You are here:
អរសប្បាយនឹងអាហាររបស់ទ្រង់

ការ​ញាំអា​ហារជុំ​គ្នាដែលមានភាព​សប្បាយ​រីក​រាយ មិនអាស្រ័យ​ទៅលើតុ ​​វាមានរាងមូល ឬជ្រុង ក៏មិនស្រ័យទៅលើកៅអី ទោះវាធ្វើពី​ផ្លាស្ទីក ឬឈើ ហើយក៏មិនអាស្រ័យទៅ​លើអាហារ មានរស់ជាតិ​ឆ្ងាញ់យ៉ាងណាក៏ដោយ។ ការញាំអាហារជុំគ្នា មានភា​ពសប្បាយរីករាយ ពេល​ដែល​យើ​ងបិទ​ទូរទស្សន៍ និងទូ​រស័ព្ទរបស់​យើង​ ហើយងា​​ក​មកផ្តោត​ទៅលើអ្ន​កដែលកំពុ​ងអ​ង្គុ​យ​​​នៅ​ក្បែរ​យើង​​វិញ។ ខ្ញុំ​ចូល​ចិ​ត្ត​អ​ង្គុ​យ​ជុំ​គ្នា នៅ​ជុំវិញ​តុអា​ហារ ដោយ​មាន​ការ​ជជែក​គ្នាលេ​ង​ យ៉ាង​សប្បាយ​រីក​រាយ​ ជា​មួយ​មិ​ត្ត​ភ​ក្តិ និ​ងក្រុ​ម​គ្រួ​សារ ហើយ​និយា​យគ្នា​ ក្រោម​ប្រធាន​បទច្រើន​រាប់​មិ​ន​អ​ស់។ ទោះ​ជាយ៉ា​ង​ណាក៏​ដោ​យ សព្វថ្ងៃ​នេះ​ យើងពិបាក​នឹង​មា​នពេ​ល​ដ៏ល្អ​ដូ​ចនេះ​ ដោយសា​រ​តែ​បច្ចេក​វិទ្យា ដែលជួយឲ្យ​យើ​ង​ទំនា​ក់ទំ​ន​ងបា​ន​ឆា​ប់​រហ័ស ជាមួ​យ​មនុស្ស​ដែល​នៅឆ្ងាយ​ពីយើ​ង។ ជួន​កាល យើង​ខ្វល់​អំពី​ពាក្យ​សម្តី​របស់​អ្នក​ដទៃ ដែល​នៅ​ចម្ងាយ​រា​ប់សិ​ប​គី​ឡូម៉ែ​ត្រ​ពី​យើង ជាជា​ងយ​ក​ចិត្ត​ទុក​ដាក់ ចំពោះ​ពាក្យ​ពេចន៍​របស់​អ្នកដែលកំ​ពុង​អង្គុយនៅ​ក្បែ​រយើ​ង នៅ​តុអាហារ​។ ខ្ញុំធ្លា​ប់​បា​នទ​ទួល​ការ​អ​ញ្ជើញ ឲ្យទៅ​ចូ​លរួ​ម​ពិធី​លាង​ព្រះអម្ចាស់ នៅ​ក្នុង​ព្រះវិហារ​មួយ។ ពិធីនោះ​នាំម​ក​នូវ​កា​រប៉ះ​ពាល់​ចិ​ត្ត និង​ក្តីអំណរ តែ​មិន​អាស្រ័យ​ទៅ​លើសំណង់អ​គារ​ព្រះវិហារ ទោះតូ​ច ឬ​ធំក្តី​ ​ហើយ​ក៏មិ​នអា​ស្រ័​យទៅ​លើ​ប្រភេទនៃ​នំប៉័ង​ដែល​យើ​ង​ចែ​ក​គ្នានោះ​ដែរ​។ តែ​វា​អាស្រ័យ​ទៅលើ​ការ​បិទ​ចិត្ត​របស់​យើង ឲ្យ​ឈប់​គិត​ពីការ​ព្រួយ​បារម្ភ និង​ខ្វល់​ខ្វាយ​ ហើយងា​កមកផ្តោត​ទៅលើ​ព្រះយេស៊ូវវិញ​។ នៅក្នុងពេ​លដែលយើងប្រារព្ធពិ​ធី​លៀង​ព្រះអម្ចាស់ ដោយអំ​ណរ កាល​ពីពេ​លកន្លង​ទៅ តើយើង​មានអំ​ណរ​នឹង​ព្រះ​វត្ត​មាន​ទ្រង់​ឬទេ ​ឬមួយយើ​ង​ខ្វល់​អំពីបញ្ហាអ្វី​មួយ​ ដែល​កំពុង​កើត​ឡើងនៅ​កន្លែង​ផ្សេង? ពិធី​លៀងព្រះអម្ចាស់ពិតជាសំ​ខាន់​ណា​ស់ “ដ្បិត​រាល់​វេលា​ណា…

