You are here:
វដ្ដនៃការអត់ឱនទោស

សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ ហើយ​សូមកុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើងខ្ញុំ​បាន​រួចពី​សេចក្តី​អាក្រក់​វិញ។ លូកា ១១:៤ តើន​រណា​អត់ទោស​ឲ្យ​នរណា​មុន? ព្រះយេស៊ូវ​មាន​បន្ទូល​ថា “សូមអត់ទោស​បាប​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស ដល់​អស់អ្នក​ដែល​ធ្វើខុស​នឹង​យើងខ្ញុំ​ដែរ”(លូកា ១១:៤)។ ម្យ៉ាងទៀត សាវ័ក​ប៉ុល​ក៏​មានប្រសាសន៍​ផង​ដែរ​ថា “ចូរ​អត់ទោស​ឲ្យ​គេ​ចុះ ដូចជា​ព្រះគ្រីស្ទ​បាន​អត់ទោស​ឲ្យ​អ្នករាល់គ្នា​ដែរ” (កូល៉ុស ៣:១៣)។ ពេល​ដែល​ព្រះយេស៊ូវ​បង្រៀន​យើង ឲ្យ​អធិស្ឋាន​សូម​ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង “ដ្បិត​យើងខ្ញុំ​ក៏​អត់ទោស” ឲ្យ​គេ គឺ​ព្រះអង្គ​មិនមែន​កំពុង​មាន​បន្ទូល​ថា យើង​ជា​អ្នក​អត់ទោស​មុន​នោះ​ទេ។ ផ្ទុយទៅវិញ ព្រះ​ទ្រង់​អត់ទោស​ឲ្យ​យើង ពេល​យើង​ទទួល​ជឿ​ព្រះគ្រីស្ទ(កិច្ចការ ១០:៤៣)។ បន្ទាប់មក យើង​អត់ទោស​ឲ្យ​អ្នកដទៃ បន្ទាប់ពី​បាន​ទទួលការ​អត់ទោស ជា​បទពិសោធន៍​ដែល​ប្រេះ​បែក ប្រែជា​ពេញដោយ​អំណរ ការ​ដឹងគុណ និង​មាន​សង្ឃឹម។ វិញ្ញាណ​នៃ​ការ​អត់ទោស​នេះ​ជា​សញ្ញា​បង្ហាញថា យើង​បាន​ទទួលការ​អត់ទោស​បាប ដែល​សង្គ្រោះ​យើង​ឲ្យ​រួចពី​បាប​ហើយ។ បាន​សេចក្តី​ថា ការ​អត់ទោស​ឲ្យ​អ្នកដទៃ​បង្ហាញថា យើង​មាន​ជំនឿ យើង​មានការ​រួបរួម​ជាមួយ​ព្រះគ្រីស្ទ យើង​មាន​ព្រះវិញ្ញាណ​ពេញដោយ​ព្រះគុណ និង​បន្ទាប​ព្រះ​កាយ គង់នៅ​ក្នុង​យើង។ ប៉ុន្តែ យើង​នៅតែ​ប្រព្រឹត្ត​អំពើបាប(១យ៉ូហាន ១:៨,១០)។ ដូចនេះ យើង​នៅតែ​ត្រូវ​ងាក​ទៅ​រក​ព្រះ ដើម្បីឲ្យ​ព្រះគ្រីស្ទ​ធ្វើ​ព្រះរាជកិច្ច​សម្រាប់​យើង​ជាថ្មី គឺ​ព្រះរាជកិច្ច​នៃ​ការ​អត់ទោស​បាប។ យើង​មិន​អាច​ងាក​ទៅ​រក​ព្រះ ដោយ​ទំនុកចិត្ត​បាន​ឡើយ…

