You are here:
យប់​ដ៏សុ​ខសា​ន្ត

លោកសាយមិន(Simon) បានផ្លាស់ទីលំនៅ ពីប្រទេសហូឡង់ មកសហរដ្ឋអាមេរិក។ ភរិយារបស់គាត់ គឺអ្នកស្រីខេយ(Kay) និងកូនទាំងបីនាក់ កើតនៅសហរដ្ឋអាមេរិក។ តែក្រោយមក កូនទាំងបីនាក់បានរៀបការជាមួយអ្នកដែលមកពីប្រទេសខុសៗគ្នា ដូចជា ចេនី(Jenny)បានរៀបការជាមួយរ៉ូបឺតូ(Roberto) ដែលមកពីប្រទេសប៉ាណាម៉ា។ រីឯប៊ីល(Bill)វិញ គាត់បានរៀបការជាមួយវ៉ានៀ(Vania) មកពីប្រទេសប៉ទុយហ្កាល់។ ចំណែកឯលូកាស(Lucs)វិញ បានរៀបការជាមួយបូរា(Bora) មកពីប្រទេសកូរេខាងត្បូង។ ដូចនេះ ពេលដែលពួកគេជួបជុំគ្នានៅពេលល្ងាចថ្ងៃបុណ្យណូអែល ពួកគេបានច្រៀងបទ “យប់ដ៏សុខសាន្ត” ព្រមគ្នា ជាភាសាកំណើតរៀងៗខ្លួន   បង្កើតបានជាសម្លេងច្រៀងដ៏ផ្អែមពិរោះ ដល់ព្រះកាណ៍ព្រះអម្ចាស់ ខណៈពេលដែលពួកគេអបអរថ្ងៃកំណើតរបស់ព្រះរាជបុត្រាព្រះអង្គ។ កាលពីជាងពីរពាន់ឆ្នាំមុន ពេលដែលពួកគង្វាល កំពុងមើលថែរហ្វូងចៀម ក្នុងយប់ដ៏ស្ងប់ស្ងាត់ ស្រាប់តែទេវតាមួយអង្គបានប្រកាស់ប្រាប់ពួកគេ អំពីការប្រសូត្ររបស់ព្រះយេស៊ូវថា “មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ បន្ទាប់មក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ ពោលសរសើរដល់ព្រះថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។ ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ជាព្រះសង្រ្គោះនៅលោកិយ បានប្រសូត្រនៅថ្ងៃនោះ។ ព្រះអង្គជាព្រះរាជបុត្រា ដែលទេវតាបានប្រកាស ក្នុងយប់ដ៏សុខសាន្ត កាលពីយូរលង់មកហើយ។ ព្រះអង្គជាអំណោយដែលព្រះប្រទាន ដោយព្រះគុណដ៏អស្ចារ្យ…

Read article
ព្រះ​គ​​ង់​នៅជាមួយ​យើ​ង

ពេល​ខ្ញុំ​កំពុ​ងអធិ​ប្បាយ​ព្រះប​ន្ទូល ក្នុង​សាលាព្រះ​គម្ពីរ​មួយក​ន្លែង ក្នុង​ក្រុង​ប៊ូឆារេស ប្រទេស​រ៉ូម៉ានី ខ្ញុំ​សង្កេត​ឃើញ​សិស្សសា​លា​ព្រះគ​ម្ពីរម្នា​ក់ មាន​សំលៀក​បំពាក់​ខុស​គេ នៅ​ក្នុង​ថ្នាក់​រៀន។   គេ​គ្រប់​គ្នាបា​នស្លៀ​កពា​ក់ឯ​កស​ណ្ឋាន​យ៉ាង​សមសួន​ ហើយ​មាន​តែគា​ត់ទេ ដែល​ស្លៀក​ខោ​ខៅ​ប៊យ និង​អាវយឺត និង​ពាក់​មួក​ខុស​គេ។ ការ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​ងា​យនឹ​ង​កត់​សំគា​ល់អំ​ពី​គាត់​ បាន​ជា​ខ្ញុំឆ្ងល់​ថា ហេតុ​អ្វីបា​នជា​គា​ត់មិ​នស្លៀ​កពា​ក់​ឲ្យស​មស្រ​ប តាម​ទំនៀ​ប​ទំលាប់​របស់​សាលា​ព្រះ​គម្ពីរ។ ដល់​ពេល​ចប់​ម៉ោង​រៀន គាត់​ក៏​បាន​ដើរ​មក​ណែនាំ​ខ្លួន​គា​ត់។ ពេល​ខ្ញុំ​សួរ​ឈ្មោះគា​ត់ គាត់​ប្រាប់​ថា ​គាត់​ឈ្មោះ “អេម៉ាញូ​អែល”។ ខ្ញុំ​មាន​កា​រ​ភ្ញាក់​ផ្អើលណាស់ ពេល​ដែល​បាន​ឮគា​ត់ប្រាប់ឈ្មោះ​ដូ​ចនេះ បាន​ជា​ខ្ញុំ​សួ​រ​​គាត់​ថា “តើ​ប្អូន​ដឹង​ថា ឈ្មោះ​ហ្នឹង​មាន​ន័យដូ​ចម្តេ​ច​ទេ”។ គាត់​ក៏​ឆ្លើយដោ​យ​មិន​អឹម​អៀន​ថា “បាទ​លោក​គ្រូ ឈ្មោះហ្នឹង​មាន​ន័យ​ថា “ព្រះ​គង់​​នៅ​ជា​​មួយ​យើង!” ពេល​ដែល​ខ្ញុំគិត​អំពី​យុវជ​នម្នា​ក់នេះ​ ដែល​ស្លៀក​ពាក់​ខុស​គេ ក្នុង​ចំណោម​ហ្វូង​មនុស្ស ខ្ញុំ​ក៏​បាននឹ​ក​ចាំ អំពី​ការ​ដែលព្រះ​យេ​ស៊ូវ​បាន​យាង​មក ដើម្បីនាំ​ព្រះ​វត្ត​មា​ន​ព្រះ ចូល​គង់​នៅ​ជាមួ​យម​នុស្ស​ក្នុង​លោកិយ​នេះ បាន​ជា​គេត្រូ​វ​ហៅព្រះអ​ង្គ​ថា “អេម៉ាញូអែល ដែល​​ប្រែ​​ថា ព្រះ​អង្គ​​ទ្រ​ង់​​គង់​​ជា​​មួ​យ​​នឹង​​យើង​​ខ្ញុំ”(ម៉ាថាយ ១:២៣)។ ដូច​នេះ ព្រះ​អង្គ​ក៏​បាន​ត្រាស​ហៅយើ​ងឲ្យ​យាង​ព្រះវ​ត្ត​មានព្រះ​អ​ង្គ ចូល​ក្នុង​ជីវិត​យើង​ ហើយ​ចេញ​ទៅ​នាំអ្ន​កដ​ទៃ ឲ្យ​ទទួល​ព្រះ​វត្ត​មាន​ព្រះ​អង្គផ​ង​ដែរ។ ​គឺ​ដូច​ដែ​លព្រះ​អង្គ​បា​នមាន​បន្ទូល​​យ៉ាង​ច្បាស់​ថា “ខ្ញុំ​​ចា​ត់​អ្នក​​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះវរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ”(យ៉ូហាន ២០:២១)។ ក្នុង​រដូ​វ​កាល​នៃ​ពិធីបុ​ណ្យណូ​អែល​នេះ យើង​អាច​ថ្វាយ​ដង្វាយ​ទៅ​ព្រះ ​ដោយ​រស់​នៅឲ្យ​មានល​ក្ខណៈ​ដូច​ព្រះអ​ង្គ​។…