Read article
ការឈឺចាប់ដែលមានគោលបំណង

ខ្ញុំបាន​សួរ​មិត្ត​ភក្តិ​មួយចំនួន អំពី​បទ​ពិសោធន៍​ដែល​ពិបា​ក និង​ឈឺចាប់បំផុត ដែល​ពួកគេបានជួបប្រទះក្នុ​ងជីវិ​ត។ ពួក​គេបានឆ្លើយថា បទ​ពិសោធន៍​ដែល​ពិ​បាក និង​ឈឺចាប់​បំផុត មាន​ដូចជា សង្រ្គាម ការលែងលះគ្នា ការ​វៈកាត់ និង​កា​រ​បា​ត់​បង់​មនុស្ស​ជាទី​ស្រឡាញ់។ តែសម្រាប់ភរិយារបស់ខ្ញុំ គាត់មា​នបទពិសោធន៍ពិបាកបំផុត “ក្នុងពេលឆ្លងទ​ន្លេកូនទីមួយរបស់យើង”។ កាលនោះ​ នាងបានឆ្លងទន្លេ យ៉ាងពិបាក ដែល​អូសបន្លាយពេលយូរ ក្នុងមន្ទីរពេទ្យយោធា ក្នុងតំបន់ដាច់ស្រយ៉ាល។ ប៉ុន្តែ ពេលនាងក្រឡេចមក​មើល​បទ​ពិសោធន៍​នោះឡើងវិញ នាង​បានរាប់វាជាក្តីអំណរវិញ “ព្រោះការឈឺចាប់នោះ មានគោលបំណងដ៏ធំមួយ”។ មុនពេលព្រះយេស៊ូវយាងទៅឈើឆ្កាង ទ្រង់​បានប្រាប់ពួកសិស្សថា ពួកគេជិតដល់ពេលដែលត្រូវឆ្លងកាត់​ការឈឺចាប់ និង​ទុក្ខព្រួយដ៏ខ្លាំងក្រៃលែង។ ព្រះអម្ចាស់បានប្រៀបធៀបបទពិសោធន៍ដ៏ពិបាកនោះ ទៅនឹ​ងស្រ្តីឆ្លងទន្លេ ដែលការឈឺចាប់ ក៏បានប្រែក្លាយជាអំណរ ពេលដែលកូន​នាងបានចាប់កំណើតហើ​យ(យ៉ូហាន ១៦:២០-២១)។  ទ្រង់មានបន្ទូលថា “ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្តី​ព្រួយ​ដូច្នោះ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​នឹង​ឥត​មាន​អ្នក​ណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ”(ខ.២២)។ ទុក្ខព្រួយ​តែងតែមករកយើង នៅគ្រប់ច្រកផ្លូវទាំងអស់នៃជីវិតយើង។ ប៉ុន្តែ ព្រះ​យេស៊ូវបានបង់ថ្លៃទិញការអត់ទោសបាប និង​សេរីភាព ឲ្យអ​ស់អ្នកណាដែលបើកចិត្តទទួល​ទ្រង់ ​ដោយទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្តី​អាម៉ាស់​ខ្មាសនោះ ឲ្យ​តែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ(ហេព្រើ ១២:២)។ ការលះ​បង់ដ៏ឈឺចាប់របស់ទ្រង់…

Read article
ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?

