You are here:
ព្រះអង្គ​ជ្រាប​អំពី​តម្រូវការ​របស់​អ្នក

ដូច្នេះ កុំ​ឲ្យ​ខ្វល់ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀកពាក់​អ្វី​នោះ​ឡើយ ដ្បិត​គឺជា​សាសន៍​ដទៃ​ទេតើ ដែល​ខំ​ស្វែងរក​របស់​ទាំងនោះ​វិញ ឯ​ព្រះវរបិតា​នៃ​អ្នករាល់គ្នា ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នករាល់គ្នា​ត្រូវការ​នឹង​របស់​ទាំងនោះ​ដែរ។ ម៉ាថាយ ៦:៣១-៣២ ព្រះយេស៊ូវ​សព្វព្រះទ័យ​ឲ្យ​អ្នកដើរតាម​ព្រះអង្គ រួចផុត​ពី​ការ​ព្រួយបារម្ភ។ ក្នុង​បទ​គម្ពីរ ម៉ាថាយ ៦:២៥-៣៤ ព្រះអង្គ​បាន​លើក​ឧទាហរណ៍៧យ៉ាង ដើម្បី​ដក​ការ​ថប់បារម្ភ​របស់​យើង​ចេញ។ ក្នុងចំណោម​ឧទាហរណ៍​ទាំងនោះ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​អំពី​អាហារ ភេសជ្ជៈ និង​សំលៀកបំពាក់ ហើយ​បន្ទាប់មក ព្រះអង្គ​មាន​បន្ទូល​ថា “ឯ​ព្រះវរបិតា​នៃ​អ្នករាល់គ្នា ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នករាល់គ្នា​ត្រូវការ​នឹង​របស់​ទាំងនោះ​ដែរ​”(ម៉ាថាយ ៦:៣២)។ ព្រះបន្ទូល​ព្រះយេស៊ូវ​ប្រាកដ​ជា​មាន​ន័យ​ថា ព្រះ​ទ្រង់​ជ្រាប​អំពី​តម្រូវការ​យើង ហើយ​ទន្ទឹម​នឹង​នោះ ព្រះអង្គ​ក៏​សព្វព្រះទ័យ​នឹង​បំពេញ​តម្រូវការ​យើង​ផង​ដែរ។ ព្រះអង្គ​មាន​បន្ទូល​សង្កត់ធ្ងន់​ថា យើង​មាន​ព្រះវរបិតា។ ហើយ​ព្រះវរបិតា​ល្អ​ប្រសើរ​ជាង​ឪពុក​ទាំងអស់​នៅ​ផែនដី។ ខ្ញុំ​មាន​កូន​៥នាក់។ ខ្ញុំ​ចូលចិត្ត​បំពេញ​តម្រូវការ​របស់​ពួក​គេ។ តែ​ការយល់​ដឹង​របស់ខ្ញុំ​អំពី​តម្រូវការ​របស់​ពួក​គេ គឺ​ខ្វះ​មិនដល់​ការយល់​ដឹង​របស់​ព្រះ យ៉ាង​ហោច​ណាស់​តាម​របៀប​៣​យ៉ាង។ ទី១ ពេលនេះ ខ្ញុំ​មិនដឹង​ថា កូន​របស់ខ្ញុំ​កំពុង​នៅកន្លែង​ណា​ទេ។ ខ្ញុំ​អាច​ស្មានថា ពួក​គេ​កំពុង​នៅផ្ទះ ឬនៅ​កន្លែង​ធ្វើការ ឬនៅ​សាលារៀន ដោយ​មាន​សុខភាព​ល្អ និង​សុវត្ថិភាព។ តែ​ពួក​គេ​ប្រហែល​កំពុងតែ​ដេកដួល​នៅ​លើ​ចិញ្ចើម​ថ្នល់ ដោយសារ​គាំងបេះដូង​ក៏​មិនដឹង។ ទី២…

