You are here:
ជីវិតដែលមានន័យ

«សេចក្តី​ជ័យជំនះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ»។ ១កូរិនថូស ១៥:៥៤ អ្នកនិពន្ធ ជា​ជនជាតិ​អាហ្សង់ទីន ឈ្មោះ ជក លូអ៊ីស ប៉ច(Jorge Luis Borges) បាន​និពន្ធ​រឿង​ខ្លី​មួយ ដែល​និយាយ អំពី​លោក​ម៉ា​កូស រូ​ហ្វូ​ស(Marcus Rufus) ជា​ទាហាន​រ៉ូម៉ាំង ដែល​បាន​ផឹក​ទឹក ពី “ទន្លេ​អាថ៌​កំបាំង​មួយ ដែល​ជួយ​ឲ្យ​មនុស្ស​មានជីវិត​អមតៈ”។ ពេល​មួយ លោក​ម៉ា​កូស​ក៏​បានដឹង​ថា ជីវិត​អមតៈ​មិន​មាន​លក្ខណៈ​ដូច​អ្វី​ដែល​មនុស្ស​រំពឹង​ចង់បាន​នោះ​ទេ ព្រោះ ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ជា​ជីវិត​ឥត​ន័យ។ តាមពិត សេចក្តី​ស្លាប់​បាន​ធ្វើឲ្យ​ជីវិត​មានន័យ។ លោក​ម៉ាកូស​ក៏​បាន​រក​ឃើញ​ថ្នាំបន្សាប ដែល​ជា​ទឹកផុស​ដែល​មាន​ទឹកថ្លា។ បន្ទាប់​ពី​គាត់​បាន​ផឹកទឹក​នោះ​ហើយ គាត់​ក៏បាន​យកដៃ​គាត់​ទៅ​ឆ្កូត​នឹង​បន្លា ហើយ​ឈាម​មួយ​ដំណក់​ក៏បាន​ស្រក់​ចុះ​មក ជា​សញ្ញា​បង្ហាញថា គាត់​មានជីវិត​ដូចដើម​វិញ ដែល​អាច​ស្លាប់​ដូច​មនុស្ស​ទូទៅ។ យើង​ក៏​មិន​ខុសពី​លោក​ម៉ាកូស​ដែរ ព្រោះ​ជួនកាល យើង​អស់សង្ឃឹម ដោយសារ​ភាពអន់ខ្សោយ​នៃ​ជីវិត និង​ការ​រំពឹងគិត​អំពី​សេចក្តី​ស្លាប់(ទំនុកដំកើង ៨៨:៣)។ យើង​យល់ស្រប​ថា សេចក្តី​ស្លាប់​នាំឲ្យ​ជីវិត​មានន័យ។ តែ​ខ្លឹមសារ​នៃ​រឿង​នេះ​បាន​បែក​ជា​ពីរ​នៅត្រង់​ចំណុច​នេះឯង។ យើង​ខុសពី​លោក​ម៉ាកុស ព្រោះ​យើង​ដឹង​ថា នៅក្នុង​ការ​សុគត​របស់​ព្រះគ្រីស្ទ យើង​រក​ឃើញ​អត្ថន័យ​ពិត​នៃ​ជីវិត​យើង។ ព្រះគ្រីស្ទ​បាន​ឈ្នះ​សេចក្តី​ស្លាប់ តាមរយៈ​ការ​បង្ហូរ​ព្រះ​លោហិត​នៅ​លើ​ឈើឆ្កាង​រហូត​អស់ព្រះជន្ម ហើយ​​ជ័យជម្នះ​របស់​ទ្រង់​បាន​លេប​សេចក្តី​ស្លាប់​ហើយ(១កូរិនថូស ១៥:៥៤)។ សម្រាប់​យើង…

