You are here:
ឧបករណ៍ដែលព្រះទ្រង់បានឆ្នៃ

វីដេអូ​ហ្គេម​របស់​ក្រុម​ហ៊ុន​ណាញធែនដូ ដែល​មាន​ចំណង​ជើង​ថា រឿង​ព្រេង​របស់​ហ្សេលដា: សម្លេង​ខ្លុយ​អូការីណា​ឆ្លង​សម័យ បាន​លក់​ដាច់​អស់​ជាង​៧​លាន​ឌីស នៅ​ទូទាំង​ពិភព​លោក។  វីដេអូ​ហ្គេម​នេះ ក៏​បាន​នាំ​ឲ្យ​គេ​មាន​ការ​​ពេញ​និយម ​ខ្លុយ​អូការីណា ជា​ខ្លុយ​បុរាណ​តូច​មួយ ធ្វើ​ពី​ដី​ឥដ្ឋ ដែល​មាន​រាង​មូល​សំប៉ែត ដូច​ដំឡូង​បារាំង។ ខ្លុយ​អូការីណា​មិន​មាន​រូប​រាង្គ ដូច​ឧបករណ៍​តន្រ្តី​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ណា​គេ​ផ្លុំ​វា​ចូល​តាម​មាត់​របស់​វា ហើយ​បិទ​បើក​រន្ធ នៅ​ជុំវិញ​តួ​ខ្លួន​រាង​មូល​របស់​វា វា​ក៏​បាន​បង្កើត​សម្លេង​ដ៏​ពីរោះ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​នាំ​ឲ្យ​មាន​អារម្មណ៍​ថា មាន​សង្ឃឹម។​ អ្នក​ផលិត​ខ្លុយ​អូការីណា បាន​យក​ដី​ឥដ្ឋ​មួយ​ដុំ​មក​​ សូន​ចេញ​ជា​រូប​រាង​ខ្លុយ ហើយ​ក៏​បាន​ដុត​វា​ក្នុង​ឡ ដោយ​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ឧបករណ៍​តន្រ្តី​ដ៏​អស្ចារ្យ។ រឿង​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង អំពី​ព្រះ និង​យើង​ផង​ដែរ។ បទ​គម្ពីរ​អេសាយ ៦៤:៦,៨-៩ បាន​ប្រាប់​យើង​ថា “ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់​ទៅ​ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត… ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរបិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ទ្រង់​ជា​ជាង​ស្មូន…សូម​ទ្រង់​កុំ​ក្រោធ​ជា​ខ្លាំង​ឡើយ”។ ត្រង់​ចំណុច​នេះ លោក​ហោរា​កំពុង​តែ​និយាយ​ថា ព្រះ​អម្ចាស់ ព្រះ​អង្គ​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់។ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​បាប។ សូម​ព្រះ​អង្គ​សូន​ទូល​បង្គំ ឲ្យ​ក្លាយ​ជា​ឧបករណ៍​ដ៏​ស្រស់​ស្អាត សម្រាប់​អង្គ​ទ្រង់។​ នេះ​ជា​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​យើង។ ដោយ​សេចក្តី​មេត្តា ព្រះ​អង្គ​បាន​ចាត់​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ ព្រះ​នាម​យេស៊ូវ ឲ្យ​មក​សុគត ដើម្បី​លោះ​បាប​យើង ហើយ​ព្រះ​អង្គ​កំពុង​តែ​សូន ​និង​កែ​ប្រែ​យើង ខណៈ​ពេល​ដែល​យើង​ដើរ​តាម​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ​ជា​រៀង​រាល់​ថ្ងៃ។…

