You are here:
ការតយុទ្ធនឹងការញៀន

មានពេលមួយ លោកអេរិក(Eric)បានតយុទ្ធនឹងការញៀនថ្នាំ។ មិត្តភ័ក្តិ និងក្រុមគ្រួសារគាត់ ក៏បានលើកទឹកចិត្តគាត់ឲ្យផ្តាច់គ្រឿងញៀន។ ពេលនោះ គាត់បានទទួលស្គាល់ថា ការផ្តាច់គ្រឿងញៀនមានប្រយោជន៍បំផុតសម្រាប់សុខភាព និងទំនាក់ទំនងដែលគាត់មានជាមួយអ្នកដទៃ ប៉ុន្តែ គាត់មានអារម្មណ៍ថា មិនអាចផ្តាច់វាបានទេ។ ពេលដែលអ្នកដទៃប្រាប់គាត់ ពីរបៀបដែលពួកគេបញ្ឈប់ការញៀន គាត់ក៏បានឆ្លើយតបថា “អ្នកអាចបញ្ឈប់វាបាន ខ្ញុំសូមជួយអរ តែខ្ញុំហាក់ដូចជាមិនអាចផ្តាច់វាបានសោះ! បើសិនជាខ្ញុំមិនដែលត្រូវល្បួង ឲ្យប្រើគ្រឿងញៀនតាំងពីដំបូងមក នោះខ្ញុំក៏មិនធ្លាក់ខ្លួនញៀនថ្នាំដែរ។ ខ្ញុំចង់ឲ្យព្រះដកការញៀនថ្នាំ ចេញពីជីវិតខ្ញុំ ក្នុងពេលឥឡូវនេះតែម្តង”។ អ្នកខ្លះបានរួចពីចំណងអ្វីមួយភ្លាមៗ តែមនុស្សភាគច្រើនត្រូវមានការតយុទ្ធជារៀងរាល់ថ្ងៃ ទំរាំតែអាចមានសេរីភាព។ យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាការល្បួងមិនចេញឆ្ងាយពីយើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងក៏ត្រូវដឹងផងដែរថា យើងអាចងាកបែរទៅរកព្រះបានគ្រប់ពេល ទោះជាយើងកំពុងដើរតាមផ្លូវខុសយ៉ាងណាក៏ដោយ។ ហើយការនេះអាចជាផ្នែកដ៏សំខាន់បំផុត នៃការតយុទ្ធរបស់យើង។ យើងត្រូវរៀនលះបង់ការពឹងផ្អែកលើកម្លាំងខ្លួនឯង ហើយងាកមករកការពឹងផ្អែកទាំងស្រុងទៅលើព្រះវិញ។ ព្រះយេស៊ូវក៏ធ្លាប់ត្រូវល្បួងផងដែរ គឺមិនខុសពីយើងទេ ដូចនេះ ព្រះអង្គយល់ពីអារម្មណ៍របស់យើង(ម៉ាកុស ១:១៣)។ ព្រះអង្គអាណិតដល់សេចក្តីកម្សោយរបស់យើង(ហេព្រើ ៤:១៥) បានជាយើងអាច “ចូលមកបល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការ”(ខ.១៦)។ ព្រះអង្គក៏ប្រើអ្នកដទៃ ឲ្យជួយយើង តាមអំណោយទានរបស់ពួកគេផងដែរ។ ទោះថ្ងៃនេះ យើងកំពុងតយុទ្ធនឹងការអ្វីក៏ដោយ សូមយើងចាំថា…

