You are here:
ផ្លោះរបងថ្ម

លោក​ពលបាល រីឆាត ឃើកលែន(Richard KirkLand) ជា​ទាហាន​របស់​កង​ទ័ព​សហព័ន្ធ ក្នុង​សម័យ​សង្រ្គាម​ស៊ីវិល​របស់​អាមេរិ​ក​(ឆ្នាំ ១៨៦១-១៨៦៥)។ ពេល​កង​ទ័​ពសហភាព​ទទួល​បរា​ជ័យ នៅ​ក្នុង​ការ​វាយ​សម្រុក​ចូល​ភ្នំ​ម៉ារី ហាយ ក្នុង​អំឡុង​ពេល​សង្រ្គាម​នៅ​ហ្វ្រេដឺរីក​បឺក មាន​ទាហាន​ជា​ច្រើន​បាន​របួស ហើយ​ត្រូវ​គេទុ​កចោ​ល ក្នុង​ទឹក​ដី​ដែល​នៅច​ន្លោះគូ​រស​ត្រូ​វទាំ​ងពី​រ ដូច​នេះ លោក​ឃើក​លែន​ក៏​បាន​សុំ​ការ​អនុញ្ញាត ចូល​ទៅ​ជួយ​សង្រ្គោះ​ពួ​ក​គេ។ គាត់​បាន​ប្រមូល​ដប​ទឹក ហើយ​ផ្លោះរបង​ថ្ម ទៅ​ជួយ​ទាហាន​ណា​ដែល​គាត់​ឃើញ​មុន​គេ។ គេ​បា​ន​ហៅ​គាត់ថា​ “ទេវតា​នៃម៉ា​រី ហាយ” នៅ​ពេល​ដែល​គាត់​បាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ផ្ទាល់​ខ្លួន​ ដើម្បី​បង្ហាញ​នូវ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​គ្រីស្ទ ដល់​ទាហាន​របស់​សត្រូវ។ មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​នឹង​ត្រូ​វ​ទៅ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ ក្នុង​សមរ​ភូមិ​ខាង​សាច់​ឈាម តែ​ទន្ទឹម​នឹង​នោះ ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ យើង​អាច​រក​ឃើញ​មនុ​ស្ស​ជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​យើង ដែល​កំពុង​រង​ទុក្ខ​វេទ​នា ដោយសារ​ភាព​ឯក​កោ ការបា​ត់​បង់ បញ្ហា​សុខ​ភាព និង​អំពើ​បាប។ ប្រហែល​ជា​មាន​សម្លេង​រំខាន​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​យើង​មិនអាចឮពួកគេស្រែកដង្ហើយរក​សេចក្តីមេត្តា ការកម្សាន្តចិត្ត សេចក្តីសង្ឃឹម និងជំនួយ។ លោក​ឃើកលែន​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​អ្នក​ដទៃ ដូច​ព្រះគ្រី​ស្ទ​ដែរ ជា​គំរូ​នៃ​ការ​អនុវត្ត​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​យេស៊ូវ ​ដែល​បាន​បង្គា​ប់ឲ្យ “ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន​ឯង”(ម៉ាថាយ ៥:៤៤)។ ត្រង់​ចំណុ​ចនេះ សាវ័ក​ប៉ុល​បាន​ដង​ស្រង់​បទ​គម្ពីរ សុភាសិត ២៥:២១ “បើ​សិន​ណា​ជា​ខ្មាំងសត្រូវ​អ្នក​ឃ្លាន នោះ​ចូរ​ឲ្យ​គេ​បរិភោគ​ចុះ បើ​គេ​ស្រេក…