មាន​ពេលមួ​យ គេ​បាន​សួរលោកយ៉ូសែប ផាកឃើរ(Joseph Parker) ដែល​ជាគ្រូ​គង្វាលជនជាតិ​អង់​គ្លេស​ថា “ហេតុ​អ្វីបានជាព្រះ​យេស៊ូវ​ជ្រើស​រើស​យូដាស ឲ្យ​ធ្វើជាសាវ័ក​របស់ទ្រង់?” គាត់ក៏បានគិតអំពីសំណួរនេះ ឲ្យបា​នស៊ីជម្រៅ អស់​មួយរយៈ​ តែមិ​នអាចឆ្លើយបា​ន។ គាត់ក៏ប្រាប់គេ​ថា “ពេលខ្ញុំគិតអំ​ពី​សំណួរនេះ​ ខ្ញុំក៏​បា​ននឹ​កឃើញសំ​ណួរ​មួយ​ទៀ​ត ដែល​កាន់​តែពិបាក​ឆ្លើយ​ជាង​នេះ ​ថា “ហេតុអ្វី​ទ្រង់ជ្រើសរើសខ្ញុំ?” នេះ​ជាសំ​ណួរ ដែ​លគេបាន​សួ​រ​អស់​ជា​ច្រើ​ន​សតវត្សរ៍​មកហើ​យ។ ពេល​ដែល​ម​នុស្ស​មាន​ចិត្តឈឺចា​ប់ នឹង​អំពើបា​បរ​បស់​ខ្លួន ហើ​យដឹ​ងថា​ ខ្លួន​មាន​កំហុស ពួកគេ​ក៏បា​ន​ស្រែ​ករក​សេចក្តី​មេត្តាក​រុណា​របស់​ព្រះ​យេស៊ូវ។​ ពួក​គេមាន​អំណ​រ​យ៉ាង​ខ្លាំ​ង ពេល​បានដឹង​ថា ព្រះយេ​ស៊ូវ​បាន​ស្រ​ឡាញ់ពួកគេ​យ៉ា​ងខ្លាំង​ បាន​ជា​ទ្រង់​សុ​គត​ជួស​ពួ​កគេ​ ហើយ​ទ្រង់​ក៏​បា​ន​អត់​ទោស​បាបឲ្យពួក​គេ​។ ពួកគេមិននឹកស្មានសោះ​ថា ទ្រង់បានស្រឡាញ់ពួ​កគេយ៉ាងនេះ​។ ខ្ញុំក៏​ធ្លាប់សួរផងដែរថា “ហេតុអ្វីទ្រង់ជ្រើសរើសខ្ញុំ?” ខ្ញុំដឹងថា ភាពខ្មៅងងឹត  និងអំពើបាប  ដែលមា​នក្នុងជីវិតខ្ញុំ គឺ​បានទទួលការជ​ម្រុញ​ពីចិត្ត​ដែលខ្មៅង​ងឹត តែ​ព្រះទ្រ​ង់នៅតែ​ស្រឡាញ់​ខ្ញុំ!(រ៉ូម ៥:៨)។ ខ្ញុំមិន​ស​ក្តិសមនឹងឲ្យទ្រង់ស្រឡាញ់ទេ​ ខ្ញុំ​ជាមនុស្ស​គ្មានតម្លៃ ហើយ​ក៏គ្មានសង្ឃឹមផង​  តែទ្រង់នៅ​តែបើក​ចំហរ​ព្រះហស្ត  និង​ព្រះទ័យ​ទទួល​ខ្ញុំ។  ខ្ញុំស្ទើ​រ​តែអាចស្តាប់​ឮទ្រង់​ខ្សិ​បថា ​ទ្រង់​ស្រឡាញ់ខ្ញុំ​ ខ្លាំង​ជាងខ្ញុំស្រឡាញ់​អំពើបា​បរបស់​ខ្ញុំ។ ជាការពិតណាស់ ខ្ញុំធ្លាប់ស្រឡាញ់អំ​ពើបាបរបស់​ខ្ញុំ។ ខ្ញុំបានការពារវា ហើយ​ក៏បា​នប​ដិសេ​ធន៍​ថា ខ្ញុំមិនបានប្រព្រឹត្ត​ខុស​ទេ​។ តែព្រះទ្រង់នៅតែ​ស្រឡាញ់ខ្ញុំ ដោយអ​ត់​ទោសបា​បឲ្យខ្ញុំ​…

Read article
អំណោយដែលព្រះសព្វព្រះទ័យ

បន្ទាប់ពីលោកធែររី(Terry) បានធ្វើដំណើរផ្លូវ​ឆ្ងាយ ទៅធ្វើ​ជំនួញ គាត់ចង់ទៅទិញអំណោយតូចៗ ផ្ញើកូនៗរបស់គាត់។ អ្នកលក់វត្ថុអនុស្សាវរីយ៍ នៅអាកាសយាន្តដ្ឋានក៏បានលើកទឹកចិត្តគាត់ ឲ្យទិញរបស់ថ្លៃៗមួយជំនួន។ គាត់ក៏បានប្រាប់គេថា គាត់មិនមានលុយសម្រាប់ទិញរបស់ថ្លៃៗដូចនេះទេ ហើយគាត់ត្រូវការរបស់ដែលធូរថ្លៃជាងហ្នឹង។ ពេលនោះ អ្នកលក់ក៏បានព្យាយាមធ្វើគាត់យល់ថា គាត់មានភាពកំណាញ់។ ប៉ុន្តែ លោកធែររីដឹងថា កូនៗរបស់គាត់នឹងនៅតែសប្បាយចិត្ត ទោះគាត់ទិញរបស់អ្វីឲ្យពួកគេក៏ដោយ ព្រោះគាត់បានធ្វើ ដោយចិត្តដែលមានក្តីស្រឡាញ់។ ហើយគាត់ពិតជាគិតត្រូវ ព្រោះពួកគេសុទ្ធតែស្រឡាញ់អំណោយដែលគាត់បានទិញឲ្យ​។ ក្នុងអំឡុងពេលដែលព្រះយេស៊ូវទៅលេងភូមិបេថានី ជាលើកចុងក្រោយ នាងម៉ារាចង់បង្ហាញក្តីស្រឡាញ់ចំពោះទ្រង់(ម៉ាកុស ១៤:៣-៩)។ បានជានាងយក “​ដប​ថ្ម​កែវ ដាក់​ប្រេង​ទេព្វិរូ​សុទ្ធ មាន​ដំឡៃ​ណាស់ យក​មក​បំបែក​ដប​នោះ ចាក់​ប្រេង​លើ​ព្រះសិរ​ព្រះយេស៊ូវ”(ខ.៣)។ តែ​កាល​ពួក​សិស្ស​ទ្រង់​ឃើញ គេ​ក៏​នឹក​តូច​ចិត្ត ហើយ​និយាយ​ថា “ធ្វើ​បង្ខាត​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី?”(ម៉ាថាយ ២៦:៨) ព្រះយេស៊ូវក៏បានប្រាប់ពួកគេ កុំឲ្យបង្អាក់ទឹកចិត្តនាងឡើយ នាង​បាន​ធ្វើ​ការ​នេះ ជា​ការ​ល្អ​ដល់​ទ្រង់​ណាស់(ម៉ាកុស ១៤:៦)។ ព្រះយេស៊ូវសព្វព្រះទ័យនឹងអំណោយរបស់នាង ដ្បិតនាងបានធ្វើថ្វាយទ្រង់ ដោយសេចក្តីស្រឡាញ់។ ដូចនេះ សូម្បីតែការចាក់ប្រេងថ្វាយទ្រង់ សម្រាប់ការត្រៀមបញ្ចុះព្រះសពទ្រង់ ក៏ជាការល្អដល់ទ្រង់ដែរ ព្រោះគេបានធ្វើដោយក្តីស្រឡាញ់។ តើអ្នកចង់ថ្វាយអ្វីដល់ព្រះយេស៊ូវ ដើម្បីបង្ហាញក្តីស្រឡាញ់របស់អ្នក? តើអ្នកនឹងផ្តល់ឲ្យនូវពេលវេលា អំណោយទាន…