Read article
រស់នៅ​ជា​មនុស្ស​ថ្មី ក្នុង​ព្រះគ្រីស្ទ

អេភេសូរ ៤:១៧-២៨ ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើតមក​ក្នុង​សេចក្តី​សុចរិត ហើយ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ផង​សេចក្តី​ពិត តាម​ភាព​ព្រះ​។ អេភេសូរ ៤:២៤ ដើម​ស្រល់​ពណ៌​ខៀវ​ដែល​យើង​បាន​ដាំ កំពុងតែ​ជ្រុះ​ផ្លែ និង​ស្លឹក​របស់​វា​។ អ្នក​ជំនាញ​ខាង​ព្យាបាល​ដើមឈើ​ក៏បាន​មើល​ដើម​ស្រល់​នោះ ហើយក៏​បាន​ពន្យល់​អំពី​បញ្ហា​របស់​វា​។ គាត់​ថា “ដើម​ស្រល់​ពណ៌​ខៀវ តែងតែ​ជ្រុះ​ស្លឹក តាម​ធម្មជាតិ​របស់​វា”។ ខ្ញុំ​សង្ឃឹមថា គាត់​មាន​ការ​ពន្យល់​ល្អ​ជាង​នេះ ឬ​មាន​ការ​ព្យាបាល​សម្រាប់​ដើម​ស្រល់​នោះ តែ​គាត់​បាន​ញាក់​ស្មា ហើយ​និយាយ​ពាក្យ​ដដែល​ៗ​ថា “ដើម​ស្រល់​ពណ៌ខៀវ តែងតែ​ជ្រុះ​ស្លឹក តាម​ធម្មជាតិ​របស់​វា​អញ្ចឹង​ឯង”។ ដូច​នេះ វា​ជ្រុះ​ស្លឹក​តាម​ធម្មជាតិ​របស់​វា​។ វា​មិន​អាច​ផ្លាស់​ប្តូរ​បានទេ​។ តែ​អរ​ព្រះគុណ​ព្រះអង្គ ក្នុង​ជីវិត​ខាង​វិញ្ញាណ​យើង គ្មាន​ទម្លាប់ ឬ​អាកប្ប​កិរិយា​ណា​ដែល​មិន​អាច​ផ្លាស់​ប្តូរ​នោះ​ឡើយ​។ សាវ័ក​ប៉ុល​បាន​និយាយ​សង្កត់​ធ្ងន់​អំពី​សេចក្តី​ពិត​ដែល​ជួយ​រំដោះ​នេះ ទៅ​កាន់​អ្នកជឿ​ព្រះ​នៅ​ទីក្រុង​អេភេសូរ​។ គាត់​ថា “គំនិត​គេ​ត្រូវ​បង្អាប់ ហើយ​គេ​ដាច់​ចេញពី​ព្រះ​ជន្ម​ព្រះ ដោយសារ​សេចក្តី​ខ្លៅ​ល្ងង់​ក្នុង​ខ្លួន​គេ ព្រោះ​ចិត្ត​គេ​រឹង​ទទឹង​។ គេ​លែង​ខ្លាច​បាប បានជា​គេ​ប្រគល់​ខ្លួន​ទៅ​ខាង​សេចក្តី​អាស​អាភាស ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្តី​ស្មោកគ្រោក​គ្រប់​យ៉ាង ដោយ​ចិត្ត​វក់​វិញ”(អេភេសូរ ៤:១៨-១៩)។ ប៉ុន្តែ គាត់​ក៏បាន​បង្រៀន​ទៀត​ថា “ដោយសារ​អ្នក​រាល់​គ្នា​បានឮ​អំពី​ព្រះយេស៊ូវ និង​សេចក្តី​ពិត​របស់​ព្រះអង្គ​ហើយ” … “នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដោះ​មនុស្ស​ចាស់ ដែល​តែង​តែ​ខូច​ទៅ តាម​សេចក្តី​ប៉ង​ប្រា​ថ្នា​របស់​សេចក្តី​ឆបោក​ចោល​ចេញ”(ខ.២១-២២)។ គាត់​ក៏បាន​ប្រាប់​ពួកគេ “ឲ្យ​គំនិត​ក្នុង​ចិត្ត​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង​។…