Read article
នៅក្រៅទីដំឡើងត្រសាល

ថ្ងៃ​សុក្រ ជា​ថ្ងៃ​ដើរ​ផ្សា នៅ​ក្នុង​ក្រុង​ដាច់​ស្រយ៉ាល​មួយ ក្នុង​ប្រទេស​ហ្កាណា ជា​កន្លែង​ដែល​ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​នៅ​តែ​នឹក​ចាំ​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​ម្នាក់។ ម្រាម​ដៃ និង​ម្រាម​ជើង​គាត់​ត្រូវ​មេរោគ​ហង្សិន(ជំងឺឃ្លង់) ស៊ី បាន​ជា​គាត់​តែង​លត់​ជង្គង់​នៅ​លើ​កន្ទេល ហើយ​ក៏​បាន​ដួស​បន្លែ​ផ្លែ​ឈើ​របស់​គាត់​នឹង​វែក​ធ្វើ​ពី​ផ្លែ​ឃ្លោក រួច​ហុច​ឲ្យ​អ្នក​ទិញ។ អ្នក​ខ្លះ​បាន​ដើរ​ជៀស​គាត់។ ម្តាយ​របស់​ខ្ញុំ​បាន​តាំង​ចិត្ត​ថា នឹង​ទិញ​ពី​គាត់​ឲ្យ​បាន​ទៀង​ទាត់។ ខ្ញុំ​ឃើញ​គាត់​តែ​នៅ​ថ្ងៃ​សុក្រ​ប៉ុណ្ណោះ។ បន្ទាប់​មក គាត់​ក៏​បាន​ចេញ​ទៅ​ក្រៅ​ក្រុង​បាត់។​ ក្នុង​ទឹក​ដី​អ៊ីស្រាអែល នៅ​សម័យ​បុរាណ អ្នក​កើត​ឃ្លង់​ត្រូវ​រស់​នៅ​ក្រៅ​ទី​ដំឡើង​ត្រសាល។ បាន​សេចក្តី​ថា ពួក​គេ​ក៏​បាន​ជួប​ភាព​ឯកោ​យ៉ាង​កម្សត់ ។ ក្រឹត្យ​វិន័យ​របស់​ពួក​អ៊ីស្រាអែល​បាន​ចែង​ថា “ពួក​គេ​ត្រូវ​រស់​នៅ​ម្នាក់​ឯង”(លេវីវិន័យ ១៣:៤៦)។ នៅ​ក្រៅ​ទី​ដំឡើង​ត្រសាល ក៏​ជា​កន្លែង​ដែល​គេ​យក​តួ​ខ្លួន​គោ​សម្រាប់​ថ្វាយ​យញ្ញ​បូជា ​មក​ដុត​ផង​ដែរ(៤:១២)។ នៅ​ក្រៅ​ទីដំឡើង​ត្រសាល មិន​មែន​ជា​កន្លែង​ដែល​អ្នក​ចង់​រស់​នៅ​ឡើយ។ ការ​ពិត​ដ៏​កំសត់​នេះ បាន​ជួយ​ឲ្យ​យើង​យល់​អត្ថ​ន័យ នៃ​បទ​គម្ពីរ​ហេព្រើរ ជំពូក១៣ ដែល​បាន​ចែង​អំពី​ព្រះ​យេស៊ូវ​ថា “ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ចេញ​ទៅ​ឯ​ទ្រង់ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ដែរ ទាំង​ផ្ទុក​សេចក្តី​ដំនៀល​របស់​ទ្រង់​ចុះ”(ខ.១៣)។​ ព្រះ​យេស៊ូវ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង នៅ​ក្រៅ​ទីក្រុង​យេរូសាឡិម ជា​ចំណុច​ដ៏​សំខាន់ ​នៅ​ពេល​ដែល​យើង​សិក្សា អំពី​ប្រព័ន្ធ​នៃ​ការ​ថ្វាយ​យញ្ញ​បូជា​របស់​សាសន៍​ហេព្រើរ។​ យើង​ចង់​មាន​ប្រជាប្រិយ​ភាព ចង់​បាន​ការ​គោរព ចង់​រស់​នៅ​ក្នុង​ជីវិត​ដែល​ស្រណុក​ស្រួល។ ប៉ុន្តែ ព្រះ​ទ្រង់​ត្រាស់​ហៅ​យើង ឲ្យ​ចេញ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ជា​កន្លែង​នៃ​ភាព​អាប់​ឱន។ ជា​កន្លែង​ដែល​អ្នក​នឹង​ជួប​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ថ្នល់ ដូច​អ្នក​ជំងឺ​ហង្សិន…

Read article
ក្នុងលក្ខណៈជាឯកសារដ៏រស់

លោក​ភីទ័រ ក្រូហ្វ(Peter Croft) បាន​នឹក​ចាំ អំពី​កិច្ចការ​ដែល​ជីតា​របស់​គាត់​បាន​ធ្វើ បាន​ជា​គាត់​សរសេរ​ថា “សម្រាប់​អ្នក​ដែល​បាន​រើស​យក​ព្រះ​គម្ពីរ​ប៊ីប​របស់​ខ្លួន​មក​អាន ទោះ​ជា​ភាសា​អ្វី​ក៏​ដោយ ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​គាត់​មិន​គ្រាន់​តែ​យល់ តែ​បាន​ពិសោធន៍​នឹង​អត្ថ​បទ​ព្រះ​គម្ពីរ ក្នុង​លក្ខណៈជា​ឯកសារ​ដ៏​រស់  ដែល​នៅ​តែ​សំខាន់ គ្រោះ​ថ្នាក់ និង​រំភើប​រីក​រាយ ដូច​កាល​រាប់​ពាន់​ឆ្នាំ​មុន”។ ជីតា​របស់​លោក​ភីធ័រ គឺ​​លោក ជេ ប៊ី ភីលីព(J.B. Phillips) ជា​អ្នក​បម្រើ​ព្រះ​ក្នុង​ផ្នែក​យុវជន ដែល​បាន​ធ្វើ​ការ​បក​ស្រាយ​ព្រះ​គម្ពីរ​ប៊ីប ជា​ភាសា​អង់​គ្លេស ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២ ដើម្បី​ឲ្យ​សិស្ស​នៅ​ព្រះវិហារ​របស់​គាត់​អាច​យល់។​ យើង​ក៏​ជួប​ឧបសគ្គ​នៅ​ក្នុង​ការ​អាន និង​ពិសោធន៍​នឹង​ព្រះ​បន្ទូល​ព្រះ ក្នុង​ព្រះ​គម្ពីរ​ប៊ីប មិន​ខុស​ពី​សិស្ស​របស់​លោក​ភីលីព​ឡើយ ហើយ​ភាគ​ច្រើន​មិន​មែន​ដោយ​សារ​បញ្ហា​ភាសា​នោះ​ទេ។ យើង​ប្រហែល​ជា​ខ្វះ​ពេល​វេលា ការ​លត់​ដំ ឬ​វិធី​សាស្រ្ត​ត្រឹម​ត្រូវ ដើម្បី​រៀន​ព្រះ​បន្ទូល​ព្រះ។ ប៉ុន្តែ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១ បាន​ចែង​ថា មនុស្ស​ដែល​មាន​ពរ “​នោះ​ត្រេកអរ​តែ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រឹត្យវិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ”(ខ.១-២)។ ការ​ជញ្ជឹង​គិត​អំពី​ព្រះ​បន្ទូល ក្នុង​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ជួយ​ឲ្យ​យើង​ចម្រើន​ឡើង ក្នុង​គ្រប់​រដូវ​កាល ទោះ​យើង​ជួប​ប្រទះ​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏​ដោយ។​ តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា ចំពោះ​ព្រះ​គម្ពីរប៊ីប​របស់​អ្នក? ព្រះ​គម្ពីរ​ប៊ីប​នៅ​តែ​សំខាន់ ក្នុង​ការ​ផ្តល់​គំនិត​យោបល​សម្រាប់​ការ​រស់​នៅ​សព្វ​ថ្ងៃ តែ​នៅ​តែ​គ្រោះ​ថ្នាក់ នៅ​ក្នុង​ការ​ត្រាស់​ហៅ​ឲ្យ​មនុស្ស​ជឿ និង​ដើរ​តាម​ព្រះ​យេស៊ូវ…