Read article
ទីពឹងជ្រករបស់យើងរាល់គ្នា

ព្រះ​ទ្រង់​ជាទី​ពឹង​ជ្រក​សំរាប់​យើងខ្ញុំ។ ទំនុកដំកើង ៦២:៨ កាល​ពីមុន ក្នុង​តំបន់​អាមេរិក​ខាងជើង សត្វ​ក្របីព្រៃ​ធ្លាប់តែ​រស់នៅ និង​ផ្លាស់ទី​ទៅមក ក្នុង​តំបន់​វាលទំនាប​មួយ ដោយ​ជនជាតិ​ដើម​អាមេរិក​បាន​មក​ប្រ​ម៉ាញ់​សត្វ​ក្របីព្រៃ​ទាំងនោះ រហូតដល់​ពេល​ដែល​ជនជាតិ​ស្បែក​ស​បាន​មក​តាំងទីលំនៅ ដោយ​នាំ​ហ្វូង​សត្វស្រុក​ចូល​មក​ចិញ្ចឹម ហើយ​បាន​ធ្វើការ​ដាំដុះ។ ក្រោយមក គេ​ក៏បាន​ប្រើ​ដី​នៅ​ទីនោះ ជា​កន្លែង​ផលិត​​សារធាតុ​គីមី បន្ទាប់ពី​កំពង់​ផែ​ភើល ហាប័រ បាន​ទទួលរង​ការ​វាយ​ប្រហារ ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី២ ហើយ​ក្រោយមក​ទៀត គេ​ថែមទាំង​ប្រើ​វា​ជា​កន្លែង​បង្កើត​អាវុធ ក្នុង​សម័យ​សង្រ្គាម​ត្រជាក់។ តែ​ថ្ងៃមួយ គេ​ក៏បាន​រក​ឃើញ​សំបុក​របស់​សត្វ​ឥន្រ្ទី​ពូជ​ក្បាល​ទំពែក នៅ​ទីនោះ ហើយ​មិនយូរ​ប៉ុន្មាន គេ​ក៏បាន​បង្កើត​ឧទ្យានជាតិ​ជម្រក​សត្វព្រៃ នៅ​តំបន់​នោះ មាន​ក្រឡ​ផ្ទៃ៦ពាន់​ហិច​តា ដែល​រាប់បញ្ចូល​ទាំង​វាលទំនាប តំបន់​លិច​ទឹក និង​តំបន់​ព្រៃ នៅ​ជាយក្រុង នៃ​ទី​ក្រុង​ដេនវើ រដ្ឋ​ខូ​ឡូ​រ៉ា​ដូ។ ឧទ្យានជាតិ​នេះ​ស្ថិត​ក្នុងចំណោម តំបន់​ការពារ​សត្វព្រៃ​នៅ​ជាប់​ទីប្រជុំជន ដែលធំ​ជាងគេ នៅ​អាមេរិក ជា​កន្លែង​ការពារ​ដ៏​សុខសាន្ត​សម្រាប់​សត្វព្រៃ ជាង៣ពាន់​ពូជសត្វ ដែល​រាប់​ចាប់តាំងពី​សត្វ​សំពោច​ជើង​ខ្មៅ ដល់​សត្វ​ទីទុយ ដែល​មាន​រូង​ក្នុង​ដី សត្វ​ឥន្រ្ទី​ក្បាលទំពែក​​ និង​សត្វ​ក្របីព្រៃ​ដែល​ត្រាច់ចរ​ទៅមក។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង បាន​ប្រាប់​យើង​ថា “ព្រះ​ទ្រង់​ជាទី​ពឹង​ជ្រក​សម្រាប់​យើងខ្ញុំ”(៦២:៨)។ ព្រះអង្គ​ជាទី​ពឹង​ជ្រក ដែល​ធំជាង​កន្លែងជ្រក​កោន​ណា​ទាំងអស់​នៅ​លើ​ផែនដី។ ព្រះអង្គ​ជាទី​ពឹង​ជ្រក​ពិតប្រាកដ មាន​សុវត្ថិភាព និង​ការ​ការពារ ដែល​ក្នុង​ព្រះអង្គ…

Read article
បានរាប់យើងបញ្ចូលក្នុងការតាំងសេចក្តីសញ្ញា

នៅ​ទីនេះ អញ​នឹង​ធ្វើឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង អញ​បាន​ចាត់ចែង​ចង្កៀង១ សំរាប់​អ្នក​ដែល​អញ បាន​ចាក់​ប្រេង​តាំង​ឲ្យ អញ​នឹង​យក​សេចក្តី​ខ្មាស តាក់តែង​ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់​លោក តែ​នៅ​លើ​ក្បាល​លោក​វិញ នោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង។ ទំនុកដំកើង ១៣២:១៧-១៨ តើន​រណា​ខ្លះ ដែល​នឹង​ទទួលផល​ប្រយោជន៍ ពី​ព្រះបន្ទូល​សន្យា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ស្តេច​ដាវីឌ? បទ​គម្ពីរ​ទំនុកដំកើង ១៣២:១៧-១៨ បាន​ចែងថា : “នៅ​ទីនេះ អញ​នឹង​ធ្វើឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង អញ​បាន​ចាត់ចែង​ចង្កៀង១ សំរាប់​អ្នក​ដែល​អញ បាន​ចាក់​ប្រេង​តាំង​ឲ្យ អញ​នឹង​យក​សេចក្តី​ខ្មាស តាក់តែង​ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់​លោក តែ​នៅ​លើ​ក្បាល​លោក​វិញ នោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង”។ ឥឡូវនេះ​សូម​យើង​ភ្ជាប់​ខគម្ពីរ​នេះ​ជាមួយ​បទ​គម្ពីរ អេសាយ ៥៥:១,៣ ដែល​បាន​ចែងថា “ហឺយ អស់អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិភោគ​ទៅ …ហើយ​អញ​នឹង​តាំង​សេចក្តី​សញ្ញា​នឹង​ឯង​រាល់គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺជា​សេចក្តី​មេត្តាករុណា​ស្មោះត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ”។ បើ​ខ្ញុំ​មើលទៅ​ឈើឆ្កាង តាមន័យ​នេះ ខ្ញុំ​អាច​បក​ស្រាយ​បទ​គម្ពីរ​នេះ​ថា ៖ អស់អ្នក​ណា​ដែល​ចូល​មក​រក​ព្រះ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​ព្រះអង្គ ដោយ​ស្រេកឃ្លាន​អ្វី​ដែល​ព្រះ​មាន​សម្រាប់​យើង ក្នុង​ព្រះគ្រីស្ទ ជាជាង​ពឹងផ្អែក​លើ​អត្តសញ្ញាណ​របស់​យើង ឬអ្វី​ដែល​យើង​ធ្វើ នោះ​ព្រះ​ទ្រង់​នឹង​តាំង​សញ្ញា​នឹង​អ្នកនោះ។ តើ​យើង​ចាំ​ថា…