Read article
ព្រះអង្គបានបង់ថ្លែ

មានផ្ទះមួយខ្នង ត្រូវបានគេដាក់លក់ ដោយមានការសរសេរអក្សរបញ្ជាក់ថា “ម្ចាស់ផ្ទះនេះមិនអាច ឬមិនចង់ចំណាយលុយ ទៅលើការជួសជុលផ្ទះនោះទេ។ ការជួសជុល ឬការកែផ្ទះនោះ ជាការទទួលខុសត្រូវរបស់អ្នកទិញ បន្ទាប់ពីគាត់បានទិញរួចរាល់ហើយ”។ ការបញ្ជាក់ដូចនេះ គឺមិនខុសពីការនិយាយថា “អ្នកទិញផ្ទះ សូមប្រុងប្រយ័ត្ន។ ផ្ទះនេះ ប្រហែលជាត្រូវការការជួសជុល ឬកែលម្អរដ៏ចាំបាច់”។ សម្រាប់ជីវិតខាងឯវិញ្ញាណវិញ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺថា ព្រះយេស៊ូវបានសុគត ដែលជាការបង់ថ្លៃដ៏ខ្ពស់បំផុត ដើម្បីលោះយើងម្នាក់ៗ ឲ្យរួចពីបាប ទោះយើងមានសណ្ឋានបែបណាក្តី។ បទគម្ពីរវិវរណៈ ជំពូក៥ បានរៀបរាប់ អំពីព្រឹត្តិការណ៍នៅនគរស្ថានសួគ៌ ដែលព្រះយេស៊ូវទ្រង់ជា “សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ” ដែលមានតែទ្រង់ទេដែលអាចបើកក្រាំង(ខ.៣-៥)។ ទ្រង់បានបង្ហាញព្រះអង្គទ្រង់ ដូចកូនចៀម ហើយក៏បានទទួលការសរសើរដំកើង ក្នុងទំនុកដំកើងថ្មី គឺដូចដែលមានសេចក្តីចែងថា “ទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ។ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(ខ.៩-១០)។ ព្រះយេស៊ូវគ្រីស្ទ បានស្ម័គ្រព្រះទ័យបង់ថ្លៃទិញយើងថ្វាយព្រះ ដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបានទិញយើង  ពេលដែលជីវិតយើងបានខូច …

Read article
ការបញ្ចប់ដ៏រីករាយ

ព្រះគម្ពីរបរិសុទ្ធមានការចាប់ផ្តើម និងការបញ្ចប់ទៅវិញ ដែលគួរឲ្យកត់សំគាល់ណាស់។ ព្រះនិងមនុស្សជាតិ មានការកាត់ផ្តាច់ទំនាក់ទំនង បន្ទាប់ពីមនុស្សដំបូងមិនស្តាប់បង្គាប់ព្រះអង្គ តែនៅទីបំផុត ការផ្សះផ្សាក៏កើតមានឡើង តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ ហើយបណ្តាសាក្នុងបទគម្ពីរ លោកុប្បត្តិ ជំពូក៣ ក៏ព្រះអង្គបានដកចេញផងដែរ។ ព្រះគម្ពីរលោកុប្បត្តិបានពិពណ៌នាអំពីសួនច្បារអេដែន ហើយទន្ទឹមនឹងនោះ ព្រះគម្ពីរវិវរណៈក៏បានលើកឡើង អំពីទន្លេ និងដើមជីវិត(វិវរណៈ ២២:១-២)។ ប៉ុន្តែ ព្រះគម្ពីរវិវរណៈបានលើកឡើង អំពីទីក្រុងដ៏អស្ចារ្យ ជំនួសឲ្យការនិយាយអំពីសួនច្បារអេដែន គឺទីក្រុងដែលមានពេញដោយអ្នកថ្វាយបង្គំព្រះ។ នៅទីនោះ ផ្ទៃមេឃនឹងមិនប្រែជាងងឹត ដោយសារសេចក្តីស្លាប់ ឬទុក្ខព្រួយឡើយ។ ពេលដែលយើងភ្ញាក់ដឹងខ្លួនឡើង ឃើញផ្ទៃមេឃ និងផែនដីថ្មី យើងនឹងបានស្គាល់សុភមង្គលដែលគ្មានទីបញ្ចប់។ នគរស្ថានសួគ៌មិនគ្រាន់តែជាអ្វីដែលមនុស្សមាន ក្នុងគំនិត ឬក្នុងជំនឿរបស់ខ្លួនប៉ុណ្ណោះឡើយ។ តែនគរស្ថានសួគ៌ ជាគោលដៅចុងក្រោយ របស់អ្នកជឿព្រះ ដែលព្រះអង្គបានរាប់ជាសុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធមិនបាននិយាយ ដោយលាក់លាម អំពីសោកនាដកម្ម និងការខកចិត្តរបស់មនុស្សឡើយ។  តើមានសៀវភៅណា  ដែលបាននិយាយអំពីសេចក្តីទុក្ខរបស់មនុស្សជាតិ ដោយភាពស្មោះត្រង់ ដូចព្រះគម្ពីរឬទេ? ប៉ុន្តែ ព្រះគម្ពីរពិតជាបានបញ្ជាក់ថា ទុក្ខវេទនារបស់មនុស្សនៅលើផែនដី គឺជាការឈឺចាប់បណ្តោះអាសន្ន។ ទុក្ខលំបាកដែលយើងមាន ក្នុងពេលបច្ចុប្បន្ន មិនស្ថិតស្ថេរនៅជារហូតទេ។ នៅទីបញ្ចប់…

