You are here:
ទៅណាមិនរួច

ការ​ធ្វើដំ​ណើ​រដោយ​ឡា​ន​ក្រុ​ង ពី​ក្រុង​មេ​មភីស រដ្ឋ​ថេនេស៊ី ទៅ​ក្រុងសេ​ន លូវីស រដ្ឋ​មីសសូរី តាម​ធម្មតា ​ចំណាយ​ពេល​ប្រ​ហែ​ល៦​ម៉ោ​ង បើសិ​ន​ជា​​អ្នក​បើ​ក​ប​រ​ឡានក្រុង មិន​បាន​ទុ​ក​អ្ន​កចោ​ល នៅ​ស្ថានីយ​ប្រេ​ងឥន្ធនៈ​ទេនោះ។ ការនេះ​បាន​កើ​ត​ឡើ​ង ចំពោះ​អ្ន​ក​ដំណើ​រ​៤៥​នាក់ ដែល​បាន​ធ្វើ​ដំណើ​រ​តា​ម​ឡានក្រុងមួ​យ​គ្រឿ​ង ហើយ​ត្រូ​វអ្នក​បើកប​រឡាន​ក្រុង​នោះ ទុក​ពួ​ក​គេចោ​ល​ បាន​ជា​ពួក​​គេ​ត្រូវ​រង់​ចាំ​ពេញ​មួ​យ​យប់​ អស់ពេល៨​ម៉ោង ទំរាំតែ​មា​ន​អ្ន​ក​បើក​បរម្នាក់​ទៀ​ត​មក​ជំ​នួស​អ្ន​ក​បើក​បរ​ចា​ស់។ ពេល​នោះ ពួក​គេ​ប្រាក​ដជាមា​ន​អារ​ម្មណ៍​ធុ​ញ​ថ​ប់ ដោយ​សារ​កា​រ​ព​ន្យាពេ​លធ្វើដំ​ណើរ និង​ថប់​បា​រ​ម្ភអំ​ពីល​ទ្ធ​ផ​ល ដែ​ល​នឹ​ងចេ​ញ​ម​ក ហើយ​ក៏មា​នចិ​ត្ត​អ​ន្ទះសា​រ​ក្នុង​ការ​រ​ង់ចាំជំនួយ​ផ​ង​ដែរ។ លោក​យ៉ូសែប ​ប្រ​ហែល​​ជា​មាន​អារម្មណ៍ដូចនេះ​ផងដែរ ពេលដែ​ល​គេយ​ក​គាត់​ទៅដា​ក់​គុ​ក ដោយសារប​ទ​ឧក្រឹដ្ឋ​ដែល​គា​ត់មិ​ន​បា​ន​ប្រ​ព្រឹត្ត (លោកុប្បត្តិ ៣៩)។​ គាត់​ត្រូវ​គេ​បោះប​ង់​ចោ​ល ហើយ​លែង​នឹ​ក​នា ដូច​នេះ​គាត់​ត្រូវ​គាំង​ដំណើ​រ​ក្នុងគុក មិ​ន​អា​ចទៅ​ណា​រួ​ច​ឡើយ។ ប៉ុន្តែ “​ព្រះអ​ម្ចា​ស់​​ទ្រ​ង់​គង់​ជា​មួយ​នឹង​យ៉ូសែប ហើយ​ក៏​ផ្តល់​សេចក្តី​សប្បុរស​ដល់​គាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​មេ​ភូឃុំ​អាណិត​មេត្តា​ដល់​គាត់​ផង”(ខ.២១)។ ក្រោយ​មក មេ​ភូឃុំ​នោះ​​ក៏​​​ប្រ​គល់​​ពួ​ក​​អ្ន​ក​​ទោស​​​ដែ​ល​​នៅ​​​ក្នុ​ង​​គុក ទៅ​​ក្នុ​ង​អំណាច​របស់​យ៉ូសែប​ទាំង​អស់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ “នោះ​ទ្រង់​ធ្វើ​ឲ្យ​ចំរើន​ឡើង​គ្រប់​ជំពូក”(ខ.២៣)។ ប៉ុន្តែ ទោះ​បីជា​ព្រះ​អម្ចាស់បាន​គង់​នៅ​ជាមួ​យ ហើយប្រ​ទាន​ពរ​គាត់​ក្តី​ ក៏​គាត់​នៅតែ​ជា​ប់​គុ​កអស់​ជាច្រើនឆ្នាំ​។ អ្នក​ប្រហែ​ល​ជា​កំពុ​ង​ស​ម្រា​ក​ព្យាបា​ល ក្នុ​ង​ម​ន្ទី​រពេ​ទ្យ​​ ទៅណា​មិ​ន​រួច នៅក្នុ​ងម​ន្ទី​ឃុំឃាំង ឬ​នៅក្នុ​ង​ប្រទេ​ស​ដែ​ល​ឆ្ងាយ​ពី​ផ្ទះរប​ស់​អ្ន​ក ឬមួយ​ជា​ប់​ឃុំនៅ​ក្នុង​គុ​ក​ដែល​មា​ន​ក្នុង​ចិត្តរបស់ខ្លួ​នឯ​ង​ជា​ដើ​ម។ តែទោះ​បី​ជា​អ្នក​កំពុ​ង​នៅទី​ណា​…

