You are here:
ងាកចេញពីភាពតប់ប្រមល់ទៅរកសេចក្តីសុខសាន្ត

កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នករាល់គ្នា​ក្នុង​គ្រប់ការ​ទាំងអស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរព្រះគុណ​ផង។ ភីលីព ៤:៦ ការ​ផ្លាស់​ប្តូរ​ផ្ទះ ស្ថិត​ក្នុងចំណោម​កត្តា​ដែល​ធ្វើឲ្យ​មាន​ភាព​តប់​ប្រមល់​បំផុត ក្នុង​ជីវិត។ ក្រុម​គ្រួសារ​ខ្ញុំ​បាន​ផ្លាស់មក​រស់នៅ​ក្នុង​ផ្ទះ ដែល​យើង​កំពុង​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន បន្ទាប់ពី​យើង​បាន​រស់នៅ ក្នុង​ផ្ទះ​ចាស់​ជិត២០ឆ្នាំ។ ខ្ញុំ​បាន​រស់នៅ​ក្នុង​ផ្ទះ​ចាស់​នោះ​តែម្នាក់ឯង អស់​រយៈពេល៨ឆ្នាំ មុន​ពេល​ខ្ញុំ​រៀបការ។ បន្ទាប់មក ស្វាមី​ខ្ញុំ​ក៏បាន​ផ្លាស់មក​រស់នៅ​ជាមួយ​ខ្ញុំ ដោយ​នាំ​របស់​ប្រើប្រាស់​របស់​គាត់​មក​ជាមួយ។ ក្រោយ​មក ពេល​យើង​មាន​កូន គឺ​មានន័យថា យើង​មាន​របស់​របរ​ប្រើប្រាស់​កាន់តែ​ច្រើន ក្នុង​ផ្ទះ។ នៅ​ថ្ងៃ​រើ ទៅ​នៅផ្ទះ​ថ្មី អ្វីៗ​មិន​ទាន់​មាន​ភាព​រលូន​ឡើយ។ នៅ​សល់​តែ៥នាទី​ទៀត​ប៉ុណ្ណោះ អ្នក​ដឹកជញ្ជូន​នឹង​មកដល់​ហើយ តែ​ខ្ញុំ​នៅ​មិនទាន់​សរសេរ​សៀវភៅ​ចប់ ឲ្យ​ទាន់ពេល​កំណត់។ ហើយ​ផ្ទះ​ថ្មី​មាន​ជណ្តើរ​ច្រើន ដូចនេះ ខ្ញុំ​ត្រូវការ​កម្លាំង​ដឹកជញ្ជូន​ច្រើនជាង​នោះ​ពីរ​ដង លើស​ផែន​ការ។ តែ​ខ្ញុំ​មិន​មាន​អារម្មណ៍​តប់ប្រមល់​ខ្លាំង នៅ​ថ្ងៃ​នោះ​ទេ។ តែ​ការ​ថប់បារម្ភ​បាន​កើតមាន ពេល​ដែល​ខ្ញុំ​បាន​ចំណាយពេល​ច្រើន​ម៉ោង ដើម្បី​សរសេរ​សៀវភៅ​ឲ្យ​ចប់។ ដោយសារ​ព្រះគុណ​ព្រះ ខ្ញុំ​ក៏បាន​ចំណាយពេល​អាន​ព្រះគម្ពីរ អធិស្ឋាន និង​សរសេរ​សៀវភៅ ឲ្យ​ទាន់ពេល​កំណត់។ ដូចនេះ ខ្ញុំ​ជឿ​ថា ការសិក្សា ព្រះគម្ពីរ និង​ការអធិស្ឋាន គឺជា​គន្លឹះ​ដែល​នាំឲ្យ​ខ្ញុំ​ឈ្នះ​ការ​ថប់បារម្ភ។ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ…