Read article
តើអ្នកជានរណា?

ជួនកាល យើង​ឮគេថា​ មានអ្នក​ខ្លះ​មានការអាក់អ​ន់ចិត្ត ដោយសារ​គេមិនបានគោរព ឬនិយាយមកកាន់ខ្លួន ដោយសុជីវធម៌។ ពួក​គេក៏ស្រែកទាំង​កំហឹងថា “តើដឹងថា ខ្ញុំជានរណាអត់?” ជាការពិតណាស់ បើសិនជាអ្នកនោះ​ប្រាប់អ្នកដទៃថាខ្លួនជានរណា នោះគេប្រហែលជានឹងបានដឹងថា អ្នកនោះគ្មានអ្វីអស្ចារ្យទេ។ នេះជាអាកប្បកិរិយ៉ាដែលក្រអឺតក្រទម ហើយ​លើកដំកើងខ្លួន ដែលគេមិនឃើញមាន ក្នុងអង្គព្រះយេស៊ូវឡើយ សូម្បីតែនៅពេលដែល​ទ្រង់ជិ​ត​ដល់​ពេល​គេ​ធ្វើគុត​ក៏ដោ​យ។ ព្រះយេ​ស៊ូវបានយាង​ចូ​លទីក្រុង​យេរូសាឡិម ដោយ​ការ​ស្វាគន៍​យ៉ាង​អ៊ូអរ ពី​ពួក​បណ្តាជន ដែល​ស្រែក​សរសើ​រទ្រ​ង់(ម៉ាថាយ ២១:៧-៩)។ ពួក​មនុ​ស្សម្នា​នៅក្នុង​ទីក្រុង​សួរ​ថា “លោក​​នេះ​​ជា​អ្នក​ណា?” គេ​ក៏​​​ឆ្លើ​យ​​ឡើ​ង​ថា “នេះ​គឺ​ជា​ហោរា​យេស៊ូវ ដែល​មក​ពី​ភូមិ​ណាសារ៉ែត ស្រុក​កាលីឡេ”(ខ.១០-១១)។ ទ្រង់មិន​បាន​យាង​មក ដើម្បីប្រ​កាស​ទាម​ទាអភ័យឯ​ក​សិទ្ធិពិ​សេស​ឡើយ តែទ្រង់បា​នយាងម​ក ដើម្បី​លះបង់ព្រះជន្ម ដោយ​ការស្តាប់ប​ង្គាប់ តាម​បំណងព្រះទ័យ​ព្រះវរបិតា​។ ព្រះប​ន្ទូល​របស់ព្រះយេស៊ូវ និង​ការអ្វីដែលទ្រង់​បានធ្វើ ពិតជា​សមនឹងឲ្យយើងគោរពទ្រង់។ ទ្រង់មិនដែលទាមទាឲ្យអ្នកដទៃគោរពទ្រង់ ដូចអ្នកដឹកនាំដែលមិនជឿព្រះឡើយ។ ម៉ោងដ៏ឈឺចាប់បំផុតរបស់ទ្រង់ នៅលើឈើឆ្កាង ជាពេលដែលទ្រង់មានភាពកម្សោយបំផុត។ តែកម្លាំងនៃអត្តសញ្ញាណ និងបេសកកម្មរបស់ទ្រង់ បាននាំទ្រង់​ឆ្លងកាត់ពេលដ៏ខ្មៅងងឹតបំផុតនោះ ដោយទ្រ​ង់​សុគត ដើម្បីលោះ​បា​បយើ​ង ដើម្បីឲ្យយើងបានរស់នៅ​ ក្នុងសេ​ចក្តី​ស្រឡាញ់​របស់ទ្រង់។ ទ្រង់ស​ក្តិសម​នឹ​ងឲ្យ​យើងលះបង់ជីវិត​ថ្វាយទ្រង់ ហើយស​ក្តិសមនឹងឲ្យយើងផ្តោតចិត្ត​ទៅលើ​ទ្រង់។ តើ​យើង​ដឹង​​ថា ទ្រង់​ជាន​រណា​ហើយ​មែនទេ​? –David…

