អត្ថន័យនៃដង្វាយរបស់ពួកហោរ
លោកុប្បត្ដិ ១៦-១៧ និង ម៉ាថាយ ៥:២៧-៤៨ ម៉ាថាយ ២:៩-១៣ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ។ ម៉ាថាយ ២:១១ ថ្ងៃនេះ ជាទិវារំឭកអំពីពេលដែលពួកហោរទាំងបី ជាអ្នកប្រាជ្ញាដ៏សុភាព ដែលបានចូលគាល់ព្រះឱរសយេស៊ូវ ដូចដែលមានចែងក្នុងព្រះគម្ពីរ ក៏ដូចជាក្នុងបទចម្រៀងទំនុកសកលលេខ៤០ មានចំណងជើងថា “យើងហោរទាំងបីមកពីទិសបូព៌”។ តាមពិត ពួកគេមិនមែនជាស្តេច មកពីទិសខាងកើត ដូចអ្នកខ្លះបានពិពណ៌នានោះទេ ហើយអាចមានគ្នាលើសពី៣នាក់។ ទោះជាយ៉ាងណាក៏ដោយ យើងអាចដឹងច្បាស់ថា ពួកគេបាននាំយកដង្វាយបីយ៉ាងមកថ្វាយព្រះអង្គ ហើយបទចម្រៀងនេះក៏បានរៀបរាប់អំពីដង្វាយទាំងបីផងដែរ។ ព្រះគម្ពីរបានចែងថា ពេលដែលពួកហោរមកដល់ភូមិបេថ្លេហិម ពួកគេក៏បាន “បើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ”(ម៉ាថាយ ២:១១)។ ដង្វាយទាំងនោះជានិមិត្តរូបតំណាងឲ្យបេសកកម្មរបស់ព្រះយេស៊ូវ។ មាសជាតំណាងឲ្យតួនាទីរបស់ព្រះអង្គជាស្តេច។ កំញានដែលគេដុតក្នុងទីបរិសុទ្ធក្នុងព្រះវិហារ គឺជាតំណាងឲ្យភាពជាព្រះរបស់ព្រះអង្គ។ ហើយតាមធម្មតា គេប្រើជ័រល្វីងទេស សម្រាប់អប់សព។ យើងអាចឆ្ងល់ថា ហេតុអ្វីពួកគេថ្វាយជ័រល្វីងទេសដល់ព្រះអង្គ។ ក្នុងល្បះទី៤ ក្នុងទំនុកសកលនេះ គេច្រៀងថា “ជ័រល្វីងទេសជាដង្វាយផងខ្ញុំ នោះសំដែងការលំបាកយ៉ាងធំ កើតព្រះទ័យព្រួយ…
Read article