You are here:
ពេលដ៏តក់ស្លត់

ម៉ាលីន(Marlene) ភរិយារបស់ខ្ញុំបានឆ្លងទន្លេអស់ពេល​ជាង៣០ម៉ោង នៅ​ពេលដែលម៉ាថ(Matt)កូនដំបូងរបស់យើង បានចាប់កំណើត ជា​ហេតុ​បណ្តាល​ឲ្យ​ទាំងកូនទាំងម្តាយ​ មានភាពតប់ប្រមល់ហួសប្រមាណ។​ ថ្ងៃនោះ វេជ្ជបណ្ឌិតដែលធ្លាប់តែពិនិត្យផ្ទៃពោះនាង ជាទៀងទាត់ ​មិនមានវត្តមាននៅទីនោះទេ ដូចនេះ វេជ្ជបណ្ឌិតដែលមកជំនួស មិនមានការយល់ដឹងអំពីនាង និងគ័ររបស់នាងទេ​។ ហេតុនោះហើយ បានជាគាត់ចំណាយពេលច្រើនពេក ទំរាំតែគាត់សម្រេចចិត្តធ្វើការវះកាត់ជាបន្ទាន់ ហើយការនេះបានបណ្តាលឲ្យកូនប្រុសរបស់យើងចាប់កំណើតមក ដោយការប៉ះទង្គិចយ៉ាងខ្លាំង បានជាគេយកទៅដាក់នៅកន្លែងសង្រ្គោះបន្ទាន់ សម្រាប់ទារកទើបកើត។​ ពួកគេគ្មានលទ្ធភាពជួយកូនរបស់យើង ឲ្យឆ្លងផុតស្ថានភាពដែលមានការប៉ះទង្គិចនៃការប្រើថ្នាំពេទ្យបានឡើយ។​ តែដោយសារព្រះគុណព្រះ ម៉ាថក៏បានជាសះស្បើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងមួយជីវិតនេះ គ្មានពេលណាដែលខ្ញុំមានការតក់ស្លត់ ជាងពេលដែលខ្ញុំឈរនៅក្បែរ​គ្រែ​ដ៏តូច​របស់ម៉ាថ ក្នុងកន្លែងសង្រ្គោះបន្ទាន់ឡើយ។ តែខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់គង់នៅក្បែរខ្ញុំ ពេលដែលខ្ញុំអធិស្ឋានទូលទ្រង់។ ក្នុងពេលដ៏តក់ស្លត់បំផុត នៃជីវិតយើង (ក៏ដូចជាក្នុងស្ថានភាពផ្សេងទៀត) គ្មានអ្វីដែលអាចនាំមកនូវការកម្សាន្តចិត្ត ដល់ចិត្តដែលឈឺចាប់ ដូចពេលដែលយើងដឹងច្បាស់ថា ព្រះគង់នៅជាមួយយើង និងមើលថែរយើងឡើយ។ ស្តេចដាវីឌ ទ្រង់ជាអ្នកនិពន្ធបទទំនុកដំកើង ដែលបានមានបន្ទូលថា “ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ”(ទំនុកដំកើង ២៣:៤)។ ពេលដែលការភ័យខ្លាចមានភាពលើសលប់ចំពោះយើង នោះព្រះអម្ចាស់គង់នៅជាមួយ។ យើងមានការធូរស្បើយក្នុងចិត្ត ពេលបានដឹងថាទ្រង់គង់នៅក្បែរ ដើម្បីនាំយើងឆ្លងកាត់ការល្បងលដ៏ជ្រាលជ្រៅបំផុត។–Bill Crowder

