នំម៉ាណាប្រចាំថ្ងៃ

You are here:
យើងមិននៅតែម្នាក់ឯងឡើយ

មើល អញ​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ។ វិវរណៈ ៣:២០ សៀវភៅរឿង​ខ្លី មាន​ចំណងជើង​ថា “សម្លេង​គោះទ្វារ” ដែល​លោក​ហ្វ្រេ​ឌ្រី​ក ប្រោន(Fredric Brown) បាន​និពន្ធ បាន​ដំណាល​ថា “មនុស្ស​ចុងក្រោយ នៅ​មានជីវិត​តែម្នាក់ឯង នៅ​លើ​ផែនដី បាន​អង្គុយ​នៅក្នុង​បន្ទប់​ម្នាក់ឯង ស្រាប់តែ​មានសម្លេង​គោះទ្វារ”។ ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់! តើ​នរណា​កំពុង​គោះទ្វារ ហើយ​មានការអ្វី? តើ​ជនអាថ៌កំបាំង​ដែល​មករ​ក​គាត់​នោះ ជា​នរណា? បុរស​នោះ​មិនមែន​កំពុងតែ​រស់នៅ​លើ​ផែនដី​តែ​ម្នាក់​ឯង​នោះ​ទេ។ យើង​ក៏​មិនរស់នៅ​តែម្នាក់​ឯង​ដែរ។ ពួក​ជំនុំ​នៅ​ទីក្រុង​ឡៅ​ឌី​សេ​បានឮ​សម្លេង​គោះទ្វារ(វិវរណៈ ៣:២០)។ តើន​រណា​បាន​មករ​ក​ពួក​គេ? ព្រះអង្គ​មាន​ព្រះនាម​យេ​ស៊ូ​វ “ជាដើម និង​ជា​ចុង … ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់”(១:១៧-១៨)។ ព្រះនេត្រ​ទ្រង់​ដូចជា​អណ្តាត​ភ្លើង ហើយ “ព្រះ​ភក្ត្រ​ទ្រង់ ដូចជា​ថ្ងៃ​ភ្លឺ​ពេញអំណាច”(ខ.១៦)។ ពេល​មិត្តសម្លាញ់​ទ្រង់ គឺ​សាវ័ក​យ៉ូហាន បានឃើញ​សិរីល្អ​របស់​ព្រះអង្គ គាត់​ក៏​បាន​“ដួល​នៅ​ទៀប​ព្រះបាទ​ទ្រង់​ដូចជា​ស្លាប់”(ខ.១៧)។ ជំនឿ​លើ​ព្រះគ្រីស្ទ​មានការ​ចាប់ផ្តើម ដោយ​ការ​កោតខ្លាច​ព្រះ។ យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​ថា យើង​មិន​នៅតែ​ម្នាក់ឯង។ ព្រះយេស៊ូវ​ជា “រស្មី​ភ្លឺ​មក​ពី​សិរីល្អ​នៃ​ព្រះ ហើយ​ជា​រូបភាព​នៃ​អង្គ​ទ្រង់ ទាំង​ទ្រទ្រង់​គ្រប់​របស់​ទាំងអស់ ដោយសារ​ព្រះបន្ទូល​ដ៏​មាន​ព្រះ​ចេស្តា​នៃ​ទ្រង់”(ហេព្រើរ ១:៣)។ តែ​ព្រះគ្រីស្ទ​បាន​ប្រើ​កម្លាំង​របស់​ព្រះអង្គ មិនមែន​ដើម្បី​សម្លាប់​យើង តែ​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​យើង។ គឺ​ដូចដែល​ព្រះអង្គ​បាន​បញ្ជាក់​ថា…