Read article
ព្រះទ្រង់តែងតែស្តាប់យើងអធិស្ឋាន

សេចក្តី​ទូល​អង្វរ​ដ៏​អស់ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់។ យ៉ាកុប ៥:១៦ លោក​ឆាក់(Chuck) ជា​តួ​សម្តែង និង​ជា​អ្នក​ហាត់​ក្បាច់​គុណ បាន​ផ្តល់​កិត្តិយស​ដល់​ម្តាយ​គាត់ នៅ​ថ្ងៃបុណ្យ​ខួបកំណើត​គំរប់១០០ឆ្នាំ​របស់​ម្តាយ​គាត់ ដោយ​ចែកចាយ អំពី​ការ​រួមចំណែក​ដ៏​សំខាន់​របស់​ម្តាយ​គាត់ នៅក្នុង​ការ​ផ្លាស់​ប្រែ​ខាងវិញ្ញាណ​របស់​គាត់។ គាត់​បាន​សរសេរ​ថា “ម៉ាក់​បាន​ធ្វើជា​គំរូ​នៃ​ការអត់ធន់ និង​សេចក្តី​ជំនឿ”។ ម្តាយ​គាត់​បាន​ចិញ្ចឹម​កូនប្រុស​ទាំង​បី​តែម្នាក់ឯង ក្នុងអំឡុងពេល​មហា​វិបត្តិសេដ្ឋកិច្ច​ពិភពលោក ហើយ​បាន​បាត់បង់​ស្វាមី​ម្នាក់​ហើយ​ម្នាក់​ទៀត កូនប្រុស​ម្នាក់ កូនចុង​ម្នាក់ និង​ចៅ ដែល​បាន​ស្លាប់​ចោល​ម្តាយ​គាត់ ព្រមទាំង​បាន​ឆ្លងកាត់​ការវះកាត់​ជាច្រើន​ដង។ គាត់​បន្ត​ទៀត​ថា ម្តាយ​គាត់​តែងតែ​អធិស្ឋាន​ឲ្យ​គាត់ ពេញ​មួយ​ជីវិត​គាត់ ទោះ​គាត់​កំពុង​រស់នៅ​សុខ​ស្រួល ឬ​ជួប​ការ​លំបាក​ក៏ដោយ ហើយ​ពេល​ដែល​គាត់​ស្ទើរតែ​ដាច់​ចេញពី​ព្រះ​នៅ​ហូលីវូដ ម្តាយ​គាត់​ដែល​នៅផ្ទះ បាន​អធិស្ឋាន​ឲ្យ​គាត់​ទទួលជោគជ័យ និង​សេចក្តី​សង្គ្រោះ។ គាត់​សន្និដ្ឋាន​ថា គាត់​សូម​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រើ​ម្តាយ​គាត់ ដើម្បីឲ្យ​គាត់​បាន​ផ្លាស់​ប្រែ តាមបំណង​ព្រះទ័យ​ព្រះអង្គ។ ការអធិស្ឋាន​របស់​ម្តាយ​លោក​ឆាក់ បាន​ជួយ​ឲ្យ​គាត់​ទទួល​សេចក្តី​សង្រ្គោះ និង​រកបាន​ភរិយា​ដែល​កោតខ្លាច​ព្រះ។ គាត់​បាន​អធិស្ឋាន​យ៉ាង​ខ្ជាប់ខ្ជួន​ឲ្យ​កូនប្រុស​គាត់ ហើយ​ព្រះ​ទ្រង់​ក៏បាន​ឮ​គាត់​អធិស្ឋាន។ យើង​មិន​តែងតែ​ទទួល​បានការ​ឆ្លើយតប​របស់​ព្រះអង្គ ចំពោះ​ការអធិស្ឋាន​របស់​យើង តាមបំណង​ចិត្ត​យើង ដូចនេះ យើង​មិន​អាច​ប្រើការ​អធិស្ឋាន​របស់​យើង ដូច​ចង្កឹះ​វេទមន្ត​នោះ​ឡើយ។ ទោះជាយ៉ាងណា​ក៏ដោយ បទ​គម្ពីរ​យ៉ាកុប​បាន​ធានា​យើង​ថា “សេចក្តី​ទូល​អង្វរ​ដ៏​អស់ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់”(យ៉ាកុប ៥:១៦)។ យើង​ក៏​ត្រូវ​បន្ត​អធិស្ឋាន​ឲ្យ​អ្នកមាន​ជំងឺ និង​អ្នក​ដែល​កំពុង​ជួប​បញ្ហា​ផង​ដែរ(ខ.១៣-១៥)។…

