You are here:
ការផ្គត់ផ្គង់របស់ព្រះ

ខ្ញុំ និង​កូន​ស្រី​ខ្ញុំ​បាន​ចាត់​ទុក​នំខេក​ប្រោននី ជា​អាហារ​ដ៏​អស្ចារ្យ​ក្នុង​ចំណោម​អាហារ​ដ៏​អស្ចារ្យ​ទាំង៧ នៃ​ពិភព​អាហារ​ឆ្ងាញ់​ៗ។ ថ្ងៃ​មួយ ពេល​យើង​កំពុង​លាយ​គ្រឿង​ផ្សំ ជា​មួយ​ស្ករ​សូកូឡា ដែល​យើង​ចូល​ចិត្ត​ប្រើ​ធ្វើ​នំខេក កូន​ស្រី​ខ្ញុំ​ក៏​បាន​សុំ​ឲ្យ​ខ្ញុំ ទុក​ម្សៅ​ដែល​បាន​លាយ​ហើយ​ខ្លះ នៅ​បាត​ចាន បន្ទាប់​ពី​ចាក់​ចូល​ទៅ​ក្នុង​ខ្ទះ​សម្រាប់​ដុត​នំ​ហើយ។ នាង​ចង់​ញាំ​ម្សៅ​ដែល​នៅ​សល់​នោះ។ ខ្ញុំ​ក៏​បានញញឹម ហើយ​យល់​ព្រម។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ប្រាប់​នាង​ថា “កូន​អាច​ប្រមូល​ម្សៅ​លាយ​ដែល​នៅសល់​នោះ តែ​បើ​កូន​ចង់​ធ្វើ​នំខេក​ប្រោនី កូន​ត្រូវ​យក​វា​ទៅ​ដុត​សិន”។ ខណៈ​ពេល​ដែល​យើង​កំពុង​ធ្វើ​នំ​យ៉ាង​សប្បាយ​រី​ករាយ ខ្ញុំ​ក៏​បាន​ពន្យល់​កូន​ស្រី​ខ្ញុំ​ថា នៅ​គ្រា​សញ្ញា​ចាស់នាង​រស់​បាន​ដើរ​ប្រមូល​គ្រាប់​ស្រូវ​ដែល​នៅសល់ ក្នុង​វាល​ស្រែ ដើម្បី​ធ្វើ​អាហារ​សម្រាប់​ខ្លួន​ឯង និង​សម្រាប់នាង​ណាអូមី ដែល​ម្តាយ​ក្មេក​​របស់​នាង(នាងរស់ ២:២-៣)។ ដោយ​សារ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ត្រូវ​ប្តី​ស្លាប់​ចោល ពួក​គេ​ក៏​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​នាង​ណា​អូមី។ នៅ​ទីនោះ នាង​រស់​ក៏បាន​ជួប​លោក​បូអូស ដែល​ជា​ម្ចាស់​ដី​ដ៏​មាន​ស្តុក​ស្តម្ភ។ នាង​បាន​សុំ​ឲ្យ​គាត់​អនុញ្ញាត​ឲ្យ​នាង ដើរ​រើស​គួរ​ស្រូវ​ដែល​ពួក​អ្នក​ច្រូត​ស្រូវ​ជ្រុះ(ខ.៧)។ គាត់​ក៏​បាន​យល់​ព្រម ហើយ​បង្គាប់​ពួក​ឈ្នួល​គាត់ ឲ្យ​ទម្លាក់​គួរ​ស្រូវ​ខ្លះ​ឲ្យ​នាង​រើស(ខ.១៦)។ យ៉ាង​ណា​មិញ ព្រះ​ទ្រង់​ក៏​បាន​ផ្គត់​ផ្គង់​យើង ដោយ​ព្រះ​ពរ​ដ៏​បរិបូរ គឺ​ដូច​ដែល​លោក​បូអូស​បាន​ជួយ​នាង​រស់ ឲ្យ​ទទួល​ផល​ពី​វាល​ស្រែ​របស់​គាត់​ផង​ដែរ។ ទ្រង់​មាន​ធន​ធាន​ច្រើន​ហូរ​ហៀរ ​ហើយ​ទ្រង់​ក៏​បាន​ទម្លាក់​ព្រះ​ពរ​ឲ្យ​យើង​ទទួល។ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​ឲ្យ​យើង​មាន​ជីវ​ជាតិ​ចិញ្ចឹម​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម យ៉ាង​គ្រប់​គ្រាន់។ គ្រប់​ទាំង​អំណោយ​ល្អ​ៗ ដែល​យើង​បាន​ទទួល សុទ្ធ​តែ​ជា​ព្រះ​ពរ​របស់​ទ្រង់។-Jennifer Benson Schuldt