Read article
បានតភ្ជាប់នឹងប្រភពនៃថាមពល

កុំ​ឲ្យ​ពន្លត់​ព្រះវិញ្ញាណ។ ១ថែ​ស្សា​ឡូ​និច ៥:‌១៩ ក្រុម​គ្រួសារ​ខ្ញុំ​ដឹង​ថា ភ្លើង​នៅផ្ទះ​យើង​បាន​ដាច់ បន្ទាប់ពី​មាន​ខ្យល់ព្យុះ(ដែល​កើតមានឡើង​ជា​ធម្មតា ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ) តែ​សភាវគតិ​របស់ខ្ញុំ បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ចុច​កុង​តាក់​បើក​ភ្លើង​ ពេល​ខ្ញុំ​ចូល​ក្នុង​បន្ទប់។ ភ្លើង​នៅ​តែ​មិន​ភ្លឺ បន្ទប់​របស់ខ្ញុំ​នៅតែ​ងងឹត​ដដែល។ ខ្ញុំ​ដឹង​ហើយ​ថា ខ្សែ​ដែល​បាន​តភ្ជាប់​នឹង​ប្រភព​ចរន្ត​អគ្គិសនី​បាន​ដាច់ តែ​ខ្ញុំ​នៅតែ​រំពឹង​ថា អគ្គីស​នី​នៅតែ​មាន។ បទពិសោធន៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ពិត​ខាងវិញ្ញាណ។ មាន​ពេល​ជា​ញឹកញាប់​ពេក​ហើយ ដែល​យើង​រំពឹង​ចង់បាន​ព្រះ​ចេស្តា​ព្រះ នៅពេល​ដែល​យើង​មិនបាន​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ជា​ប្រភព​នៃ​ព្រះ​ចេស្តា។ ក្នុង​បទ​គម្ពីរ ១ថែ​ស្សា​ឡូ​និច សាវ័ក​ប៉ុល​បាន​បង្រៀន អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដំណឹងល្អ មិនគ្រាន់​តែ“ដោយ​ពាក្យសំដី​តែប៉ុណ្ណោះ​ទេ គឺ​ដោយ​ព្រះ​ចេស្តា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ”(១:៥)។ ហើយ​ពេលណា​យើង​ទទួលយក​ការ​អត់ទោស​បាប​ពី​ព្រះ យើង​​ក៏អាច​ទទួល​ព្រះ​ចេស្តា​របស់​ព្រះវិញ្ញាណ ក្នុង​ជីវិត​យើងផងដែរ។ ព្រះ​ចេស្តា​ព្រះអង្គ​ជួយ​យើង​បង្កើត​ផល​ផ្លែ ដែល​ជា​ចារិក​លក្ខណៈ ដូចជា ក្តី​ស្រឡាញ់ ក្តី​អំណរ សេចក្តី​សុខសាន្ត និង​ភាព​អត់ធ្មត់​ជាដើម(កាឡាទី ៥:២២-២៣) ហើយក៏​បាន​ប្រទាន​យើង​នូវ​អំណោយទាន សម្រាប់​បម្រើ​ពួក​ជំនុំ ដែល​មានការ​បង្រៀន ការ​ធ្វើជា​អ្នកជំនួយ និង​គ្រប់គ្រង(១កូរិនថូស ១២:២៨)។ សាវ័ក​ប៉ុល​បាន​ដាស់តឿន​អ្នកអាន​សំបុត្រ​គាត់ កុំ​ឲ្យ​ពន្លត់​ព្រះវិញ្ញាណ​ឡើយ(១ថែ​ស្សា​ឡូ​និច ៥:១៩)។ យើង​ប្រហែល​មិន​បាន​បើក​ចំហ​ចិត្ត​ឲ្យ​ព្រះវិញ្ញាណ​បញ្ចេញ​ព្រះ​ចេស្តា​ក្នុង​ជីវិត​យើង ដោយ​យើង​មិន​អើពើ​ចំពោះ​ព្រះវ​ត្ត​មាន​ព្រះ ឬ​បដិសេធន៍​ការដឹកនាំ​របស់​ព្រះអង្គ(យ៉ូហាន ១៦:៨)។ ប៉ុន្តែ យើង​មិន​ត្រូវ​រស់នៅ ដោយ​ការ​ដាច់​ចេញពី​ព្រះអង្គ​នោះ​ឡើយ។…

