You are here:
ការលើកលែងទោសរបស់ព្រះជាម្ចាស់

នៅ រាល់​ឆ្នាំ​ នា​ចុង​ខែ​វិច្ឆិកា ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក បាន​ចេញ​ការ​សុំទោស​ជា​សាធា​រណៈ​ក្នុងពិ​ធីអ​រព្រះ​គុ​ណ។ នៅក្នុ​ង​ពិធី​នោះ ប្រធានាធិ​បតី​មួយ​រូប​របស់​សហរដ្ឋ​អាមេរិ​កថ្លែ​ងស​ន្ទរក​ថា៖ «ភ្ញៀវ​កិត្តិយស​​របស់​យើង​នៅថ្ងៃ​នេះ ដូច​ជា​ភ័យ​បន្តិច។ គ្មាន​នរណាម្នា​ក់ប្រា​ប់​គាត់​ថា ខ្ញុំ​នឹង​លើក​ទោស​គាត់​ទេ»។ មាន់​បារាំង​ដ៏​កំសត់​មាន​ហេតុផ​លនឹ​ង​ភ័យ​ខ្លាច ព្រោះ​គេនឹ​ងយ​ក​វា​ធ្វើជា​អាហារ​ពេល​ល្ងាច​បុណ្យ​អ​រ​ព្រះ​គុណ​ថ្ងៃ​នេះ។ យើង​ក៏មិ​នខុ​សគ្នា​អ្វី​ដែរ ពេល​ណាយើ​ង​ដឹង​ថាខ្លួ​នមា​នបា​ប។​ បើសិ​ន​ជា​គ្មា​​ន​ព្រះ​ជាម្ចាស់​លើក​លែង​ទោស​ទេ នោះ​យើង​នឹង​វិនាស។ លក្ខខ​ណ្ឌ​នេះ គឺ​ជា​លទ្ធ​ផល​ផ្ទាល់​កើត​ចេញ​ពី​កំហុស​របស់​យើង​។ ព្រះ​គម្ពី​រចែ​ង​ថា៖ «ឈ្នួលរ​បស់​អំពើ​បាប​គឺ​ជាសេច​ក្តីស្លា​ប់»​(រ៉ូម ៦:២៣)។ ទោះ​ជា​យ៉ាង​ណា យើង​បាន​រួច​ពី​ទោស​មួយ​ជីវិត ដោយ​សារ​ព្រះ​បុត្រា​ព្រះ​ជាម្ចា​ស់ទ​ទួល​បាប​ជំនួ​សយើង នៅ​លើ​ឈើ​ឆ្កាង​។ អំពើបា​ប​យើង​ជាប់​ឆ្កាងជា​មួ​យព្រះ​អង្គ យើង​រ​ស់​ក្នុង​សេច​ក្តីសុ​ចរិត ដោយសារ​ស្នាម​រំពាត់​លើ​អង្គ​ទ្រង់​យើង​បាន​ជាសះ​ស្បើ​យ (១ពេត្រុស ២:២៤)។ ទី​មួយ បទ​ព្រះគម្ពីរ ​យ៉ូហាន ១:៧ ប្រាប់យើ​ងថា​ ព្រះ​លោហិត​ព្រះយេ​ស៊ូវ​បាន​សម្អាត​យើង​រួច​ពីបា​ប​ហើយ។ យើង​ដឹង​ថា ព្រះ​ជា​មា្ចស់​បាន​លើស​ទោស​យើង​​រួច​ពីបា​ប​ហើយ ពេល​យើង​ប្រកាស​ទទួល​ស្គាល់ព្រះយេ​ស៊ូវ គឺ​ជា​ព្រះអ​ម្ចាស់ ហើយ​ជឿថា​ព្រះបិ​តា​បាន​ប្រោស​​ព្រះ​យេស៊ូវឲ្យរស់​ពី​សុគត​ឡើង​វិញ (រ៉ូម ១០:៩)។ ថ្ងៃនេះ​ ចូរ​ពិចារណា​មើល ថា​តើអ្ន​ក​ត្រូវ​ឆ្លើយ​តប​ចំពោះព្រះ​ជា​ម្ចាស់​ដោ​យរបៀប​ណា ដែល​ទ្រង់​ដែល​បាន​ប្រទាន​ការ​អត់ទោ​ស​ដល់​អ្នក​ដូ​ច្នេះ ។-Jennifer Benson Schuldt