Read article
ខ្ញុំបានឮជួងណូអែល

ឱ​ព្រលឹង​អញ​អើយ ហេតុអ្វីបានជា​ត្រូវ​បង្អោន ហើយ​រសាប់រសល់​នៅក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ។ ទំនុកដំកើង ៤៣:៥ បទចម្រៀង “ខ្ញុំ​ឮ​សម្លេង​ជួង នៅ​ថ្ងៃ​ណូអែល” ត្រូវ​បាន​និពន្ធ​ឡើង ផ្អែក​ទៅលើ​បទ​កំណាព្យ ដែល​លោក​ហេ​នរី វ៉ា​ដវើត ឡង​ហ្វេ​ឡូ (Henry Wadsworth Longfellow) បាន​និពន្ធ នៅ​ឆ្នាំ១៨៦៣។ បទចម្រៀង​នេះ​ជា​បទចម្រៀង​ថ្ងៃ​ណូអែល ដែល​ពិតជា​មាន​លក្ខណៈ​ចម្លែក។ បទចម្រៀង​នេះ​មិនបាន​រៀបរាប់​អំពី​ក្តី​អំណរ​នៅ​ថ្ងៃ​ណូអែល ដូច​ការ​រំពឹងគិត​នោះ​ទេ តែ​ផ្ទុយទៅវិញ មាន​លក្ខណៈ​ជា​បទ​ទំនួញ ដែល​ប្រែ​សម្រួល​មក​មានន័យថា “​ខ្ញុំ​ឈ្ងោកមុខ​ដោយ​អស់សង្ឃឹម ខ្ញុំ​ថា គ្មាន​សន្តិភាព​នៅ​លើ​ផែនដី​ទេ ព្រោះ​សេចក្តី​សម្អប់​ជន់ជោរ​ខ្លាំង​ណាស់ ហើយ​បាន​ចំអក​ឲ្យ​បទចម្រៀង អំពី​សន្តិភាព​នៅ​លើ​ផែនដី និង​បំណង​ព្រះទ័យ​ដ៏​ល្អ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​មនុស្ស​ទាំងឡាយ”។ ទោះជាយ៉ាងណា​ក៏ដោយ បទ​ទំនួញ​នេះ​បាន​បោះជំហាន​ទៅមុខ​ចូលក្នុង​ក្តី​សង្ឃឹម ដោយ​ធានា​យើង​​យ៉ាងដូច​នេះ​ថា “ព្រះ​ទ្រង់​មិន​ស្លាប់​ទេ ហើយក៏​មិន​ផ្ទំ​លក់​ផង។ ការ​អាក្រក់​នឹង​បរាជ័យ អំពើល្អ​នឹង​ឈ្នះ ដោយសន្តិភាព​នៅ​លើ​ផែនដី នេះ​ជា​បំណង​ព្រះទ័យ​ដ៏​ល្អ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​មនុស្ស”។ យើង​អាច​រក​ឃើញ​គំរូ​នៃ​សេចក្តី​សង្ឃឹម ចេញពី​ទំនួញ នៅក្នុង​បទ​ទំនុក​ដំកើង​បែប​ទំនួញ​នៃ​ព្រះគម្ពីរ។ ជាក់ស្តែង បទ​គម្ពីរ​ទំនុកដំកើង ជំពូក៤៣ ចាប់ផ្តើម​ដោយ​អ្នកនិពន្ធ​ពោល​ទំនួញ អំពី​ខ្មាំងសត្រូវ ដែល​វាយប្រហារ​គាត់(ខ.១) និង​អំពី​ព្រះ​របស់​គាត់ ដែល​ហាក់ដូចជា​បាន​ភ្លេច​គាត់​ហើយ(ខ.២)។…

Read article
ប្រកាន់ខ្ជាប់ការអ្វីដែលល្អ

ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ទាំង​ខ្ពើម​សេចក្តី​អាក្រក់ ហើយ​កាន់ខ្ជាប់​ខាង​សេចក្តីល្អ​វិញ។ រ៉ូម ១២:៩ ពេលណា​យើង​ចត​ឡាន​របស់​យើង នៅ​ក្បែរ​វាលស្មៅ​បើក​ចំហ​មួយ ហើយ​ដើរកាត់​វាលស្មៅ​នោះ ទៅ​រក​ផ្ទះ​របស់​យើង ជើង​ខោ​របស់​យើង​ក៏បាន​ជាប់​កន្ត្រើយ ស្ទើរ​តែ​គ្រប់ពេល ជាពិសេស​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ។ ផ្កា​កន្ត្រើយ​ទាំងនោះ​បាន​តោង​ជាប់​ជើងខោ និង​ស្បែកជើង​ក្រណាត់ ឬអ្វី​ក៏ដោយ​ដែល​ដើរកាត់​វា ហើយ​ក្លាយជា​យានជំនិះ សម្រាប់​ឲ្យ​វា​ជិះ​ទៅ​រក​គោលដៅ​បន្ទាប់។ នេះ​ជា​របៀប​ដែល​ស្មៅ​កន្ត្រើយ​បាន​សាបព្រោះ​គ្រាប់​របស់​វា ក្នុង​ទីវាល នៅ​តំបន់​ខ្ញុំ និង​ទូទាំង​ពិភពលោក។ ពេលណា​ខ្ញុំ​ព្យាយាម​បេះ​កន្ត្រើយ​ចេញពី​ជើងខោ​ខ្ញុំ ខ្ញុំ​ច្រើនតែ​គិត អំពី​ពាក្យ​លើកទឹកចិត្ត​អ្នកជឿ​ព្រះយេស៊ូវ​ ឲ្យ “ប្រកាន់​ខ្ជាប់​សេចក្តីល្អ”(រ៉ូម ១២:៩)។ ពេលណា​យើង​ព្យាយាម​ស្រឡាញ់​អ្នកដទៃ យើង​អាច​មានការ​ពិបាក។ ទោះជាយ៉ាងណា​ក៏ដោយ ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង ឲ្យ​ប្រកាន់​ខ្ជាប់​សេចក្តីល្អ មាន​សេចក្តី​ស្រឡាញ់ ដោយ​ស្មោះ​អស់ពី​ចិត្ត ហើយ​ជម្នះ​ការ​អាក្រក់ តាម​ការដឹកនាំ​របស់​ព្រះអង្គ(ខ.៩)។ បើ​អ្នក​គ្រាន់តែ​យកដៃ​បោស​ផ្កា​កន្ត្រើយ នោះ​ពួក​វា​មិន​ជ្រុះ​ពី​ជើងខោ​របស់​អ្នក​​ងាយ​ៗ​ឡើយ។ ពួក​វា​នៅតែ​តោង​ជាប់ ទាល់តែ​អ្នក​បេះ​ពួក​វា​ចេញ​ម្តង​មួយៗ។ ហើយ​ពេលណា​យើង​ផ្ដោត​ទៅលើ​ការអ្វី​ដែល​ល្អ ដោយ​ផ្ដោត​ចិត្ត​ទៅលើ​សេចក្តី​មេត្តា សេចក្តី​អាណិត និង​ព្រះរាជ​បញ្ជា​របស់​ព្រះអង្គ នោះ​យើង​អាច​មាន​ក្តីស្រឡាញ់​ដ៏​រឹងមាំ ចំពោះ​អ្នកដទៃ ដោយ​ពឹង​អាង​កម្លាំង​របស់​ព្រះអង្គ។ ព្រះអង្គ​ជួយ​យើង​ឲ្យ​មានការ​ប្តូរផ្តាច់​ចំពោះ​គ្នា ដោយ​សេចក្តី​ស្រឡាញ់ ដោយ​ចាត់ទុក​តម្រូវការ​អ្នកដទៃ​ជា​សំខាន់​ជាង​តម្រូវការ​ខ្លួនឯង(ខ.១០)។ ជា​ការពិត​ណាស់ កន្ត្រើយ​ដែល​ជាប់ជើង​ខោ​អាច​ពិបាក​បេះ​ចេញ តែ​ពួក​វា​ក៏បាន​រំឭក​ខ្ញុំ ឲ្យ​ប្រកាន់​ខ្ជាប់​សេចក្តី​ស្រឡាញ់​ដ៏​រឹងមាំ ចំពោះ​អ្នកដទៃ…

