You are here:
យាងទៅជាមួយយើង កាត់តាមជ្រលងភ្នំ

អ្នក​ស្រី​ហាណា វាលបឺហ្វូស(Hannah Wilberforce) ជា​ម្តាយ​មីង របស់​លោក​វីលៀម វាលបឺហ្វូស(William Wilberforce) ដែល​ជា​អ្នក​ដឹក​នាំ​ចលនា​លប់​បំបាត់​របប​ទាស​ភាព​នៅ​ចក្រភព​អង់គ្លេស។ កាល​គាត់​កំពុង​មាន​ជំងឺ​មិន​អាច​ងើប​ពី​គ្រែ​រួច ហើយ​ជិត​ដល់​ពេល​ស្លាប់ គាត់​ក៏​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់ ដោយ​រៀប​រាប់ អំពី​ការ​ស្លាប់​របស់​អ្នក​ជឿ​ព្រះ​យេស៊ូវ​ម្នាក់ យ៉ាង​ដូច​នេះ​ថា “បុរស​នោះ​មាន​ពរ​ណាស់ ដែល​បាន​លាចាក​លោក ចូល​ទៅ​ក្នុង​សិរីល្អ ក្នុង​ព្រះ​វត្តមាន​នៃ​ព្រះ​យេស៊ូវ ដែល​គាត់​មិន​បាន​ឃើញ តែ​គាត់​បាន​ស្រឡាញ់​ទ្រង់។ ចិត្ត​របស់​ខ្ញុំ​ហាក់​ដូច​ជា​ចង់​លោត​ឡើង ដោយ​អំណរ”។​ បន្ទាប់​មក គាត់​ក៏​បាន​ពិពណ៌នា​ អំពី​ស្ថាន​ភាព​របស់​គាត់​ថា “សម្រាប់​ខ្លួន​ខ្ញុំ​វិញ ទោះ​ស្ថានភាព​ប្រែ​ជា​ល្អ ឬ​អាក្រក់​ជាង​មុន​ក្តី ព្រះ​យេស៊ូវ​នៅ​តែ​ល្អ​ជា​និច្ច”​។​ ពាក្យ​សម្តី​របស់​នាង បាន​ធ្វើ​ឲ្យ​ខ្ញុំ គិត​ដល់​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​២៣ ដែល​ក្នុង​នោះ​ស្តេច​ដាវីឌ​បាន​សរសេរ​ថា “ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់​ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំ ព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ”(ខ.៤)។ ការ​ពិពណ៌នា​របស់​ស្តេច​ដាវីឌ​ត្រង់​ចំណុច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង។ នៅ​ដើម​ដំបូង​នៃ​ជំពូក​នេះ ទ្រង់​បាន​ថ្លែង​ថា “ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ”(ខ.១) ហើយ​បន្ទាប់​មក ទ្រង់​ទូល​ដល់​ព្រះអម្ចាស់​ថា “ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​ទូល​បង្គំ”(ខ.៤)។ យើង​ពិត​ជា​មាន​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​ណាស់ ពេល​ដែល​បាន​ដឹង​ថា ព្រះ​ដ៏​មាន​គ្រប់​ចេស្តា ដែល​បាន​បង្កើត​ពិភព​លោក​ទាំង​មូល​(៩០:២) មាន​ព្រះទ័យ​អាណិត​មនុស្ស​យ៉ាង​ខ្លាំង បាន​ជា​ព្រះ​អង្គ​យាង​ទៅ​ជា​មួយ​យើង កាត់​តាម​កន្លែង​ដែល​ពិបាក​បំផុត។ ទោះ​ស្ថានភាព​យើង​ប្រែ​ជា​ល្អ…