Read article
បន្ទប់ចែកចាយ

យ៉ូណាថាន​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ពីព្រោះ​លោក​ស្រឡាញ់​ដាវីឌ​ដូចជា​ខ្លួន​របស់​លោក។ ១សាំ​យ៉ូអែល ១៨:៣ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អេស្ប៉ាញ ប្រជាជន​មានទម្លាប់​បង្ហាញ​អារម្មណ៍ និង​មិត្តភាព តាមរបៀប​ដែល​គួរឲ្យ​ចាប់អារម្មណ៍ ក្នុង​តំបន់ជនបទ​ដែល​មាន​រូងភ្នំ​ជាច្រើន​ដែលគេ​បាន​ជីក។ បន្ទាប់ពី​ការច្រូតកាត់​បាន​បញ្ចប់ កសិករ​មួយចំនួន​តែងតែ​ទៅ​អង្គុយ​នៅក្នុង​បន្ទប់​មួយ នៅ​ខាងលើ​រូងភ្នំ​មួយ ហើយ​បាន​ត្រៀម​ទុក​ម្ហូប​អា​ហារ​ផ្សេងៗ​នៅ​ទីនោះ។ ក្រោយមក គេ​ក៏បាន​ហៅ​បន្ទប់​នោះ​ថា “បន្ទប់​ចែកចាយ” ជា​កន្លែង​ដែល​មិត្តភក្តិ និង​ក្រុម​គ្រួសារ​តែងតែ​ជួបជុំគ្នា ដើម្បី​ចែកចាយ​រឿង ការ​អាថ៌កំបាំង និង​ក្តី​ស្រមៃ​របស់​ខ្លួន។ បើ​គេ​ត្រូវការ​ការ​ជួបជុំ​ដ៏​ជិតស្និទ្ធ ជាមួយ​មិត្តភក្តិ​ដែល​អាច​ទុកចិត្ត​បាន គេ​តែងតែ​ទៅ​រក​បន្ទប់​នោះ​ឯង។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​មិត្តភាព​ស៊ីជម្រៅ រវាង​យ៉ូណាថាន និង​ដាវីឌ។ ពេល​ដែល​ស្តេច​សូល​មានការ​ច្រណែន​យ៉ាង​ខ្លាំង​នឹង​ដាវីឌ ហើយ​ចង់​សម្លាប់​គាត់ យ៉ូណាថាន ដែល​ជា​បុត្រ​ច្បង​របស់​ស្តេច​សូល ក៏បាន​ការពារ និង​ធ្វើជា​មិត្តភក្ដិ​របស់​គាត់។ អ្នក​ទាំងពីរ​ក៏បាន​ក្លាយជា​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ(១សាំ​យ៉ូអែល ១៨:១)។ ហើយ​យ៉ូណាថាន ក៏បាន​ស្រឡាញ់​ដាវីឌ​ដូច​ខ្លួនឯង(ខ.១,៣) ហើយ​ទោះ​ទ្រង់​ជា​បុត្រ​ដែល​ត្រូវ​ស្នង​រាជ​បន្ត​ពី​ស្តេច​សូល​ក៏ដោយ ក៏​ទ្រង់​នៅតែ​ទទួលស្គាល់​ការ​ជ្រើសរើស​របស់​ព្រះ ឲ្យ​ដាវីឌ​ឡើង​ធ្វើ​ស្តេច។ ទ្រង់​បាន​ប្រទាន​អាវ​ឲ្យ​ដាវីឌ ព្រមទាំង​សំលៀកបំពាក់ ​ដាវ ធ្នូ ហើយនិង​ខ្សែក្រវាត់​ផង(ខ.៤)។ ក្រោយមក ដាវីឌ​ក៏បាន​ប្រកាស​ថា សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ដែល​យ៉ូណាថាន មាន​ចំពោះ​គាត់ ក្នុងនាម​ជា​មិត្តសំឡាញ់ គឺ​ពិតជា​អស្ចារ្យ​ណាស់(២សាំ​យ៉ូអែល ១:២៦)។ ក្នុងនាម​ជា​អ្នកជឿ​ព្រះយេស៊ូវ​ សូម​ព្រះអង្គ​ជួយ​យើង​ឲ្យ​មាន​មិត្តភាព…

Read article
ចាប់ផ្តើមជាថ្មី ដោយសារព្រះគុណ

កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ សេចក្តី​ទាំងនោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់។ បរិទេវ ៣:២២-២៣ ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ គេ​និយម​ផលិត​ខ្សែ​ភាព​យន្ត​ល្បីៗ​ឡើង​វិញ បន្ទាប់ពី​បាន​ចាក់​បញ្ចាំង​យ៉ាង​ជោគជ័យ​ជាច្រើន​ឆ្នាំ​កន្លងមក។ នៅក្នុង​ពិភព​ខ្សែភាពយន្ត គេ​យក​ខ្សែ​ភាព​យន្ត​ចាស់ៗ មក​ថត និង​ចាក់​បញ្ចាំង​ឡើងវិញ ដោយ​ប្រើ​បច្ចេកទេស​ទំនើប​ជាង​មុន។ រឿង​ខ្លះ​ជា​រឿង​ដែល​មនុស្ស​ជំនាន់​ចាស់​ជាច្រើន​បាន​ស្គាល់ ដូចជា​រឿង​វីរបុរស ឬ​រឿង​និទាន​ជាដើម។ រឿង​ខ្លះ​ទៀត​ជា​រឿង​ដែល​គេ​មិន​សូវ​ស្គាល់ តែ​ត្រូវ​គេ​យក​មក​ផលិត​ឡើង​វិញ ដោយ​ការ​កែសម្រួល​សាច់​រឿង។ តែ​ក្នុងករណី​នី​មួយៗ រឿង​ដែល​បាន​ផលិត​សារ​ជាថ្មី មាន​លក្ខណៈ​មិនសូវ​ខុសពី​រឿង​ចាស់​ទេ។ វា​ជា​ការ​ចាប់ផ្តើម​ជាថ្មី ជា​ការ​ផ្តល់​ឱកាស​ឲ្យ​រឿង​ចាស់​មានជីវិត​ឡើងវិញ។ ដំណឹងល្អ​របស់​ព្រះគ្រីស្ទ ក៏បាន​ផ្តល់​ឱកាស​ឲ្យ​យើង​ម្នាក់​ៗ​ចាប់​ផ្តើម​ជីវិត​យើង​ជាថ្មី​ផង​ដែរ។ ព្រះយេស៊ូវ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ទទួលការ​អត់ទោស​បាប ក៏ដូចជា​ជីវិត​ពេញ​បរិបូរ និង​អស់​កល្ប​ជានិច្ច(យ៉ូហាន ១០:១០)។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ​បរិទេវ ហោរា​យេរេមា​បាន​រំឭក​យើង​ថា សេចក្តី​សប្បុរស​របស់​ព្រះអម្ចាស់​តែងតែ​ថ្មី​ជានិច្ច សម្រាប់​យើង បាន​ជា​យើង​អាច​ចាប់ផ្តើម​ជីវិត​ជាថ្មី។ គឺ​ដូច​មាន​សេចក្តី​ចែងថា “កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ សេចក្តី​ទាំងនោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់”(បរិទេវ ៣:២២-២៣)។ រៀងរាល់ថ្ងៃ ព្រះគុណ​ព្រះ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ឱបក្រសោប​យក​ឱកាស​ពិសោធន៍​នឹង​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ​ឡើង​វិញ។ ទោះ​យើង​កំពុង​ជួប​ការ​លំបាក ដោយសារ​ផលវិបាក​នៃ​កំហុស​របស់​យើង ឬ​កំពុង​ឆ្លងកាត់​ទុក្ខ​លំបាក​ដទៃទៀត​ក្តី…