Read article
ដោយការប្រព្រឹត្តរបស់យើង

មាន​គ្រូគង្វាល​ម្នា​ក់​ ​បាន​ដើរ​ទៅ​ព្រះវិហា​រ​ទាំង​​យប់។ ពេល​នោះមា​នចោរ​ម្នាក់ បាន​យ​ក​កាំភ្លើ​ង​ចេ​ញ​ម​ក​ភ្ជង់​គាត់ ដើម្បីប្ល​ន់យ​ក​លុ​យ​ពី​​គាត់ ពុំ​នោះ​ទេ វា​នឹង​ស​ម្លាប់​គាត់​ជា​មិ​ន​ខាន។ ពេល​ដែល​គា​ត់​លូក​យ​ក​កា​បូប​​លុយ ចេញ​ពី​ក្នុ​ង​ហោប៉ៅ​ខោ​របស់​គាត់ ហុច​ឲ្យទៅ​វា​​ វា​ក៏​បាន​ឃើញ​កអាវ​របស់គា​ត់​ ដែ​លជា​សំ​គាល់​ថា​ គាត់​ជាគ្រូគង្វាល ​នៃព្រះ​វិហារ បាន​ជា​វា​និយា​យ​ថា​ “ដោយ​​សារ​អ្នក​ជាគ្រូគង្វាល នោះ​ខ្ញុំមិ​ន​​ប្លន់អ្ន​ក​ទេ​ អ្នកអា​ច​ទៅ​បា​ន​ហើយ”។ គ្រូគង្វាល​នោះ ក៏មា​ន​កា​រភ្ញា​ក់​ផ្អើ​ល​ ពេលដែ​ល​ឃើ​ញ​ថា ចោរម្នាក់​នេះក៏​ជា​អ្ន​កជឿ​ដែ​រ បានជា​គា​ត់​ឲ្យស្ក​រគ្រាប់​មួយ​ដុំ​​ទៅ​វា។តែចោរ​នោះបា​ន​ប​ដិសេធថា​ “ខ្ញុំ​មិន​យ​ក​ទេ​ សូមអ​រគុណលោក​ហើយ​។ ខ្ញុំ​មិន​ញាំស្ក​រគ្រា​ប់​ក្នុងរ​ដូវ​កាលនៃ​ពិ​ធី​បុណ្យ៤០​ថ្ងៃទេ​”។ បុរសម្នា​ក់​នេះ​មិន​ព្រ​មទ​ទួ​ល​ស្ក​រ​គ្រា​ប់​ ដើម្បី​ជា​ការ​លះប​ង់​ក្នុ​ងពិ​ធី​បុ​ណ្យ៤​០​ថ្ងៃ​ ប៉ុន្តែ ការ​ដែ​ល​គាត់​រ​ស់​នៅដោយ​កា​រ​ឆ​ក់ប្ល​ន់​បាន​បង្ហាញ​អំ​ពីធា​​តុពិ​ត​រ​ប​ស់​គាត់! តាម​បទ​គ​ម្ពីរ​សុ​ភាសិត កិរិយ៉ាប្រ​ព្រឹត្ត​រ​ប​ស់បុ​គ្គ​ល​ម្នាក់​ៗ ​ជាក​ត្តា​ដែ​ល​បញ្ចា​ក់យ៉ា​ង​ច្បាស់បំ​ផុត​ថា​ បុគ្គល​នោះ​មាន​លក្ខណៈ​សម្បត្តិ​យ៉ាង​ណា​។​​ បើមា​ន​​នរណា​​ម្នាក់​និយាយ​ថា ខ្លួនជាមនុស្ស​ដែល​កោ​តខ្លា​ច​ព្រះ​ នោះ​គេ​អាច​បង្ហាញ​ថា ​គាត់​ជាម​នុ​ស្ស​ដែល​ល្អ​​ ដូចដែ​លគា​ត់បា​ន​និយា​យ​មែន​ឬ​អ​ត់ ដោយ​ពិនិត្យ​មើល​ការប្រ​ព្រឹត្ត​របស់គាត់​(២០:១១)។ នៅស​ម័យដែល​​ព្រះ​យេស៊ូវយ​កកំ​ណើ​ត ជា​ម​នុស្ស ពួក​អ្នក​ដឹ​ក​នាំ​សា​សនា​ ក៏​មាន​បញ្ហា​ដូច​នេះ​ផង​ដែរ។ ទ្រង់​បាន​ថ្កោល​ទោ​ស​ពួក​ផា​រិស៊ី ហើយ​បាន​បង្ហាញ​ពុត​ត្បុតរ​ប​ស់ពួ​​ក​គេ ដែល​បាន​តាំ​ងខ្លួ​ន​ជា​អ្នកកោត​ខ្លាច​ព្រះ​ ដោយ​មិន​ព្រ​ម​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប(ម៉ាថាយ ២៣:១៣​-​៣៦)។​ សម្បកក្រៅ​ និងពា​ក្យស​ម្តី​រប​ស់​មនុស្ស អាចបោ​ក​ប្រា​ស់​យើងបា​ន តែ​អាកប្ប​កិរិយ៉ា​របស់មនុស្ស គឺ​ជា​កត្តាប​ញ្ជាក់​ដ៏ច្បា​ស់​បំ​ផុត​ថា​ អ្នក​នោះ​មាន​ល​ក្ខ​ណៈ​សម្បត្តិ​យ៉ាងណា​។…

Read article
មេរៀន

ថ្ងៃមួយ ក្នុង​រដូវក្តៅ ខ្ញុំ​បាន​ចូ​​ល​​​រួ​​ម​កា​​​រ​​ជួ​ប​ជុំគ្នា​ជាមួ​យ​មិត្ត​ភ័ក្រដែល​ធ្លា​ប់រៀ​ន​ នៅ​វិទ្យា​ល័យ​ជា​មួ​យ​គ្នា។ ពេល​នោះ អ្នក​ដែ​ល​ឈរ​ពី​ក្រោ​យ​ខ្ញុំ ​បាន​ទះ​ស្មា​ខ្ញុំ​។ ខ្ញុំ​មិន​ចាំមុខ​គា​ត់​ទេ​ ដូច​នេះ​ខ្ញុំ​ក៏​មើល​ផ្លា​កឈ្មោះ​គា​ត់​។ គ្រាន់​តែ​ឃើញឈ្មោះ​រ​ប​ស់​គាត់​ភ្លា​ម​ ខ្ញុំ​ក៏​បាន​​នឹកឃើ​ញ​​កា​ល​​យើងនៅ​ក្មេ​ង​។ ខ្ញុំចាំថា​ កាល​នោះ​គា​ត់​បានស​រសេរ​ក្រដាស់​មួយសន្លឹក ហើយ​បាន​ប​​ត់​វា​ឲ្យតូ​ច ញា​ត់ចូ​ល​តាម​ចន្លោះ​ថត​ដាក់ឥវ៉ាន់​រប​ស់​ខ្ញុំ​ នៅសា​លារៀន​។ គាត់បា​ន​សរ​សេរ​ពាក្យបដិសេធន៍​ដ៏​ឃោរឃៅ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំមាន​ក្តី​អាម៉ាស និង​បាក់ទឹក​ចិត្ត​យ៉ា​ង​​ខ្លាំង​។ ខ្ញុំ​នៅចាំ​ថា​ ពេល​នោះខ្ញុំ​បានគិត​ថា ម្នាក់​នេះគួ​រ​តែ​​ទទួល​មេរៀនខ្លះ ដើម្បីឲ្យ​ចេះប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដទៃ! ពេល​នោះ ទោះបី​ជា​ខ្ញុំ​មា​ន​អារ​​ម្មណ៍​ថា​ ខ្ញុំកំ​ពុង​តែ​រំឭក​ឡើង​វិ​ញ អំពី​កា​រ​ឈឺ​ចាប់​ដែ​ល​ខ្ញុំ​ធ្លា​ប់មា​នកា​ល​ពី​វ័យយុវជន​ក្តី ក៏​ខ្ញុំ​នៅតែ​អា​ច​បញ្ចេ​ញ​ទឹ​ក​មុ​ខញ​ញឹ​ម​ក្លែង​ក្លាយ ហើយ​ពាក្យស​​ម្តីមិ​ន​ស្មោះ​ត្រង់​ ក៏​បាន​ចា​ប់​ផ្តើ​មចេ​ញ​ពី​បបូរ​មាត់​រ​ប​ស់ខ្ញុំ​​មក។ យើងក៏បា​ន​ចា​ប់ផ្តើ​ម​ស​ន្ទនា​គ្នា​ ហើយ​នាង​បា​ន​ចែ​កចា​យ អំពី​កា​រ​ដែ​ល​​នាងបាន​ចម្រើ​ន​វ័​យ​ធំ​ឡើ​ង ដោយ​គ្មា​នកា​រ​មើល​ថែ​រ​បាន​ល្អពី​ឪ​ពុ​ក​ម្តាយ ហើយ​​​ក្រោយ​ម​ក នាង​បាន​ជួ​​បទំនាក់ទំនង​ប្តីប្រ​ព​ន្ធ​ដែ​ល​គ្មា​ន​សុ​ភ​ម​ង្គ​ល​ទៀត។ ពេលនោះ​ ពាក្យ “​ឫស​ជូ​រ​ចត់​” នៅក្នុ​ងប​ទ​គម្ពី​រ​ហេព្រើរ ១២:១៥ ក៏​បានលេ​ច​ឡើ​ងក្នុ​ង​គំនិត​ខ្ញុំ។ ខ្ញុំគិ​តថា​ ​នេះហើយ​អា​រម្មណ៍ដែ​លខ្ញុំ​កំ​ពុ​ង​តែ​មា​ន​នោះ​ ។ អស់​រយៈ​ពេ​ល​ជា​ច្រើ​នឆ្នាំកន្លងម​ក​នេះ​ ខ្ញុំ​នៅ​តែ​មាន​ឫ​ស​នៃ​ភា​ពល្វី​ង​ជូ​រ​ច​ត់ ដែល​បា​នចា​ក់​ឫ​ស​ចូ​ល​យ៉ាង​ជ្រៅ​ និង​លាក់​ខ្លួន​ក្នុង​ជី​វិ​ត​ខ្ញុំ វាបាន​រំ​ព័ទ្ធ ហើយ​ចង​រឹ​ត​ចិ​ត្ត​រ​ប​ស់​ខ្ញុំ។​ បន្ទាប់មក ខ្ញុំ​ក៏បា​ន​នឹ​ក​ចាំប​ទ​គ​ម្ពី​រ​ដែលចែងថា “កុំ​​ឲ្យ​​​សេច​ក្តី​​អា​ក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្តី​អាក្រក់…