Read article
ទោះយើងថ្វាយបង្គំនៅទីណាក៏ដោយ

ដោយសារ​ខ្ញុំ​ឈឺ​ក្បាល​ខ្លាំង ខ្ញុំ​ក៏​បាន​ខក​ខាន​មិន​បាន​ចូល​រួម​កម្មវិធី​ថ្វាយ​បង្គំ​ព្រះ ជា​មួយ​គ្រួសារ​ពួក​ជំនុំ​ក្នុង​តំបន់​របស់​ខ្ញុំ ជា​ថ្មី​ម្តង​ទៀត។ ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​ខក​ខាន​មិន​បាន​ថ្វាយ​បង្គំ​ជា​សហគមន៍ ដូច​នេះ ខ្ញុំ​ក៏​បាន​មើល​ការ​អធិប្បាយ​ព្រះ​បន្ទូល​តាម​អនឡាញ។ ពី​ដំបូង ការ​ត្អូញត្អែរ​ក្នុង​ចិត្ត​ខ្ញុំ ធ្វើ​ឲ្យ​បទ​ពិសោធន៍​ខ្ញុំ​មាន​ភាព​ជូរ​ចត់។ សម្លេង និង​រូបភាព​វីដេអូ​មិន​ច្បាស់​នាំ​ឲ្យ​មាន​ការ​រំខាន​ដល់​ការ​មើល​ការ​អធិប្បាយ​តាម​អនឡាញ។ ប៉ុន្តែ មាន​សម្លេង​មួយ​ក្នុង​វីដេអូ ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា​អំពី​បទ​ទំនុក​សកល ដែល​ខ្ញុំ​ធ្លាប់​ស្គាល់។ ទឹក​ភ្នែក​ខ្ញុំ​ក៏​បាន​ហូរ​ចុះ​មក ខណៈ​ពេល​ដែល​ខ្ញុំ​ច្រៀង​ថា “សូម​ទ្រង់​បើក​ភ្នែក​ទូល​បង្គំ ឱ​ព្រះអម្ចាស់​នៃ​ចិត្ត​ទូល​បង្គំ។ គ្មាន​អ្វី​សំខាន់​ជាង​ព្រះ​អង្គ។ សូម​ឲ្យ​ទូល​បង្គំ បាន​គិត​អំពី​ព្រះ​អង្គ ទាំង​ថ្ងៃ​យប់។ ទាំង​ពេល​ដើរ ឬ​ពេល​គេង សូម​ព្រះ​វត្ត​មាន​ព្រះ​អង្គ​ធ្វើ​ជា​ពន្លឺ​ទូល​បង្គំ”។ ខ្ញុំ​ក៏​បាន​ថ្វាយ​បង្គំ​ព្រះ​អង្គ ខណៈ​ពេល​ខ្ញុំ​កំពុង​អង្គុយ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ដោយ​ផ្តោត​ទៅ​លើ​អំណាច​នៃ​ព្រះ​វត្តមាន​ដ៏​ស្ថិតស្ថេរ​របស់​ព្រះអង្គ។​ ព្រះ​គម្ពីរ​ប៊ីប​បាន​និយាយ​បញ្ជាក់ អំពី​សារៈ​សំខាន់​នៃ​ការ​ថ្វាយ​បង្គំ​ជុំគ្នា​(ហេព្រើរ ១០:២៥) ប៉ុន្តែ យើង​ថ្វាយ​បង្គំ​ព្រះ​អង្គ មិន​មែន​តែ​នៅ​ក្នុង​អគារ​ព្រះវិហារ​ប៉ុណ្ណោះ​ឡើយ។ ក្នុង​អំឡុង​ពេល​ព្រះយេស៊ូវ​សន្ទនា​ជា​មួយ​ស្រ្តី​សាសន៍​សាម៉ារី នៅ​ក្បែរ​អណ្តូង​ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​នាង​ឈប់​មាន​ការ​យល់​ច្រឡំ អំពី​ព្រះ​មែស៊ី(យ៉ូហាន ៤:៩)។ ព្រះ​អង្គ​មិន​បាន​ថ្កោល​ទោស​នាង​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ព្រះអង្គ​មាន​បន្ទូល​នូវ​សេចក្តី​ពិត និង​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​នាង ខណៈ​ពេល​ដែល​នាង​កំពុង​ឈរ​នៅ​មាត់​អណ្តូង​(ខ.១០)។ ព្រះ​អង្គ​បាន​បើក​បង្ហាញ​ថា ព្រះអង្គ​ស្គាល់​កូន​ទ្រង់ ដោយ​ភាព​ជិត​ស្និទ្ធ(ខ.១៧-១៨)។ ព្រះ​អង្គ​ក៏​បាន​ប្រកាស អំពី​ភាព​ជា​ព្រះ​របស់​ព្រះ​អង្គ ហើយ​ប្រកាស​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​បណ្តាល​ចិត្ត​រាស្រ្ត​ទ្រង់​ឲ្យ​មាន​ការ​ថ្វាយ​បង្គំ​ដ៏​ពិត គឺ​មិន​មែន​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​អង្គ…