Read article
ទង្វើនៃសេចក្តីស្រឡាញ់ដ៏អស្ចារ្យ

ព្រៃ​ម៉ាលហ័រ នៅ​រដ្ឋ​អូរីហ្គិន មាន​រុក្ខ​ជាតិ​ផ្សិត​មួយ​ប្រភេទ ដែល​មនុស្ស​ជា​ច្រើន​បាន​ហៅ​ឈ្មោះ​វា​ថា ផ្សិត​ទឹក​ឃ្មុំ។ វា​បាន​រីក​រាល​ដាល​តាម​ឫស​របស់​ដើម​ឈើ ក្នុង​ផ្ទៃ​ដី​៨៩០​ហិច​តា ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រុក្ខជាតិ​មាន​ជីវិត​ដែល​ធំ​ជាង​គេ​បំផុត ដែល​គេ​បាន​រក​ឃើញ។ វា​បាន​ចាក់​សំណាញ់​ពណ៌​ខ្មៅ​របស់​វា ពាស​ពេញ​ព្រៃ អស់​រយៈ​ពេល​ជាង​២​ពាន់​ឆ្នាំ​មក​ហើយ ដោយ​ធ្វើ​ឲ្យ​ដើម​ឈើ​ស្លាប់ ពេល​ដែល​វា​លូត​លាស់។​ សំណាញ់​របស់​វា​បាន​ចូល​ទៅ​ក្នុង​ដី ដល់​ជម្រៅ​បី​ម៉ែត្រ ។ ផ្សិត​នេះ​មាន​ទំហំ​អស្ចារ្យ តែ​វា​បាន​​ដុះ​ចេញ​ពី​លម្អង​តូច​ល្អិត​តែ​មួយ​ប៉ុណ្ណោះ។​ ព្រះ​គម្ពីរ​បាន​ចែង អំពី​ទង្វើ​នៃ​ការ​មិន​ស្តាប់​បង្គាប់​តែ​មួយ ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ដាក់​ទោស ដែល​រីក​រាល​ដាល​ដល់​មនុស្ស​ទាំង​អស់ ហើយ​ក៏​បាន​និយាយ អំពី​សកម្មភាព​នៃ​ការ​ស្តាប់​បង្គាប់​តែ​មួយ ដែល​បាន​រំដោះ​ឲ្យ​រួច​ពី​ទោស​នោះ​វិញ។ សាវ័ក​ប៉ុល​បាន​និយាយ​អំពី​ភាព​ខុស​គ្នា​រវាង​បុគ្គល​ពីរ​នាក់ គឺ​លោក​អ័ដាម និង​ព្រះ​យេស៊ូវ(រ៉ូម ៥:១៤-១៥)។ អំពើ​បាប​របស់​អ័ដាម​នាំ​មក​នូវ​ការ​ដាក់​ទោស ដល់​មនុស្ស​ទាំង​អស់(ខ.១២)។ ដោយសារ​ការ​មិន​ស្តាប់​បង្គាប់​នេះ មនុស្ស​ទាំង​អស់​បាន​ក្លាយ​ជា​មនុស្ស​មាន​បាប ហើយ​ត្រូវ​រាប់​ជា​មាន​ទោស នៅ​ចំពោះ​ព្រះ​(ខ.១៧)។ តែ​ព្រះ​អង្គ​មាន​ដំណោះ​ស្រាយ សម្រាប់​បញ្ហា​នៃ​អំពើ​បាប​របស់​មនុស្ស​ជាតិ។ តាម​រយៈ​ការ​សុគត​ដ៏​សុចរិត​របស់​ព្រះ​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង ព្រះ​ទ្រង់​បាន​ប្រទាន​ជីវិត​អស់​កល្ប និង​អាច​ឈរ​ដោយ​គ្មាន​ទោស នៅ​ចំពោះ​ព្រះ​អង្គ។ ការ​ប្រព្រឹត្ត​របស់​ព្រះ​គ្រីស្ទ ដោយ​ក្តី​ស្រឡាញ់ និង​ការ​ស្តាប់​បង្គាប់​មាន​អំណាច​ល្មម​នឹង​ឈ្នះ​ការ​មិន​ស្តាប់​បង្គាប់​របស់​អ័ដាម ដោយ​ព្រះ​អង្គ​ប្រទាន​ជីវិត​ដល់​មនុស្ស​ទាំង​អស់​(ខ.១៨)។ តាម​រយៈ​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង ព្រះ​យេស៊ូវ​បាន​ប្រទាន​ជីវិត​អស់​កល្ប​ដល់​អស់​អ្នក​ណា ដែល​ទទួល​ជឿ​ព្រះ​អង្គ។ បើ​អ្នក​មិន​ទាន់​បាន​ទទួល​ការ​អត់​ទោស​បាប និង​សេចក្តី​សង្រ្គោះ​ពី​ព្រះ​អង្គ​ទេ សូម​ទទួល​នៅ​ថ្ងៃ​នេះ​ចុះ។ បើ​អ្នក​បាន​ក្លាយ​ជា​អ្នក​ជឿ​ហើយ ​សូម​សរសើរ​ដំកើង​ព្រះ​អង្គ…