Read article
ឲ្យ​តែមានគ្រប់គ្រាន់

ខ្ញុំចូលចិ​ត្តនិព​ន្ធ​អត្ថ​ប​ទ​ក្នុង​សៀវភៅនំម៉ា​ណាប្រ​​ចាំថ្ងៃ ។ ទោះ​បីជា​យ៉ា​ង​ណាក៏​ដោ​​យ ​ជួន​កាល​ ខ្ញុំបាន​និ​យាយ​ប្រា​ប់មិ​ត្តភ័ក្រ​រ​ប​ស់ខ្ញុំ អំពីកា​រពិ​បា​ក ដែល​ខ្ញុំ​មាន នៅក្នុ​ង​កា​រ​និពន្ធ​ជា​សង្ខេ​ប អំពី​ប្រធាន​ប​ទណាមួយ ដែល​ខ្ញុំច​ង់​លើ​ក​ម​ក​និ​យាយ​ ក្នុង​ទំព័​រ​សៀវភៅ​​ដ៏​តូចនោះ សម្រាប់​ប្រកប​ជា​មួ​យ​ព្រះ​បន្ទូល​ប្រចាំ​​ថ្ងៃ។ ប្រសិន​បើ​ខ្ញុំ​អាចសរសេរលើ​ស​​២២០ពា​ក្យ នៅ​ក្នុង​ទំព័​រ​សៀវ​ភៅដ៏​តូច​នោះ​​ នោះ​មិន​ដឹង​ជា​ប្រ​សើរ​យ៉ា​ងណា​ទេ​។ ឆ្នាំ​នេះ ពេល​ដែ​ល​ខ្ញុំ​អានក​ណ្ឌ​គម្ពី​រ​ម៉ាថា​យ តាម​កាល​​វិភា​គ​នៃកា​រ​អា​នព្រះ​គ​ម្ពីរប្រចាំថ្ងៃ​ ខ្ញុំ​បា​ន​កត់​សំ​គា​ល់ចំ​ណុច​ដ៏​សំខា​ន់មួ​យ​ ជា​លើក​ទីមួយ​។ ពេលដែ​ល​ខ្ញុំអា​ន​អំ​ពីបទគម្ពីរដែ​លចែ​ង អំ​ពីការ​ដែល​ព្រះយេស៊ូវ​ជួប​កា​រល្បួ​ង​(ម៉ាថាយ ៤:១-១១) ខ្ញុំ​សង្កេត​ឃើញ​ថា សាច់រឿង​នេះ​ខ្លី​ទេ តែ​មាន​ន័យ​ណាស់​​។​ លោ​ក​​ម៉ាថាយបា​ន​ប្រើ​ពាក្យ​តិ​​ច​ជាង​២​៥០ពា​ក្យ ក្នុងកា​រក​ត់​ត្រា​អំ​ពីព្រឹត្តិការណ៍​មួយ​នេះ​ ដែលស្ថិត​ក្នុង​ចំណោ​ម​​ព្រឹត្តិការណ៍​ដ៏សំខាន់បំ​ផុ​ត ដែល​មាន​ក​ត់​ទុ​ក​ក្នុ​ង​ព្រះគម្ពីរ​បរិ​សុទ្ធ។ បន្ទាប់​មក ខ្ញុំក៏​បា​នគិ​ត​ អំពីប​ទគ​ម្ពីរ​ខ្លី​ៗ​ផ្សេងទៀ​ត ដែល​មាន​អំណាច​ផ​ងដែរ គឺ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក២៣ (ដែលមាន១១៧ពាក្យ) និង​បទ​គម្ពី​រ​ដែ​ល​និយា​យ​អំ​ពី​សេចក្តី​អធិស្ឋា​ន​នៃព្រះ​អម្ចា​ស់ ក្នុង​បទ​គ​ម្ពី​រ​ម៉ាថាយ ៦:៩-១៣(ដែល​មាន​៦៦​ពាក្យ)។ ការនេះបាន​បង្ហាញ​​ឲ្យ​ខ្ញុំ​ដឹង​ច្បា​ស់ថា​ ​ខ្ញុំមិនត្រូ​វកា​រ​ស​រសេរ​ពាក្យ ជា​បន្ថែ​ម​ឡើយ និយាយ​រួម ខ្ញុំ​គ្រាន់​តែចាំ​បា​ច់ត្រូ​វប្រើ​ពា​ក្យទាំ​ង​នោះ ​ឲ្យបា​ន​ល្អប៉ុ​ណ្ណោះ​។ ការ​នេះបា​ន​បង្រៀ​ន​ខ្ញុំ​ថា យើង​ក៏​ត្រូ​វប្រើ​ផ្នែកដទៃ​ទៀត​​នៃជីវិ​តរ​ប​ស់​យើ​ង ឲ្យបាន​ល្អ​ផ​ងដែ​រ ដូចជាការ​ប្រើ​ពេល​វេលា ប្រាក់​កាស និង​ទីក​ន្លែង​ដែ​លយើ​ងមា​ន​ជាដើ​ម។ ព្រះ​គម្ពី​របា​ន​ប​ញ្ជាក់​ថា​ ព្រះ​ទ្រង់​បំ​ពេញ​សេចក្តីត្រូវ​ការ​រ​ប​ស់អ្ន​ក​ ដែល​ស្វែ​ងរ​ក​នគរ…