Read article
ព្រះបន្ទូលសម្រាប់ដំណាក់កាលនៃជីវិត

គ្រប់​ទាំង​បទ​គម្ពីរ គឺជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មានប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯសេចក្តី​សុចរិត។ ២ធីម៉ូថេ ៣:១៦ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៨០០ អ្នកជឿ​ព្រះ​នៅកន្លែង​ផ្សេងគ្នា បាន​ផលិត​ធនធាន​ស្រដៀងគ្នា ក្នុង​ពេល​តែមួយ សម្រាប់​ធ្វើ​ងារ​បម្រើ​ព្រះ។ គេ​បាន​អនុវត្ត​ដូចនេះ ជា​លើក​ដំបូង ក្នុង​ទីក្រុង​មុន​ទ្រី​ល ប្រទេស​កាណាដា នៅ​ឆ្នាំ១៨៧៧។ នៅ​ឆ្នាំ ១៨៩៨ គេ​ក៏បាន​ប្រើ​វិធី​សាស្រ្ត​មួយទៀត នៅ​ទីក្រុង​ញូ​យ៉​ក សហរដ្ឋអាមេរិក។ នៅ​ឆ្នាំ១៩២២ មានកម្ម​វិធី​ដូចនេះ​ចំនួន​ប្រហែល៥ពាន់ កំពុង​មាន​សកម្មភាព ក្នុង​តំបន់​អាមេរិក​ខាងជើង រៀងរាល់​រដូវ​ក្តៅ។ ប្រវតិ្តសាស្រ្ត​នៃ​សាលា​ព្រះគម្ពីរ​សម្រាប់​វិស្សមកាល ក៏បាន​ចាប់ផ្តើម​មាន​នៅ​សម័យ​នោះ។ អ្នកបង្កើត​សាលា​ព្រះគម្ពីរ​នេះ មានចិត្ត​ឆេះឆួល​ចង់​ឲ្យ​យុវជន និង​កុមារ​ចេះ​ព្រះគម្ពីរ។ សាវ័ក​ប៉ុល​ក៏​មានចិត្ត​ឆេះឆួល​ស្រដៀង​នេះ​ផង​ដែរ សម្រាប់​សិស្សរបស់​គាត់ ជា​យុវជន ឈ្មោះ ធីម៉ូថេ ដោយ​សរសេរ​សំបុត្រ​បង្រៀន​​ថា “គ្រប់​ទាំង​បទ​គម្ពីរ គឺជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ” ក៏​មានប្រយោជន៍​សំរាប់​ការ​បង្រៀន ក៏ដូចជា “ដើម្បី​ធ្វើការល្អ” (២ធីម៉ូថេ ៣:១៦-១៧)។ យើង​ចាំបាច់​ត្រូវការ​ពារ​ខ្លួន​យើង ដោយ​ប្រើ​ព្រះគម្ពីរ ព្រោះ​ព្រះគម្ពីរ​ធ្វើឲ្យ​យើង​ស្គាល់​ព្រះអង្គ​សង្រ្គោះ​របស់​យើង ធ្វើឲ្យ​យើង “មាន​ប្រាជ្ញា​ដល់ទី​សង្គ្រោះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ​ផង”(ខ.១៥)។ ការ​សិក្សា​ព្រះ​គម្ពីរ គឺ​សម្រាប់​កុមារ ក៏ដូចជា​សម្រាប់​មនុស្ស​ពេញវ័យ​ផង​ដែរ។…

Read article
ស្ងាត់ស្ងៀមនៅចំពោះព្រះ

ចូរ​បង្អង់​សិន ឲ្យបាន​ដឹង​ថា អញ​ជា​ព្រះ។ ទំនុកដំកើង ៤៦:១០ រូបថត​ដំបូង​បំផុត ដែល​ថត​បាន​រូប​មនុស្ស​ម្នាក់ គឺជា​រូបថត ដែល​លោក​លូ​អ៊ី​ស ដា​ហ្គែ(Louis Daguerre) ថត​បាន​ក្នុង​ឆ្នាំ១៨៣៨។ ក្នុង​រូបថត​នោះ គេ​ឃើញ​ផ្លូវ​ទទេ​មួយ​ខ្សែ មាន​ដើមឈើ​អម​សង្ខាង ក្នុង​ទីក្រុង​ប៉ារីស នៅពេល​រសៀល។ តែ​រូបថត​នេះ​មាន​អាថ៌កំបាំង​មួយ។ តាមធម្មតា ផ្លូវថ្នល់​នោះ​មាន​មនុស្ស​ដើរ និង​អ្នក​ជិះរទេះ​ទៅមក​យ៉ាង​មមាញឹក តែ​គេ​ឃើញ​មាន​មនុស្ស​តែម្នាក់​ប៉ុណ្ណោះ នៅក្នុង​រូបថត​នោះ។ តាមពិត បុរស​ម្នាក់​នោះ មិនមែន​មាន​វត្តមាន​នៅ​ទីនោះ​តែម្នាក់ឯង​នោះ​ទេ។ នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ដើរទៅ​មក និង រទេះ​សេះ​ធ្វើ​ចរាចរណ៍​យ៉ាង​មមាញឹក នៅ​លើ​ផ្លូវថ្នល់។ តែ​គាត់​ថត​មិន​ជាប់​ពួក​គេ គឺ​ថត​បានតែ​ផ្លូវថ្នល់ ដើមឈើ និង​អគារ។ មូលហេតុ​គឺ​ដោយសារ វិធី​សាស្រ្ត​នៃ​ការ​ថតរូប​របស់​គាត់ អាច​ថត​ជាប់​តែ​រូប​អ្វី​ដែល​នៅនឹង​ថ្កល់​មិន​មាន​ចលនា ក្នុងរយៈពេល៧នាទី ដែល​ម៉ាស៊ីន​ថត​ចាប់​យក​រូបភាព​បន្តិច​ម្តងៗ។ ហើយ​បុរស​នៅក្នុង​រូបថត​នោះ​តែម្នាក់ឯង គឺ​ដោយសារ​ពេលនោះ មានតែ​គាត់​ទេ​ដែល​ឈរ​នៅ​មួយ​កន្លែង ដើម្បី​ខាត់ស្បែកជើង​របស់​គាត់​ឲ្យ​រលោង។ ជួនកាល ការ​នៅ​ស្ងៀម​អាច​មាន​អត្ថ​ប្រយោជន៍​ជាង​ការ​មាន​ចលនា។ ហេតុនេះ​ហើយ​ព្រះ​ទ្រង់​បាន​ប្រាប់​រាស្រ្ត​ព្រះអង្គ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ៤៦:១០ ឲ្យ​ឈប់បង្អង់​សិន ដើម្បីឲ្យ​បានដឹង​ថា ព្រះអង្គ​ជា​ព្រះ(ខ.៦)។ សូម្បីតែ​នៅពេល​ដែល​ប្រទេសជាតិ “មាន​ភាព​វឹកវរ”(ខ.៦) ហើយ…