Read article
ភាពមិនអាចទាយស្មានបាននៃជីវិត

នៅក្នុង​ការ​ប្រកួត​ជើង​ឯក​កីឡា​វាយ​កូន​ហ្គោល​របស់​ស្រ្តី នៅ​សហ​រដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ២០០៣ អ្នក​ស្រី​ហ៊ីលឡារី លូងគ៍(Hilary Lunke) មិន​មែន​ជា​កីឡាករ​ដែល​ធ្លាប់​មានឈ្មោះ​ល្បី​ទេ តែ​គាត់​ដណ្តើម​បាន​ពាន​រង្វាន់​ធំ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​កីឡា​វាយកូនហ្គោល​របស់ស្រ្តី។ គាត់​មិន​គ្រាន់​តែ​បាន​វាយ​កូន​ហ្គោល​បញ្ចូល​រុន្ធ​ទាំង​១៨ ក្នុង​ការ​ប្រកួត​បើក នៅ​សហ​រដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ​  តែ​នេះ​ថែម​ទាំង​ជា​ជ័យ​ជម្នះ​តែ​មួយ​គត់ ក្នុង​អាជីព​របស់​គាត់​ជា​កីឡាករ​វាយ​កូនហ្គោល។ គេ​មិន​នឹក​ស្មាន​សោះ​ថា គាត់​នឹង​ទទួល​ជ័យ​ជម្នះ​យ៉ាង​ដូចនេះ។  ជ័យ​ជម្នះ​របស់​គាត់  ជា​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​បាន​ជម្រុញ​ចិត្ត​អ្នក​ដទៃ ដែល​ស​បញ្ជាក់​ផង​ដែរ​ថា ផ្នែក​ដែល​រំភើប​រីក​រាយ​បំផុត​នៅ​ក្នុង​វិស្ស័យ​កីឡា គឺ​ភាព​មិន​អាច​ទាយ​ស្មាន​របស់​កីឡា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​មិន​អាច​ទាយ​ស្មាន ដែល​កើត​មានក្នុង​ជីវិត​មនុស្ស មិន​តែង​តែ​មាន​ភាព​រំភើប​រីក​រាយ​យ៉ាង​ដូច​នេះ​ឡើយ​។ យើង​ប្រើ​គំនិត​យោបល ហើយ​ប្រើ​យុទ្ធ​សាស្រ្ត។ យើង​ធ្វើ​ផែន​ការ ធ្វើ​ការ​ប៉ាន់​ស្មាន ហើយ​ធ្វើ​ការ​ស្នើរ​សុំ នូវ​ការ​អ្វី​ដែល​យើងចង់​ឲ្យ​កើត​ឡើង  ក្នុង​ជីវិត តែ​ជា​ញឹក​ញាប់ យើង​គ្រាន់​តែ​អាច​ទាយ​ស្មាន​ប៉ុណ្ណោះ។ យើង​មិន​ដឹង​ថា ខ្លួន​នឹង​ទទួល​លទ្ធ​ផល​យ៉ាង​ណា នៅ​ឆ្នាំ​ក្រោយ ខែ​ក្រោយ សប្តាហ៍​ក្រោយ ឬ​ថ្ងៃ​ក្រោយ​ឡើយ។ ដូច​នេះ យើង​ត្រូវ​អធិស្ឋាន ហើយ​ធ្វើផែន​ការ ហើយ​បន្ទាប់​មក យើង​ត្រូវ​ទុក​ចិត្ត​ព្រះ ដែល​ជ្រាប​ទាំង​ស្រុង គ្មាន​កន្លែង​ចន្លោះ អំពី​ការ​អ្វី​ដែល​យើង​មិន​អាច​ទាយ​ស្មាន​បាន។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​ស្រឡាញ់​ព្រះ​បន្ទូល​សន្យា​ក្នុង​បទគម្ពីរ ទំនុកដំកើង ៤៦:១០ ដែល​បាន​ចែង​ថា “ចូរ​បង្អង់​សិន…