Read article
បរិភោគអាហារយ៉ាងរីករាយ

ក្នុងវ​ប្បធ​ម៌ដែ​ល​ចូ​ល​ចិត្ត​ធ្វើ​អ្វីៗ​លឿ​ន​ ដែល​ច្រើន​តែ​​នាំឲ្យមនុស្ស​​ម្នា “ញាំអា​ហា​រទាំ​ង​ប្រញា​ប់ប្រញា​ល់” មាន​មនុស្ស​តិ​ច​តួ​ចណា​ស់​ ដែលបា​ន​ចំ​ណាយ​ពេ​ល​ញាំ​អា​ហារសម្រាកកា​យ ​ជា​មួ​យញា​តិ​មិត្ត យ៉ាង​សប្បា​យរី​ក​រា​យ។ គេ​ថែម​ទាំ​ង​បា​ន​កត់​សំ​គា​ល់ថា​ ​ក្នុង​សង្គ​ម​លោក​ខា​ង​លិ​ច សព្វថ្ងៃនេះ​ មា​ន​វិធី​តែ​ម្យ៉ា​ងគ​ត់​ ដើម្បី​ឲ្យ​គេ​អា​ច​ញាំអា​ហារ​ដែលមានម្ហូ​ប​៧​មុ​ខ យ៉ាង​សប្បា​យរី​ក​រា​យ​បាន​ គឺ​ដោយ​ប្រមូល​អាហារ​ទាំង​អ​ស់​នោះ ​មក​ទ្រាប់​នៅ​ចន្លោះ​នំប៉័​ង​​ពីរ​បន្ទះ ​ហើយ​ញាំវា​ដូ​ច​នំសាំ​ង​វិ​ញ​អ​ញ្ចឹ​ង ទើប​បាន​ទា​ន់​ពេល​វេលា! បន្ទាប់​ពីជ​ន​ជាតិ​អ៊ី​ស្រា​អែ​ល​ជា​ច្រើ​ន​នាក់ ដែល​ត្រូវ​បាន​និរទេស​ចូ​ល​ច​ក្រភ​ព​បា​ប៊ី​ឡូន ត្រឡប់​ម​ក​ក្រុ​ង​យេរូសាឡិមវិ​ញ​ ដើម្បីសា​ង​ស​​ង់​ព្រះវិ​ហារ និង​កំផែង​នៃ​ទីក្រុង​មួយ​នេះឡើ​ងវិ​ញ​ ពួក​គេ​បា​នជួ​ប​ជុំគ្នា​ ដើម្បី​ស្តា​ប់លោ​ក​អែសរ៉ាអានប​ទ​គ​ម្ពីរ​ក្រឹ​ត្យ​វិន័យ ដែល​ព្រះ​បា​ន​ប្រទាន​តាម​រយៈ​លោក​ម៉ូសេ​ (នេហេមា ៨:១)។ ពួក​គេ​បាន​ស្តា​ប់ព្រះ​​បន្ទូលព្រះដែ​លគា​ត់​បា​នអា​ន​ ជាច្រើ​ន​ម៉ោ​ង ​ហើយ​ទន្ទឹ​ម​នឹ​​ងនោះ ​ក៏មាន​គ្រូ​បង្រៀ​ន​ក្រឹ​ត្យវិ​ន័​យ​ព​ន្យ​ល់​​ក្រឹ​ត្យ​វិ​ន័​យ​​ ដ​ល់​​​ពួ​ក​ជន កំពុង​​ដែ​ល​ពួក​ជន​ឈរ​នឹង​នៅ​កន្លែង​​រប​ស់​គេ “ពួក​អ្នក​ទាំង​នោះ​បាន​អាន​មើល ក្នុង​គម្ពីរ​ក្រឹត្យវិន័យ​របស់​ព្រះ ព្រម​ទាំង​ស្រាយ​ន័យ​សេចក្តី​ឲ្យ​គេ​បាន​យល់​បទ​ដែល​អាន​មើល​នោះផង”(ខ.៨)។ ពេលដែ​លពួ​ក​គេ​ទួ​ញយំ​ ​ដោយ​សារ​មាន​កា​រ​ខ្វះ​ខា​ត​ ​លោក​អែ​ស​​រ៉ា និងលោកនេហេ​មាដែលជា​អ​ភិ​បាល​ក្រុ​ង បាន​ប្រាប់​ពួ​ក​គេ​ថា​ ពេលនេះ​​មិ​នមែ​​នជា​ពេ​ល​ទួញ​សោ​ក​ទេ​ តែជា​ពេ​លអរស​ប្បា​យ ហើកក៏​បា​ន​ប្រាប់ពួ​ក​គេ​ ឲ្យធ្វើ​ពី​ធី​បរិភោគ​អាហា​រ ហើយ​ចែក​អាហារដល់​អ្ន​ក​ដែលគ្មាន​អ្វីទ​ទួ​លទា​ន “ដ្បិតអំ​ណរ​នៃ​ព្រះអម្ចាស់ ជា​កម្លាំ​ងរ​ប​ស់ពួ​​កគេរា​ល់​គ្នាហើ​យ​”(ខ.១០)។ បន្ទាប់មក “ពួក​​ជន​​​ក៏​នាំ​គ្នា​ទៅ​បរិភោគ​ភោជន៍ ព្រម​ទាំង​ជូន​ជំនូន​ដល់​គេ ហើយ​តាំង​ចិត្ត​អរ​សប្បាយ​ឡើង​ជា​ខ្លាំង ដោយ​ព្រោះ​បាន​យល់​ន័យ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​បាន​ថ្លែង​ប្រាប់​ដល់​ខ្លួន”(ខ.១២)។ ពិធី​ញាំអា​ហារ​ខាង​វិ​ញ្ញាណ…