Read article
ការប្រកួតដែលនាំមកនូវការផ្លាស់ប្តូរ

ចូរ​អ្នករាល់គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នករាល់គ្នា​វិញ។ លូកា ៦:២៧ កាលពី​យប់​ខែមីនា ឆ្នាំ២៩៦៣ កីឡាករ​បាល់បោះ​មហាវិទ្យាល័យ២នាក់ ម្នាក់​ស្បែក​ស ម្នាក់ទៀត​ស្បែក​ខ្មៅ បាន​ប្រឆាំង​នឹង​ការ​ប្រកាន់​ពូជ​សាសន៍ ដោយ​ការ​ចាប់ដៃ​គ្នា។ នេះ​ជា​ព្រឹត្តិ​ការណ៍​ដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​រដ្ឋ​មី​ស៊ី​ស៊ី​ពី ដែល​ក្រុម​បុរស​ស្បែក​សរ បាន​ប្រកួត​ជាមួយ​ក្រុម​បុរស​ចម្រុះ​ពណ៌​សម្បុរ។ ដើម្បី​ចូលរួម​ក្នុង “ការប្រកួត ដែល​នាំឲ្យមាន​ការ​ផ្លាស់​ប្តូរ”នេះ ជាមួយនឹង​ក្រុមកីឡា​ករ​សកលវិទ្យាល័យ​ឡូ​យ៉ូ​ឡា មក​ពី​រដ្ឋ​ឈឺ​កាហ្គោ ក្នុង​ការប្រកួត​ថ្នាក់​ជាតិ ក្រុមកីឡា​ករ​រដ្ឋ​មី​ស៊ី​ស៊ី​ពី​បាន​បញ្ជូន​មនុស្ស​មួយ​ក្រុម ឲ្យ​ក្លែង​ធ្វើជា​ក្រុមកីឡា​ករ​របស់​ខ្លួន ធ្វើដំណើរ​ចេញទៅ​រក​ការប្រកួត ហើយ​ប៉ូលីស​ក៏​បាន​ឃាត់​ក្រុម​នោះ​មិន​ឲ្យ​ឡើង​យន្តហោះ ខណៈ​ពេល​ដែល​ក្រុម​ពិត​ប្រាកដ​បាន​លួច​ធ្វើ​ដំណើរ​ស្ងាត់ៗ​តាម​យន្ត​ហោះ​ឯកជន​មួយ​។ ទន្ទឹម​នឹង​នោះ កីឡាករ​ស្បែក​ខ្មៅ​របស់​ក្រុមកីឡា​ករ​ប្រចាំ​រដ្ឋ​ឈី​កា​ហ្គោ បាន​អត់ទ្រាំ​នឹង​ការប្រកាន់ពូជ​សាសន៍ ត្រូវ​គេ​យក​ពោត​លីង និង​ទឹកកក​គប់ ហើយ​ពេល​ធ្វើដំណើរ​តាម​ឡាន​ក្រុង ពួក​គេ​ត្រូវ​អង្គុយ​ដាច់ដោយឡែក​ពី​គេ។ តែ​យុវជន​ទាំងនោះ​ក៏បាន​ប្រកួត​ជាមួយគ្នា។ ក្រុមកីឡា​ករ​ឈីកាហ្គោ​ក៏បាន​ឈ្នះ​ក្រុមកីឡា​ករ​មី​ស៊ី​ស៊ី​ពីរ ដោយ​ពិន្ទុ៦១ទល់នឹង ៥១ ហើយក៏​បាន​បន្ត​ការប្រកួត​នឹង​ក្រុម​ផ្សេងទៀត រហូតដល់​បាន​ឈ្នះ​ពានរង្វាន់​ជើងឯក​ថ្នាក់​ជាតិ។ តែ​ពួក​គេ​ឈ្នះ​បានអ្វី​ឲ្យ​ពិតប្រាកដ នៅ​យប់​នោះ? គឺ​ឈ្នះ​សេចក្តី​សម្អប់ ដោយ​សេចក្តី​ស្រឡាញ់។ គឺ​ដូចដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ថា “ចូរ​អ្នករាល់គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នករាល់គ្នា​វិញ”(លូកា ៦:២៧)។ ការ​បង្រៀន​របស់​ព្រះយេស៊ូវ​ ក្នុង​ខ​នេះ បាន​នាំមក​នូវ​ការ​ផ្លាស់​ប្រែ​ជីវិត។ ដើម្បី​ស្រឡាញ់​សត្រូវ​របស់​យើង តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​ យើង​ត្រូវតែ​ស្តាប់​តាម​ការ​បង្គាប់​ព្រះអង្គ ឲ្យ​យើង​មាន​ការ​កែប្រែ។…