Read article
ត្រាសហៅអ្នក

មានពេលមួយ ខ្ញុំបានធ្វើដំណើរតាមយន្តហោះ ជា​មួយមិត្តរួមការងាររបស់ខ្ញុំពីរនាក់។ ពេលដែលយើង​បានឆ្លងផុតកន្លែងត្រួតពិនិត្យសន្តិសុខនៃអាកាសយាន្តដ្ឋាន ហើយក៏បន្តដើរឆ្ពោះទៅរកច្រកទ្វារសម្រាប់ឲ្យយើងរង់ចាំ ខ្ញុំក៏បានឮគេស្រែកហៅឈ្មោះខ្ញុំថា “អាននេ សេតាស អាននេ សេតាស(Paging Anne Cetas)”។ មានតែខ្ញុំម្នាក់គត់ ដែលមានឈ្មោះនេះ ដូចនេះ យើងដឹងថា គេប្រាកដជាកំពុងតែហៅខ្ញុំហើយ។ ខ្ញុំក៏សន្និដ្ឋានថា ខ្ញុំប្រហែលជាភ្លេចរបស់អ្វីមួយ នៅច្រកត្រួតពិនិត្យហើយ​។ ខ្ញុំក៏បានទៅជួបភ្នាក់ងារអាកាសចរម្នាក់ ដែលនៅទីនោះ ដែលបានប្រាប់ខ្ញុំឲ្យលើកទូរស័ព្ទពណ៌ក្រហម។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងហើយដែលឈ្មោះ អាននេ សេតាស ហើយហេតុអ្វីបានជាគេហៅឈ្មោះខ្ញុំ។ ខ្ញុំក៏រកមើលទូរស័ព្ទ ដើម្បីចុចនិយាយ តែអ្នក​ប្រតិបត្តិការរូបនោះ បាននិយាយថា “ទេ ពួកខ្ញុំមិនបានហៅឈ្មោះអ្នកស្រីទេ”។ ខ្ញុំក៏ប្រាប់គាត់ថា “ឈ្មោះនោះជាឈ្មោះខ្ញុំហើយតើ”។ តែគាត់នៅតែនិយាយដដែលថា “ទេ ពួកខ្ញុំមិនបានហៅឈ្មោះអ្នកស្រីទេ”។ ក្រោយមក ខ្ញុំនៅតែមិនដឹងថា ហេតុអ្វីបានជាខ្ញុំ ឮសម្លេងគេហៅឈ្មោះខ្ញុំ នៅថ្ងៃនោះឡើយ។ នៅសម័យបុរាណ មានក្មេងប្រុសម្នាក់​ឈ្មោះ សាំយ៉ូអែល​ក៏បានឮសម្លេងគេ “ហៅឈ្មោះ”​ ផងដែរ (១សាំយ៉ូអែល ៣:៤)។ ព្រះគម្ពីរបានចែងថា គាត់ “​មិន​ទាន់​ស្គាល់​ព្រះយេហូវ៉ា​នៅ​ឡើយ​ទេ ព្រះបន្ទូល​នៃ​ទ្រង់​ក៏​មិន​ទាន់​បាន​សំដែង​មក​ឲ្យ​ដឹង​ដែរ”(ខ.៧)…

Read article
រដូវកាលដ៏ល្អបំផុត

ជីវិតមនុស្សមានលក្ខណៈដូចអាកាសធាតុណាស់ … ពោលគឺវាមានរដូវកាល។ ជីវិតរបស់យើង តែងតែមានផ្លូវដែលជំរុញឲ្យយើង ចូលទៅក្នុងរដូវកាលមួយទៀត ទោះបីជាយើងចូលចិត្តឬ​មិន​ចូល​ចិត្ត​ក៏ដោយ។ ហើយពេលដែលយើងត្រូវបានរុញច្រាន ឲ្យចូលក្នុងរដូវកាលបន្ទាប់ ជាញឹកញាប់ យើងមិនមានការប្រាកដក្នុងចិត្ត ឬមានការភ័យខ្លាច ចំពោះការអ្វីដែលអាចកើតមានចំពោះយើង ក្នុងរដូវកាលថ្មីនោះ។ នេះជាការពិតមែន ជាពិសេសសសម្រាប់រដូវកាលចុងក្រោយនៃជីវិត គឺនៅពេលដែលយើងត្រូវបានបន្លាចដោយ ការចោទសួរខ្លួនឯងថា តើខ្ញុំនឹងត្រូវនៅម្នាក់តែឯងឬ?​ តើសុខភាពរបស់ខ្ញុំអាចទ្រាំទ្របានទេ? តើខ្ញុំនឹងមានលុយចាយ​គ្រប់គ្រានឬទេ? តើគំនិតខ្ញុំនឹងនៅតែថ្មីជានិច្ចឬទេ? ទោះយើងកំពុងស្ថិតក្នុងរដូវកាលនៃជីវិតមួយណាក៏ដោយ ក៏យើងត្រូវតែមានការសម្រេចចិត្ត ថាតើយើងនឹងខ្ជេះខ្ជាយពេលវេលានៃរដូវកាលនោះ ដោយសារគំនិតដែលពេញដោយការភ័យខ្លាច ឬ “លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់” គឺដូចដែលសាវ័កប៉ុលបានបង្រៀនយើង (អេភេសូរ ៥:១៦)។ ទោះបីអ្នកកំពុងស្ថិតនៅក្នុងរដូវកាលណាក៏ដោយ ក៏អ្នកនៅតែអាចទុកចិត្តសេចក្តីស្មោះត្រង់របស់ព្រះជានិច្ច។ ទ្រង់បានមានបន្ទូលថា “អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ បាន​ជា​យើង​រាល់​គ្នា​អាច​នឹង​និយាយ ដោយ​ក្លាហាន​ថា ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ”(ហេព្រើ ១៣:៥-៦)។ ដោយសារអ្នកមានព្រះវត្តមានព្រះ និងការផ្គត់ផ្គង់របស់ទ្រង់ នោះអ្នកអាចលៃយកឱកាសឲ្យបានល្អបំផុត ក្នុងរដូវកាលនីមួយៗ ដោយដើរតាមព្រះយេស៊ូវយ៉ាងប្រកិត ដោយចំណាយពេលជាមួយព្រះបន្ទូលទ្រង់ និងអធិស្ឋាន ដោយស្រឡាញ់ និងអត់ទោសឲ្យអ្នកដទៃ កាន់តែអស់ពីចិត្ត ហើយបម្រើគេដោយអំណរ និងចិត្តសប្បុរស។ ព្រះបានប្រទានពរឲ្យយើងមានរដូវកាលក្នុងពេលបច្ចុប្បន្ន នោះចូរយើងប្រើពេលនោះឲ្យមានប្រយោជន៍បំផុត!–Joe…