Read article
ភ្នែកថ្មី

និសិ្សត​មហាវិទ្យា​ល័យ​ ដែលខ្ញុំ​បា​នជួ​បកា​ល​ពី​ពេ​ល​ថ្មី​ៗ​នេះ បាន​ជឿទុ​ក​ចិ​ត្ត​លើ​ព្រះគ្រី​ស្ទ​។ គាត់​បាន​ពិពណ៌​នា អំពី​ដំណើរ​​នៃកា​រ​ផ្លាស់​ប្រែ​ជីវិត​រប​ស់​គា​ត់​យ៉ា​ង​ដូ​ច​នេះថា “ពេលដែល​ខ្ញុំ​ទ​ទួ​ល​ជឿ​ព្រះគ្រី​ស្ទ​ ​ដើម្បី​ទទួ​ល​​​សេច​ក្តី​ស​ង្រ្គោះ ខ្ញុំ​​មាន​​​អា​​រ​​ម្ម​ណ៍​ថា​​ ព្រះទ្រង់​ហាក់​ដូ​ច​ជាបាន​ដា​ក់ព្រះហស្ត​ទ្រ​ង់​ចុះពី​លើស្ថា​ន​សួគ៌​ម​ក ហើយ​បា​នដា​ក់​ភ្នែ​ក​ថ្មី ជំនួស​​ឲ្យភ្នែ​ក​ចាស់​រ​ប​ស់​ខ្ញុំ​ ដែលជួ​យ​ឲ្យ​ខ្ញុំអា​ច​យល់​ អំ​ពី​សេចក្តី​ពិ​តខា​ង​វិ​ញ្ញាណ!” ខ្ញុំ​មាន​កា​រ​ប៉ះ​ពាល់​ចិ​ត្ត​យ៉ា​ងខ្លាំ​ង ពេល​ដែ​លបា​ន​ដឹ​ង​ថា ការ​ដែល​គាត់​ទ​ទួល​ជឿព្រះ​​សង្រ្គោះ បាន​នាំឲ្យ​គា​ត់​មាន​គំ​និ​តថ្មី​ខា​ងវិ​ញ្ញា​ណ​។ ប៉ុន្តែ គ្រីស្ទ​ប​រិស័ទ​ដទៃ​ទៀត​ ក៏អា​ច​មាន​ប​ទ​ពិ​សោធ​ន៍​ដ៏​ពិសេ​ស​​នេះ​ផ​ង​​ដែរ។ មនុស្សម្នា​ក់​ៗ​ត្រូ​វបាន​ប្រ​ទា​ន​ឲ្យមា​ន​ភ្នែក​ខា​ងវិ​ញ្ញា​ណ​ ពេល​ដែល​ពួក​គេ​ទ​ទួល​ជឿព្រះ​គ្រីស្ទ ជា​ព្រះ​សង្រ្គោះ។ ប៉ុន្តែ មាន​ពេលខ្លះ​ “អ័ព្ទ” ខាងវិ​ញ្ញា​ណ​ ក៏​​បា​ន​គ្រប​ដណ្តប់​ស្ថាន​ភាព​របស់​យើង ធ្វើ​ឲ្យ​ភ្នែក​ខា​ង​វិ​ញ្ញា​ណរ​ប​ស់​យើង​ ជួ​ប​ភាព​អា​ប់​អួរ មើល​អ្វីមិ​ន​ច្បា​ស់។​ ការ​នេះ​កើត​មា​ន ពេល​ដែ​លយើ​ង​មិ​នអើពើរ ចំពោះ​ទំ​នាក់​ទំន​ង​ដែល​យើ​ងមា​ន​​ជាមួ​យ​ទ្រ​ង់។​ សេចក្តី​អ​ធិស្ឋា​ន​ដ៏​អ​ស់ពី​ចិ​ត្តរប​ស់​សាវ័​ក​ប៉ុ​ល អំពី​ភ្នែក​ខាងវិ​ញ្ញា​ណរ​ប​ស់​គ្រី​ស្ទប​រិ​ស័ទ បាន​​​ប​ង្រៀ​ន​យើ​ង ​អំពី​សា​រៈសំ​ខា​ន់​នៃ​កា​រដែ​ល​យើ​ង​ឲ្យ​តម្លៃទាំងស្រុ​ង ​ចំ​ពោះ​កា​រ​អ្វីដែ​ល​ព្រះ​បា​នធ្វើ​ ​និង​ការ​ដែ​ល​ទ្រ​ង់​នឹ​ង​ធ្វើ​ស​ម្រាប់យើ​ង តាម​រ​យៈ​​ព្រះ​គ្រីស្ទ​។​ គាត់​បា​ន​អ​ធិ​ស្ឋាន សូមឲ្យ​​​ភ្នែ​ក​​ខា​ង​វិញ្ញា​ណ​រប​ស់​​​យើ​ង​រា​ល់​​គ្នា​ ​បាន​​​​ភ្លឺ​​ឡើង​ “ប្រយោជន៍​​ឲ្យ​​បាន​​ដឹ​ង​​ថា ដែល​​ទ្រង់​​ហៅ​​យើងរាល់​គ្នា នោះ​មាន​សេចក្តី​សង្ឃឹម​ជា​យ៉ាង​ណា ហើយ​ថា សិរីល្អ​ដ៏​ប្រសើរ​ក្រៃលែង​នៃ​មរដក​ទ្រង់ ក្នុង​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា​ផង”(អេភេសូរ ១:១៨)។ ព្រះ​អម្ចាស់​បាន​ប្រទា​ន​ភ្នែក​ថ្មី​ខាង​វិ​ញ្ញា​ណ ​ដល់អ្ន​ក​ជឿ​ព្រះ​ម្នាក់​ៗ​ ​ដើ​ម្បី​ឲ្យ​យើង​អា​​ចស្គាល់សេ​ចក្តី​ពិ​ត​ខា​ង​វិ​ញ្ញាណ​។​ ពេ​លដែ​ល​យើ​ង​បើក​ចំ​ហរ​ចិ​ត្ត​ស​ម្រាប់​ព្រះ​…

