​ឡើយ”(លោកុប្បត្តិ ១:១)។ ចាប់តាំងពី​ពេល​ដែល​លោក​អ័ដាម និង​នាង​អេវ៉ា​មាន​ខ្យល់​ដង្ហើម​ជា​លើក​ទី១(ខ.២៧) ព្រះ​ទ្រង់​បាន​ប្រើ​រឿង​នេះ ដើម្បី​កែប្រែ​ជីវិត​យើង​ម្នាក់​ៗ ហើយដែល​សំខាន់​ជាង​នេះ​ទៀត​នោះ ព្រះអង្គ​ក៏បាន​ប្រើ​រឿង​នេះ ដើម្បីឲ្យ​យើង​មានការ​រួបរួម​គ្នា ក្នុងនាម​ជា​កូន​ព្រះអង្គ​ផង​ដែរ។ តាមរយៈ​ព្រះ​គម្ពីរប៊ីប ដែល​ជា​សៀវភៅរឿង​ដ៏​អស្ចារ្យ​បំផុត ដែល​គ្មាន​ការ​ប្រឌិត ចិត្ត​របស់​យើង​បាន​ចងភ្ជាប់​គ្នា ក្នុងនាម​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ជា​រាស្ត្រ​ដែល​ព្រះអង្គ​បាន​ញែក សម្រាប់​បំពេញ​បំណង​ព្រះទ័យ​ព្រះអង្គ(១ពេត្រុស ២:៩)។ ចូរ​យើង​ឆ្លើយតប​ចំពោះ​ព្រះអង្គ ដោយចិត្ត​គំនិត​ដូចគ្នា​តែមួយ…

Read article
អំណាចនៃព្រះបន្ទូលព្រះ

នោះ​ពាក្យ​អញ ដែល​ចេញពី​មាត់​អញ​ទៅ ក៏​មិនដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ។ អេសាយ ៥៥:១១ នៅពេល​ល្ងាច មុន​ពេលថ្ងៃ​បុណ្យណូអែល នៅ ឆ្នាំ១៩៦៨ លោក​ហ្វ្រែង ប៊​រមែន(Frank Borman) លោក​ជីម ឡូ​វែល(Jim Lovell) និង​លោក​ប៊ី​ល អ៊ែន​ឌ័រ(Bill Anders) បាន​ក្លាយជា​មនុស្ស​ដំបូង​បំផុត ដែល​បាន​ចូល​ទៅ​ក្នុង​គន្លង​ហោះ​ហើរ​ជុំវិញ​ស្ថាន​ព្រះ​ច័ន្ទ។ ពេល​ដែល​ពួក​គេ​បាន​ហោះហើរ​ក្រឡឹង​ជំ​វិញ​ស្ថាន​ព្រះចន្ទ​បាន​១០​ដង ពួក​គេ​ក៏បាន​ចែករំលែក​រូបថត​ស្ថាន​ព្រះ​ចន្ទ និង​ផែនដី ដែល​ពួក​គេ​ថត​បាន។ ក្នុងអំឡុងពេល​ផ្សាយបន្តផ្ទាល់​តាម​ទូរទស្សន៍ ពួក​គេ​ក៏បាន​អាច​បទ​គម្ពីរ​លោកុប្បត្ដិ ជំពូក១ ម្តង​ម្នាក់។ នៅក្នុង​ការ​អបអរ​ខួប​ទី៤០ លោក​ប៊រមែន​ក៏​បាន​មានប្រសាសន៍​ថា “កាល​នោះ គេ​បាន​ប្រាប់​យើង​ថា នៅពេល​ល្ងាច មុន​ថ្ងៃ​ណូអែល យើង​នឹង​មាន​ចំនួន​អ្នក​ស្តាប់​តាម​រលក​ធាតុ​អាកាស​ច្រើន​បំផុត ក្នុង​ប្រវត្តិ​សាស្ត្រ។ ហើយ​អង្គការ​ណា​សា​គ្រាន់តែ​បាន​ណែនាំ​យើង​ឲ្យ​និយាយ​អ្វី​ដែល​ត្រឹមត្រូវ​ប៉ុណ្ណោះ”។ ដូចនេះ ពួក​គេ​ក៏បាន​សម្រេច​ចិត្ត​អាន​ខគម្ពីរ​នោះ ដែល​នៅតែ​បាន​ដាំ​គ្រាប់ពូជ​នៃ​សេចក្តី​ពិត ក្នុង​ចិត្ត​របស់​មនុស្សជាច្រើន ដែល​បាន​ស្តាប់​ការ​ចាក់​ផ្សាយ​ជា​ប្រវត្តិ​សាស្ត្រ​នោះ។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល តាម​រយៈ​ហោរា​អេសាយ​ថា “ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​អញ ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​ឯង​នឹង​បាន​រស់នៅ”(អេសាយ ៥៥:៣)។ ព្រះអង្គ​បាន​បង្ហាញ​នូវ​ការ​ប្រទាន​សេចក្តី​សង្គ្រោះ​ដោយ​ឥតគិតថ្លៃ ដើម្បី​អញ្ជើញ​យើង ឲ្យ​ងាក​បែរ​ពី​បាប​ និង​ទទួល​សេចក្តី​មេត្តា និង​ការ​អត់ទោស​បាប​ពី​ព្រះអង្គ(ខ.៦-៧)។…