Read article
ផ្លូវនៃប្រាជ្ញានាំទៅរកក្តីអំណរ

ទូរស័ព្ទ​ក៏​បាន​រោទ៍​ឡើង ហើយ​ខ្ញុំ​ក៏​បាន​លើក​ទូរស័ព្ទ​ឡើង ដោយ​គ្មាន​អល់អែក។ សមាជិក​ដែល​មាន​វ័យ​ចាស់​ជាង​គេ ក្នុង​គ្រួសារ​ពួក​ជំនុំ​របស់​យើង បាន​ទូរស័ព្ទ​មក​ខ្ញុំ។​ គាត់​ជា​ស្រ្តី​ដែល​មាន​ចិត្ត​ក្លៀវក្លា និង​ប្រឹង​ប្រែង​ធ្វើ​ការ ដែល​មាន​អាយុ​ជាង​១០០​ឆ្នាំ។​ នៅ​ក្នុង​ការ​និពន្ធ​សៀវភៅ​ចុង​ក្រោយ​បំផុត​របស់​គាត់ គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​ផ្តល់​ឲ្យ​នូវ​សំណួរ​មួយ​ចំនួន សម្រាប់​ការ​តែង​និពន្ធ​របស់​គាត់ ដើម្បី​ជួយ​ឲ្យ​គាត់​សរសេរ​បញ្ចប់​បន្ទាត់​ចុង​ក្រោយ ក្នុង​សៀវភៅ​របស់​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​សួរ​គាត់ អំពី​ជីវិត ការងារ ក្តី​ស្រឡាញ់ និង​ក្រុម​គ្រួសារ។ មេរៀន​ជា​ច្រើន ដែល​គាត់​ទទួល​បាន​ពី​ជីវិត​ដ៏​វែង​នេះ បាន​នាំ​ឲ្យ​គាត់​ទទួល​បាន​នូវ​ប្រាជ្ញា​ជា​ច្រើន។ គាត់​ប្រាប់​ខ្ញុំ​ថា “កុំ​ធ្វើ​អី​លឿន​ៗ​ពេក”។ ហើយ​មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​អស់​សំណើច ដោយ​នឹក​ឃើញ​ពេល​ដែល​គាត់​ចូល​ចិត្ត​ធ្វើ​អ្វី​លឿន​ៗ។ រឿង​ដ៏​អស្ចារ្យ​របស់​គាត់ សុទ្ធ​តែ​បាន​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ​ដ៏​ពិត​ជា​ច្រើន។ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា ប្រាជ្ញា​នាំ​មក​នូវ​ក្តី​អំណរ។ “សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់”(សុភាសិត ៣:១៣)។ យើង​ឃើញ​ថា ផ្លូវ​ដែល​ចេញ​ពី​ប្រាជ្ញា ឆ្ពោះ​ទៅ​រក​ក្តី​អំណរ​នោះ ជា​គុណ​ធម៌​ក្នុង​ព្រះ​គម្ពីរ​ប៊ីប យ៉ាង​ពិត​ប្រាកដ។ “ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង”(សុភាសិត ២:១០)។ “ពី​ព្រោះ​មនុស្ស​ណា​ដែល​គាប់​ព្រះហឫទ័យ នោះ​ទ្រង់​ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា ដំរិះ និង​សេចក្តី​រីករាយ​ផង”(សាស្តា ២:២៦)។ បទ​គម្ពីរ​សុភាសិត ៣:១៧ បាន​បន្ថែម​ទៀត​ថា “អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា…