Read article
រៀនស្តាប់សម្លេងព្រះអង្គ

ខ្ញុំ​ផ្ញើ​អ្នករាល់គ្នា​ទុក​នឹង​ព្រះ ហើយនិង​ព្រះបន្ទូល​នៃ​ព្រះគុណ​ទ្រង់ ដែល​អាច​នឹង​ស្អាង​ចិត្ត ហើយនិង​ឲ្យ​អ្នករាល់គ្នា​មាន​កេរ្តិ៍​អាករ​នៅក្នុង​ពួក​នៃ​អស់អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ។ កិច្ចការ ២០:៣២ បន្ទាប់ពី​អ្នក​វិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​អស់​ជាច្រើន​ឆ្នាំ ពួក​គេ​ក៏បាន​រក​ឃើញថា សត្វ​ឆ្កែ​ចចក​បញ្ចេញ​សម្លេង​ខុសៗគ្នា​ដើម្បីទំនាក់ទំនង​គ្នា។ អ្នក​វិទ្យាសាស្រ្ត​ម្នាក់​បាន​ប្រើ​លេខ​កូត​ដើម្បី​វិភាគ​សម្លេង​របស់​សត្វ​ឆ្កែចចក ហើយក៏​បានដឹង​ថា សម្លេង​លូ​របស់​សត្វ​ឆ្កែចចក ដែល​មាន​កំរិត​សម្លេង​តូច​ធំ និង​ខ្ពស់​ទាប​ផ្សេងៗគ្នា បាន​ជួយ​ឲ្យ​គាត់​អាច​ស្គាល់​សត្វ​ឆ្កែចចក​ដ៏​ជាក់លាក់ យ៉ាង​ត្រឹមត្រូវ១រយ​ភាគរយ។ ព្រះគម្ពីរ​បាន​ផ្តល់​ឲ្យ​នូវ​ឧទាហរណ៍​ជាច្រើន អំពី​ការដែល​ព្រះ​ទ្រង់​ស្គាល់​សម្លេង​របស់​ជីវិត​ដែល​ព្រះអង្គ​បាន​បង្កើត។ ព្រះអង្គ​បាន​ហៅឈ្មោះ​លោក​ម៉ូសេ ហើយ​បាន​មាន​បន្ទូល​មក​គាត់​ដោយ​ផ្ទាល់(និក្ខមនំ ៣:៤-៦)។ ស្តេច​ដាវីឌ​ដែល​ជា​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​ប្រកាស​ថា “ខ្ញុំ​ឡើង​សំឡេង​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ទ្រង់​ក៏​ឆ្លើយតប​មក​ខ្ញុំ ពីលើ​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់”(ទំនុកដំកើង ៣:៤)។ សាវ័ក​ប៉ុល​ក៏បាន​និយាយ​សង្កត់ធ្ងន់​ថា ការ​ដែល​រាស្រ្ត​ព្រះអង្គ​ស្គាល់​សម្លេង​ព្រះអង្គ នោះ​គឺ​ពិត​ជា​មាន​តម្លៃ​ណាស់។ ពេល​ដែល​សាវ័ក​ប៉ុល​ជម្រាប​លា​ពួក​ចាស់ទុំ​ក្នុង​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ គាត់​ក៏បាន​មាន​ប្រសាសន៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជំរុញ​គាត់ ឲ្យ​ធ្វើដំណើរ​ទៅ​ទីក្រុង​យេ​រូ​សា​ឡិម។ គាត់​បាន​បញ្ជាក់​ថា គាត់​បាន​ប្តេជ្ញា​ចិត្ត​ដើរតាម​សម្លេង​ព្រះអង្គ ទោះ​គាត់​មិនដឹង​ថា គាត់​នឹង​ជួប​រឿង​អ្វីខ្លះ ពេល​គាត់​ទៅដល់​ទីនោះ​ក៏​ដោយ​(កិច្ចការ ២០:២២)។ សាវ័ក​ប៉ុល​ក៏បាន​ដាស់តឿន​ពួក​គេ​ថា “ឆ្កែព្រៃ​ដ៏​សាហាវ” នឹង​ចូលទៅក្នុង​ចំណោម​ពួក​គេ ដើម្បី​បង្វែរ​ពួក​គេ​ចេញពី​សេចក្តី​ពិត(ខ.២៩-៣០)។ បន្ទាប់មក គាត់​ក៏បាន​លើកទឹកចិត្ត​ពួក​ចាស់ទុំ​ទាំងនោះ ឲ្យ​នៅតែ​ចាំយាម ក្នុង​ការយល់​សេចក្តី​ពិត​របស់​ព្រះ(ខ.៣១)។ អ្នកជឿ​ព្រះយេស៊ូវ​មាន​ឯកសិទ្ធិ​ដ៏​ពិសេស ដែល​បានដឹង​ថា ព្រះ​ទ្រង់​ស្តាប់​ឮ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង។ យើង​ក៏​មានអំណាច​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បាន​ជួយ​យើង ឲ្យ​ស្គាល់​សម្លេង​ព្រះ​អង្គ…

Read article
តើពេលណាវាមានប្រយោជន៍?

