You are here:
មុខងារផ្គត់ផ្គង់

នៅពេល​លោក​សាវ័ក​ប៉ូល​បាន​ផ្តល់ដំ​បូន្មាន​មួយចំនួន ស្តី​ពី​ការ​ហ្វឹក​ហាត់​សេចក្តី​ជំនឿ របស់​យើងរា​ល់​គ្នាយ៉ា​ងដូ​ច​ម្តេច ក្នុង​នាម​ជា​អវយវះ​នៃ​រូប​កាយ​របស់​ព្រះគ្រី​ស្ទ (រ៉ូម 12:3-8) ហើយ​លោក​បាន​បញ្ផាក់យ៉ាង​ច្បាស់​លាស់ ពី​គុណ​តម្លៃ​នៃមុ​ខងា​រ​ផ្គត់​ផ្គង់​ទៀត​ផង។ លោក​បាន​ចាប់​ផ្តើម ដោយ​ប្រើពា​ក្យ​ថា យើ​ង​រាល់​គ្នា​គួរ​តែ ​គំនិត​យោបល់​ផ្ទាល់​ខ្លួន(ខ.3)ហើយ​លោក​បាន​បញ្ផាក់​បន្ថែម​ ចូរគិតបែ​ប​ឱ្យ​មាន​គំនិត​នឹង​ធឹង និង​ស្រឡាញ់​ឥត​ពុត​មាយា ៖ “ខាង​ឯ​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នាទៅ​វិ​ញទៅ​ម​កចុះ​ ខាង​ឯ​សេចក្តី​រាប់​អាន ​នោះឱ្យ​ខំរាប់​អា​ន​គេ​ជា​មុន” (ខ.10)។ ឬ​ដូច J. B. Phillips បក​ប្រែឃ្លា​នេះ​ថា “ចូរ​ឱ្យ​អ្នក​ដទៃ​ជឿទុ​ក​ចិត្ត​ដោយ​សុខ​ចិត្ត” ។ ដែល​មាន​អំណោយ​ទាន និង​សមត្ត​ភាព​ផ្សេង​ៗ​របស់​យើង ដែល​បាន​ប្រទាន​មក​យើង ដោយ​ព្រះ​គុណ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​ត្រូវ​ប្រើប្រា​ស់​តាម​ខ្នាត​នៃ​សេចក្តី ជំ​នឿ(ខ.3,6) ក្នុងន័យ​ស្រឡាញ់ និង​បំរើ​ព្រះ​គ្រីស្ទ មិន​មែន​សំរាប់​សម្គាល់​លក្ខណះបុ​គ្គល​ឡើយ ។ សូម​ឱ្យ​ព្រះ​ជាម្ចា​ស់អ​នុញ្ញាត​ឱ្យ​យើង​មាន​សមត្ត​ភាព​ផ្គត់​ផ្គង់​នូវ​កិច្ចកា​រ​ណាមួ​យ ដែល​ព្រះ​ទ្រង់​ត្រាស់​ហៅយើ​ង។ គោល​ដៅ​ធំ​បំផុត គឺ​ជា​សិរីល្អ​របស់​ទ្រង់ មិន​មែន​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​យើង​ទេ ។—David McCasland

Read article
មេសេះ និងក្មេងប្រុស

នៅពេ​ល​ខ្ញុំ​អាយុបា​ន 5ឆ្នាំ ឪពុករ​ប​ស់ខ្ញុំ​បា​នស​ម្រេចចិត្តថា​ ខ្ញុំត្រូ​វមា​ន​សេះមួ​យក្បា​ល​ផ្ទាល់​ខ្លួន សំរាប់​មើល​ថែរ។ ដូច្នេះ គាត់​បាន​ទិញ​មេសេះចំ​ណាស់​មួយ​ក្បាល ហើយ​ដឹកម​ក​ផ្ទះ​ប្រគល់​ឱ្យ​ខ្ញុំ។ ខ្ញុំ​បាន​ដាក់​ឈ្មោះមេ​សេះនោះ​ថា ឌីឃ្សី។ ឌីឃ្សី គឺជា​សត្វ​គួ​រ​ឱ្យខ្លា​ច​សំរាប់​ក្មេង​ដែល​មាន​អាយុ​ស្របាល​ហ្នឹង ហើ​យ​មាន​មាឌ​តូច​ល្អិត​។ គ្មាន​កែប​តូច​ល្មម និង​គ្មាន​ឈ្នាន់​កែប​ខ្លី​ល្មមសំ​រាប់​ខ្ញុំ​ជិះ​ទេ ដូច្នេះ​ខ្ញុំជិះ​សេះគ្មាន​កែ​បគ្រ​ប់​ពេល ។ ឌីឃ្សី មាន​មាឌ​ក្រម៉ាប់​ៗ មាន​ន័យ​ថា ជើង​របស់​ខ្ញុំក​ន្ឋែក​ត្រង់​នៅ​លើខ្ន​ង​សេះ វា​មាន​ភាព​លំបាក​ខ្លាំង​ពេល​ដែល​ជិះ​ច្រកគៀ​វ។ នៅ​ពេល​ណាដែ​ល​ខ្ញុំ​ធ្លាក់​ពី​លើ​ខ្នង​សេះ ឌីឃ្សី​ឈប់​យ៉ាង​ស្រួល ហើយ​ក្រឡេក​មើល​ខ្ញុំ និង​រង​ចាំ​ខ្ញុំ​មួយ​សន្ទុះ ដើម្បីឲ្យ​​ខ្ញុំ​ព្យាយា​ម​ឡើង​ជិះ​ម្តង​ទៀត​។ ការ​នេះ​បាន​ធ្វើ​ឱ្យ​ខ្ញុំស្ញើ​ចស​រសើរ​នូវ​លក្ខណៈ​ស​ម្បត្តិរ​បស់​វា គឺ​វា​មានសេ​ចក្តី​អត់​ធ្មត់យ៉ា​ង​អស្ចារ្យ។ ម៉្យាង​ទៀត​ខ្ញុំ​មាន​សេចក្តី​អត់​ធ្មត់​តិច​ជាង​ឌីឃ្សី។ វា​ធុញ​ទ្រាន់​ចំពោះអា​ម្មរណ៍ ឆេវឆាវ​ដូច​ក្មេង​របស់​ខ្ញុំ ដោយ​ចេះ​ទាំង​ទ្រាំ​ទ្រ និង​អត់​ធ្មត់​គ្រប់​យ៉ាង មិ​ន​ចេះស​ង​សឹកម្ត​ង​ណាឡើ​យ។ ខ្ញុំ​ប្រាថ្នា​ចង់​ឱ្យ​ខ្លួន​ខ្ញុំមា​ន​សេចក្តី​អត់​ធ្មត់​ដូច​ជា​ឌីឃ្សី​ដែរ ដើម្បី​ឱ្យខ្ញុំ​មើ​លរំ​លង​ហួស​ពីចិ​ត្ត​ប្រកាន់​ខឹង​ឬចិ​ត្ត​ប្រទូស​រាយ។ ខ្ញុំ​បាន​សួរ​ខ្លួន​ខ្ញុំថា​ “តើ​ខ្ញុំមា​ន​ប្រតិ​កម្ម​យ៉ាង​ដូច​ម្តេច នៅ​ពេល​អ្នក​ណាម្នា​ក់ចេះ​តែធ្វើ​ឱ្យ​ខ្ញុំខឹ​ង​សំបា?” តើ​ខ្ញុំ​គួរ​តែត​ប​ឆ្លើយ​ដោយ​ការ​បន្ទាប​ខ្លួ​នឱ​ន​លំទោន ហើយ​និង​អត់​ធ្មត់​ឬ? កូល៉ុស 3:12។ ឬ​ដោយ​ការ​មិន​អត់​ឱន​ឱ្យ​បាន ​និង​ការ​ឈឺ​ចាប់? ចូរ​មើល​រំលង​ពី​ការ​សង​សឹក​។ ចូរ​អត់​ទោស​ឱ្យ​បាន​70​គុណ​7ដង។ ចូរ​ទ្រាំទ្រ​ជា​មួយ​គុណវិ​បត្តិ និង​ភាព​បរ៉ា​ជ័យ។ ចូរ​បង្ហាញនូ​វ​ចិត្ត​មេត្តា សប្បុរស​ចំពោះអ​ស់អ្ន​ក​ដែល​ធ្វើ​ឱ្យ​យើង​ក្តៅក្រ​ហាយ​ខ្លាំង។ ចូរ​បង្កើន​នូវ​ការ​គ្រប់​គ្រង​ព្រលឹង​របស់​យើង នេះគឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះជា​ម្ចាស់។ —David…