Read article
ភាពសុខសាន្ត

មានកូនឆ្កែមួយក្បាលឈ្មោះ អាម៉ានី(Amani) ដែលក្នុងភាសាស្វាហ៊ីលី គឺមានន័យថា “សន្តិភាព”។  វាជាពូជឆ្កែប្រម៉ាញ់របស់ស្រុកឡាប្រាដូ   ប្រទេសកាណាដា។  វាមានមិត្តភ័ក្តិពិសេសៗមួយចំនួន។ វារស់នៅជាមួយកូនខ្លារខិនឈីតាសពីរក្បាល ក្នុងសួនសត្វ នៅក្រុងដាឡាស រដ្ឋតិចសាស់។ អ្នកសត្វសាស្រ្តបានដាក់សត្វទាំងបីរក្បាលនេះ ឲ្យនៅជាមួយគ្នា ដើម្បីឲ្យកូនខ្លារខិនឈីតាស អាចរៀនរស់នៅ ដោយភាពសម្លូតដូចអាម៉ានីដែរ។ ដោយសារជាទូទៅ សត្វឆ្កែស្រុកមិនមានភាពតានតឹង នៅទីសាធារណៈទេ នោះអ្នកឯកទេសយល់ថា អាម៉ានីនឹង “ជះឥទ្ធិពលនៃភាពសម្លូត” ដល់សត្វខ្លារខិនឈីតាស ខណៈពេលដែលពួកគេរស់នៅជាមួយគ្នា។ ដាវីឌក៏បានជះឥទ្ធិពលនៃភាពសុខសាន្ត ដល់ជីវិតរបស់ស្តេចសូលផងដែរ នៅពេលដែល “វិញ្ញាណអាក្រក់” បានចូលមកបំភ័យទ្រង់(១សំាយ៉ូអែល ១៦:១៤)។ ពេលដែលអ្នកបម្រើរបស់ស្តេចសូលបានដឹងថា ទ្រង់មានបញ្ហានេះ ពួកគេយល់ថា តន្ត្រីនឹងជួយឲ្យទ្រង់ធូរព្រះទ័យ។ មានអ្នកបម្រើម្នាក់បានទៅហៅដាវីឌ ដែលជាអ្នកជំនាញខាងលេងស៊ុង ឲ្យចូលមកលេងថ្វាយស្តេច។ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើសូល  នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ(ខ.២៣)។ យើងស្រេកឃ្លានចង់បានភាពស្រស់ស្រាយ និងសេចក្តីសុខឡើងវិញ ពេលដែលយើងមានកំហឹង ការភ័យខ្លាច ឬទុក្ខព្រួយ។ ព្រះនៃព្រះគម្ពីរបរិសុទ្ធ ទ្រង់ជា “ព្រះនៃសេចក្តីសុខសាន្ត ឬសន្តិភាព”(ហេព្រើ ១៣:២០-២១) ជាព្រះដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់អស់អ្នក ដែលជឿលើព្រះអង្គ។…