Read article
រត់ទៅរកកន្លែងជ្រកកោនរបស់យើង

ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា …ជាទី​ជ្រកកោន​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នកជួយ​សង្គ្រោះ ដែល​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួចពី​អំណាច​អាក្រក់។ ២សាំ​យ៉ូអែល ២២:២-៣ ការប្រកួត​កីឡា​វាយ​កូន​បាល់​របស់​សិស្ស​ថ្នាក់​ទី៦ មានដំណើរ​ការ​ល្អ។ ឪពុក​ម្តាយ និង​ជីដូនជីតា​ទាំងឡាយ​កំពុងតែ​លើកទឹកចិត្ត​កូន ឬ​ចៅ​របស់​ខ្លួន​ដែល​កំពុង​ប្រកួត ខណៈ​ពេល​ដែល​ប្អូនៗ​របស់​ក្មេង​ក្នុង​ក្រុម​ទាំង​នោះ កំពុង​លេង​នៅក្នុង​ផ្លូវ​ដើរ​ក្នុង​សាលា។ ភ្លាម​ៗ​នោះ សម្លែង​ស៊ីរ៉ែន​ក៏បាន​បន្លឺ​ឡើង ហើយ​មាន​ពន្លឺ​ភ្លឹបភ្លែត​ៗ នៅក្នុង​កន្លែង​ហាត់ប្រាណ​ក្នុង​សាលា។ មាន​នរណា​ម្នាក់​បាន​ប៉ះ​ប៊ូតុង​បញ្ចេញ​សម្លេង​ប្រកាស​អាសន្ន​អគ្គីភ័យ។ មិនយូរ​ប៉ុន្មាន ក្មេង​តូច​ៗ​ទាំងនោះ​ក៏បាន​ប្រញាប់​ចូល​ទៅ​ក្នុង​កន្លែង​ហាត់ប្រាណ ដោយចិត្ត​តក់ស្លុត ដើម្បី​ស្វែងរក​ឪពុក​ម្តាយ​របស់​ខ្លួន។ តាមពិត គ្មាន​អគ្គីភ័យ​កើតឡើង នៅ​ថ្ងៃ​នោះ​ទេ។ មាន​គេ​បាន​ប៉ះ​ប៊ូតុង​ធ្វើឲ្យ​សម្លេង​ប្រកាស​អាសន្ន​បន្លឺ​ឡើង ដោយ​អចេតនា។ តែ​ពេល​ដែល​ខ្ញុំ​មើលទៅ​ហេតុការណ៍​នោះ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ពេល​បាន​ឃើញ​ក្មេង​ៗ​ទាំងនោះ​ប្រញាប់​រត់​ទៅ​ឱប​ឪពុក​ម្តាយ​ខ្លួន ដោយ​គ្មាន​ការ​អៀនខ្មាស ដោយ​គិតស្មាន​ថា មានរឿង​វិបត្តិ​អ្វីមួយ​កំពុង​កើតមាន។ ទិដ្ឋភាព​នេះ​បាន​បង្ហាញថា ពួក​គេ​កំពុង​មានទំនុក​ចិត្ត​លើ​អ្នក​ដែល​អាច​ផ្តល់​សុវត្ថិភាព និង​ការធានា ក្នុង​ពេល​ដែល​មានការ​ភ័យខ្លាច។ ព្រះគម្ពីរ​បាន​ចែង​អំពី​ពេល​ដែល​ស្តេច​ដាវីឌ​បាន​ជួប​ការភ័យខ្លាច​យ៉ាង​ខ្លាំង។ ស្តេច​សូល និង​ខ្មាំងសត្រូវ​ជាច្រើន​ទៀត កំពុង​តាម​សម្លាប់​ទ្រង់(២សាំ​យ៉ូអែល ២២:១)។ បន្ទាប់ពី​ព្រះ​ទ្រង់​រំដោះ​ស្តេច​ដាវីឌ​ឲ្យ​រួចផុត​ពី​គ្រោះថ្នាក់ ទ្រង់​ក៏បាន​ច្រៀង​សរសើរ​ព្រះ​យ៉ាង​ពិរោះ ដោយ​ការ​ដឹងគុណ។ ទ្រង់​ច្រៀង​ថា ព្រះអម្ចាស់​ជា “ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នកជួយ​ទូលបង្គំ​ឲ្យ​រួច”(ខ.២)។ ពេល​ដែល “ខ្សែ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់” និង “ខ្សែរូត​នៃ​សេចក្តី​ស្លាប់” បាន​រុំ​ព័ទ្ធជុំវិញ(ខ.៦)…