Read article
នំភីហ្សាឥតគិតលុយ

លុយ​កាក់ខ្សត់​ខ្សោយ​បន្តិច នៅ​ពេល​អ្នក​រាល់​គ្នា​នៅ​ជា​និស្សិត​សកល​វិទ្យា​ល័យ។ ដូច្នេះ កាល​ណា​មាន​អាហារ​ញ៉ាំឥ​ត​គិត​លុយ នោះ​នឹង​ឃើញ​វត្ត​មាន​និស្សិត​ជា​ច្រើន នៅ​ទីនោះ​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង ។ ប្រសិន​បើ​ក្រុម​ហ៊ុន​មួយ​ចង់​ជ្រើស​រើស​បុគ្គ​លិក​ថ្មី និង​ចង់​ទាក់​ទាញ​និស្សិត​ក្មេង​ៗ​នៅ​ក្នុង​បរិវេណ​សកល​វិទ្យា​ល័យ​ឱ្យ​មក​ធ្វើ​បទបង្ហាញ គឺ​ត្រូវ​ផ្តល់​ឱ្យ​ពួក​គេ​នូ​វនំ​ភីហ្សា​ដោយ​ឥត​គិត​លុយ​។ និស្សិត​មួយ​ចំនួន​រង់​ចាំ​ធ្វើប​ទ​បង្ហាញ សំរា​ប់​តែ​នំ​ភីហ្សា​តែ​ប៉ុណ្ណោះ ក្រោយ​ពេល​ធ្វើ​បទ​បង្ហាញ​ចប់។ មើល​ទៅ​អាហារ​នៅក្នុង​ថ្ងៃ​នេះ ហាក់​ដូច​ជា​សំខាន់​ខ្លាំង​ជាង​ការ​ងារ​សំរាប់​ពេល​អនា​គត​ទៅ​ទៀត ។ ព្រះ​យេស៊ូវ​បាន​ចំអែត​មនុស្ស​500​0​នាក់ ហើយ ​នៅ​ថ្ងៃ​បន្ទាប់​មាន​ម​នុស្ស​ជា​ច្រើន​បាន​តាម​រក​ទ្រង់​(យ៉ូហាន 6:10-11,24-25)។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ជំទាស់​នឹង​ពួក​គេថា​ “អ្នក​រាល់​គ្នារ​ក​ខ្ញុំ មិន​មែន​ដោយ​ព្រោះបា​ន​ឃើញ​ទីសំ​គាល់​ទេ គឺ​ដោយ​ព្រោះ​តែ​បាន​បរិភោគ​នំប៉័ង​ឆ្អែត​ប៉ុណ្ណោះ”(ខ.26)។ ចំពោះ​មនុស្ស​មួយ​ចំនួន អាហារ​ពិត​ជា​សំខាន់​ជាង​ជីវិ​ត​អស់​កល្ប ដែល​ព្រះយេ​ស៊ូវ​បា​ន​បូជាព្រះ​កា​យ​ទ្រ​ង់ទៅ​​ទៀត​។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេថា​ ទ្រង់​គឺ​ជា “នំប៉័ងរ​បស់​ព្រះ​ជា​ម្ចាស់… ព្រះ​អង្គ​ដែល​យាង​ចុះពី​ស្ថា​នសួ​គ៍​មក​ ព្រ​​មទាំ​ងប្រទាន​ឱ្យ​មនុស្ស​លោកបា​នជីវិត​ផង”​(ខ.33)។ អ្នក​ខ្លះមិ​ន​បាន​ជឿ និង​ទទួល​យក​ការប​ង្រៀន​របស់​ទ្រង់​ទេ ថែម​ទាំង​“ដក​ខ្លួន​ថយ​ចេញ​ មិ​ន​តាម​ទ្រង់​ទៀត​ផង”(ខ.66)។ ពួក​គេច​ង់បា​ន​អាហារ ប៉ុន្តែ ពួក​គេមិ​ន​ចង់​បាន​ទ្រង់​ទេ ​ចុះតើ​មាន​អ្វី​ដែលដំ​រូវ​ឱ្យ​ពួក​គេ​ដើរ​តាម​ទ្រង់​ទៅ​ហ្ន៎។ ថ្ងៃ​នេះ​ព្រះយេស៊ូវ​ហៅយើ​ងម​កឯ​ទ្រង់ នោះ​មិ​ន​មែន​ទទួល​យក​ព្រះ​ពរ​នៅក្នុ​ង​ព្រះ​ហស្ត​ទ្រង់​ទេ ប៉ុន្តែ មក​ដើម្បី​ទទួល​យក​នូវ​ជីវិត​អស់ក​ល្ប ហើយ​និង​ដើរ​តាម​ទ្រង់ ទ្រង់​គឺ​ជា​“នំប៉័ង​របស់​ព្រះ​ជា​ម្ចាស់” ។ —Anne Cetas