Read article
មេរៀនអំពីការសរសើរដំកើង

បទគម្ពីរទំនុកដំកើង ជំពូក១៥០ មិនគ្រាន់តែបានបង្ហាញចេញ នូវការសរសើរដំកើង តាមរបៀបដ៏ប្រសើរប៉ុណ្ណោះទេ តែក៏បានបង្រៀនយើង  អំពីការសរសើរដំកើងព្រះអម្ចាស់ផងដែរ។ បទគម្ពីរនេះបានប្រាប់យើង អំពីទីកន្លែងដែលយើងត្រូវសរសើរដំកើង មូលហេតុដែលត្រូវសរសើរដំកើង របៀបដែលត្រូវសរសើរដំកើង និងអ្នកដែលយើងត្រូវសរសើរដំកើង។ យើងត្រូវសរសើរដំកើងព្រះ នៅទីណា? គឺនៅក្នុង “ទីបរិសុទ្ធ”របស់ទ្រង់ និង “នៅចន្លោះអាកាស”(ខ.១)។ ទោះយើងនៅកន្លែងណាក៏ដោយ ក៏យើងនៅតែអាចសរសើរដំកើងព្រះ ដែលបានបង្កើតអ្វីៗគ្រប់យ៉ាង។ ហេតុអ្វីបានជាយើងត្រូវសរសើរដំកើងព្រះ? ទីមួយ ដោយសារការអ្វីដែលព្រះអង្គបានធ្វើ ដោយ “ការឥទ្ធិឫទ្ធិរបស់ទ្រង់”។ ទីពីរ គឺដោយសារលក្ខណៈសម្បត្តិរបស់ព្រះ។ ជាក់ស្តែង អ្នកនិពន្ធទំនុកដំកើងបានសរសើរដំកើងព្រះ  ដែលមាន  “សណ្ឋានដ៏ធំប្រសើរ”(ខ.២)។ ព្រះអាទិករដ៏មានគ្រប់ចេស្តា ជាអ្នកទ្រទ្រង់ចក្រវាលទាំងមូល ឲ្យបន្តមានវត្តមាន។ តើយើងគួរសរសើរដំកើងដោយរបៀបណា? គឺដោយបន្លឺសម្លេង ដោយភាពស្រគត់ស្រគុំ ដោយភាពទន់ភ្លន់ ដោយភាពក្លៀវក្លា ដោយភាពស៊ីសង្វាក់ ដោយចិត្តក្លាហាន ដោយមិនបានត្រៀមទុកជាមុន ដោយគ្មានការភ័យខ្លាច។ និយាយរួម យើងអាចសរសើរដំកើងព្រះ តាមរបៀបជាច្រើន និងនៅគ្រប់កាលៈទេសៈ(ខ.៣-៥)។ តើនរណាគួរសរសើរដំកើងព្រះ? គឺ “ជីវិតទាំងឡាយដែលមានដង្ហើម”(ខ.៦)។ មនុស្សទាំងក្មេងចាស់ ទាំងអ្នកក្រ និងអ្នកមាន ទាំងអ្នកទន់ខ្សោយ…