Read article
ជួយសម្រាលបន្ទុកគ្នា

ចូរ​យកអាសា​គ្នា​ទៅវិញទៅមក យ៉ាងនោះ ទើបបាន​សំរេច​តាម​ក្រឹត្យវិន័យ​នៃ​ព្រះគ្រីស្ទ។ កាឡាទី ៦:២ ពេល​ដែល​ក្រុម​ស្ត្រី នៅក្នុង​ក្រុម​សិក្សា​ព្រះគម្ពីរ​ដែល​យើង​ទើប​បង្កើត បាន​ជួប​សោកនាដកម្ម​ជាបន្តបន្ទាប់ យើង​ក៏បាន​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​ដ៏​ជ្រាលជ្រៅ ដល់គ្នា​ទៅវិញទៅមក។ ក្នុងចំណោម​យើង មាន​អ្នកខ្លះ​បាន​បាត់បង់​ឪពុក អ្នកខ្លះ​មានការ​ឈឺចាប់​នៅ​ថ្ងៃខួប​អាពាហ៍ពិពាហ៍​បន្ទាប់ពី​បាន​លែងលះ​គ្នា អ្នកខ្លះ​ទៀត​ប្រសូត​បានកូន​តូច​ដែល​មាន​ត្រ​ចៀក​​ថ្លង់​ពី​កំណើត ហើយ​ខ្លះ​ក៏បាន​ប្រញាប់​នាំ​កូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់។ បទពិសោធន៍​ដ៏​ឈឺចាប់​ទាំងអស់​នេះ មាន​ភាព​ធ្ងន់ធ្ងរ​ពេក មិន​អាច​ឲ្យ​នរណា​ម្នាក់​រែក​ពន់​តែម្នាក់ឯង​បាន​ឡើយ។ មនុស្ស​ម្នាក់​ៗ​មាន​ភាព​ងាយ​រងគ្រោះ តែ​អាច​នាំឲ្យ​មក​នូវ​ការ​ចែក​ចាយ​បទពិសោធន៍​យ៉ាង​ស្មោះត្រង់។ យើង​ក៏បាន​យំ និង​អធិស្ឋាន​ជាមួយគ្នា ហើយ​ក្រុម​សិក្សា​ព្រះគម្ពីរ​របស់​យើង​ពី​ដំបូង មាន​សុទ្ធតែ​មនុស្ស​ដែល​មិន​ស្គាល់គ្នា ក៏​បាន​ប្រែក្លាយ​ជា​មិត្ត​ជិតស្និទ្ធ​ក្នុងរយៈពេល​តែ​ប៉ុន្មាន​អាទិត្យ​ប៉ុណ្ណោះ។ ក្នុងនាម​យើង​ជាផ្នែក​មួយ​នៃ​ពួក​ជំនុំ យើង​អាច​នៅ​កំដរ​អ្នក​ដែល​កំពុង​ជួប​ទុក្ខវេទនា ដោយ​ជួយ​រំលែកទុក្ខ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​គេ។ ចំណង​ទាក់ទង​ដែល​ចងភ្ជាប់​បងប្អូន​ប្រុសស្រី​ក្នុង​ព្រះគ្រីស្ទ មិន​ពឹងផ្អែក​ទៅលើ​ពេលវេលា ដែល​យើង​បាន​ស្គាល់គ្នា​យូរប៉ុណ្ណា ឬ​មាន​អ្វី​ដែល​ដូចគ្នា​នោះ​ទេ។ ផ្ទុយទៅវិញ យើង​ជួយ​សម្រាល​បន្ទុក​គ្នា​ ដូចដែល​សាវ័ក​ប៉ុល​បាន​បង្រៀន(កាឡាទី ៦:២)។ យើង​ស្តាប់​ពួក​គេ​ចែកចាយ​អំពី​ទុក្ខ​លំបាក យើង​បង្ហាញ​ក្តី​អាណិត និង​ជួយ​តាម​លទ្ធភាព ហើយ​អធិស្ឋាន​ឲ្យ​ពួក​គេ ដោយ​ពឹងផ្អែក​លើ​កម្លាំង​របស់​ព្រះ។ យើង​អាច​ស្វែងរក​វិធី​ធ្វើការល្អ​ដល់​មនុស្ស​ទាំងអស់ ជាពិសេស​អ្នក​ដែល​ជា​សមាជិក​នៃ​មហា​គ្រួសារ​អ្នកជឿ (ខ.១០)។ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា ពេលណា​យើង​បាន​ធ្វើ​ដូចនេះ គឺ​យើង​បានសម្រេច​ក្រឹត្យវិន័យ​របស់​ព្រះគ្រីស្ទ​ហើយ(ខ.២) ដែល​បង្គាប់​ឲ្យ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង។ បន្ទុក​ក្នុង​ជីវិត​អាច​មាន​ទម្ងន់​ធ្ងន់ តែ​ព្រះអង្គ​បាន​ប្រទាន​យើង នូវ​មហា​គ្រួសារ​ពួក​ជំនុំ ដើម្បី​សម្រាល​បន្ទុក​យើង។—KAREN PIMPO តើមាន​នរណា​ខ្លះ​កំពុង​រងទុក្ខ​វេទនា…