Read article
មិត្តភក្តិ និងខ្មាំងសត្រូវ

ខាង​ឯ​ពួក​អ្នករាល់គ្នា នោះ​ឲ្យ​ខំ​នៅជា​មេត្រី​នឹង​មនុស្ស​ទាំងអស់​ចុះ បើសិនជា​បាន។ រ៉ូម ១២:១៨ លោក​សាស្រ្តា​ចារ្យ ខេ​នេត អ៊ី បេ​លី(Kenneth E. Bailey) បាន​ធ្វើការ​បកស្រាយ អំពី​អ្នកដឹកនាំ​ប្រទេស​ម្នាក់ នៅ​ទ្វីប​អាហ្វ្រិក ដែល​បាន​រៀន​រក្សា​ឥរិយាបថ​ខុសពី​ធម្មតា ក្នុង​ទំនាក់​ទំនង​អន្តរជាតិ។ គាត់​បាន​បង្កើត​ទំនាក់ទំនង​ល្អ ជាមួយ​ប្រទេស​អ៊ីស្រាអែល និង​បណ្តា​ប្រទេស​នៅ​ជុំវិញ​ប្រទេស​អ៊ីស្រាអែល​។ ពេល​គេ​សួរ​គាត់​ថា តើ​ប្រទេស​របស់​គាត់​អាច​រក្សា​តុល្យភាព​ដ៏​ផុយ​ស្រួយ ក្នុង​ទំនាក់ទំនង​នេះ​បាន​ដោយ​របៀបណា គាត់​ក៏បាន​ឆ្លើយ​ប្រាប់​គេ​ថា “យើង​ជ្រើសរើស​ប្រទេស​ជា​មិត្ត​របស់​យើង។ យើង​មិនបាន​លើកទឹកចិត្ត​ប្រទេស​ជា​មិត្ត ឲ្យ​ជ្រើសរើស​សត្រូវ​ឲ្យ​យើង​នោះ​ទេ”។ នេះ​ជា​ការសម្រេច​ចិត្ត​ប្រកបដោយ​ប្រាជ្ញា។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដែល​បាន​លើកទឹកចិត្ត​គ្រីស្ទបរិស័ទ​ម្នាក់​ៗ ឲ្យ​រស់នៅ ដោយ​សន្តិភាព​ជាមួយ​មនុស្ស​ទាំងអស់​ផង​ដែរ។ ក្នុង​ការ​ពិពណ៌នា​អំពី​ចារិក​លក្ខណៈ​របស់​ជីវិត​ដែល​ព្រះគ្រីស្ទ​បាន​កែប្រែ គាត់​បាន​សរសេរ​ថា “ខាង​ឯ​ពួក​អ្នករាល់គ្នា នោះ​ឲ្យ​ខំ​នៅជា​មេត្រី​នឹង​មនុស្ស​ទាំងអស់​ចុះ បើសិនជា​បាន”(រ៉ូម ១២:១៨)។ គាត់​ក៏បាន​និយាយ​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ដោយ​រំឭក​យើង​ថា សូម្បីតែ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ខ្មាំងសត្រូវ​របស់​យើង(ខ.២០-២១) ក៏បាន​ឆ្លុះបញ្ចាំង អំពី​ជំនឿ និង​ការពឹងផ្អែក ដែល​យើង​មាន​មក​លើ​ព្រះគ្រីស្ទ និង​ការ​ថែរក្សា​របស់​ព្រះអង្គ​ផង​ដែរ​។ យើង​មិន​តែងតែ​អាច​រស់នៅ ដោយ​មេត្រី​ជាមួយ​មនុស្ស​គ្រប់គ្នា​បាន​ឡើយ(សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ “បើសិនជា​បាន”)។ តែ​ការទទួលខុសត្រូវ​របស់​យើង ក្នុងនាម​ជា​អ្នកជឿ​ព្រះយេស៊ូវ​ គឺ​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រាជ្ញា​របស់​ព្រះអង្គ ដឹកនាំ​ការរស់នៅ​របស់​យើង(យ៉ាកុប ៣:១៧-១៨) ដើម្បីឲ្យ​យើង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​យើង…