Read article
ពូកែចាប់កំហុស

ពេល​ខ្ញុំ​អាន​កាសែត ឬ​ទស្សនា​វដ្តី​ម្តង​ៗ ខ្ញុំ​ច្រើន​តែ​កត់​សំគាល់​ឃើញ គេ​សរសេរ​ខុស​វេយ្យករណ៍ ឬ​ខុស​អក្ខរា​វិរុទ្ធ។ ខ្ញុំ​មិន​ព្យាយាម​ចាប់​កំហុស​​​អ្នក​សរសេរ​នោះ​ទេ តែ​យើង​ងាយ​នឹង​មើល​ឃើញ​គេ​សរសេរ​ខុស​ជា​ញឹក​ញាប់។ ពេល​នោះ ខ្ញុំ​ក៏​បាន​ឆ្លើយ​តប ដោយ​រិះ​គន់​ការ​សែត និង​អ្នក​ដែល​បោះ​ពុម្ភ​ផ្សាយ​ថា “ហេតុ​អ្វី​បាន​ជា​គេ​មិន​ប្រើ​កម្ម​វិធី ពិនិត្យ​អក្ខរា​វិរុទ្ធ ឬ​ជួល​អ្នក​ពិនិត្យ​អក្ខរា​វិរុទ្ធ?” អ្នក​ប្រហែល​ជា​មាន​បទ​ពិសោធន៍​ស្រដៀង​នឹង​ខ្ញុំ​ដែរ នៅ​ក្នុងមុខ​​ជំនាញ​របស់​អ្នក។ ជា​ញឹក​ញាប់ ពេល​ដែល​យើង​កាន់​តែ​មាន​ការ​យល់​ដឹង ក្នុង​ផ្នែក​អ្វី​មួយ​កាន់​តែច្បាស់ នោះ​យើង​ហាក់​ដូច​ជា​កាន់​តែ​ងាយ​រក​ឃើញ​កំហុស នៅ​ក្នុង​ផ្នែក​នោះ។ ការ​នេះ​ក៏​អាច​ជះ​ផល​អាក្រក់​មក​លើ​ទំនាក់​ទំនង របស់​យើង​ជា​មួយ​អ្នក​ដទៃ​ផង​ដែរ។ ប៉ុន្តែ បទ​គម្ពីរ​ភីលីព ១:៩ បាន​ប្រាប់​យើង​ឲ្យ​មាន​ការ​ឆ្លើយ​តប​ខុស​ពី​នេះ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​យើង ឲ្យ​មានសេចក្តី​ស្រឡាញ់​ ចម្រើន​កាន់​តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្តី​ចេះ​ដឹង និង​យោបល់​គ្រប់​ជំពូក។ ព្រះ​ទ្រង់​មាន​ផែន​ការ​ឲ្យ​យើង​មាន​ក្តីស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ ពេល​យើង​បាន​ដឹង និង​បាន​យល់​កាន់​តែ​ច្រើន។ យើង​មិន​គួរ​បង្កើត​ឲ្យ​មាន​វិញ្ញាណ​ដែល​ពូកែ​រិះ​គន់ ហើយ​ធ្វើ​ពុត​ជា មិន​ចាប់​អារម្មណ៍ ឬ​មិន​ខ្វល់​ពី​អ្នក​ដទៃ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ពេល​យើង​ដឹង​អំពី​អ្នក​ដទៃកាន់​តែ​ច្រើន យើង​ក៏​គួរ​តែ​អាណិត​គេ​កាន់​តែ​ខ្លាំង​ផង​ដែរ។ និយាយ​រួម យើង​ត្រូវ​ជំនួស​ការ​រិះ​គន់ ដោយ​សេចក្តី​អាណិត​វិញ។ ព្រះ​អម្ចាស់​មិន​បាន​ត្រាស​ហៅ​យើង ឲ្យ​ធ្វើ​ជា​អ្នក​តាម​ចាប់​កំហុស​អ្នក​ដទៃ​ឡើយ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ហៅ​យើង​ឲ្យ “ពេញ​ជា​ផល​នៃ​សេចក្តី​សុចរិត​ដែល​មក​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ សំរាប់​ជា​សិរីល្អ ហើយ​ជា​សេចក្តី​សរសើរ​ដល់​ព្រះ​”(ខ.១១)។ ពេល​ព្រះ​អម្ចាស់​បំពេញ​ចិត្ត​យើង ដោយ​ក្តី​ស្រឡាញ់ យើង​អាច​មើល​រំលង​កំហុស​អ្នក​ដទៃ…

