You are here:
ពេលដែលការស្តាប់បង្គាប់ហាក់ដូចជាពិបាកពេក

ដោយសារ​សេចក្តី​ជំនឿ នោះ​​អ័ប្រា​ហាំ​បាន​ថ្វាយ​អ៊ីសាក។ ហេព្រើរ ១១:១៧ ក្នុង​ពេល​សព្វ​ថ្ងៃនេះ មនុស្សជា​ច្រើន​មាន​អារម្មណ៍​ថា ការ​ស្តាប់​បង្គាប់​ព្រះ​ប្រៀប​ដូចជា​ការបំផ្លាញ​ក្តី​ស្រមៃ​ខ្លួនឯង។ អ្នក​ផ្សេងទៀត ក៏​នឹង​មាន​អារម្មណ៍​ដូចនេះ​ផង​ដែរ។ អ្នកមាន​អារម្មណ៍​ថា បើ​អ្នកធ្វើ​អ្វី​ដែល​ព្រះបន្ទូល​ព្រះ ឬ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ត្រាស់​ហៅ​ឲ្យ​អ្នកធ្វើ អ្នក​នឹង​វេទនា ហើយ​មិន​ជឿ​ថា ព្រះ​ទ្រង់​អាច​ប្រើការ​នេះ ជា​ប្រយោជន៍​ដល់​អ្នក​ទេ។ ពេលនេះ អ្នក​ប្រហែលជា​ឮ​ព្រះ​ទ្រង់​បង្គាប់ ឬ​ត្រាស់​ហៅ​អ្នក ឲ្យ​បន្ត​រស់នៅ​ជា​អ្នកមាន​គ្រួសារ ឬនៅ​លីវ ឲ្យ​បន្ត​ធ្វើការងារ​នោះ​ទៀត ឬ​ឲ្យ​ទៅ​រក​ការងារ​ផ្សេង ឬ​ឲ្យ​ផ្សាយដំណឹង​ល្អ​អំពី​ព្រះគ្រីស្ទ នៅកន្លែង​ធ្វើការ ឲ្យ​រក្សា​ភាព​ស្មោះត្រង់ ឲ្យ​នាំ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើបាប ឲ្យ​ប្រែចិត្ត ឲ្យ​ស្វែងរក​ការងារ​ថ្មី ឬ​ឲ្យ​ធ្វើការ​ជា​បេសកជន​ជាដើម។ ហើយ​តាម​គំនិត​របស់​អ្នក​ដែល​មាន​ដែន​កំណត់ អ្នក​មិន​ចង់​ធ្វើតាម​បង្គាប់​នេះ​ទេ ព្រោះ​អ្នក​ប្រហែល​មាន​អារម្មណ៍​ថា ពិបាក​ដូច​លោ​ក​អ័​ប្រា​ហាំ​លះបង់​អ៊ីសាក ដែល​ជា​កូន​តែមួយ​ដែល​ត្រូវ​ទទួលមរតក​ ។ អ្នក​បាន​ពិចារណា​គ្រប់ជ្រុងជ្រោយ​តាម​គំនិត​មនុស្ស ហើយ​យល់ឃើញ​ថា អ្នក​នឹង​មិន​អាច​ទទួលលទ្ធផល​ល្អ​ឡើយ។ តែ​ឥឡូវនេះ អ្នក​បានដឹង​ហើយ​ថា លោ​ក​អ័​ប្រា​ហាំ​បាន​ទទួលលទ្ធផល​ដូចម្តេច។ គឺ​ដូចដែល​ព្រះគម្ពីរ​បាន​ចែង​អំពី​រឿង​គាត់​ស្រាប់។ តើ​អ្នក​ប្រាថ្នា​ចង់​បាន​​ព្រះ និង​ផ្លូវ​របស់​ព្រះអង្គ ព្រមទាំង​ព្រះបន្ទូល​សន្យា លើស​អ្វី​ទាំងអស់​ឬទេ ហើយ​តើ​អ្នកជឿ​ថា ព្រះអង្គ​អាច ហើយនឹង​ឲ្យ​តម្លៃ​មក​លើ​ជំនឿ និង​ការ​ស្តាប់​បង្គាប់​របស់​អ្នក ដោយ​អ្នក​មិន​មាន​ការ​ខ្មាស​អៀន នៅក្នុង​ការ​ហៅ​ព្រះអង្គ​ថា ព្រះ​របស់​អ្នក ហើយ​ប្រើ​ប្រាជ្ញា…