Read article
ចូរស្ងប់រំងាប់

ខ្សែ​ភាព​យន្ត ដែ​ល​មាន​ចំណង​ជើង​ថា រទេះ​អគ្គី ជា​រឿង​ដែល​បានរំ​ឭក​ដល់​ដំណើរ​ជីវិត​របស់​លោក​អេរិក លីឌែល(Eric Liddle) ដែលជា​កីឡា​ករ​ដែល​បាន​ទទួ​ល​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​អូឡាំ​ពិក​ឆ្នាំ​១៩២៤ នៅ​ទីក្រុង​បារីស មុន​ពេល​គា​ត់​ចេញ​ទៅ​ធ្វើការ​ជា​បេសក​ជន នៅ​ប្រទេស​ចិន។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​ដែល​សង្រ្គាម​លោក​លើក​ទីពីរ​បាន​ផ្ទុះឡើ​ង លោក​លីឌែល​ក៏បា​ន​បញ្ជូន​គ្រួសារ​គាត់ ទៅ​រក​កន្លែង​សុវត្តិ​ភាព ក្នុង​ប្រទេស​កាណាដា តែ​គាត់​នៅ​បន្ត​រស់​នៅ​ក្នុង​ប្រទេស​ចិន។ មិនយូរប៉ុន្មាន គេក៏បានចាប់លោកលីឌែល និងបេសកជនបរទេស​ដទៃ​ទៀត ដាក់​ក្នុង​ជំរុំ​ឃុំ​ឃាំង​របស់​ប្រទេស​ជប៉ុន។ បន្ទាប់​ពី​គាត់​បាន​រស់​នៅ​ក្នុង​មន្ទី​ឃុំឃាំង អស់​រយៈ​​ពេល​ជា​ច្រើន​ខែ​ក្រោយ​មក គាត់​ក៏​បាន​មានប​ញ្ហាសុខ​ភាព​ ហើយ​គ្រូ​ពេទ្យពិ​និត្យ​ឃើញ​ថា គាត់​ប្រហែល​ជា​មាន​សាច់​​ដុះ​ក្នុង​ខួរ​ក្បាល។ ជា​រៀង​រាល់​ពេល​ល្ងាច​ថ្ងៃ​អាទិត្យ មាន​ក្រុម​ភ្លេង​មួយ​ក្រុម បានមក​លេង​ភ្លេង​នៅ​ក្បែរ​មន្ទី​រ​ពេទ្យ ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​គេលេង​បទ “ចូរ​ស្ងៀម​នៅ ឱ​វិញ្ញាណ​ខ្ញុំ​អើយ”។ ខ្ញុំ​គិត​ថា ពេលដែ​ល​គាត់កំ​ពុង​ស្តាប់​បទ​នេះ គាត់​ក៏​ប្រាកដ​ជា​ជញ្ជឹង​គិត អំពី​អត្ថ​ន័យ​នៃ​បទ​នេះ ដែលមាន​ខ្លឹម​សារ​​ដូច​តទៅ​នេះ​ថា ចូរ​ស្ងប់​រំងាប់ ឱ​វិញ្ញាណ​ខ្ញុំអើយ : ពេលវេ​លា​កន្ល​ងទៅ​យ៉ាង​ឆាប់​រហ័ស / តើ​ពេល​ណា យើង​នឹង​បាន​ទៅ​នៅជា​មួយ​ព្រះអម្ចាស់​ជា​រៀង​រហូត / ពេល​ដែល​ការ​ខក​ចិត្ត ​ការសោក​សង្រេង និង​ការ​ភ័យ​ខ្លាចរ​លាយ​បាត់​អស់ / ចូរ​បំភ្លេច​ទុក្ខ​ព្រួយ ក្តី​អំណរ​របស់​ក្តី​ស្រឡាញ់​កើត​មាន​ជាថ្មី / ចូ​រ​ស្ងប់​រំងាប់ ឱវិ​ញ្ញាណ​ខ្ញុំ​អើយ…

Read article
នរណានិយាយការពិត?

ក្នុង​អំឡុង​ពេល​នៃយុ​ទ្ធ​នា​ការ​ឃោសនា​បោះឆ្នោ​ត ជ្រើស​រើស​ប្រធានា​ធិបតី​នៃ​សហ​រដ្ឋ​អាមេរិក ទូរទស្សន៍​ទាំង​ឡាយ​បាន​ផ្សាយ​អំពី​ការ​ថ្លែង​សន្តរ​កថា និង​កិច្ច​ពិភាក្សា​តទល់ ដែល​ច្រើន​តែ​រាប់​បញ្ចូល “ការ​ពិនិត្យ​រក​មើល​ការ​ពិត” ដោយ​អ្នក​វិភាគ ដែល​ធ្វើ​ការ​ប្រៀប​ធៀប​សន្ត​រក​ថា​របស់​បេ-កជន ដែល​ឈរ​ឈ្មោះជា​ប្រធានា​ធិបតី នឹង​ប្រវត្តិ​ពិត​របស់​ពួក​គេ ដើម្បី​ឲ្យ​ប្រជា​ជន​បាន​ដឹង ថា​ពួ​ក​គេកំពុង​និយាយ​ការ​ពិត ឬ​និយាយ​​ប្រឌិត ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន? សាវ័​ក​យ៉ូហាន​បាន​កត់​ទុក​ អំពី​ការ​សន្ទ​នា​រវាង​ព្រះ​យេស៊ូវ ជាមួ​យនឹ​ង​មនុស្ស​មួយ​ក្រុម ដែល​ជឿ​ថា ព្រះ​យេស៊ូវ​​កំពុ​ង​មាន​បន្ទូល​​កុហក់ អំពី​ព្រះ​អង្គ​ទ្រង់។ ពេល​នោះ​ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​គេ​ថា “បើ​​អ្នក​​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច”(យ៉ូហាន ៨:៣១-៣២)។ ពួក​គេ​​ទូ​ល​ថា យើង​​រា​ល់​​​គ្នា​​ជា​​ពូជ​​លោក​អ័ប្រាហាំ ក៏​​មិន​​ដែល​ធ្វើ​ជា​បាវ​បំរើ​របស់​អ្នក​ណា​ឡើយ “ម្តេច​ក៏​អ្នក​ថា យើង​នឹង​បាន​រួច​ដូច្នេះ”(ខ.៣៣)។ ពេល​ដែល​ការ​សន្ទនា​ចេះ​​តែ​បន្ត ព្រះ​យេស៊ូវ​នៅ​តែ​មាន​បន្ទូល​ថា ព្រះ​អ​ង្គ​ពិ​តជា​បាន​ប្រាប់​ការ​ពិត​មែន​(ខ.៣៤,៤០,៤៥-៤៦,៥១)។ អ្នក​ខ្លះ​ជឿព្រះ​អង្គ តែ​អ្នក​ផ្សេង​ទៀត នៅ​តែ​ខឹង​នឹង​ព្រះ​អង្គ ហើយ​មិន​​ព្រម​ជឿ។ សព្វ​ថ្ងៃ​នេះ កិច្ច​ពិភាក្សា​តទល់​នេះ នៅ​តែ​បន្ត​មាន។ អ្នក​ដែល​ប្រឆាំង​នឹ​ង​ព្រះយេស៊ូវ ក្នុង​សម័យ​នេះ បាន​ព្យាយាម​និយាយ​បង្ខូច​ព្រះ​បន្ទូល​របស់​អង្គ ហើយ​លើក​ហេតុ​ផល​ថា ព្រះ​អង្គ​បា​ន​មាន​បន្ទូល​កុហក់។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាក​ដថា​” ហើយ​ព្រះអ​ង្គស​ន្យា​ថា ព្រះ​អង្គ​នឹង​ប្រទាន​នូវ​សេរី​ភាព ដែល​យើង​អាច​រក​បាន​តែ​នៅ​ក្នុ​ងព្រះអង្គ​ប៉ុណ្ណោះ។ ការ​កត់​ត្រា​រប​ស់​ព្រះគ​ម្ពីរ អំពី​ដំណើរ​ជីវិត​របស់​ព្រះយេ​ស៊ូវ គឺ​សក្តិ​សម​នឹ​ង​ឲ្យ​យើង “ពិនិត្យ​រក​មើល​ការ​ពិត”…

