You are here:
គ្រាន់តែទុកចិត្តប៉ុណ្ណោះ

នៅសហរដ្ឋអាមេរិក ការនាំកូនទៅជួបគ្រូពេទ្យ អាចជាបទពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍។ ក្នុងបន្ទប់រង់ចាំ មានរបស់របរក្មេងលេងជាច្រើន ដែលកូនរបស់ខ្ញុំអាចលេង ហើយក៏មានទស្សនាវដ្តីកុមារ សម្រាប់ឲ្យខ្ញុំអានឲ្យពួកគេស្តាប់ផងដែរ។ ដូចនេះ យើងធ្វើដំណើរទៅជួបពេទ្យ ដែលនៅឆ្ងាយពីផ្ទះបន្តិច ក៏មិនអីដែរ។ ប៉ុន្តែ ពេលដែលខ្ញុំនាំពួកគេចូលទៅជួបពេទ្យ តាមការណាត់ជួប អ្វីៗមានការផ្លាស់ប្តូរភ្លាម។ មិនយូរប៉ុន្មាន ការសប្បាយក៏បានប្រែក្លាយជាការភ័យខ្លាច ពេលដែលគ្រូពេទ្យចូលមករកពួកគេ ដោយមានកាន់ម្ជុល និងសឺរាំង សម្រាប់ចាក់ថ្នាំ។ ពេទ្យចូលមកកាន់តែជិត ពួកគេឱបករខ្ញុំកាន់តែខ្លាំង។ ពួកគេតោងខ្ញុំជាប់ដូចនេះ ដើម្បីទទួលការកម្សាន្តចិត្ត ប្រហែលជាសង្ឃឹមថា ខ្ញុំនឹងជួយពួកគេ តែមិនដឹងថា ការចាក់ថ្នាំនោះ គឺជាការជួយពួកគេទេ។ ជួនកាល ក្នុងលោកិយដែលបានធ្លាក់ចូលក្នុងអំពើបាប មនុស្សជាតិបានចាកចេញ  ពីកន្លែងដែលមានសន្តិភាព  និងភាពស្ងប់ស្ងាត់ចូលទៅក្នុងពិភពនៃបញ្ហាដ៏ឈឺចាប់។ ត្រង់ចំណុចនេះ យើងសួរថា “តើខ្ញុំត្រូវឆ្លើយតប ចំពោះបញ្ហាដោយរបៀបណា?” យើងប្រហែលជាមានការភ័យខ្លាច ហើយឆ្ងល់ថា ហេតុអ្វីព្រះទ្រង់បានអនុញ្ញាតឲ្យការនេះកើតឡើង ចំពោះយើង ពុំនោះទេ យើងអាចទុកចិត្តថា ក្នុងពេលដែលយើងមានបញ្ហា ទ្រង់កំពុងធ្វើកិច្ចការរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់យើង នៅចុងបញ្ចប់ ទោះយើងមានការឈឺចាប់ក៏ដោយ។ ដើម្បីជម្នះការភ័យខ្លាច ចូរយើងនឹកចាំ បទគម្ពីរទំនុកដំកើង ដែលបានចែងថា…