ឯ​ក្រឹត្យ​វិន័យ​របស់​ព្រះយេហូវ៉ា​នោះ​គ្រប់លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើងវិញ។ ទំនុកដំកើង ១៩:៧ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ជួយ​ចៅ​ខ្ញុំ​ឈ្មោះ ឡូ​ហ្គិន (Logan) ធ្វើ​កិច្ចការ​សាលា ដ៏​ពិបាក​មួយចំនួន ដែល​ជា​លំហាត់​គណិតវិទ្យា​ថ្នាក់​ទី៦ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​មាន​ក្តី​ស្រមៃ​ចង់​ធ្វើជា​វិស្វករ។ បន្ទាប់ ពី​យើង​បាន​ធ្វើលំ​ហាត់ ដែល​មាន​អក្សរ x និង y គាត់​ក៏បាន​សួរ​ខ្ញុំ​ថា “តើ​យើង​រៀន​ធ្វើលំ​ហាត់​ទាំងអស់​នេះ​ដើម្បីអ្វី តើ​វា​នឹង​មានប្រយោជន៍​អ្វី​សម្រាប់​ពេល​អនាគត?” ខ្ញុំ​ក៏បាន​ញញឹម ហើយ​ឆ្លើយ​ប្រាប់​គាត់​ថា លំហាត់​ទាំងអស់​នោះ គឺជា​អ្វី​ដែល​គាត់​នឹង​ប្រើ​នៅពេល​គាត់​ក្លាយ​ជា​វិស្វករ។ កាល​នោះ គាត់​មិនទាន់​បានដឹង​អំពី​ទំនាក់ទំនង​រវាង​គណិតវិទ្យា និង​ការងារ​ជា​វិស្វករ​ដែល​គាត់​ចង់បាន សម្រាប់​ពេល​អនាគត​ទេ។ ជួនកាល យើង​ក៏​មាន​ទស្សនៈ​ដូចនេះ អំពី​ព្រះគម្ពីរ​ផង​ដែរ។ ពេលណា​យើង​ស្តាប់​គ្រូគង្វាល​អធិប្បាយ​ព្រះបន្ទូល និង​អាន​ខគម្ពីរ​ណាមួយ យើង​ប្រហែលជា​ឆ្ងល់​ថា តើ​យើង​នឹង​បាន​ប្រើការ​បង្រៀន ឬ​ខគម្ពីរ​នោះ នៅពេល​ណា? ស្តេច​ដាវីឌ ដែល​ជា​អ្នកនិពន្ធ​កំណាព្យ មាន​ចម្លើយ​ខ្លះៗ សម្រាប់​សំណួរ​នេះ។ ទ្រង់​មាន​បន្ទូល​ថា សេចក្តី​ពិត​របស់​ព្រះ​ដែល​មាន​ក្នុង​ព្រះគម្ពីរ កែ​ព្រលឹង​យើង​ឡើងវិញ ធ្វើឲ្យ​មនុស្ស​ខ្លៅ​មាន​ប្រាជ្ញា ហើយ​ធ្វើឲ្យ​ចិត្តរីករាយ​ឡើង (ទំនុកដំកើង ១៩:៧-៨)។ ប្រាជ្ញា​ក្នុង​ព្រះគម្ពីរ​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ទាំង៥ដំបូង ដូចដែល​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៩ បាន​លើកឡើង (ក៏ដូចជា​ព្រះគម្ពីរ​ប៊ីប​ទាំង​មូល) បាន​ជួយ​យើង​ឲ្យ​ពឹងផ្អែក​…