Read article
ការអធិស្ឋាន និងការផ្លាស់ប្តូរ

គ្រានោះ គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួចពី​សេចក្តី​លំបាក​នោះ។ ទំនុកដំកើង ១០៧:២៨ កាលពី​ឆ្នាំ ១៩៨២ លោកគ្រូ​គង្វាល គ្រីស្ទាន ហ្វ៊ូ​រើ(Christian Führer) បាន​បើក​កម្មវិធី​ប្រជុំ​អធិស្ឋាន នៅ​ថ្ងៃច័ន្ទ ក្នុង​ព្រះវិហារ​សន្ត នី​កូ​ឡាស ក្នុង​ទីក្រុង លីព​ហ្ស៊ី​ក។ មនុស្ស​មួយ​ក្រុម​តូច​បាន​ធ្វើការ​ជួបជុំគ្នា អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដើម្បី​ទូល​សូម​ព្រះ​ទ្រង់​ប្រទាន​សន្តិភាព ក្នុងអំឡុងពេល​ដែល​អំពើ​ហិង្សា​កំពុង​រីក​រាលដាល​ពាសពេញ​ពិភពលោក ហើយ​ប្រជាជន​គាត់​កំពុង​ស្ថិត​ក្រោម​ការ​កៀបសង្កត់ ពី​របប​អាល្លឺម៉ង់​ខាងជើង។ ពួក​អាជ្ញាធរ​កុម្មុយនីស្ត​បាន​តាមដាន​សកម្មភាព​របស់​ពួក​ជំនុំ​ទាំងឡាយ​យ៉ាង​ដិតដល់ តែ​ពួក​គេ​មិន​មានការ​សង្ស័យ​អ្វី ទាល់តែ​អ្នកចូលរួម​ក្នុង​ព្រះវិហារ បាន​កើន​ឡើង​យ៉ាង​ខ្លាំង រហូត​មាន​មនុស្ស​ទាំងហ្វូង​បាន​ជួបជុំគ្នា​ក្នុង​ព្រះវិហារ ហៀរ​មក​ខាងក្រៅ​របង​ព្រះវិហារ។ នៅ​ថ្ងៃទី៩ តុលា ឆ្នាំ១៩៨៩ មាន​បាតុករ៧ម៉ឺន​នាក់ បាន​ជួបជុំគ្នា ហើយ​បាន​ធ្វើបាតុកម្ម​ទាម​ទា ដោយសន្តិវិធី។ ប៉ូលិស​អាល្លឺម៉ង់​ខាងកើត៦ពាន់​នាក់​បាន​ឈរ ដោយ​ការ​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ឆ្លើយតប​ចំពោះ​ការ​បង្ក​អំពើ​ហឹង្សា​ណា​មួយ។ ហ្វូង​បាតុករ​នៅតែ​បន្ត​តវ៉ា ដោយសន្តិវិធី។ អ្នក​ប្រវត្តិ​សាស្រ្ត​បាន​ចាត់ទុក​ថ្ងៃ​នោះ​ជា​ចំណុច​របត់​នៃ​របបនយោបាយ។ មួយ​ខែក្រោយ​មក ជញ្ជាំង​ក្រុង​ប៊ែរឡាំង​ដែល​បាន​ចែក​ប្រទេស​អាល្លឺម៉ង់​ជា​ពីរ ក៏បាន​ដួល​រលំ។ ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​សម្បើម សុទ្ធតែ​បាន​ចាប់ផ្តើម ដោយ​ការ​ជួបជុំគ្នា​អធិស្ឋាន។ ពេលណា​យើង​ងាក​បែរ​ទៅ​រក​ព្រះអម្ចាស់ ហើយ​ចាប់ផ្តើម​ពឹងផ្អែក​ទៅលើ​ប្រាជ្ញា និង​កម្លាំង​របស់​ព្រះអង្គ អ្វីៗ​ច្រើន​តែ​ចាប់ផ្តើម​មាន​ការ​ផ្លាស់​ប្តូរ។ ពេលណា​យើង​ស្រែក​រក​ព្រះអម្ចាស់ ដូច​ពួក​អ៊ីស្រាអែល…