Read article
ការអស្ចារ្យនៃបុណ្យណូអែល

បន្ទាប់ពី​ខ្ញុំ​បាន​ចូ​លរៀ​ន ក្នុង​ឆមាស​ទី​១ នៅ​សាលា​ព្រះ​គម្ពីរ ក្រុម​គ្រួសា​ររបស់​ខ្ញុំ ក៏​បាន​ទទួល​សំបុត្រ​យន្ត​ហោះ សម្រាប់​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះវិ​ញ ដើម្បី​ធ្វើ​ពិធី​បុណ្យ​ណូអែល​ជុំ​គ្នា។ នៅ​ពេ​ល​យប់​មុនពេ​ល​យើង​ចេញ​ដំណើរ យើង​ដឹង​ថា យើង​នៅ​ខ្វះ​លុយ​២០​ដុល្លា​ទៀត សម្រាប់​ការ​ធ្វើ​ដំណើរ​។ ការ​ចត​ឡាន ការ​ដឹក​ជញ្ជូន និង​ការ​ចំណាយ​បន្ទា​ប់​បន្សំ​ផ្សេង​ទៀត ត្រូវ​ចំណាយ​ជា​សរុប​លើសពី២០​ដុល្លា។ យើង​ក៏បា​ន​សម្រេច​ចិត្ត​អធិស្ឋាន អំពី​បញ្ហា​នេះ។ ទោះបី​ជាកូ​នៗរបស់​យើង​នៅ​តូច​ក៏​ដោយ (កូន​ទី១អាយុ៦​ឆ្នាំ និង​កូន​ទី​២​អាយុ២​ឆ្នាំ) ក៏​យើង​​​​បា​នឲ្យពួកគេ​ចូល​រួម​ក្នុង​ការ​អធិស្ឋាន​ពេល​នោះផ​ងដែរ​។ ពេល​ដែល​យើង​កំ​ពុង​អធិស្ឋាន   យើ​ងបា​ន​ឮសម្លេង​សម្រឹប​ជើង តាមផ្លូ​វ​ដើរ​​នៅខា​ង​ក្រៅប​ន្ទប់រ​បស់យើ​ង ក្នុង​អគា​អាផាតមិន ហើយ​បន្ទា​ប់ម​ក ​យើង​ក៏បា​ន​ឮសម្លេង​គេ​សៀត​ស្រោម​សំបុត្រ​ចូល​តាម​ក្រោម​ទ្វារ។ ពេល​យើង​បើក​មើល​ស្រោម​សំបុត្រ​នោះ ក៏ឃើ​ញលុយ៥​០​ដុល្លា។​ កូន​ស្រីយើ​ងដែ​ល​មាន​អាយុ៦ឆ្នាំ​ បាន​បញ្ចេញ​ទឹក​មុខ​ងឿងឆ្ង​ល់ គឺ​មិន​ខុស​ពី​ខ្ញុំ និង​ភរិយា​ខ្ញុំ​ប៉ុន្មាន​ទេ។​ ត្រង់ចំ​ណុច​នេះ ព្រះ​ដ៏មា​នចេ​ស្តា​បាន​ឆ្លាក់​​​ព្រះនា​ម​ព្រះអង្គ ទុក​ក្នុង​ចិត្ត​របស់​ក្មេង​ស្រីតូ​ច​ម្នាក់​នេះ ខណៈពេ​ល​ដែល​នាង​បាន​ឃើញ​ព្រះអ​ង្គ​​ឆ្លើយ​តប ការ​អធិស្ឋាន​របស់​យើង យ៉ាង​ឆាប់​រហ័ស​ដូច​នេះ។ ហើ​យពេល​នោះ ខ្ញុំ​ក៏​អាច “ថ្លែង​ពី​ការអស្ចារ្យរបស់​​ព្រះ​អង្គ” ដូចស្តេ​ចដា​វីឌ ដែល​ជា​អ្នក​និពន្ធ​បទ​ទំនុក​ដំកើងនោះ​ផង​ដែរ(១របាក្សត្រ ១៦:៩)។ យ៉ាង​ណាមិ​ញ ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ប្រសូត្រ ក្នុង​រាត្រី​នៃ​បុណ្យ​ណូអែល​ដំបូង​បំផុត ព្រះដ៏​មា​ន​ចេស្តា ដ៏​សព្វ​ពញូ​ញាណ បាន​ឆ្លាក់​ព្រះ​នាម​ព្រះអ​ង្គ ទុក​ក្នុង​ចិត្ត​នៃម​នុស្ស​ជាតិ ដោយ​ធ្វើ​ឲ្យយើង​​រំភើប​ចិត្ត​រក​ថ្លែង​មិន​បាន ពេលដែ​ល​បាន​យល់​អំពី​សេចក្តីស​ប្បុរស​នៃកា​រ​អត់​ទោសបា​ប និងទ​ទួល​ក្តីអំណរ​នៃសេ​ចក្តី​ស្រឡាញ់​ដ៏​ឥត​លក្ខខ័​ណ្ឌ។…