Read article
ព្រះអង្គអនុញ្ញាតឲ្យសម្រាក

លុះដល់​ថ្ងៃទី៧ ការដែល​ព្រះ​ទ្រង់​ធ្វើ នោះ​បាន​ហើយ​ជាស្រេច ទ្រង់​ក៏​ឈប់​ផ្អាក​សំរាក​នៅ​ថ្ងៃទី៧នោះ​…។ លោ​កុប្បត្តិ ២:២ មាន​ពេល​មួយ ខ្ញុំ និង​មិត្តភក្ដិ​ខ្ញុំ​ឈ្មោះ ស៊ូ​ហ្ស៊ី(Soozi) បាន​អង្គុយលេង​នៅ​លើ​ថ្ម​ធំ​មួយ មើល​ពពុះទឹក​ខ្ជោល​ឡើង​ទៅលើ ដោយសារ​ការ​រុញច្រាន​របស់​រលក​ទឹក​ដែល​មាន​រាងកោង។ ស៊ូ​ហ្ស៊ី​បាន​មើល​ទៅ​ទឹករលក​បក់​ប៉​ប្រាស់ថ្ម​ម្តង​ហើយ​ម្តង​ទៀត ហើយក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ស្រឡាញ់​សមុទ្រ​ណាស់ ព្រោះ​វា​មាន​ចលនា​ជានិច្ច ដើម្បីឲ្យ​គាត់​អាច​សម្រាក។ វា​ជា​រឿង​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ណាស់ ដែល​អ្នកខ្លះ​មាន​អារម្មណ៍​ថា ពួក​គេ​ត្រូវការ “ការអនុញ្ញាត” ឲ្យ​ផ្អាក​ការងារ ដើម្បី​សម្រាក? នេះ​ជា​អ្វី​ដែល​ព្រះ​ដ៏​ល្អ​នៃ​យើង​បាន​ប្រទាន​មក​យើង​ហើយ! ព្រះ​ទ្រង់​បាន​ចំណាយពេល៦ថ្ងៃ ដើម្បី​បង្កើត​ផែនដី​ឲ្យ​មាន​រូបរាង​ឡើង បង្កើត​ពន្លឺ ដី រុក្ខជាតិ សត្វ និង​មនុស្ស។ បន្ទាប់មក នៅ​ថ្ងៃទី៧ ព្រះ​ទ្រង់​បាន​សម្រាក(លោ​កុប្បត្តិ ១:៣១-២:២)។ ក្នុង​ក្រឹត្យវិន័យ១០ប្រការ ព្រះអង្គ​ក៏បាន​ប្រទាន​ច្បាប់ ដើម្បីឲ្យ​យើង​រស់នៅ​ឲ្យបាន​ល្អ ដើម្បី​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ(និក្ខមនំ ២០:៣-១៧) ដោយ​រាប់​បញ្ចូល​ទាំង​ការ​បង្គាប់ ឲ្យ​នឹក​ចាំ​ថ្ងៃឈប់​សម្រាក(ខ.៨-១១)។ ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី យើង​ឃើញ​ព្រះយេស៊ូវ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា(ម៉ាកុស ១:២៩-៣៤) ហើយ​បន្ទាប់​មក នៅ​ពេល​ព្រឹក​ព្រលឹម ព្រះអង្គ​ក៏បាន​យាង​ទៅ​រក​កន្លែង​ស្ងប់ស្ងាត់ ដើម្បី​អធិស្ឋាន(ខ.៣៥)។ ព្រះ​នៃ​យើង​ទ្រង់​បាន​ធ្វើការ និង​សម្រាក តាមបំណង​ព្រះទ័យ​ព្រះអង្គ។ នៅ​ជុំវិញ​ខ្លួន​យើង មាន​សុទ្ធតែ​ស្នា​ព្រះហស្ត​ព្រះអង្គ…

Read article
បង្រៀនកូនៗយើងឲ្យស្គាល់ព្រះច្បាស់

ព្រះអម្ចាស់​បាន​ចាត់តាំង​គ្រួសារ ​ធ្វើជា​កន្លែង​ដែល​កូន​ត្រូវ​ទទួលការ​បណ្តុះបណ្តាល ឲ្យ​ស្គាល់​ព្រះ គឺ​មិនបាន​ចាត់តាំង​សាលារៀន ឬ​រដ្ឋ ឲ្យ​បំពេញ​ភារកិច្ច​នេះ​ទេ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​លើកឡើង អំពី​ការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​របស់​ឪពុក​ម្តាយ​ជា​គ្រីស្ទបរិស័ទ។ អត្ថបទ យើង​កំពុង​រស់នៅ​ក្នុង​វប្បធម៌ ដែល​ចូលចិត្ត​ស្វែងរក​ស្ថាប័ន​ផ្សេងៗ ឲ្យ​ទទួល​ខុស​ត្រូវ​ជំនួស​យើង។ យើង​ចង់​ឲ្យ​ប្រព័ន្ធ​អប់រំ​របស់​សាលារៀន ផ្តល់​ឲ្យ​យើង​នូវ​ការអប់រំ។ ហើយ​នៅពេល​ណា​យើង​បានឃើញ​ការ​បង្រៀន​ក្នុង​ព្រះគម្ពីរ អំពី​វប្បធម៌ និង​លោកិយ នោះ​យើង​ក៏បាន​ដឹង​ថា គ្រួសារ​គឺជា​ស្ថាប័ន​សំខាន់​បំផុត ដែល​ព្រះ​ទ្រង់​បាន​ចាត់តាំង។ ហើយ​នៅពេល​ណា​យើង​មើល​ក្រឹត្យវិន័យ ក្នុង​កណ្ឌ​គម្ពីរ​ចោទិយកថា យើង​ឃើញ​ការ​ត្រាស់​ហៅ​ដ៏​គួរឲ្យ​ស្ញែង​ខ្លាច​ថា “ចូរ​ស្តាប់​ចុះ ឱ​អ៊ីស្រាអែល​អើយ ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះយេហូវ៉ា​តែ១អង្គ​ទ្រង់ ត្រូវឲ្យ​ឯង​ស្រឡាញ់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យអស់​ពីចិត្ត អស់ពី​ព្រលឹង ហើយ​អស់ពី​កំឡាំង​ឯង”(៦:៤-៥)។ ព្រះយេស៊ូវ​បាន​ហៅ​ក្រឹត្យវិន័យ​នេះ​ថា មហា​ព្រះរាជ​បញ្ជា ។ ពេលណា​ព្រះអម្ចាស់​នៃ​យើង​មាន​បន្ទូល​អំពី​ក្រឹត្យវិន័យ និង​មហា​ព្រះរាជ​បញ្ជា នោះ​យើង​ត្រូវ​យកចិត្ត​ទុកដាក់ និង​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង មក​លើ​ព្រះបន្ទូល​ព្រះអង្គ​ក្នុង​បរិបទ​នោះ។ ពេលណា​យើង​អាន​បទ​គម្ពីរ ចោទិយកថា ជំពូក៦ ភាគច្រើន​យើង​គ្រាន់តែ​បាន​ចាប់អារម្មណ៍ មក​លើ​ការប្រកាស​អំពី​មហា​ព្រះរាជ​បញ្ជា​ប៉ុណ្ណោះ។ ហើយ​បើ​យើង​បន្ត​អាន​ទៅមុខ​ទៀត យើង​នឹង​ឃើញ​សេចក្តី​បង្គាប់​ថា “ត្រូវឲ្យ​ប្រិតប្រៀន​សេចក្តី​ទាំងនេះ​ដល់​កូនចៅ​ឯង ព្រមទាំង​និយាយ​ដំណាល ក្នុង​កាលដែល​អង្គុយ​នៅក្នុង​ផ្ទះ​ហើយ​ដើរតាម​ផ្លូវ…