Read article
ព្រះវត្តមាន​ក្នុង​ពេល​បច្ចុប្បន្ន និង​ជា​រៀង​រហូត

សា​ស្តា ៣:១-១១ ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅមុខ​។ សា​ស្តា ៣:១១ ម៉ូនិច(Monique) កំពុង​ជួប​ការ​លំបាក​។ នាងមាន​មិត្ត​ភក្តិ​ជា​អ្នកជឿ​ព្រះយេស៊ូវ ហើយ​នាង​បាន​ឲ្យ​តម្លៃ​មក​លើ​របៀប​ដែល​ពួកគេ​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក​ក្នុង​ជីវិត​។ នាង​ថែម​ទាំង​មាន​ចិត្ត​ច្រណែន​បន្តិច មក​លើ​ពួកគេ​។ ប៉ុន្តែ ម៉ូនិច​មិន​បាន​គិតថា នាង​អាច​រស់នៅ​ដូច​ពួកគេ​ឡើយ ព្រោះ​នាង​គិតថា ការ​ជឿ​ព្រះគ្រីស្ទ គឺជា​ការ​អនុវត្ត​តាម​ក្រិត្យ​វិន័យ​ជា​ច្រើន​។ ទី​បំផុត មិត្ត​រួម​ថ្នាក់​នាង​ម្នាក់​នៅ​មហាវិទ្យាល័យ ក៏​បាន​ជួយ​ពន្យល់​នាង​ថា ព្រះ​ទ្រង់​មិន​សព្វ​ព្រះទ័យ​ឲ្យ​នាង​ធ្វើ​អ្វី​តាម​ចិត្ត​ឡើយ ផ្ទុយ​ទៅវិញ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​នាង​រស់នៅ​ឲ្យ​បាន​ល្អ​បំផុត ទោះ​នាង​ជួប​ការ​លំបាក និង​មាន​ក្តី​អំណរ​យ៉ាងណា​ក៏ដោយ​។ នៅពេល​ដែល​នាង​បាន​យល់​អំពី​រឿង​នេះ នាង​ក៏បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ទទួល​ជឿ​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ ហើយ​ក៏​បាន​ឱប​ក្រសោប​យក​សេចក្តី​ពិត អំពី​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​នាង​។ ស្តេច​សាឡូម៉ូន​ក៏​អាច​ផ្តល់​ឲ្យ​ម៉ូនិច​នូវ​យោបល់​ស្រដៀង​នេះ​ផង​ដែរ​។ ទ្រង់​ទទួល​ស្គាល់​ថា លោកិយ​នេះ ពិតជា​មាន​ទុក្ខ​ព្រួយ​មែន​។ ជា​ការ​ពិត​ណាស់ មាន​ពេល​សម្រាប់​គ្រប់​ការ​ទាំង​អស់(សា​ស្តា ៣:១) “មាន​ពេល​សំរាប់​សោយ​សោក និង​ពេល​សំរាប់​លោត​កព្ឆោង”(ខ.៤)។ ប៉ុន្តែ ជាង​នេះ​ទៅទៀត ព្រះអម្ចាស់​ក៏បាន “ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅមុខ”(ខ.១១)។ ពេល​ដ៏​អស់​កល្ប​ជានិច្ច គឺជា​ពេល​ដែល​ពួកគេ​នឹង​បាន​ទៅ​រស់នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ​អស់​កល្ប​ជានិច្ច​។ ម៉ូនិច​ក៏បាន​ទទួល​ជីវិត​ពេញ​បរិបូរ នៅពេល​ដែល​នាង​ទទួល​ជឿ​ព្រះយេស៊ូវ(យ៉ូហាន ១០:១០)។ ប៉ុន្តែ នាង​ទទួល​បាន​លើស​នេះ​ទៀត! ដោយ​សេចក្តី​ជំនឿ នាង​មាន“ចិត្ត​ដែល​សង្ឃឹម​ដល់​អស់​កល្ប​ទៅមុខ”(សា​ស្តា…