Read article
ភាពពុកផុយក្នុងរូបកាយ

រឿង​នោះ​បាន​កើត​ឡើង ដោយ​ការ​រមាស់​ក។ ខ្ញុំ​ក៏​បាន​គិត​ថា ខ្ញុំ​ប្រហែល​មាន​បញ្ហា​សុខភាព​ហើយ។ តាម​ពិត ការ​រមាស់​ក​នោះ គឺ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ​ធំ។ វា​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ធ្វើ​ទុក្ខ​ផ្លូវ​ដង្ហើម។ ជំងឺ​ផ្តាសាយ​ធំ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្អក​ខ្លាំង ហើយ​យូរ ហើយ​ក៏​បាន​ប្រែ​ក្លាយ​ជា​ជំងឺ​រលាក​សួត។​ ការ​ក្អក​ខ្លាំង​អស់​រយៈ​ពេល​៨​សប្តាហ៍ ពិត​ជា​ពិបាក​ណាស់ តែ​វា​បាន​បណ្តាល​ឲ្យ​ខ្ញុំ​បន្ទាប​ខ្លួន។ ខ្ញុំ​មិន​បាន​គិត​ថា ខ្លួន​ឯង​មាន​វ័យ​ចាស់​ទេ។ តែ​ខ្ញុំ​មាន​វ័យ​ចាស់​ល្មម​នឹង​អាច​ចាប់​ផ្តើម​គិត​ថា ខ្ញុំ​កំពុង​តែ​ឆ្ពោះ​ទៅ​រក​វ័យ​ចាស់​ហើយ។ ចំពោះ​បញ្ហា​សុខភាព​ដែល​វាយ​ប្រហារ​មក​លើ​យើង ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់ សមាជិក​ក្រុម​តូច នៅ​ព្រះវិហារ​ខ្ញុំ​បាន​ហៅ​វា​ជា​លក្ខណៈ​កំប្លែង​ថា ជំងឺ​ពុក​ផុយ។ ប៉ុន្តែ ដំណើរ​នៃ​ភាព​ពុក​ផុយ ដែល​កំពុង​កើត​មាន គឺ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​នោះ​ឡើយ។ ក្នុង​បទ​គម្ពីរ​កូរិនថូស ជំពូក​៤ សាវ័ក​ប៉ុល​បាន​សរសេរ អំពី​ភាព​ពុក​រលួយ​ខាង​វិញ្ញាណ​ផង​ដែរ។ ជំពូក​នោះ​បាន​ពិពណ៌នា អំពី​ការ​បៀតបៀន ដែល​គាត់ និង​ក្រុម​របស់​គាត់​បាន​ស៊ូទ្រាំ។ ការ​បំពេញ​បេសកកម្ម​របស់​គាត់​បាន​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ បាន​ជា​គាត់​ទទួល​ស្គាល់​ថា “មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុករលួយ​ទៅ”។ ប៉ុន្តែ ទោះ​រូបកាយ​គាត់​មាន​ការ​ចុះ​ខ្សោយ ដោយសារ​ជំងឺ ការ​បៀតបៀន និង​ស្ថានភាព​ដ៏​ពិបាក សាវ័ក​ប៉ុល​ប្រកាន់​ខ្ជាប់​នូវ​ក្តី​សង្ឃឹម​ដ៏​ស្ថិតស្ថេរ​របស់​គាត់ បាន​ជា​គាត់​ពោល​ថា “នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​”(ខ.១៦)។ គាត់​បាន​លើក​ឡើង​ថា “សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ”(ខ.១៧)។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​សរសេរ​អត្ថបទ​នេះ ភាព​ពុក​ផុយ​កំពុង​កើត​មាន​ក្នុង​ទ្រូង​របស់​ខ្ញុំ…

Read article
ជំនឿដែលមានការបះបោរ

ជួន​កាល វ័យ​ជំទង់​ស្ថិត​ក្នុង​ចំណោម​រដូវ​កាល​ដ៏​ឈឺ​ចាប់​បំផុត ក្នុង​ជីវិត សម្រាប់​ឪពុក​ម្តាយ និង​កូន។ ក្នុង​ការ​ស្វែង​រក​ភាព​ឯក​រាជ្យ ឲ្យ​រួច​ផុត​ពី​ការ​គ្រប់​គ្រង​របស់​ម្តាយ​ខ្ញុំ ខ្ញុំ​បាន​បដិសេធន៍​គោល​តម្លៃ​របស់​គាត់​ដោយ​បើក​ចំហ ហើយ​ក៏​បាន​ទាស់​ប្រឆាំង​នឹង​ច្បាប់​គ្រួសារ ដោយ​ខ្ញុំ​សង្ស័យ​ថា គាត់​បាន​ដាក់​គោល​តម្លៃ និង​ច្បាប់​ទាំង​នោះ គ្រាន់​តែ​ដើម្បី​ឲ្យ​ខ្ញុំ​វេទនា​ប៉ុណ្ណោះ។ ក្រោយ​មក យើង​ក៏​មាន​ការ​យល់​ស្រប​គ្នា អំពី​រឿង​ទាំង​នោះ ប៉ុន្តែ នៅ​ពេល​នោះ ទំនាក់​ទំនង​របស់​យើង​មាន​ពេញ​ទៅ​ដោយ​ភាព​តាន​តឹង។ ម្តាយ​របស់​ខ្ញុំ​ក៏​បាន​ពោល​ទំនួញ អំពី​ការ​បដិសេធន៍​របស់​ខ្ញុំ មិន​ព្រម​ស្តាប់​តាម​ការណែនាំ​របស់​គាត់ ដែល​ប្រកប​ដោយ​ប្រាជ្ញា ដោយ​គាត់​ដឹង​ថា ការ​ណែ​នាំ​ទាំង​នោះ​នឹង​ជួយ​ខ្ញុំ ឲ្យ​ជៀស​ផុស​ពី​ការ​ឈឺ​ចាប់ ខាង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ ដែល​មិន​ចាំ​បាច់។​ ព្រះ​ទ្រង់​ក៏​មាន​ព្រះ​ទ័យ​ដូច​នេះ សម្រាប់​កូន​ៗ​របស់​ទ្រង់ ​ជា​រាស្រ្ត​អ៊ីស្រាអែល​ផង​ដែរ។ ព្រះ​អង្គ​បាន​ប្រទាន​ប្រាជ្ញា សម្រាប់​ការ​រស់​នៅ តាម​ក្រឹត្យវិន័យ​១០​ប្រការ(ចោទិយកថា ៥:៧-២១)។ គេ​អាច​យល់​ថា ក្រឹត្យវិន័យ​ទាំង​១០​ប្រការ ជា​ច្បាប់​ដែល​គេ​ត្រូវ​អនុវត្ត​តាម ប៉ុន្តែ ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះ​ទ័យ​ទ្រង់ ពេល​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា ព្រះអង្គ​ឲ្យ​ពួក​គេ​កាន់​តាម​ក្រឹត្យ​វិន័យ​ទ្រង់ គឺ​ប្រយោជន៍​ឲ្យ​គេ និង​ពួក​កូន​ចៅ​គេ បាន​សប្បាយ​នៅ​ជា​រៀងរាប​ដរាប​ទៅ”(ខ.២៩)។ លោក​ម៉ូសេ​បាន​ទទួល​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ បាន​ជា​គាត់​និយាយ​ថា ការ​ស្តាប់​បង្គាប់​តាម​ក្រឹត្យ​វិន័យ នឹង​នាំ​ឲ្យ​ពួក​គេ​អរសប្បាយ​នឹង​ព្រះ​វត្តមាន​របស់​ទ្រង់ ដែល​គង់​នៅ​ជាប់​ជា​មួយ ក្នុង​ទឹក​ដី​សន្យា(ខ.៣៣)។ យើង​រាល់​គ្នា​សុទ្ធ​តែ​ឆ្លង​កាត់ រដូវ​កាល​នៃ​ការ​បះ​បោរ​ទាស់​នឹង​ព្រះ ដោយ​មិន​ទុក​ចិត្ត​លើ​ការណែនាំ​របស់​ទ្រង់…