Read article
ភាពថ្មីឡើងវិញ ខាងវិញ្ញាណ

ទោះ​បើ​មនុស្ស​ខាងក្រៅ​របស់​យើងខ្ញុំ កំពុងតែ​ពុករលួយ​ទៅ​ក៏​ពិតមែន តែ​នៅ​ខាងក្នុង​កំពុងតែ​កែប្រែ​ជាថ្មី​ឡើង​រាល់ថ្ងៃ​ជានិច្ច​វិញ។ ២កូរិនថូស ៤:១៦ នៅក្នុង​ការផ្សំ​ថ្នាំបុរាណ​ចិន គេ​បាន​ប្រើ​ម្សៅ​គុជ​ខ្យង អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​ហើយ ដើម្បី​ខាត់​កោសិកា​ស្បែក​ដែល​បាន​ងាប់ ចេញពី​ផ្ទៃ​ខាងលើ​របស់​ស្បែក ដើម្បី​ជួយ​ឲ្យ​ស្បែក​រលោង​ស្អាត។ នៅ​ប្រទេស​រ៉ូម៉ានី​វិញ គេ​បាន​ប្រើ​ភក់​ពិសេស​ម្យ៉ាង លាប​ពីលើ​ស្បែក ឲ្យ​ក្មេង​ជាង​វ័យ និង​រលោង​ស្អាត។ មនុស្សជា​ច្រើន​បាន​ស្វែងរក​ភក់​ពិសេស​នេះ។ នៅ​ទូទាំង​ពិភពលោក មនុស្ស​បាន​អនុវត្ត​នូវ​ការ​ថែ​សម្ផស្ស​តាម​មធ្យោបាយ​ផ្សេងៗ ដើម្បី​នាំមក​នូវ​ភាព​ស្រស់​ស្អាត ទោះ​ស្បែក​អាក្រក់​យ៉ាងណាក៏ដោយ។ ទោះជាយ៉ាងណា​ក៏ដោយ ឧបករណ៍​ដែល​មនុស្ស​បង្កើត ដើម្បី​ថែ​ទាំ​រូបកាយ​របស់​យើង អាច​នាំមក​នូវ​ការ​ពេញចិត្ត តែមួយ​រយៈពេល​ប៉ុណ្ណោះ។ ការ​ថែរក្សា​សុខភាព​ខាងវិញ្ញាណ​ឲ្យ​បាន​ល្អ និង​រឹងមាំ មាន​សារៈសំខាន់​ជាង។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ព្រះអង្គ​បាន​ប្រទាន​អំណោយ​នៃ​ការ​សម្អាត​ជាថ្មី​ខាង​វិញ្ញាណ តាម​រយៈ​ព្រះ​អង្គ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ទោះ​បើ​មនុស្ស​ខាងក្រៅ​របស់​យើងខ្ញុំ កំពុងតែ​ពុករលួយ​ទៅ​ក៏​ពិតមែន តែ​នៅ​ខាងក្នុង​កំពុងតែ​កែប្រែ​ជាថ្មី​ឡើង​រាល់ថ្ងៃ​ជានិច្ច​វិញ”(២កូរិនថូស ៤:១៦)។ បញ្ហា​ប្រឈម​ដែល​យើង​ប្រឈម​មុខ​ដាក់ ជា​រៀងរាល់​ថ្ងៃ អាច​ទាញ​យើង​ឲ្យ​ធ្លាក់​ចុះ​បាន ពេល​ណា​យើង​នៅតែ​ប្រកាន់​ខ្ជាប់​នូវ​ភាព​អវិជ្ជមាន ដែល​មាន​ដូចជា​ការភ័យខ្លាច ការឈឺចាប់ និង​ការ​ថប់បារម្ភ​ជាដើម។ ការ​សម្អាត​ជាថ្មី​ខាងវិញ្ញាណ​កើតមានឡើង ពេលណា​យើង មិន​ផ្តោត​ចិត្ត​ទៅលើ​របស់​ដែល​មើលឃើញ​ឡើយ គឺ​ផ្តោត​ចិត្ត​ទៅលើ​របស់​ដែល​មើល​មិនឃើញ​វិញ”(ខ.១៨)។ យើង​ត្រូវ​ថ្វាយ​ការ​ព្រួយបារម្ភ​របស់​យើង​ជា​រៀងរាល់ថ្ងៃ ដាច់​ដល់​ព្រះ ហើយ​អធិស្ឋាន​សូម​ព្រះអង្គ​ប្រទាន​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ ដូចជា​សេចក្តី​ស្រឡាញ់ ក្តី​អំណរ និង​សន្តិភាព​ក្នុងចិត្ត​ជាដើម ឲ្យ​កើតមាន​ជាថ្មី…