Read article
ការចែកអាហារតាមរឿងក្នុងព្រះគម្ពីរ

សូម​ព្រះយេហូវ៉ា​ប្រទាន​រង្វាន់​ដល់​នាង ហើយ​ឲ្យ​នាង​បាន​ទទួល​បំណាច់​ដ៏​ពោរពេញ ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​នាង​បាន​មក​ជ្រក​ក្រោម​ស្លាប​ទ្រង់​ចុះ។ នាងរស់ ២:១២ មាន​ពេល​មួយ ម៉ារា(Maria) បាន​យក​អាហារ​ថ្ងៃត្រង់​របស់​នាង ចូល​ទៅ​អង្គុយ​ញាំ នៅ​តុ​ដែល​គ្មាន​មនុស្ស​អង្គុយ។ ពេល​នាង​កំពុង​ខាំ​នំ​ប័​រហ្គ័​ររបស់​នាង ភ្នែក​របស់​នាង​បាន​ផ្ដោត​ទៅលើ​យុវជន​ម្នាក់ ដែល​កំពុង​អង្គុយ​នៅ​ចម្ងាយ​បី​បួន​តុ​ពី​នាង។ ខោអាវ​គាត់​ប្រឡាក់​ដី សក់​គាត់​ក៏​សំពោង​មិនដែល​សិត ហើយ​ដៃ​គាត់​ក្តាប់​ជាប់​ពែង​ក្រ​ដាស់​ដែល​ទទេ។ ច្បាស់​ណាស់ គាត់​កំពុងតែ​ឃ្លាន​អាហារ​ហើយ។ តើ​នាង​អាច​ជួយ​គាត់​ដោយ​របៀបណា? ការ​យក​លុយ​ទៅ​ឲ្យ​គាត់ មិនមែន​ជា​ទង្វើ​ដ៏​ឆ្លាត​វ័យ​ទេ។ បើ​នាង​ទិញ​អាហារ​មួយ​ពេល យក​ទៅ​ឲ្យ​គាត់ តើ​គាត់​នឹង​ខ្មាស​អៀន​ទេ? ពេលនោះ ម៉ារា​ក៏បាន​នឹក​ចាំ​អំពី​រឿង​នាងរស់ ដែល​ក្នុង​នោះ លោក​បូ​អូស ជា​ម្ចាស់​ដីដ៏​ស្តុកស្តម្ភ បាន​អញ្ជើញ​ស្ត្រី​មេម៉ាយ​ទាល់ក្រ​ម្នាក់ ឲ្យ​ដើរ​រើស​គួរស្រូវ​ក្នុង​វាលស្រែ​គាត់។ គាត់​បាន​បង្គាប់​ពួក​បាវ​ប្រុស​ៗ​ថា “ចូរ​បើកឲ្យ​នាង​រើស​យក​ក្នុង​គំនរ​កណ្តាប់​ស្រូវ​ផង​ចុះ កុំ​ឲ្យ​បន្ទោស​នាង​ឡើយ ហើយ​ហូត​គួរ​ខ្លះ​ពី​កណ្តាប់​ចេញ ទុកឲ្យ​នាង​រើស កុំ​ឲ្យ​ស្តីថា​ដល់​នាង​ឡើយ”(នាងរស់ ២:១៥-១៦)។ ត្រង់​ចំណុច​នេះ លោក​បូ​អូស​បាន​បង្ហាញ​ចេញ​នូវ​ការ​ផ្គត់ផ្គង់​របស់​ព្រះ ក្នុង​វប្បធម៌​ដែល​មនុស្ស​ស្រី​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ប្រុស ដើម្បីឲ្យ​អាច​មានជីវិត​រស់។ ទីបំផុត លោក​បូ​អូស​ក៏បាន​រៀបការ​ជាមួយ​នាងរស់ ដោយ​លោះ​នាង​ឲ្យ​រួច​ផុត​ពី​ភាព​ទុរគត​(៤:៩-១០)។ ងាក​មក​រឿង​របស់​ម៉ារា​វិញ។ ពេល​ដែល​ម៉ារា​ដល់ពេល​ចាកចេញ នាង​ក៏បាន​ទុក​កញ្ចប់​ដំឡូងបារាំង​បំពង ដែល​នាង​មិនទាន់​បាន​ញាំ នៅ​លើ​តុ​នៅ​ក្បែរ​នោះ ឲ្យ​បុរស​នោះ​បានឃើញ។ បើ​គាត់​ពិតជា​ឃ្លាន​មែន គាត់​អាច​មក​យក​អាហារ​ដែល​នាង​ទុកចោល​នោះ​ញាំ។…