Read article
ពិភពសំបូរបែប

ក្រុ​មហ៊ុនទូ​រទស្សន៍​ខ្សែកា​បបា​នផ្ញើ​សំ​បុត្រ​អញ្ជើញ​ខ្ញុំទៅពិ​និត្យ​មើល​ប៉ុស្តិ៍​ទូរទស្ស​ន៍​ថ្មីប​ន្ថែម​ទៀត។ នៅ​ក្នុងលិ​ខិត​នោះបា​នស​រសេ​រថា ខ្ញុំត្រូ​វទា​ក់​ទង​ទៅក្រុ​ម​ហ៊ុន​ដើម្បី​ទទួ​លបា​នប្រ​អប់​ឌីជីថល​ថ្មីមួ​យ ហើយ​បាន​ពន្យល់​ខ្ញុំ​ពី​​របៀប​តម្លើង​វាថែ​ម​ទៀត។ រួច​មក​គេ​ប្រាប់​ខ្ញុំ​ថា៖ «គ្រាន់​តែអ​ង្គុយ​ចុះ ហើយ​រីក​រាយ​នឹង​ពិភព​សំបូរ​បែប​ទាំង​នោះ​ចុះ​»។ នៅ​ក្នុង​លិខិត​នោះធ្វើ​ឲ្យ​ខ្ញុំគិត​ដល់«ពិភព​សំបូរ​បែប» ដែល​គ្រីស្ទ​បរិស័ទ​មាន​ឯក​សិទ្ធិ​នឹង​ទៅ​រស់​នៅ​ទី​នោះ​។ ពេល​ដែល​ព្រះ​ជាម្ចាស់​រំដោះម​នុស្ស​ចេញ​ពីពិ​ភព​ងងឹត​នៃ​អំពើ​បាប ហើយ​នាំគេ​ម​កពិ​ភព​នៃ​ពន្លឺ​វិញ​(១ពេត្រុស ២:៩) យើង​ក៏ទ​ទួលបា​នជី​វិត​ថ្មីមួ​យ។ បទ​គម្ពីរ​រ៉ូម​៥ បា​​នប្រាប់​យើ​ងថា មាន​របស់​ជា​ច្រើន​ដែ​ល​យើង​បាន​ទទួ​ល​ពី​ព្រះ​គ្រីស្ទ​ដូ​ចជា​៖ ព្រះ​ជា​ម្ចាស់​បាន​សម្រុះ​សម្រួ​ល​យើង​ជាមួ​យ​ព្រះ​បិតា ដោយសារ​ការ​សុគត​របស់​ព្រះ​បុត្រា (ខ.១០) ហេតុដូ​ច្នេះហើ​យបា​នជា​យើង​មា​នស​ន្តិភាព​ជាមួ​យព្រះ​​ជា​ម្ចាស់​តាម​រ​យៈព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ (ខ.១)។ យើង​អាច​ចូល​ទៅ​ព្រះ​ជាម្ចា​ស់ដើ​ម្បី​ទទួល​ព្រះ​គុណ(ខ.២)។ យើង​មាន​អំណរ​ទោះ​ជា​ជួប​ទុក្ខ​លំបាក ព្រោះ​នេះ​ជា​ឱកាស​ដែល​យើង​រីក​លូត​លាស់​អត្ត​ចរិត ដោយ​ការ​ទុក​ចិត្ត​លើ​ព្រះអង្គ (ខ.៣-៤)។ លើល​ពី​នេះទៅ​ទៀ​ត ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែលព្រះ​អ​ង្គបា​ន​ប្រទាន​មក​យើង​រាល់​គ្នា នឹង​បង្ហូរ​សេចក្តី​ស្រឡាញ់រ​ប​ស់​ព្រះជា​ម្ចាស់​ឲ្យ​ពេញ​ពោរ​ក្នុង​ចិត្ត​យើង(ខ.៥) ហើយ​អំពើ​បាប​គ្មាន​អំណាច​លើប​ង​ប្អូន​ទៀត​ឡើយ(៦:១៨)។ ក្នុង​នាម​ជា​គ្រីស្ទប​រិស័​ទម្នាក់ យើង​អាច​ទទួ​លបា​នពិ​ភព​សំបូរបែ​ប​មក​ពី​ព្រះ​ជាម្ចាស់។ តើ​នៅតែ​អា​ត្មានិ​យម​ដល់​កាល​ណាទៀ​ត ចូរ​ចេះចែ​ក​ចាយ​ដល់​អ្នក​ដទៃ​ផង ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ពិភ​ពសំបូ​របែ​បម​ក​ពី​ព្រះ​ជាម្ចា​ស់?។-Anne Cetas