Read article
ឈ្មោះរបស់អ្នកសំខាន់ទេ?

មាន​មតិ​មួយ​បាន​ពោល​ថា យើង​ឆ្លង​កាត់​ដំណើរ​ជីវិត​របស់​យើង ដោយ​ប្រើ​ឈ្មោះ​បី គឺ​ឈ្មោះ​ដែល​ឪពុក​ម្តាយ​ដាក់​ឲ្យ​យើង ឈ្មោះ​ដែល​អ្នក​ដទៃ​ដាក់​ឲ្យ​យើង​(គឺ​កេរ្តិ៍​ឈ្មោះ​របស់​យើង) និង​ឈ្មោះ​ដែល​យើង​ដាក់​ឲ្យ​ខ្លួន​ឯង​(ចរិយា​សម្បត្តិ​របស់​យើង)។ ឈ្មោះ​ដែល​អ្នក​ដទៃ​បាន​ដាក់​ឲ្យ​យើង សំខាន់ ព្រោះ “នាម​ឈ្មោះ​ល្អ នោះ​គួរ​រើស​យក ជា​ជាង​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ហើយ​ចិត្ត​ដែល​ប្រកប​ដោយ​គុណ​នោះ​វិសេស​ជាង​ប្រាក់​នឹង​មាស​ផង”(សុភាសិត ២២:១)។ កេរ្តិ៍​ឈ្មោះ​របស់​យើង​សំខាន់ តែ​ចរិយា​សម្បត្តិ​របស់​យើង​សំខាន់​ជាង។ មាន​ឈ្មោះ​មួយ​ទៀត ដែល​កាន់​តែ​សំខាន់​ជាង​នេះ​ទៀត។ ព្រះ​យេស៊ូវ​បាន​ប្រាប់​គ្រីស្ទ​បរិស័ទ នៅ​ក្រុង​ពើកាម៉ុស​ថា ទោះ​កេរ្តិ៍​ឈ្មោះ​របស់​ពួក​គេ​បាន​ខូច ព្រះ​អង្គ​បាន​ត្រៀម​ទុក​ឈ្មោះ​ថ្មី​មួយ នៅ​នគរ​ស្ថាន​សួគ៌ សម្រាប់​អ្នក​ដែល​តយុទ្ធ និង​ឈ្នះ​ការ​ល្បួង។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង ហើយ​និង​ឲ្យ​គ្រួស​ស​១​ដល់​អ្នក​នោះ នៅ​គ្រួស​នោះ​មាន​ឆ្លាក់​ជា​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ ស្គាល់​បាន​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ”(វិវរណៈ ២:១៧)។ យើង​មិន​ដឹង​ថា ហេតុ​អ្វី​ព្រះ​យេស៊ូវ​បាន​សន្យា​ប្រទាន​គ្រួស​នោះ​ដល់​ពួក​គេ​ទេ។ តើ​នោះ​ជា​រង្វាន់​សម្រាប់​ការ​ឈ្នះ​សេចក្តី​ល្បួង​ ឬ​ជា​ប័ណ្ណ​អនុញ្ញាត សម្រាប់​ចូល​រួម​ពិធី​ជប់​លៀង​របស់​ព្រះ​មែស៊ី​? គ្រួស​នោះ​ប្រហែល​ស្រដៀង​គ្រួស​ ដែល​អ្នក​កាត់​ក្តី​ធ្លាប់​ប្រើ​នៅ​សម័យ​ដើម ដើម្បី​បោះ​ឆ្នោត ឲ្យ​ជន​ជាប់​ចោទ​ណា​ម្នាក់​រួច​ទោស​។ យើង​គ្រាន់​តែ​មិន​ដឹង​ថា គ្រួស​នោះ​ជា​អ្វី។ តែ​ទោះ​គ្រួស​នោះ​ជា​អ្វី​ក៏​ដោយ ព្រះ​ទ្រង់​បាន​សន្យា​ថា ឈ្មោះ​ថ្មី​របស់​យើង នឹង​លប់​ភាព​អាម៉ាស់​របស់​យើង​(មើល​អេសាយ ៦២:១-៥)។ កេរ្តិ៍​ឈ្មោះ​យើង​អាច​ខូច ហើយ​ចរិយា​សម្បត្តិ​របស់​យើង ក៏​ហាក់​ដូច​ជា​មិន​អាច​ជួស​ជុល​បាន។ ប៉ុន្តែ ឈ្មោះ​ទាំង​ពីរ​ប្រភេទ​នេះ មិន​អាច​កំណត់​ថា…