Read article
ព្រះទ្រង់ដេញតាមយើង ជាប្រាកដ

ប្រាកដជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា នឹង​ជាប់​តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់​អស់១ជីវិត​ខ្ញុំ។ ទំនុកដំកើង ២៣:៦ កាល​ប៉ុន្មាន​ឆ្នាំមុន បុរស​ម្នាក់​កំពុងតែ​ដើរ​នៅ​ចម្ងាយ៥០ម៉ែត្រ ខាងមុខ​ខ្ញុំ។ ខ្ញុំ​អាច​មើលឃើញ​គាត់​កំពុង​មាន​កញ្ចប់​ឥវ៉ាន់​កាន់​ពេញដៃ។ ភ្លាម​ៗ​នោះ គាត់​ក៏បាន​ជំពប់​ជើង​ដួល ជ្រុះ​របស់របរ​ទាំងអស់​នោះ​ទៅលើ​ដី។ មនុស្ស​ពីរបី​នាក់ បាន​ជួយ​លើក​គាត់ ហើយ​ជួស​រើស​របស់​ដែល​គាត់​បាន​ជ្រុះ។ តែ​ពួក​គេ​មិនបាន​ឃើញ​កាបូប​លុយ​របស់​គាត់​ទេ។ ខ្ញុំ​ក៏បាន​រើស​កាបូប​លុយ​គាត់ ហើយ​ប្រញាប់​រត់​តាម​ពីក្រោយ​បុរស ដែល​ខ្ញុំ​មិនដែល​ស្គាល់​នោះ ដោយ​សង្ឃឹមថា នឹង​បាន​ប្រគល់​របស់​ដែល​គាត់​បាន​ជ្រុះ​នោះ ទៅ​គាត់។ ខ្ញុំ​ក៏​ស្រែកហៅ​គាត់​ថា “លោក លោក!” ហើយ​ទីបំផុត​គាត់​ក៏បាន​ឮ​ខ្ញុំ។ ពេល​ខ្ញុំ​ទៅ​ទាន់​គាត់ គាត់​ក៏បាន​ងាក​មករ​ក​ខ្ញុំ។ ខណៈ​ពេល​ដែល​ខ្ញុំ​ហុច​កាបូប​លុយ​ទៅ​គាត់ ខ្ញុំ​មិនដែល​ភ្លេច​ទឹកមុខ​របស់​គាត់ ដែល​បង្ហាញ​ចេញ​នូវ​ភាព​ធូរស្រាល​ក្នុង​អារម្មណ៍ និង​ការ​ដឹងគុណ។ ការ​តាម​ពីក្រោយ​នេះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ “តាម” នៅក្នុង​ព្រះគម្ពីរ ដែល​មានន័យ​ផ្សេង​ពី​នេះ។ បទ​គម្ពីរ​ទំនុកដំកើង ជំពូក២៣ បាន​ចែងថា “ប្រាកដជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា នឹង​ជាប់​តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់​អស់១ជីវិត​ខ្ញុំ”(ខ.៦)។ ហើយ​ក្នុង​ព្រះគម្ពីរ​ភាសា​ហេព្រើរ ពាក្យ​ដែល​ប្រែ​មក​ថា “ជាប់​តាម” គឺ​មាន​ន័យ​ថា “ដេញ​តាម ឬ​ដេញ” ដូច​សត្វ​ឆ្កែចចក​ដេញ​តាម​សត្វ​ចៀម​អញ្ចឹង​ដែរ។…