Read article
ការដឹងគុណរកពាក្យថ្លែងពុំបាន

មូលហេតុ​នាំ​ឲ្យយើ​ងនិ​យាយ​ថា អរ​គុណ​ដល់​អ្នកប្រទាន​អំណោយ ព្រោះយើ​ងច​ង់​កោត​សរសើរ​ដល់​ម្ចាស់​អំណោយ។ អ្នក​និព​ន្ធជីប៊ី ស្ទន​មាន​ប្រសាសន៍ ​ថា៖«ការ​ដឹង​គុណ​ដោយ​ស្ងៀមស្ងាត់​មិន​មាន​តម្លៃ​ឡើយ»។ ពេល​កូន​យើង​នៅតូ​ច​នៅឡើ​យ ជា​រឿយ​ៗ​យើ​ង​ត្រូវតែ​រំលឹក​ពួក​គេ កុំ​ឲ្យ​មើល​មុខ មើល​ជើង ឬ​និយាយ​ពាក្យ​ពិបាក​យល់​ជំនួស​ឲ្យ​ពាក្យ«អរគុណ»​នោះឡើ​យ។ ក្រោយពេ​ល​យើង​រៀប​ការ​បាន​ច្រើន​ឆ្នាំម​ក ខ្ញុំ​និង​ប្តី​ខ្ញុំ​នៅ​តែ​រៀន​និយាយ​ពាក្យ​អរគុណដ​ល់​គ្នាទៅ​វិ​ញទៅ​មក ព្រោះ​វា​សំខាន់​ណាស់។ ពេល​ណាយើ​ង​មាន​ចិត្ត​ចង់​កោត​សរសើរ​អ្វី​មួយ យើង​ព្យាយា​មនិ​យា​យចេ​ញ​មក ទោះ​បី​ជាយើ​ង​បាន​និយា​យ​ដដែ​លនេះ​ញឹក​ញាប់​ក៏ដោ​យ។ លោក​វីលៀម អា​កធួ វត មាន​ប្រសាសន៍​ថា៖«ការ​ដឹង​គុណ​ដោយ​អា​រម្មណ៍ ​ហើយ​មិន​បាន​ប​ញ្ចេញ​មក ប្រៀប​បី​ដូច​បា​នខ្ច​ប់​កាដូ តែ​មិន​បាន​ជូន​ដល់​អ្នក​ណា​ម្នាក់​»។ ការ​សម្តែង​កា​រដឹ​ង​គុណ​ពិត​ជាមា​នសំខាន់ណាស់ស​ម្រាប់​ទំនាក់ទំន​ងរ​ប​ស់​មនុស្ស ហើយ​រឹត​តែ​ពិសេស​ទៅទៀ​ត​គឺ​ជា​មួយ​ព្រះ​ជាម្ចាស់​នៃ​យើង។ កាល​ណា​យើង​រំលឹក​ទៅ​ដល់​ព្រះ​ពរ​រាប់​មិន​អស់ ដែល​ទ្រង់​បាន​ប្រទាន​មក​យើង តើ​យើ​ង​បាន​អរ​ព្រះ​គុណ​ព្រះអ​ង្គហើ​យឬ​នៅ​? កាល​ណាយើ​ងគិ​ត​ដល់​អំណោយ​ដ៏​ពិសេស ដែល​ព្រះអ​ង្គបា​នសុ​គត និង ​រស់​ឡើង​វិញ​​អត់​ទោស​បាប​យើង តើ​ដួង​ចិ​ត្តយើង​ពោរពេញ​ដោ​យកា​រកោត​សរសើរ និង​អរ​ព្រះ​គុ​ណ​ទ្រង់​ទេ? (រ៉ូម ៦:២៣, ២កូរិនថូស ៩:១៥)។ សូម​នឹក​ចាំប​ទគ​ម្ពីរ​ទំនុក​ដំកើង ១០៧:១ ក្នុង​ចិត្ត​អ្នក​រាល់​ថ្ងៃ៖ «សូម​អរ​ព្រះគុ​ណ​ដល់​ព្រះយេហូវ៉ា ដ្បិ​ត​ទ្រង់​ល្អ» ។-Cindy Hess Kasper

Read article
ស្នាដៃឯក

ពេ​លថ្មី​ៗ​នេះ ខ្ញុំ​បាន​ឃើញ​ឯកសារ​មួយ​ស្តី​អំពី​វិធី​ផលិត​ព្យាណូរ​បស់លោ​កស្តេ​នវ៉េ ឯកសារ​នោះ​បង្ហាញ​ថា គាត់​គូស​វាស​យ៉ាង​ផ្ចិត​ផ្ចង់ ដើម្បី​ផលិត​ឧបករណ៍​ដ៏ប្រណិត​មួយ​ឡើង។ តាំង​ពីកា​ត់​ជ្រៀក​​​ឈើ​​រហូ​តដ​ល់​ព្យាណូ​លេច​រូប​រាង​ឡើ​ង ដាក់​ក្នុង​បន្ទប់​តាំង​ប​ង្ហាញ ទាម​ទារ​ជំនាញ និង​ការ​ច្នៃ​ប្រឌិត​ប៉ិន​ប្រសប់​មិន​អាច​កាត់​ថ្លៃ​បាន។ ការ​ចំណាយ​ពេ​ល​មួយ​ឆ្នាំ​ផលិត​ចប់​រួច​រាល់​ហើយ តន្ត្រី​ករ​​ក៏​យក​ព្យាណូ​មក​លេង នោះ​គេ​ក៏​លាន់​មា​ត់សរសើរ​ពី​សម្លេង​ដ៏​ពិរោះ ដែល​កុំព្យូទ័​រមិ​នអា​ច​ធ្វើបា​នឡើ​យ។ អាថ៌​កំបាំង​ក្នុង​ការ​ផលិត​របស់​ឲ្យ​បា​នល្អ ទាម​ទារ​អ្នក​ផលិត​មាន​ស្នាដៃ​ឯ​ក​។ ពេល​គេស​ង់រោ​ងឧ​បោសថ យើង​ឃើញ​ថា ​ព្រះជា​ម្ចាស់​ក៏​ឲ្យត​ម្លៃទៅ​លើ​ស្នា​ដៃដែ​រ។ ទ្រង់​បាន​រើស​ជាង​មាន​ស្នាដៃ​ឈ្មោះ​បេ​តសាលាល ដោយ​មាន​ព្រះប​ន្ទូល​ថា៖ «ហើយ​អញ​បាន​បំពេ​ញគា​ត់ដោ​យព្រះ​វិញ្ញាណ​នៃ​ព្រះ ឲ្យ​មាន​គំនិត​វាងវៃ មាន​យោបល់ មាន​ចំណេះចេះធ្វើ​កា​រ​គ្រប់មុខ​ទាំង​អស់ ឲ្យ​បា​នប្រ​សប់​នឹ​ងបង្កើត​អស់​ទាំង​កា​រ ​គឺ​ឲ្យចេះ​កា​រខា​ង​គ្រឿងមាស ប្រាក់ ហើយ​នឹង​លង្ហិន ចេះ​ច្នៃត្បូ​ង​សម្រា​ប់​ដាំ ចេះឆ្លា​​ក់​ឈើ និង​ការ​គ្រប់​មុខ​ទាំង​អស់​ផង» (និក្ខំមនំ ៣១:៣-៥)។ សព្វ​ថ្ងៃនេះ​ ព្រះ​ជា​ម្ចាស់​គង់​នៅ​ក្នុង​ចិ​ត្តអ្ន​ក​ជឿ​គ្រប់​រូប។ ព្រះ​ជា​ម្ចាស់​មិន​បាន​ឈប់​ត្រា​ស់ហៅ​ជា​ង​​មាន​ស្នាដៃ​នោះទេ​។ ឥឡូវ​នេះ អ្ន​កជឿ​ម្នា​ក់​ៗជា​«ស្នាដៃ​ដែលទ្រ​ង់​បង្កើត​ក្នុង​ព្រះគ្រី​ស្ទ​យេស៊ូវ» (អេភេសូរ ២:១០)។ ព្រះ​វិញ្ញាណប​រិសុ​ទ្ធជា​មេ​ជា​ងដ៏​ចំ​ណាន ដែល​ច្នៃ​អត្ត​ច​រិត​របស់យើ​ង ឲ្យ​បាន​ដូច​ជា​ព្រះយេស៊ូ​វ (រ៉ូម ៨:២៨-២៩)។ កាល​ណាស្នា​ដៃយើ​ង​លេច​ចេញ​ជារូ​បរា​ង​ឡើង នោះយើ​ងនឹ​ង​ដឹង​ថា អាថ៌​កំបាំ​ង​នៃកា​រផលិត​របស់​ល្អ​គឺ​ចេញ​​មក​ពី​ស្នាដៃ​ឯក។-Dennis Fisher