Read article
ថ្លែងប្រាប់មនុស្សជំនាន់ក្រោយ

មាត់​ទូលបង្គំ​នឹង​ថ្លែងប្រាប់​ពី​សេចក្តី​សុចរិត និង​ពី​សេចក្តី​សង្គ្រោះ​របស់​ទ្រង់​ជាដរាប​រាល់ថ្ងៃ ពីព្រោះ​ទូលបង្គំ​មិនដឹងជា​មាន​ចំនួន​ប៉ុន្មាន​ទេ។ ទំនុកដំកើង ៧១:១៥ សត្វ​ត្រី​បាឡែន ដែល​អ្នកស្រាវជ្រាវ​បាន​ដាក់ឈ្មោះ​ឲ្យ​ថា “យាយ​ត្រី​បាឡែន” ទំនងជា​ដឹង​អំពី​សារៈសំខាន់​នៃ​តួនាទី​របស់​វា ក្នុង​ការរស់នៅ​របស់​ត្រី​បាឡែន​ដែល​ជា “ចៅ” របស់​វា។ មេ​របស់​ត្រី​បាឡែន​នេះ​បាន​ស្លាប់​កាលពី​ពេល​ថ្មីៗ​នេះ ធ្វើឲ្យ​កូន​ត្រី​បាឡែន​កំព្រា​នេះ មិន​មាន​វ័យ​ធំ​ល្មម​នឹងអាច​រស់នៅ ដោយ​ខ្លួន​ឯង ដោយ​គ្មាន​ការ​ការពារ និង​ការ​គាំទ្រ។ យាយ​ត្រី​បាឡែន ដែល​ស្ថិត​ក្នុង​វ័យ​ប្រហែល៨០ឆ្នាំ ក៏បាន​ទៅ​ណា​មក​ណា​ជាមួយ​វា ដើម្បី​បង្រៀន​វា​ឲ្យ​ចេះ​រស់នៅ ដោយ​ខ្លួន​ឯង។ យាយ​ត្រី​បាឡែន​បាន​ប្រមូល​ត្រី​ខ្លះ ឲ្យ​កូន​ត្រី​បាឡែន​នោះ​ស៊ី ជាជាង​ស៊ី​ត្រី​ទាំងនោះ ដោយខ្លួនឯង ដើម្បីឲ្យ​វា​មិនគ្រាន់​តែ​មាន​អាហារ​បរិភោគ តែ​ក៏បាន​ដឹង​ថា មាន​អ្វីខ្លះ​ដែល​វា​ត្រូវ​ស៊ី ហើយ​វា​អាច​ទៅ​រក​ត្រី​សា​ម៉ុង​នៅកន្លែង​ណា ដើម្បីឲ្យ​វា​អាច​មានជីវិត​រស់។ យើង​ក៏​មាន​កិត្តិយស និង​ក្តី​អំណរ​ពិសេស ក្នុង​ការ​ចែក​ចាយ​អ្វី​ដែល​យើង​បានដឹង ពោល​គឺ​យើង​អាច​ចែក​ចាយ​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ និង​លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ ដល់​មនុស្ស​ជំនាន់​ក្រោយ។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​ដែល​មាន​វ័យចាស់ បាន​ទូល​សូម​ព្រះ​អនុញ្ញាត​ឲ្យ​គាត់ “បាន​ថ្លែង​ប្រាប់​ពី​ព្រះ​ចេស្ដា​ទ្រង់ ដល់​ដំណ​មនុស្ស​ជាន់ក្រោយ និង​ពី​ឥទ្ធានុភាព​ទ្រង់ ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាងមុខ”(ទំនុកដំកើង ៧១:១៨)។ គាត់​មានចិត្ត​ឆេះឆួល​ចង់​ចែករំលែក​អ្វី​ដែល​គាត់​បានដឹង​អំពី​ព្រះ ដល់​អ្នកដទៃ ដែល​មាន​ដូចជា “សេចក្តី​សុចរិត” និង “សេចក្តី​សង្គ្រោះ” របស់​ព្រះអង្គ ដែល​យើង​ត្រូវការ ដើម្បី​មានការ​ចម្រើនឡើង(ខ.១៥)។ ទោះ​យើង​មិន​មាន​សក់ស្កូវ…