Read article
គ្រប់ជំហានទៅកាន់កាល់វ៉ារី សុទ្ធតែមានក្តីស្រឡាញ់

ដោយសារ​សេចក្តី​នេះ យើង​រាល់គ្នា​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះជន្ម​ទ្រង់​ជំនួស​យើង។ ១យ៉ូហាន ៣:១៦ សេចក្តី​ស្រឡាញ់​ដែល​ព្រះគ្រីស្ទ​មាន​សម្រាប់​យើង ក្នុង​ការ​សុគត គឺ​មានការ​តាំង​ព្រះទ័យ ដូចដែល​ការ​រងទុក្ខ​របស់​ព្រះអង្គ​ក៏បាន​ធ្វើឡើង​ដោយចេតនា​របស់​ព្រះអង្គ​ផង​ដែរ។ បើ​ព្រះអង្គ​មាន​ចេតនា ក្នុង​ការ​លះបង់​ព្រះជន្ម នោះ​គឺ​ដើម្បី​យើង​រាល់គ្នា។ នោះ​ជា​សេចក្តី​ស្រឡាញ់។ “កាលមុន​បុណ្យ​រំលង នោះ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពេលកំណត់ ដែល​ទ្រង់​ត្រូវ​ចេញពី​លោកីយ៍​នេះ ទៅ​ឯព្រះវរបិតា​វិញ បាន​មកដល់​ហើយ ដូច្នេះ ដែល​ទ្រង់​បាន​ស្រឡាញ់​ដល់​ពួក​ទ្រង់​នៅក្នុង​លោកីយ៍​នេះ នោះ​ទ្រង់​ក៏​ចេះតែ​ស្រឡាញ់​គេ ដរាបដល់​ចុងបំផុត”(យ៉ូហាន ១៣:១)។ គ្រប់​ជំហាន ដែល​ព្រះអង្គ​យាង​ទៅ​កាល់​វ៉ា​រី គឺ​សុទ្ធតែ​បង្កប់​អត្ថន័យ “ខ្ញុំ​ស្រឡាញ់​អ្នក”។ ដូចនេះ ការពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ក្នុង​ការ​លះបង់​ព្រះជន្ម គឺ​បាន​ជួយ​យើង​ឲ្យដឹង​ថា ព្រះអង្គ​មានការ​តាំង​ព្រះទ័យ​ខ្លាំង​ប៉ុណ្ណា នៅក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ។ ចូរ​យើង​មើល​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​បាន​បន្លឺ​ឡើង បន្ទាប់ពី​អំពើ​ហិង្សា​កើតឡើង នៅពេល​ដែល​សាវ័ក​ពេត្រុស​បាន​ប៉ុនប៉ង​កាប់​ក្បាល​​បាវរបស់​សម្តេច​សង្ឃ ត្រូវ​ស្លឹកត្រចៀក​ដាច់។ តែ​ព្រះយេស៊ូវ​មា​ន​ព្រះ​បន្ទូល​ទៅ​ថា “ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ តើ​អ្នក​ស្មានថា ខ្ញុំ​មិន​អាច​នឹង​សូម​ដល់​ព្រះវរបិតា​ខ្ញុំ​ឥឡូវ ដែល​ទ្រង់​នឹង​ចាត់​ពួក​ទេវតា១២កង មក​ខ្ញុំ​ជា១រំពេច​ទេ​ឬអី បើ​យ៉ាងនោះ ធ្វើ​ដូចម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថាត្រូវ​តែ​កើតមាន​ដូច្នេះ? (ម៉ាថាយ ២៦:៥២-៥៤)។ យើង​ត្រូវ​ដឹង​ថា ការ​សុគត​របស់​ព្រះយេស៊ូវ​ ត្រូវ​បាន​ថ្លែង​ទំនាយ​ទុក​ជា​លម្អិត ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់។…

Read article
បានទទួលកម្លាំងសម្រាប់ធ្វើកិច្ចការនីមួយៗ

ក្នុង​គ្រប់​ទាំងអស់ ទោះ​បើ​ការអ្វី​ដែល​អ្នករាល់គ្នា​នឹង​ធ្វើ ដោយ​ពាក្យសំដី ឬ​កិរិយា​ក៏ដោយ ចូរ​ធ្វើ​ទាំងអស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ។ កូល៉ុស ៣:១៧ សៀវភៅ​លំនាំ​ការអធិស្ឋាន មាន​ចំណងជើង​ថា សេចក្តី​បរិសុទ្ធ​គ្រប់ពេលវេលា មាន​គំរូ​នៃ​ការអធិស្ឋាន អំពី​សកម្ម​ភាព​ផ្សេងៗ ដែល​រាប់បញ្ចូល​ទាំង​ការ​អធិស្ឋាន​សាមញ្ញៗ ដែល​មាន​ដូចជា​ការរៀបចំ​ម្ហូបអាហារ ឬ​ការ​បោកគក់​ខោអាវ​ជាដើម ដែល​សុទ្ធតែ​ជា​កិច្ចការ​ដ៏​ចាំបាច់ ដែល​អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា ច្រំដែល ឬ​គ្មាន​អ្វី​ប្លែក។ សៀវភៅ​នេះ​បាន​រំឭក​ខ្ញុំ អំពី​ពាក្យពេចន៍​របស់​លោក ជី ឃេ ឆេ​ស្ទ័​រតុន(G. K. Chesterton) ដែល​បាន​សរសេរ​ថា “ជាទូទៅ គេ​តែងតែ​អធិស្ឋាន​មុន​ពេល​ញាំ​អាហារ។ វា​ជាការល្អ​ហើយ។ តែ​ខ្ញុំ​អធិស្ឋាន​សូម​ព្រះពរ មុន​ពេល​ខ្ញុំ គូរគំនូរ ហែលទឹក ហាត់​គុណដាវ ហាត់​ប្រដាល់ ដើរ លេង រាំ ហើយ​អធិស្ឋាន មុន​ពេល​ខ្ញុំ​ចាប់កាន់​ប៊ិក​សរសេរ​ផង​ដែរ”។ ការ​លើកទឹកចិត្ត​របស់​គាត់ បាន​ជួយ​ឲ្យ​ខ្ញុំ​គិត​ឡើងវិញ អំពី​សកម្មភាព​ដែល​ខ្ញុំ​ធ្វើជា​រៀងរាល់ថ្ងៃ។ ជួនកាល ខ្ញុំ​មាន​ទំនោរ​ទៅ​រក​ការបែងចែក​សកម្មភាព​របស់ខ្ញុំ ទៅជា​សកម្មភាព​ដែល​មានគុណ​តម្លៃ​ខាងវិញ្ញាណ ដូច​ជា​ការ​អាន​ព្រះបន្ទូល មុន​ពេល​ញាំ​អាហារ និង​សកម្មភាព​ដទៃទៀត ដែល​ខ្ញុំ​យល់ឃើញ​ថា មានតម្លៃ​ខាងវិញ្ញាណ​តិចតួច ដែល​មាន​ដូចជា​ការ​លាងចាន ក្រោយ​ញាំ​អាហារ​ជាដើម។…