Read article
មាន“ត្រី”ហែល​មក​​ហើយ

ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំនិងកូនប្រុសរបស់ខ្ញុំ បានសម្រាកលំហែរកាយជាមួយគ្នា ដោយមានការជិះកាណូត និងស្ទូចត្រី ក្នុងទន្លេម៉ាឌីសិន ក្នុងរដ្ឋមុនតាណា ដោយមានអ្នកនាំស្ទូចត្រីពីរនាក់ ដែលបើកកាណូតឲ្យយើង។ អ្នកនាំស្ទូចត្រី ដែលខ្ញុំបានជ្រើសរើស ជាអ្នកនេសាទ ដែលបានរស់នៅលើទឹកទន្លេពេញមួយជីវិត ហើយដឹងថា នៅទីណាមានត្រីត្រោតធំៗ។ គាត់ជាមនុស្សស្ងៀមស្ងាត់ ដែលមិនសូវនិយាយអ្វីច្រើនទេ ក្នុងពេលដែលគាត់នៅជាមួយយើង តែពាក្យសម្តីដ៏តិចតួចរបស់គាត់ បានធ្វើឲ្យដំណើរកម្សាន្តរបស់ខ្ញុំប្រកបដោយក្តីរីករាយ។ យើងក៏បានស្ទូចត្រី  ដោយប្រើនុយសិប្បនិម្មិត ក្នុងទឹកដែលមានរលក។ ភ្នែកខ្ញុំមើលមិនច្បាស់ដូចពីមុនទេ ហើយខ្ញុំចេះតែភ្លេចលើកផ្លែសន្ទូច ជាច្រើនដង។ អ្នកនាំស្ទូចត្រី គាត់ក៏មានវិញ្ញាណអត់ធ្មត់ផងដែរ ហើយគាត់បាននិយាយខ្សិបៗប្រាប់ខ្ញុំ ពេលគាត់ដឹងថា មានត្រីត្រោតមួយក្បាលកំពុងឡើងមកស៊ីនុយខ្ញុំហើយ។ ពេលខ្ញុំឮសម្លេងស៊ីញ៉ូរបស់គាត់ ខ្ញុំក៏បានលើកសន្ទូច ហើយជាប់បានត្រីត្រោតមួយក្បាល។ ជាញឹកញាប់ ខ្ញុំបានគិត អំពីអ្នកនាំស្ទូចត្រីរូបនោះ និងអំពីការដែលព្រះយេស៊ូវប្រកាស ដល់ពួកសាវ័កដែលជាអ្នកនេសាទត្រីថា “ពីនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ”(លូកា ៥:១០)។ មានមនុស្សជាច្រើននៅជុំវិញយើងកំពុងស្វែងរករបស់អ្វីមួយ ដែលវិញ្ញាណរបស់ពួកគេកំពុងស្រេកឃ្លាន ដោយមិនដឹងថា របស់នោះជាអ្វីទេ ដូចនេះ ជារៀងរាល់ថ្ងៃ មានឱកាសធំៗជាច្រើន កំពុងរង់ចាំឲ្យយើងបង្ហាញសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ  និងថ្លែងប្រាប់គេ អំពីក្តីសង្ឃឹមដែលយើងមានក្នុងព្រះគ្រីស្ទ ដែលនោះជាអ្វីដែលមនុស្សទំាងអស់កំពុងត្រូវការ។ បើមិនប្រយ័ត្នទេ យើងអាចបាត់ឱកាសទាំងនោះ។…