Read article
អ្វីទាំងអស់ដែលអ្នកត្រូវការ

ពេល​ខ្ញុំ​កំពុង​អង្គុយ នៅ​តុ​អាហារ ខ្ញុំ​ក៏​បាន​មើល​ទៅ​ភាព​ច្របូក​ច្របល់​ដ៏​រីក​រាយ នៅ​ជុំវិញ​ខ្លួន​ខ្ញុំ។ ពូ​មីង បង​ប្អូន​ជី​ដូន​មួយ ក្មួយ​ស្រី និង​ក្មួយ​ប្រុស​របស់​ខ្ញុំ កំពុង​តែ​អរ​សប្បាយ​នឹង​ម្ហូប​អាហារ និង​ការ​ចំណាយ​ពេល​ជា​មួយ​គ្នា នៅ​ក្នុង​ការ​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​យើង។​  ខ្ញុំ​ក៏​អរ​សប្បាយ​ជា​មួយ​ពួក​គេ​ផង​ដែរ។ ប៉ុន្តែ មាន​គំនិត​មួយ ដែល​បាន​ចាក់​ទំលុះ​ចិត្ត​របស់​ខ្ញុំ ដោយ​ប្រាប់​ខ្លួន​ឯង​ថា មាន​តែ​ខ្ញុំ​​ទេ​ដែល​ជា​ស្រ្តី​គ្មាន​កូន គ្មាន​គ្រួសារ​ផ្ទាល់​ខ្លួន។ ​ស្រ្តី​នៅ​លីវ​ជា​ច្រើន ក៏​មាន​បទ​ពិសោធន៍​ស្រដៀង​ខ្ញុំ​ផង​ដែរ។ ក្នុង​វប្បធម៌​របស់​ខ្ញុំ ដែល​ជា​ជន​ជាតិ​អាស៊ី គេ​ឲ្យ​តម្លៃ​ខ្ពស់​មក​លើ​ជីវិត​អាពាហ៍ពិពាហ៍ និង​ការ​មាន​កូន ដូច​នេះ ការ​មិន​មាន​គ្រួសារ​ផ្ទាល់​ខ្លួន​ អាច​នាំ​ឲ្យ​គេ​គិត​ថា យើង​អសមត្ថ​ភាព។​ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា អ្នក​ខ្វះ​អ្វី​មួយ ដែល​បញ្ជាក់​ថា អ្នក​ជា​នរណា ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ពេញ​លេញ។​ ហេតុ​នេះ​ហើយ​ខ្ញុំ​មាន​ការ​កម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​សេចក្តី​ពិត​របស់​ព្រះ​​បាន​ចែង​ថា ព្រះ​ទ្រង់​ជា​ទីពឹង​នៃ​ចិត្ត​(ទំនុកដំកើង ៧៣:២៦)។ ពេល​ដែល​ពូជ​អំបូរ​ទាំង​ឡាយ នៃ​សាសន៍​អ៊ីស្រាអែល​បាន​ទទួល​ចំណែក​ដី ពូជ​អំបូរ​លេវី ​ដែល​ជា​ពួក​សង្ឃ មិន​បាន​ទទួល​ចំណែក​នឹង​គេ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​ទ្រង់​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​ធ្វើ​ជា​មរដក​របស់​ពួក​គេ​(ចោទិយកថា ១០:៩)។ ពួក​គេ​អាច​រក​ឃើញ​ភាព​ស្កប់​ចិត្ត​ក្នុង​ព្រះ​អង្គ ហើយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​បំពេញ​តម្រូវ​ការ​គ្រប់​យ៉ាង​របស់​ពួក​គេ។ សម្រាប់​អ្នក​ខ្លះ ការ​មាន​អារម្មណ៍​ថា​ខ្វះ​អ្វី​មួយ គឺ​មិន​មាន​អ្វី​ទាក់​ទង​នឹង​គ្រួសារ​ទេ។ ជួន​កាល យើង​ស្រេក​ឃ្លាន​ចង់​បាន​ការងារ​ល្អ​ជាង​មុន ឬ​ចង់​រៀន​ឲ្យ​បាន​ខ្ពស់​ជាង​មុន។…