Read article
ការកើនឡើងនូវភាពប្រទូសរាយ

ការ​ធ្វើ​ដំណើរ​ថ្មី​ៗ​នេះ មាន​អ្នក​បំរើ​ការ​តាម​យន្ត​ហោះ​ម្នាក់​បាន​សួរ​ខ្ញុំ​ថា ខ្ញុំ​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះជា​ញឹក​ញាប់​ទេ។ ពេល​នោះ​ខ្ញុំ​បា​ន​ឆ្លើយ​ថា ខ្ញុំបា​ន​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់​មែន ហើយ​គាត់​បាន​សួរ​ទៀត​ថា“ក្នុង​ខែ​ថ្មី​ៗ​នេះ តើលោ​កចាប់​អារម្ម​ណ៍ថា​ នៅ​លើ​យន្ត​ហោះជាច្រើនមា​ន​មនុស្ស​ចេះ​តែរ​ករឿ​ងឈ្លោះ​ និង​ឈ្លាន​ពាន​លើ​អ្នក​ដទៃ កាន់​តែ​កើន​ឡើង​ៗ​ដែរ​ឬ​ទេ?” ខ្ញុំក៏​បា​នយ​ល់​ព្រម​ជាមួ​យនឹ​ង​គា​ត់​ពីរឿ​ង​នេះផ​ង​ដែ​រ។ ពួក​យើង​ក៏​បាន​បន្ត​ជជែក​គ្នា​ពី​អ្វីខ្លះដែ​លអា​ច​ជួយ​ដោះស្រា​យរឿ​ង​ហេតុ​ដែល​បាន​កើត​ឡើង​នេះ​បា​ន។ មាន​កត្តា​ជា​ច្រើន​ដូច​ជា បង្កើន​កំ​លាំង​សន្តិ​សុខ តម្លើង​ថ្លៃជា​ងនេះ​ បន្ថែម​សេវា​កម្ម​បំរើ​ពី​បី​មុខ​ទៀត និង​បង្កើត​ការ​អាក់​អន់​ចិត្ត​ពេល​ធ្វើ​ដំណើរ។ ជាក់ ​ស្តែងណា​ស់ ការ​សន្ទ​នារ​បស់​ពួក​យើ​ង​ ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ម្នាក់​បាន​កាត់​ផ្តាច់ ដោយសារ​គាត់​ប្រកែក​មិន​ព្រម​អង្គុយ​កៅ​អី​របស់​ខ្លួន​ដែល​បានកំ​ណត់​រួច ពីព្រោះគា​ត់​ចូល ​ចិត្ត​អង្គុយ​កន្លែង​រប​ស់អ្ន​ក​ដទៃ​ជាកា​រប្រ​សើរ​ជាង! នៅ​ពេល​យើងរា​ល់​គ្នា ជួយ​ប្រទះ​នូវ​កំហឹង ​ហើយ​និង​ការ​រក​រឿង​ប្រទូស នោះ​អ្នក​ដើរ​តា​ម​ព្រះ​យេស៊ូវ​ត្រូវ​ខំ​ឱ្យក្លា​យ​ជា​អ្នក​សន្តិ​ភាព។ លោក​ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​ឱ្យ​ពួក​ជំនុំ​នៅ​ក្នុង​ទីក្រុង​រ៉ូម ដោយ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​ការ​នេះថា ​“ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឱ្យ​ខំ​នៅ​ជា​មេត្រីនឹ​ង​ម​នុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន” (រ៉ូម 12:18)។ តើ​វា​មាន​អត្ថ​ន័យ​យ៉ាង​ដូច​ម្តេច? ចំពោះ​រឿង​មួយ​នេះ វា​មាន​អត្ថ​ន័​យ​ថា យើង​គ្រប់​រូប​ត្រូវ​តែចេះ​គ្រប់​គ្រ​ង​នូវ​​អ្វីដែ​ល​យើងអា​ចគ្រ​ប់​គ្រង​បាន ​។ យើង​មិន​អាច​គ្រប់​គ្រ​ងនូ​វអាកប្ប​កិរិយា​របស់​អ្នក​ដទៃ​បាន​ឡើយ ប៉ុន្តែ​យើ​ងចេះ​គ្រប់​គ្រង​នូវ​ការ​តប​តរ​បស់​យើង​បាន។ នៅ​ពេល​ណាយើ​ងជួ​ប​ប្រទះ​នូវ​កំហឹង ឬ​អកប្ប​កិរិយា​សន្សំ​រឿង​ដែល​បាន​កើត​មាន​នៅជុំ​វិញ​យើង នោះ​យើ​ងអា​ច​បង្ហា​ញចេ​ញ​នូ​វចិ​ត្ត​មេត្រី​ភាព ដោយ​ការ​ឆ្លើយ​តប​យ៉ាង​គួរ​សម​ជា​មួយ​និង​កិរិយា​មាយាទស​ន្សំ​សុខ​។ ក្នុង​ន័យ​បែប​នេះ យើង​នឹង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ឥរិយាបថ​រប​ស់ព្រះ​អ​ង្គស​ង្គ្រោះ​របស់​យើង​ ក្នុង​ពិភព​លោក​ដែល​ពោ​ពេ​ញទៅ​ដោយ​ការ​ប្រទូស​រាយ​យ៉ាង​ជោរ​ជន់ ។ –Bill Crowder