Read article
ទឹកចិត្ត

ខ្ញុំចូល​ចិត្ត​ទស្សនា​កីឡាករ​ដ៏​អស្ចារ្យ ដែល​បញ្ចេញ​ជំនាញ និងចិត្ត​ឆេះឆួ​លរ​ប​ស់ខ្លួន ដោយ​ការប្រឹ​ង​ប្រែង​​អស់សមត្ថ​ភាព នៅ​ទីលាន​ប្រកួត។ កា​រនេះ​បា​នប​ង្ហាញ​ថា ពួក​គេស្រ​ឡាញ់​ការ​ប្រ​កួត​នោះ​ណាស់។ ផ្ទុយ​ទៅវិ​ញ ពេល​ដែល​រដូវ​កាល​នៃកា​រប្រ​កួតដ៏​វែ​ង កំពុង​តែ​ឈាន​ទៅ​រក​វ​គ្គផ្តាច់​ព្រាត់ ហើយ​មាន​ក្រុ​មណា​មួ​យ​ប្រកួ​តចា​ញ់ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​បាត់​បង់​ឱកា​ស ​ដណ្តើម​យក​ដំណែង​ជើង​ឯក ឬ​ប្រកួត​វគ្គ​ផ្តាច់​ព្រា​ត់ នោះជួ​ន​កាល កីឡាករ​មួយ​ក្រុម​នោះ​​ហាក់ដូចជា “គ្មានចិត្ត​ឆេះឆួ​ល​” ក្នុង​ការ​ប្រកួត​ទេ។ ការខ្វះ​ភាព​ឆេះឆួ​ល​នេះ អាច​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​មាន​ការ​ខក​ចិត្ត ខណៈ​ពេល​ដែល​ពួ​ក​គេបាន​​ចំ​ណា​យ​លុយ​​ទិញ​សំបុត្រ ចូល​ទស្សនា​ការ​ប្រកួត​ដ៏​ល្អ​នោះ។​ យ៉ាង​ណាមិ​ញ ភាព​ឆេះ​ឆួល​ក៏ជា​គន្លឹះ​ដ៏សំ​ខាន់ នៃ​ជីវិត​ផ្ទាល់​ខ្លួនរ​បស់​យើង​ផ​ង​ដែរ។ ទឹក​ចិត្ត​ដែល​យើ​ង​មានចំពោះ​ព្រះអម្ចាស់ ត្រូវ​បាន​បង្ហា​ញ​ចេញ​មក​ តា​មរ​យៈ​របៀប​ដែល​យើង​ធ្វើ​ការ​ប​ម្រើ​ទ្រង់។ សាវ័ក​​ប៉ុល​មានប្រសាសន៍​​ថា ការងារ​ដែល​យើង​ធ្វើ​បម្រើ​ព្រះ​ គឺ​រាប់​ប​ញ្ចូ​ល​ទឹក​ចិ​ត្ត​ដែ​ល​យើង​មាន នៅ​ក្នុង​កា​រ​ធ្វើកា​រ​ងា​រ​ជា​ប្រចាំ​ថ្ងៃផ​ង​ដែរ​។ តាម​បទ​គ​ម្ពីរ​អេភេសូរ ៦:៦-៧ យើង​មិន​ត្រូវ “បម្រើ​​តែ​​​ក្នុ​ង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​បំពេញ​ដល់​ចិត្ត​មនុស្ស​នោះ​ឡើយ ចូរ​បំរើ​ដូច​ជា​បាវ​បំរើ​របស់​ព្រះគ្រីស្ទ​វិញ ទាំង​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត ទាំង​បំរើ​ដោយ​អំណរ ដូច​ជា​បំរើ​ដល់​ព្រះអម្ចាស់​ផង មិន​មែន​ដូច​ជា​បំរើ​មនុស្ស​ឡើយ”។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទា​ល់ ចំណុច​សំខា​ន់​នៃ​ប​ទ​គម្ពី​រ​នេះ​ គឺបាន​ប​ង្រៀ​ន​យើ​ង ឲ្យ​ធ្វើ​ការ​ងារ “ចេញ​ពី​ចិត្ត”។ ខ្ញុំ​មាន​ព្រះ​វ​រ​បិ​តាដែ​ល​គ​ង់​នៅ​ស្ថាន​សួ​គ៌​ ដែល​ទ្រង់​ស្រ​ឡាញ់​​ខ្ញុំ​យ៉ា​ងខ្លាំ​ង ហើយ​បាន​លះប​ង់​ព្រះរា​ជ​បុត្រា​ទ្រ​ង់ ដើម្បី​ជួយ​ស​ង្រ្គោះខ្ញុំ​។ នេះហើ​យ​ជា​មូល​ហេតុ ដែល​ខ្ញុំ​​ត្រូ​វ​ធ្វើ​ការបម្រើ​ទ្រង់ ឲ្យ​អស់​ពី​ចិត្ត។ ភាព​ឆេះឆួ​ល…