Read article
ការអធិស្ឋានដ៏មានតម្លៃ

សូមឲ្យ​ពាក្យ​ទាំងនេះ ដែល​យើង​បាន​ទូល​អង្វរ បាន​នៅ​ចំពោះ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់គ្នា ទាំងយប់​ទាំង​ថ្ងៃ។ ១ពង្សាវតា​ក្សត្រ ៨:៥៩ នៅ​​បច្ចិម​ប្រទេស សត្វ​ចាប​ក្លឺក ចូលចិត្ត​ស៊ី​គ្រាប់ធញ្ញជាតិ​ជា​អាហារ។ រៀប​រាល់​ឆ្នាំ​ពួក​វា​បាន​ត្រៀមខ្លួន​សម្រាប់​រដូវរងា ដោយ​លាក់​គ្រាប់​ដើម​ស្រល់​សម្បក​ពណ៌ស​បួន​ប្រាំ​គ្រាប់ ក្នុង​មួយ​រន្ធ។ ជា​សរុប វា​អាច​លាក់​គ្រាប់​ស្រល់​នោះ​បាន​ប្រហែល៥០០គ្រាប់ ក្នុងរយៈពេល១ម៉ោង។ ប៉ុន្មាន​ខែក្រោយ​មក វា​ក៏​ត្រឡប់​មក​រក​គ្រាប់​ដែល​វា​បាន​លាក់​នោះ ទោះជា​មាន​ព្រឹល​ធ្លាក់​ខ្លាំង​ក៏ដោយ។ សត្វ​ចាប​ក្លឺក​មួយ​ក្បាល​អាច​ចងចាំ​កន្លែង​លាក់​គ្រាប់​ស្រល់ បាន​១ម៉ឺន​ទីតាំង ជា​សមត្ថភាព​ដ៏​អស្ចារ្យ បើ​ធៀប​នឹង​សមត្ថភាព​ចងចាំ​របស់​មនុស្ស​ដែល​ជា​ញឹកញាប់ សូម្បីតែ​កន្លែង​ទុក​សោ​ឡាន ​ម៉ូតូ ឬ​កន្លែង​ទុក​វ៉ែនតា ក៏​យើង​ពិបាក​ចងចាំ​ដែរ។ តែ​សមត្ថភាព​នៃ​ការ​ចងចាំ​កន្លែង​បាន​ច្រើនយ៉ាង​នេះ មិន​មាន​អ្វី​អស្ចារ្យ​ទេ បើ​យើង​ប្រៀបផ្ទឹម​នឹង​សមត្ថភាព​របស់​ព្រះ ដែល​អាច​ចងចាំ​ការអធិស្ឋាន​របស់​យើង​រាល់គ្នា។ ព្រះអង្គ​អាច​ចងចាំ​ការអធិស្ឋាន​ដ៏​ស្មោះត្រង់​នី​មួយៗ ហើយ​អាច​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង ទោះ​យើង​បាន​អធិស្ឋាន​តាំងពី​១​ឆ្នាំ​មុន​ក៏ដោយ។ ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ សាវ័ក​យ៉ូហាន​បាន​ពិពណ៌នា អំពី “តួ​មានជីវិត​ទាំង៤ និង​ពួក​ចាស់ទុំ២៤នាក់” ថ្វាយបង្គំ​ព្រះអម្ចាស់ នៅ​ស្ថានសួគ៌។ ពួក​គេ​ម្នាក់​ៗ “កាន់​ស៊ុង និង​ពានមាស ដែល​ពេញដោយ​គ្រឿង​ក្រអូប​រៀង​ខ្លួន ឯ​គ្រឿង​ក្រអូប​នោះ​ជា​សេចក្តី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ”(៥:៨)។ ដែល​គ្រឿងក្រអូប​នៅ​សម័យ​បុរាណ​មានតម្លៃ​ថ្លៃ​យ៉ាងណា នោះ​សេចក្តី​អធិស្ឋាន​របស់​យើង​ក៏​មានតម្លៃ​ជាង​នោះ​ទៀត ចំពោះ​ព្រះ បាន​ជា​ព្រះអង្គ​បាន​ដាក់​សេចក្តី​អធិស្ឋាន​របស់​យើង ក្នុង​ពានមាស នៅចំពោះមុខ​ព្រះអង្គ​ជានិច្ច! ការអធិស្ឋាន​របស់​យើង​មានតម្លៃ​ចំពោះ​ព្រះ ព្រោះ​យើង​សំខាន់​ចំពោះ​ព្រះអង្គ ហើយ​តាមរយៈ​សេចក្តី​សប្បុរស…

Read article