Read article
អភ័យឯកសិទ្ធិក្នុងគ្រួសារព្រះ

កាល​ខ្ញុំ​នៅ​រៀន​នៅ​សាលា​បឋម​សិក្សា នៅ​ប្រទេស​ហ្កាណា ខ្ញុំ​ត្រូវ​រស់​នៅ ជា​មួយ​គ្រួសារ​មួយ​ដែល​មាន​ក្តី​ស្រឡាញ់ និង​ការ​មើល​ថែរ​យ៉ាង​ដិត​ដល់ នៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយរបស់ខ្ញុំ។ ថ្ងៃ​មួយ ក្មេង​ៗ​ទាំង​អស់​ត្រូវ​ផ្តុំ​គ្នា សម្រាប់​ការ​ជួប​ជុំ​ប្រចាំ​គ្រួសារ។ ជា​ដំបូង យើង​ម្នាក់​ៗ ត្រូវ​ចែក​ចាយ អំពី​បទ​ពិសោធន៍​ផ្ទាល់​ៗ​ខ្លួន។ តែ​បន្ទាប់​មក គេ​ក៏​បា​នប្រើ​ពាក្យ​គួរសម ប្រាប់​ខ្ញុំ​ឲ្យ​ចាក​ចេញពី​ការ​ជួប​ជុំ​នោះ ព្រោះ​ក្នុង​វគ្គ​ទីពីរ​នេះ គេ​ប្រជុំ​តែ​ជា​មួយ “កូន​បង្កើត” ប៉ុណ្ណោះ។ ការ​នេះ​ក៏​បាន​រំឭក​ខ្ញុំ​ថា ខ្ញុំ​មិន​មែន​ជា “កូន​របស់​គ្រួសារ​នេះ​ទេ”។ ទោះ​ក្រុម​គ្រួសារ​នេះ មាន​ក្តី​ស្រឡាញ់​ចំពោះ​ខ្ញុំ​ក៏​ដោយ ក៏​ពួក​គេ​បាន​តម្រូវ​ឲ្យ​ខ្ញុំ​នៅ​ក្រៅ​ការ​ប្រជុំ​របស់​គ្រួសារ ព្រោះ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​ប៉ុណ្ណោះ និយាយ​រួម ខ្ញុំ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​​គេ​ឡើយ។ រឿង​នេះ​បាន​រំឭក​ខ្ញុំ អំពី​បទ​គម្ពីរ​យ៉ូហាន ១:១១-១២ ដែលបាន​ចែង​ថា ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​យាង​ចុះ​មក​រក​រាស្រ្ត​ទ្រង់ ហើយ​ពួក​គេ​មិន​ព្រម​ទទួល​ទ្រង់។ ហើយ​អ្នក​ដែល​ទទួល​ទ្រង់​កាលពី​សម័យ​នោះ ក៏​ដូច​ជា​នៅ​សម័យ​បច្ចុប្បន្ន គឺ​បាន​ទទួល​សិទ្ធិ​ធ្វើ​ជា​កូន​របស់​ព្រះ។ ពេល​យើង​ក្លាយ​ជា​កូន​ចិញ្ចឹម​ក្នុង​គ្រួសារ​ទ្រង់ “ព្រះ​វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ”(រ៉ូម ៨:១៦)។ ព្រះ​យេស៊ូវ​មិន​បាន​បណ្តេញ​នរណា​ម្នាក់ ដែល​ព្រះ​វរបិតា​បាន​ទទួល​ចិញ្ចឹម​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ទទួល​ស្វាគមន៍​យើង ឲ្យ​ធ្វើ​ជា​ផ្នែក​ដ៏​អស់​កល្ប​នៃ​គ្រួសារ​ទ្រង់។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ”(យ៉ូហាន ១:១២)។-Lawrence Darmani

Read article
សម្រេចគោលបំណងរបស់ព្រះ

កាល​ខ្ញុំ​រៀន​នៅ​វិទ្យា​ល័យ ខ្ញុំ​មាន​មោទនភាព ចំពោះ​សមត្ថ​ភាព​របស់​ខ្ញុំ នៅ​ក្នុង​ការ​លេង​អុក ឬ​ចត្រង្គ។ ខ្ញុំ​បាន​ចូល​រួម​ក្នុង​ក្លឹប​អុក ហើយ​ក្នុង​អំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់ គេ​អាច​ឃើញ​ខ្ញុំ​កំពុង​អង្គុយ អាន​សៀវភៅ​យ៉ាង​ជក់​ចិត្ត ជា​មួយ​ក្មេង​ដទៃ​ទៀត នៅ​តុ​អាហារ ដែល​មាន​ដូច​ជា​សៀវភៅ មាន​ចំណង​ជើង​ថា សៀវភៅ​ស្តេច​អុក​ពិសេស ។​ ខ្ញុំ​បាន​រៀន​តិច​និច​លេង​អុក ហើយ​ក៏​បាន​ឈ្នះ​ភាគ​ច្រើន​នៃការ​​ប្រកួត​ដែល​ខ្ញុំ​​ចូល​រួម​។  តែ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ទុក​ល្បែង​អុក​​ចោល អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ។  បន្ទាប់​មក  ខ្ញុំ​ក៏​បាន​ជួប​មនុស្ស​ម្នាក់  ដែល​ពិត​ជា​ពូកែ​លេង​អុក​មែន។ គាត់​បាន​រៀន​ជំនាញ​លេង​អុក ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ចាប់​តាំង​ពី​នៅ​រៀន​នៅ​វិទ្យា​ល័យ ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​ប្រកួត​ជា​មួយ​គ្រូ​អុក មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច។ ទោះ​ខ្ញុំ​ចេះ​ដើរ​ក្រឡា​អុក តាម​ទំនើង​ចិត្ត​របស់​ខ្លួន​ក្តី ក៏​យុទ្ធ​សាស្រ្ត​របស់​ខ្ញុំ​សុទ្ធ​តែ​មិន​សូវ​មាន​ប្រសិទ្ធិ​ភាព។ គាត់​មាន​ជំនាញ​ខ្ពស់​ជាង​ខ្ញុំ បាន​ជា​ខ្ញុំ​ខំ​ដើរ​កូន​អុកបំពេញ​គោល​បំណង​ខ្លួន​ឯង តែ​ទី​បញ្ចប់ ខ្ញុំ​បែរ​ជា​បំពេញ​គោល​បំណង​ឲ្យ​គាត់ ដោយ​មិន​ដឹង​ខ្លួន។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​មនុស្ស​មាន​សេរី​ភាព​បះបោរ​ប្រឆាំង​នឹង​ការ​រៀប​ចំ ដែល​ទ្រង់​មាន​តាំង​ពីដើម តែ​ទោះ​ជា​ពួក​គេ​ខិត​ខំ​ប្រឆាំង​នឹង​ទ្រង់​យ៉ាង​ណា​ក៏​ដោយ ក៏​ទី​បំផុត ទ្រង់​នៅ​តែ​ប្រើ​ពួក​គេ ឲ្យ​សម្រេច​គោល​ដៅ​នៃ​ការ​ស្អាង​ឡើង​វិញ​របស់​ទ្រង់(រ៉ូម ៨:២១ ២ពេត្រុស ៣:១៣ វិវរណៈ​ ២១:១)។ ការ​នេះ​បាន​កែ​ប្រែ​ទស្សនៈ​ដែល​ខ្ញុំ​មាន អំពី​ការ​ល្អ និង​ការ​អាក្រក់។ ខ្ញុំ​អាច​ថ្វាយ​ដល់​ព្រះ នូវ​ការ​ល្អ ដែល​មាន​ដូច​ជា…