Read article
ការរង់ចាំ ដោយចិត្តរំពឹង

គាត់ … ប្រកាសប្រាប់​ពី​ព្រះ​ឱរស ដល់​អស់អ្នក​ដែល​នៅ​រង់ចាំ​សេចក្តី​ប្រោស​លោះ​នៅ​ក្រុង​យេរូសាឡិម។ លូកា ២:៣៨ នៅ​ថ្ងៃ​ដ៏​មមាញឹក មុន​ពេលថ្ងៃ​ណូអែល​មកដល់ ស្ត្រី​ចំណាស់​ម្នាក់​បាន​ទៅ​ការិយាល័យ​ប្រៃសណីយ៍​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ។ នៅ​ទីនោះ​មាន​មនុស្ស​កកកុញ​កំពុង​រង់ចាំ​វេន​ទទួល​សំបុត្រ​ម្តង​ម្នាក់។ បុគ្គលិក​ប្រៃសណីយ៍​ដែល​កំពុង​មានចិត្ត​អត់ធ្មត់ បានឃើញ​គាត់​ផ្លាស់​ទី​យឺតៗ ហើយក៏​បាន​និយាយ​ស្វាគមន៍​គាត់​ថា “សូ​ស្តី នារី​វ័យក្មេង!” ពាក្យ​សម្ដី​របស់​គាត់​មាន​ភាព​ស្និទ្ធស្នាល តែ​អ្នកខ្លះ​ប្រហែលជា​គិតថា គាត់​កំពុងតែ​ប្រាប់​ស្ត្រី​ចំណាស់​នោះ​ថា “ការ​មាន​វ័យក្មេង ល្អ​ជាង​ការ​មាន​វ័យចាស់”។ ព្រះគម្ពីរ​បាន​លើកទឹកចិត្ត​យើង ឲ្យ​យល់ឃើញ​ថា ការ​មាន​វ័យចាស់​អាច​បណ្តាល​ចិត្ត​យើង​ឲ្យ​មាន​ក្តី​សង្ឃឹម។ កាល​លោក​យ៉ូសែប និង​នាង​ម៉ារា​នាំ​ព្រះ​ឱរស​យេស៊ូវ​ ថ្វាយ​ដល់​ព្រះ(លូកា ២:២៣ និក្ខមនំ ១៣:២,១២) មាន​អ្នកជឿ​វ័យ​ចំណាស់​ពីរ​នាក់​បាន​ក្លាយជា​តួអង្គ​ដ៏​សំខាន់។ ពី​ដំបូង លោក​ស៊ីម្មាន ដែល​បាន​រង់ចាំ​ព្រះ​មែ​ស៊ី​យាង​មក​អស់​ជាច្រើន​ឆ្នាំ ក៏បាន​បី​ព្រះអង្គ “ហើយ​សរសើរ​ដល់​ព្រះ ដោយ​ពាក្យ​ថា ឥឡូវនេះ ឱ​ព្រះ​ដ៏​ជា​ម្ចាស់​អើយ សូម​បើកឲ្យ​បាវបំរើ​ទ្រង់​ទៅ​ដោយ​សុខសាន្ត តាម​ព្រះបន្ទូល​ទ្រង់​ចុះ ដ្បិត​ភ្នែក​ទូលបង្គំ​បានឃើញ​សេចក្តី​សង្គ្រោះ​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​រៀបចំ​នៅមុខ​បណ្តាជន​ទាំងឡាយ”(លូកា ២:២៨-៣១)។ បន្ទាប់មក អ្នកស្រី​អា​ណ ជា​ហោរា​ស្រី ដែល “មាន​វ័យចាស់​យ៉ាង​ខ្លាំង”(ខ.៣៦) ក៏បាន​មក​ទីនោះ​ដែរ នៅពេល​ដែល​លោក​ស៊ីម្មាន​កំពុង​ជជែកគ្នា ជាមួយ​នាង​ម៉ារា និង​លោក​យ៉ូសែប។ គាត់​ជា​ស្ត្រី​មេម៉ាយ​ដែល​ធ្លាប់​រៀបការ​បាន​តែ​៧ឆ្នាំ ហើយក៏​បាន​រស់នៅ​ក្នុង​ព្រះវិហារ ពេល​គាត់​មាន​អាយុ៨៤ឆ្នាំ។…

Read article
ហេតុអ្វីព្រះទ្រង់អនុញ្ញាតឲ្យគ្រោះមហន្តរាយកើតឡើង?

ព្រះអម្ចាស់​មិនបាន​សន្យា​ថា យើង​នឹង​មាន​សេរីភាព​រួចផុត​ពី​ទុក្ខវេទនា ក្នុង​ការរស់នៅ ក្នុង​លោកិយ​នេះ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូម​លើក​ឡើង​អំពី​សេចក្តី​ពិត​នៃ​ព្រះគុណ​ព្រះ​ ដែល​បាន​បង្រៀន​យើង ឲ្យ​មាន​ទស្សនៈ​ត្រឹមត្រូវ អំពី​សោកនាដកម្ម និង​គ្រោះ​មហន្តរាយ។ អត្ថបទ មាន​ជន​ស្លូតត្រង់១៨នាក់ កំពុង​តែ​រស់​នៅ​ក្នុង​អគារ​មួយ​ខ្នង ហើយ​អគារ​នោះ​ក៏បាន​រលំ។ ហើយ​គេ​ប្រហែលជា​ចង់​សួរ​ថា “ហេតុអ្វី​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើតឡើង?” ព្រះយេស៊ូវ​ឆ្លើយ​ថា “ហេតុអ្វី​ព្រះ​ទ្រង់​មិន​គួរ​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើតឡើង?” ហើយ​សំណួរ​ដែល​អ្នក​គួរតែ​សួរ​នោះ​គឺ ហេតុអ្វី​ព្រះវិហារ​នោះ​មិនបាន​ដួល​រំលំ​មក​លើ​ក្បាល​អ្នក។ បើ​អ្នក​ពិតជា​ជឿ​ថា យើង​រស់នៅ ដោយសារ​ព្រះគុណ​ព្រះ នោះ​អ្នក​ត្រូវ​ឆ្លើយតប​ថា មូលហេតុ​ដែល​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើតឡើង គឺ​ដោយសារ​ព្រះអង្គ​មិនបាន​សន្យា​ថា យើង​នឹង​មាន​សេរីភាព​រួចផុត​ពី​សោកនាដកម្ម ក្នុង​ការ​រស់​នៅ​ក្នុង​លោកិយ​នេះ​ឡើយ។ ព្រះអង្គ​មិនបាន​សន្យា​ថា យើង​នឹង​មាន​សេរីភាព​រួចផុត​ពី​ការ​ស្លាប់ ដោយសារ​ដួល​រំលំ​ព្រះវិហារ ឬ​អគារ​ខ្ពស់​កប់​ពីលើ​យើង ព្រោះ​ព្រះអង្គ​មិនបាន​ជំពាក់​សេរីភាព​នោះ នឹង​យើង​ឡើង តែ​យើង​ទៅវិញ​ទេ​ដែល​ជំពាក់​ព្រះអង្គ ដោយ​មិន​អាច​សង​រួច។ ហើយ​ព្រះយេស៊ូវ​ក៏​បាន​ព្រមាន​ខ្លាំង​ៗ​ថា “អ្នករាល់គ្នា​ក៏​នឹង​ត្រូវ​វិនាស​អស់​កល្ប​ជានិច្ច” បើសិនជា​មិន​ប្រែចិត្ត​ទេ​នោះ។