Read article
រួបរួមគ្នា ដូចវង់តន្រ្តី

ភរិយា​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​ខ្ញុំ​បាន​ទិញ​សំបុត្រ ចូល​សាល​មហោស្រព ដើម្បី​ស្តាប់​អ្នក​ចម្រៀង​ម្នាក់ ដែល​នាង​តែង​តែ​ចង់​ឃើញ​ផ្ទាល់​ភ្នែក​ ជា​យូរ​មក​ហើយ។​ អ្នក​ចម្រៀង​ដែល​មាន​អំណោយ​ទាន​រូប​នោះ បាន​ប្រគុំ​ជា​មួយ​វង់​តន្រ្​តីខូឡូរ៉ាដូ ស៊ីមហ្វូនី  ក្នុង​សាល​មហោស្រព​បើក​ចំហ ដែល​ល្អ​គ្មាន​គូ​ប្រៀប ដែល​ជញ្ជាំង​ខាង​ក្រោយ​សង់​ឡើង​ពី​ផ្ទាំង​ថ្ម​កម្ពស់​៩០​ម៉ែត្រ​ពីរ​ផ្ទាំង ដែល​មាន​ស្រាប់​នៅ​លើ​ចង្កេះ​ភ្នំ ដែល​ស្ថិត​នៅ​រយៈ​កម្ពស់ ១៨២៨ ម៉ែត្រ នៅ​លើ​នីវ៉ូ​សមុទ្រ។ វង់​តន្រ្តី​នេះ​បាន​ប្រគំ​នូវ​បទ​ភ្លេច​ចាស់​ៗ និង​បទ​ភ្លេង​ប្រពៃណី ដែល​គេ​ស្រឡាញ់​ចូល​ចិត្ត​យ៉ាង​ខ្លាំង។  នៅ​ចុង​បញ្ចប់​ពួកគេ​ក៏​បាន​ប្រគុំ​បទ “ព្រះ​គុណ​អស្ចារ្យ” ជា​បទ​ចាស់​បុរាណ ដែល​នាំ​មក​នូវ​ភាព​ស្រស់​ថ្លា។ ការ​រៀប​ចំ​ដ៏​ស្រស់​ស្អាត និង​សុខដុម​នេះ ពិត​ជា​គួរ​ឲ្យ​ចង់​ទស្សនា​ណាស់។​ ភាព​សុខដុម​មាន​ចំណុច​ដ៏​ស្រស់​ស្អាត ដែល​ក្នុង​នោះ ឧបករណ៍​តន្រ្តី​នីមួយ​ៗ​បាន​ប្រគំ​គ្នា តាម​របៀប​ដែល​បង្កើត​ឲ្យ​មាន​ទិដ្ឋភាព​នៃ​សូរ​សម្លេង​កាន់​តែ​ធំ និង​កាន់​តែ​ច្រើន​ស្រទាប់។ សាវ័ក​ប៉ុល​បាន​ចង្អុល​បង្ហាញ​នូវ​សម្រស់​នៃ​ភាព​សុខដុម ដោយ​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ឲ្យ “មាន​គំនិត មាន​សេចក្តី​ស្រឡាញ់​តែ​១ ទាំង​រួបរួម​ចិត្ត​គ្នា ហើយ​គិត​តែ​ផ្លូវ​១”​(ភីលីព ២:២)។ គាត់​មិន​បាន​ប្រាប់​ពួក​គេ​ឲ្យ​ក្លាយ​ជា​មនុស្ស​ដូច​គ្នា​នោះ​ទេ តែ​ឲ្យ​ឱប​ក្រសោប​យក​អាកប្ប​កិរិយា​ដែល​បន្ទាប​ខ្លួន និង​ក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ដែល​មាន​ការ​លះ​បង់​អាត្មា​ខ្លួន​ឯង។ ដំណឹង​ល្អ​ដែល​សាវ័ក​ប៉ុល​បាន​ស្គាល់ និង​បង្រៀន មិន​បាន​លប់​បំបាត់​លក្ខណៈ​ពិសេស​ដែល​យើង​មាន​ខុស​ៗ​គ្នា​នោះ​ទេ តែ​អាច​បំបាត់​ការ​បែក​បាក់។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ អ្នក​ប្រាជ្ញា​ព្រះ​គម្ពីរ​ជា​ច្រើន​ជឿ​ថា​ ពាក្យ​ពេចន៍​របស់​សាវ័ក​ប៉ុល​ត្រង់​ចំណុច​នេះ​(ខ.៦-១១) បាន​នាំ​ឲ្យ​គេ​និពន្ធ​បទ​ទំនុក​សកល​ដ៏​ចំណាស់​មួយ។ ចំណុច​សំខាន់​នៃ​ពាក្យ​ពេចន៍​របស់​គាត់​នោះ​គឺ កាល​ណា​យើង​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ធ្វើ​ការ​តាម​រយៈ​ជីវិត​យើង​ដែល​មាន​លក្ខណៈ​ខុស​គ្នា…