Read article
សម្រាកក្នុងព្រះ

មុនពេលកូនប្រុសច្បងរបស់ខ្ញុំទៅរៀននៅសកលវិទ្យាល័យ ក្រុមគ្រួសាររបស់ខ្ញុំបានដើរលេងជុំគ្នា នៅពេលឈប់សម្រាក។ ពេលយើងអង្គុយនៅកៅអីជួរខាងក្រោយ នៃព្រះវិហារតូចមួយ ដែលនៅក្បែរមាត់សមុទ្រ ចិត្តរបស់ខ្ញុំមានពេញដោយក្តីស្រឡាញ់ ខណៈពេលដែលខ្ញុំក្រឡេកមើលកូនទាំង៥នាក់របស់ខ្ញុំ ដែលអង្គុយតាមជួរដ៏មានរបៀប។ ខ្ញុំក៏បានអធិស្ឋានក្នុងចិត្តថា “ព្រះអម្ចាស់ សូមការពារ ហើយជួយពួកគេឲ្យប្រកបស្និទ្ធស្នាលនឹងព្រះអង្គ”។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានគិតអំពីសំពាធ និងការលំបាក ដែលពួកគេម្នាក់ៗជួបផងដែរ។ បទទំនុកបរិសុទ្ធចុងក្រោយ ដែលយើងច្រៀងក្នុងកម្មវិធីថ្វាយបង្គំថ្ងៃនោះ គឺមានវគ្គបន្ទរដែលចាក់ចុចចិត្ត ដែលបានប្រើពាក្យពេចន៍ ក្នុងបទគម្ពីរ ២ធីម៉ូថេ ១:១២។ យើងបានបន្លឺសម្លេងច្រៀងថា “តែ ខ្ញុំស្គាល់ព្រះ ដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចថែរក្សា បញ្ញើដែលខ្ញុំផ្ញើទុកនឹងទ្រង់ រហូតដល់ថ្ងៃនោះកាលណា”។ បទចម្រៀងនេះ បាននាំឲ្យខ្ញុំមានសន្តិភាពក្នុងចិត្ត ដោយបានធានាដល់ខ្ញុំថា ព្រះទ្រង់នឹងថែរក្សាព្រលឹងវិញ្ញាណរបស់ពួកគេ។ អស់រយៈពេលជាច្រើនឆ្នាំក្រោយមក ជួនកាល ក្នុងចំណោមកូនរបស់ខ្ញុំ មានកូនខ្លះបានវង្វេងចេញពីព្រះ ហើយក៏មានពេលដែលកូនខ្លះទៀត បានប្រឆាំងបះបោរនឹងព្រះយ៉ាងខ្លាំង។ ជួនកាល ខ្ញុំឆ្ងល់អំពីភាពស្មោះត្រង់របស់ព្រះ។ តែពេលនោះ ខ្ញុំនឹកចាំអំពីលោកអ័ប្រាហាំ។ គាត់ធ្លាប់ជំពប់ដួល តែគាត់មិនដែលខាននឹងទុកចិត្តលើព្រះបន្ទូលសន្យា ដែលគាត់បានទទួលពីព្រះឡើយ(លោកុប្បតិ្ត ១៥:៥-៦ រ៉ូម ៤:២០-២១)។ ក្នុងអំឡុងពេលជាច្រើនឆ្នាំ នៃការរង់ចាំ និងប្រព្រឹត្តខុស…