Read article
ពន្លឺ និងភាពងងឹត

លោកសេម៉ួរ ស្លាយវ៍(Seymour Slive) ជាប្រវត្តិវិទូផ្នែកសិល្បៈ។ គាត់បានរៀបរាប់ថា លោករេមប្រិន(Rembrandt ឆ្នាំ ១៦០៦ ដល់ ១៦៦៩) ជាវិចិត្រករជនជាតិហូឡង់ដ៏អស្ចារ្យម្នាក់ ដែលពូកែដាក់ពន្លឺ និងស្រម៉ោលនៅក្នុងផ្ទាំងគំនូរ បានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យផ្ទាំងគំនូររបស់ខ្លួន មានភាពរស់រវើកណាស់ ដូចនេះ គាត់ជាអ្នកនិទានរឿងដ៏ជក់ចិត្ត នៅលើផ្ទាំងគំនូរ។ ផ្ទាំងគំនូររបស់លោករេមប្រិន ដែលមានចំណងជើងថា ការថ្វាយបង្គំរបស់ពួកអ្នកគង្វាល បានបង្ហាញអំពីទិដ្ឋភាពនៃក្រោលសត្វនាពេលយប់ងងឹត   ក្នុងភូមិបេថ្លេហិម   ដែលមានអ្នកគង្វាលពីរនាក់បានលុតជង្គង់  នៅក្បែរស្នូកសត្វដែលព្រះឱរសយេស៊ូវ កំពុងផ្ទំនៅ ខណៈពេលដែលអ្នកគង្វាលដទៃទៀតកំពុងឈរនៅឆ្ងាយពីពួកគេបន្តិច។ ក្នុងចំណោមអ្នកគង្វាលទាំងពីរនាក់នេះ មានម្នាក់កំពុងយួរចង្កៀង នៅក្បែរព្រះឱរស ប៉ុន្តែ ក្នុងផ្ទាំងគំនូរនេះ ពន្លឺដែលភ្លឺបំផុត មិនបានចេញមកពីចង្កៀងរបស់គាត់ឡើយ តែបានចេញពីព្រះឱរសយេស៊ូវ ហើយក៏បានចែងចាំងមកលើអ្នកដែលមកជួបជុំគ្នានៅក្បែរព្រះអង្គ។ លោកហោរាអេសាយធ្លាប់បានមានប្រសាសន៍អំពីពន្លឺ និងភាពងងឹត នៅក្នុងការថ្លែងទំនាយ អំពីការយាងមកនៃព្រះសង្រ្គោះ ក្នុងទឹកដីអ៊ីស្រាអែល ក្នុងរយៈពេល៧សតវត្សរ៍ក្រោយមកទៀត។ គឺដូចដែលមានសេចក្តីចែងមកថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ … ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ” (អេសាយ ៩:២,៦)។ មនុស្សម្នាក់ៗដែលបានមើលផ្ទាំងគំនូររបស់លោករេមប្រិន ប្រហែលជាមើលឃើញសាច់រឿងខុសៗគ្នា…