Read article
ការរស់នៅដែលជាក្លិនដ៏អូប

ខ្ញុំសូម​អរ​ព្រះ​គុណព្រះ​ ដែលបា​នប្រ​ទាន​ឲ្យ​យើង​ចេះធំក្លិន​ ដើម្បី​ឲ្យយើ​ង​អាច​អរ​សប្បាយ​នឹងក្លិន​ល្អ​ជា​ច្រើ​ន ក្នុង​ជីវិត។ ខ្ញុំ​ចូល​ចិត្ត​ក្លិនរប​ស់ឡេ​សម្រាប់​កោរ​ពុ​ក​មាត់ នៅ​ពេល​ព្រឹក។ ខ្ញុំ​ក៏​ចូលចិត្ត​ក្លិន​ស្មៅ ដែលទើបកាត់ថ្មីៗ ក្នុងរដូវផ្ការីក។ ជាពិសេស ខ្ញុំចូលចិ​ត្តអង្គុយនៅទីធ្លាក្រោ​យ​ផ្ទះ ​ស្រង់ក្លិ​ន​ដ៏ក្រអូប​នៃផ្កាកុលាប ដែល​ខ្ញុំបា​នដាំ ដែល​បាន​រសាត់​មក​តាមខ្យល់។ ហើយ​ខ្ញុំក៏ចូលចិ​ត្តក្លិនអា​ហារ​ដ៏ឈ្ងុយ​ឆ្ងាញ់​ផងដែរ។ ហេតុ​នេះហើ​យ បានជាខ្ញុំមានការចាប់​អារម្មណ៍យ៉ាងខ្លាំង ពេល​ដែលសាវ័ក​ប៉ុល​មានប្រសាសន៍ថា​ ការល្អដែលយើងធ្វើចំពោះអ្នកដទៃ ដោយ​ក្តីស្រឡាញ់ គឺ​ប្រៀបបា​ន​នឹ​ង “​​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ​ទ្រង់​ទទួល ហើយ​សព្វ​ព្រះហឫទ័យ​ដែរ”(ភីលីព ៤:១៨)។ ពេលយើ​ងគិតអំ​ពីការជួយអ្នកដែល​ខ្វះខាត តាមធម្មតា​ យើង​យល់ថា វាជាកិច្ចការដ៏​ត្រឹមត្រូវ ឬជាកិច្ចការ​ដែលធ្វើតាមគំរូព្រះគ្រីស្ទ។ ដូច​នេះ ការប្រ​ព្រឹត្តិ​ការ​ល្អដោយ​ក្តីស្រ​ឡាញ់ ដើម្បីជួ​យអ្នក​ដទៃ គឺជាក្លិនដ៏ក្រអូប ដែលសាយភាយពេ​ញ​ដំណាក់​របស់ព្រះ​ គឺ​ជាក្លិនដែ​ល​ធ្វើឲ្យទ្រង់ស​ប្បាយ​ព្រះ​ទ័យ​ណាស់។​ យើងអា​ច​បំពេញ​ព្រះទ័​យព្រះ ដោយ​ក្លិន​ដែល​បង្ហើរ​ចេញ​ពី​ការ​ធ្វើជា​ព្រះពរ​សម្រាប់​អ្នក​ដទៃ! ការនេះ​បានលើកទឹ​កចិត្ត​យើង ឲ្យកា​ន់​តែ​ចង់​ធ្វើកា​រល្អ ក្នុង​ព្រះនា​ម​ទ្រង់​។ តើនរណាដែលត្រូវការទង្វើរល្អរបស់អ្នក នៅថ្ងៃនេះ? ចូរទូលសូមឲ្យព្រះអម្ចាស់ ដឹក​នាំអ្នកទៅរកគេចុះ។​ ចូរ​ធ្វើជាព្រះរសម្រាប់គេ​។ វាជាក្លឹនដ៏ក្រអូ​បថ្វា​យដល់ព្រះ!-Joe Stowell