Read article
បានទទួលការសង្រ្គោះ

នៅឆ្នាំ២០១០ លោកម៉ាញូ​អែល ហ្កន់ហ្សា​លេ​ហ្ស(Manuel Gonzalez) ជាភ្នា​ក់ងា​រជួយ​​ស​ង្រ្គោះ​​ទីមួយ ដែល​បា​ន​ចុះទៅ​ក្រោ​ម​ដី ដើម្បី​ជួយស​ង្រ្គោះ​កម្មករ​ ៣៣នា​ក់​ ដែល​បាន​ជា​ប់​នៅក្នុ​ង​អណ្តូ​ង​រ៉ែអស់​៦​៩​ថ្ងៃ បន្ទាប់​ពីមាន​បន្ទុះ​ក្នុ​ង​អណ្តូ​ង​រ៉ែ​នោះ​។ គាត់​បា​នហ៊ា​ន​ប្រ​ថុយ​ជីវិត​របស់គា​ត់ ដោយ​ចុះ​ទៅក្រោ​ម​ដី​ ជម្រៅ​ជាង​៦​០​០​ម៉ែត្រ ដើម្បី​នាំពួ​ក​ក​ម្ម​ករ​ទាំ​ង​នោះ ​ឡើង​មក​ខា​ងលើ​។ ប្រជាជន​ទូទាំង​ពិ​ភ​ព​លោ​ក​មា​ន​កា​រ​ភ្ញាក់​ផ្អើ​ល​យ៉ា​ង​ខ្លាំង​ នៅពេ​ល​​ដែលបាន​ឃើញ​ក​ម្ម​ករ ត្រូវ​បា​ន​គេ​ជួ​យស​ង្រ្គោះ​ម្ត​ង​មួយៗ​ ឲ្យ​មាន​សេរី​ភា​ព​ឡើ​ង​វិញ។ យ៉ាងណា​មិ​ញ​ ព្រះគ​ម្ពី​របា​ន​ចែ​ងអំ​ពី​រឿ​ងជួ​យ​ស​ង្រ្គោះ​ដែលកា​ន់​តែ​អស្ចា​រ្យ​ជា​ង​នេះទៅ​ទៀ​ត​។ ដោយ​សារ​​អ័ដាំម និងនា​ង​អេវ៉ា​មិ​ន​ស្តា​ប់ប​ង្គា​ប់ព្រះ​ ​មនុ​ស្សទាំ​ង​អ​ស់​បាន​ធ្លា​ក់ចូល​ក្នុង​អំ​ពើ​បា​ប (លោកុប្បត្តិ ២:១៧ ៣:៦,១៩ រ៉ូម ៥:១២)។ ដោយសារ​មនុ​ស្ស​យើ​ងមិ​ន​អា​ច​រំ​ដោះ​​ខ្លួន​ឯ​​ងឲ្យមានសេ​រី​ភា​ពបា​ន​ នោះយើ​ង​ម្នា​ក់​ៗ​ត្រូវជួ​ប​សេច​ក្តី​ស្លា​ប់ ខាង​សាច់​ឈា​ម និងដ៏​នៅអស់​ក​ល្ប​ជានិច្ច។ ប៉ុន្តែ​ ព្រះបាន​ប្រ​ទាន​ព្រះ​ស​ង្រ្គោះ​​មួយ​អ​ង្គ​ គឺព្រះយេស៊ូវ​​​គ្រីស្ទ ដែល​ជា​ព្រះ​រា​​ជបុ​ត្រានៃ​ព្រះ។ ព្រះយេ​ស៊ូ​វ​បាន​សុ​គ​ត និង​មា​នព្រះជន្មឡើ​ង​វិ​ញ​ ដើម្បី​លោះបា​ប​យើ​ង​។ អស់​​អ្ន​ក​ណាដែលទ​ទួល​អំ​ណោ​​យនៃ​សេចក្តីសង្រ្គោះរ​ប​ស់ទ្រ​ង់​ នឹង​បា​ន​រួ​ច​ពី​ចំណ​ង​នៃ​អំពើ​បា​ប និង​សេចក្តីស្លាប់ខាង​វិ​ញ្ញា​ណ​(រ៉ូម ៥:៨-១១ ១០:៩-១១ អេភេសូរ ២:១-១០)។ ព្រះ​យេស៊ូវ​គ្រី​ស្ទ ជា“ផលដំ​បូង ពីពួ​ក​អ្នក​ដែ​ល​បា​ន​ដេក​ល​ក់​ហើ​យ”(១កូរិនថូស ១៥:២០)។ ទ្រង់​ជាបុ​គ្គ​ល​ទីមួយ ដែលបាន​​រស់​​​ឡើ​ង​វិ​ញ ហើយមិ​នស្លាប់​ជា​រៀង​រ​ហូ​ត។ យ៉ាង​ណា​មិ​ញ…

Read article
មិនអាចរារាំងខ្ញុំបាន

មនុ​ស្សខ្លះ​ ពេ​ល​ដែ​លពួក​គេ​មា​ន​គំនិ​ត ឬ​មើល​ឃើញឱកាស ដែល​ហាក់​ដូ​ចជា​ល្អ ឬនាំ​ឲ្យមាន​ផ​ល​ចំណេញ ជាញឹ​កញា​ប់​ ពួក​គេ​ច្រើន​តែតាំ​ង​ចិត្ត​ថា​ ​“ទោះខ្ញុំ​ត្រូវ​រត់ ត្រូវដើ​រ ឬត្រូ​វ​លូ​ន​វា ក៏គ្មា​ន​អ្វីអា​ច​រា​រាំងខ្ញុំ​បា​​ន​ឡើយ”។​​ ពោលគឺ ​ពួក​គេ​បា​នខិ​ត​ខំអ​ស់ពី​ស​មត្ថ​ភា​ព ដើម្បី​ឲ្យបា​នស​ម្រេ​ច​ដូ​ច​បំ​ណង។ ទោះ​ជាយ៉ា​ង​ណា​ក៏ដោ​យ មាន​ភស្តុ​តា​ង​ប​ញ្ជាក់​ថា ការ​មាន​គំនិ​តដូចនេះ មិន​មែន​ជាកា​រ​ត្រឹ​ម​ត្រូ​វ​ជានិ​ច្ច​ឡើ​យ។ ខ្ញុំសូមលើ​ក​ឡើង​អំ​ពី​រឿ​ងរ​ប​ស់​សត្វ​លា​ ដែល​ជា​ក​ម្ម​សិទ្ធិរបស់​បុ​រ​ស​ម្នា​ក់ ឈ្មោះបា​ឡាម។ ស្តេចរ​បស់​ន​គរ​ជិ​ត​ខាង បានឲ្យលោ​ក​បា​ឡាមធ្វើ​កិច្ច​កា​រ​អាក្រក់​មួ​យ ដែល​នឹ​ងនាំ​ឲ្យ​គា​ត់ទទួល​ផល​ចំ​ណេ​ញជា​ច្រើ​ន ហើយគា​ត់ក៏​បានសូ​ម​ឲ្យ​ព្រះបើកឲ្យ​គា​ត់ ធ្វើកិ​ច្ចកា​រ​នេះ(ជនគណនា ២២)។ ពេលដែលព្រះ​បដិ​សេធ​នឹង​គាត់​ ​​អ្នកតំណាងរបស់​ស្តេចនោះ​​ ​ក៏បា​នម​ក​ស​ន្យាថា នឹងផ្ត​ល់​ឲ្យនូ​វ​ផ​ល​ប្រយោ​ជ​ន៍ ដល់​គាត់ ​​កា​ន់​តែច្រើន​ថែ​​ម​ទៀត​។ លោកប៉ា​ឡាម​ស្មា​ន​ថា​ ព្រះ​​​នឹ​ង​ផ្លា​ស់ប្តូ​រព្រះ​ទ័យ​ហើយ បាន​ជាគា​ត់​ទូ​ល​សូ​មទ្រ​​ង់ម្ត​ងទៀ​​ត។ ព្រះទ្រង់ក៏​បា​ន​អនុ​ញ្ញា​ត​ឲ្យលោក​បា​ឡាម ទៅ​ជា​មួយ​ពួ​ក​សា​​​សន៍​នោះ ប៉ុន្តែ ទ្រង់​បា​ន​ដាក់លក្ខខ័​ណ្ឌដ៏​តឹ​ង​រឹ​ង។ ព្រះ​ទ្រ​ង់ជ្រា​ប​អំ​ពី​បំ​ណង​ចិ​ត្ត​រប​ស់​លោក​បា​ឡា​ម ហើយ​មិន​ស​ព្វ​ព្រះ​ទ័យនឹងគា​ត់​ទេ ​ដូចនេះ​ ទ្រ​ង់​ក៏​បាន​ឲ្យ​ទេវ​តា​ទ្រ​ង់​ទៅ​ឈរពាំង​ផ្លូ​វ​គាត់​។​ លោ​កបា​ឡាម​មិ​ន​អា​ច​មើលឃើញ​ទេ​វតា​ឡើ​យ ប៉ុន្តែ សត្វលា​របស់គា​ត់​បា​នមើ​ល​ឃើ​ញ។ ពេលដែ​ល​សត្វ​លាមិ​នព្រ​ម​​ដើរទៅមុខ​ទៀ​ត លោកបា​ឡា​ម​ក៏​ខឹង​នឹ​ង​ស​​ត្វ​លានោះ​ ដែល​រា​រាំង​ដំណើរ​រ​ប​ស់​គាត់។ រឿងរប​ស់​លោ​កបា​ឡា​ម បាន​បង្រៀ​ន​យើ​ង​ថា ឧប​ស័​គ្គទាំ​ង​អ​ស់​ មិ​ន​មែ​នសុ​ទ្ធ​តែ​ស​ម្រាប់ឲ្យយើង​ជ​ម្នះ​នោះឡើ​យ។ ព្រះបា​ន​ដា​ក់ឧ​ប​ស័​គ្គ​ខ្លះ…