Read article
សណ្ឋាគារកូរ៉ូណា

សណ្ឋាគារ ឌែន នៅ​ទីក្រុង​យេរូសាឡិម បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ថ្មី ក្នុង​ឆ្នាំ​២០២០ ទៅ​ជា “សណ្ឋាគារ​កូរ៉ូណា”។ រដ្ឋាភិបាល​ប្រទេស​អ៊ីស្រាអែល បាន​សម្រេច​ប្រើ​ប្រាស់​សណ្ឋាគារ​នេះ សម្រាប់​ឲ្យ​អ្នក​ជំងឺ​កូវីត​១៩ សម្រាក​ព្យាបាល ហើយ​គេ​ក៏​បាន​ទទួល​ស្គាល់​ថា សណ្ឋាគារ​នេះ​ជា​ទីកន្លែង​ដ៏​កម្រ ដែល​មាន​ក្តី​អំណរ និង​ការ​រួប​រួម ក្នុង​ពេល​ដ៏​ពិបាក​នេះ។ ដោយសារ​អ្នក​ដែល​មក​ស្នាក់​នៅ​ទីនោះ សុទ្ធ​តែ​មាន​វីរុស​កូវីត ដូចនេះ​ពួក​គេ​អាច​ច្រៀង រាំង និង​សើច​សប្បាយ​ជា​មួយ​គ្នា ដោយ​សេរី។ ខណៈ​ពេល​ដែល​ភាព​តាន​តឹង​ ក្នុង​ប្រទេស​នេះ កំពុង​តែ​មាន​ការ​កើន​ឡើង រវាង​ក្រុម​នយោបាយ និង​សាសនា​ផ្សេង​ៗ  អ្នក​ជំងឺ​ទាំង​នោះ​ក៏​កំពុង​តែ​ស្ថិត​នៅ​ក្នុង​រឿង​វិបត្តិ​តែ​មួយ ដែល​នាំ​ឲ្យ​ពួក​គេ​មាន​ឱកាស​មើល​គ្នា​ទៅ​វិញ​ទៅ​មក ឃើញ​ភាព​ជា​មនុស្ស ក្នុង​ពួក​គេ​ម្នាក់​ៗ ហើយ​ថែម​ទាំង​ក្លាយ​ជា​មិត្ត​ភក្តិ​ផង​ដែរ។​ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ជួប​ការ​ទាក់​ទាញ ឲ្យ​ងាក​ទៅ​រក​អ្នក​ដែល​យើង​យល់​ថា មាន​លក្ខណៈ​ស្រដៀង​យើង  គឺ ​មនុស្ស​ដែល​យើង​សង្ស័យ​ថា មាន​បទ​ពិសោធន៍ និង​គោល​តម្លៃ​ស្រដៀង​នឹង​យើង។ ប៉ុន្តែ ដូច​ដែល​សាវ័ក​ប៉ុល​ច្រើន​តែ​និយាយ​សង្កត់​ធ្ងន់ ដំណឹង​ល្អ​គឺ​ជា​ការ​ប្រឆាំង​មក​លើ​រនាំង​នៃ​ទំនាក់​ទំនង​រវាង​មនុស្ស និង​មនុស្ស ដែល​យើង​មើល​ឃើញ​ថា “ជា​រឿង​ធម្មតា”(២កូរិនថូស ៥:១៥)។ តាម​រយៈ​កញ្ចក់​ឆ្លុះ​មើល នៃ​ដំណឹង​ល្អ យើង​មើល​ឃើញ​រូប​ភាព ដែល​ធំ​ជាង​ភាព​ខុស​គ្នា​របស់​យើង គឺ​ឃើញ​បញ្ហា​ដែល​យើង​មាន​ដូច​គ្នា ដែល​មាន​ដូច​ជា ភាព​ប្រេះ​បែក ការ​ស្រេក​ឃ្លាន…