Read article
ប្រាជ្ញាសម្រាប់ប្រើក្នុងបណ្តាញអ៊ីនធើណិត

ពេល​យើង​មើល​ផ្នែក​ខាង​ក្រោម នៃ​គេហ​ទំព័រ​ពត៌​មាន នៅ​តាម​បណ្តាញ​អ៊ីន​ធើណិត យើង​នឹង​ឃើញ​ផ្នែក​សម្រាប់ “បញ្ចេញ​មតិ ឬ comment” ដែល​អ្នក​អាន អាច​បញ្ចេញ​មតិ​យោបល​ផ្សេង​ៗ​បាន។ សូម្បី​តែ​នៅ​ក្នុង​គេហទំព័រ​ពត៌​មាន​ដ៏​ល្បី​ល្បាញ​បំផុត ក៏​មិន​ខ្វះ​អ្នក​បញ្ចេញ​មតិ ដែល​ប្រើ​ពាក្យ​អសុរោះ ការ​ជេរ​ប្រទិច និង​ហៅ​ឈ្មោះ​អាក្រក់​ៗ ។ល។ កណ្ឌ​គម្ពីរ​សុភា​សិត ត្រូវ​បាន​ចង​ក្រង​ប្រហែល​៣០០០​ឆ្នាំ​មុន ប៉ុន្តែ ប្រាជ្ញា​ដែល​មាន​ក្នុង​បទ​គម្ពីរ​នេះ អាច​ប្រើ​ត្រូវ​គ្រប់​សម័យ​កាល ហើយ​ក៏​ត្រូវ​នឹង​បរិបទ​នៃ​ការ​ផ្សាយ​ពត៌​មាន​ថ្មី​ៗ ប្រចាំ​ថ្ងៃ ក្នុង​សង្គម​បច្ចុប្បន្ន​ផង​ដែរ។ សុភាសិត​ពីរ​ផ្សេង​គ្នា ក្នុង​ជំពូក​២៦ ហាក់​ដូច​ជា​មាន​ន័យ​ផ្ទុយ​ពី​គ្នា បើ​យើង​មិន​គិត​ឲ្យ​ស៊ី​ជម្រៅ​ទេ​នោះ ប៉ុន្តែ សុភាសិត​ទាំង​ពីរ​សុទ្ធ​តែ​អាច​ប្រើ ត្រូវ​យ៉ាង​ល្អ​ឥត​ខ្ចោះ​សម្រាប់បណ្តាញ​សង្គម​សព្វ​ថ្ងៃ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “កុំ​ឲ្យ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងីល្ងើ តាម​សេចក្តី​ចំកួត​របស់​វា​ឡើយ ក្រែង​ឯង​ក៏​បាន​ដូច​ជា​វា​ដែរ”(ខ.៤)។ ហើយ “ចូរ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងីល្ងើ ឲ្យ​ចំ​នឹង​សេចក្តី​ចំកួត​របស់​វា​ចុះ ក្រែង​វា​មើល​ខ្លួន​ដោយ​សេចក្តី​អំនួត​ថា ជា​អ្នក​មាន​ប្រាជ្ញា”(ខ.៥)។ តាម​ពិត​សុភាសិត​ទាំង​ពីរ​ខ​នេះ​មិនមាន​ន័យ​ផ្ទុយ​គ្នា​ទេ គឺ​គ្រាន់​តែ​ចង់​បង្រៀន​យើង កុំ​ឲ្យ​ឆ្លើយ​តប តាមរបៀប​របស់​មនុស្ស​ល្ងីល្ងើ។ តែ​ចូរ​ឆ្លើយ​តប ឲ្យ​បាន​សមរម្យ ដើម្បី​កុំឲ្យ​គេ​គិត​ថា ភាព​ល្ងង់​ល្ងើ​នោះ ជា​ប្រាជ្ញា​នោះ​ឡើយ។ បញ្ហា​ដែល​ខ្ញុំ​មាន​នោះ​គឺ​ថា  ភាព​ល្ងង់​ល្ងើ​ដែល​ខ្ញុំ​ជួប​ប្រទះ​  ច្រើន​តែ​ជា​ភាព​ល្ងង់​ល្ងើ​របស់​ខ្លួន​ឯង។​ ជួន​កាល ខ្ញុំ​បាន​បញ្ចេញ​យោបល ឬ​ comment…