Read article
យោបល់ស៊ីជម្រៅសម្រាប់គោលដៅជីវិត

សេចក្តី​ដំបូន្មាន​នៅក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូចជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន។ សុភាសិត ២០:៥ កាលពី​ឆ្នាំ១៩៩២ លោក​ប៊ីល ភីងនី(Bill Pinkney) បាន​បើកបរ​ទូកក្តោង​ម្នាក់ឯង ជុំវិញ​ពិភពលោក ដោយធ្វើ​ដំណើរ​តាមផ្លូវ​ដ៏​គ្រោះថ្នាក់ កាត់តាម​ជ្រោយ​ធំ​ៗ​នៃ​ភាគ​ខាងត្បូង​នៃ​ទ្វីប៣។ គាត់​មាន​គោលបំណង​ដ៏​ធំ​មួយ គឺ​ដើម្បី​បណ្តាល​ចិត្ត និង​អប់​រំ​ក្មេងៗ ដែល​រាប់បញ្ចូល​ទាំង​សិស្ស នៅ​អតីត​សាលា​បឋម​របស់​គាត់ ក្នុង​ទីក្រុង​ឈីកាហ្គោ។ ចុះ​គោល​ដៅ​របស់​គាត់​វិញ? គឺ​ដើម្បី​បង្ហាញ​ឲ្យ​ពួក​គេ​ដឹង​ថា ពួក​គេ​អាច​ទៅ​បាន​ឆ្ងាយ​ប៉ុណ្ណា ដោយ​ការ​ខិតខំ​រៀនសូត្រ និង​ធ្វើការ​ប្តេជ្ញា​ចិត្ត។ គាត់​ក៏បាន​ដាក់ឈ្មោះ​ឲ្យ​ទូកក្តោង​គាត់​ថា ការ​ប្តេជ្ញា​ចិត្ត។ ពេល​លោក​ប៊ីលនាំ​សិស្សសាលា​ទាំងនោះ ឡើង​ទូក​របស់​គាត់ គាត់​ថា “ពួក​គេ​បាន​កាន់ដៃ​ចង្កូតទូក ហើយ​បាន​រៀន​អំពី​ការគ្រប់គ្រង គឺ​គ្រប់គ្រង​ខ្លួនឯង ពួក​គេ​រៀនធ្វើការ​ជា​ក្រុម និង​រៀន​មូលដ្ឋាន​គ្រឹះ​ទាំងអស់ ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវការ ក្នុង​ជីវិត ដើម្បីឲ្យ​មានជោគ​ជ័យ”។ ពាក្យ​សម្តី​របស់​លោក​ប៊ី​ល បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​សុភាសិត​របស់​ស្តេច​សាឡូម៉ូន ដែល​បាន​ចែងថា “សេចក្តី​ដំបូន្មាន​នៅក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូចជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន”(សុភាសិត ២០:៥)។ ទ្រង់​បាន​អញ្ជើញ​អ្នកដទៃ ឲ្យ​ត្រួតពិនិត្យ​មើល​គោលដៅ​របស់​ខ្លួនឯង ពុំ​នោះ​ទេ វា​អាច​ជា​អន្ទាក់ បើសិនជា​យើង​សម្រេចចិត្ត​ធ្វើអ្វី​លឿន​ពេក ដោយ​មិនបាន​គិត​ឲ្យ​ដិតដល់(ខ.២៥)។ ផ្ទុយទៅវិញ លោក​វី​លៀម ភីង​នី​មាន​គោលបំណង​ច្បាស់លាស់​មួយ…