Read article
គ្រឹះដ៏រឹងមាំ

ការ​រញ្ជួយ​ដីកើត​ឡើង​ជាញឹ​កញា​ប់ ក្នុង​តំបន់រង្វង់នៃមហាសមុទ្រ​បាស៊ីភិក ដែល​គេបានឲ្យ​ឈ្មោះ​ថា “រង្វង់​នៃភ្លើង”។ ៩០​ភាគរយនៃការ​រញ្ជួយដីទាំងអស់ និ​ង៨១ភា​គរយនៃការ​រញ្ជួយដីខ្លាំងបំផុត ក្នុង​ពិភលោ​ក បានកើតឡើងក្នុងតំបន់នោះឯង។ ខ្ញុំបា​នដឹងថា មាន​អគារ​ជាច្រើនក្នុ​ងទីក្រុង​ហុង​កុង ត្រូវ​បានគេសាងសង់ឡើង នៅលើ​គ្រឹះដែលធ្វើពី​ថ្មក្រានីត ដែល​ជួយកាត់​បន្ថយ​ការ​ខូចខាតអ​គារ ជា​អតិ​បរមា ក្នុង​ពេល​មាន​គ្រោះរញ្ជួយដីម្តងៗ។ គ្រឹះរបស់អគារមា​ន​សារៈសំខាន់​ណាស់ ជា​ពិសេស ក្នុងតំបន់ដែ​លសម្បូរ​រញ្ជួ​ញ​ដី ក្នុង​ពិភព​លោក។ ព្រះ​យេស៊ូវ​បា​ន​ប្រាប់អ្នក​ដើរតាមទ្រង់ថា គ្រឹះ​ដ៏រឹងមាំ គឺសំខាន់​ចំពោះជី​វិតរបស់អគារ​ណាស់។ គឺដូចដែលទ្រង់មានប​ន្ទូលថា “អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រលំ​ទេ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម ឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ”(ម៉ាថាយ ៧:២៤-២៥)។ មាន​​តែព្រះយេស៊ូវ​ទេ ដែល​ជាគ្រឹះដ៏រឹងមាំ ដែល​ជួយ​ឲ្យយើងមា​នលំនឹង​ក្នុងចិ​ត្ត និង​ក្នុងជី​វិត ក្នុ​ងពេលបច្ចុប្បន្ន និង​ពេល​អនាគត​។ កាល​ណាយើ​ងអនុញ្ញាត​ឲ្យ​ប្រាជ្ញារ​បស់​ព្រះអ​ម្ចាស់ ដឹ​កនាំយើ​ង ក្នុង​ទំនាក់​ទំ​នង ការ​សម្រេចចិត្ត និងកា​រដាក់​អាទិភាពរ​បស់យើ​ង យើងរ​កបានគ្រឹះដែ​លគួរឲ្យទុក​ចិត្តបំផុត សម្រា​ប់ឲ្យយើ​ង​សង់​ជីវិត​យើង​ពីលើ​។-Bill Crowder

Read article
ជំនឿដែលរឹងមាំដូចថ្មដា

ខ្ញុំ និង​ភរិយា​ខ្ញុំ សុទ្ធតែ​មា​ន​ជីដូន​ដែល​បាន​រ​ស់នៅ លើស​អាយុ​១០០​ឆ្នាំ​។  ពេល​ខ្ញុំ​បាន​ជជែកជាមួយពួ​កគា​ត់ និង​​​មិត្ត​ភក្តិ​របស់​ពួក​គា​ត់ ខ្ញុំ​សង្កេត​ឃើញ​ថា មនុស្ស​ចា​ស់ស្ទើ​រតែ​គ្រ​ប់រូប  មាន​ទម្លាប់​ម្យ៉ាង។  ពួកគេចូ​លចិត្ត​និ​យាយ​រំឭក​អំ​ពីការ​ពិបា​ក  ដែល​ពួក​គេ​ធ្លាប់ជួបពីអតីត​កាល​។ ពួក​គេ​ច្រើន​តែ​និយាយ​អំពីសង្រ្គាម និង​វិបត្តិ​សេដ្ឋ​កិច្ច ដោយរៀប​រាប់​យ៉ាង​ក្បោះក្បា​យ អំពីទុក្ខលំ​បាកនៅរដូវរ​ងារ អំពីអនុស្សាវរីយដ៏សប្បាយកាលនៅក្មេង និងអំពីកាល​នៅរៀន ដែលពួក​គេខ្វះអា​ហារប​រិ​ភោគ។ ការលំបាក់អាចជួយ​ឲ្យជំនឿមាន​ការរីកចម្រើន ហើយ​ជួយពង្រឹង​ទំនាក់​ទំ​នង។ បន្ទាប់​ពី​ខ្ញុំបានពិសោធន៍​ដោយផ្ទា​ល់ ជា​មួយនឹង​គោលការណ៍​មួយ​នេះ​ ខ្ញុំក៏​បានយ​ល់​កាន់តែ​ច្បាស់ អំពីទំនាក់ទំនង​ជាមួយព្រះ​។ បើខ្ញុំ​ពិ​តជាឈរនៅលើថ្មដាដ៏​រឹង​មាំនៃ​ជំនឿលើព្រះ(ទំនុកដំកើង ១៨:២) នោះគ្មានការពិ​បាក​អ្វី ដែល​នឹងបំផ្លាញទំនាក់​ទំនង​ដែល​ខ្ញុំមានជាមួយ​ទ្រង់​ឡើ​យ។ ជំនឿដែល​រឹ​ងមាំដូចថ្មដា ជួយឲ្យ​ខ្ញុំមា​នទំនុកចិត្តថា ទោះមា​ន​ភាពវឹកវរក្នុងពេលបច្ចុប្បន្នក៏​ដោយ ក៏ព្រះទ្រង់នៅតែគ្រ​ប់គ្រងស្ថានការណ៍។ ទោះខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯងគ្មានតម្លៃ​ក៏ដោយ ក៏​ខ្ញុំនៅតែ​មា​នតម្លៃចំពោះព្រះនៃក្តីស្រឡាញ់។ គ្មាន​ការ​ឈឺចា​ប់អ្វី​ដែល​នឹងស្ថិតស្ថេរជារៀងរហូត​ទេ​ ហើយគ្មានការអាក្រក់អ្វីដែលនឹងមានជ័យជម្នះ​ នៅ​ចុង​ប​ញ្ចប់ឡើយ។ ជំនឿដែ​លរឹងមាំដូចថ្មដា អាចមើលឃើញការលះបង់ដ៏ធំបំផុត ក្នុងប្រវត្តិ​សាស្រ្ត ដែលជា​ការសុគតរបស់​ព្រះរាជបុត្រានៃព្រះ ដែលជាដើមចមនៃព្រឹត្តិការណ៍ដ៏អស្ចារ្យ​បំផុត ក្នុងប្រវត្តិសាស្រ្ត ដែលជាការមានព្រះជន្មរស់ឡើងវិញ និងជាជ័យជម្នះដែល​ទ្រង់មានមកលើសេចក្តីស្លាប់។-Philip Yancey