Read article
ពាក្យផ្តាំផ្ញើឲ្យប្រែចិត្ត

ព្រះអម្ចាស់​មិន​ផ្អាក​សេចក្តី​សន្យា​របស់​ទ្រង់​…គឺ​ទ្រង់​មានព្រះហឫទ័យ​អត់ធ្មត់​នឹង​យើង​រាល់គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នកណាមួយ​វិនាស​ឡើយ។ ២ពេត្រុស ៣:៩ ខណៈ​ពេល​ដែល​លោក​ចន អ៊ែម ភើឃីន(John M. Perkins) ជិតដល់​ចុងបញ្ចប់​នៃ​ជីវិត គាត់​ក៏បាន​បន្សល់ទុក​នូវ​សារ​ដ៏​សំខាន់​មួយ សម្រាប់​មនុស្ស​ដែល​គាត់​នឹង​ជំរាប​លា។ លោក​ភើ​ឃីន​មាន​ឈ្មោះ​ល្បី ដោយសារ​គាត់​បាន​ផ្សះផ្សា​ជាតិសាសន៍​ដែល​មាន​ជម្លោះ។ គាត់​មានប្រសាសន៍​ថា “ការ​ប្រែចិត្ត​ចេញពី​អំពើបាប គឺជា​ផ្លូវ​តែមួយគត់​ឆ្ពោះទៅ​រក​ព្រះ។ បើ​អ្នក​មិន​ប្រែចិត្ត​ទេ អ្នក​នឹង​វិនាស​មិនខាន”។ ពាក្យ​សម្តី​នេះ​គឺ​ផ្អែក​ទៅលើ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ និង​ការ​បង្រៀន​របស់​សាវ័ក​ព្រះអង្គ ក្នុង​ព្រះគម្ពីរ។ គឺ​ដូចដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “បើ​អ្នករាល់គ្នា​មិន​ប្រែចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំងអស់គ្នា​ដូច្នោះ​ដែរ”(លូកា ១៣:៣)។ សាវ័ក​ពេត្រុស​ក៏បាន​បង្រៀន​ផង​ដែរ​ថា “ចូរ​ប្រែចិត្ត ហើយ​វិល​មក​ចុះ ដើម្បីឲ្យ​បាប​របស់​អ្នករាល់គ្នា​បាន​លុបចេញ”(កិច្ចការ ៣:១៩)។ នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ មាន​មនុស្ស​ម្នាក់​ទៀត ដែល​ចង់​ឲ្យ​ប្រជាជន​គាត់​ងាក​បែរ​ទៅ​រក​ព្រះអង្គ​វិញ។ នៅ​ក្នុង​ពាក្យ​ផ្តាំផ្ញើ​ចុងក្រោយ​របស់​ហោរា​សាំយូអែល ទៅកាន់​សាសន៍​អ៊ីស្រាអែល​ទាំងអស់(១សាំ​យ៉ូអែល ១២:១) ក្នុងនាម​គាត់​ជា​ហោរា សង្ឃ និង​​ចៅក្រម គាត់​មានប្រសាសន៍​ថា “កុំ​ឲ្យ​ខ្លាច​ឡើយ អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ទាំងនេះ​មែន ប៉ុន្តែ កុំ​ឲ្យតែ​បែរចេញ​ពី​ព្រះយេហូវ៉ា​ទៀត គឺ​ត្រូវឲ្យ​គោរព​ប្រតិបត្តិ​ដល់​ទ្រង់ ឲ្យអស់​ពីចិត្ត​ចុះ”(ខ.២០)។ នេះ​ជា​សារ​ដាស់តឿន​ឲ្យ​ប្រែចិត្ត​ចេញពី​អំពើបាប និង​ការ​អាក្រក់ ហើយ​ឲ្យ​វិលត្រឡប់​មក​ដើរតាម​ព្រះ​អស់ពី​ចិត្ត។ យើង​រាល់គ្នា​សុទ្ធតែ​មាន​បាប ហើយ​ខ្វះ​មិនដល់​ស្តង់​ដា ឬ​ខ្នាត​គំរូ​របស់​ព្រះអង្គ។ ដូចនេះ យើង​ចាំបាច់​ត្រូវ​ប្រែចិត្ត…