Read article
នៅមាត់រូង

មាន​រូង​កំអែល​ភ្នំ​ភ្លើង​ដ៏វែង​មួយ នៅ​ក្រោម​ដី ភាព​ខាង​ត្បូង​នៃ​ក្រុង​ឃូណា រដ្ឋ​អីដាហូ ដែល​មាន​ភាព​ល្បី​ល្បាញ ចំពោះ​ប្រជាជន​នៅ​ក្នុង​តំបន់។ ខ្ញុំ​ដឹង​ថា រូង​នោះ មាន​ច្រក​ចូល​មួយ ​ដែល​បើក​ចុះ​ទៅ​ក្រោម​ដូច​អណ្តូង ឆ្ពោះ​ទៅ​រក​ភាព​ងងឹត។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ឈរ​នៅ​មាត់​រូង​នោះ ហើយ​ក៏​បាន​អើត​មើល​ទៅ​ក្រោម។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ចេះ​តែ​ចង់​ចូល​ទៅ​មើល​ឲ្យ​កាន់​តែ​ជិត ហើយ​ក៏​ស្ទើរ​តែ​ទាប់​ខ្លួន​មិន​ជាប់ ហៀប​នឹង​ធ្លាក់​ទៅ​ក្រោម។​ ពេល​នោះ ខ្ញុំ​ក៏​បុក​ពោះ ដោយ​បេះ​ដូង​លោត​ខុស​ចង្វាក់ ហើយ​ក៏​ប្រញាប់​ថយ​ចេញ​ពី​មាត់​រូង​នោះ​យ៉ាង​លឿន។ អំពើ​បាប​​​មាន​លក្ខណៈ​ទាក់​ទាញ​ដូច​នេះ​ឯង គឺ​វា​អាច​ប្រើ​ភាព​ចង់​ដឹង​ចង់​ឃើញ​របស់​យើង ដើម្បី​ល្បួង​យើង ឲ្យ​ចូល​ទៅ​រក​ភាព​ងងឹត។ តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​មនុស្ស​ទំាង​ប្រុស​ទាំង​ស្រី បាន​ខំ​ចូល​ទៅ​ជិត​មាត់​ច្រក​នៃ​ភាព​ងងឹត ហើយ​ក៏​ទប់​ខ្លួន​លែង​ជាប់ ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ងងឹត​នោះ? ពេល​នោះ​ពួក​គេ​ក៏​បាន​បំផ្លាញ​គ្រួសារ កេរ្តិ៍​ឈ្មោះ និង​អាជីព​ខ្លួន​ឯង ដោយសារ​អំពើ​កំផឹត​សាហាយ​ស្មន់ ដែល​ពី​ដំបូង “គ្រាន់​តែ” ជា​ការ​ឌឺ​ដង​គ្នា​លេង ប៉ុន្តែ​ ក្រោយ​មក  វា​ក៏​បាន​ប្រែ​ក្លាយ​ជា​ការ​គិត ហើយ​ក៏​ប្រព្រឹត្ត​តែ​ម្តង​។ ពេល​ដែល​ខ្លួន​បាន​ធ្វើ​ខុស​ជ្រុស​អស់​ហើយ ពួក​គេ​ក៏​បាន​ក្រឡេក​មក​ក្រោយ ហើយ​និយាយ​ថា “ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ថា ខ្ញុំ​នឹង​ធ្វើ​ដល់​ថ្នាក់​នេះ​សោះ”។ យើង​គិត​ថា យើង​អាច​លេង​សើច​ជា​មួយ​ការ​ល្បួង ហើយ​ដើរ​ចូល​ទៅ​ជិត​មាត់​រូង​នៃ​ភាព​ងងឹត ​រួច​ដើរ​ចេញ តែ​នេះ​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ដ៏​ល្ងង់​ខ្លៅ​ប៉ុណ្ណោះ។ យើង​ដឹង​ថា ការ​ប្រព្រឹត្ត​បែប​នោះ គឺ​មិន​ត្រឹម​ត្រូវ​ទេ…