Read article
គំរូនៃសេចក្តីស្រឡាញ់

មាន​ស្លោក​មួយ​ឃ្លា​ពោល​ថា “គេ​អាច​កាត់​សេចក្តី​ថា យើង​មាន​ចិត្ត​ល្អ ឬ​ចិត្ត​អាក្រក់ មិន​មែន​ដោយ​សារ​យើង​មាន​សេចក្តី​ស្រឡាញ់​ច្រើន​ប៉ុណ្ណា​ឡើយ តែ​ដោយ​សារ​អ្នក​ដទៃ​បាន​ស្រឡាញ់​យើង​ខ្លាំង​ប៉ុណ្ណា​ទៅ​វិ​ញ​ទេ”។ ពាក្យ​ស្លោក​នោះ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ខ្សែ​ភាព​យន្ត ដែល​មាន​ចំណង​ជើង​ថា មេ​ធ្មប់​នៃ​នគរ​អូហ្ស។ ខ្ញុំ​ឃើញ​គេ​ដាក់​តាំង​ពាក្យ​ស្លោក​នោះ   នៅ​លើ​ជញ្ជាំង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ។ គេ​ប្រហែល​ជា​យល់​ថា​រឿងមេធ្មប់​នៃ​នគរអូហ្ស ជា​រឿង​ដ៏​ល្អមួ​យហើយ​ ប៉ុន្តែ វា​មិន​មែន​ជាប្រភព​នៃ​ការ​បង្រៀន​ខាង​វិញ្ញាណ ដែល​យើង​អាច​ជឿ​ទុក​ចិត្ត​បាន​នោះ​ឡើយ​។ ដ្បិត​ព្រះទ្រ​ង់​មាន​សេចក្តី​បង្រៀន ដែល​ផ្ទុយ​ពី​ពាក្យ​ស្លោក​នេះ។ ព្រះ​អង្គ​បា​នប្រទាន​ក្រឹត្យ​វិន័យ​ធំ​ៗ​ពី​រ គឺ​ឲ្យ​ស្រឡាញ់​ព្រះ​អង្គ​ជា​ទី​មួយ ហើយ​ស្រឡាញ់​អ្នក​ដទៃ​(ម៉ាកុស ១២:២៨-៣១)។ គ្មាន​ខ​គម្ពីរ​ណា ដែល​បង្រៀន​យើង​ឲ្យ​រំពឹង​ចង់​បាន​សេចក្តី​ស្រឡាញ់​ពី​អ្នក​ដទៃ​វិញ​ឡើយ។ តាម​ពិត ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល ក្នុង​សេចក្តី​អធិ​ប្បាយ​ដ៏​ល្បី​បំផុត​របស់​ព្រះ​អង្គ​ថា​ “អ្នក​​រា​ល់​​គ្នា​​មា​ន​​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌”(ម៉ាថាយ ៥:១១-១២)។ ពេល​ដែល​យើង​និយាយ​អំពី​សេចក្តី​ស្រឡាញ់ យើង​ចាំ​បាច់​ត្រូវ​ដឹង​ថា : ព្រះ​អង្គ​បាន​ស្រឡាញ់​យើង មុន​យើង​ស្រឡាញ់​ព្រះ​អង្គ​(១យ៉ូហាន ៤:១៩)។ គឺ​ដូច​ដែល​លោក​ម៉ូសេ​បាន​ប្រាប់​ពួក​អ៊ីស្រាអែល​ថា ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ស្រឡាញ់​ពួក​គេ​(ចោទិយកថា ១០:១៥) ហេតុ​ដូច​នេះ​ហើយ​ ពួក​គេ​ត្រូវ​ស្រឡាញ់​អ្នក​ដទៃ ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដែល​ពួក​គេ​​មិន​ស្គាល់​ផង(ខ.១៩)។ កាល​ណាយើ​ង​បាន​ទទួល​សេចក្តី​ស្រឡាញ់​ពី​ព្រះ​ហើយ នោះ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​នាំ​អ្នក​ដទៃ ឲ្យ​បាន​ទទួល​សេចក្តី​ស្រឡាញ់​រប​ស់​ព្រះ​អង្គ​ផង​ដែរ។ ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់…