Read article
សូមព្រះអង្គចាត់ទូលបង្គំ

ពេល​ដែល​លោក​អេរីក ឡាន់(Eric Lund) ដែល​ជា​បេសកជន​ស៊ុយអែត បាន​ជឿ​ថា ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​គាត់ ឲ្យ​ទៅ​ប្រទេស​អេស្ប៉ាញ ដើម្បី​ធ្វើ​បេសកកម្ម ក្នុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៨៩០ គាត់​ក៏​បាន​ស្តាប់​បង្គាប់​ព្រះ​អង្គ ដោយ​គ្មាន​អល់អែក។ នៅ​ទី​នោះ គាត់​ឃើញ​មាន​ជោគ​ជ័យ​តិច​តួច តែ​មាន​ការ​ស៊ូ​ទ្រាំ ក្នុង​ការ​ជឿ​ជាក់​ថា ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​គាត់។ ថ្ងៃ​មួយ គាត់​បាន​ជួប​លោក​ប្រូលីយ៉ូ ម៉ានីកាន(Braulio Manikan) ដែល​ជា​ជន​ជាតិ​ភីលីពីន ហើយ​ក៏​បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​បុរស​នោះ។ លោក​លុន និង​លោក​ម៉ានីកាន ក៏​បាន​រួម​គ្នា​បក​ប្រែ​ព្រះ​គម្ពីរ​ទៅ​ជា ភាសា​ក្នុង​តំបន់​មួយ នៅ​ប្រទេស​ភីលីពីន ហើយ​ក្រោយ​មក ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​បង្កើត​ទីស្នាក់ការ​បេសកកម្ម​បាទីស្ទ​ដំបូង​បំផុត នៅ​ប្រទេស​ភីលីពីន។ មនុស្ស​ជា​ច្រើន​បាន​ងាក​បែរ​មក​រក​ព្រះ​យេស៊ូវ គឺ​សុទ្ធ​តែ​ដោយ​សារ​លោក​លុន​បាន​ឆ្លើយ​តប ចំពោះ​ការ​ត្រាស់​ហៅ​របស់​ព្រះ ដូច​ហោរា​អេសាយ។ ក្នុង​បទ​គម្ពីរ​អេសាយ ៦:៨ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​មនុស្ស​ម្នាក់ ដែល​ស្ម័គ្រ​ចិត្ត ទៅ​ប្រកាស​ដល់​ប្រជាជន​អ៊ីស្រាអែល អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ សម្រាប់​ពេល​បច្ចុប្បន្ន និង​ក្តី​សង្ឃឹម​សម្រាប់​ពេល​អនាគត។ លោក​អេសាយ​ក៏​បាន​ស្ម័គ្រ​ចិត្ត​ឆ្លើយ​តប ដោយ​ចិត្ត​ក្លាហាន​ថា “ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ”។ គាត់​មិន​បាន​គិត​ថា គាត់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ព្រោះ​មុន​នោះ គាត់​បាន​សារភាព​ថា គាត់​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត​(ខ.៥)។ តែ​គាត់​បាន​ឆ្លើយ​តប ដោយ​ស្ម័គ្រ​ពី​ចិត្ត ព្រោះ​គាត់​បាន​ឃើញ​សេចក្តី​បរិសុទ្ធ​របស់​ព្រះ ទទួល​ស្គាល់​បាប​របស់​គាត់…

Read article
ភាពពេញលេញក្នុងព្រះគ្រីស្ទ

ក្នុង​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​ល្បាញ​មួយ មាន​តួ​អង្គ​ម្នាក់​ដែល​ជា​ភ្នាក់​ងារ​កីឡាករ បាន​ផ្តោត​ចិត្ត​ខ្លាំង​ទៅ​លើ​ជោគជ័យ ក្នុង​អាជីព បាន​ជា​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​គាត់​ចាប់​ផ្តើម​បាក់​បែក។ ដោយសារ​គាត់​ចង់​ឲ្យ​ភរិយា​គាត់ ឈ្មោះ​ដូរីស៊ី(Dorothy)  វិល​ត្រឡប់​មក​វិញ នោះ​គាត់​ក៏​បាន​មើល​ចំ​ភ្នែក​នាង ហើយ​និយាយ​ថា នាង​បាន​ធ្វើ​ឲ្យ​គាត់​មាន​ភាព​ពេញ​លេញ។ នេះ​ជា​ពាក្យ​សម្តី ដែល​នាំ​ឲ្យ​ចិត្ត​មាន​ភាព​កក់​ក្តៅ ដូច​រឿង​ព្រេង ក្នុង​ទស្សនវិជ្ជា​របស់​សាសន៍​ក្រិក។ តាម​រឿង​ព្រេង​នោះ យើង​ម្នាក់​ៗ មិន​មែន​ជា​មនុស្ស​មាន​ភាព​ពេញ​លេញ គឺ​មាន​តែ “ពាក់​កណ្តាល” ដែល​ត្រូវ​ស្វែង​រក​ពាក់​កណ្តាល​ទៀត ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​យើង​ពេញ​លេញ។​ សព្វ​ថ្ងៃ​នេះ ការ​មាន​ជំនឿ​ថា ដៃ​គូ​ដ៏​រ៉ូមិនទិច​ម្នាក់​ធ្វើ​ឲ្យ​យើង​មាន “ភាព​ពេញ​លេញ”  បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ដ៏​ពេញ​និយម។​ ប៉ុន្តែ តើ​ពិត​ទេ? ខ្ញុំ​បាន​ជជែក​ជា​មួយ​ស្វាមី​ភរិយា​ជា​ច្រើន ដែល​នៅ​តែ​មាន​អារម្មណ៍​ថា មិន​មាន​ភាព​ពេញ​លេញ ដោយសារ​ពួក​គេ​មិន​អាច​មាន​កូន និង​អ្នក​ដទៃ​ទៀត​ដែល​មាន​កូន តែ​នៅ​តែ​មាន​អារម្មណ៍​ថា ខ្វះ​អ្វី​មួយ។ សរុប​មក គ្មាន​មនុស្ស​ណា ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ​ឡើយ។ សាវ័ក​ប៉ុល​បាន​ផ្តល់​ឲ្យ​នូវ​ដំណោះ​ស្រាយ​មួយ​ទៀត។ គឺ​ដូច​ដែល​គាត់​បាន​បង្រៀន​ថា “ដ្បិត​មាន​គ្រប់​ទាំង​សេចក្តី​ពោរពេញ​របស់​ព្រះ សណ្ឋិត​នៅ​ក្នុង​ទ្រង់​ទាំង​មាន​រូប​អង្គ​ផង ហើយ​អ្នក​រាល់​គ្នា​ក៏​ពេញលេញ​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា​លើ​អស់​ទាំង​ពួក​គ្រប់​គ្រង និង​អំណាច​ទាំង​ប៉ុន្មាន(កូល៉ុស ២:៩-១០)។ ព្រះយេស៊ូវ​មិន​គ្រាន់​តែ​បាន​អត់​ទោស​បាប​ឲ្យ​យើង ហើយ​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ប៉ុណ្ណោះ​ទេ ព្រះ​អង្គ​ក៏​បាន​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ ​ដោយ​ចូល​គង់​ក្នុង​ជីវិត​យើង​(ខ.១៣-១៥)។ ទំនាក់​ទំនង​ប្តី​ប្រពន្ធ​គឺ​ជា​ការ​គាប់​ប្រសើរ ប៉ុន្តែ វា​មិន​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​ពេញ​លេញ​ឡើយ។ មាន​តែ​ព្រះ​យេស៊ូវ​ទេ…