Read article
ដំណឹងល្អចូលទៅក្នុងកន្លែងដែលគេមិននឹកស្មានដល់

នោះ​មាន​មនុស្ស​យកពន្ធ និង​មនុស្ស​បាប​ជាច្រើន មក​អង្គុយ​នៅ​តុ​ជាមួយនឹង​ទ្រង់ ហើយនិង​ពួក​សិស្ស។ ម៉ាកុស ២:១៥ កាលពី​ពេល​ថ្មីៗនេះ ខ្ញុំ​បាន​ទៅដល់​កន្លែង​មួយ ដែល​ខ្ញុំ​ធ្លាប់តែ​ឃើញ​ក្នុង​ខ្សែភាពយន្ត និង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រាប់​ភ្លេច គឺ​នៅ​តំបន់​ហូលីវូឌ រដ្ឋ​កាលីហ្វូញ៉ា។ នៅ​ទីនោះ អក្សរ​ធំៗ​សម្បើម ត្រូវ​បាន​គេ​តម្រៀប​ចេញ​ជា​ពាក្យ Hollywood នៅ​ជើងភ្នំ​នៃ​ទីក្រុង​ឡូស​អេនជេលេស ដ៏​ល្បីល្បាញ ដែល​ខ្ញុំ​អាច​មើលឃើញ​ពី​មាត់​បង្អួច​សណ្ឋាគារ​ដែល​ខ្ញុំ​ស្នាក់នៅ។ បន្ទាប់មក ខ្ញុំ​ក៏បាន​កត់សំគាល់​ឃើញ​អ្វីមួយ។ នៅ​ខាងក្រោម​អក្សរ​ខាងឆ្វេង ខ្ញុំ​ឃើញ​ឈើឆ្កាង​ដែល​គួរឲ្យ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។ ខ្ញុំ​មិនដែល​ឃើញ​ឈើឆ្កាង​នោះ​នៅក្នុង​ខ្សែភាពយន្ត​ហូលីវូឌ​ទេ។ ហើយ​នៅពេល​ដែល​ខ្ញុំ​បាន​ចាកចេញ​ពី​បន្ទប់​សណ្ឋាគារ សិស្ស​ខ្លះមក​ពី​ពួក​ជំនុំ​ក្នុង​តំបន់​នោះ ក៏បាន​ចាប់ផ្តើម​ចែកចាយ​អំពី​ព្រះយេស៊ូវ​ ឲ្យ​ខ្ញុំ​ស្តាប់។ ជួនកាល យើង​ប្រហែល​គិតថា តំបន់​ហូលីវូឌ​គឺ​គ្រាន់តែ​ជា​មជ្ឈមណ្ឌល​នៃ​អំពើបាប​របស់​លោកិយ ដែល​ផ្ទុយ​ស្រឡះ​ពី​នគរ​ព្រះ។ តែ​ព្រះគ្រីស្ទ​កំពុងតែ​ធ្វើការ​នៅ​ទីនោះ​យ៉ាង​ច្បាស់ក្រឡែត ដោយធ្វើ​ឲ្យ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ចំពោះ​ព្រះ​វត្ត​មានព្រះអង្គ ដែល​បាន​បង្ហាញ​ចេញ​មក​តាមរយៈ​អ្នកបម្រើ​ទ្រង់។ ពួក​ផារិស៊ី​តែងតែមាន​ការ​ភ្ញាក់ផ្អើល ចំពោះ​ទីកន្លែង​ដែល​ព្រះយេស៊ូវ​បាន​យាង​ទៅដល់។ ព្រះអង្គ​មិនបាន​ទៅ​ចំណាយពេល​ជាមួយ​មនុស្ស ដូចដែល​ពួក​គេ​បាន​រំពឹងគិត​នោះ​ទេ។ ផ្ទុយទៅវិញ បទ​គម្ពីរ​ម៉ាកុស ២:១៣-១៧ បាន​ចែងថា ព្រះអង្គ​បាន​ចំណាយពេល​ជាមួយ “ពួក​អ្នក​យកពន្ធ និង​មនុស្ស​មាន​បាប​ជាច្រើន”(ខ.១៥) គឺ​មនុស្ស​ដែលគេ​បាន​រាប់​ថា “ស្មោកគ្រោក!” តែ​ព្រះយេស៊ូវ​បាន​គង់នៅ​ក្នុងចំណោម​មនុស្ស​ដែល​ត្រូវការ​ព្រះអង្គ​ខ្លាំង​បំផុត(ខ.១៦-១៧)។ ប្រហែល​ជាង២ពាន់​ឆ្នាំក្រោយ​មក ព្រះយេស៊ូវ​នៅ​តែ​បន្ត​សាបព្រោះ​ព្រះរាជសារ​នៃ​ក្តី​សង្ឃឹម និង​សេចក្តី​សង្គ្រោះ នៅកន្លែង​ដែល​យើង​មិន​បាន​រំពឹង​គិត ក្នុងចំណោម​មនុស្ស​ដែល​គេ​មិន​នឹក​ស្មាន​ថា…