Read article
រំភើប

ពាក្យ​ស្លោក​ដែល​ពេញ​និយម​មួយ​និយាយ​ថា “ជិវិត​មិន​ត្រូវ​បាន​គេ​វាស់​ស្ទង់​ ដោយចំនួន​នៃ​ចលនា​ដង្ហើម​ដែល​យើង​ដក​នោះឡើ​យ ប៉ុន្តែ​ វា​ត្រូវ​បាន​គេ​វាស់​ដោយ​ឱកាស​ដែល​ធ្វើ​ឱ្យ​ចិត្ត​របស់​យើង​រំភើប​រី​ក​រា​យ​ទៅ​វិញ”។ ខ្ញុំ​ឃើញ​ឃ្លា​នេះ​នៅ​គ្រប់​ទី​កន្លែង និង​នៅ​លើ​អាវយឺ​ត​ដែល​ជាចំ​ណែក​មួយនៃ​សិ​ល្បះ។ វា​គឺ​ជា​ឃ្លាដែ​លស្រួ​ល​ចាំ ប៉ុន្តែ​ ខ្ញុំគិត​ថា វា​គឺ​ជា​ឃ្លាដែ​លនាំ​ឱ្យ​យល់​ខុស ។ ប្រសិន​បើ​យើង​វាស់​ស្ទង់​មើល​ជីវិត​ដោយ​ឱកាស រំភើប​រី​​ករា​យ នោះ​យើង​ប្រាកដជា​មិ​នយ​ល់ពី​ឱ​កាស​សាមញ្ញ​ៗ ឡើយ។ រីឯ​ការ​ហូប​ចុ​ក គេង ហើយ​និង​ការ​ដក​ដង្ហើម​ចេញ​ចូល ទាំង​នេះ​ហាក់​ដូច​ជា​រឿង​ដែល​សាមញ្ញ​ៗ ដែល​យើង​កំពុង​តែ​នៅ​ជា​មួយ​រាល់​តែ​ថ្ងៃ ហើយ​វា​ជារឿ​ង​ធម្មតា​មិន​ចាំបាច់​គិ​ត​ច្រើន​ឡើយ។ ទោះ​បី​យ៉ាង​នេះ​ក្តី ពួក​វា​ក៏​មិន​មែន​ជារឿ​ង​ដែល​សាមញ្ញ​ពេក​ដែរ។ គ្រប់​ម៉ាត់ គ្រប់​ពេល ដែល​ដក​ដង្ហើម​គឺ​ជាភា​ព​មហា​អស្ចារ្យ។ តាម​ការ​ពិត​ទៅការ​មាន​ដង្ហើមគឺ​ជា​អ​ព្ភូតហេតុ​ដ៏​អស្ចារ្យ​ច្រើន​ដង​​ជាង​អ្វី​មួយ ​ដែ​ល​ធ្វើឱ្យ​ចិ​ត្ត​របស់​យើង​សប្បាយ​ភ្លើត​ភ្លើន។ ស្តេច​សាឡូម៉ូន ​ប្រហែ​ល​ជាគា​ត់​មា​នឱ​កាស​សប្បាយ​ភ្លើត​ភ្លើន​ច្រើន​ជាង​អ្នក​ណាៗ​ទាំ​ង​អស់។ លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​បាន​ហាម​ឃាត់​ចិត្ត​មិ​នឱ្យ​មាន​សេចក្តី​អំណរ​ណាមួ​យ​ទេ”(សាស្តា​ 2:1-11)។ ទោះយ៉ា​ង​នេះ​ក្តី លោក​បាន​និយាយ​ចំអក​ឡក​ឡើយ​ពី​រឿង​នេះថា​ “ដ្បិត​ការ​ទាំ​ង​អស់​នេះ​ សុទ្ឋ​តែឥ​ត​ប្រយោជន៍ ហើយ​ជា​អសារ​ឥត​ការ​​ទទេ” (ខ17)។ មួយ​ជី​វិត​របស់​ស្តេច​សាឡូម៉ូន​បាន​រំលឹក​យើង​រាល់​គ្នាថា​ រឿង​ដែល​សំខាន់ នោះ ​ត្រូវ​ស្វែង​រក​អំណរ​នៅក្នុ​ងកិ​ច្ចការ​សាមញ្ញ​ៗ ដែល​យើង​ធ្វើ ដ្បិត​វា​គឺជា​រឿ​ងដ៏​អ​ស្ចារ្យ​ពិត​ប្រាកដ។ ​កិច្ចការ​ដែល​ធំ​ជាង នោះ​មិន​ប្រាកដថា​ល្អជា​ងទេ​។ ហើយកា​រ​ដែល​ច្រើន​ជាង នោះ​ក៏​មិន​ប្រាកដ​ថាជា​កា​រធ្វើ​ឱ្យ​ប្រសើ​រ​ឡើង​នោះដែ​រ។ រីឯ​ការដែ​ល​រវ​ល់ច្រើ​ន​ជាង នោះក៏​មិ​នបា​នធ្វើ​​ឱ្យ​យើង​កាន់​តែ​សំខាន់​ឡើង​នោះ​ទេ។ ជំនួស​ឱ្យ​ការ​ស្វែង​រក​នូវ​អត្ថន័​យ​នៃ​ឱកាស​សប្បាយ​ភ្លើត​ភ្លើន នោះ​យើង​រាល់​គ្នា គួរ​តែ​ស្វែង​យល់​ពី​អត្ថន័​យ…