Read article
ព្រះទ័យដ៏ល្អរបស់ព្រះ

លោក​រ៉ចជើរ(Roger) បាន​ជួប​ទុក្ខ​លំបាក​ជា​ច្រើន។ គាត់​បាន​ឆ្លង​កាត់​ការ​វៈកាត់​បើក​បេះ​ដូង ដើម្បី​ព្យាបាល​វ៉ាល់​ដែល​ខូច។ បន្ទាប់​មក ប្រហែល​ពីរ​បី​សប្តាហ៍​ក្រោយ​មក វេជ្ជ​បណ្ឌិត​ត្រូវ​ធ្វើ​ការ​វៈ​កាត់​ម្តង​ទៀត ដោយ​សារ​បញ្ហា​ដ៏​ស្មុគ្រ​ស្មាញ​នៃ​ជម្ងឺ​បេះដូង​នោះ។ កាល​នោះ គាត់​ទើប​តែ​ចាប់​ផ្តើម​ជា​ពី​ការ​ព្យាបាល​ឆ្អឹង​ដង​កំបិត​ដែល​បាន​បាក់ ក្នុង​គ្រោះ​ថ្នាក់​ដួល​កង់។ ជាង​នេះ​ទៅ​ទៀត លោក​រ៉ចជើរ ក៏​បាន​ជួប​រឿង​ដ៏​ក្រៀម​ក្រំ​ថែម​ទៀត ដោយ​សារ​ម្តាយ​គាត់​បាន​លា​ចាក​លោក ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នោះ​ទៀត។ គាត់​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ បាន​ជា​ពេល​ដែល​មិត្ត​ភក្តិ​គាត់​ម្នាក់ បាន​សួរ​គាត់​ថា តើ​គាត់​បាន​ឃើញ​ព្រះ​ធ្វើ​ការ​ក្នុង​ជីវិត​គាត់ តាម​មធ្យោបាយ​ដ៏​តូច​ណា​មួយ ក្នុង​ពេល​ដ៏​ពិបាក​នោះ​ទេឬ? គាត់​ក៏​បាន​ឆ្លើយ​ថា គាត់​ពិត​ជា​មិន​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​ធ្វើ​ការ​អ្វី​សោះ​ឡើយ។ ខ្ញុំ​សូម​កោត​សរសើរ​ភាព​ស្មោះ​ត្រង់​របស់​លោក​រ៉ចជើរ។ ការ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ឬ​មាន​ការ​សង្ស័យ ជា​ផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ​រ៉ូម សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម”(៥:៣-៤)។ ប៉ុន្តែ ការ​នេះ​មិន​មាន​ន័យ​ថា យើង​តែង​តែ​មាន​អំណរ ពេល​មាន​ទុក្ខ​លំបាក​នោះ​ឡើយ។ ស្ថិត​ក្នុង​ពេល​បែប​នោះ យើង​ប្រហែល​ជា​គ្រាន់​តែ​ត្រូវ​ការ​ឲ្យ​នរណា​ម្នាក់ អង្គុយ​ស្តាប់​យើង​និយាយ​រៀប​រាប់ ​អំពី​ជម្រៅ​ចិត្ត​របស់​យើង និង​អធិស្ឋាន​ទៅ​កាន់​ព្រះ។ ជួន​កាល ទាល់​តែ​ទុក្ខ​លំបាក​នោះ​បាន​កន្លង​ផុត​ហើយ ទើ​ប​យើង​អាច​ក្រឡេច​មក​មើល​ស្ថាន​ភាព​ដ៏​ពិបាក​នោះ​ឡើង​វិញ ហើយ​ក៏​ឃើញ​ថា សេចក្តី​ជំនឿ​របស់​យើង​បាន​លូត​លាស់​ខ្លាំង​ប៉ុណ្ណា ក្នុង​អំឡុង​ពេល​ដ៏​ពិបាក និង​ពេញ​ដោយ​ការ​សង្ស័យ​នោះ។ ពេល​យើង​ដឹង​ថា ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ប្រើ​ទុក្ខ​លំបាក​យើង ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង…