Read article
អ្នកបញ្ចាំងពន្លឺ

ភូមិរីជូកានជាភូមិដ៏តូចមួយ ដែលមានភាពកក់ក្តៅ នៅប្រទេសនរវេយ ជាកន្លែងដ៏សប្បាយរីករាយ គួរឲ្យចង់រស់នៅ លើកលែងតែក្នុងរដូវរងារ ដែលមិនមានពន្លឺព្រះអាទិត្យអស់ជាច្រើនខែ។ ភូមិនេះមានទីតាំង ក្នុងជ្រលងភ្នំមួយ នៅជើងភ្នំហ្គូស្តាតូភេន ដ៏ខ្ពស់ត្រដែត បានជារៀងរាល់ឆ្នាំ ភូមិនេះមិនបានទទួលពន្លឺថ្ងៃដោយផ្ទាល់ អស់រយៈពេលកន្លះឆ្នាំ។ អ្នកភូមិបាននាំគ្នាគិតចង់ដាក់កញ្ចក់ នៅលើកំពូលភ្នំ ដើម្បីឲ្យចាំងពន្លឺថ្ងៃចូលភូមិរបស់ពួកគេ តាំងពីយូរមកហើយ។ ប៉ុន្តែ គំនិតនេះ មិនអាចឲ្យគេអនុវត្តតាមបាន។  តែក្នុងឆ្នាំ ២០០៥ មានសិល្បៈករក្នុងភូមិម្នាក់ បានចាប់ផ្តើម “គម្រោងកញ្ចក់” ដើម្បីនាំអ្នកភូមិទាំងនោះ ឲ្យរួមគ្នាធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត។ ៨ឆ្នាំក្រោយមក ក្នុងខែតុលា ឆ្នាំ២០១៣ គេក៏បានចាប់ផ្តើមដាក់កញ្ចក់ឲ្យមានដំណើរការ។ អ្នកភូមិក៏បានទៅប្រមូលផ្តំគ្នា ក្នុងទីលានភូមិ ដើម្បីទទួលពន្លឺដែលបានចាំងពីពន្លឺថ្ងៃនោះ។ បើយើងងាកមកគិត ក្នុងន័យខាងវិញ្ញាណវិញ យើងឃើញថា ភាគច្រើននៃតំបន់ក្នុងពិភពលោក មានលក្ខណៈមិនខុសពីភូមីរីយូកានទេ ព្រោះតំបន់ទាំងនោះមានបញ្ហាដែលគរដូចភ្នំដ៏ខ្ពស់ ដែលបាំងមិនឲ្យពន្លឺរបស់ព្រះយេស៊ូវ ចាំងចូលបាន។ ប៉ុន្តែ ព្រះទ្រង់នៅតែប្រើយុទ្ធសាស្ត្រ ចាត់កូនរបស់ទ្រង់ជាច្រើន ឲ្យចេញទៅនាំពន្លឺចូលក្នុងតំបន់ទាំងនោះ គឺមិនខុសពីកញ្ចក់ដែលចាំងពន្លឺថ្ងៃចូលភូមិដែលត្រូវការពន្លឺនោះឡើយ។ លោកយ៉ូហានបាទ្ទីស ស្ថិតក្នុងចំណោមអ្នកដែលទ្រង់បានចាត់ទៅនោះ។ គាត់បានមកសម្រាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីព្រះយេស៊ូវ ដែលជាពន្លឺ ដល់ “អ្នកដែលកំពុងរស់នៅក្នុងភាពងងឹត…

Read article
គ្រួសារនៃសេចក្តីជំនឿ

ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ថ្នាក់រៀនព្រះគម្ពីរសម្រាប់អ្នកបាត់បង់ប្តីឬប្រពន្ធ នៅព្រះវិហាររបស់ខ្ញុំ បានក្លាយជាគ្រួសារមួយ ដែលមានចំណងដ៏ជិតស្និទ្ធ សម្រាប់មនុស្សជាច្រើន ដែលបានបាត់បង់ប្តីឬប្រពន្ធ ដោយសារការលែងលះគ្នា ឬដោយសារប្តីឬប្រពន្ធបានស្លាប់។ ពេលដែលគ្នាយើងណាម្នាក់ ចង់ផ្លាស់ប្តូរទីលំនៅ យើងក៏បានជួយរៀបអីវ៉ាន់ដាក់ក្នុងប្រអប់ឲ្យគាត់ ជួយសែងគ្រឿងសង្ហារឹម និងផ្តល់អាហារឲ្យគាត់។ គ្មានសមាជិកណាម្នាក់ធ្វើពិធីខួបកំណើត ឬចំណាយពេលថ្ងៃឈប់សម្រាកដោយភាពឯកកោដូចមុនទៀតឡើយ ដោយសារក្តីជំនឿ និងមិត្តភាពយើងបានរួមគ្នា ក្លាយជាទំនាក់ទំនងដ៏ជាប់លាប់ ដែលមានការលើកទឹកចិត្ត។ គ្នាយើងជាច្រើននាក់ ដែលបានបង្កើតចំណងមិត្តភាពជាមួយគ្នា ក្នុងពេលដែលមានទុក្ខលំបាក កាលពី៣ទសវត្សរ៍មុន បានបន្តមានភាពរីកចម្រើន ព្រមទាំងបន្តជួយទ្រទ្រង់បុគ្គល និងក្រុមគ្រួសារដទៃទៀត ក្នុងពេលសព្វថ្ងៃផងដែរ។ សំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើរទៅអ្នកដើរតាមព្រះយេស៊ូវ ក្នុងក្រុងថែស្សាឡូនិច ក៏បានបង្ហាញឲ្យយើងឃើញទំនាក់ទំនងដែលជួយជ្រោងគ្នាឡើង ក្នុងគ្រួសារនៃព្រះផងដែរ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ក្នុងសំបុត្រនោះថា “យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ”(១ថែស្សាឡូនិច ២:៧)។  “ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អពីព្រះ មកអ្នករាល់គ្នា ដោយខំធ្វើការទាំងយប់ទាំងថ្ងៃ”(ខ.៩)។ “ដូចជាអ្នករាល់គ្នាដឹងហើយថា យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានិមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន និងកំសាន្តចិត្តផង”(ខ.១១)។ សាវ័កប៉ុល និងគូកនការងាររបស់គាត់…