Read article
ព្រះនេត្រនៃសេចក្តីស្រឡាញ់

មានមនុស្សជាច្រើន   ដែលបានចូលរួមទស្សនាការសម្តែងរបស់លោក ម៉ាស សាឡិម(Marc Salem) នៅលើវេទិការ បាននាំគ្នាគិតថា គាត់អាចដឹងថា អ្នកដទៃកំពុងគិតអំពីអ្វី។ ប៉ុន្តែ គាត់មិនបានអះអាងថា គាត់មានសមត្ថភាពដូចនេះឡើយ។ គាត់ថា គាត់មិនមែនជាមនុស្សដែលមានភ្នែកទិព្វត្រចៀកទិព្វ ហើយក៏មិនមែនជាអ្នកមានវេទមន្តអ្វីដែរ តែគ្រាន់តែជាអ្នកពូកែសង្កេតមើលមនុស្សប៉ុណ្ណោះ។ គាត់បានប្រាប់អ្នកស្រីចេនីហ្វឺ មូលសិន(Jennifer Mulson) ដែលជាអ្នកនិពន្ធថា “សព្វថ្ងៃ យើងកំពុងរស់នៅក្នុងពិភពលោក ដែលមានវត្ថុភាគច្រើន យើងមើលមិនឃើញ ដោយសារយើងមិនចាប់អារម្មណ៍នឹងរបស់ទាំងនោះ … តែសម្រាប់ខ្ញុំវិញ ខ្ញុំងាយនឹងចាប់អារម្មណ៍ នឹងការអ្វីដែលមនុស្សបង្ហាញចេញមកខាងក្រៅ” (ដងស្រង់ពីការសែត ខូឡូរ៉ាដូ ស្រ្ពីង)។ កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ច ក្នុងលោកិយនេះ តើព្រះអង្គបានទតឃើញអ្វីខ្លះ នៅក្នុងចិត្តរបស់មនុស្ស ដែលព្រះអង្គបានជួប? មានពេលមួយ ព្រះអង្គបានជួបនឹងបុរសអ្នកមានដ៏ក្មេងវ័យម្នាក់ ដែលកំពុងស្វែងរកជីវិតអស់កល្បជានិច្ច ដូចដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អម៉ាថាយ ម៉ាកុស និងលូកា។ ព្រះគម្ពីរលូកា បានចែងជាលម្អិតអំពីរឿងនេះថា “ព្រះយេស៊ូវទ្រង់ទតទៅគាត់ ដោយស្រឡាញ់”(ម៉ាកុស ១០:២១)។   អ្នកខ្លះប្រហែលជាមើលមកយុវជនម្នាក់នេះ   ថាជាមនុស្សក្រអឺតក្រទម(ខ.១៩-២០) ខណៈពេលដែលអ្នកដទៃទៀតប្រហែលជាច្រណែននឹងទ្រព្យសម្បត្តិរបស់គាត់ តែព្រះយេស៊ូវបានទតមើលគាត់ ដោយសេចក្តីស្រឡាញ់។ ជាញឹកញាប់ យើងច្រើនតែផ្តោតទៅលើការដែលគាត់ដើរចេញពីព្រះយេស៊ូវទៅ…