Read article
ពេលណាអ្នកស្ថិតក្នុងភាពឯកោ

ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ។ ទំនុកដំកើង ២៣:៤ នៅ​ម៉ោង៧យប់ លោក​វៃ-លាំង(Hui-Liang) កំពុង​ញាំ​បាយ ជាមួយ​ប្រហិត​ត្រី​ដែល​នៅសល់​ពី​ថ្ងៃមុន ក្នុង​ផ្ទះបាយ។ គ្រួសារ​ត្រកូល​ឆ្វ័រ(Chua) កំពុង​ញាំ​អាហារ​ពេលល្ងាច នៅក្នុង​ខុនដូ ដែល​នៅ​ជាប់​ខុនដូ​គាត់ ហើយ​សម្លេង​សើច​សប្បាយ និង​ការ​ជជែកគ្នា​បាន​លប់​ពីលើ​ភាព​ស្ងប់​ស្ងាត ក្នុង​ខុនដូ​របស់​លោក​វៃ-លាំង ជា​កន្លែង​ដែល​គាត់​បាន​រស់នៅ​ម្នាក់ឯង ចាប់តាំងពី​ពេល​ដែល​ភរិយា​គាត់​បាន​លាចាក​លោក។ គាត់​បាន​រៀន​រស់នៅ ដោយ​ភាព​ឯកោ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ការ​ឈឺចុក​ចាប់​របស់​គាត់ បាន​កើតមាន​ជាប្រចាំ​ជា​ធម្មតា។ តែ​នៅ​យប់​មួយ​នោះ ពេល​គាត់​ឃើញ​ចាន​ចង្កិះ និង​ចង្កិះ​មួយ​គូរ នៅ​លើ​តុបាយ ការ​ឈឺចុក​ចាប់បាន​ចាក់​ចូលក្នុង​ចិត្ត​គាត់​យ៉ាង​ជ្រៅ។ មុន​ពេល​គាត់​ចូល​គេង​នៅ​យប់​នោះ គាត់​ក៏បាន​អាន​បទ​គម្ពីរ​ទំនុកដំកើង ជំពូក២៣ ជា​បទ​គម្ពីរ​ដែល​គាត់​ចូលចិត្តជាង​គេ។ ពាក្យ​ដែល​ប៉ះពាល់​ចិត្ត​គាត់​ខ្លាំង​ជាងគេ គឺ​មាននៅ​ក្នុង​ឃ្លា​ដែល​ចែងថា “ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ”(ខ.៤)។ លោក​វៃ-លាំង​បាន​រក​ឃើញ​សន្តិភាព​ក្នុងចិត្ត ពេល​ដែល​គាត់​ជញ្ជឹងគិត​អំពី​ព្រះ​វត្ត​មាន​របស់​ព្រះ​ដែល​ជា​អ្នកគង្វាល ដែល​គង់​នៅ​ជាប់​ជាមួយ និង​មើលថែ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​របស់​អ្នកជឿ​ម្នាក់​ៗ​ដែល​ជា​សត្វ​ចៀម​​ក្នុង​ហ្វូង គឺ​លើស​ពី​ការ​ថែ​ទាំ​ដែល​អ្នកគង្វាល​ជា​មនុស្ស​មាន​ចំពោះ​ហ្វូង​ចៀម​របស់​ខ្លួន​ទៅទៀត(ខ.២-៥)។ ការ​ដែល​យើង​គ្រាន់តែ​បានដឹង​ថា មាន​នរណា​ម្នាក់​ចាំ​ជួយ​យើង ហើយ​នៅ​ក្បែរ​យើង គឺ​បាន​នាំមក​នូវ​ការកម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដ៏​ឯកោ។ ព្រះ​ទ្រង់​បាន​សន្យា​​ចំពោះ​កូន​ព្រះអង្គ​ថា សេចក្តី​ស្រឡាញ់ ឬ​សេចក្តី​សប្បុរស​របស់​ព្រះអង្គ​នៅ​ជាប់​ជាមួយ​យើង​គ្រប់ពេល(ទំនុកដំកើង ១០៣:១៧) ហើយ​ព្រះអង្គ​នឹង​មិនដែល​ចាក​ចោល​យើង​ឡើយ(ហេព្រើរ ១៣:៥)។ ពេលណា​យើង​មាន​អារម្មណ៍​ឯកោ ហើយ​គ្មាន​នរណា​យកចិត្ត​ទុកដាក់​ចំពោះ​យើង ទោះ​នៅក្នុង​ផ្ទះបាយ​ដ៏​ស្ងាត់​ជ្រងំ ឬនៅ​លើ​ឡានក្រុង ក្នុង​ដំណើរ​ត្រឡប់​ពី​កន្លែង​ធ្វើការ…

Read article
ប្រៀបដូចជារងើកភ្លើងនៅលើក្បាលសត្រូវ

បើ​សត្រូវ​ឯង​ឃ្លាន ចូរ​ឲ្យ​វា​ស៊ី​ចុះ បើ​វា​ស្រេក ត្រូវឲ្យ​វា​ផឹក​ផង យ៉ាងនោះ​នឹង​បាន​ដូចជា​បង្គរ​រងើកភ្លើង​នៅ​លើ​ក្បាល​វា។ សុភាសិត ២៥:២១-២២ លោក​ឌែន(Dan) បាន​ស៊ូទ្រាំ​នឹង​ការ​វាយ​ដំជា​រៀងរាល់ថ្ងៃ ពី​ឆ្មាំ​គុក​ម្នាក់ ក្នុង​មន្ទីរ​ឃុំឃាំង។ គាត់​ជឿ​ថា ព្រះយេស៊ូវ​បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​ស្រឡាញ់​បុរស​នោះ ដូចនេះ នៅពេល​ព្រឹក​មួយ​នោះ មុន​ពេល​ការ​វាយ​ដំ​ហៀបនឹង​ចាប់ផ្តើម ដូច​សព្វមួយដង លោក​ឌែន​ក៏​បាន​និយាយ​ថា “លោក បើ​ខ្ញុំ​​នៅតែ​ជួប​មុខ​លោក​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​ថ្ងៃ​ខ្ញុំ​ស្លាប់ យើង​គួរតែ​រាប់អាន​គ្នា​ជា​មិត្តភក្តិទៅ”។ ឆ្មាំគុក​រូប​នោះ​ក៏បាន​តប​ថា “ទេ លោក យើង​មិន​អាច​ក្លាយជា​មិត្ត​ភក្តិ​បានទេ”។ លោ​ក​ឌែន​នៅ​តែ​ទទូច​សុំ​រាប់អាន​គ្នា ហើយក៏​បាន​ហុចដៃ​គាត់​ទៅ​ចាប់ដៃ​របស់​ឆ្មាំ​គុក។ ឆ្មាំ​គុក​ក៏បាន​ឈរ​ធ្មឹង​មួយ​កន្លែង ហើយក៏​បាន​ចាប់ផ្តើម​ចាប់ដៃ​របស់​លោក​ឌែន​រលាក់ មិនព្រម​លែង​សោះ។ ទឹកភ្នែក​របស់​ឆ្មាំ​គុក​ក៏បាន​ស្រក់​ចុះ​មក។ គាត់​ថា “ឌែន ខ្ញុំ​ឈ្មោះ​រ៉ូ​សុក(Rosoc)។ ខ្ញុំ​ចង់​រាប់អាន​លោក​ជា​មិត្តភក្តិ”។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ឆ្នាំ​គុក​ក៏បាន​ឈប់​វាយ​ដំលោក​ឌែន​ជា​រៀង​រហូត។ ព្រះគម្ពីរ​បាន​ប្រាប់​យើង​ថា “បើ​សត្រូវ​ឯង​ឃ្លាន ចូរ​ឲ្យ​វា​ស៊ី​ចុះ បើ​វា​ស្រេក ត្រូវឲ្យ​វា​ផឹក​ផង យ៉ាងនោះ​នឹង​បាន​ដូចជា​បង្គរ​រងើកភ្លើង​នៅ​លើ​ក្បាល​វា ហើយ​ព្រះយេហូវ៉ា​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​ឯង”(សុភាសិត ២៥:២១-២២)។ ពាក្យ “រងើកភ្លើង” ជា​ពាក្យប្រៀប​ប្រដូច ដែល​ប្រហែល​ឆ្លុះបញ្ចាំង អំពី​ពិធី​មួយ​របស់​ជនជាតិ​អេស៊ីព្ទ ដែល​ក្នុង​នោះ អ្នក​ដែល​មាន​ទោស​ត្រូវ​បង្ហាញ​ការ​កែប្រែ​ចិត្ត​របស់​ខ្លួន ដោយ​យក​ចាន​ដែល​មាន​រងើកភ្លើង មក​ទូល​លើ​ក្បាល។…