Read article
ការពឹងផ្អែកព្រះអង្គ ជារៀងរាល់ថ្ងៃ

សូម​ប្រទាន​អាហារ​ដែល​យើងខ្ញុំ​ត្រូវការ​នៅ​ថ្ងៃនេះ។ ម៉ាថាយ ៦:១១ នៅ​ពេល​ព្រឹក​ថ្ងៃមួយ កូន​ៗ​របស់​ខ្ញុំ ដែល​មាន​អាយុ​ក្មេង​ជាងគេ បានសម្រេច​ចិត្ត​ក្រោក​ពីព្រលឹម ដើម្បី​រៀបចំ​អាហារ​ពេលព្រឹក​ញាំ​ដោយខ្លួនឯង។ ដោយសារ​ខ្ញុំ និង​ភរិយា​ខ្ញុំ​មានការ​ហត់នឿយ ក្នុង​ការ​ធ្វើ​ការ​ងារ​ពេញ​មួយ​សប្តាហ៍ យើង​ក៏បាន​ព្យាយាម​គេង​ឲ្យបាន​យូរ​បន្តិច យ៉ាងហោចណាស់​ដល់ម៉ោង ៧ព្រឹក នៅ​ថ្ងៃសៅរ៍​នោះ។ ភ្លាម​ៗ​នោះ សម្លេង​ធ្លាក់​បែក​ចាន លាន់ឮ​ខ្លាំង ចេញពីផ្ទះ​បាយ​មក។ ខ្ញុំ​ក៏បាន​ប្រញាប់​ងើប​ពី​គ្រែ ហើយ​ចុះ​មក​ជាន់​ខាងក្រោម ឃើញ​ចានគោម​មួយ​បែក និង​ទឹកដោះគោ​កំពប់​ពេញ​កម្រាលឥដ្ឋ ហើយ​កូន​របស់ខ្ញុំ ឈ្មោះ​យ៉ូណាស(Jonas) អាយុ​៥​ឆ្នាំ កំពុងតែ​ព្យាយាម​បោសសម្អាត​ភាព​រញ៉េរញ៉ៃ​នៅ​លើ​កម្រាលឥដ្ឋ ដោយ​អស់សង្ឃឹម។ កូន​ៗខ្ញុំ​កំពុងតែ​ឃ្លាន តែ​ពួក​គេ​បានសម្រេច​ចិត្ត​មិន​សុំ​ជំនួយ​ពី​យើង។ ផ្ទុយទៅវិញ ពួក​គេ​បាន​ជ្រើសរើស​យក​ភាព​ឯករាជ្យ ហើយ​ជា​លទ្ធផល ពួក​គេ​មិន​ទទួល​បាន​ការញាំ​អាហារ ដោយចិត្ត​រីករាយ​នោះ​ឡើយ។ តាម​ធម្មជាតិ​របស់​មនុស្ស គេ​ចង់​ឲ្យ​ក្មេងៗ​ចម្រើន​វ័យ​ធំឡើង ចេញពី​ការពឹងផ្អែក​លើ​ឪពុក​ម្តាយ ទៅ​រក​ភាព​ឯករាជ្យ។ តែ​ក្នុង​ទំនាក់ទំនង​ជាមួយ​ព្រះ ការ​មាន​ភាព​ពេញវ័យ​គឺ​មានន័យថា យើង​ចាកចេញ​ពី​ភាព​ឯករាជ្យ ទៅ​រក​ការពឹងផ្អែក​លើ​ព្រះអង្គ​វិញ។ ការអធិស្ឋាន​គឺជា​មធ្យោបាយ​ដែល​យើង​ត្រូវ​ប្រើ ដើម្បី​ពឹងផ្អែក​លើ​ព្រះអង្គ។ កាល​ព្រះយេស៊ូវ​បង្រៀន​សិស្ស​ព្រះអង្គ ក៏ដូចជា​យើង​រាល់គ្នា ដែល​ជឿ​ព្រះអង្គ ឲ្យ​អធិស្ឋាន​ថា “សូម​ប្រទាន​អាហារ​ដែល​យើងខ្ញុំ​ត្រូវការ​នៅ​ថ្ងៃនេះ”(ម៉ាថាយ ៦:១១) គឺ​ព្រះអង្គ​កំពុង​បង្រៀន​ឲ្យ​អធិស្ឋាន តាមរបៀប​ពឹងផ្អែក​លើ​ព្រះអង្គ។ ពាក្យ “អាហារ”…

Read article