Read article
ការទទួលខុសត្រូវផ្ទាល់ខ្លួន

គេ​បាន​ក្រោក​ឡើង​ពីព្រលឹម​ស្រាង ដើម្បី​បង្ខូច​អស់ទាំង​កិរិយា​របស់​ខ្លួន​វិញ។ សេផានា ៣:៧ កាល​ខ្ញុំ​ទៅ​បោះ​ជំរុំ ក្នុង​វ័យ​ជំទង់ មាន​ពេល​មួយ មិត្ត​ភក្តិ​ខ្ញុំ​បាន​បញ្ចេញ​ទឹកមុខ ដែល​បង្ហាញថា ខ្ញុំ​កំពុង​មានការ​ភ័យខ្លាច។ យើង​ទាំងពីរ​ជា​ក្មេង​ជំទង់ ដែល​មាន​អាកប្ប​កិរិយា​មិនល្អ ហើយ​ពេលនោះ យើង​កំពុង​មានការ​ភ័យខ្លាច នៅ​ចំពោះ​អ្នក​ដឹក​នាំ​កម្មវិធី​បោះ​ជំរុំ។ គាត់​បាន​ស្គាល់​ឪពុក​របស់​យើង​ម្នាក់​ៗច្បាស់ ហើយក៏​បាន​ចែកចាយ​ដោយ​ក្តី​ស្រឡាញ់ ត្រង់​ៗ​ថា ឪពុក​របស់​យើង​មុខ​ជា​មាន​ការ​ខកចិត្ត​ចំពោះ​យើង​យ៉ាង​ខ្លាំង។ យើង​ចង់តែ​លូន​វា​នៅ​ក្រោម​តុ ដោយសារ​ទម្ងន់​នៃ​ការទទួលខុសត្រូវ​ផ្ទាល់ខ្លួន ចំពោះ​កំហុស​របស់​យើង។ កាល​ព្រះ​ទ្រង់​ឲ្យ​ហោរា​សេផានា ទៅ​ប្រកាស​ព្រះរាជសារ​របស់​ព្រះអង្គ ដល់​ប្រជាជន​យូដា ដែល​ផ្ទុក​ទៅ​ដោយ​ពាក្យ​ពេចន៍​ធ្ងន់ៗ អំពី​ការ​ទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន ចំពោះ​អំពើបាប​របស់​ពួក​គេ(សេផានា ១:១,៦-៧)។ បន្ទាប់ពី​បាន​ពិពណ៌នា អំពី​ការ​ជំនុំជម្រះ​ដែល​ព្រះអង្គ​នឹង​ទម្លាក់​មក​លើ​ខ្មាំងសត្រូវ​របស់​ពួក​យូដា(ជំពូក២) ព្រះអង្គ​ក៏បាន​បង្វែរ​ព្រះនេត្រ​មក​មើល​រាស្រ្ត​ព្រះអង្គ​ដែល​កំពុង​ជាប់​មានអំពើ​បាប(ជំពូក៣)។ ព្រះអង្គ​ក៏បាន​ប្រកាស​ថា “វេទនា​ដល់ទី​ក្រុង​រឹង​ចចេស ហើយ​ស្មោកគ្រោក គឺ​ដល់ទី​ក្រុង​ដែល​សង្កត់សង្កិន​គេ”(៣:១)។ “តែ​គេ​បាន​ក្រោក​ឡើង​ពីព្រលឹម​ស្រាង ដើម្បី​បង្ខូច​អស់ទាំង​កិរិយា​របស់​ខ្លួន​វិញ”(ជំពូក៧)។ ព្រះអង្គ​បាន​ទត​ឃើញ​ចិត្ត​ដ៏​ខ្មៅ​កខ្វក់​របស់​រាស្រ្ត​ព្រះអង្គ ដែល​មានការ​ព្រងើយកន្តើយ​ខាងវិញ្ញាណ ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​ភាព​លោភលន់​ដ៏​អាក្រក់ ហើយ​ព្រះអង្គ​ក៏បាន​ធ្វើការ​កែ​តម្រង់ ដោយ​សេចក្តី​ស្រឡាញ់។ ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​មាន​បាប​នៅ​ចំពោះ​ព្រះអង្គ ទោះ​ពួក​គេ​ជា​អ្នកដឹកនាំ ជា​ពួក​ចៅហ្វាយ ឬ​ពួក​ហោរា​ក្តី(ខ.៣-៤)។ នៅពេល​ដែល​អ្នកជឿ​ព្រះយេស៊ូវ​មួយ​ក្រុម បាន​បន្ត​រស់នៅ​ក្នុង​អំពើបាប សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​គេ​ថា “ ​អ្នក​រឹង​របឹង ហើយ​មិន​ព្រម​ប្រែ​ចិត្ត​សោះ …  ​ទ្រង់​នឹង​សង​ដល់​គ្រប់​គ្នា…

Read article
សូមព្រះអង្គលាងជម្រះទូលបង្គំ!