Read article
តន្រ្តីជាថ្នាំព្យាបាល

នោះ​ដាវីឌ​ក៏​យក​ស៊ុង​មក​ចាប់​លេង​ថ្វាយ រួច​សូល​ទ្រង់​បាន​ធូរ ហើយ​ស្រួល​ឡើងវិញ វិញ្ញាណ​អាក្រក់​ក៏​ថយចេញ​ពី​ទ្រង់​ទៅ។ ១សាំ​យ៉ូអែល ១៦:២៣ បេល​ឡា(Bella) ជា​ក្មេង​អាយុ៥ឆ្នាំ ដែល​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺមហារីក ក្នុង​មន្ទីរពេទ្យ ក្នុង​រដ្ឋ​ដា​កូតា​ខាងជើង។ នៅ​ទីនោះ គេ​បាន​ប្រើ​តន្រ្តី​ជាផ្នែក​មួយ​នៃ​ការ​ព្យាបាល​ជំងឺ​នាង។ មនុស្សជា​ច្រើន​បាន​ទទួល​ឥទ្ធិពល​ដ៏​មានអំណាច របស់​តន្ត្រី ​មក​លើ​អារម្មណ៍​របស់​ពួក​គេ ដោយ​មិនដឹង​ច្បាស់​ថា មូលហេតុ​អ្វី តែ​ថ្មីៗនេះ អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​អត្ថ​ប្រយោជន៍​ជាច្រើន​ដែល​តន្រ្តី​មាន​ មក​លើ​សុខភាព​របស់​អ្នក​ស្តាប់។ សព្វថ្ងៃ​នេះ វេជ្ជបណ្ឌិត​បាន​ចេញ​វេជ្ជ​បញ្ឌា​ឲ្យ​គេ​ប្រើ​តន្រ្តី ដើម្បី​ព្យាបាល​ជំងឺមហារីក​របស់​មនុស្ស ដូច​ក្មេង​ស្រី​បេលឡា​ជាដើម ក៏ដូចជា​អ្នក​ដែល​មាន​ជំងឺ​ប៉ាក់​គីនសិន ជំងឺ​វង្វេងវង្វាន់ និង​អ្នកមាន​របួស​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។ ស្តេច​សូល​ក៏បាន​ទទួលការ​ព្យាបាល​ដោយ​ប្រើ​តន្រ្តី​ផង​ដែរ ពេល​ដែល​ទ្រង់​មាន​អារម្មណ៍​ថា មានវិញ្ញាណ​អាក្រក់​បាន​មក​បំភ័យ​ទ្រង់។ អ្នកបម្រើ​ទ្រង់​ក៏បាន​ស្នើ​ឲ្យ​មាន​នរណា​ម្នាក់​លេង​ភ្លេង​ថ្វាយ​ទ្រង់​ស្តាប់ ដើម្បីឲ្យ​ទ្រង់​មាន​អារម្មណ៍ល្អ​ឡើងវិញ(១សាំ​យ៉ូអែល ១៦:១៦)។ គេ​ក៏បាន​ទៅ​ហៅ​យុវជន​ដាវីឌ​មកលេង​ស៊ុង ហើយ​ស្តេច​សូល​មានការ​ពេញ​ព្រះទ័យ​ចំពោះ​ដាវីឌ ហើយក៏​បាន​ឲ្យ​ដាវីឌ​នៅ​បន្ត​បម្រើ​ទ្រង់​ទៀត(ខ.២២)។ ដាវីឌ​ក៏បាន​លេង​ស៊ុង​ឲ្យ​ស្តេច​សូល​ស្តាប់ រៀងរាល់​ពេល​វិញ្ញាណ​អាក្រក់​មក​សណ្ឋិត​លើ​ទ្រង់ ដើម្បី​ជួយ​ឲ្យ​ទ្រង់​មាន​អារម្មណ៍​ធូរស្បើយ​ពី​ការឈឺចាប់។ អ្នក​វិទ្យាសាស្រ្ត​ប្រហែល​ទើបតែ​បាន​រក​ឃើញ​អត្ថ​ប្រយោជន៍​នៃ​តន្រ្តី ដែល​ព្រះ​ទ្រង់​បាន​ជ្រាប​តាំងពី​ដើម​រៀងមក។ ក្នុងនាម​ព្រះអង្គ​ជា​អ្នកបង្កើត​រូបកាយ និង​តន្រ្តី ព្រះអង្គ​បាន​ប្រទាន​តន្រ្តី​ជា​ថ្នាំ សម្រាប់​បញ្ហា​សុខភាព​យើង ដែល​មនុស្ស​គ្រប់គ្នា​អាច​ទទួលយក ទោះ​យើង​ស្ថិត​ក្នុង​សម័យ​ណា ហើយ​​ងាយ​ស្រួល ឬ​ពិបាក​ទៅ​ទទួលការ​ព្យាបាល​ពី​ពេទ្យ​ក៏ដោយ។ ពេលណា​យើង​ពិបាក​រក​តន្រ្តី​ស្តាប់ យើង​អាច​ច្រៀង​ថ្វាយព្រះ ក្នុង​ពេល​យើង​មាន​អំណរ ក៏ដូចជា​ពេល​មានទុក្ខ​លំបាក ដែល​នេះ​ក៏​ជា​តន្រ្តី​នាំមក​នូវ​ការ​ប្រោស​ឲ្យ​ជា​ផង​ដែរ(ទំនុកដំកើង…