Read article
អាជីវកម្មដែលមានហានិភ័យ

នៅលើ​កាត​ជូន​ពរ​បុណ្យណូ​អែល​មួយ​ចំនួន ដែល​អ្នក​នឹង​ទទួ​លបា​ន​នៅ​ឆ្នាំនេះ​មុ​ខជា នឹង​មាន​រូប​បុរស​ម្នាក់​ដែល​ឈរ​នៅ​ពី​ក្រោយ​ស្មា​រប​ស់នា​ង​ម៉ារី គឺ​ជាមនុស្ស​ម្នាក់ ដែល​បាន​បង្ហាញ​ចេញ​នូវ​កា​រយ​ក​ចិត្ត​ទុក​ដាក់ចំពោះ​ព្រះ​ឱរស់​យេស៊ូ​វ។ ឈ្មោះ​រប​ស់គា​ត់​គឺ យ៉ូសែប ។ ក្រោយ​ពី​ថ្ងៃ​កំណើត​ព្រះ​យេស៊ូវ​គ្រី​ស្ទ​មក លោកយ៉ូសែប មិន​សូវ​បាន​ឮ គេនិ​យាយ​អំ​ពីគា​ត់ម្ត​ងទៀ​តឡើ​យ។ ប្រសិន​បើយើង​មិ​នបា​នដឹ​ង​រឿង​នៅ​លើកា​តជូ​នព​រ​នេះច្បា​ស់​ទេ នោះ ​យើង​គិត​ថា​ លោក​យ៉ូសែប គឺ​ជា​ម្នាក់​នៅ​ជិត​កន្លែង​ដែល​ព្រឹត្តិ​ការណ៍​មួយ​កើត​ឡើង​មិន​សំខាន់​ឡើយ ឬ​បើ​ជា​ការ​ចាំបា​ច់ណា​ស់ គាត់​ជា​អ្នក​ជួយ​ធ្វើ​ឱ្យ​ព្រះយេស៊ូវ​ប្រកាស​ថា​ប្រសូត​មក​តាម​ដំណ​វ​ង្សហ្លួ​ងដេ​វី​ឌប៉ុ​ណ្ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក្នុង​សាច់​រឿ​ង​នេះ មុខងា​រ​ដែល​លោ​កយ៉ូ​សែ​ប បាន​សម្តែង​គឺ​មាន​សា​រៈសំ​ខាន់​ខាង​ផ្នែក​យុទ្ឋ​សាស្ត្រ​ស​ម្បើមណា​ស់។ ប្រសិន​បើ​លោក​មិន ​បាន​ស្តាប់​តា​មប​ង្គាប់​រ​បស់​ទេ​វតា​ឱ្យយ​ក​នាង​ម៉ារា​ធ្វើ​ជា​​ប្រពន្ឋ (ម៉ាថាយ 1:20) ​នោះលោ​ក​បាន​ដា​ក់បេ​សកម្ម​រប​ស់ព្រះ​យេ​ស៊ូវ​ក្នុ​ងហា​និភ័យ​មួយ បើ​តាម​ការ​ស្មាន​ទុក​ជា​មុ​នរ​ប​ស់​មនុ​ស្សយើ​ង។ ហើយ​រី​ឯកា​រ​យ​កនា​ង​ម៉ារី​ធ្វើ​ជាប្រ​ព​ន្ឋវិ​ញ ក៏​ជា​កិច្ច​កា​រដែល​មាន​ហានិភ័យ​ដែរ។ បើមា​ន​រឿង​ផ្ស​ព្វ​ផ្សាយ​ចេ​ញទៅ​ក្រៅ​ថា ​លោកធ្វើ​ជា​ឪពុ​ក​ទារ​ក​ម្នាក់​មុន​រៀប​ការ នោះគេ​រា​ប់គា​ត់​ថាបំ​ពាន់​លើច្បា​ប់​រប​ស់ជ​ន​ជា​តិយូ​ដា​យ៉ាង​ធ្ង​ន់ធ្ងរ និ​ងធ្វើ​ឱ្យគា​ត់​អា​ម៉ាស​មុខ​ជាសា​រធារណៈ​ទៀត​ផង។ រហូត​មក​ដល់​ពេ​លនេះ​ យើង​រាល់​គ្នា​មា​នកា​រ​ដឹង​គុ​ណចំពោះលោ​ក ដែល​សុខ​ចិ​ត្តប្រ​ថុយ​ដា​ក់កិ​ត្ត​យស​រប​ស់លោ​ក​ ដើម្បីចូ​លរួ​ម​ចំណែ​ក និង​ជួយសម្រួល​ដល់​កា​រផ្ស​ព្វផ្សា​យ​កិច្ច​ការ​រប​ស់ព្រះ​ជា​ម្ចា​ស់ ។ ក្នុងចំ​ណោម​យើង​រា​ល់គ្នា​​ភាគ​ច្រើន​មាន​លក្ខណៈស្តួ​ចស្តើ​ង​ណាស់ បើ​ប្រៀប​ជា​មួយ ​អ្នក​សម្តែង​កំពូ​លៗ​ក្នុ​ង​លោកី​យនេះ​​។ សូម្បី​យ៉ាង​នេះ​ក្តី យើង​រាល់​គ្នា​បាន​ត្រា​សហៅ​ឱ្យ​ស្តា​ប់​បង្គា​ប់តា​ម។ អ្នក​ណាទៅ​ដឹ​ងថា​មា​នអ្វី​ខ្លះ​ដែល​ព្រះ​ជាម្ចា​ស់​បាន​រក្សា​ទុក កាល​ណាយើ​ង​សុខ​ចិត្ត​ចុះចូ​លចំ​ពោះព្រះ​ហ​ឬទ័​យ​រប​ស់​ព្រះជា​ម្ចា​ស់ សូម្បី​តែពេ​ល​ខ្លះ​កិច្ចកា​រ​នេះនាំ​ម​កហា​និភ័យ​ដល់​យើង​រាល់​គ្នា​ក៏​ដោយ!__ Joe Stowell

Read article
តើមានអ្វីខ្លះដែលចង់ឱ្យអញប្រទានដល់ឯង ?