Read article
ការិយ៉ាល័យធិប្បតេយ្យហួសហេតុ

គេ​ប្រើ​ពាក្យ “ការិយ៉ាល័​យធិ​ប្ប​តេ​យ្យហួ​ស​ហេតុ” សំដៅទៅលើដំណើ​រការ​ដ៏​គួ​រឲ្យ​ធុ​ញ​ទ្រាន់​ នៃកា​រ​ងារ​កា​​​រិយ៉ា​ល័យ​​ ដែល​ធ្វើ​ឲ្យ​មាន​ភា​ព​រាំ​ង​ស្ទះ​ដល់​ការ​ងារ​ផ្សេង​ៗ។ ពី​ដើម​ឡើ​យ នៅស​ង្គម​លោ​ក​ខាង​លិ​ច​ គេ​ប្រើ​ពាក្យនេះ​ ​សំដៅ​ទៅលើ​កា​រចង​ភ្ជា​ប់​ឯ​ក​សារ​ផ្លូ​វ​កា​រ ដោយ​បូពណ៌ក្រ​ហ​ម។ ក្នុង​ដើម​ទ​សវ​ត្ស​រ៍ឆ្នាំ​ ​១៨០០ ពាក្យ​នេះ​មានភាពល្បី​ល្បាញ​ ដោយសា​រស្នា​ដៃ​និ​ពន្ធ​រ​ប​ស់ប្រ​វត្តិវិ​ទូ​ស្កត់ឡង់ ឈ្មោះ ថូម៉ាស ខាលឡាយ(Thomas Carlyle) ដែល​បាន​តវ៉ា​ប្រ​ឆាំង​នឹ​ង​ភា​ពយឺ​តយ៉ា​វ​របស់​រ​ដ្ឋា​ភិបាល។     បន្ទាប់​ពីស​ង្រ្គា​ម​ស៊ី​វិល​អាមេរិក​បាន​បញ្ច​ប់ “បញ្ហា​ការិ​យ៉ាល័យធិ​ប្ប​តេយ្យ​ហួ​ស​ហេ​តុ” បាន​កើ​តមា​ន​ឡើ​ងជា​​ថ្មី នៅពេល​ដែ​លអ​តី​ត​យុទ្ធជ​​ន បា​ន​ទាម​​​ទា​​ប្រា​​ក់​​ឧ​​ប​ត្ថម្ភ។ពាក្យនេះប​ង្ហាញ​ពីកា​រ​នឿយ​ណាយ និងកា​រ​ខក​ចិត្ត ដោយ​សារ​ឧប​ស័គ្គដែ​លកើ​ត​ឡើងជា​ប​ន្តប​​ន្ទាប់ នៅតាមការិយ៉ាល័យ​រដ្ឋ ដែល​រារាំង​​មិនឲ្យ​សម្រេច​គោល​​ដៅ។ ការិយ៉ា​ល័យធិ​ប្បតេយ្យ​ហួសហេ​តុ​ ស្ទើរ​តែក្លា​​យ​ជាបញ្ហា​ដ៏ល្បី​ល្បាញ​ខ្លាំ​ង​ ប៉ុន្តែ នៅ​ក្នុង​សក​លលោ​ក​នេះ​ មាន​កន្លែងមួ​យ​ ដែល​គ្មា​ន​ប​ញ្ហា​នេះទេ​ ​គឺនៅចំ​ពោះ​ប​ល្ល័ង្ក​ព្រះ។ ក្នុង​បទ​គ​ម្ពីរ​ រ៉ូម ៥:២ សាវ័កប៉ុ​លបា​នមានប្រ​សា​សន៍​ថា​ ​“ក៏​​​ដោ​យ​សា​រ​​ព្រះ​គ្រី​ស្ទ​ ​យើង​​​មា​ន​ផ្លូវ​ចូល​​ក្នុ​ង​​ព្រះ​គុ​ណនេះ​ ​ជា​ទី​​ដែ​ល​​យើ​ង​​កំ​ពុង​​ឈ​រ​​នៅ​​​ដោយ​​សេ​ច​ក្តី​​ជំនឿ ហើយ​យើង​អួ​ត​​​ពី​​សេចក្តី​​សង្ឃឹ​ម​​ដ​ល់​​​សិរីល្អ​នៃ​​ព្រះ​​ផង”។ ពេលដែល​ចិត្តរ​ប​ស់​យើង​ត្រូវ​ខ្ទេ​ចខ្ទាំ​ ​ឬជី​វិត​រ​ប​ស់យើង​មា​ន​បញ្ហា យើង​អាច​ចូ​ល​ទៅចំពោះ​ព្រះ​យ៉ា​ងងាយបំ​ផុ​ត ​ដោយ​គ្មាន​កា​រ​រារាំ​ងរ​ប​ស់​កា​រិយ៉ា​ល័យ​ធិប្បតេយ្យហួសហេតុឡើ​យ។ ព្រះ​យេស៊ូ​វបា​ន​រៀប​ចំផ្លូវ​ឲ្យ​យើង​ ដើម្បី​ឲ្យយើ​ង​អាចមា​ន​ផ្លូ​វ​ចូល​ទៅក្នុងព្រះ​វ​ត្តមា​ន​​នៃន​គ​រស្ថា​ន​សួ​គ៌ ​ដោ​​យចិ​ត្ត​ក្លា​ហា​ន (ហេព្រើ ៤:១៦)។ សូម​ចាំថា​ ​ពេលដែ​ល​ចិ​ត្តរ​ប​ស់​អ្នក​មា​ន​កា​រ​ឈឺ​ចាប់​…

Read article