Read article
ជំពូកចុងក្រោយ

មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំម្នា​ក់​មាន​ទម្លាប់​អាន​​សៀវភៅ តាម​របៀប​ចម្លែក​ខុស​គេ។ ពេល​នាង​អា​នសៀវ​ភៅរឿ​ងប្រ​លោម​លោកបែ​បរ​ន្ធត់ នាង​ចូល​ចិត្ត​អានជំ​ពូក​ចុង​ក្រោយ​មុន​គេ​​។ នា​ងប្រា​ប់​ខ្ញុំ​ថា មូល​ហេតុ​ដែល​នាង​​មាន​ទម្លាប់​អាន​ដូច​នេះ​ គឺ​ដោយ​សារ​នាង “មិ​នចង់​មាន​ចិត្តថ​ប់​បារម្ភ នៅ​ក្នុង​ការ​អាន​”។   សម្រាប់​យើង​ដែល​ជាគ្រី​ស្ទ​បរិស័ទ​វិ​ញ   យើង​ប្រ​ហែល​ជា​មាន​ចិត្ត​ថប់​បារម្ភ អំពី​ហេតុ​ការណ៍​ដែល​​អាច​​កើ​ត​ឡើង​​ចំពោះ​​យើង នៅ​​ពេល​អនាគ​ត​ ប៉ុន្តែ ព្រះ​បាន​អនុញ្ញា​ត​ឲ្យ​យើង​ដឹង​ជាមុ​ន អំពី​ចុង​បញ្ចប់​នៃ​សាច់​រឿងនៃ​​ជីវិត​របស់​យើង ដូចនេះ យើងអាចមានសន្តិភាពក្នុងចិត្ត ពេលជួប​ភាព​ជ្រួល​ច្របល់ ហើយ​មាន​ចិត្ត​ស្ងប់ ពេល​ជួប​គ្រោះ​មហន្ត​រាយ។ ត្រង់ចំ​ណុច​នេះ ក្នុងប​ទគ​ម្ពីរ ភីលីព ៤:៥ សាវ័ក​ប៉ុល​បាន​ហៅ​អាកប្ប​កិរិយ៉ា​ដូច​នេះថា​ “សេចក្តី​សំឡូត”។ ពាក្យ​នេះត្រូ​វបាន​​ប្រើ​ក្នុង​បទ​គម្ពី​រនេះ សំដៅ​ទៅ​លើ “ការ​មាន​សន្តិ​ភាព​ក្នុង​ចិត្ត ពេល​ស្ថិត​ក្រោម​សំពាធ​អ្វី​មួយ” ដែល​ជា​ភាព​ស្ងប់​រម្ងាប់ និងជា​កម្លាំង​ដែល​យើង​ប្រើ ​ពេល​យើង​ជួប​ស្ថាន​ភាព​ដែលធ្វើ​ឲ្យមា​នកា​រ​ថប់​បារម្ភ   ក្នុង​ការ​រស់​នៅ។ នគរ​ទាំង​ឡាយ​អាច​រលំ​រលាយ មិត្ត​ភ័ក្រ​អាច​លែង​ទុក​ចិត្ត​គ្នា ពួក​ជំនុំ​អាចជួ​បកា​រ​បែប​បា​ក់ ទឹក​សមុទ្រ​អាច​ជន់​ជោរ​ឡើង ហើយ​ភ្នំ​ទាំង​ឡាយអា​ច​កក្រើក​រំពើក ប៉ុន្តែ យើង​នៅ​តែ​អាច​មាន​សន្តិ​ភាព​នៅ​ក្នុង​ចិត្ត។​ តើ​ធ្វើ​ដូ​ច​ម្តេច ឲ្យ​យើង​អាច​មាន​ចិត្ត​ស្ងប់​យ៉ាង​ដូច​នេះ​បាន? យើង​អាច​មាន​ចិត្ត​ស្ងប់​យ៉ាងដូ​ច​នេះបា​ន ដោយ​នឹក​ចាំថា​ “ព្រះ​អម្ចាស់​ជិត​យាង​មក​ហើយ”(ភីលីព ៤:៥)។ ព្រះ​អម្ចាស់​នៃ​យើង​កំពុង​ឈរ​នៅ​ខាង​ក្រៅ ដោយ​ត្រៀម​ខ្លួ​នទំលា​យទ្វា​រ​​ចូល ហើយ​កែរ​ប្រែ​អ្វីៗ​​ឲ្យ​ត្រឹម​ត្រូវ​ឡើង​​វិញ។ ពេល​នោះ លោកិយ​នេះ និង​បញ្ហា​ទាំង​ឡាយ​ប្រែក្លាយ​ជានគរ​របស់​ព្រះ​អម្ចាស់​នៃ​យើង ហើយ…

Read article
ភាព​អស្ចារ្យ!