ខ្ញុំ​ធ្លាប់​បាន​ប្រាប់​ថា​ មាន​​រឿង​“សេចក្តី​ប្រា​ថ្នា​បីយ៉ា​ង” ឃើញ ​មាន​ស្ទើរ​តែ​គ្រប់​វ​ប្បធម៌​ទាំង​អស់ គឺ​មាន​ដំណើរ​រឿង​ស្រដៀង​គ្នា​ទាំង​អស់។ អ្នក​បំពេ​ញកុ​សល​ម្នា​ក់លេ​ចម​ក ហើយ​ស្ម័គ្រ​ចិត្ត​ព្រ​មឱ្យ​នូ​វសេ​ចក្តី​ប្រា​ថ្នាបី​យ៉ា​ង​ ទៅដ​ល់​អ្នក​ទទួលដោ​យឥ​ត​សង្ស័យ។ ការ​ពិត​ទៅ​ រឿង​ទាំ​ង​នេះតែ​ង​តែជួ​ប​ប្រ​ទះ​​ជាញឹក​ញាប់ ដើម្បីផ្ត​ល់នូ​វ​គំនិ​តយោ​បល់​ឱ្យ​យើង​ទាំង​អស់​គ្នា ដែល​ចង់​បាន​អ្វី​មួយ​ដែល​យើង​មិន​អាច​មាន ​ដោយខ្លួនឯង​បា​ន ។ សូម្បី​តែ​នៅក្នុ​ង​ព្រះ​គម្ពីរ​ក៏​មាន​រឿង “សេចក្តី​ប្រាថ្នា”​ដែ​រ រឿង​នេះ​បាន​កើ​តឡើ​ង​ ក្នុង​យប់​មួយ​ដែ​ល​ព្រះ​អម្ចាស់​បាន​លេ​ចម​ក​សា​ឡូម៉ូន​ក្នុង​សុបិន្ត​និមិត្ត ហើយ​ទ្រង់ ​មាន​បន្ទូ​ល​មក​កាន់​គា​ត់ថា​ “ចូរ​សូម​អ្វី​ដែល​ច​ង់​ឱ្យអ​ញ​ប្រទាន​ដល់​ឯង​​ចុះ?”(១ពង្សាវតាក្សត្រ 3:5)។ សាឡូម៉ូន​អាច​សូម​អ្វី​ៗ​បា​ន ដូច​ជា ទ្រព្យ​សម្បត្តិ កិត្តិយ​ស និង​ភាព​ល្បីល្បា​ញ ឬ​អំណាច។ តែ​គាត់​បា​នសូ​ម​មិ​នមែ​ន​ជា​រ​បស់ទាំង​អស់​នេះ​ទេ។ គាត់​បាន​ទា​មទា​រ​ឱ្យ​“មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា​”(ខ.9) ឬ “មាន​ចិត្ត​ច​ង់ដឹ​ង” គឺ​ជា ចិត្ត​ដែល​បន្ទាប​ចុះដើ​ម្បី​ស្តាប់ និ​ងរៀ​ន​ពី​ព្រះប​ន្ទូលរ​ប​ស់​ព្រះជា​ម្ចា​ស់។ ធ្វើជា​ស្តេច​នៅក្មេ​ង​តូច ខ្វះ​បទ​ពិសោធន៍ ហើយ​ផ្ទុក​ធ្ងន់​ហួស​ហេតុ​ពេ​ក ដោយ​មាន​កា​រ​ទទួល​ខុស​ត្រូវ​លើ​កា​រគ្រ​ប់​គ្រង​​លើ​ជាតិ​សាសន៍​ដ៏​ធំ នោះទូ​ល​បង្គំ​ត្រូវ​ប្រាជ្ញារ​បស់​ព្រះអ​ម្ចាស់​ដើ​ម្បីគ្រ​ប់​គ្រង​រា​ស្ត្រ​ទាំង​នេះ​ឱ្យបា​ន​ល្អ។ តើ​ខ្ញុំ​ចេះថ្លឹ​ង​ថ្លែង​ដែ​រឬ​ទេ? ប្រសិន​បើ​ព្រះជា​ម្ចា​ស់​មាន​ព្រះ​ប​ន្ទូល​ម​​កកា​ន់ខ្ញុំ​ផ្ទា​ល់ហើយ​ថែម​ទាំ​ង​បាន​សួ​រ​ថា តើ​មាន​អ្វី​ខ្លះដែល​អញ​​អាច​ធ្វើ​សំរា​ប់​ខ្ញុំ តើ​ខ្ញុំ​គួ​រសុំ​អ្វី​ខ្លះ​? តើ​គួរ​​ឱ្យ​ខ្ញុំ​សូម​សំរា​ប់សុ​ខភា​ព ​ទ្រព្យស​ម្បត្តិ យុវវ័​យ​ភាព អំណាច ឬកិត្តិ​នាម? តើ​គួ​រ​ឱ្យខ្ញុំ​សូ​ម​សំរាប់​ប្រាជ្ញា ភាព​បរិសុទ្ឋ និ​ង​សេច​ក្តី​ស្រឡា​ញ់? តើ​គួ​រឱ្យ​ខ្ញុំ​ធ្វើ​ជា​មនុ​ស្សឆ្លា​ត ឬ​ក៏​មនុ​ស្សល្ង​ង់​ខ្លៅ? សន្មត់​ថា​…

Read article
គ្រោងការមួយប៉ុណ្ណោះ

ក្នុង​ភាព​លាត​សន្ឋឹង​ចុះម​ក​នៃ​សិរីរុ​ង​រឿង ស៊ី អេស លីហ្វីស(C. S. Lewis) និយាយ​ប្រាប់​ពី​រឿង​របស់​ស្ត្រីម្នា​ក់ដែល​បាន​កើត​កូន​ប្រុស ខណៈ​ពេល​ជាប់​ឃុំក្នុ​ងគុ​ក​ងងឹត។ តាំង​ពី​កើត​មក​ក្មេង​ប្រុ​សនេះ​​ មិន​ដែល​ចេ​ញ​ទៅ​ក្រៅ​ឃើញពិភព​លោក​នេះ​ទេ ម្តាយ​រប​ស់គា​ត់​បាន​ព្យាយា​ម​រៀប​រា​ប់​ពី​លោកីយ​នេះ​ ដោយ​ប្រើ​ខ្មៅ​ដៃ​គូ​សរូ​ប​ប៉ុណ្ណោះ។ ក្រោយ​មក ពេល​ដែល​គាត់ និង​ម្តាយ​រប​ស់គា​ត់​ត្រូវ​បា​ន​ដោះ​លែ​ង​ឱ្យ​មាន​សេ​រីភាព ពីព​ន្ឋនា​គា​មក​ រូប​គ្រោង​ធម្មតា​ជា​ច្រើ​ន​ត្រូវ​បាន​ជំនួស​ ដោយ​រូប​ភា​ព​ពិត​ប្រា​កដ​របស់​លោ​កីយ​ដ៏​ស្រស់ស្អាត។ ក្នុង​ន័យ​ស្រដៀ​ង​គ្នានេះ​ដែ​រ បា​ន​រំឮ​កពី​រូ​ប​ភាព ​ដែល​ព្រះគ​ម្ពី​រ​បាន​ប្រា​ប់​យើង​ពី​ស្ថា​ន​សួគ៌ មាន​ថ្ងៃ​មួយ​រូប​ភាព​នេះ​នឹង​ត្រូវ​ជំនួស​ដោយ​សេចក្តី​អំណរ និង​មាន​ពិសោ ធ​ន៍​ដោយ​ផ្ទាល់​ទៀត​ផង។ លោក​ប៉ូល​បាន​យល់ថា​ ស្ថាន​សួគ៌​ដែ​លជា​កា​រ​ដឹង​ដោយ​វិញ្ញាណ​នោះ ដល់​ពេល​កំណត់​ថ្ងៃណា​មួយ​យើង​នឹង​ទៅ​នៅ​ចំពោះ​​ព្រះ​វត្ត​មាន​រប​ស់ព្រះយេ​ស៊ូវ “ឥឡូវ​នេះយើ​ង​មើ​លឃើ​ញ​បែប​ស្រអាប់ ដូ​ច​ជាដោ​យ​សារ​កញ្ចក់ តែ​នៅ​វេលា​នោះ នឹង​ឃើ​ញមុ​ខទ​ល់​នឹង​មុ​ខ ឥឡូវ​នេះខ្ញុំ​ស្គា​ល់មិ​ន​ទាន់​អស់ តែ​នៅ​វេលា​នោះ​ ខ្ញុំនឹ​ងស្គា​ល់វិ​ញ​ដូច​ជា​ព្រះ​ទ្រង់​ស្គាល់ខ្ញុំ​ដែ​រ (១កូរិនថូស 13:12)។ សូម្បីយ៉ាង​នោះ លោក​នៅ​មា​នទំ​នុក​ចិ​ត្ត​ពី​សិរីរុ​ងរឿ​ង​នា​ពេល​អនាគត​បាន​ប្រទាន​មក​គាត់​ជា​កម្លាំង​ ក្នុង​​ចំណោ​ម​ការ​ល្បងលទាំ​ង​ឡាយ “ខ្ញុំ​រាប់​អស់​ទាំ​ងសេច​ក្តី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ ថាជា​សេ​ចក្តីមិ​នគួ​រ​ប្រៀប​ផ្ទឹម​នឹង​សិរីល្អ ដែល​នឹង​បើក​សម្តែង​មក​ឱ្យ ​យើង​រាល់​គ្នាឃើ​ញ​នោះទេ​”(រ៉ូម 8:18)។ គំនិត​ពី​សិរីល្អ​នៃ​ស្ថានសួ​គ៌​របស់​យើង​ នៅ​នាប​ច្ចុប្ប​ន្ន​នេះ គឺគ្រា​ន់តែ​​ជា​គ្រោង​ការសាមញ្ញ​មួយ​ប៉ុណ្ណោះ។ យើង​អាច​មាន​ទំនុ​ក​ចិត្ត​ទាំ​ងស្រុ​ង លើកា​រ​ប្រកាស់​របស់​ព្រះយេ​ស៊ូវ​ថា ទ្រង់​ទៅរៀ​ប​កន្លែង​ឱ្យ​យើង​រាល់​គ្នា(យ៉ូហាន​ 14:1-3)។ ការ​ល្អ​មិន​ទាន់​ម​កដ​ល់​នៅ​ឡើយ! _Dennis Fisher