Read article
ការរៀនសូត្រដោយអំណរ

ក្នុង​ទីក្រុង​មីសូ ប្រទេស​ឥណ្ឌា មាន​អគារ​សាលា​រៀន​មួយ​ខ្នង សង់​ឡើង​ពី​ទូរថភ្លើង​ពីរ​ ដែល​គេ​បាន​ជួស​ជុល​តភ្ជាប់​គ្នា។ គ្រូ​បង្រៀន​ក្នុង​តំបន់​បាន​រួប​រួម​គ្នា ជា​មួយ​ក្រុម​ហ៊ុន​អយស្ម័យយាន​និរតី ដើម្បី​ទិញ និង​កែ​លម្អ​ទូរថភ្លើង​ដែល​គេ​បាន​ឈប់​ប្រើ​ប្រាស់​នោះ។ ទូរថភ្លើង​នោះ​ប្រៀប​ដូច​ជា​ប្រអប់​ដែក​ធំ​ៗ ដែល​គេ​មិន​អាច​ប្រើប្រាស់​បាន ទាល់​តែ​ពួក​ជាង​បាន​ដំឡើង​ជណ្តើរ កង្ហារ អំពូលភ្លើង និង​តុ​ហើយ​សិន។ ពួក​ជាង​ក៏​បាន​លាប​ពណ៌​ជញ្ជាំង និង​បន្ថែម​រូប​គំនូរ នៅ​លើ​ជញ្ជាំង​ខាង​ក្រៅ និង​ខាង​ក្នុង។ សព្វ​ថ្ងៃ​នេះ មាន​សិស្ស​៦០​នាក់​បាន​ចូល​រៀន ក្នុង​ថ្នាក់​រៀន​នោះ ដោយសារ​តែ​ការ​កែ​ប្រែ​ដ៏​អស្ចារ្យ ដែល​បាន​កើត​ឡើង។​ មាន​រឿង​អស្ចារ្យ​ជាង​នេះ​ទៀត កើត​ឡើង ពេល​ដែល​យើង​អនុវត្ត​តាម​ការ​បង្គាប់​របស់​សាវ័ក​ប៉ុល ឲ្យ “​ផ្លាស់​ប្រែ​ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង”(រ៉ូម ១២:២)។ ខណៈ​ពេល​ដែល​យើង​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​កាត់​ផ្តាច់​យើង​ចេញពី​លោកិយ និង​ផ្លូវ​របស់​វា គំនិត និង​អាកប្ប​កិរិយា​របស់​យើង​ក៏​ចាប់​ផ្តើម​ផ្លាស់​ប្តូរ។ យើង​ផ្លាស់​ប្រែ ទៅ​ជា​មនុស្ស​ដែល​មាន​ក្តី​ស្រឡាញ់ ក្តី​សង្ឃឹម និង​សន្តិភាព​ក្នុង​ចិត្ត​កាន់​តែ​ខ្លាំង​(៨:៦)។ រឿង​ផ្សេង​ទៀត​ក៏​កើត​ឡើង​ផង​ដែរ។ ដំណើរ​ការ​នៃ​ការ​ផ្លាស់​ប្រែ​នេះ​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត ហើយ​ជា​ញឹក​ញាប់ មាន​ការ​ឈប់ និង​ចាប់​ផ្តើម​ឡើង​វិញ​ជា​ញឹក​ញាប់​ជាង​ការ​ជិះ​រថ​ភ្លើង​ទៀត តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដំណើរ​ការ​នេះ នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​ការ​អ្វី​ដែល​ព្រះ​​ទ្រង់​សព្វ​ព្រះ​ទ័យ សម្រាប់​ជីវិត​យើង។ ការ​ផ្លាស់​ប្រែ​នោះ​នាំ​យើង​ទៅ​កន្លែង ដែល​យើង “នឹង​រៀន​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ” (១២:២)។ ការ​រៀន​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ តែង​តែ​រាប់​បញ្ចូល​ការ​តម្រង់​ខ្លួន​យើង ឲ្យ​​ស្រប​នឹង​ចរិយា​សម្បត្តិ…