Read article
ការស្រោចទឹក នៃការលើកទឹកចិត្ត

ដូច្នេះ ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅវិញទៅមក ដូចជា​អ្នករាល់គ្នា​កំពុងតែ​ធ្វើ​ហើយ​នោះ​ដែរ។ ១ថែ​ស្សា​ឡូ​និច ៥:១១ មានរឿង​អស្ចារ្យ​មួយ​បាន​កើតឡើង រៀងរាល់​ពេល​រដូវ​ផ្ការីក អស់​រយៈពេល​១៥​ឆ្នាំ​ហើយ។ ពេល​ណា​រដូវរងា​បាន​កន្លង​ផុត​ទៅ ស្មៅ​ក្នុង​ទីធ្លា​ផ្ទះ​ខ្ញុំ​មាន​ពណ៌ត្នោត ដូច​ដី​ហុយ ហើយ​មនុស្ស​ដែល​ដើរ​កាត់តាម​នោះ ប្រហែល​គិតថា ស្មៅ​នោះ​បាន​ងាប់ហើយ។ រដ្ឋ​ខូ​ឡូ​រ៉ា​ដូ​មាន​ព្រឹល នៅ​លើ​ភ្នំ​ជា​ប្រចាំ តែ​អាកាសធាតុ​នៅ​វាល​ទំនាប មាន​ភាព​រាំង​ស្ងួត ដោយ​ភាគច្រើន ក្នុង​ខែ​ដែល​មាន​អាកាសធាតុ​ក្តៅ​ជាង​ខែ​ផ្សេង​ទៀត គេ​ក៏​បាន​ដាស់តឿន​អំពី​ភាពរាំងស្ងួត​ផង​ដែរ​។ តែ​រៀងរាល់​ឆ្នាំ នៅ​ចុងខែ​ឧសភា ខ្ញុំ​បាន​បើក​ក្បាល​រ៉ូប៊ី​ណេ ស្រោចទឹក​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ដើម្បី​សន្សំសំចៃ​ទឹក តែ​ខ្ញុំ​បាន​ស្រោច​ឲ្យបាន​ទៀងទាត់។ ហើយ​ក្នុងរយៈពេល​ប្រហែល ២សប្តាហ៍ ស្មៅ​ដែល​ក្រៀម​ស្វិត មាន​ពណ៌ត្នោត បាន​ប្រែជា​មាន​ពណ៌ខៀវខ្ចី​យ៉ាង​រស់​រវើក។ ស្មៅ​ពណ៌បៃតង បាន​រំឭក​ខ្ញុំ​អំពី​អត្ថ​ប្រយោជន៍​នៃ​ការកម្សាន្ត​ចិត្ត។ បើ​គ្មាន​ការកម្សាន្ត​ចិត្ត​ទេ នោះ​ជីវិត​យើង ឬ​ជំនឿ​យើង អាច​ស្ទើរតែ​ប្រែក្លាយ​ជា​គ្មាន​ជីវិត។ តែ​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​ការ​លើកទឹកចិត្ត​ជា​ទៀងទាត់ អាច​មានប្រយោជន៍​យ៉ាង​ខ្លាំង ចំពោះ​ចិត្ត គំនិត និង​វិញ្ញាណ​យើង។ សំបុត្រ​ទី១ ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ​នៅ​ទី​ក្រុង​ថែ​ស្សា​ឡូ​និច បាន​និយាយ​សង្កត់ធ្ងន់ អំពី​សេចក្តី​ពិត​នេះ​ផង​ដែរ។ កាលនោះ​ពួក​គេ​កំពុង​មានការ​ថប់បារម្ភ និង​ការភ័យខ្លាច។ សាវ័ក​ប៉ុល​ដឹង​ថា គាត់​ត្រូវ​ជួយ​ពង្រឹង​ជំនឿ​របស់​ពួក​គេ។ គាត់​ក៏បាន​ជំរុញ​ពួក​គេ ឲ្យ​បន្ត​ធ្វើការល្អ…

Read article
ការកម្សាន្តចិត្ត នៅលើក្របទ្វារផ្ទះ

ក៏​ត្រូវ​កត់​នៅ​ក្រប​ទ្វារផ្ទះ​ឯង ហើយ​នៅ​ទ្វារ​កំផែង​របស់​ឯង​ផង។ ចោទិយកថា ៦:៩ កាល​ខ្ញុំ​រកមើល​ព័ត៌មាន នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​មាន​ទឹកជំនន់ នៅ​ឆ្នាំ២០១៦ នៅ​តំបន់​ខាងត្បូង​រដ្ឋ​លូ​វី​ស៊ី​អាណា ខ្ញុំ​ក៏បាន​ឃើញ​មិត្ត​ភក្តិ​ម្នាក់​បង្ហោះ​សារ​មួយ។ បន្ទាប់ពី​នាង​បានដឹង​ថា ផ្ទះ​របស់​នាង​បាន​ខូចខាត ហើយ​ត្រូវ​សាងសង់​ឡើងវិញ ម្តាយ​របស់​នាង​ក៏បាន​លើកទឹកចិត្ត​នាង ឲ្យ​ស្វែង​រក​ព្រះអម្ចាស់ ក្នុង​ពេល​ដែល​នាង​កំពុង​បាក់ទឹកចិត្ត។ ក្រោយមក មិត្ត​ភក្តិ​ម្នាក់​នេះ​ក៏បាន​បង្ហោះ​រូបភាព​ខគម្ពីរ ដែល​នាង​បាន​រក​ឃើញ ដែលគេ​បាន​ឆ្លាក់​ពីលើ​ក្រប​ទ្វារ កាល​កំពុង​សាង​សង់ផ្ទះ​នោះ។ ប្រពៃណី​នៃ​ការ​សរសេរ​ខគម្ពីរ ពីលើ​ក្រប​ទ្វារផ្ទះ ប្រហែល​មាន​ប្រភព​នៅក្នុង​ការ​បង្គាប់​របស់​ព្រះ ដល់​ពួក​អ៊ីស្រាអែល​។ កាលនោះ ព្រះអង្គ​បាន​បង្គាប់​ពួក​អ៊ីស្រាអែល ឲ្យ​សរសេរ​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ ដើម្បី​ឲ្យ​ពួក​គេ​ចាំ​ថា ព្រះអង្គ​ជា​នរណា។ ពួក​អ៊ីស្រាអែល​បាន​ទន្ទេញ​ឲ្យ​ចាំ​ព្រះបន្ទូល​ព្រះអង្គ ដោយ​កត់​ក្រឹត្យវិន័យ ឲ្យ​ជាប់​ក្នុង​ចិត្ត​(ចោទិយកថា ៦:៦) បង្រៀន​កូន​របស់​ខ្លួន​ឲ្យ​ចេះ​ក្រឹត្យវិន័យ(ខ.៧) និង​សរសេរ​ព្រះបន្ទូល​ព្រះអង្គ​នៅ​លើ​ក្រប​ទ្វារ និង​ច្រកចេញ​ចូល(ខ.៩)។ ការអនុវត្ត​ន៍​ដូចនេះ បាន​លើកទឹកចិត្ត​ពួក​គេ មិន​ឲ្យ​ភ្លេច​សេចក្តី​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល ឬ​សេចក្តី​សញ្ញា​ដែល​ពួក​គេ​បាន​តាំង​ជាមួយ​ព្រះអង្គ។ ការ​ដាក់​តាំង​ព្រះបន្ទូល​ព្រះ នៅក្នុង​ផ្ទះ​យើង ក៏ដូចជា​បន្តុះ​អត្ថន័យ​របស់​ព្រះបន្ទូល ក្នុងចិត្ត​យើង អាច​ជួយ​យើង​សង់​គ្រឹះ ដែល​ពឹងផ្អែក​ទៅលើ​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ ដូចដែល​ព្រះគម្ពីរ​បាន​បើក​សម្ដែង។ ហើយ​ព្រះអង្គ​អាច​ប្រើ​ព្រះបន្ទូល​ព្រះអង្គ ដើម្បី​នាំមក​នូវ​ការកម្សាន្ត​ចិត្ត ក្នុង​ពេល​ដែល​មាន​សោកនាដកម្ម ឬ​ការ​បាត់​បង់​ដ៏​ឈឺចាប់។—KATARA PATTON តើ​ព្រះគម្ពីរ​បាន​កម្សាន្ត​ចិត្ត​អ្នក​ខ្លាំង​បំផុត​នៅពេល​ណា? តើ​សេចក្តី​ពិត​ក្នុង​ព្រះគម្ពីរ​បាន​ធ្វើជា​គ្រឹះ​នៃ​ជីវិត​អ្នក​ដូចម្តេច​ខ្លះ?…