Read article
យុត្តិធម៌ និងសេចក្តីមេត្តា

ពេលដែលជនជាប់ចោទ ឈរនៅចំពោះមុខចៅក្រម គឺមានន័យថា គាត់នឹងត្រូវជាប់ទោស ឬរួចខ្លួន តាមការសម្រេចក្តីរបស់អង្គជំនុំជម្រះ។ បើជនជាប់ចោទជាមនុស្សស្លូតត្រង់ នោះតុលាការជាកន្លែងដែលគាត់ពឹងអាង។ តែបើគាត់មានទោស នោះគេរំពឹងថា តុលាការនឹងដាក់ទោសគាត់ ឲ្យសមនឹងកំហុស។ ក្នុងព្រះគម្ពីរណាហ៊ុម យើងឃើញថា ព្រះទ្រង់ជាទីជ្រកកោន និងហើយទ្រង់ក៏ជាចៅក្រមផងដែរ។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក”(១:៧)។ ប៉ុន្តែ បទគម្ពីរនេះក៏បានចែងផងដែរថា “ទ្រង់នឹងរំលីងទីកន្លែងរបស់ពួកតតាំងដោយទឹកជន់ហូរលិច ហើយនឹងដេញពួកខ្មាំងសត្រូវទ្រង់ទៅក្នុងទីងងឹត”(ខ.៨)។ កាលពីជាង១០០ឆ្នាំមុន ទីក្រុងនីនីវេបានប្រែចិត្ត បន្ទាប់ពីលោកយ៉ូណាសបានទៅប្រកាស ដល់ប្រជាជននៅទីនោះ អំពីការអត់ទោសរបស់ព្រះ ហើយទឹកដីពួកគេក៏បានរួចពីការជំនុំជម្រះរបស់ទ្រង់(យ៉ូណាស ៣:១០)។ ប៉ុន្តែ ក្នុងសម័យហោរ៉ាណាហ៊ុម ទីក្រុងនីនីវេបានរៀបគម្រោង “ធ្វើការអាក្រក់ ទាស់ប្រឆាំងនឹងព្រះអម្ចាស់”(ណាហ៊ុម ១:១១)។  ក្នុងជំពូក៣  លោកណាហ៊ុមបានរៀបរាប់ជាលម្អិត អំពីសេចក្តីអន្តរាយ ដែលនឹងកើតឡើង នៅទីក្រុងនីនីវេ។ មនុស្សជាច្រើនបានគិតថា ព្រះមានដំណោះស្រាយតែមួយប៉ុណ្ណោះ សម្រាប់មនុស្សជាតិ គឺគ្មានដំណោះស្រាយអ្វីផ្សេងទេ។ ពួកគេគិតថា ទ្រង់បរិសុទ្ធ ហើយសព្វព្រះទ័យនឹងដាក់ទោសយើងតែប៉ុណ្ណោះ ពុំនោះទេ ទ្រង់មានពេញដោយក្តីមេត្តា ហើយសព្វព្រះទ័យនឹងបង្ហាញសេចក្តីសប្បុរសដល់មនុស្ស គឺមិនជំនុំជម្រះពួកគេឡើយ។ តាមពិត ទ្រង់ជាចៅក្រម ហើយក៏ជាទីជ្រកកោនផងដែរ។…

Read article
ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះគ្រីស្ទ

ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះគ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ។-កាឡាទី ២:២០

Read article
ដ្បិតគឺដោយព្រះគុណ…

ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ។-អេភេសូរ ២:៨

Read article