Read article
ធ្វើកិច្ចនេះទុកជាការរំឮក

នៅពេល​កប៉ាល​កង​ទ័ព​ជើង​ទឹក​អាមេរិច ចូល​មក​ដល់ ឬ​ក៏ចា​កចេ​ញ​ពីមូ​លដ្ឋា​នទ័​ព ភៀល ហា ប៉ឺរ(Pearl Harbor) ពួ​កនា​វឹក​ទាំង​អស់​ឈ​រជា​ជួ​រ​ ក្នុង​ឯកសណ្ឋាន​កង​ទ័ព ពួក​គេ​ឈរ​ដោ​យស្មឹ​ង​ស្មាត​រយះ​ពេល​ដ៏​យូរ​នៅ​លើជា​យ​ដំបូ​លក​ប៉ាល​ខាង​ក្រៅ ដើម្បី​សម្តែ​ងនូ​​​វការ​គោរពដ​ល់​ពល​ទាហ៊ា​ន ពល​នាវឹក និង​ជន​ស៊ីវិ​លទាំ​ង​ឡាយ ​ដែល​បាន​ពលី​ជីវិ​តនៅ​ក្នុ​ងស​ង្គ្រាម​លោក​លើទី​​២។ វា​គឺ​ជា​ផ្ទាំង​ទស្ស​នីយ​ភា​ពរំ​ជើប​រំជួល ហើយ​អ្នក​ចូល​រួ​មទាំ​ងឡា​យ តែង​តែក​ត់​ត្រានូ​វព្រឹ​ត្តិការណ៍​នេះ​ជាញឹ​កញា​ប់ ក្នុង​ចំណោម ​អាជីព​ជា​ទាហ៊ាន​នាប​ច្ចុប្បន្ន​ភាព​រ​បស់​ពួ​កគេ​ដែ​លគួ​រ​ឱ្យច​ង​ចាំ​បំផុត ។ សូម្បីអ្ន​កទ​ស្សនា​ទាំង​ឡា​យនៅ​លើ​ឆ្នេរ ក៏​មាន​អារម្មណ៍ត​ភ្ផាប់​ជា​មួ​យគ្នា​ ដែល​សម្តែ​ង​នូវ​កា​រ​គោរ​ពមិន​គួរ​ឱ្យជឿ​បា​នជា​ពិ​សេស​រវា​ង​អ្នក​បំ​រើទាំ​ង​ឡាយ​នៅ​ថ្ងៃ​នេះ និង​អ្នក​បំរើ​ទាំ​ង​ឡាយ​នៅ​​អតីត​កាល​​។ ទិដ្ឋភា​ព​នេះ​ញ៉ាំង​ឱ្យ​មាន​ការ​គោរ​ពស​រសើ​រ​ ចំពោះកិ​ច្ចកា​ររ​បស់​ព​លនាវឹ​ក នៅ​ថ្ងៃ​នេះ ខណះ​ពេលពួ​ក​គេឈ​រ​គោរ​ពស្មឹ​ងស្មា​តចំ​ពោះអ្ន​ក​ដែល​បានបូ​ជា​ជីវិ​តក្នុ​ង​អតី​​ត​កាល។ នៅ​ពេល​ព្រះ​យេស៊ូវ​បង្រៀន​ពី​ពិធីលៀ​ង​ព្រះ​អម្ចាស់​(ម៉ាថាយ 26:26-29) បាន​បង្ហា​ញ​ឱ្យដឹ​ង​ជាក់​ជា​មួយ​ចិត្ត​យល់​ព្រម​ត​ភ្ផាប់​គ្នា​ដូ​ចគ្នា​នេះ​ដែរ។ ការ​ចូល​រួម​ចំ​ណែក​របស់​យើ​ង​នៅលើ​តុ​ព្រះ​អម្ចា​ស់ ជា​ការ​ព្រ​មទទួ​លយ​ក​ការ​សុគត់​របស់​ទ្រង់ ខណះ​ពេល​នោះជា​កា​រយ​ល់ព្រ​ម​ឱ្យយើង​តភ្ផា​ប់ជា​មួ​យទ្រ​ង់ ដែល​មិន​ដូច​ជា​សកម្ម​ភាព​ណាមួ​យដែ​ល​សម្តែ​ងចេ​ញ​ជា​កិច្ច​រំឮ​ក​នោះទេ​។ ចំណែកឯ​កា​រ​ដែល​កង​នាវឹ​ក​ប្រកា​ន់​ខ្ផាប់​ នូវ​​របៀប​គោរព​យ៉ាង​ប្រុង​ប្រ​យ័ត្ន នោះ​ព្រះគ​ម្ពីរ​ក៏​ប​ង្រៀន​យើ​ងពី​កិ​ច្ច រំឮក​ដល់​ការ​សុគត់របស់​ព្រះយេ​ស៊ូវ​ផង​ដែ​រ(១កូរិនថូស 11:26-28)។ សកម្មភាព​ឱ​ន​គោរព និងកា​រ​អរ​ព្រះគុ​ណ បម្រើដ​ល់កា​រ​គោរព​កោត​ស​រសើ​រ​សកម្ម​ភាព​ ពីមុន រី​ឯគោ​លបំ​ណងដែ​ល​មាន​នេះ​ដើ​ម្បីប​ម្រើ​សកម្ម​ភាព​ប​ច្ចុប្ប​ន្ន​នេះ ។_Randy Kilgore