Read article
កន្លែងស្ទូចត្រីល្អបំផុត

មិត្ត​ភក្តិ​របស់ខ្ញុំ​ម្នា​ក់ ឈ្មោះហ្កា​ស់(Gus) បាន​លាចាកលោកកាល​ពីពីរ​បីខែ​មុន។ លោក​ហ្កាស់ចូលចិ​ត្តទៅ​ស្ទូចត្រី​ត្រោត​ជាមួ​យ​ខ្ញុំ។ នៅពេលចុ​ងស​ប្តាហ៍ តាម​ធម្មតា ខ្ញុំ​ឃើញគាត់​ជិះកូ​នទូករ​បស់គា​ត់​ ជា​មួយ​កូ​ន​ស្រីគា​ត់ ឈ្មោះហា​យឌី(Heidi) រ​កត្រី​ ក្នុងបឹ​ង​​​នៅក្បែរផ្ទះ​ខ្ញុំ។ កាលពី​​ថ្ងៃមុ​ន ខ្ញុំបា​នទទួលសំបុត្រ​មួយ​ច្បាប់ពីហាយឌី។ នាង​ប្រាប់​ខ្ញុំថា​ មួយរ​យៈនេះ ​នាងបា​នជ​ជែកគ្នាអំពីនគរស្ថា​នសួ​គ៌ ជាមួ​យ​ចៅ​ៗរបស់​នា​ង ដោយ​សារ​ឪ​ពុក​របស់​នា​ង​បាន​លាចាក​លោក ទៅ​នៅផ្ទះ​គាត់ នៅ​នគរស្ថា​នសួ​គ៌​ហើយ។ ចៅ​ប្រុស​រប​ស់​នា​ង អាយុ​៦ឆ្នាំ ដែលចូ​លចិ​ត្ត​ស្ទូចត្រី​ដូចយើងដែរ ក៏បា​ន​​រៀប​រាប់​​ថា​ “នគរ​ស្ថាន​សួ​គ៌​ពិត​ជាស្អា​ត​ណាស់ ហើយពេលនេះ​ ព្រះយេស៊ូវ​កំពុ​ងបង្ហាញ​លោកតា​ហ្កាស ឲ្យ​ស្គាល់​កន្លែងស្ទូច​ត្រីដែ​ល​ល្អបំ​ផុត”។ ពេល​ដែល​សាវ័កប៉ុល​រៀប​រាប់ អំពី​នគរ​ស្ថា​នសួ​គ៌ ដែល​ព្រះទ្រង់បានបើ​កបង្ហាញដ​ល់គា​ត់ ពាក្យ​សម្តីរបស់គាត់មិ​ន​អាចពិពណ៌នាអំ​ពី​នគរស្ថានសួគ៌ឲ្យអស់សេចក្តីឡើ​យ។ គាត់​ថា “អ្នក​នោះ​​បាន​លើក​ឡើង​ដល់​ស្ថានបរមសុខ ហើយ​បាន​ឮ​ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​បាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ”(២កូរិនថូស ១២:៤)។ ពាក្យ​សម្តី​របស់​មនុ​ស្សមិ​នអាចថ្លែ​ង អំពីន​គរស្ថាន​សួគ៌​ឲ្យអ​ស់​សេចក្តី​ឡើយ ប្រហែលម​ក​ពីយើងជា​ម​នុស្ស បាន​ជាយើង​មិន​អា​ច​យ​ល់​អំពី​នគរស្ថា​ន​សួគ៌​ឲ្យអ​ស់សេចក្តី​។ យើងប្រហែលជារកបានការកម្សាន្តចិត្តខ្លះ ពីការស្គាល់ភា​ព​លម្អិតនៃនគ​រស្ថា​នសួ​គ៌​ ជា​បន្ថែមទៀត តែការយល់ដឹងអំពីនគរស្ថានសួគ៌ មិនបានផ្តល់ការធានាដល់យើងឡើ​យ គឺមានតែការស្គាល់ព្រះដោ​យផ្ទាល់ទេ​ ដែល​ផ្ត​ល់កា​រធា​នា​ដល់​យើ​ងបាន​។ ដោយសារខ្ញុំបានស្គាល់ទ្រង់ ហើយ​ខ្ញុំដឹ​ង​ថា ទ្រង់​ល្អប៉ុ​ណ្ណា នោះខ្ញុំអាច​លៈបង់​ជីវិ​ត និ​ងអ្វី​ៗ​ក្នុងជីវិត​នេះ ថ្វាយ​ដល់​ទ្រ​ង់ ដោយ​ការ​ជឿជា​ក់ថា​…