Read article
ក្នុង​ព្រះ​ហស្ត​ព្រះអង្គ

ទំនុក​ដំកើង ៩១:១-២,១៤-១៦ អញ​នឹង​នៅ​ជា​មួយ​នឹង​វា​ក្នុង​គ្រា​ទុក្ខ​លំបាក​។ ទំនុក​ដំកើង ៩១:‌១៥ នៅពេល​ដែល​ក្មេង​ស្រី​អាយុ៥ឆ្នាំ ឈ្មោះ​សារ៉ា(Sarah) ឮ​សម្លេង​ម៉ូទ័រ​ខួង​ធ្មេញ នាង​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​។ នាង​ក៏​បាន​ស្ទុះ​លោត​ចេញពី​កៅអី​ពេទ្យ​ធ្មេញ ហើយ​បដិសេធន៍​មិន​ព្រម​ឡើង​អង្គុយ​នៅ​លើ​កៅអី​នោះ​ទៀត​។ ពេទ្យ​ធ្មេញ​ក៏​បាន​ងក់​ក្បាល​ដោយ​យល់​អំពី​ស្ថានភាព ហើយក៏​បាន​ប្រាប់​ប៉ា​របស់​នាង​ឲ្យ​អង្គុយ​នៅ​លើ​កៅអី​នោះ​។ លោក​ចេសិន(Jason) ជា​ឪពុក​គិត​ស្មានថា ពេទ្យ​ឲ្យ​គាត់​ធ្វើ​ដូច​នេះ ដើម្បី​បង្ហាញ​កូន​ស្រី​គាត់​ថា ការ​ឲ្យ​ពេទ្យ​ព្យាបាល​ធ្មេញ​មាន​ភាព​ងាយ​ស្រួល​ប៉ុណ្ណា​។ ប៉ុន្តែ បន្ទាប់មក ពេទ្យ​ធ្មេញ​ក៏​បាន​ងាក​ទៅ​ក្មេង​ស្រី​នោះ ហើយ​ប្រាប់​នាង​ឲ្យ​ឡើង​អង្គុយ​នៅ​លើ​ភ្លៅ​របស់​ប៉ា​នាង​។ ដោយសារ​នាង​ស្ថិត​ក្នុង​រង្វង់​ដៃ​នៃ​ការ​ធានា​របស់​ឪពុក​នាង នាង​ក៏​បាន​សម្រួល​អារម្មណ៍​បាន​ទាំងស្រុង ហើយ​គ្រូ​ពេទ្យ​អាច​បន្ត​ការ​ព្យាបាល​ធ្មេញ​របស់​នាង​។ នៅ​ថ្ងៃ​នោះ លោក​ចេសិន បាន​រៀន​សូត្រ​មេរៀន​ដ៏​ប្រសើរ អំពី​ការ​កម្សាន្ត​ចិត្ត​នៃ​ព្រះ​វត្ត​មាន​នៃ​ព្រះវរបិតា​របស់​គាត់ ដែល​គង់នៅ​ស្ថាន​សួគ៌​។ គាត់​ថា “ជួនកាល ព្រះ​ទ្រង់​មិន​ដក​បញ្ហា ដែល​យើង​កំពុង​ឆ្លង​កាត់ តែ​ព្រះអង្គ​កំពុង​បង្ហាញ​ខ្ញុំ​ថា ព្រះអង្គ​នឹង​គង់នៅ​ជាមួយ​ខ្ញុំ​ជានិច្ច”។ កណ្ឌ​គម្ពីរ​ទំនុក​ដំកើង ជំពូក៩១ បាន​ចែង​អំពី​ព្រះ​វត្ត​មាន​នៃ​ការ​កម្សាន្ត​ចិត្ត និង​ព្រះ​ចេ​ស្តា​របស់​ព្រះអង្គ ដែល​ផ្តល់​ឲ្យ​យើង​នូវ​កម្លាំង ដើម្បី​ប្រឈម​មុខ​ដាក់​ការ​លំបាក​។ ពេលណា​យើង​ដឹង​ថា យើង​អាច​សម្រាក​ក្នុង​ព្រះ​ហស្ត​ដ៏​មាន​ចេស្តា ដែល​បាន​ផ្តល់​ឲ្យ​យើង​នូវ​ការ​ធានា គឺ​ដូច​ដែល​ព្រះអង្គ​បាន​សន្យា​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ​ថា អស់អ្នក​ដែល​ស្រែក​រក​ព្រះអង្គ ព្រះអង្គ​នឹង​ឆ្លើយតប ហើយ​នឹង​គង់នៅ​ជាមួយ​ពួកគេ ក្នុង​គ្រា​មាន​ទុក្ខ​លំបាក(ខ.‌១៥)។ មាន​បញ្ហា​ប្រឈម និង​ទុក្ខ​លំបាក​ជា​ច្រើន​ក្នុង​ជីវិត​យើង ដែល​មិន​ងាយ​ជៀស​រួច ហើយ​យើង​ត្រូវ​ឆ្លង​កាត់​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​។…