Read article
ការ​ចូល​ជ្រក

ក្នុង​មជ្ឈិម​សម័យ កសិក​រ​ទាំង​ឡាយ​មើល​ថែរស្រែ​ចំា​ការ​របស់​ខ្លួន តែ​ពេល​ដែល​ពួក​គេ​ឃើញ​​ខ្មាំង​សត្រូ​វលើ​ក​ទ័ព​មក​ឈ្លាន​ពាន​ពី​ចម្ងាយ ពួក​គេ​ក៏​ទុក​ការ​ងារ​ស្រែ​ចំការ​ចោល ដើម្បីនាំ​ក្រុ​មគ្រួសារ​រត់​គេច​ចូល ក្នុង​ទីក្រុង​ដែល​មាន​កំផែង​ការ​ពារ​ព័ទ​ជុំវិញ   ដើម្បី​ទទួល​ការកា​រពារ​ឲ្យ​រួច​ផុត​ពីពួ​ក​ខ្មាំងសត្រូវ ដ៏​គ្រោះ​ថ្នាក់​នោះ។ យ៉ាង​ណាមិ​ញ ក្រុង​ខាខាសសូន​បាន​ធ្វើ​ជាក​ន្លែង​ជ្រក​កោន ​ក្នុង​ពេល​សឹក​សង្រ្គាម សម្រាប់​ប្រជាជន​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ។ គេបា​ន​សាង​សង់​វា ​ក្នុងស​តវត្សរ៍​ទី​៥ មុន​គ្រីស្ទស​គ​រាជ ហើយ​កំផែង​រប​ស់វា​   ដែល​គេ​បាន​សង់​ពីថ្ម​ បាន​ផ្តល់​ការ​ការ​ពារ​ដ​ល់ជន​ជាតិ​រ៉ូម៉ាំង ​ហ្គួល ​វីស៊ីហ្គូ ​ហ្វ្រង់ និង​បារាំង។ ដោយ​សារ​ក្រុង​នេះត្រូ​វបា​នហ៊ំ​ព័ទ្ធ​ដោយ​កំផែង​ដ៏​វែង ដែល​មាន​ប៉ម​យាម​ធំ​ៗ នោះអ្ន​ក​ដែល​ជ្រក នៅ​ខាង​ក្នុង​មាន​ទំនុក​ចិត្ត​ចំពោះ​កំផែង​ក្រុង​នេះ​ណាស់។ យ៉ាង​ណាមិ​ញ សម្រាប់​យើង​ដែល​​ជាអ្នក​ជឿព្រះ​ យើង​អាច​ជ្រក​កោន ក្នុង​ព្រះវ​ត្ត​មាន​នៃ​ព្រះដ៏​​រស់។ ព្រះ​គម្ពីរ​សុភាសិត​ចែង​ឲ្យយើ​ង​ដឹង​ថា “ព្រះ​នាម​​ព្រះ​យេហូវ៉ា ជា​ប៉ម​​មាំ​មួន មនុស្ស​​សុចរិត​​រ​ត់​​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ”(សុភាសិត ១៨:១០)។ ក្នុងប​ទ​គម្ពី​រនេះ​ “ព្រះ​នាម​ព្រះយេ​ហូវ៉ា” គឺ​សំដៅទៅ​លើល​ក្ខណៈ​សម្បត្តិ​របស់​ព្រះ ដែល​មាន​ដូច​ជា ភាព​ស្មោះត្រង់ មាន​អំណាច​ចេស្តា និង​មាន​ក្តី​មេត្តា។ ចំណែក​ឯ​ពាក្យសុខ​សាន្ត វិញ គឺ​មាន​ន័យ​ថា “ដាក់​នៅកន្លែង​ខ្ពស់​រួច​ផុត​ពីគ្រោះ​ថ្នាក់”។ ពេល​ដែល​យើង​ជួប​ការ​គំរាម​កំហែង នៅពេ​ល​ណាមួ​យ យើង​ចង់​រត់ទៅ​រក​កន្លែង​ការពា​រ​ខ្លួន​ឲ្យរួ​ចពីគ្រោះថ្នា​ក់នោះ​។ អ្ន​ក​ខ្លះស្វែ​ង​រក​ការកា​រពារ​ នៅ​ក្នុង​ទ្រព្យ​សម្បត្តិ ឬ​ក្នុង​ទំនាក់​ទំនង។ ប៉ុន្តែ ក្នុងនា​ម​យើង…