Read article
ពិបាកស្រឡាញ់

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើការជាអ្នកប្រឹក្សាយោបលក្មេងប្រុសមួយចំនួន ដែលមិនស្តាប់បង្គាប់ឪពុកម្តាយ។ ពេលនោះខ្ញុំបានដឹងអំពីការលំបាក នៅក្នុងការប្រឈមមុខនឹងអាកប្បកិរិយ៉ារបស់ពួកគេ។ ពួកគេចូលចិត្តធ្វើបានសត្វ ដែលគេចិញ្ចឹមនៅក្នុងសួនសត្វសម្រាប់កុមារ ហើយជួនកាលបានឈ្លោះប្រកែកគ្នា។ ដូចនេះ ខ្ញុំក៏បានប្រើវិធីសាស្រ្តស្ងៀមស្ងាត់ និងរឹងមាំ ដើម្បីដឹកនាំពួកគេ។ ហើយទោះបីជាពួកគេ ចេះតែធ្វើឲ្យខ្ញុំមានអារម្មណ៍ពិបាកទទួលក៏ដោយ ក៏ខ្ញុំនៅតែយកចិត្តទុកដាក់ នៅក្នុងការបំពេញសេចក្តីត្រូវការរបស់ពួកគេជានិច្ច។​ ទោះបីជាខ្ញុំបានបង្ហាញចេញនូវភាពសប្បុរស និងសេចក្តីស្រឡាញ់ក៏ដោយ ក៏នៅក្នុងចិត្តខ្ញុំ ខ្ញុំច្រើនតែមានអារម្មណ៍ថា ខ្ញុំកំពុងតែ“អត់ធ្មត់ចំពោះពួកគេ”។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះវរបិតា ដែលគង់នៅស្ថានដ៏ខ្ពស់ បានផ្គត់ផ្គង់កូនរបស់ទ្រង់ ដែលបះបោរទាស់នឹងទ្រង់។ ទាក់ទងនឹងរឿងរបស់រាស្រ្តអ៊ីស្រាអែល ក្នុងអំឡុងពេលដែលពួកគេភាសខ្លួនចេញពីនគរអេស៊ីព្ទ សាវ័ក​ប៉ុល​​បានមានប្រសាសន៍ថា “ព្រះទ្រង់​បាន​ទ្រាំទ្រនឹង​កិរិយា​របស់​គេ នៅ​ទី​រហោស្ថាន ក្នុង​រវាង​ប្រហែល​ជា​៤០​ឆ្នាំ”(កិច្ចការ ១៣:១៨)។​ ក្នុងព្រះគម្ពីរដើមជាភាសាក្រិក ពាក្យ “ទ្រាំទ្រ” ច្រើនតែមានន័យថា ផ្គត់ផ្គង់សេចក្តីត្រូវការរបស់មនុស្ស ដោយចិត្តអត់ធ្មត់ ទោះបីជាពួកគេឆ្លើយតប ដោយការរមើលគុណក៏ដោយ។ ពេលដែលយើងខិតខំមើលថែរអ្នកដទៃ ដោយការយកចិត្តទុកដាក់ អ្នកខ្លះប្រហែលជាមិនឆ្លើយតបជាវិជ្ជមាន ចំពោះយើងឡើយ។ ពេលដែលមានរឿងនេះកើតឡើង នោះយើងចាំបាច់ត្រូវនឹកចាំថា ព្រះទ្រង់ក៏មានការអត់ធ្មត់ចំពោះយើងផងដែរ។ ហើយទ្រង់បានប្រទានព្រះវិញ្ញាណទ្រង់មក ដើម្បីជួយឲ្យយើងឆ្លើយតប ដោយសេចក្តីស្រឡាញ់ ចំពោះអ្នកដែលយើងពិបាកស្រឡាញ់ ឬអ្នកដែលមិនចេះដឹងគុណ (កាឡាទី ៥:២២-២៣)។…