Read article
មិនអាចដោះសារបានឡើយ

នៅ​ថ្ងៃ​ជំនុំជម្រះ គ្មាន​នរណា​ម្នាក់​អាច​យក​ដោះ​សារ​ថា ពួក​គេ​មិនបាន​ជឿ​ព្រះអង្គ ដោយសារ​ពួក​គេ​មិន​បាន​ដឹង​អី​នោះ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូម​ធ្វើការ​ពន្យល់​ថា ការ​មិន​ជឿ​ថា​ព្រះ​មាន​ពិតមែន មិនមែន​ជា​បញ្ហា​ចំណេះដឹង​នោះ​ទេ តែ​ជា​បញ្ហា​សីលធម៌។ អត្ថបទ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា អ្វីៗ​របស់​ទ្រង់​ដែល​រកមើល​មិនឃើញ តាំងពី​កំណើត​លោកីយ៍​មក ទោះ​ទាំង​ព្រះ​ចេស្តា​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំងប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក(រ៉ូម ១:២០)។ បាន​សេចក្តី​ថា មនុស្ស​អាច​ដឹង​ថា​ព្រះ​ទ្រង់​ពិតជា​មាន​មែន តាមរយៈ​ការពិចារណា​អំពី​ការអ្វី​ដែល​ទ្រង់​បាន​បង្កើត។ ដូចនេះ ការ​ដែល​ពួក​គេ​បដិសេធន៍​ព្រះអង្គ នោះ​មិនមែន​ជា​បញ្ហា​នៃ​ការ​យល់​ដឹង​នោះ​ទេ តែ​ជា​បញ្ហា​សីលធម៌​របស់​ពួក​គេ​ប៉ុណ្ណោះ។ ក្នុង​បទ​គម្ពីរ​នេះ តើ​សាវ័ក​ប៉ុល​កំពុង​និយាយ​សំដៅ​ទៅលើ​ការ​ដោះ​សារ​របស់​អ្នក​មិន​ជឿ? ការ​ដោះ​សារ​ដែល​អ្នក​មិន​ជឿ​នឹង​មាន នៅ​ថ្ងៃ​ចុងក្រោយ ពេល​ព្រះ​ទ្រង់​ធ្វើការ​ជំនុំជម្រះ គឺ​ការ​ដោះសា​រថា ពួក​គេ​មិន​ជឿ ព្រោះ​មិន​បាន​ដឹង។ ពួក​គេ​ប្រហែល​ដោះសា​រថា “ព្រះអង្គ​អើយ ទូលបង្គំ​មិនដឹង​ថា ព្រះអង្គ​មាន​ពិតមែន​ទេ។ បើ​ទូលបង្គំ​បានដឹង នោះ​ទូលបង្គំ​មុខ​ជា​ជឿ ដើរតាម នឹង​ស្តាប់​បង្គាប់​ព្រះអង្គ​មិនខាន”។ ការ​មិន​ជឿ​ថា​ព្រះ​មាន​មែន គឺ​អាក្រក់​បំផុត នៅពេល​ដែលគេ​យកលេស​ថា “គេ​មិនបាន​ដឹង​ច្បាស់​ថា ព្រះ​មាន​មែន​ឬ​អត់”។ នេះ​ជា​សម្តី​ដែល​គួរឲ្យ​ខ្លាច។ ការ​យកលេស​នេះ​ថែមទាំង​បាន​ទំលាក់​កំហុស​មក​លើ​ព្រះ​ថា…