Read article
ព្រះវត្តមានដ៏មានចេស្ដារបស់ព្រះអង្គ

ព្រះអម្ចាស់​ទ្រង់ប្រទាន​ព្រះបន្ទូល ហើយ​ពួក​អ្នក​ដែល​ប្រកាសប្រាប់​ដំណឹង នោះ​មានគ្នាច្រើន​ណាស់។ ទំនុកដំកើង ៦៨:១១ កាលពី​ឆ្នាំ​២០២០ គេ​បាន​អបអរ​ខួប១០០ឆ្នាំ នៃ​ការ​ធ្វើ​វិសោធនកម្ម​ទី៩ នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក ដែល​បាន​ឲ្យ​ស្រ្តី​មាន​សិទ្ធិ​បោះឆ្នោត។ នៅក្នុង​រូបថត ដែល​បាន​ផ្តិត​យក​ព្រឹត្តិ​ការ​ណ៍នៃ​ការ​ដើរ​ដង្ហែ​រ កាលពី​១០០​ឆ្នាំ​មុន គេ​ឃើញ អ្នក​ចូលរួម​កាន់​បដា ​មាន​សរសេរ​បទ​គម្ពីរ​ទំនុកដំកើង ៦៨:១១ ដែល​បាន​ចែងថា “ព្រះអម្ចាស់​ទ្រង់ប្រទាន​ព្រះបន្ទូល ហើយ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង នោះ​មាន​គ្នា​ច្រើន​ណាស់”។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង​ជំពូក៦៨ ស្តេច​ដាវីឌ​បាន​ពិពណ៌នា​ថា ព្រះ​ទ្រង់​ជា​អ្នកដឹកនាំ​មនុស្ស​ដែល​គេ​ជិះជាន់ ឲ្យ​មាន​សេរីភាព(ខ.៦) ដោយ​ជួយ​រាស្រ្ត​ដែល​ហត់នឿយ​ ឲ្យ​មាន​ភាព​ស្រស់ថ្លា និង​ស្អាង​ពួក​គេ​ឡើង​ជា​ថ្មី ដោយ​សេចក្តី​សប្បុរស​យ៉ាង​ហូរហៀរ​របស់​ព្រះអង្គ(៩-១០)។ ក្នុង​ខគម្ពីរ​ទាំង៣៥ នៃ​បទ​គម្ពីរ​ទំនុកដំកើង​នេះ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​សំដៅ​ទៅលើ​ព្រះអម្ចាស់​៤២​ដង ដោយ​បង្ហាញ​ថា ព្រះអង្គ​តែងតែ​គង់​នៅ​ជាមួយ​ពួក​គេ និង​ជួយ​សង្រ្គោះ​ពួក​គេ​ឲ្យ​រួចផុត​ពី​ភាព​អយុត្តិធម៌ និង​ទុក្ខវេទនា។ ហើយ​មនុស្សជា​ច្រើន​បាន​ប្រកាស​ដំណឹងល្អ​នេះ(ខ.១១)។ ទោះ​ស្រ្តី​ដែល​បាន​ដើរ​ដង្ហែ​ក្បួន ដើម្បី​ទាមទាសិទ្ធិ​បោះឆ្នោត បាន​យល់​ច្បាស់​អំពី​អត្ថន័យ​បទ​គម្ពីរ​ទំនុកដំកើង ៦៨ ឬ​អត់​ក៏ដោយ ក៏​បដា​របស់​ពួក​គេ​បាន​ប្រកាស​សេចក្តី​ពិត​នៃ​បទ​គម្ពីរ​នេះ ដែល​នៅតែ​មានន័យ​គ្រប់​សម័យ​កាល។ ព្រះ​ដែល​បាន​ធ្វើជា “ឪពុក​របស់​ក្មេងកំព្រា​” និង “អ្នកការពារ​ស្រ្តី​មេម៉ាយ”(ខ.៥) បាន​ដឹកនាំ​រាស្រ្ត​ព្រះអង្គ ទៅ​រក​កន្លែង​ដែល​មាន​ព្រះពរ ភាព​ស្រស់ថ្លា​ឡើងវិញ និង​ក្តី​អំណរ។ សូម​ទទួលការ​កម្សាន្ត​ចិត្ត​នៅ​ថ្ងៃនេះ ដោយ​ចាំ​ថា ព្រះ​វត្ត​មាន​របស់​ព្រះអង្គ​តែងតែ​នៅ​ជាប់​ជាមួយ​រា​ស្រ្ត​ព្រះអង្គ…

