កាន់តែរួមគ្នា កាន់តែប្រសើរឡើង
សាស្តា ៤:៩-១២ ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើង។ សាស្តា ៤:១០ មែហ្គី(Meggie) បានប្រើប្រាស់ឆ្នាំញៀនរយៈពេល១០ឆ្នាំ ដែលបណ្តាលឲ្យគាត់ជាប់គុក ជាច្រើនលើកច្រើនសារ។ ដោយសារជីវិតរបស់នាងមិនមានការផ្លាស់ប្តូរ មិនយូរប៉ុន្មាននាងនឹងត្រូវត្រឡប់មកចូលគុកវិញទៀត។ ក្រោយមក នាងក៏បានជួបលោកហាន(Hans) ជាអតីតអ្នកញៀនថ្នាំ ដែលស្ទើរតែបាត់បង់ដៃមួយចំហៀង ដោយសារសរសៃឈាមបានបែក នៅពេលដែលគាត់ចាក់គ្រឿងញៀនចូលក្នុងដៃខ្លួនឯង។ ហាននិយាយថា “ពេលនោះ គឺជាលើកទីមួយ ដែលខ្ញុំបានស្រែករកព្រះ”។ ព្រះអង្គក៏បានឆ្លើយតប ហើយបានរៀបចំខ្លួនគាត់ ធ្វើជាអ្នកឯកទេសម្នាក់ នៅក្នុងអង្គការមួយ ដែលជួយអ្នកញៀនថ្នាំដែលកំពុងជាប់គុក ឲ្យបានជាសះស្បើយពីការញៀនថ្នាំ។ កម្មវិធីសម្លថ្ម ដែលអង្គការនេះបានបង្កើតឡើង កំពុងជួយមន្ទីរឃុំឃាំងមួយនៅសហរដ្ឋអាមេរិក ដោយជួយអ្នកដែលធ្លាប់ជាប់គុក ឲ្យអាចវិលត្រឡប់ទៅរកការរស់នៅក្នុងសហគមន៍ឡើងវិញ។ តាមរយៈកម្មវិធីនេះ មែហ្គីក៏ផ្លាស់ទៅរស់នៅ ក្នុងផ្ទះដែលមិនមានសារធាតុញៀន ហើយគាត់ក៏បានឈប់ប្រើថ្នាំញៀន។ លោកហានក៏បានជួយមែហ្គី និងអ្នកដទៃទៀត ឲ្យមានការងារធ្វើ មានជម្រើសក្នុងការទទួលការអប់រំ ការព្យាបាល និងជួយពួកគេឲ្យមានទំនាក់ទំនងជាមួយគ្រួសាររបស់ខ្លួនឡើងវិញ។ ព្រះគម្ពីរប៊ីបបានពិពណ៌នា អំពីចំណុចខ្លាំង នៃការធ្វើការជាដៃគូរ ប្រកបដោយប្រាជ្ញា។ គឺដូចមានសេចក្តីចែងថា “មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង ពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង…
Read article