សូម​ដុសលាង​ទូលបង្គំ នោះ​នឹង​បាន​សជាង​ហិមៈ។ ទំនុកដំកើង ៥១:៧ មាន​ពេល​មួយ​ឡាន​របស់ខ្ញុំ​​ប្រឡាក់​ដី​ខ្លាំង​ បាន​ជា​ខ្ញុំ​អាច​យក​ម្រាមដៃ​សរសេរ​ពីលើ​វា​ថា “សូម​លាង​ខ្ញុំ!” ដូចនេះ ខ្ញុំ​ក៏បាន​ទៅ​កន្លែង​លាង​ឡាន ហើយ​ម្ចាស់​ឡាន​ជាច្រើន​ក៏បាន​យក​ឡាន​ទៅ​លាង​ផង​ដែរ បន្ទាប់ពី​ឡាន​របស់​យើង​ម្នាក់​ៗ​បាន​ប្រឡាក់ ដោយសារ​ថ្នល់​ដែលគេ​បាន​បាច​អំបិល​ពីលើ ក្នុងអំឡុងពេល​ព្រឹល​ធ្លាក់។ ឡាន​ជាច្រើន​គ្រឿង​បាន​តម្រង់​ជួរ​បន្តកន្ទុយ​គ្នា ប្រៀប​ដូចជា​ខ្សែ​ដ៏​វែង​មួយ​ ខណៈ​ពេល​ដែល​សេវាកម្ម​លាង​ឡាន​កំពុង​មាន​ដំណើរ​យឺតៗ។ តែ​វា​សក្តិ​សមនឹង​ឲ្យ​ខ្ញុំ​រង់ចាំ។ ខ្ញុំ​បាន​ចាកចេញ​ពី​កន្លែង​លាង​ឡាន​នោះ ដោយ​ឡាន​ដែល​បាន​លាង​ស្អាត ហើយ​កន្លែង​លាង​ឡាន​ក៏​មិនបាន​គិតថ្លៃ​លាង​ឡាន​ដែរ ជា​ការ​ប៉ះប៉ូវ​សម្រាប់​ភាពយឺត​យ៉ាវ ក្នុង​ការ​ផ្តល់​សេវាកម្ម។ រឿង​នេះ​បាន​ធ្វើ​ខ្ញុំ​នឹក​ចាំ អំពី​ការ​លាង​ជម្រះ​មួយទៀត ដែល​កើត​ចេញពី​ការ​លះបង់ ដូចដែល​មាន​ចែង ក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ។ ព្រះ​ទ្រង់​បាន​ប្រទាន​ការ​អត់ទោស ឲ្យ​អំពើបាប​យើង តាមរយៈ​ការ​សុគត និង​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​។ ក្នុងចំណោម​យើង តើមាន​នរណា​ខ្លះ ដែល​មិន​មាន​អារម្មណ៍​ថា ចង់​លាង​ជម្រះ​ខ្លួន ពេល​ដែល​ធូលី​ដី និង​ស្នាម​ប្រឡាក់​នៃ​ជីវិត​បាន​តោង​ជាប់​ខ្លួន​យើង? ពេលណា​យើង​ប្រឡាក់ ដោយសារ​គំនិត ឬ​ទង្វើ​រអា​ត្មា​និយម ដែល​បង្ក​ការ​ឈឺចាប់​មក​លើ​ខ្លួន​យើង ឬ​អ្នក​ដទៃ ហើយ​បាន​ធ្វើឲ្យ​យើង​ទាស់​ប្រឆាំង​នឹង​ព្រះ? បទ​គម្ពីរ​ទំនុកដំកើង ជំពូក៥១ គឺជា​ទំនួញ​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​បាន​និពន្ធ បន្ទាប់ពី​ទ្រង់​បាន​ចាញ់​ការ​ល្បួង​យ៉ាងធ្ងន់ធ្ងរ។ ពេល​ដែល​គ្រូ​ខាងវិញ្ញាណ​របស់​ទ្រង់​មក​កែ​តម្រង់​ទ្រង់ ដោយសារ​អំពើបាប​ដែល​ទ្រង់​ប្រព្រឹត្ត(មើល២សាំ​យ៉ូអែល ១២) ទ្រង់​ក៏បាន​អធិស្ឋាន សូម​ការ​លាង​ជម្រះ​យ៉ាងដូច​នេះ​ថា “សូម​ជំរះ​ទូលបង្គំ​ដោយ​មែក​ហ៊ី​សុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះ​ស្អាត…

Read article
បើគ្មានព្រះទេ នោះជីវិតគ្មានន័យ

បើ​អ្នក​មិន​មានការ​ទទួលខុសត្រូវ ក្នុង​ជីវិត​របស់​អ្នក​ទេ នោះ​ទីបំផុត ជីវិត​របស់​អ្នក​នឹង​មិន​មានតម្លៃ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​ធ្វើការ​បកស្រាយ អំពី​មូលហេតុ​ដែល​ជីវិត​ទាំងឡាយ​អាច​មានន័យ ទាល់តែ​ពួក​គេ​មាន​ទំនាក់ទំនង​ជាមួយ​ព្រះ​ដែល​បាន​បង្កើត​ពួក​គេ​មក។ អត្ថបទ នៅ​សតវត្សរ៍​ទី១៩ មនុស្ស​កាន់តែ​ច្រើន មិន​មានការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ជំនឿ​សាសនា ដោយ​ពួក​គេ​បាន​អរ​សប្បាយ​នឹង​សេរីភាព ដែល​ពួក​គេ​ទើបតែ​រក​ឃើញ នៅក្នុង​ការ​ជឿ​ថា ក្នុង​ចក្រវាល​នេះ ព្រះ​មិន​ពិតជា​មាន​មែន​នោះ​ឡើយ។ ពួក​គេ​និយាយ​ថា “ឥឡូវនេះ មនុស្សលោក​មាន​សេរីភាព នៅក្នុង​ការកំណត់​ជោគវាសនា​របស់​ខ្លួន”។ ទស្សនវិជ្ជា​នៅ​សតវត្សរ៍​ទី១៩បាន​ប្រកាស​ថា មនុស្ស​មិន​ត្រូវ​មានការ​ទទួលខុសត្រូវ​ចំពោះ​ព្រះ​ទៀត​ឡើយ។ ទស្សនវិជ្ជា​នៅ​សតវត្សរ៍​ទី១៩ បាន​នាំឲ្យ​គេ​គិតថា ជីវិត​មនុស្ស​គ្មានន័យ​អ្វី​ទេ។ ខ្ញុំ​សូម​និយាយ​ឲ្យ​ឡូ​ហ្សិ​កថា បើ​យើង​មិន​រស់នៅ​ដោយ​ការ​ទទួល​ខុសត្រូវ នៅ​ចំពោះ​ព្រះ​ទេ នោះ​ទីបំផុត ជីវិត​យើង​ក៏​គ្មាន​តម្លៃ​ដែរ។ ខុស​និង​ត្រូវ គឺជា​តម្រុយ​នៃ​អត្ថន័យ​របស់​ជីវិត​នី​មួយៗ ក្នុង​ចក្រវាល​នេះ។    