Read article
ទូល​បង្គំ​បាន​ឮ​ព្រះអង្គ​ហើយ

យ៉ូហាន ១០:១-១១,១៦ អ្នក​ឆ្មាំ​ទ្វារ​ក៏​បើក​ឲ្យ​អ្នក​នោះ ហើយ​ហ្វូង​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ ឯ​ចៀម​របស់​គាត់ នោះ​គាត់​ហៅ​តាម​ឈ្មោះ​វា​នីមួយ​ៗ នាំ​ចេញទៅ​ក្រៅ​។ យ៉ូហាន ១០:៣ កូន​ងែត​ឈ្មោះ ក្រាហាំ(Graham) បញ្ចេញ​សម្លេង​យំ ហើយ​បម្រះ​ខ្លួន​ធ្វើ​ជើង​វើកៗ ខណៈ​ពេល​ដែល​ម្តាយ​គាត់​បាន​ពរ​គាត់​នៅ​លើ​ភ្លៅ ដោយ​គ្រូ​ពេទ្យ​បាន​ដាក់​ឧបករណ៍​ជំនួយ​ការ​ស្តាប់​ក្នុង​ត្រចៀក​គាត់​។ នៅពេល​ដែល​គ្រូ​ពេទ្យ​បើក​ឧបករណ៍​នោះ ក្រាហាំ​ក៏​បាន​ឈប់​យំ​។ គាត់​បើក​ភ្នែក​ធំៗ ហើយ​មាន​ទឹក​មុខ​ញញឹម​។ គាត់​អាច​ស្តាប់​ឮ​សម្លេង​ម្តាយ​គាត់ កំពុង​លួង​គាត់ លើក​ទឹក​ចិត្ត និង​ហៅ​ឈ្មោះ​គាត់​។ ក្រាហាំ​ក៏​បាន​ស្តាប់​ឮ​សម្លេង​ម្តាយ​គាត់​និយាយ តែ​គាត់​ត្រូវ​ការ​ជំនួយ ក្នុង​ការ​រៀន​ស្គាល់​សម្លេង​គាត់ ហើយ​យល់​អំពី​អត្ថន័យ​របស់​ពាក្យ​សម្តី​គាត់​។ ព្រះយេស៊ូវ​ក៏បាន​អញ្ជើញ​មនុស្ស​ឲ្យ​មាន​ការ​រៀន​សូត្រ​ស្រដៀង​នេះ​ផង​ដែរ​។ ពេលណា​យើង​ទទួល​ជឿ​ព្រះគ្រីស្ទ​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង យើង​ក្លាយ​ជា​ចៀម ដែល​ព្រះអង្គ​បាន​ស្គាល់​យ៉ាង​ច្បាស់ ហើយ​ដឹកនាំ​ដោយ​ផ្ទាល់(យ៉ូហាន ១០:៣)។ យើង​អាច​ចម្រើន​ឡើង ក្នុង​ការ​ទុកចិត្ត និង​ស្តាប់​បង្គាប់​ព្រះអង្គ ខណៈ​ពេល​ដែល​យើង​រៀន​ស្តាប់​សម្លេង​ព្រះអង្គ និង​ប្រព្រឹត្ត​តាម(ខ.៤)។ ក្នុង​គ្រា​សញ្ញា​ចាស់ ព្រះ​ទ្រង់​មាន​បន្ទូល​តាមរយៈ​ពួក​ហោរា​។ ក្នុង​គ្រា​សញ្ញា​ថ្មី ព្រះយេស៊ូវ​ជា​ព្រះ​ដែល​យក​សាច់ឈាម​ជា​មនុស្ស មាន​បន្ទូល​ដោយ​ផ្ទាល់​មក​កាន់​រាស្រ្ត​ព្រះអង្គ​។ សព្វថ្ងៃ​នេះ អ្នកជឿ​ព្រះយេស៊ូវ មាន​ឱកាស​ទទួល​ព្រះ​ចេស្តា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ព្រះ​អង្គ​ជួយ​យើង​ឲ្យ​យល់ និង​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល ដែល​ព្រះអង្គ​បាន​បណ្តាល​ចិត្ត​គេ​ឲ្យ​កត់ទុក​ក្នុង​ព្រះ​គម្ពីរប៊ីប​។ យើង​អាច​និយាយ​ទៅ​កាន់​ព្រះយេស៊ូវ​ដោយ​ផ្ទាល់ តាមរយៈ​ការ​អធិស្ឋាន​របស់​យើង ខណៈ​ពេល​ដែល​ព្រះអង្គ​មាន​បន្ទូល​មក​យើង តាមរយៈ​ព្រះ​គម្ពីរ និង​រាស្រ្ត​របស់​ព្រះអង្គ​។ ពេលណា​យើង​ស្គាល់​សម្លេង​ព្រះអង្គ…