Read article
សិរីល្អបានវិលត្រឡប់មកវិញ

ក្នុង​សៀវភៅ​រឿង ទី​លំហ​ដ៏​ងោក​ងុយ ដែល​លោក​វ៉ាស៊ីនតុន អាយវីង(Washington Irving)បាន​និពន្ធ បាន​ដំណាល​អំពី​តួអង្គ​ឈ្មោះ អ៊ីកាបូឌ ក្រេន(Ichabod Crane) ជា​គ្រូ​បង្រៀន​ម្នាក់ ដែល​ព្យាយាម​ចែ​ចង់​ស្រ្តី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ កាទ្រីណា(Katrina) ដើម្បី​រៀប​ការ​ជា​មួយ​នាង។ សាច់​រឿង​ជា​គន្លឹះ​ក្នុង​រឿង​នេះ និយាយ​អំពី​ខ្មោច​កំបុត​ក្បាល​ជិះ​សេះ ដែល​បាន​លង​បន្លាច​មនុស្ស នៅ​ទី​ជន​បទ នៅ​សម័យ​អាណានិគម ក្នុង​ទឹក​ដី​អាមេរិក។ នៅ​យប់​មួយ លោក​អ៊ីកាបូឌ​ក៏​ជួប​ខ្មោច​កំបុត​ក្បាល​ជិះ​សេះ​នោះ ហើយ​ក៏​បាន​រត់​ចោល​ស្រុក ដោយ​ភាព​តក់​ស្លត់។ ចុង​បញ្ចប់​អ្នក​និពន្ធ​ក៏​បាន​បង្ហាញ​ដល់​ប្រិយមិត្ត​អ្នក​អាន​ឲ្យ​បាន​ដឹង​ច្បាស់​ថា តាម​ពិត “ខ្មោច​ជិះ​សេះ​នោះ” គឺ​ជា​គូ​ប្រជែង​របស់​លោក​អ៊ីកាបូឌ នៅ​ក្នុង​ការ​ចែ​ចង់​កញ្ញា​កាទ្រីណា ហើយ​បន្ទាប់​មក​ក៏​បាន​រៀបការ​ជា​មួយ​នាង។ អ៊ីកាបូឌ គឺ​ជា​ឈ្មោះ ដែល​គេ​បាន​ឃើញ​មាន ដំបូង​បំផុត ក្នុង​ព្រះ​គម្ពីរ​ប៊ីប ហើយ​ក៏​មាន​ប្រវត្តិ​ដ៏​ងងឹត​ផង​ដែរ។ ពេល​ដែល​ពួក​អ៊ីស្រាអែល​កំពុង​មាន​សង្រ្គាម​ជា​មួយ​សាសន៍​ភីលីស្ទីន ពួក​គេ​ក៏​បាន​ដឹក​ហឹប​សញ្ញា​ចូល​ក្នុង​សមរភូមិ។ នេះ​ជា​ជម្រើស​ដ៏​អាក្រក់។ កង​ទ័ព​អ៊ីស្រាអែល​ក៏​បាន​រត់​គេច​ពី​សត្រូវ ហើយ​ពួក​ភីលីស្ទីន​ក៏​ដណ្តើម​បាន​ហឹប​សញ្ញា​ពី​ពួក​គេ។ លោក​ហុបនី និង​លោក​ភីនេហាស ជា​កូន​របស់​សម្តេច​សង្ឃ​អេលី ក៏​ត្រូវ​គេ​សម្លាប់​(១សាំយ៉ូអែល ៤:១៧)។ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ លោក​អេលី​ក៏​បាន​ធ្លាក់​ចុះ​ពី​ជើងម៉ា​ស្លាប់​ភ្លាម​ៗ​ផង​ដែរ (ខ.១៨)។ ពេល​ដែល​ប្រពន្ធ​របស់​លោក​ភីនេហាស ដែល​ជា​ស្រ្តី​មាន​ផ្ទៃ​ពោះ បាន​ទទួល​ដំណឹង​នេះ “នោះ​ស្រាប់​តែ​នាង​ចាប់​ឈឺ​ពោះ ហើយ​ឱន​ខ្លួន​សំរាល​កូន​មក​ភ្លាម”(ខ.១៩)។ មុន​នាង​ផុត​ដង្ហើម នាង​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ប្រុស​នោះ​ថា…

Read article
សមត្ថភាពគ្មានដែនកំណត់

មាន​ពេល​មួយ ខ្ញុំ​កំពុង​អង្គុយ​ក្នុង​កន្លែង​ញាំ​អាហារ ក្នុង​ផ្សា​ទំនើប ដោយ​ភាព​តាន​តឹង​ក្នុង​រូប​កាយ និង​ភ័យ​បុក​ពោះ ដោយសារ​ការងារ ដែល​ធ្វើ​មិន​ទាន់​ហើយ មុន​ពេល​កំណត់។ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​កញ្ចប់​ហ៊ែមបឺហ្គ័រ​របស់​ខ្ញុំ​ញាំ មនុស្ស​នៅ​ជុំវិញ​ខ្ញុំ សុទ្ធ​តែ​មាន​ការ​ព្រួយ​បារម្ភ អំពី​កិច្ចការ​ផ្ទាល់​ខ្លួន។ ខ្ញុំ​ក៏​បាន​គិត​ម្នាក់​ឯង​ថា ពេល​វេលា កម្លាំង និង​សមត្ថភាព​របស់​យើង​សុទ្ធ​តែ​មាន​ដែន​កំណត់។​ ខ្ញុំ​ក៏​បាន​គិត​ចង់​ធ្វើ​បញ្ជី​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ថ្មី​មួយ ហើយ​យក​កិច្ចការ​បន្ទាន់​ជា​អាទិភាព ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ដក​ប៊ិច​ចេញ​មក មាន​គំនិត​មួយ​បាន​លេច​ឡើង​មក ដោយ​ខ្ញុំ​ក៏​បាន​គិត​ដល់​ព្រះ​មួយ​អង្គ ដែល​គ្មាន​ដែន​កំណត់ ដែល​សម្រេច​កិច្ចការ​ទាំង​អស់​យ៉ាង​ងាយ​ស្រួល តាម​បំណង​ព្រះ​ទ័យ​ទ្រង់។ ហោរា​អេសាយ​មាន​ប្រសាសន៍​ថា ព្រះ​អង្គ ជា​ព្រះ​ដែល​វាល់​ទឹក​ទាំង​ប៉ុន្មាន នៅ​ក្នុង​ទូក​ដៃ​ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់(អេសាយ ៤០:១២)។ ព្រះ​អង្គ​បាន​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​អស់​នៅ​លើ​មេឃ ហើយ​បាន​ដាក់​គន្លង​ឲ្យ​ពួក​វា​ដើរ​(ខ.២៦) ក៏​ស្គាល់​អ្នក​ដឹក​នាំ​ទាំង​អស់ នៅ​លើ​ពិភព​លោក ហើយ​ក៏​បាន​គ្រប់​គ្រង​ពី​លើ​ការងារ​របស់​ពួក​គេ​(ខ.២៣) ហើយ​ព្រះ​អង្គ​ក៏​បាន​ចាត់​ទុក​កោះ​ទាំង​ឡាយ គ្រាន់​តែ​ជា​ល្អង​ធូលី ហើយ​ប្រជាជាតិ​ទាំង​ឡាយ​ជា​ដំណក់​ទឹក នៅ​ក្នុង​សមុទ្រ(ខ.១៥)។ ព្រះ​អង្គ​ក៏​បាន​សួរ​គេ​ថា តើ​គេ​ចង់​ប្រៀប​ផ្ទឹម​ព្រះ​អង្គ​ទៅ​នឹង​នរណា?(ខ.២៥)។ លោក​អេសាយ​ក៏​បាន​ឆ្លើយ​តប​ថា “ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ទ្រង់​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កំឡាំង​ផង”(ខ.២៨)។ ភាព​តាន​តឹង និង​ការ​ព្រួយ​បារម្ភ​មិន​ដែល​មាន​ប្រយោជន៍​សម្រាប់​យើង​នោះ​ទេ ប៉ុន្តែ ថ្ងៃ​នេះ យើង​អាច​ទទួល​បាន​នូវ​មេរៀន​ដ៏​មាន​អំណាច ពី​ពួក​វា។ ព្រះ​ដែល​គ្មាន​ដែន​កំណត់…