Read article
ព្រះចាត់ព្រះរាជបុត្រា

បទ​ចម្រៀង​ជា​ភាសា​អង់​គ្លេស ដែល​មាន​ចំណង​ជើង​ថា ព្រះមែស៊ី ជា​ស្នាដៃនិ​ពន្ធ​របស់​លោក​ហ៊ែន​ឌែល(Handel)។ ក្នុង​បទ​ចម្រៀង​នេះ ខ្ញុំ​ចូល​ចិត្តជា​ង​គេ នៅ​ត្រង់​វគ្គ​ដែល​យើង​អាច​ច្រៀង​ដោយ​អំណរ​ថា “មាន​​បុត្រ​​១​​កើត​​ដល់​យើង”។ ជា​ពិសេស ខ្ញុំ​ចូល​ចិត្ត​ចំណុច​ដែល​គេច្រៀងប​ន្ទរ ចូល​ដល់​ឃ្លា “ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មួយ​​ដល់​យើងហើ​យ”។ ជាកា​រ​ពិត​ណាស់ ពាក្យ​ពេចន៍​ទាំង​អស់​នេះ ត្រូវ​បាន​អ្នកនិ​ពន្ធ ​ដក​ស្រង់​ចេញ​ពីបទ​គម្ពីរ​អេសាយ ៩:៦ ដែល​ចែង​ថា “មាន​​បុត្រ​​១​​កើត​​ដ​ល់​​យើង ព្រះ​​ទ្រង់​​ប្រទាន​​បុត្រា​១​​មក​យើង​ហើយ”។ នេះ​ជា​បទ​ចម្រៀង​ដ៏មាន​ន័​យ​របស់​លោក​ហ៊ែន​ឌែល ដែល​សរសើរ​ដំកើង​ព្រះ​រាជបុ​ត្រា ដែល​បាន​យាង​មក​រក​យើង ដោយ​ចាប់​កំណើត​ជាម​នុស្ស នៅ​ថ្ងៃបុណ្យ​ណូ​អែល​ដំបូងបំ​ផុត​។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​បក​ស្រាយ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា ព្រះ​រាជ​បុត្រា​មួយ​អង្គ​នេះជា​នរណា។ ក្នុង​បទ​គម្ពីរ​លូកា ជំពូក​១ ទេវតាបា​ន​មក​ជួប​នាង​ម៉ារា ហើយ​ការនេះ​បា​នប​ង្ហាញ​អំពី​អត្ត​សញ្ញាណ​ទាំង​បួន​របស់​ព្រះឱ​រស ដ៏ជា​​ព្រះ​គ្រីស្ទ ដែល​មានដូ​ច​តទៅ : ព្រះអ​ង្គនឹ​ង​ប្រសូត្រ​ជាបុត្រា​របស់​នាង​ម៉ារា ដូច​នេះព្រះ​​អង្គ​ជាម​នុស្ស​(១:៣១)។ ព្រះអ​ង្គ​ជា​ព្រះ​រាជ​បុត្រា​នៃព្រះ​ដ៏​ខ្ពស់​បំផុត ដូច​នេះ​ព្រះអង្គ​ក៏​ជាព្រះមួយ​រយ​ភាគ​រយ​(១:៣២)។ ព្រះ​អង្គ​ក៏​ជា​ព្រះរាជបុ​ត្រា​នៃស្តេច​ដាវីឌ​ផង​ដែរ មាន​ន័យ​ថា ព្រះ​អង្គ​ជាប់​ខ្សែ​ស្រឡាយ​ស្តេច​(១:៣២)។ ហើយ​ព្រះអ​ង្គជា​ព្រះ​រាជ​បុត្រា​នៃព្រះ​ទៀត​ផង(១:៣៥) បាន​ជា​ព្រះអង្គ​មាន​ភាព​ស្មើគ្នា​នឹ​ង​ព្រះ​វរបិតា ក្នុង​ការ​គ្រប់​យ៉ាង។ ត្រង់​ចំណុច​នេះ ព្រះ​មែស៊ី អាច​បំពេញ​តួនាទី​របស់​ព្រះអង្គ​បាន ដោយ​សារ​ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ ពេល​ដែល​យើងថ្វាយ​បង្គំ​ព្រះអង្គ ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល សូម​ព្រះ​ប្រទាន​ក្តី​អំណរ និ​ង​ភាព​រំភើប​រីក​រាយ ចំពោះ​អត្ថ​ន័យ​ដ៏ពេ​ញ​លេញ​នៃពិធី​បុណ្យដ៏សំ​ខាន់​នេះ។ ព្រះវ​របិតានៃ​​យើង​ដែល​គង់​នៅស្ថា​នសួ​គ៌ បាន​ប្រទានព្រះ​​រាជ​បុត្រា​ដ៏​ល្អឥត​ខ្ចោះ…