Read article
សម្រាកយ៉ាងសុខសាន្តក្នុងព្រះ

ខ្ញុំ​បាន​សរសេរ​សំបុត្រ ផ្ញើ​ទៅ​កូន​ៗ​របស់​ខ្ញុំ ពេល​ដែល​ពួក​គេ​ម្នាក់​ៗ​ចូល​ដល់​វ័យ​ជំទង់។ មាន​ពេល​មួយ ខ្ញុំ​បាន​សរសេរ​អំពី​អត្ត​សញ្ញាណ​របស់​យើង ក្នុង​ព្រះ​គ្រីស្ទ ដោយ​នឹក​ចាំ​ថា កាល​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​មិន​បាន​ស្គាល់​ខ្លួន​ឯង​ច្បាស់ ដោយ​ខ្ញុំ​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ខ្ញុំ​ត្រូវ​ដឹង​ថា ខ្ញុំ​ជា​កូន​ស្ងួនភ្ងា​របស់​ព្រះ។ ខ្ញុំ​ក៏​បាន​និយាយ​ក្នុង​សំបុត្រ​នោះ​ថា “ដើម្បី​ស្គាល់​ខ្លួន​ឯង​ជា​នរណា យើង​ចាំ​បាច់​ត្រូវ​ដឹង​ថា យើង​ជា​កម្ម​សិទ្ធិ​របស់​ព្រះ”។ ពេល​ណា​យើង​ដឹង​ថា ព្រះ​ទ្រង់​បាន​បង្កើត​យើង ហើយ​យើង​ប្តេជ្ញា​ចិត្ត​ដើរ​តាម​ព្រះ​អង្គ នោះ​យើង​អាច​មាន​សន្តិ​ភាព ចំពោះ​ការ​ផ្លាស់​ប្រែ​ដែល​ទ្រង់​ប្រទាន​ក្នុង​ជីវិត​យើង។ ហើយ​យើង​ក៏​ដឹង​ផង​ដែរ​ថា ព្រះ​អង្គ​កែ​ប្រែ​យើង ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ។​ យើង​អាច​រក​ឃើញ​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ព្រះ​គម្ពីរ សម្រាប់​អត្ត​សញ្ញាណ​របស់​យើង​ ជា​កូន​ព្រះ ក្នុង​បទ​គម្ពីរ​ចោទិយកថា ៣៣:១២ ដែល​ចែង​ថា “អ្នក​ស្ងួនភ្ងា​ផង​ព្រះយេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខសាន្ត ទ្រង់​គ្រប​បាំង​គេ​ជានិច្ច ហើយ​គេ​នឹង​នៅ​ជា​កណ្តាល​ព្រះអង្សា​ទាំង​២​របស់​ទ្រង់”។ មុន​ពេល​លោក​ម៉ូសេ​ស្លាប់ គាត់​បាន​អធិស្ឋាន​សូម​ព្រះ​ពរ សម្រាប់​ពូជ​អំបូ​បេនយ៉ាមីន ខណៈ​ពេល​ដែល​រាស្រ្ត​របស់​ព្រះ​ត្រៀម​ខ្លួន ចូល​ទឹក​ដី​សន្យា ដែល​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​ប្រទាន​ពួក​គេ។  ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​ចង​ចាំ​ជា​និច្ច​ថា ពួក​គេ​ជា​កូន​ស្ងួន​ភ្ងា​របស់​ទ្រង់ ហើយ​សម្រាក​ក្នុង​អត្ត​សញ្ញាណ​របស់​ពួក​គេ ដែល​ជា​កូន​ទ្រង់។​ ការ​ស្គាល់​អត្ត​សញ្ញាណ​របស់​យើង ជា​កូន​ព្រះ គឺ​សំខាន់​សម្រាប់​មនុស្ស​ម្នាក់​ៗ​ដូច​គ្នា គឺ​ទាំង​ក្មេង​ជំទង់ មនុស្ស​វ័យ​កណ្តាល និង​អ្នក​ដែល​មាន​វ័យ​ចាស់។ ពេល​ណា​យើង​ដឹង​ថា ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក ហើយ​ថែរក្សា​យើង នោះ​យើង​អាច​រក​ឃើញ​សន្តិភាព…

Read article