Read article
លក្ខណៈពិសេសរបស់គ្រួសារ

មា​នបទ​ចម្រៀង​មួយ​បទ​ច្រៀង​នៅថ្នា​ក់​ព្រះ​បន្ទូលតាំង​ពីយូ​រ​ណាស់​ហើយ តែ​ធ្វើឲ្យ​ខ្ញុំ​នៅ​តែនឹ​ក​ឃើញ​។ បទ​ចម្រៀង​នោះធ្វើ​ប​ន្ទាល់​ពីព្រះព​រ​របស់​ព្រះ​យេស៊ូវ​ចំពោះ​អ្នក​ផ្សះ​ផ្សាគេ​ «ខ្ញុំមា​ន​សេចក្តី​សុខ​សាន្ត ដែល​លើស​ពីការ​យ​ល់​ដឹង​ដល់​ជ​ម្រៅចិ​ត្ត​ខ្ញុំ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ នៅ​ក្នុង​ប​ទចម្រៀង​នេះហា​ក់បី​ដូ​ច​ជាបា​ត់អ្វី​មួ​យ។ សេច​ក្តីសុ​ខសាន្ត​រ​បស់​ព្រះ​ជាម្ចា​ស់ជា​អំ​ណោយ​ទាន ធ្វើ​ឲ្យ​យើង​មានអំ​ណរ​ក្នុង​ចិត្ត ​កាល​ណាយើ​ងជា​ប់​ក្នុង​វត្ត​មាន​ព្រះអ​ង្គ (យ៉ូហាន ១៤:២៧​​១៦:៣៣)។ តែ​ព្រះអ​ង្គ​មិន​ចង់​ឲ្យ​យើ​ងទុក​សេចក្តី​សុខ​សាន្ត​នោះស​ម្រាប់​តែ​ខ្លួន​ឯ​ងទេ។ សេច​ក្តីសុ​ខ​សាន្ត​គឺ​ជា​អំណោយ​មក​ពី​ព្រះជាម្ចា​ស់ស​ម្រាប់​ចែក​ជូន​ដល់​មនុស្ស​នៅ​ជុំវិ​ញ​យើង។ ក្នុង​នាម​យើ​ងជា​គ្រីស្ទ​បរិស័ទ យើង​គួរ​តែ​បង្ហាញទំ​នាក់ទំ​នង និង​លក្ខណៈ​ពិសេស​ទៅ​ដល់​មជ្ឈ​ដ្ឋាន​ក្រុម​ជំនុំ​របស់​យើង។ នៅក្នុ​ងសេ​ចក្តី​អធិប្បាយ​នៅ​លើ​ភ្នំ ព្រះ​យេស៊ូ​វ​មាន​ព្រះប​ន្ទូល​ថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែ​ល​ផ្សះផ្សា​គេ » (ម៉ាថាយ ៥:៩) មាន​ន័យ​ថា យើង​ត្រូវ​តែ​មាន​បំណ​ងក្នុ​ង​ការ​នាំសេ​ចក្តី​សុខ​សាន្ត​ដល់​ទំនាក់​ទំនងរ​ប​ស់យើ​ង។ ចាប់​តាំង​ពី​យើង​ឆាប់​បង្ក​បញ្ហា ផ្ទុយ​ពី​មនុស្ស​នាំ​ការ​ផ្សះផ្សា​ នេះ​ជា​មេរៀន​សំខាន់ស​ម្រាប់​អ្នក​ហើយ។ តើ​អ្នក​ត្រូវ​នាំ​ការ​ផ្សះផ្សា​ដោ​យរ​បៀប​ណា? អ្នក​នាំកា​រ​ផ្សះផ្សា​គឺ​ជា​មនុស្ស​ទាំង​ឡាយ​ណា ដែល​បែរ​ឲ្យគេទះ​ម្ខា​ង​ទៀត(ខ.៣៩) ទៅ​២យោជន៍​ជា​មួយ​គេ (ខ.៤១) ស្រឡាញ់​ខ្មាំង​សត្រូវ ព្រម​ទាំង​ទូល​អង្វ​រ​ព្រះជា​ម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​ដែល​បៀត​បៀ​នពួ​ក​គេ (ខ.៤៤)។ ហេតុ​អ្វីបា​ន​ជាយើ​ង​ត្រូវ​ធ្វើ​ដូ​ច្នេះ? ព្រោះព្រះ​ជាម្ចា​ស់ជា​អ្ន​ក​ផ្សះផ្សា​ កាល​ណា​យើង​ផ្សះផ្សា​គេ​ នោះ​យើង​ក្លាយ​ជា​បុត្រព្រះ​ជា​ម្ចាស់ (ខ.៩)។ ការ​ផ្សះផ្សា​គឺ​ជា​លក្ខណៈ​ពិសេស​របស់​គ្រួសារ​យើង ។-Joe Stowell