Read article
ស្មោះត្រង់ដល់ទីបញ្ចប់

ក្នុងការប្រកួតការរត់ប្រណាំម៉ារ៉ាតុន សាឡូម៉ូន ខេលឌ័រ(Salomon Kielder) មានកីឡាករម្នាក់បាន​រត់​ចេញពី​ការ​ប្រកួត ពេលដែលគាត់រត់បានចម្ងាយផ្លូវ៣២គីឡូ​ម៉ែត្រ​ហើយ រួចគាត់ក៏បានឡើងជិះឡានក្រុង ទៅកាន់តំបន់ព្រៃមួយ ដែលនៅក្បែរទីផ្ទាច់ព្រាត់។ បន្ទាប់មក គាត់ក៏រត់ចេញពីព្រៃ​នោះ ចូល​ក្នុងការប្រកួតវិញ ហើយដណ្តើមបានពាន់រង្វាន់លេខបី។ តែក្រោយមក ពួកមន្ត្រីរៀបចំការប្រកួតក៏បានសួរនាំគាត់ ពីមូលហេតុដែលគាត់បានលេងផ្លូវកាត់យ៉ាងដូចនេះ គាត់ក៏បានសារភាពថា កាលនោះដោយសារគាត់រត់ហត់ខ្លាំងពេក ទើបគាត់សម្រេចចិត្តធ្វើដូចនោះ។​ ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើន ដែលអាចយល់អំពីការខ្សោះកម្លាំងរបស់កីឡាដ៏ទន់ខ្សោយម្នាក់នេះ ខណៈពេលដែលយើងកំពុងរត់ប្រណាំង ខាងជំនឿក្នុងនាមជាគ្រីស្ទបរិស័ទ។ យ៉ាងណាមិញ ព្រះគម្ពីរហេព្រើបានលើកទឹកចិត្តយើងឲ្យ “​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់”(១២:១)។ ដើម្បីរត់ប្រណាំងដោយចិត្តអំណត់ យើងត្រូវទម្លាក់អំពើបាប ដែលកំពុងតែរារាំងយើងនោះចោល ហើយត្រូវជម្រុះបន្ទុក ដែលកំពុងតែធ្វើឲ្យយើងពិបាកបោះជំហានទៅមុន។​ យើងត្រូវតែមមុលទៅមុខ ទោះបីជាមានការបៀតបៀនក៏ដោយ(២ធីម៉ូថេ ៣:១២)។ ដើម្បីកុំឲ្យយើងមានភាពខ្សោះល្វើយ និងការបាក់​ទឹកចិត្តក្នុងវិញ្ញាណយើង(ហេព្រើ ១២:៣) ព្រះគម្ពីរបានជម្រុញយើងឲ្យផ្តោតទៅលើព្រះគ្រីស្ទ។ កាលណាយើងផ្តោតទៅលើទ្រង់ ជាជាងផ្តោតទៅលើបញ្ហារបស់យើង នោះយើងនឹងកត់សម្គាល់ឃើញថា ទ្រង់ក៏កំពុងតែរត់ប្រណាំងទន្ទឹមនឹងយើងផងដែរ ដើម្បីជួយទ្រយើង ពេលយើងជំពប់ដួល(២កូរិនថូស​ ១២:៩) ហើយលើកទឹកចិត្តយើង ឲ្យយកគំរូតាមទ្រង់ (១ពេត្រុស ២:២១-២៤)។ កាលណាយើង​ផ្តោតចក្ខុយើងទៅរក “​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង”(ហេព្រើ…

Read article
ឥឡូវនេះខ្ញុំមើលឃើញ

អ្នកស្រីដេបូរ៉ា ខេនឌ្រីក(Deborah Kendrick) ចូលចិត្តចូលរួមកម្មវិធីប្រគុំតន្រ្តីប្រដវេយ(Broadway) ដែលមានការសម្តែងកាយវិការ ទោះបីជាគាត់ពិការភ្នែក ហើយតែងតែពិបាកយល់អំពីបរិយ៉ាកាសជុំវិញ និងកាយវិការរបស់អ្នកសម្តែងនៅលើឆាកក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ គាត់បានចូលរួមទស្សនាការសម្តែងរឿងមួយ ដែលនៅក្នុងនោះ គឺបានប្រើបច្ចេកវិទ្យាថ្មីមួយ ដែលជួយឲ្យអ្នកទស្សនាស្តាប់ការពិពណ៌នាអំពីសកម្មភាពនៅលើឆាក តាមរយៈកូនវិទ្យុអែហ្វអិម​(FM)​តូចមួយ។ ការពិពណ៌នាអំពីកម្មវិធី និងសកម្មភានៅលើឆាកនោះ ត្រូវបានធ្វើឡើង ស្របទៅតាមភ្លើងពណ៌នៅលើឆាក និងសម្លេងនៃកម្មវិធី។ នៅក្នុងការចេញផ្សាយរបស់កាសែត ដឺ កូឡុំបឺស ឌីស្ពេច (The Columbus Dispatch) គាត់បានមានប្រសាសន៍ថា “បើអ្នកសួរថា តើខ្ញុំបានមើលការសម្តែងកាលពីសប្តាហ៍មុននៅក្រុងញូយ៉កទេ នោះខ្ញុំនឹងឆ្លើយងថា ចាស … ខ្ញុំពិតជាបានមើល ការសម្តែងនោះ យ៉ាងប្រាដកមែន”។ ពេលដែលខ្ញុំបានស្តាប់​គាត់ចែកចែក ពីបទពិសោធន៍ដែលគាត់មាន​នៅពេលនោះ ខ្ញុំក៏បាននឹកចាំអំពីការពិពណ៌​នាអំពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការ​ជួយឲ្យយើងយល់ព្រះបន្ទូលព្រះ។ មុនពេលដែលព្រះយេស៊ូវយាងទៅឈើឆ្កាង ទ្រង់បានប្រាប់ពួកសិស្សទ្រង់ថា “ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ”(យ៉ូហាន ១៤:២៦)។ ពេលដែលយើងបើកព្រះគម្ពីរ ដើម្បីអាន ឬសិក្សាព្រះបន្ទូលព្រះ ព្រះវិញ្ញាណ​នៃសេចក្តីពិតទ្រង់គង់នៅជាមួយយើង…