Read article
អាចវិលត្រឡប់មកវិញគ្រប់ពេល

កាលណា​អ្នក​បាន​ប្រែចិត្ត​វិលមកវិញ នោះ​ចូរ​ចំរើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង។ លូកា ២២:៣២ លោក​រ៉ា​ច(Raj) បាន​ទទួល​ជឿ​ព្រះយេស៊ូវ​ ជា​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ កាល​គាត់​ស្ថិត​ក្នុង​វ័យ​យុវជន តែ​មិនយូរ​ប៉ុន្មាន គាត់​ក៏បាន​ដាច់​ចេញពី​ជំនឿ ហើយក៏​បាន​រស់នៅ​ដោយ​គ្មាន​ព្រះ។ បន្ទាប់​មក នៅ​ថ្ងៃមួយ គាត់​ក៏បាន​សម្រេចចិត្ត​ចាប់ផ្តើម​ការ​ប្រកប​ទាក់ទង​ជាថ្មី​ជាមួយ​ព្រះយេស៊ូវ​ ហើយក៏​បាន​វិលត្រឡប់​ទៅ​ព្រះវិហារ​វិញ តែ​ត្រូវ​ស្រ្តី​ម្នាក់​​ស្តី​បន្ទោស​ឲ្យ​គាត់ ដោយ​កំហឹង ដោយសារ​គាត់​មិនបាន​មក​ព្រះវិហារ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ។ ការ​ស្តី​បន្ទោស​នេះ បាន​បន្ថែម​ពីលើ​ភាព​អា​ម៉ាស និង​កំហុស ដែល​លោក​រ៉ាច​មាន ក្នុង​ការ​ដាច់​ចេញពី​ព្រះ ប៉ុន្មាន​ឆ្នាំ​មក​នោះ។ គាត់​ឆ្ងល់​ថា តើ​គាត់​គ្មាន​សង្ឃឹម​អាច​វិលត្រឡប់​មក​រក​ព្រះ​អង្គ​វិញ​ទេ​ឬ? បន្ទាប់មក គាត់​ក៏បាន​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ស្អាង​លោក​ស៊ីម៉ូន​​ពេត្រុស​ឡើងវិញ(យ៉ូហាន ២១:១៥-១៧) ទោះ​គាត់​បាន​បដិសេធន៍​ប្រាប់​គេ​ថា គាត់​មិន​ស្គាល់​ព្រះអង្គ​ក៏ដោយ(លូកា ២២:៣៤,៦០-៦១)។ ទោះ​សាវ័ក​ពេត្រុស​បាន​ធ្វើ​ខុស​ធ្ងន់​ប៉ុណ្ណា​ក៏ដោយ ក៏​គាត់​បាន​ទទួលការ​អត់​ទោស​បាប និង​ការ​ស្អាង​ឡើងវិញ។ ព្រះយេស៊ូវ​ក៏​បាន​ប្រទាន​ឱកាស​ឲ្យ​គាត់​បញ្ជាក់​សេចក្តី​ស្រឡាញ់ ដែល​គាត់​មាន​ចំពោះ​ព្រះយេស៊ូវ​​សារ​ជាថ្មី ហើយ​ថែរក្សា​សិស្ស​ព្រះអង្គ​ផង​ដែរ(យ៉ូហាន ២១:១៥-១៧)។ មុន​ពេល​លោក​ពេត្រុស​បដិសេធន៍​ព្រះអង្គ ព្រះអង្គ​ក៏បាន​ប្រាប់​គាត់​ថា “កាលណា​អ្នក​បាន​ប្រែចិត្ត​វិល​មក​វិញ នោះ​ចូរ​ចំរើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង”(លូកា ២២:៣២)។ ព្រះបន្ទូល​នេះ​ក៏​បាន​សម្រេច។ លោក​រ៉ាច​ក៏​បាន​ទូល​សូម​ការ​អត់ទោស​បាប និង​ការ​ស្អាង​ឡើងវិញ ដូច​លោក​ពេត្រុស​ផង​ដែរ ហើយ​សព្វថ្ងៃ​នេះ គាត់​កំពុង​តែ​ដើរ​ជាមួយ​ព្រះយេស៊ូវ​យ៉ាង​ប្រកិត ហើយ​ថែម​ទាំង​​កំពុង​បម្រើ​ព្រះអង្គ ក្នុង​ពួក​ជំនុំ​មួយ និង​ជួយ​ទ្រទ្រង់​អ្នកជឿ​ដទៃ​ទៀត​ផង​ដែរ។ ទោះ​យើង​ដាច់​ចេញ​ឆ្ងាយ​ពី​ព្រះ​យ៉ាងណា​ក៏ដោយ…

Read article