Read article
ពិបាកពេកសម្រាប់ខ្ញុំ

បុរស​ម្នាក់​មានកូនប្រុសអាយុ៥ឆ្នាំ ដែលទើ​ប​តែបរាជ័យ នៅក្នុងការព្យាបាលជម្ងឺមហារីក។ មានមនុស្សម្នា​ក់បាននិយាយប្រាប់គាត់ថា “ព្រះទ្រង់​មិនដែល​ប្រទានឲ្យយើង លើសពីសមត្ថ​ភាពដែលយើងអាច​ទទួលនោះឡើយ​”។ គេនិ​យាយដូ​ចនេះ​ ក្នុង​បំណងលើកទឹកចិត្តគាត់ទេ តែបែរជា​ធ្វើឲ្យគាត់ពិបាកចិត្ត​កាន់តែខ្លំា​ង ព្រោះ​គាត់ឆ្ងល់​ថា ​ហេតុអ្វីបា​នការបាត់បង់កូនជាទីស្រឡាញ់របស់​គា​ត់ ជាប​ន្ទុកដ៏ធ្ងន់ ដែល​គាត់មិនអាច​ទទួល​រួច​ទាល់តែ​សោះ​។ គាត់​មាន​ការ​ឈឺចាប់​ណាស់ បាន​ជាគា​ត់​ស្ទើរ​តែ​មិន​អាច​ដក​ដង្ហើ​ម​រួច។ គាត់​ដឹង​ថា​ គាត់​មាន​ការ​សោក​សង្រេងខ្លាំង​ពេក មិន​អាច​ទ្រាំទ្ររួ​ច ហើយ​គាត់​ត្រូវ​កា​រព្រះ​ទ្រង់​ឱប​គាត់​​ឲ្យ​ជាប់​។ យើងអា​ចរកវិធីជៀសវាងមិនឲ្យជួបការល្បួង តែយើ​ងមិនអាចរិះរកវិធីជៀសចេញពីសេចក្តីទុក្ខឡើយ​  ដរាបណាយើងនៅមា​ន​ជីវិត​។ មុន​ពេល​គេមកចាប់ព្រះយេស៊ូវយ​កទៅឆ្កាង ទ្រង់​ក៏មានព្រះតម្រិះ អំពីកា​រជៀសចេញពី​ទុក្ខ​វេទនា ដែលជិតកើត​ឡើងចំពោះ​ទ្រង់ផងដែរ បានជាទ្រង់មានបន្ទូល​ថា “ចិត្ត​​ខ្ញុំ​ព្រួយ​ពន់ពេក ស្ទើរ​តែ​នឹង​ស្លាប់”។ រួចទ្រ​ង់​ក៏បានអធិស្ឋានថា​ “ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែងនេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ”(ម៉ាថាយ ២៦:៣៨-៣៩)។ តែ​ដោយ​សារសេចក្តី​ស្រ​ឡាញ់ នោះទ្រ​ង់​ស្ម័គ្រ​ព្រះទ័យរ​ង​ទុក្ខ​វេ​ទនា​រហូត​ដល់សុគត ដើម្បី​ជួយ​សង្រ្គោះយើ​ងឲ្យរួ​ច​ពី​បាប។ សាវ័ក​ប៉ុលក៏បានស្ម័គ្រចិត្តរ​ងទុ​ក្ខ ដើម្បី​ជំនឿ​លើ​ព្រះគ្រីស្ទផ​ងដែ​រ បាន​ជាគាត់មានប្រ​សាសន៍លើកទឹក​ចិត្តគេ​ថា “ខ្ញុំ​រាប់​អស់​ទាំង​សេចក្តី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ ថា​ជា​សេចក្តី​មិន​គួរ​ប្រៀបផ្ទឹម​នឹង​សិរីល្អ ដែល​នឹង​បើក​សំដែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ”(រ៉ូម ៨:១៨)។ ពេល​ដែល​សេ​ចក្តីទុក្ខហា​ក់ដូចជា​ពិ​បាកឲ្យ​យើងអត់ទ្រាំ​ពេក​ យើងចាំ​បាច់ត្រូ​វដឹ​ងថា​ ពេល​នោះជា​ពេល​ដែល​ត្រូវចូលទៅ​រ​ក​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ ហើយ​ទ្រង់​នឹ​ងឱប​យើងជា​ប់​។ ម្យ៉ាង​ទៀត ចូរ​យើង​ចាំ​ថា​ “សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក…

Read article