Read article
សម្រាកឲ្យបានល្អ

ខ្ញុំ​មើល​នាឡិកា ឃើញ​ម៉ោង ១:៥៥ រំលង​អាធ្រាត។ ខ្ញុំ​កំពុង​មាន​បន្ទុក​ក្នុង​ចិត្ត ដោយសារ​ការ​ឆ្លើយ​ឆ្លង​សារ​នៅ​ពេល​យប់​ជ្រៅ ធ្វើ​ឲ្យ​ខ្ញុំ​គេង​មិន​លក់។ ខ្ញុំ​ក៏​បាន​រលា​កម្រាល​ដែល​រមូល ហើយ​ក៏​បាន​គ្រប​ពី​លើ​សាឡុង យ៉ាង​ស្ងាត់​ស្ងៀម។ ខ្ញុំ​ក៏​បាន​បើក​រក​មើល​វិធី​ឆាប់​គេង​លក់ ក្នុងgoogle តែ​ផ្ទុយ​ទៅ​វិញ ខ្ញុំ​ក៏​បាន​រក​ឃើញ ការ​ណែ​នាំ អំពី​ការ​អ្វី​ដែល​យើង​មិន​ត្រូវ​ធ្វើ ដែល​មាន​ដូច​ជា មិន​ត្រូវ​គេង​ថ្ងៃ ឬ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ឬ​ហាត់​ប្រាណ​នៅ​ពេល​រសៀល​ជា​ដើម។ ខ្ញុំ​ក៏​បាន​អាន​អត្ថបទ​បន្ថែម​ទៀត ក្នុង​ឧបករណ៍​ធែប្លែត​របស់​ខ្ញុំ ឃើញ​គេ​ឲ្យ​យោបល់​ថា ខ្ញុំ​មិន​គួរ​មើល​ឧបករណ៍​មាន​អេក្រង់​នៅ​ពេល​យប់​ជ្រៅ​ទេ។  ការ​ផ្ញើ​សារ​នៅ​ពេល​យប់​ជ្រៅ មិនមែន​ជា​ទម្លាប់​ល្អ​ទេ។ ដើម្បី​ឲ្យ​អាច​សម្រាក​បាន​ល្អ មាន​ការ​ជា​ច្រើន​ដែល​យើង​មិន​ត្រូវ​ធ្វើ។​ នៅ​គ្រា​សញ្ញា​ចាស់ ព្រះ​ទ្រង់​បាន​ប្រទាន​ក្រឹត្យ​វិន័យ អំពី​ការ​អ្វី ដែល​ពួក​អ៊ីស្រាអែល​មិន​ត្រូវ​ធ្វើ នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ឲ្យ​ពួក​គេ​បាន​សម្រាក។​ នៅ​គ្រា​សញ្ញា​ថ្មី ព្រះ​យេស៊ូវ​បាន​ប្រទាន​ផ្លូវ​ថ្មី​មួយ សម្រាប់​ការ​សម្រាក។ ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​សង្កត់​ធ្ងន់​ទៅ​លើ​ក្រឹត្យ​វិន័យ​នោះ​ទេ​ តែ​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ពួក​សាវ័ក ឲ្យ​ប្រកប​ស្និទ្ធ​ស្នាល​នឹង​ព្រះ​អង្គ ដោយ​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ក្នុង​ខ​មុន ព្រះ​យេស៊ូវ​បាន​ចង្អុល​បង្ហាញ​ទំនាក់​ទំនង​ដ៏​អស់​កល្ប​ជានិច្ច ក្នុង​នាម​ជា​ព្រះ​តែ​មួយ ដែល​ទ្រង់​មាន​ជា​មួយ​ព្រះ​វរបិតា គឺ​ព្រះ​ដែល​ទ្រង់​បាន​បើក​សម្តែង​ដល់​យើង។ ព្រះ​យេស៊ូវ​បាន​ទទួល​ជំនួយ​ពី​ព្រះ​វរបិតា​ជា​និច្ច បាន​ជា​យើង​ក៏​អាច​ទទួល​ជំនួយ​ពី​ព្រះ​អង្គ​ផង​ដែរ។​ ការ​ជៀស​វាង​ការ​គិត​អំពី​ពេល​អតីតកាល ដែល​អាច​រំខាន​ដំណេក​របស់​យើង…

Read article