Read article
ព្រះជាម្ចាស់សម្អាតដំណាក់ព្រះអង្គ

ព្រះ​ជា​ម្ចាស់​សម្អាត​ដំណាក់​ព្រះ​អង្គ​នៅ​រដូវ​ស្លឹក​ឈើជ្រុះស​ប្តាហ៍​នេះ។ ព្រះអ​ង្គបញ្ជាខ្យ​ល់​បក់​កាត់​តាម​ផ្ទះ​អ្នក​ជិត​ខាង​យើង ធ្វើ​ឲ្យដើ​ម​ឈើរ​ង្គើ និង​ញ័រដើម​ជ្រុះស្លឹ​ក​ងាប់។ ពេល​ខ្យល់​បក់​រួច​ហើយ ខ្ញុំ​ត្រូវ​តែ​បោស​សម្អា​ត​វាចេ​ញ។ នៅ​ក្នុង​ជីវិ​តខ្ញុំ​ផ្ទាល់ ជួន​កាលព្រះ​ជា​មា្ចស់​ធ្វើ​ការ​ស្រដៀង​គ្នា​នេះដែ​រ។ ព្រះអង្គ​បញ្ជូន ឬ​អនុញ្ញាត​ឲ្យ​ព្យុះ​ភ្លៀង​កើត​ឡើង​ដើម្បី​ជម្រុះ​ខ្នែង ឬ​ស្លឹក​ងាប់​ចេញ។ ខ្ញុំ​មិន​ចង់​ជម្រុះវា​ចេ​ញ​ទេ ព្រោះខ្ញុំ​គិ​ត​ថា ​វាមិ​ន​ទាស់​អី​ផង តែ​តាម​ពិត​ទៅ វាលែ​ង​បង្កើត​ផ​ល​ផ្លែទៀ​ត​ហើយ។ ជា​ទូទៅ​វា​ជា​រឿង​រ៉ាវ​មិ​នល្អ ដូច​ជា​ទម្លាប់​អាក្រក់ ធ្វើ​ឲ្យ​ខ្ញុំមា​ន​ចិត្ត​រឹង​រូស ​ដែល​ជា​ឧបសគ្គ​រាំង​ស្ទះកា​រ​រីក​ចម្រើន​ថ្មី​ៗ។ ព្យាការីយ៉ូណាសក្នុ​ង​គម្ពី​រស​ម្ពន្ធ​មេត្រី​ចាស់ ​រក​ឃើញ​ថា​អ្វីៗ​កើត​ឡើ​ងដោ​យសា​​រ​តែ​យើង​មិន​ព្រម​ជម្រុះ​ចរិត​រឹង​រូស​ចោល។ ដោយសារ​តែ​គាត់​ស្អប់អ្ន​ក​ក្រុង​នីនីវេ ​ជាង​ស្រឡាញ់ព្រះ​ជា​ម្ចាស់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​ធ្វើឲ្យ​មា​នព្យុះ​បោកបក់ម​ក​លើទូ​កគា​ត់​ជិះ ហើយ​ត្រី​ធំ​លេប​គាត់​ចូល​ក្នុង​ពោះបី​ថ្ងៃ​​(យ៉ូណាស ១:៤,១៧)។ ទោះ​ជា​យ៉ាងនេះ​ក្តី ព្រះ​ជាម្ចា​ស់​បាន​ទុក​ជីវិ​ត​គាត់ ហើយ​ផ្តល់​ឱកាស​ឲ្យគា​ត់​ជាលើ​កទី​ពីរ​ទៅ​ប្រកាស​ដំណឹ​ងល្អ​នៅទីក្រុងនោះ​ (២:១០ ៣:១-៣)។ មែក​ណាមិ​ន​បង្កើត​ផល​ប្រៀប​បាននឹ​ង​អត្ត​ចរិតរឹងរូ​ស ដែល​ព្រះ​ជាម្ចា​ស់ច​ង់​ឲ្យខ្ញុំ​ជ​ម្រុះចោ​ល។ នៅ​ក្នុង​សំបុត្រ​លោក​ប៉ុល​សរសេរ​ទៅ​កាន់​ទីក្រុង​អេភេសូរ មាន​ដូច​ជា​សេចក្តីជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់ទាំង​សេចក្តី​អាក្រក់(៤:៣១)។ នៅ​ពេល​ព្រះ​ជាម្ចា​ស់អ​ង្រួន​ការ​ទាំង​នោះ យើង​ត្រូវ​ជម្រុះ​វា​ចោល​ទៅ។-Julie Ackerman Link