Read article
ដេញតាមការស្កប់ចិត្ត

ទូលបង្គំ​បាន​រំងាប់ ហើយ​ព្រលួ​ងព្រលឹង​ទូលបង្គំ​ជាស្រេច ដូចជា​ក្មេង​ដែល​ម្តាយ​បាន​ផ្តាច់​ដោះ​ឲ្យ។ ទំនុកដំកើង ១៣១:២ មាន​ពេល​មួយ គ្រូពេទ្យ​ចិត្ត​សាស្រ្ត​ម្នាក់ បាន​ឆ្លើយតប ចំពោះ​ប្រិយមិត្ត​អ្នកអាន​អត្ថបទ​របស់​គាត់ ឈ្មោះ ប្រេនដា(Brenda) ដែល​បាន​ពោល​ទំនួញ អំពី​ការ​ដេញ​តាម​ក្តី​ស្រមៃ​ដ៏​ធំ​មួយ ដែល​បណ្តាល​ឲ្យ​គាត់​មានចិត្ត​មិន​ស្កប់ស្កល់។ គាត់​ក៏បាន​និយាយ​ត្រង់​ៗ​ថា “មនុស្ស​មិនបាន​កើតមក​ដើម្បី​សប្បាយចិត្ត​នោះ​ទេ តែ​សម្រាប់​តែ​រស់រាន និង​បន្ត​ពូជ​ប៉ុណ្ណោះ”។ គាត់​និយាយ​បន្ថែម​ទៀត​ថា “យើង​ត្រូវ​បណ្តា​សារ​ឲ្យ​ដេញ​ចាប់​ការ​ស្កប់ចិត្ត ដែល​ប្រៀប​ដូចជា​សត្វ​មេអំបៅ​នៃ​ភាព​ស្រមើល​ស្រ​ម៉ៃ ហើយ​មិន​តែងតែ​ចាប់​វា​បាន​នោះ​ទេ”។ ខ្ញុំ​ឆ្ងល់​ថា ប្រេ​នដា​មាន​អារម្មណ៍​យ៉ាងណា ពេល​ដែល​បាន​អាន​ពាក្យ​របស់​គ្រូពេទ្យ​ចិត្ត​សាស្រ្ត​ម្នាក់​នេះ ហើយ​តើ​អារម្មណ៍​នាង​នឹង​មានការ​ផ្លាស់​ប្តូរ​យ៉ាងណា បើសិនជា​នាង​បាន​អាន​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៣១ វិញ។ ក្នុង​បទ​គម្ពីរ​នេះ ស្តេច​ដាវីឌ​បាន​ឆ្លុះបញ្ចាំង អំពី​របៀប​ស្វែងរក​ការ​ស្កប់ចិត្ត។ ទ្រង់​បាន​ចាប់ផ្តើម​ស្វែងរក​ការ​ស្កប់ចិត្ត​ដោយ​ឥរិយាបថ​នៃ​ការ​បន្ទាបខ្លួន ដោយ​លះបង់​ចោល​មហិច្ឆតា​របស់​ទ្រង់​ជា​ស្តេច ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏បាន​ឈប់​សួរ​សំណួរ​ធំៗ និង​ពិបាក​ហួស​ល្បត់ អំពី​ជីវិត (ខ.១)។ បន្ទាប់មក ទ្រង់​ក៏​មាន​ព្រះទ័យ​ស្ងប់​រម្ងាប់ នៅ​ចំពោះ​ព្រះ(ខ.២) ដោយ​ថ្វាយ​ពេល​អនាគត ក្នុង​ព្រះហស្ត​ព្រះអង្គ(ខ.៣)។ ជា​លទ្ធផល ទ្រង់​មាន​បន្ទូល​ថា ទ្រង់​បាន​ស្កប់ចិត្ត ដូចជា​ក្មេង​ដែល​បាន​ផ្តាច់​ដោះ ដែល​បាន​នៅជា​មួយ​ម្តាយ​ខ្លួន(ខ.២)។ ក្នុង​លោកិយ​ដែល​ប្រេះ​បែក ពេលខ្លះ យើង​មាន​អារម្មណ៍​ថា យើង​មិន​អាច​មានការ​ស្កប់ចិត្ត។ តែ​ក្នុង​បទ​គម្ពីរ​ភីលីព ៤:១១-១៣…

Read article