Read article
ធូលីដី

ពេលដែលព្រះជ្រើសរើសធូលីដី ដើម្បីបង្កើតអ័ដាំម​ តាមរបៀបដ៏វិចិត្រ(លោកុប្បត្តិ ២:៧) ទ្រង់មិនចាំបាច់បារម្ភថា ទ្រង់នឹងខ្វះធូលីដី ដើម្បីបង្កើតជារូបគាត់ឡើយ។ អ្នកស្រីហាណា ហមស៍(Hannah Holmes) ដែលជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា អាថ៌កំបាំងនៃជីវិតរបស់ធូលីដី។ គាត់បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ មានធូលីដីនៅវាលរហោស្ថាន បានហុយឡើងទៅលើមេឃ ដែលជាមានទម្ងន់សរុបពី១ ទៅ៣ពាន់លានតោន។ ធូលីដី១ពាន់លានតោន អាចដាក់ក្នុងទូរថភ្លើង១៤លានទូ ដូចនេះ រថភ្លើងមួយនោះត្រូវមានប្រវែងដ៏វែង ដែលអាចរំព័ទខ្សែបន្ទាត់អេក្វាទ័ររបស់ផែនដីបាន៦ជុំ”។​ គ្មាននរណាម្នាក់ចាំបាច់ត្រូវទិញធូលីដីឡើយ ព្រោះយើងម្នាក់ៗសុទ្ធតែមានធូលីដី ដែលលើសពីការចង់បានរបស់យើង។ ក្នុងផ្ទះខ្ញុំមានធូលីដីច្រើនណាស់ ខ្ញុំអាចមិនខ្វល់ពីវា យូរប៉ុណ្ណាក៏បាន។ មូលហេតុនោះគឺ : បើខ្ញុំមិនរំខានវាទេ នោះវាក៏មិនសូវគួរឲ្យចាប់អារម្មណ៍ដែរ។ តែនៅទីបំផុត ធូលីដីនោះក៏កើនឡើងកាន់តែខ្លាំង ធ្វើឲ្យខ្ញុំមិនអាចធ្វើពុតជាមិនអើពើរ នឹងវាបានទៀតឡើយ។ ដូចនេះ ខ្ញុំក៏យកឧបករណ៍បោសសម្អាតរបស់ខ្ញុំចេញមក ហើយចាប់ផ្តើមសម្អាតវា នៅកន្លែងណាដែលមានវា។ ពេលដែលខ្ញុំសម្អាតធូលីដីនោះ ខ្ញុំក៏មើលផ្ទៃដ៏ភ្លឺរលោងរបស់រនាបផ្ទះ។ បន្ទាប់មក ខ្ញុំក៏បាននឹងចាំទៀតថា ព្រះបានបានប្រើធូលីដី ដែលជារបស់ដែលយើងមិនឲ្យតម្លៃ ដើម្បីបង្កើតអ្នកនិងខ្ញុំ ក៏ដូចជាបង្កើតអ្នកដទៃទៀត(លោកុប្បត្តិ ២:៧)។ ពេលដែលខ្ញុំដឹងអំពីការពិត ដែលថា ព្រះបានប្រើធូលីដី ដើម្បីបង្កើតមនុស្សមក…