Read article
និយាយពីរភាសា

តើ វា​អាច​ទៅរួ​ច​ទេ នៅ​ក្នុ​ង​សង្គម​មួយ​ដែល​​កើនឡើង​ផ្ទុយ​គ្នា ពី​ដំណឹង​ល្អ គឺ​កា​រប្រកាស​ដំណឹង​ល្អជាមួ​​យអ្ន​ក​ដែល​មិន​ចេះចែ​ក​ចាយ​ជំនឿរ​បស់​ខ្លួន? មាន​វិធី​មួយ​ទាក់​ទង​ជា​មួយ​ម​នុស្ស​ដែល​មិនធ្លាប់​ឮ​ដំណឹង​ល្អ​គឺ​ធ្វើយ៉ា​ងម៉េ​ច​បន្ស៊ី​នឹង​វប្បធម៌​របស់ពួ​ក​គេ ​តាម​លក្ខណៈ​ភាសាពី​រ។ យើង​ទាក់​ទង​តាម​របៀប​នេះ មាន​ភាព​ងាយ​ស្រួល​ជាង។ ដូច​ជា​យើង​ត្រូវ​ចេះ​ភ្លេង ពិភាក្សា​អំពី​ភ្លេង កុន កីឡា និង​ទូរទស្សន៍​ជា​ដើម ឧទាហរណ៍​ទាំង​នេះគឺ​ជាឱកាស​ចាប់​ផ្តើម​ទំនាក់​ទំន​ងជា​មួយ​ពួ​ក​គេ។ ប្រសិន​បើ​​​អ្ន​កស្រុកឮ​យើងនិ​យាយ​ភាសារ​បស់ពួ​ក​គេ ដោយ​មិន​មាក់​ងាយ ឬ​ចំអ​ក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នោះទេ​​​​ វា​ជា​ឱកាស​បើក​ទ្វារ​ឲ្យ​យើង​ចែ​កចា​យ​ដំណឹង​ល្អរ​ប​ស់​ព្រះគ្រីស្ទ ដែល​គ្មាន​ទីប​ញ្ចប់។ លោក​ប៉ុល​បាន​បង្ហាញគំរូ​នេះ តាម​រយៈ​គម្ពីរកិច្ចការ​១​៧។ នៅ​ពេល​លោក​ប៉ុល​ចុះ​ទៅ​អ៊ើរីយ៉ូស ក្នុង​ក្រុងអាថែន គាត់បា​នប្រ​កាស​យ៉ាង​មុត​មាំ ជាពិ​សេស​ទៅ​កាន់​អ្នក​មិន​ជឿ ដោយ​ដក​ស្រង់​សម្តី​កវី​និពន្ធ​ក្រិក​យោង​ទៅ​លើ​គុណត​ម្លៃខា​ងវិ​ញ្ញាណ ដែល​ពួក​គេ​អាចទំ​នាក់ទំ​នង​បាន។ លោក​ប៉ូល​មាន​ប្រសាស​ន៍ថា៖ «ដ្បិត​គឺ​ដោយសា​រ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នាបា​នរស់ កំរើក ​ហើយ​មាន​នៅ​ផង ដូ​ចជា​ពួ​កលើ​កកំ​ណាព្យ​ខ្លះ​រប​ស់អ្ន​ករា​ល់គ្នា ​បាននិ​យាយ​ដែរ​ថា​មនុ​ស្ស​យើង​ជាពូជ​​ព្រះ​ដែរ» (កិច្ចការ ១៧:២៨)។ ដូច​ជាលោ​កប៉ុល​បាន​លើក​ឡើងអំពី​ការ​ស្គាល់​វប្បធម៌​របស់​ពួក​គេ ដែល​យើង​អា​ចប​ញ្ជ្រាប​ដំណឹង​ល្អតា​មរ​យៈវ​ប្ប​ធម៌​ពួកគេ​បាន​ដោយ​ងាយ។ តើ​លោក​អ្នក​កំ​ពុង​តែនាំ​ដំណឹង​ល្អដ​ល់អ្ន​ក​ជិត​ខាង ឬក៏​ជាអ្ន​កបម្រើ​ដំណឹង​ល្អ? សូម​ព្យាយា​មធ្វើ​ជា​អ្នកនិ​យាយ​ពីរ​ភាសា។-Bill Crowder