ពេល​ដែល​យន្ត​ហោះ ​ដែល​ខ្ញុំ​ធ្វើដំ​ណើរ​ចាប់​ផ្តើម​បន្ទាប​ខ្លួន ដើម្បី​ចុះច​ត អ្នក​បម្រើ​ក្នុង​យន្ត​ហោះ​បាន​អាន​ពត៌​មាន​ដ៏​វែង ដើម្បី​ជូន​ដំណឹង​ដល់​អ្នក​ដំណើរ​ទាំង​ឡាយ ​អំពីកា​រ​ធ្វើដំ​ណើរ​មក​ដល់​​គោល​ដៅ​នោះ​។​ ការ​អាន​របស់​នាងហាក់​ដូច​ជា​បង្ហាញ​ថា​ នាង​បាន​អាន​ពត៌​មាន​នោះ​​១​ពាន់ដង​​ហើយ នៅ​ថ្ងៃនោះ​ បាន​ជា​នាង​គ្មាន​អារម្មណ៍ ​ឬ​ចំណាប់​អារម្មណ៍ នៅ​ក្នុង​ការ​អាន​សោះ ខណៈ​ពេល​ដែល​នាង​កំពុង​​អាន​​ដោយ​សម្លឹង​ហឹម​ៗ អំពី​កា​រ​​ធ្វើ​ដំណើរ​ម​ក​​ដ​ល់​​រ​ប​ស់​​យើង​។   បន្ទាប់​មក   នាង​ក៏​បាន​ប្រើ​សម្លេងដែ​ល​ហ​ត់​នឿយ​ គ្មាន​​ទឹក​​ចិត្ត​ដដែល​នោះ ដើម្បី​បញ្ចប់​ការ​ជូន​ដំណឹង​នោះ​ថា   “សូម​ជូន​ពរ​លោក​លោក​ស្រី   ឲ្យ​មាន​ថ្ងៃ​ដ៏​អស្ចារ្យ”។ ការ​លើក​ដា​ក់ស​ម្លេង​រប​ស់នា​ង ផ្ទុយ​ពី​ពាក្យ​សម្តី​ដែល​​នាងនិយាយ។ នា​ង​​ប្រើ​ពាក្យ​ “អស្ចារ្យ” តែ​នាង​មិន​បាន​លើ​កដា​ក់​សម្លេង ឲ្យ​ត្រូ​វនឹ​ង​ពាក្យ​​ហ្នឹ​ងទេ។ ជួនកា​ល ខ្ញុំ​ក៏​ខ្លាច​យើង​មាន​ទំនាក់​ទំន​ងជា​មួ​យព្រះ ដោយ​អាកប្ប​កិរិយ៉ា​យ៉ាង​ដូច​នេះផ​ង​ដែរ ​គឺ​ទំនាក់​ទំនង​ជា​មួយ​ព្រះ ដើម្បីតែ​​បង្គ្រប់​កិច្ច ដោយ​ការ​ធុញ​ទ្រា​ន់ ដោយ​ការ​សោះអង្គើ​យ ឬ​ដោយ​មិន​មាន​ចំណាប់​អារម្មណ៍។ តាម​រយៈ​ព្រះគ្រីស្ទ យើង​មាន​អភ័យ​ឯក​សិទ្ធិ​ដ៏​អស្ចារ្យ ដែល​បាន​ក្លាយ​ជា​សមាជិក​របស់​គ្រួសារ​នៃ​ព្រះ​ដ៏​រស់ តែ​ជា​ញឹក​ញាប់ យើង​ហាក់​ដូ​ចជា​មិ​នបង្ហាញ​នូវ​អាកប្ប​កិរិយ៉ា ដែល​បញ្ជា​ក់​ថា អភ័យ​ឯកសិទ្ធិ​នោះ​ពិត​ជា​អស្ចារ្យ​ចំពោះ​យើង​មែន​ឡើយ​។ មាន​ពេល​មួយ លោក​យ៉ូប​បាន​ទូល​សួរ​ព្រះ អំពី​ទុក្ខវេ​ទ​នា​របស់​គាត់ ប៉ុន្តែ ពេល​ដែលព្រះអង្គ​​សួរ​គាត់​វិញ គាត់​​ក៏បា​ន​បន្ទាបខ្លួន ចំពោះភាព​អស្ចារ្យ​នៃ​ព្រះ​អាទិករ និង​ស្នា​ព្រះ​ហ​ស្ត​របស់​ព្រះអ​ង្គ។ លោក​យ៉ូប​តប​ទៅ​ព្រះអ​ង្គ​វិញ​ថា​ “តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ​ ដោយ​ឥត​ប្រាជ្ញា​ដូច្នេះ គឺ​ទូលបង្គំ​នេះ​ឯង​បាន​ពោល​ពាក្យ ​ដែល​ទូលបង្គំ​មិន​បាន​យល់   ជា​សេចក្តី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ…