Read article
ម្តងម្នាក់ៗ

លោកអេឌវើត ផេយសិន(Edward Payson) គឺជាគ្រូ​អធិប្បា​យ​ដ៏​ល្បី​ម្នាក់ នៅក្នុ​ងស​ម័យ​មុន។ មាន​ពេល​មួយ មាន​មនុ​ស្ស​តែ​ម្នា​ក់​ប៉ុណ្ណោះ​បា​​ន​មកអង្គុយស្តា​ប់កា​រ​អធិ​ប្បាយរប​ស់គា​ត់ ព្រោះនៅ​ថ្ងៃ​អាទិ​ត្យនោះមាន​ព្យុះប​ក់​បោក​ម​ក។ ជាច្រើ​ន​ខែ​ក្រោ​យ​មក​ បុរសម្នាក់នោះ​ក៏​បា​ន​ជម្រា​ប​គា​ត់​ថា “ខ្ញុំ​ទទួ​ល​កា​រប៉ះ​ពា​ល់​ចិត្ត កាល​ពីថ្ងៃ​នោះ​ ហើយ​ក៏បា​ន​ទ​ទួល​ជឿ​ព្រះ​ស​ង្គ្រោះ។ ដ្បិត​នៅថ្ងៃ​នោះ ពេល​ដែល​លោ​ក​គ្រូអ​ធិ​ប្បា​យអំ​ពី​អំ​ពើបា​ប និងសេចក្តីស​ង្រ្គោះ ខ្ញុំ​ក៏​បាន​ក្រ​ឡេចមើ​ល​ជុំវិ​ញ​ខ្លួ​ន​ខ្ញុំ ​ក្រែង​លោលោក​គ្រូកំ​ពុ​ង​និ​យាយ​សំ​ដៅ​ទៅរ​ក​អ្ន​ក​ផ្សេង ប៉ុន្តែ​ ដោយ សារពេលនោះ​ មា​ន​តែខ្ញុំ​ម្នាក់ដែ​លអ​ង្គុ​យក្នុ​ង​ព្រះ​វិ​ហារ នោះខ្ញុំគ្មាន​ជម្រើ​ស​អ្វី​ក្រៅ​ពី​ទ​ទួលយ​ក​ពាក្យ​គ្រ​ប់​ម៉ាត់​ដែល​លោក​គ្រូអធិប្បាយ ទុក​ដាក់​ក្នុ​ង​ចិត្ត និង​គំនិ​ត​ខ្ញុំតែ​​ម្តង”។ ព្រះទ្រ​ង់ស​ង្រ្គោះ​ម​នុស្ស​ម្ត​ង​ម្នា​ក់​ៗ។ បើអ្ន​ក​មា​ន​ឱកាស​នាំម​នុ​ស្សម្នា​ក់ឲ្យ​ទ​ទួល​ជឿ​ព្រះ​ ការនោះ​ជាក​ន្លែ​ង​បំពេ​ញបេសក​កម្ម​រ​បស់​អ្នក​ហើ​យ។ គឺដូចដែ​លមា​ន​ពា​ក្យស្លោ​ក​មួ​យពោ​ល​ថា “វិញ្ញាណ​នីមួយដែ​លមា​ន​ព្រះ​គ្រីស្ទ​ គឺជា​បេ​សក​ជន ​ហើយវិ​ញ្ញាណ​ដែ​ល​គ្មា​នព្រះ​គ្រី​ស្ទ ជា​កន្លែ​ង​បំ​ពេញ​បេ​សក​ក​ម្ម​ហើ​យ”។ មនុ​ស្សតែ​ម្នា​ក់មិ​ន​អាច​ឈោ​ងចា​ប់​លោកិ​យ​ទាំង​មូ​ល​បាន​ឡើ​យ តែយើ​ង​អាច​​ស្រឡាញ់អ្នកជិ​ត​ខា​ង​យើង​។​ យើ​ង​អា​ចសួ​រ​ថា “តើ​អ្នក​ជិតខាងខ្ញុំជានរ​ណា?” អ្នកជិត​ខា​ង​យើ​ង ជាអ្នកដែ​លយើង​ជួ​បតា​ម​ផ្លូវ។ គឺដូចកា​ល​ដែ​លព្រះ​វិ​ញ្ញា​ណ​នាំលោ​ក​ភី​លីព​ ទៅជួ​បម​នុ​ស្ស​ក​ម្រៀវសាសន៍អេ​ធី​យ៉ូពី​ ​ដែល​កំ​ពុ​ងអា​ន​ព្រះ​គម្ពី​រ ហើ​យត្រូ​វ​កា​រ​ឲ្យន​រ​ណាម្នា​ក់​ជួ​យព​ន្យ​ល់​គា​ត់ (កិច្ចការ ៨:២៦-៣៥)។ ព្រះវិញ្ញាណបាន​ឲ្យ​លោក​ភី​លី​ព​មាន​ពា​ក្យ​ដែល​និ​យា​យត្រូ​វ​ចំ​ណុច ហើយបុរស​កម្រៀ​វ​រូ​បនោះ​ ​ក៏បា​ន​ទ​ទួល​ជឿ​ព្រះ​គ្រី​ស្ទ ​នៅ​​ពេ​ល​​​នោះ​(ខ.៣៧)។ ចូរ​អធិ​ស្ឋា​ន​សូ​មឲ្យ​ព្រះ​ប្រ​ទា​នម​នុ​ស្ស​​ដែល​ទ្រ​ង់បា​ន​រៀ​ប​ចំ។ ទ្រង់នឹ​ង​នាំ​អ្ន​កទៅ​ក​​ន្លែងដែលអ្ន​ក​ត្រូ​វទៅ​ ដោយត្រូ​វ​ពេ​លផ​ង​ ដើម្បី​ឲ្យអ្ន​ក​និ​យាយ​ទៅ​កាន់​អ្ន​ក​នោះ។​ ទ្រង់​នឹង​មា​ន​បន្ទូលតាមរ​យៈ​បបូ​រ​មាត់​រ​ប​ស់​អ្ន​ក​​ ​ធ្វើការតា​មរ​យៈ​ដៃរ​ប​ស់​អ្នក…