Read article
មិត្តសំឡាញ់ជួបគ្នាតាមផ្លូវ

ខ្ញុំ ចូ​ល​ចិត្ត​ដើរ​តាម​ផ្លូវ​ផ្សេង​ៗ​ពីគ្នា​ ព្រោះ​ថា​មាន​ទេស​ភាព និង​សម្រស់​ធម្ម​ជាតិ​នៅ​ជុំវិញ។ ខ្ញុំ​តែង​តែ​រំលឹក​ខ្លួន​ឯ​ងថា​ ផ្លូវ​ទាំង​នេះ​ជានិ​មិត្ត​សញ្ញានៃ​ដំ​ណើរ​ជីវិត​ខាង​វិញ្ញាណ បើ​គេមើ​ល​ទៅដំ​ណើរ​ជីវិ​តធម្មតា​របស់​គ្រីស្ទ​បរិស័ទ ដើររួ​ម​ជាមួ​យ​ព្រះយេ​ស៊ូវ ដែល​ជា​មិត្ត​សំឡាញ់ និង​អ្នក​នាំ​ផ្លូវ ។ ទ្រង់​យាង​កាត់​ទឹ​កដី​ប៉ាឡេស្ទីន​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត រួច​នាំពួ​កសិ​ស្សស្រែ​ក​ប្រកា​ស​ថា៖ «ចូ​រ​មក​តា​ម​ខ្ញុំ»(ម៉ាថាយ ៤:១៩)។ ដំណើរ​ជីវិត​មិន​មែន​សុ​ទ្ធតែ ស្រួលរ​ហូត​នោះ​ទេ។ ជួន​កាល​ក៏​ចង់​បោះប​ង់ចោ​ល​ស្រួល​ជាង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ប៉ុន្តែ​ពេល​ពិបាក​ដោះស្រាយ យើង​អាច​សម្រាក​យក​កម្លំាំ​ងចាំ​ទៅមុ​ខទៀត។ នៅ​ក្នុង Pilgrim’s ​Progress លោក​ចន ប៊ុនយ៉ាន បាន​ពិ​ពណ៌នា​ថា ដើម​ឈើ​នៅលើ​ភ្នំ​ជាក​ន្លែង​ដែល​គ្រីស្ទ​បរិស័ទ​ឈប់​ដក​ដង្ហើម មុន​ពេល​បន្ត​ដំណើរ​​ទៀត។ តម្រារ​បស់គា​ត់ស​ម្រាលប​ន្ទុក និង ​រំលឹក​អំពី​វត្ត​មាន​ព្រះ​អម្ចាស់ និង​ព្រះចេ​ស្តារ​បស់​ព្រះអង្គ​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប។ ពេល​មាន​ខ្យល់​ដក​ដង្ហើ​មស្រួល​ហើយ ​គាត់​អាច​បន្ត​ដំណើរ​បាន​ទៀត។ មាន​តែព្រះ​អម្ចាស់​ទេ ដែល​ដឹង​ថា​នាំ​យក​ទៅ​ណា តែ​ព្រះជា​ម្ចាស់បា​ន​អះអា​ងថា​ «ខ្ញុំ​នៅជា​មួ​យអ្ន​ក​រាល់​គ្នាជា​ដរា​បត​ទៅ» (ម៉ាថាយ ២៨-២០)។ នេះ​មិ​នមែ​នជា​កា​រប្រៀ​បធៀប ឬ​អួត​ពី​​ពា​ក្យ​ពេចន៍​នោះឡើ​យ។ ទ្រង់​ពិត​ជា​មិត្ត​ដ៏ល្អ​មែ​ន។ គ្មា​នម៉ោ​ង​ណាមួ​យ ដែល​មិន​ត្រូ​វកា​រវត្ត​មាន​ព្រះ​អង្គ​ឡើយ សូ​ម្បីតែ​រ​ត់​លើសមួ​យម៉ា​យ​ក៏មិ​ន​អាច​អត់​ទ្រង់​ឡើយ។ យើងដឹ​ងថា​ ទ្រង់​គង់​ជា​មួយ​យើង​ធ្វើឲ្យពន្លឺ​ជីវិ​ត​បំភ្លឺឡើ​ង ។-David Roper

Read article
ចូរប្រយ័ត្ន!

ពេលភ្នាក់​ងារ​រដ្ឋាភិ​បាល​ហ្វឹក​ហ្វឺន​បុគ្គ​លិ​កធនាគារ ឲ្យចេះ​កំ​ណត់​ប្រាក់​ក្លែង​ក្លាយ នោះ​ពួក​គេអា​ចប​ញ្ជាក់​ថា​ប្រាក់​ណាក្លែ​ង​ក្លាយ ប្រាក់​ណាពិ​តប្រា​កដ។ ដើម្បី​លុប​បំបា​ត់កា​រ​ក្លែង​បន្លំ​ក្រដាស​ប្រាក់​ ពួក​គេ​ត្រូវ​ស្វែងរ​កភា​ពខុ​ស​គ្នារវា​ង​ក្រដាស​ប្រាក់​​ពិតប្រាកដ និង​ក្រដាស​ប្រាក់​ក្លែង​ក្លាយ គឺ​ពួក​គេមិ​នស្វែ​ង​រក​លក្ខណៈ​ស្រដៀង​គ្នា​នោះឡើ​យ។ នៅក្នុ​ងប​ទ​គម្ពី​រ​១​យ៉ូហាន ២ លោកយ៉ូ​ហាន​ជួយ​អ្នក​ជឿ​ឲ្យចេះ​កា​រពា​រខ្លួ​ន​ពី​ពួក​បោក​ប​ញ្ឆោត ដោយ​បង្ហា​ញ​គំរូ​របស់​គ្រូប​ង្រៀន និង​គ្រីស្ទ​បរិ​ស័​ទក្លែ​ង​ក្លាយ។ មាន​សញ្ញា​សម្គាល់​មួ​យនៅ​សម័​យចុង​ក្រោយ​នេះ គឺ​ពួក​ប្រឆាំ​ងព្រះ​គ្រី​ស្ទ​(១យ៉ូហាន ២:១៨)។ ពួកប្រ​ឆាំង​ព្រះ​គ្រីស្ទ គឺ​អស់​អ្នក​ណាដែ​ល​ប្រកា​សថា​ មាន​ប្ញទ្ធានុភា​ព និង ​សិទ្ធិ​អំណាច​រប​ស់​ព្រះជា​ម្ចាស់ តែ​តាម​ពិត​ពួ​កគេ​មិន​មាន​ទេ ​ឬក៏​អស់​អ្ន​ក​ណាដែ​លបដិសេធ និង​ប្រឆាំង​ព្រះគ្រី​ស្ទ និង ​សេចក្តី​បង្រៀន​រប​ស់ព្រះ​គ្រី​ស្ទ។ លោក​យ៉ូហាន​បាន​បង្ហាញ​សញ្ញា​សម្គាល់​៣យ៉ាង​របស់​គ្រូ​ក្លែង​ក្លាយ ដែល​គ្រប់​គ្រង​ដោយ​វិញ្ញាណ​អាក្រក់ និង​ពួក​ប្រឆាំង​ព្រះគ្រី​ស្ទ៖ ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ(ខ.១៩) ពួក​គេប​ដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ (ខ.២២) ពួក​គេបោ​កប​ញ្ឆោត​អ្នក​ជឿចេញ​ពី​ព្រះយេ​ស៊ូវ(ខ.២៦)។ លោក​យ៉ូហាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ឲ្យ​ចេះកា​រពារ​ខ្លួន​ប្រឆាំង​នឹង​វិញ្ញាណនៃ​ពួ​កប្រ​ឆាំង​ព្រះគ្រី​ស្ទ ដោយពឹ​ង​ផ្អែក​លើ​វត្ត​មាន​ព្រះវិ​ញ្ញាណប​រិសុទ្ធ ស្គាល់​សេចក្តី​ពិត និង​នៅ​ជាប់​នៅ​ជាមួ​យព្រះ​យេ​ស៊ូវ។ យើង​អាច​ការពា​រខ្លួ​នពី​កំហុស និង​ការ​ភាន់​ច្រឡំ​ទាំង​ឡាយ ស្វែង​យល់​កំហុស ​របស់​យើង​ដោយសេ​ចក្តី​ពិត គឺ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ។-Marvin Williams