Read article
មិនមានអារម្មណ៍ទទេ

មាន​ពេល​មួយ ជូលា ចៅ​ស្រីរ​បស់​ខ្ញុំ បាន​ចំណាយពេ​ល​ក្នុង​រដូ​វ​ក្តៅ ទៅធ្វើ​​ការ ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ក្នុង​ក្រុង​ប៊ូសៃ ប្រទេស​យូហ្កាន់​ដា។ ក្នុង​ថ្ងៃ​ចុងក្រោយ នៃ​ការ​ចុះក​ម្ម​សិក្សា​របស់​នាង នៅ​ទីនោះ នាង​បាន​ទៅ​លាក្មេង​ៗ ក្នុង​មណ្ឌល​កុមារ​កំព្រានោះ​។ មានក្មេ​ងស្រី​​តូច​ម្នាក់ ឈ្មោះ​ស៊ូម៉ាយ៉ា មានទឹ​កមុ​ខ​ក្រៀម​ក្រំណាស់ ហើយ​ក៏បា​ន​និយាយ​ប្រាប់​នាង​ថា “ថ្ងៃ​ស្អែក អ្នក​មីង​ទៅ​ចោល​ពួកខ្ញុំ​ហើយ ហើយ​អាទិត្យ​ក្រោយ អ្នក​មីង​ផ្សេង​ទៀត(ដែល​មក​ចុះក​ម្មសិ​ក្សា) ក៏ទៅ​ចោល​ពួក​ខ្ញុំដែ​រ”។ ពេល​នោះ ជូលា​ក៏បា​ន​តបថា​ នាង​ពិត​ជា​ត្រូវ​ចាក​ចេញ​មែន។ ស៊ូម៉ាយ៉ា​ក៏បា​ន​ឈរ​គិតមួ​យ​សន្ទុះ ហើយ​ក៏​លាន់​ម៉ាត់ថា​ “ប៉ុន្តែ អ្នក​មីង​ក៏ទៅ អ្នក​មីង​ផ្សេង​ទៀត​ក៏ទៅ​ ចឹង​ទៅចោ​ល​ពួក​ខ្ញុំអ​ស់ហើ​យ”។ ជូលា​ក៏បា​ន​តបថា នេះជា​ការពិ​ត​មែន។ ប៉ុន្តែ ក្មេង​ស្រីតូ​ច​ម្នាក់​នេះក៏​បាន​គិត​មួយ​សន្ទុះ ហើយ​និយាយ​ទៀត​ថា “តែ​ព្រះអ​ង្គ​នឹង​នៅតែគ​ង់នៅ​​ជាមួ​យ​យើង​ជា​និច្ច ដូ​ចនេះ​ យើង​មិន​មាន​អារម្មណ៍​ទទេ​ឡើយ”។ ត្រង់​ចំណុច​នេះ យើង​រាល់​គ្នាសុ​ទ្ធតែ​អាច​យ​ល់អំ​ពី​អារម្មណ៍​​ទទេ។ ទោះ​បី​ជា​មនុស្ស​មាន​ទំនាក់​ទំនង មាន​ស្នេហា ទំនាក់​ទំនង​ផ្លូវ​ភេទ លុយ អំណាច​​ ប្រជាប្រិ​យភា​ព ឬ​មាន​ជ័យ​ជម្នះ​ច្រើន​យ៉ាង​ណាក៏​ដោយ ក៏នៅ​តែមិ​នអា​ចជ​ម្នះ​អារម្មណ៍​ទទេ​នេះបា​ន​ឡើយ ព្រោះ​វា​ជា​សេចក្តី​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្វី​មួយដែលយើ​ងគិ​ត​ថា មាន​តម្លៃ ដែល​មិន​អាច​បរិយ៉ាយ និង​កាត់​ថ្លៃ​បាន ប៉ុន្តែ របស់​នោះមិ​នស្ថិ​តស្ថេរ​សោះឡើ​យ។…

Read article
សេចក្តីស្រឡាញ់ និងការ​ឧបត្ថម្ភ

ខ្ញុំ​បាន​ទទួល​សារ​ដ៏​ខ្លី​មួយ​ច្បាប់ មក​ពី​មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់ ដែល​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ នៅ​ឯ​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ក្នុង​ប្រទេ​សកំពុង​អភិវឌ្ឍន៍​មួយ ដែល​ក្នុង​សារ​នោះ គាត់​បាន​សរសេរ​ថា “កាល​ពីថ្ងៃ​ម្សិល​មិញ ពេល​ដែលខ្ញុំ​​កំពុងអ​ង្គុយ​ធ្វើ​កិច្ច​ការ​នៅ​​​តុការិយ៉ា​ល័យ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​បាន​ឃើញ​សត្វ​ស្រម៉ោច​រាប់​ពាន់ កំពុង​តែ​វា​ពាស​ពេញ​ លើ​ផ្ទៃជ​ញ្ជាំង​អគារ​ការិយ៉ា​ល័យ​របស់​យើង ទាំង​ខាង​ក្នុង និ​ង​ខាង​ក្រៅ។ ពួក​វា​បានរោ​ម​របស់​របរ នៅ​ក្នុង​បន្ទប់​។ តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ការ​ជា​ធម្មតា។ ប្រ​ហែល​ជា​ជិត​​កន្លះ​ម៉ោង​ក្រោយ​មក សត្វ​ស្រម៉ោច​ក៏​បាន​ចេញ​ទៅ​វិញ​អស់”។        បន្ទាប់​ពី​មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ បាន​រៀប​រាប់​អំពី​រឿង​សត្វ​ស្រម៉ោច​ចប់​ហើយ គាត់​ក៏​បាន​សរសេរ​ទៀត​ថា“ចំណែក​ឯ​អ្នក​វិញ តើអ្ន​ក​មាន​សុខ​ទុក្ខ​យ៉ាង​ណាដែរ នៅ​កន្លែង​ធ្វើ​ការ?”​ ជួន​កាល យើង​ត្រូវ​ការ​ការ​ក្រើន​រំឭក អំពី​សេចក្តី​ត្រូវ​ការ​របស់​អ្នក ដែល​​បាន​លះ​ចោល​ភាព​ស្រណុក​ស្រួល ​ទៅ​បម្រើ​ព្រះ​នៅប្រទេ​ស​ក្រី​ក្រ។ ព្រះ​ត្រាស​ហៅ​មនុស្ស​ម្នាក់​ៗ ឲ្យ​ទៅតា​ម​ផ្លូវ​ខុស​ៗ​គ្នា ហើយ​ក្នុង​នោះ អ្នក​ខ្លះ​ត្រូវ​ទៅ​តាម​ផ្លូវដែ​ល​រលាក់​ខ្លាំង ពិបាក​ធ្វើ​ដំណើរ។ គ្មាន​នរណា​ម្នាក់​ចង់​ធ្វើ​ការ ក្នុង​ការិយ៉ាល័យ ដែល​មាន​សត្វ​ស្រម៉ោច​រោម​ពេញប​ន្ទប់​ឡើយ ប៉ុន្តែ មិត្តភ័​ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ មិន​បាន​ធ្វើ​ការ​នៅ​កន្លែង​នោះ ដើម្បី​រក​ផល​កម្រៃ​ឡើយ។ គាត់ និង​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត បាន​ថ្វាយ​ចិត្ត​ដាច់​ដល់​ព្រះគ្រី​ស្ទ ហើយបា​នគិ​ត​ថា ការ​លះប​ង់ភាព​ស្រណុក​ស្រួល “ដ៏​សំខាន់”​ ដើម្បី​ចេញ​ទៅ​ធ្វើ​ការ​បម្រើព្រះ​អង្គ គឺគ្រា​ន់​តែជាកា​រ​លះ​បង់​ដ៏​តូច ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដែល​បាន​ស្រឡាញ់​យើង​រាល់​គ្នា ជា​មុន។ ពួក​គេ​ត្រូវ​ការការ​​គាំទ្រ​ពីយើ​ង…