Read article
ត្រូវបានបង្កើតមកយ៉ាងអស្ចារ្យ

កាល​ពីពេ​ល​ថ្មីៗ​នេះ ពេលដែ​លវេ​ជ្ជបណ្ឌិត​ពិនិត្យភ្នែក​រប​ស់​ខ្ញុំ គាត់​បាន​យ​កឧ​បករណ៍​ម្យ៉ាង​ចេញ​មក ដែល​ខ្ញុំ​មិន​ធ្លា​ប់​ឃើ​ញ​ពី​មុ​នម​ក​។ ខ្ញុំ​ក៏​សួរ​គា​ត់​​ថា ឧបករណ៍​នោះ​ជា​ឧ​បក​រ​ណ៍​អ្វីដែ​រ​ គាត់​ក៏ឆ្លើ​យ​ថា​ “ខ្ញុំនឹ​ងប្រើឧបក​រណ៍នេះ​ ​ដើម្បីថ​ត​រូប​ភា​ព ដែលនៅ​ផ្នែ​កខា​ង​ក្រោ​យនៃគ្រាប់​ភ្នែ​ក​រ​បស់​អ្ន​ក”​។ ពេល​នោះ​ ​ខ្ញុំ​មាន​កា​រ​​ស្ងើ​ចស​រសើរចំពោះអ្នក​ដែ​ល​បា​នឆ្នៃប​ង្កើ​តឧ​បករណ៍ ដែល​អាច​ថ​ត​រូបយ៉ាង​ដូច​នេះ​បា​ន​។​ ប៉ុន្តែ ខ្ញុំកា​ន់តែ​កោ​ត​សរ​សើរ​កា​រ​​ដែលវេជ្ជបណ្ឌិ​ត​រូប​នេះ​ អាច​យ​ក​​​រូប​ភា​ព​ដែ​ល​​ថ​ត​បាន​នោះ​​ មក​មើល​​យល់។ គាត់​មាន​ប្រ​សា​សន៍​ថា​ “យើងអា​ច​ប្រ​មូល​ពត៌មានល​ម្អិត​ជា​ច្រើ​ន អំពី​សុ​ខ​ភាព​ជា​ទូ​ទៅ​រប​ស់​អ្នក ដោយ​គ្រាន់​តែមើ​ល​រូ​បខា​ង​ក្រោ​យគ្រាប់​ភ្នែ​ក​រប​ស់​អ្នក​ប៉ុ​​ណ្ណោះ”។ ប្រសាសន៍​រប​ស់​គា​ត់​បា​នធ្វើ​ឲ្យ​ខ្ញុំ​មា​ន​ការ​ភ្ញា​ក់​ផ្អើល។ វាពិត​ជាគួ​រ​ឲ្យ​ក​ត់​សំ​គា​ល់ណា​ស់​ ដែល​គេអា​ច​ពិ​និ​ត្យ​មើលសុខភាពរ​ប​ស់ម​នុ​ស្ស​ម្នាក់​ទាំ​ង​ស្រុ​ង ដោយ​គ្រាន់​តែ​ពិនិត្យមើល​សុ​ខ​ភាព​រ​បស់ភ្នែ​ក។ ដូច​នេះ ព្រះអម្ចា​ស់ពិត​ជា​បា​នយ​ក​ព្រះ​ទ័យទុក​ដា​ក់​​​យ៉ា​ងខ្លាំង នៅ​ក្នុង​កា​រ​ដា​ក់ភា​ព​លម្អិ​តដូ​ច​នេះ​ នៅក្នុងរូ​បកា​យដែ​ល​ទ្រ​ង់បា​នប​ង្កើត! កា​រ​នេះបា​ន​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ​ អំ​ពី​ប​ន្ទូល​រ​បស់​ស្តេ​ច​ដា​វីឌ ដែល​ជាអ្នកនិពន្ធ​ទំ​នុ​កដំ​កើង ដែល​បាន​ប​ក​ស្រាយ​អំ​ពី​ភា​ពប៉ិ​ន​ប្រ​ស​ប់រ​ប​ស់​ព្រះ​យ៉ា​ងដូ​ច​នេះ​ថា “ទូល​បង្គំ​​នឹ​ង​​អ​រ​​ព្រះ​គុណ​​​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ ឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូលបង្គំ​ក៏​ដឹង​ច្បាស់​ហើយ”(ទំនុកដំកើង ១៣៩:១៤)។ ភាព​សាំញុំាដ៏អ​ស្ចា​រ្យនៃ​រូប​កា​យ​រប​ស់យើង​ បាន​ឆ្លុះប​ញ្ចាំង​អំពី​ភា​ព​វ័​យ​ឆ្លាត និង​ប្រា​ជ្ញា​របស់​ព្រះអា​ទិ​ក​រ​ដ៏អ​ស្ចា​រ្យ​នៃយើ​ង​។ ភាព​អស្ចា​រ្យ​នៃ​កា​រ​រច​នា​រប​ស់​ទ្រ​ង់ ​គឺ​មិន​​គ្រាន់​តែ​បាន​ធ្វើ​​ឲ្យយើងស្ងើ​ចស​រ​សើរ​ប៉ុ​ណ្ណោះ​ទេ ​តែថែ​ម​ទាំ​ងនាំ​ឲ្យ​យើ​ងថ្វា​យ​បង្គំ​ទ្រ​ង់​ ដោយ​ហេតុ​ផ​ល​ច្រើ​​ន​រាប់មិនអស់។​–Bill Crowder