Read article
អាហាររបស់កូនក្មេង

តើ អ្នក​ធ្លាប់​ភ្លក្សអា​ហា​ររបស់​កូន​ក្មេង​ទេ? ខ្ញុំ​ធ្លាប់ វាមាន​រស​ជាតិ​សាប។ ដោយសារ​កូន​ក្មេង​ទើប​កើតម​ក​គ្មាន​ធ្មេញ គ្មាន​អាហារ​ណា​ផ្សេង​ទៀត​សម្រាប់ក្មេ​ង​ឡើយ។ កូន​ក្មេង​មិន​អាច​បរិភោគ​សាច់​បាន​ទេ! គួរ​ឲ្យសោ​កស្តា​យណា​ស់ ដែល​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន​ស្កប់​ចិ​ត្តនឹ​ងអា​ហារ​ទន់​ខាង​វិញ្ញាណ។ ពួក​គេ​សប្បាយ​ចិត្ត​នឹ​ងរៀ​នអំពី​បឋម​សិក្សា​នៃសេ​ចក្តី​ពិត ហើយ​មិន​ចង់​រៀន​អ្វី​លើស​ពីមូ​លដ្ឋា​នគ្រឹះ​នៃ​ដំ​ណឹង​ល្អឡើ​យ (ហេព្រើរ ៦:១-២)។ ដោយសារ​តែមិ​ន​ចង់​រៀន​ឲ្យ​ស៊ីជ​ម្រៅ​អំ​ពីសេ​ចក្តី​ពិត និង​បទ​គម្ពី​រផ្សេ​ង​ទៀត ជា​ហេ​តុធ្វើ​ឲ្យ​ពួ​កគេ​មិន​បាន​យល់​ព្រះប​ន្ទូល​នៃ​សេចក្តី​សុចរិត និង​ជំនឿ​ដ៏​ត្រឹម​ត្រូវ​ឡើយ(៥:១៣)។ ពួក​គេ​ជឿព្រះ​អង្គយូ​រ​ឆ្នាំហើ​យ តែស​មត្ថ​ភាព​ខាង​វិ​ញ្ញាណរ​ប​ស់ពួ​កគេមិ​នបា​ន​អភិវឌ្ឍ​សោះ ព្រោះ​ពួក​គេ​នៅតែ​ជា​កូ​ន​ខ្ចី។ កាល​ណាកុ​មារ​រីក​លូត​លាស់ខាង​រូ​បកាយ ​ពួក​គេរៀ​ន​បរិភោគអា​ហារ​រឹង ដែល​ផ្តល់​កម្លាំង និង​ជីវិត។ ដូចគ្នា​នេះ​ដែរ អ្នក​ជឿ​ព្រះអ​ង្គគ្រ​ប់រូ​ប​គួរ​តែប​រិភោគអាហារ​​រឹងៗខាងវិញ្ញាណ។ បើអ្នកខកខានមិនបានបរិភោគអាហាររឹងៗ អ្នក​នឹង​ទន់​ខ្សោយ ហើយ​ក៏​មិន​រីក​លូត​លាស់​ឡើយ។ អ្នក​អាច​ប៉ាន់​ប្រមាណ​អាយុ​រប​ស់បុ​គ្គ​លណាម្នា​ក់បា​ន ដោយ​សារ​តែ​សម្លឹង​មើល​រាង​កាយ​ពួក​គេ។ អាយុ​កាល​ខាង​វិញ្ញាណ​នឹង​សម្តែង​ចេញ​មក​ក្រៅ​តាម​រយៈ​សម​ត្ថភា​ព ញែក​ការ​ល្អចេ​ញ​ពីកា​រអា​ក្រក់ នៅក្នុ​ងជី​វិត​រស់​នៅប្រ​ចាំ​ថ្ងៃ។ តើ​អ្នក​មា​ន​សមត្ថ​ភាព​ស្វែង​យល់​ខាង​វិញ្ញាណ​ហើយ​ឬ​នៅ? ឬ​ក៏​អ្ន​កនៅ​តែត្រូ​វការ​អាហារ​ទន់​ៗ​ខាង​វិញ្ញាណ​នៅឡើ​យ?។-C.P. Hia

Read article