Read article
នរណាសក្តិសមនឹងទទួលការសរសើរ

ព្រោះ​គ្រប់​ទាំង​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​ឯអ្នក​ដែល​បាន​ធ្វើ​គ្រប់​របស់​ទាំងអស់ នោះ​គឺជា​ព្រះ​វិញ។ ហេព្រើរ ៣:៤ មាន​ពេល​មួយ បុគ្គលិក​ក្រុមហ៊ុន​អចលនៈ​ទ្រព្យ​ម្នាក់​បាន​នាំ​ប្តី​ប្រពន្ធ​វ័យក្មេង​មួយ​គូរ ដើរ​មើល​ផ្ទះ​មួយ​ខ្នង ដែល​គួរ​ឲ្យ​ចង់​រស់នៅ មាន​ចំណុច​ល្អៗ​ជា​ច្រើន​រាប់​ចាប់តាំងពី​ជណ្តើរ​មូល ដល់​បន្ទប់គេង​ដែល​បំពាក់​ទៅ​ដោយ​គ្រឿង​ថ្លៃៗ និង​រាប់​ចាប់តាំងពី​រនាប​ធ្វើពីឈើ​ប្រណិត​ដល់​កំរាល​ព្រំ​ទន់ល្មើយ ហើយ​រាប់​ចាប់តាំងពី​បន្ទប់​បោកគក់​ខោអាវ​ធំ​មួយ ដល់​បន្ទប់​ការិយាល័យ​ដែល​មាន​សណ្ដាប់​ធ្នាប់។ នៅ​ជ្រុង​នី​មួយៗ ដែល​ពួក​គេ​បាន​មើល ពួក​គេ​មានចិត្ត​រំភើប​ចំពោះ​សម្រស់​របស់​ផ្ទះ​នោះ រហូតដល់​លាន់មាត់​ថា “លោក​បាន​ជ្រើសរើស​កន្លែង​ល្អ​បំផុត​ឲ្យ​ពួក​ខ្ញុំ។ ផ្ទះ​នេះ​ពិតជា​ស្អាត​ខ្លាំង​ណាស់!” បន្ទាប់មក បុគ្គលិក​អចលនៈ​ទ្រព្យ​រូប​នោះ​ក៏បាន​ធ្វើការ​ឆ្លើយតប​ដោយ​ពាក្យ​សម្តី​ចម្លែក​បន្តិច តែ​ជា​ពាក្យពិត​ថា “អ្នក​ដែល​សមនឹង​ទទួលការ​សរសើរ​គឺជា​ជាង​ដែល​បាន​សង់ផ្ទះ​នេះ។ សូមកុំ​សរសើរ​ផ្ទះ ឬ​សរសើរ​អ្នកនាំ​មើល​ផ្ទះ​នេះ​អី”។ ពាក្យ​សម្តី​របស់​បុគ្គលិក​អចលនៈ​ទ្រព្យ​នោះ ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចំា​បទ​គម្ពីរ​ហេព្រើរ ដែល​បាន​ចែងថា “មនុស្ស​សង់ផ្ទះ​តែង​មាន​កេរ្តិ៍ឈ្មោះ លើស​ជាងផ្ទះ”(៣:៣)។ ត្រង់​ចំណុច​នេះ បទ​គម្ពីរ​នេះ​បានប្រៀប​ធៀប​សេចក្តី​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ជាមួយ​លោក​ម៉ូសេ(ខ.១-៦)។ ទោះ​លោក​ម៉ូសេ​មាន​ឯកសិទ្ធិ ក្នុង​ការ​និយាយទៅ​កាន់​ព្រះ ដោយ​ផ្ទាល់ ហើយ​បានឃើញ​ព្រះអង្គ​ក៏ដោយ(ជនគណនា ១២:៨) ក៏​គាត់​គ្រាន់តែ​ជា “អ្នកបម្រើ​ម្នាក់” នៅក្នុង​ដំណាក់​របស់​ព្រះអង្គ(ហេព្រើរ ៣:៥)។ ព្រះគ្រីស្ទ​ជា​ព្រះ​អាទិករ(១:២,១០) សក្តិ​សមនឹង​ទទួល​ព្រះ​កិត្តិនាម ជា​អ្នក “សង់​អ្វីៗ​ទាំង​អស់​មក” និង​ជា​ព្រះរាជបុត្រា​ដែល​ត្រួត​លើ​ដំណាក់​ទ្រង់(៣:៤,៦)។ ដំណាក់​របស់​ព្រះ​គឺជា​រាស្រ្ត​របស់​ព្រះអង្គ។ ពេលណា​យើង​បម្រើ​ព្រះអង្គ ដោយ​ស្មោះត្រង់ នោះ​អ្នក​ដែល​សក្តិ​សមនឹង​ទទួលការ​សរសើរ គឺ​ព្រះយេស៊ូវ​ ជា​ព្រះ​ដែល​បាន​សង់​បង្កើត។…