Read article
រឹងមាំតាមរយៈទុក្ខលំបាក

ជា​ញឹក​ញាប់ កម្ម​វិធី​ថ្វា​យ​ប​ង្គំ​ព្រះនៅ​ព្រះ​វិហារ ច្រើន​តែប​ញ្ចប់ ដោយ​ការ​អ​ធិស្ឋា​ន​សូ​មព្រះ​ព​រ។ ហើយ​ការ​អធិ​ស្ឋាន​សូ​មព្រះ​ពរ ដែល​គេប្រើ​ជា​ទូ​ទៅ​នោះ​ គឺជា​កា​រអធិស្ឋាន​តា​ម​លំនាំ​នៃសេ​ច​ក្តីប​ញ្ច​ប់ ក្នុង​សំ​បុត្រ​ទីមួយ​របស់​សាវ័ក​ពេត្រុស ដែល​ចែង​ថា​ “​សូមព្រះ​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិចហើយ”(១ពេត្រុស ៥:១០)។ តែ​ជួនកា​​ល នៅក្នុងកា​រអ​ធិ​ស្ឋា​ននេះ​ ​គេ​បាន​លុ​ប​ចោល​ឃ្លា​ដែ​ល​ថា “បន្ទាប់ពីអ្នកបា​នរ​ងទុ​ក្ខបន្តិចហើ​យ”។​ តើដោ​យ​សា​មូល​ហេ​តុ​​អ្វី?ប្រហែលមក​ពី​ ការ​និយា​យ​អំ​ពី​ការរង​ទុ​ក្ខ មិន​ពិរោះ​ស្តាប់ហើយ​មើល​ទៅ​។ ទោះ​បីជា​យ៉ា​ង​ណា​ក៏​ដោ​យ ត្រង់ចំ​ណុ​ច​នេះ យើង​មិន​គួ​រ​មាន​កា​រភ្ញា​ក់​ផ្អើ​លឡើ​យ​ ពេ​ល​ដែល​ទុ​ក្ខលំ​បា​កកំ​ពុងកើតមា​នក្នុ​ង​ជី​វិត​យើង។ សាវ័ក​ប៉ុល​បា​ន​ដឹង​យ៉ា​ង​ច្បាស់​ថា​ ការរ​ង​ទុ​ក្ខ​មាន​កា​រ​លំ​បាក​ប៉ុ​ណ្ណា បាន​ជា​គា​ត់ស​រសេរ​ក្នុងសំ​បុត្រ​របស់​គាត់​ថា​ “ឯ​អស់​អ្នក​ណា​ដែល​ចង់​រ​ស់ ដោយ​គោរព​ប្រតិបត្តិ​ដល់​ព្រះគ្រីស្ទយេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្តី​បៀត​បៀន​ដែរ”(២ធីម៉ូថេ ៣:១២)។ បើសិន​ជា​យើង​រ​ស់​នៅ​ ដោយ​ការ​ចុះ​ចូ​ល​ព្រះ(​១ពេត្រុស ៥:៦) ហើយ​តយុទ្ធនឹ​ង​អារក្ស (ខ.៩) នោះយើង​អា​ច​រំពឹ​ង​ថា​ គេនឹ​ង​និយា​យប​ង្ខូច​យើ​ង​ គេ​មិន​យ​ល់​អំ​ពី​យើង​ ហើយ​ថែម​ទាំង​កេងចំណេញពី​យើ​ងទៀ​​ត។ តែសា​វ័​ក​ពេត្រុ​ស​បា​ន​មាន​ប្រសា​ស​ន៍​ថា ព្រះ​ទ្រង់មា​ន​គោលបំណងច្បាស់​លា​ស់ ពេល​ដែ​ល​ទ្រង់​អ​នុញ្ញាត​ឲ្យមា​ន​កា​រ​រង​ទុ​ក្ខ​ទាំង​នោះ​កើត​ឡើ​ងចំ​ពោះ​​យើង។ គោលបំ​ណ​ង​រ​ប​ស់ទ្រ​ង់ គឺ​ដើ​ម្បី “ប្រោស​​ឲ្យ​​​អ្ន​ក​​រា​ល់​​គ្នា​​​បាន​​​គ្រ​ប់​​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង”(ខ.១០)។ ផ្លូវដែល​ព្រះ​ទ្រង់​ដឹ​ក​នាំ​យើង​ ដើម្បី​ឲ្យ​យើង​លូតលា​ស់ខា​ង​វិ​ញ្ញាណ គឺច្រើ​ន​តែ​មា​ន​កា​រឆ្លងកាត់កា​រលំ​បា​ក ប៉ុន្តែ ការ​លំបា​កទាំ​ង​នោះ បានជួ​យធ្វើ​ឲ្យ​យើ​ងមា​ន​ភា​ពរឹងប៉ឹ​ងឡើ​ង…

Read article