Read article
រស់នៅកុំឱ្យក្តៅចិត្ត

បង​ប្អូន​អើយ​មាន​ឃើញ​ទេ​ថា តើ​មាន​គេ​ខំ​ចំណាយ​កម្លាំង​ប៉ុណ្ណា ដើម្បី​ឱ្យ​មនុស្ស​ធ្វើ​ការ​អាក្រក់​នៅ​សព្វថ្ងៃ​នេះ? ប្រហែល​ជា​មាន​តារា​ភាព​យន្ត​ជា​អ្នក​ដើម​ហេតុ​ ខណៈ ពេល​មាន​ការ​យ​ល់ព្រ​មនូវ​ទស្សនៈ​គ្មាន​សិលធម៌​ មក​ក្នុង​ចម្រៀង ខ្សែ​ភាព​យន្ត និង​កម្មវិ​ធី​ផ្សេង​ៗរ​បស់​ពួក​គេ។ ឬ​ក៏​វា​អាចប​ណ្តាល​មក​ពី​អ្នក​ដឹក​នាំ​ទាំង​នោះ ជា​​អ្នក​ដែ​លចំអ​កឡ​ក​ឡើយ ចំពោះកា​រ​រស់​នៅ​ត្រឹម​ត្រូវរ​បស់​ពួក​គេ​ ដោយ​បើក​ចំហរ។ វា​ងាយស្រួ​លនឹ​ង​ក្តៅ​ចិត្ត​អំពី​កា​រ​នេះណា​ស់ហើយ​ងាយ​ស្រួល​នឹ​ងខូច​ចិត្ត​ដែរ ប៉ុន្តែ ទំនុក​ដំកើង ជំពូក ​៣៧ បាន​ណែ​នាំ​នូវ​វិធី​សាស្ត្រ​ល្អ​ៗ​ពី​រឿង​នេះ។ ចូរ​ស្តាប់​នូវ ​ដំបូន្មាន​ប្រកប​ដោយ​ប្រាជ្ញា​រ​បស់​ដាវី​ឌចុះ​ “កុំ​ឱ្យ​ក្តៅចិ​ត្ត ​ចំពោះ​មនុស្ស​ប្រព្រឹ​ត្ត​អាក្រ​ក់ឡើ​យ ឬ​ក៏​កុំ​ឱ្យ​ច្រណែន​នឹង​ពួក​ដែល​ធ្វើកា​រទុច្ចរឹត​ដែរ” (ខ ១)។ ចំណែក​ឯ​ការ​ដែល​ត្រឹម​ត្រូ​វនោះ គឺ​ត្រូវ​ធ្វើ​ជា ​“អំបិល និង​ពន្លឺ” ម៉ាថាយ 5:13-14 នៅ​ក្នុង​លោកីយ​បាត់​ជាតិ​ប្រៃ និង​ពន្លឺ។ ចូ​រ​ខំ​ធ្វើ​ការ​តយុទ្ឋជា​មួ​យអំ​ពើបាប​ ដោយ​ការ​ជញ្ផឹង​គិត​ក្នុង​ពន្លឺរ​បស់​ព្រះ​គ្រីស្ទ អ្វី​ក៏​ដោយ​ក៏អា​ចកើ​ត​ឡើង​បាន​ដែរ។ យើងមិន​អា​ចប​ណ្តោយ​ឱ្យ​កម្លាំង​អវិជ្ផមាន​ណាមួ​យ​នឹង​នាំយើ​ងឱ្យរស់នៅ​ក្នុ​ងកំ​ហឹង និ​ងសេ​ចក្តី​ឃោឃៅ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​ពឹង​ជ្រក​ក្នុង​ព្រះ​ជាម្ចា​ស់ដើ​ម្បី​ឱ្យ​មនុ​ស្សធ្វើ​អា​ក្រក់ “ពួក​គេ​នឹង​ត្រូវ​ច្រូត​កាត់​ដូច​ជា​ស្មៅ ហើយ​នឹង​ក្រៀម​ស្វិត​ទៅដូ​ច​ជា​ស្មៅ​ខ្ចីដែ​រ”(ខ២) មុន​នឹង​កា​រនេះ​កើត​ឡើង នោះ​យើង​គួរ​តែ​ធ្វើតា​ម​ការ​បង្រៀន​របស់​ដាវិឌ៖(១)“ជឿទុក​ចិត្ត​នឹង​ព្រះអ​ម្ចាស់​ហើយ​ប្រព្រឹត្តកា​រ​ល្អចុះ​។” (២)“ចម្អែត​ខ្លួន ដោយ​សេច​ក្តីពិ​តរ​ប​ស់ទ្រ​ង់។” (៣)“យ​កព្រះ​អ​ម្ចាស់ជា​សេ​ចក្តី​អំណ​ររ​បស់​ខ្លួន។”(៤)“ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះអម្ចាស់។” (៥)“ស្ងៀម​ចំពោះ​ព្រះ​អម្ចា​ស់”(ខ.៣-៧)។ យើង​ប្រហែល​ជា​មិន​ចូល​ចិត្ត​នូវ​អ្វីដែ​លយើ​ងបាន​ឃើញ បាន​ឮ​ពី​ទិដ្ឋភាព​មួយ​ចំនួន​របស់​សង្គ​មនេះ​ទេ ប៉ុន្តែ ចូរ​នឹក​ចាំថា ព្រះ​ជា​ម្ចាស់​ដឹង​គ្រប់កា​រ​ទាំង​អស់។ ចូរ​ទុក​ចិត្ត​លើ​ទ្រង់ ទាំ​ង​ធ្វើកា​រ​អ្វី​ដែល​ត្រឹ​មត្រូ​វ…

Read article