Read article
ការរង់ចាំព្រះអម្ចាស់

សព្វ​ថ្ងៃនេះ​ នៅក្នុ​ង​ការ​ទំនាក់ទំ​នង មាន​មធ្យោយ​បា​យ​បញ្ជូន​សារ​ដ៏​ឆាប់​រហ័ស​ជា​ច្រើន ប៉ុន្តែ ជា​ញឹក​ញាប់ យើង​មិន​ទទួល​បាន​នូវ​ការ​ឆ្លើយ​តប​មក​វិញ​ភ្លា​មៗ​ទេ​ បាន​ជាជួ​ន​កាល ការ​ខ្វះ​ការ​អត់​ធ្មត់​នៅ​ក្នុង​ការ​រង់​ចាំ​ទទួល​ចម្លើយ​ពី​គេមក​វិ​ញ អាច​នាំ​ឲ្យ​គេ​ធ្វើ​​​ការ​អ្វី​​ដែល​គួរ​​ឲ្យអ​ស់សំណើច។ មាន​ម​នុស្ស​ម្នាក់​ដែល​​ខ្ញុំស្គា​​ល់ បាន​ផ្ញើសា​រអេ​ឡិចត្រូនិច(អ៊ីមេល) ទៅ​កាន់​ភរិយារ​បស់​គាត់ ហើយ​បន្ទាប់​មក គាត់​ក៏​ទូរ​ស័ព្ទ​ទៅ​កាន់​នាង​តែម្ត​ង​ ដោយ​សារ​គាត់​មិន​អាច​រង់​ចាំ​នាង​ផ្ញើ​សារ​តប​មក​វិញ! ជួ​នកា​ល យើង​មាន​អារម្មណ៍​ថា ព្រះ​បាន​បោះបង់​ចោ​លយើ​ង ពេលដែល​​​​ព្រះអង្គ​មិ​នបា​ន​ឆ្លើយ​តប​ការ​អធិ​ស្ឋាន​រប​ស់យើ​ងភ្លា​ម​ៗ។ ជា​ញឹកញា​ប់ អាកប្ប​កិរិ​យ៉ា​របស់​យើង នៅ​ក្នុង​ការ​អធិ​ស្ឋាន ហាក់​ដូច​ជា​កំពុង​ទូល​ដល់​ព្រះ​ថា “ឱ​​ព្រះអ​ង្គអើ​យ សូម​​ប្រញាប់​​នឹង​​ឆ្លើ​យ​​មក​​ទូល​បង្គំ ដ្បិត​​វិញ្ញាណ​​ទូលប​ង្គំ​​អន់​ថយ​​ហើ​យ!”(ទំនុកដំកើង ១៤៣:៧) ប៉ុន្តែ ការ​រង់​ចាំ​ការ​ឆ្លើយ​តប​របស់ព្រះ​អ​ម្ចាស់ អាច​ជួយ​ឲ្យ​យើងមា​នជំ​នឿ​កាន់​តែរឹង​មាំ។ ស្តេច​ដាវី​ឌ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ​ក្នុង​ការ​រង់​ចាំ​ឡើង​ធ្វើ​ស្តេច និង​រត់​គេច​ពី​សេចក្តី​ក្រោធ​របស់​ស្តេច​សូល​។ ស្តេច​ដាវី​ឌបា​ន​សរសេ​រ​ថា “ចូរ​រង់ចាំ​ព្រះយេហូវ៉ា​ចុះ ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់ចាំ​ព្រះយេហូវ៉ា​ទៅ”(ទំនុកដំកើង ២៧:១៤)។ ហើយ​​នៅក្នុ​ងប​ទ​គម្ពីរ​ទំនុក​ដំកើង​មួយ​ទៀត ទ្រង់​បាន​លើកទឹកចិ​ត្តយើ​ង យ៉ាង​ដូច​នេះថា​ “ខ្ញុំ​​បាន​រង់ចាំ​ព្រះយេហូវ៉ា ដោយ​អំណត់ ទ្រង់​ក៏​បាន​ផ្អៀង​ព្រះកាណ៌​មក​ស្តាប់ ហើយ​ទទួល​តាម​សំរែក​របស់​ខ្ញុំ ទ្រង់​បាន … ​ដាក់​ជើង​ខ្ញុំ​លើ​ថ្មដា ព្រម​ទាំង​តាំង​ជំហាន​ខ្ញុំ​ឲ្យ​ខ្ជាប់ខ្ជួន”(៤០:១-២)។ ការ​រង់​ចាំនេះ​ បាន​នាំ​ឲ្យ​ស្តេច​ដាវីឌ​ក្លាយ​ជា ​“មនុស្សដែ​ល​ខំធ្វើ​តាម​ព្រះ​ទ័យ​របស់​ព្រះ”(កិច្ចការ ១៣:២២…

Read article
ព្រះនៅក្នុងខ្យល់ព្យុះ

កាលពីពេលព្រឹកព្រលឹមថ្ងៃមួយ ខ្យល់ចាប់ផ្តើមបក់មកខ្លាំង ហើយទឹកភ្លៀងក៏បានធ្លាក់មក ដូចថ្មតូចៗ ប៉ះនឹងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏បានមើលទៅខាងក្រៅផ្ទះ ឃើញមេឃស្រទុំ ហើយឃើញដើមឈើទន់ទោ ទៅតាមកម្លាំងខ្យល់បក់។ ផ្ទៃមេឃបានបញ្ចេញពន្លឺ ដោយផ្លេកបន្ទោរដែលមានរាងដូចសរសៃឈាម     ដែលអមដំណើរដោយសម្លេងផ្គរលាន់ ដ៏កក្រើក។ ផ្លេកបន្ទោរនៅតែបញ្ចេញពន្លឺភ្លិបភ្លែតៗ បានជាខ្ញុំចង់ដឹងថា អាកាសធាតុដ៏អាក្រក់នេះ នឹងបន្តដល់កាលណាទៀត។ ពេលដែលខ្យល់ព្យុះនោះ កន្លងផុតទៅហើយ ខ្ញុំក៏បានបើកព្រះគម្ពីរ ដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់ខ្ញុំ ដោយការអានព្រះបន្ទូល។ ខ្ញុំបានអានបទគម្ពីរក្នុងព្រះគម្ពីរយ៉ូប ដែលបានប្រៀបធៀបព្រះចេស្តារបស់ព្រះអម្ចាស់ ទៅនឹងកម្លាំងរបស់ខ្យល់ព្យុះ។ លោកអេលីហូវ ដែលជាមិត្តភ័ក្ររបស់លោកយ៉ូបបានពោលថា “ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ”(៣៧:៥) ហើយ “ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ”(៣៦:៣២)។ ជាការពិតណាស់ ព្រះអង្គ “មានតេជានុភាពដ៏ខ្ពស់បំផុត”(៣៧:២៣)។ បើយើងធៀបខ្លួនយើងនឹងព្រះ មនុស្សយើងពិតជាទន់ខ្សោយណាស់។ យើងមិនអាចជួយខ្លួនឯង ដោយកម្លាំងខាងវិញ្ញាណរបស់យើង ដើម្បីប្រោសចិត្តរបស់យើងឲ្យជា ឬដោះស្រាយបញ្ហាអយុត្តិធម៌ ដែលយើងបានទទួលរងជាញឹកញាប់បានឡើយ។ តែយើងអរព្រះគុណព្រះអង្គ ដែលព្រះនៃខ្យល់ព្យុះយកព្រះទ័យទុកដាក់ ចំពោះមនុស្សទន់ខ្សោយដូចយើង។ ព្រះអង្គ “នឹកចាំថា យើងជាធូលីដី”(ទំនុកដំកើង ១០៣:១៤)។ ជាងនេះទៅទៀត ព្រះអង្គ “រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(អេសាយ ៤០:២៩)។…