Read article
ក្តីសង្ឃឹម ក្នុងពេលឈឺចាប់

ពេលខ្ញុំបើកព្រះគម្ពីរ មើលបទគម្ពីរយេរេមា ជំពូក១ ដល់ជំពូក៤ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបទគម្ពីរទាំងនោះ ដែលនិយាយអំពី “សេចក្តីសង្ឃឹម ក្នុងពេលទួញយំ”។ ខ្ញុំស្ទើរតែស្រក់ទឹកភ្នែក។ ខ្ញុំបានអានបទគម្ពីរនេះចំពេលល្អណាស់ គឺនៅពេលដែលខ្ញុំកំពុងឆ្លងកាត់រដូវកាលនៃការទួញយំ ដោយសារម្តាយរបស់ខ្ញុំបានលាចាកលោក។ កាលពីថ្ងៃអាទិត្យ ខ្ញុំក៏មានអារម្មណ៍ដូចនេះផងដែរ បន្ទាប់ពីបានស្តាប់ឮលោកគ្រូគង្វាលរបស់ខ្ញុំ អធិប្បាយព្រះបន្ទូល អំពី “ក្តីអំណរ ក្នុងពេលរងទុក្ខ” ដែលផ្អែកទៅលើបទគម្ពីរ ១ពេត្រុស ១:៣-៩។ គាត់បានលើកឡើង អំពីការស្លាប់របស់ឪពុកគាត់ ដែលមានរយៈពេលមួយឆ្នាំហើយ។ ការអធិប្បាយរបស់គាត់ គឺមានន័យសម្រាប់មនុស្សជាច្រើន តែក៏ជាអំណោយ ដែលព្រះបានប្រទានដល់ខ្ញុំផងដែរ។ ព្រះទ្រង់បានប្រើការប៉ះពាល់ចិត្តពេលនោះ និងនៅពេលក្រោយៗទៀត អមដោយបទគម្ពីរ ដើម្បីបង្ហាញថា ព្រះអង្គនឹងមិនទុកឲ្យខ្ញុំ នៅទួញយំតែម្នាក់ឯងទេ។ ទោះបីជាទុក្ខព្រួយធ្វើឲ្យយើងពិបាកទ្រាំក៏ដោយ ក៏ព្រះទ្រង់នៅតែមានវិធីរំឭកយើងថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច។ ពេលដែលពួកអ៊ីស្រាអែលត្រូវបានគេនិរទេស ចេញពីទឹកដីសន្យា ដោយសារពួកគេមិនស្តាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏បានបង្ហាញថា ព្រះអង្គមានវត្តមាននៅជាមួយពួកគេជានិច្ច ដោយព្រះអង្គបានចាត់ពួកហោរា ដែលមានដូចជាលោកយេរេមាជាដើម ដើម្បីនាំឲ្យពួកគេមានក្តីសង្ឃឹម គឺសង្ឃឹមថា ពួកគេនឹងមានការផ្សៈផ្សាជាមួយព្រះអង្គឡើងវិញ ដោយសារការប្រែចិត្តចេញពីបាប។ ពេលពួកជំនុំកំពុងឆ្លងកាត់ការល្បងល ព្រះអង្គក៏បានបង្ហាញថា ព្រះអង្គគង់នៅជាមួយពួកគេ គឺបង្ហាញតាមរយៈសហគមន៍នៃអ្នកជឿព្រះ ដែល…

Read article
ការជម្រុះភាពល្វីងជូរចត់

ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ គ្រួសាររបស់អ្នកស្រីខូរី ធែន ប៊ូម(Corrie ten Boom) មានអាជីវកម្មផលិតនាឡិការ នៅប្រទេសហូឡង់ ហើយពួកគេបានព្យាយាមការពារគ្រួសារជនជាតិយូដា ឲ្យរួចពីការតាមប្រហាររបស់ពួកអាឡឺម៉ង់។ ទីបំផុត គេក៏បានបញ្ជូនក្រុមគ្រួសាររបស់អ្នកស្រី ខូរី ទៅមន្ទីរប្រមូលផ្តុំ ដែលនៅទីនោះបានតែ១០ថ្ងែ ឪពុករបស់គាត់បានលាចាកលោក។ បេតស៊ី(Betsie)ប្អូនស្រីរបស់គាត់ ក៏បានស្លាប់ក្នុងជំរុំនោះផងដែរ។ ក្តីជំនឿរបស់ប្អូនស្រីគាត់ បានជួយពង្រឹងជំនឿរបស់គាត់ ពេលអ្នកទាំងពីរកំពុងជាប់ឃុំជាមួយគ្នា។ ក្តីជំនឿនោះបាននាំឲ្យអ្នកស្រីខូរី មានការអត់ទោស ចំពោះពួកមនុស្សដ៏សាហាវព្រៃផ្សៃ ដែលជាអ្នកយាមក្នុងគុក ដែលគេបានដាក់ក្រុមគ្រួសារគាត់។ សេចក្តីសម្អប់ និងគំនុំ ដែលចង់សងសឹកបានបន្តបំផ្លាញជីវិតមនុស្សជាច្រើន បន្ទាប់ពីគេបានបិទជំរុំប្រមូលផ្តុំនោះ ពេលសង្រ្គាមចប់ តែអ្នកស្រីខូរីបានដឹងអំពីការពិត ដែលក្នុងនោះ សេចក្តីសម្អប់ធ្វើឲ្យអ្នកដែលស្អប់គេ មានការឈឺចាប់ ខ្លាំងជាងអ្នកដែលគេស្អប់ទៅទៀត ទោះបីជាគេមានហេតុផលយ៉ាងណាក៏ដោយ។ យើងមានឱកាសស្រឡាញ់ខ្មាំងសត្រូវរបស់យើង ហើយសម្រេចចិត្តអត់ទោសឲ្យគេ ដូចអ្នកស្រីខូរីដែរ។ ការអត់ទោស មិនបានធ្វើឲ្យទង្វើខុស ក្លាយជាត្រូវទេ តែពេលដែលយើងអត់ទោស  យើងបង្ហាញ  ឲ្យលោកិយស្គាល់ព្រះគ្រីស្ទ។ “ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ”(អេភេសូរ ៤:៣២)។ ព្រះទ្រង់នឹងជួយឲ្យយើងជម្រុះសេចក្តីសម្អប់ និងកំហឹងចោល ពេលដែលយើងប្រែចិត្ត…