Read article
ការលេងផ្លូវកាត់ឲ្យបានផលចំណេញលឿន

សម្បត្តិ​ទ្រព្យរបស់​អ្នក​ស្ថិតនៅ​កន្លែងណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅកន្លែង​នោះ​ដែរ។ ម៉ាថាយ ៦:២១ កាលពី​ចុង​ទស​វស្ស​រ៍​ឆ្នាំ១៧០០ យុវជន​ម្នាក់​បានឃើញ​ដី​បាក់​ស្រុត​យ៉ាង​អាថ៌កំបាំង នៅ​លើ​កោះ​អូក ក្នុង​ប្រជុំ​កោះ​ណូវ៉ា ស្កូ​ធា។ គាត់​គិតស្មាន​ថា ពួក​ចោរសមុទ្រ​ គឺ​​ប្រហែល​លោក​កា​ពី​ទែន ឃីដ(Kidd) បាន​កប់​កំណប់​នៅ​ទីនោះ​ដោយ​ផ្ទាល់ដៃ។ ដូចនេះ គាត់​និង​គ្នា​គាត់​បួន​ប្រាំ​នាក់ ក៏បាន​ចាប់ផ្តើម​ជីក​រក​កំណប់។ ពួក​គេ​មិនបាន​រក​ឃើញ​កំណប់​អ្វី​ឡើយ តែ​ពាក្យ​ចចាមអារ៉ាម​អំពី​កំណប់​នោះ​ចេះតែ​បន្ត​ឮ​សុះសាយ។ ប៉ុន្មាន​សតវត្សរ៍​ក្រោយមក អ្នកដទៃ​នៅតែ​បន្ត​ជីក​រក​កំណប់​នៅកន្លែង​នោះ ដោយ​ចំណាយពេល​វេលា និង​ប្រាក់​កាស់​ជាច្រើន។ សព្វថ្ងៃ​នេះ រណ្តៅ​ដែលគេ​បាន​ជីក​នោះ​មាន​ជម្រៅ​ជាង៣០ម៉ែត្រ។ ការ​ងប់ងុល​នឹង​ទ្រព្យសម្បត្តិ​យ៉ាងដូច​នេះ គឺ​ជា​អំពើ​ក្បត់​ មក​លើ​ចន្លោះប្រហោង នៅក្នុង​ចិត្ត​របស់​មនុស្ស។ ក្នុង​ព្រះគម្ពីរ​មានរឿង​មួយ​ដែល​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា អាកប្ប​កិរិយា​របស់​មនុស្ស​ម្នាក់​បាន​ឆ្លុះបញ្ចាំង​អំពី​ចន្លោះប្រហោង​នៅក្នុង​ចិត្ត​របស់​គាត់។ កេហា​ស៊ី​ជា​អ្នកបម្រើ​ដ៏​ស្មោះត្រង់​របស់​ហោរា​អេ​លី​សេ​ជាយូរមកហើយ។ តែ​ពេល​ដែល​ហោរា​អេ​លី​សេ​បដិសេធន៍​មិនព្រម​ទទួលអំណោយ​ដ៏​មានតម្លៃ​របស់​មេទ័ព​ម្នាក់ ដែល​ព្រះ​ទ្រង់​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺឃ្លង់​តាមរយៈ​គាត់ កេ​ហា​ស៊ី​ក៏បាន​ប្រឌិត​រឿង ដើម្បីឲ្យ​បានផល​ចំណេញ​ពី​លោក​មេទ័ព​រូប​នោះ(២ពង្សាវតា​ក្សត្រ ៥:២២)។ ពេល​កេ​ហា​ស៊ី​ត្រឡប់​មក​ផ្ទះ​វិញ គាត់​បាន​និ​យាយ​កុហក​លោក​ហោរា(ខ.២៥)។ តែ​លោក​អេ​លី​សេ​បានដឹង ហើយ​សួរ​គាត់​ថា “តើ​វិញ្ញាណ​អញ​មិនបាន​ទៅតាម​ឯង ក្នុង​កាលដែល​លោក​នោះ​ចុះពី​រទេះ​មក​ទទួល​ឯង​ទេ​ឬអី?”(ខ.២៦)។ ទីបំផុត កេ​ហា​ស៊ី​ក៏បាន​កើត​ឃ្លង់​ទាំង​គ្រួសារ ហើយ​បាត់បង់​ការអ្វី​ដែល​ពិតជា​សំខាន់​ចំពោះ​គាត់(ខ.២៧)។ ព្រះយេស៊ូវ​បាន​បង្រៀន​យើង មិន​ឲ្យ​ដេញ​តាម​ទ្រព្យសម្បត្តិ​របស់​លោកិយ តែ​ផ្ទុយទៅវិញ ព្រះអង្គ​បង្គាប់​ឲ្យ​យើង “ប្រមូល​ទ្រព្យសម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌​វិញ”(ម៉ាថាយ ៦:២០)។ ចូរ​យើង​ប្រុងប្រយ័ត្ន​ចំពោះ​ការ​លេង​ផ្លូវកាត់…

Read article