Read article
ដំណើរ​ជីវិត​ដែល​ថយ​ក្រោយ

ទន្លេឈិកាហ្គោ មាន​ភាព​មិន​ប្រក្រតី ដោយសារ​វា​ហូរ​បញ្ច្រាស​ទិស។​ ក្រុម​វិស្វករ​បាន​បង្វែរ​ទិស​ដៅរ​បស់​វា ឲ្យហូ​រ​បញ្រ្ចាស​យ៉ាងដូ​ច​នេះ អស់​ជាង​មួយ​សតវត្សរ៍​ហើយ ដោយសារ​ប្រជាព​ល​រដ្ឋ ​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ឈីកាហ្គោ​បាន​បំពល់​ទឹក​ទន្លេ​នេះ។ គេ​បាន​បង្ហូ​រ​ទឹក​លាង​ចាន ទឹក​លូ និង​កាក​សំណង់​រោង​ចក្រ ចូល​ទៅ​ក្នុង​ទន្លេ​នេះ ហើយ​ទន្លេ​នេះហូរ​ចូល​បឹង​មីឈីហ្គិន។ ដោយសារ​បឹង​នេះ​ជាប្រ​ភពទឹ​ក​ប្រើ​ប្រាស់ស​ម្រាប់​ទី​ក្រុង មាន​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​មាន​ជម្ងឺ និង​បាត់​ប​ង់​ជីវិត ដោយសារ​ទឹក​កក្វក់​នោះ ហេតុ​នេះ​ហើយ​ អាជ្ញា​ធរ​ក្រុង​ក៏​បាន​សម្រេច​ចិត្ត ផ្លាស់​ប្តូរ​ទិស​ដៅ​ទឹក​ទន្លេ ឲ្យ​ហូរ​បញ្រ្ចាស ចេញ​ពី​បឹង​នោះ​វិញ។ យ៉ាង​ណាមិ​ញ ពេល​យើង​​ក្រឡេច​មក​មើលដំ​ណើរ​ជីវិត​របស់​ព្រះយេ​ស៊ូវ ​ក្នុង​លោកិ​យនេះ​ យើង​ប្រហែល​ជាគិត​​ថា ព្រះ​អង្គ​ហាក់​ដូច​ជា​មាន​ដំណើរ​ជីវិ​តដែ​ល​បញ្រ្ចាស​ថយ​ក្រោយ ខុស​ពី​ការ​រំពឹង​គិត​របស់​យើង។ ព្រះ​អ​ង្គជា​ព្រះ​ដ៏​មាន​សិរីល្អ តែព្រះ​​អ​ង្គបាន​យាង​ចុះមក​ផែន​ដី ដើម្បី​ប្រសូត្រជា​​ទារក ​ដែល​ងាយ​នឹង​រង​គ្រោះ។ ព្រះ​អង្គ​ជា​ព្រះដែ​ល​យាង​​មកយក​​កំណើត​ជា​មនុស្ស ដូច​នេះ ពេល​ដែល​ព្រះ​អង្គ​ប្រកាស់​ថា ព្រះអង្គ​ជា​ព្រះ គេ​បាន​ចោទ​ព្រះ​អង្គ​ ថាបាន​ពោល​​ពា​ក្យ​ប្រមាថ​ព្រះ។ ព្រះ​អង្គ​ប្រសូត្រ​មក​ជាម​នុស្ស​ដែល​គ្មាន​បាប​ ឬគ្មាន​​កំហុស​អ្វី​ទាល់​តែ​សោះ តែ​គេ​បាន​ឆ្កាង​ព្រះ​អង្គ ដូច​ឧក្រឹដ្ឋ​ជន​។ ប៉ុន្តែ ព្រះ​អង្គ​បាន​រស់​នៅ​ក្នុង​លោ​កិយ តាម​បំណង​ព្រះ​ទ័យ​ព្រះ​(យ៉ូហាន ៦:៣៨)។ ពេល​ដែ​ល​យើង យក​តម្រាប់​តាម​ព្រះ​យេ​ស៊ូវ ក្នុង​នាម​ជា​អ្នក​ដើរតា​ម​ព្រះអ​ង្គ លោកិយ​​គេអាច​គិត​ថា យើង“កំពុង​មាន​ដំណើរ​ថយ​ក្រោយ”។ ការ​ឲ្យ​ពរ​ដល់​ខ្មាំង​សត្រូវ​របស់​យើង​(រ៉ូម ១២:១៤) ឲ្យត​ម្លៃកា​រ​គោរព​ប្រតិ​បត្តិ​ព្រះ​​ ឲ្យ​បាន​​ខ្លាំង​ជាង​​ទ្រព្យ​សម្បត្តិ​(១ធីមូថេ…