Read article
បទចម្រៀងកំសត់

ថ្ងៃមួយ ក្នុងខែវិច្ឆិការ ឆ្នាំ១៩៦៣ លោកប្រាយអិន វីលសិន(Brian Wilson) និងម៉ៃ ឡោ(Mike Love) ដែលជាសមាជិកក្រុមចម្រៀងដឺប៊ីជ ប៊យ(the Beach Boys)  បាននិពន្ធបទចម្រៀងមួយបទ ដែលមានលក្ខណៈខុសពីបទចម្រៀងមុខៗរបស់ក្រុមនេះ ដែលច្រើនតែមានចង្វាក់លឿន។ បទចម្រៀងនោះ ជាបទសោកសង្រេង ដែលរៀបរាប់អំពីស្នេហាដែលបានបាត់បង់ទៅ។ ក្រោយមក លោកម៉ៃបានមានប្រសាសន៍ថា “ការបាត់បង់ស្នេហា គឺនាំឲ្យមានការឈឺចាប់ណាស់។ ទំនាក់ទំនងនោះមានចំណុចល្អតែនៅពេលដំបូង ដែលអ្នកទាំងពីរបានទទួលសេចក្តីស្រឡាញ់ពីគ្នា”។ ពួកគេក៏បានដាក់ចំណងជើងឲ្យបទចម្រៀងនេះថា “កម្តៅព្រះអាទិត្យ”។ តាំងពីសម័យបុរាណមក ទុក្ខព្រួយបានធើ្វជាកត្តាដែលនាំឲ្យអ្នកនិពន្ធតែងបទចម្រៀងកំសត់ៗ។ ស្តេចដាវីឌបាននិពន្ធទំនុកដំកើងជាច្រើនបទ ដែលក្នុងចំណោមនោះ ទ្រង់បានតែងទំនុកដំកើងមួយចំនួន នៅពេលដែលទ្រង់មានការបាត់បង់ដ៏ឈឺចាប់។ បទទំនុកដំកើង ជំពូក៦  មិនបានប្រាប់យើង  អំពីហេតុការណ៍ដែលបានបណ្តាលចិត្តទ្រង់ ឲ្យតែងទំនុកមួយនេះទេ តែបាននិយាយអំពីទុក្ខសោកជាច្រើន។ គឺដូចដែលទ្រង់បានរៀបរាប់ថា “ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ។ ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ ក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ”(ខ.៦-៧)។ តែទំនុកមួយនេះ មិនទាន់ចប់តែត្រឹមប៉ុណ្ណេះទេ។ ស្តេចដាវីឌស្គាល់ការឈឺចាប់ និងការបាត់បង់ តែទ្រង់ក៏ស្គាល់ការកម្សាន្តចិត្តរបស់ព្រះផងដែរ។ បានជាទ្រង់ពោលថា ព្រះអម្ចាស់បានស្តាប់ពាក្យដែលទ្រង់ទូលអង្វរហើយ…

Read article