Read article
សន្តិភាពនៅក្នុងចិត្ត

ព្រះវិហារ​ខាម​ពី នៃ​ភាព​ស្ងប់​ស្ងាត់ ក្នុង​ក្រុង​ហេលស៊ីនគី ប្រទេស​ហ្វាំងឡង់ មាន​លក្ខណៈ​លេច​ធ្លោ នៅ​កណ្តាល​ទី​ប្រជុំ​ជន។ ​សំណង់​អគារ​មួយ​នេះ មាន​រាង​មូល​ទ្រវែង ស្រោប​ពី​លើ​ដោយ​ឈើ ដែល​ការពារ​សម្លេង​រំខាន​ពី​ទីក្រុង​ដ៏​មមា​ញឹក នៅ​ខាង​ក្រៅ។ អ្នក​រចនា​មូដ​អគារ​នេះ បាន​​សាង​សង់​​ព្រះវិហារ​នេះ ធ្វើ​ជា​កន្លែង​ដ៏​ស្ងប់​ស្ងាត់ និង​ផ្តល់​នូវ “បរិកាស​ដ៏​ស្រគត់​ស្រគំ សម្រាប់​ឲ្យ​​គេ​សម្រួល​អារម្មណ៍​នៅ​ទីនោះ”។ ព្រះ​វិហារ​នេះ​ជា​កន្លែង​ទទួល​ស្វា​គមន៍​អស់​អ្នក ដែល​ចង់​គេច​ចេញ​ពី​ភាព​មមា​ញឹក និង​អ៊ូអរ នៃ​ទី​ក្រុង។ មនុស្ស​ជា​ច្រើន​ស្រេក​ឃ្លាន​សន្តិ​ភាព ដូចនេះ ភាព​ស្ងប់​ស្ងាត់ ដែល​មាន​រយៈ​ពេល​តែ​ពីរ​បី​នាទី​ក៏អាច​ជួយ​សម្រួល​អារម្មណ៍​ពួក​គេ​បាន​ខ្លះដែរ។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា សន្តិ​ភាព​ដ៏​ពិត គឺ​សន្តិ​ភាព​ដែល​មាន​ជា​មួយ​ព្រះ មាន​ប្រភព​មក​ពី​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ដែល​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ការ​ជឿ នោះ​ឈ្មោះ​ថា​យើង​បាន​មេត្រី​នឹង​ព្រះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ”(រ៉ូម ៥:១)។ បើ​គ្មាន​ព្រះ​គ្រីស្ទ​ទេ នោះ​យើង​នៅ​តែ​រស់​នៅ​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ ដោយ​សារ​អំពើ​បាប​របស់​យើង។ តែ​សូម​អរ​ព្រះ​គុណ​ព្រះ​យេស៊ូវ ដែល​បាន​ផ្សៈ​ផ្សា​ឲ្យ​យើង​ជា​នឹង​ព្រះ​វរបិតា ហើយ​បញ្ចប់​ការ​ទាស់​ប្រឆាំង​នឹង​ទ្រង់​(កូល៉ុស ១:១៩-២១) ដោយ​យើង​គ្រាន់​តែ​ទទួល​ជឿ និង​ទទួល​យក​ការ​លះ​បង់​របស់​ព្រះ​យេស៊ូវ។ ព្រះ​យេស៊ូវ​បាន​ថ្វាយ​យើង​ទៅ​ព្រះ​វរបិតា ជា​ដង្វាយដ៏​បរិសុទ្ធ ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ទ្រង់(ខ.២២)។ ការ​មាន​សន្តិ​ភាព​ជា​មួយ​ព្រះ មិន​មាន​ន័យ​ថា យើង​នឹង​រស់​នៅ​ដោយ​គ្មាន​បញ្ហា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ…

Read article
ទ្រង់បានស្វែងរកខ្ញុំ

ខ្សែភាព​យន្ត​ហូលីវូដ ដែល​មាន​ចំណង​ជើង​ថា ព្រះ​គុណ​អស្ចារ្យ និយាយ​អំពី​រឿង​ដែល​បានកើត​ឡើង នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៧០០។ រឿង​នេះ​ដំណាល​អំពី​លោក​វីលៀម វីលប៊ើហ្វ៊ស(William Wilberforce) ដែល​ជា​អ្នក​នយោបាយ​ម្នាក់ ដែល​បាន​ទទួល​ការ​បណ្តាល​ចិត្ត ដោយ​សារ​ជំនឿ​លើ​ព្រះ​គ្រីស្ទ ឲ្យ​លះ​បង់​ទ្រព្យ​សម្បត្តិ និង​កម្លាំង ដើម្បី​លុប​បំបាត់​ការ​ជួញ​ដូរ​ទាសករ ក្នុង​ចក្រ​ភព​អង់​គ្លេស នៅ​សម័យ​នោះ។ មាន​ពេល​មួយ មេ​ការ ក្នុង​ផ្ទះ​លោក​វីលៀម បាន​ឃើញ​គាត់កំពុង​អធិស្ឋាន។ មេការ​រូប​នោះ​ក៏​បាន​សួរ​គាត់​ថា “តើ​លោក​បាន​រក​ឃើញ​ព្រះ​ទេ?” លោក​វីលៀម​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​យល់​ថា គឺ​ទ្រង់​ទេ​ដែល​រក​ឃើញ​ខ្ញុំ”។ ព្រះ​គម្ពីរ​បាន​ប្រៀប​ប្រដូច​មនុស្ស​ជាតិ ទៅ​នឹង​សត្វ​ចៀម​ដ៏​រឹង​ចចេស ដែល​ដើរ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ខ្លួន។ គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះយេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​  ទៅ​លើ​ទ្រង់”(អេសាយ ៥៣:៦)។ តាម​ពិត ភាព​រឹង​ចចេស​នេះ បាន​ចាក់​ឫស​ចូល​យ៉ាងជ្រៅ ក្នុង​យើង​ម្នាក់​ៗ បាន​ជា​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ គ្រប់​គ្នា​បាន​បែរ​ចេញ”(រ៉ូម ៣:១០-១២)។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះយេស៊ូវ​ទ្រង់​យាង​មក។ យើង​មិន​ដែល​ទៅ​រក​ទ្រង់​មុនទេ ហេតុ​នេះ​ហើយ​ជា​ទ្រង់​យាង​មក​ស្វែង​រក​យើង។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រកាស​បេសកកម្ម​របស់​ទ្រង់​ថា “ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់បង់”(លូកា ១៩:១០)។…

Read article