Read article
នាំចេញពីកន្លែងងងឹតចូលមកពន្លឺ

តែ​អ្នកណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​វិញ នោះ​តែង​មក​ឯ​ពន្លឺ។ យ៉ូហាន ៣:២១ លោក​អ័​កាស(Aakash បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ដ៏​ខ្មៅ​ងងឹត ដោយ​គ្មានអ្វី​អាច​ជួយ​គាត់​បាន។ គាត់​មានរបួស​ធ្ងន់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​គេ​ក៏​បាន​នំា​គាត់​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​របស់​បេសកជន​មួយ នៅ​តំបន់​អាស៊ី​និរតី។ គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់​ឲ្យ​គាត់៨លើក ដើម្បី​ព្យាបាល​ឆ្អឹង​ដែល​បាន​បាក់ តែ​គាត់​មិន​អាច​បរិភោគ​អាហារ​បានទេ។ ជំងឺ​ធ្លាក់ទឹក​ចិត្ត​ក៏បាន​ជ្រៀតចូល​ក្នុង​ជីវិត​គាត់។ ក្រុម​គ្រួសារ​គាត់​បាន​ពឹងផ្អែក​លើក​ការ​ផ្គត់ផ្គង់​របស់​គាត់ តែ​គាត់​មិន​អាច​ធ្វើ​ការងារ​បាន​ដូចមុន ដូចនេះ ជីវិត​គាត់​បាន​ប្រែជា​មាន​ភាព​ងងឹត​កាន់តែ​ខ្លាំង។ ថ្ងៃមួយ មាន​ភ្ញៀវ​ម្នាក់​បាន​មក​សួរ​សុខ​ទុក្ខ​គាត់ ហើយ​បាប​អាន​ខគម្ពីរ​ក្នុង​កណ្ឌ​យ៉ូហាន ឲ្យ​គាត់​ស្តាប់ រួច​អធិស្ឋាន​ឲ្យ​គាត់។ គាត់​ក៏បាន​ទទួលការ​ប៉ះពាល់​ចិត្ត​ចំពោះ​ការ​ប្រទាន​ការ​អត់ទោស​បាប និង​សេចក្តី​សង្គ្រោះ ដោយ​ឥតគិតថ្លៃ តាមរយៈ​ព្រះយេស៊ូវ​ ហើយក៏​បាន​ទទួល​ជឿ​ព្រះអង្គ។ មិនយូរ​ប៉ុន្មាន ជំងឺ​ធ្លាក់ទឹក​ចិត្ត​ក៏បាន​ចាកចេញ​ពី​ជីវិត​គាត់។ ពេល​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ពី​ដំបូង គាត់​ខ្លាច​មិន​ហ៊ាន​ប្រាប់​ក្រុម​គ្រួសារ​អំពី​ជំនឿ​របស់​គាត់។ ទោះជាយ៉ាងណា​ក៏ដោយ ទីបំផុត គាត់​ក៏បាន​និយាយប្រាប់​ពួក​គេ អំពី​ព្រះយេស៊ូវ​ ហើយ​ពួក​គេ​ទាំង​៦នាក់ ក៏បាន​ទទួល​ជឿ​ព្រះអង្គ​ផង​ដែរ។ កណ្ឌ​គម្ពីរ​ដំណឹងល្អ​តាម​សាវ័ក​យ៉ូហាន គឺជា​ពន្លឺ​ក្នុង​លោកិយ​ដ៏​ងងឹត។ ក្នុង​កណ្ឌ​គម្ពីរ​នេះ មាន​សេចក្តី​ចែងថា “អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មានជីវិត​អស់​កល្ប​ជានិច្ច​វិញ”(៣:១៦)។ ក្នុង​កណ្ឌ​គម្ពីរ​យ៉ូហាន ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ផង​ដែរ​ថា “អ្នកណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះអង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក អ្នកនោះ​មានជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(៥:២៤)។ ហើយ​ព្រះអង្គ​ក៏​មាន​បន្ទូល​ថា…

Read article