Read article
ការ​ខក​ខាន​ក្នុ​ង​ពិធីបុណ្យណូ​អែល

កាល​ពីឆ្នាំ​ទៅ​ យើង​ស្មាន​ថា កម្ម​វិធី​បុណ្យណូ​អែ​ល​របស់​យើង​ត្រូវ​បាន​លប់​ចោល​ទៅហើ​យ។ ជាកា​រ​ពិត​ណាស់ កាល​នោះ​យើង​បានគ្រោង​ធ្វើ​ដំណើរ ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​យើង ក្នុង​រដ្ឋមី​សូរី តែ​ជើង​ហោះហើររ​បស់​យើង​ត្រូវ​បាន​លប់​ចោល ដោយសារ​មាន​ព្រឹលធ្លា​ក់។ គ្រួសារ​ខ្ញុំ​​មាន​ប្រពៃណី​ទៅជួ​បជុំ​គ្នា​ ដើម្បីប្រា​រព្ធពិធី​បុ​ណ្យ​ណូអែល​ប្រចាំគ្រួ​សារ រៀង​រាល់​ពីរ​បី​ឆ្នាំម្ត​ង ប៉ុន្តែ ឆ្នាំមុ​ន ពេល​យើង​រ​ង់ចាំ​ធ្វើ​ដំណើរ​បន្ត​ពីរដ្ឋ​មិន​នេសូតា ទៅរ​ដ្ឋ​មីសូរី​ ជើង​ហោះហើរ​រ​បស់យើ​ងត្រូ​វ​លប់​ចោល ដូចនេះ យើងត្រូ​វ​ត្រឡប់​ទៅ​ផ្ទះវិ​ញ។ ពេល​នោះយើង​មាន​ការ​ខក​ចិ​ត្តខ្លាំ​ង​ណាស់។ កាល​ពី​ថ្ងៃអា​ទិត្យ​មុន លោក​គ្រូ​គង្វា​លរ​បស់​យើង​បា​ន​អ​ធិ​ប្បាយ អំពី​ការ​រំពឹ​ងច​ង់បា​ន​ពី​ពិធីបុ​ណ្យណូ​អែល។ ខ្ញុំ​មា​ន​​ការ​ប៉ះពា​លចិ​ត្ត​ណាស់ ពេល​ដែល​គាត់​មាន​ប្រសាស​ន៍​ថា “បើសិ​ន​ជា ក្នុង​ពិធី​បុណ្យ​ណូអែល យើង​រំពឹង​ចង់​បាន​អំណោយ​ពីញា​តិ​មិត្ត និង​ការ​ជួប​ជុំគ្នាក្នុ​ង​ក្រុម​គ្រួសារ នោះមា​នន័យ​ថា យើង​មានការរំ​ពឹង​ចង់​បាន​តិច​ពេក​ហើយ។ ការ​ទទួ​លអំ​ណោយពីញា​តិមិ​ត្ត និងកា​រជួ​ប​ជុំគ្នា នាំ​មក​​នូ​វ​ក្តីអំ​ណរ និង​ជា​ការ​ដែលយើ​ង​គួរ​អរ​ព្រះ​គុណ​ព្រះ ប៉ុន្តែ ពិធី​បុណ្យ​ណូអែល ជា​ការ​អប​អរ​ការ​យាង​មក​នៃ​ព្រះគ្រី​ស្ទ និង​អប​អរ​ការ​ប្រោសលោះ​របស់​ព្រះ​អង្គ”។ លោក​ស៊ីម្មាន និង​អ្នក​ស្រីអា​ន បានអ​ប​អរ​ការ​យាងម​កចា​ប់កំ​ណើត​នៃអ​ង្គ​ព្រះ​យេស៊ូវ និងអ​បអ​រ​សេចក្តី​សង្រ្គោះ​របស់​ព្រះអង្គ ពេល​ដែល​លោក​យ៉ូសែប និង​នាង​ម៉ារា នាំព្រះ​ឱរស​យេស៊ូវ ចូល​​ក្នុង​ព្រះវិហារ(លូកា ២:២៥-៣៨)។ លោក​ស៊ីម្មានបានទ​ទួល​កា​របើកស​ម្តែង ​ពី​ព្រះ​វិញ្ញាណប​រិសុទ្ធ​ថា គាត់​នឹង​មិនស្លាប់ឡើ​យ ទាល់​តែគា​ត់​បាន​​ឃើញព្រះ​មែស៊ីជា​មុ​ន​សិន បាន​ជាគា​ត់​ប្រកាស់​​ថា “​ភ្នែក​​ទូល​បង្គំ​​បាន​​ឃើញ​​សេចក្តី​​សង្គ្រោះ​​របស់​​ផង​​ទ្រង់”(ខ.៣០)។ ចំណែក​ឯអ្ន​ក​ស្រីអាណ…

Read article