Read article
គ្រឿង​ផ្សំដែ​ល​ជួយ​ឲ្យសុ​ខ​ភាព​ល្អ

ម៉ាទី(Martie) ភរិយា​របស់​ខ្ញុំ តែង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​កា​រ​ដើរ​ផ្សារ ពេ​ល​ដែល​នាង​ត្រូវទិ​ញ​អាហារ ដែល​ល្អចំ​ពោះសុ​ខ​ភាព និង​មាន​ជីវ​ជាតិ។ ទោះ​បី​ជា​អាហារ​នោះ​ ត្រូវ​បា​នវេ​ចខ្ច​ប់ ដោយ​កញ្ចប់ ដែល​គួ​រ​ឲ្យទា​ក់ទា​ញយ៉ា​ង​ណាក៏​ដោ​យ ក៏​នាង​នៅតែ​ពិនិត្យ​មើល​គ្រឿង​ផ្សំ​ដែល​មាន​បង្ហាញ​ក្នុង​តា​រាង នៅ​ផ្នែក​ខាង​ក្រោយ​នៃ​កញ្ចប់។ មាន​ពាក្យ​បច្ចេក​ទេស​របស់​គ្រឿង​ផ្សំជា​ច្រើ​ន ដែល​ពិបាក​អាន ដែល​តាម​ធម្មតា ​វាបង្ហាញថា ក្នុង​កញ្ចប់​អាហារ​​នោះ មាន​ដាក់​ជាតិ​គីមី ដែល​ជួយ​ឲ្យ​អាហារ​ទុក​បាន​យូរ តែ​ធ្វើ​ឲ្យ​ខូច​ជីវជា​តិល្អ​ៗ​។ ដូច​នេះ ពេល​នាង​ឃើញ​មាន​គ្រឿង​ផ្សំ​មិន​ល្អដូ​ចនេះ​ នាង​ដាក់​កញ្ចប់​អាហារ​នោះ ចូល​ក្នុង​ធ្នើ​ដាក់​ទំនិញ​វិញ ហើយ​បន្ត​ដើរ​រក​មើល​កញ្ចប់​អាហារ ដែល​មាន​ផ្លាក​យីហោ ដែល​មាន​ផលិត​ផល​អាហារ​ធម្ម​ជាតិ ដែលជួ​យ​ឲ្យ​មាន​សុខ​ភាព​ល្អ។ ជា​ញឹក​ញាប់ ខ្ញុំ​យល់​ថា ការ​ដែល​នាង​មាន​ទម្លាប់​ដើរ​ទិញ​ឥវ៉ាន់​យ៉ាងដូ​ចនេះ គឺមិ​ន​សូវ​ខុស​ពីកា​រ​ដែល​ព្រះស្វែ​ង​រក​ចំណុច​ល្អ ក្នុង​ជីវិត​យើង​ឡើយ។ ព្រះ​អង្គ​ទត​មើល​ចិត្ត​រប​ស់​យើង ជា​សំខាន់ ទោះ​បី​ជា​សម្បក​ក្រៅរបស់​យើង មាន​ភាព​ទាក់​ទាញ​យ៉ាង​ណាក៏​ដោ​យ។ ហេតុ​នេះហើយ​បា​នជា ព្រះ​គ​ម្ពីរ​សុភាសិត ដែល​ជា​ព្រះគម្ពីរ​​នៃប្រា​ជ្ញា បាន​ដាស់​តឿ​ន​យើង ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន ចំពោះ​ការ​អ្វី​ដែល​ចូល​ក្នុង​ចិត្ត​របស់យើ​ង “ដ្បិត​អស់ទាំ​ង​ផ​​លនៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក”(សុភាសិត ៤:២៣)។ ការ​ស្លៀក​ពាក់​ឲ្យ​សមរ​ម្យ និង​កា​រ​ធ្វើ​ខ្លួនឲ្យ​ក្មេងជា​ង​វ័យ មិ​នសូ​វជា​សំ​ខាន់​ទេ បើសិ​ន​ជា​ចិត្ត​របស់​យើង​បង្កប់​ទៅដោ​យ ភាព​​លោភ​លន់ សេចក្តី​សម្អប់ ភាព​ក្តៅក្រ​ហាយ ការ​អាណិត​ខ្លួន​ឯង…

Read article