Read article
អ្នក​ដឹកនាំ ក្នុង​ទំនុក​ដំកើង ៧២

ទំនុក​ដំកើង ៧២:១-៧ សូម​ឲ្យ​ទ្រង់​បាន​ដូចជា​ភ្លៀង​ធ្លាប់​ចុះ​មក​លើ​វាល ដែល​ច្រូត​ស្មៅ​ហើយ គឺ​ដូចជា​ភ្លៀង១មេៗ​ដែល​ស្រោច​ដី​។ ទំនុក​ដំកើង ៧២:៦ កាល​ពី​ខែ​កក្កដា ឆ្នាំ២០២២ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អង់គ្លេស ត្រូវ​​បង្ខំ​ចិត្ត​ចុះ​ចេញពី​តំណែង បន្ទាប់ពី​មនុស្ស​ជា​ច្រើន​បាន​យល់​ឃើញថា លោក​ស្រី​បាន​បរាជ័យ នៅ​ក្នុង​ការ​រក្សា​ភាព​ស្អាត​ស្អំ(នាយក​រដ្ឋ​មន្រ្តី​រូប​នេះ​បាន​លា​លែងពី​តំណែង បន្ទាប់​ពី​បាន​ទទួល​ការ​តែងតាំង​បានតែ៣ខែប៉ុណ្ណោះ)។ ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង នៅពេល​ដែល​រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល បាន​ចូល​រួម​ពិធី​អធិស្ឋាន​ក្នុង​ពេល​បរិភោ​គ​អាហារ​ពេល​ព្រឹក​ប្រចាំ​ឆ្នាំ​របស់​សមាជិកសភា ហើយក៏​បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​រស់នៅ​ដោយ​ភាព​ស្អាត​ស្អំ ហើយក៏​បាន​សម្រេច​ចិត្ត​ចុះ​ចេញពី​តំណែង​។ នៅពេល​ដែល​រដ្ឋ​មន្រ្តី​ដទៃ​ទៀត​ចុះ​ចេញពី​តំណែង​ជា​បន្ត​បន្ទាប់ នាយក​រដ្ឋ​មន្រ្តី​រូប​នោះ​ក៏​បាន​ដឹង​ថា គាត់​ក៏​ត្រូវ​ចុះ​ចេញ​ផង​ដែរ​។ នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​កត់​សំគាល់​ណាស់ ដែល​បាន​កើត​ឡើង បន្ទាប់​ពី​ពួកគេ​បាន​ចូល​រួម​កម្ម​វិធី​ជួប​ជុំ​គ្នា​អធិស្ឋាន​ដ៏​ស្ងប់​ស្ងាត់​។ ព្រះ​គម្ពីរ​ក៏​បាន​បង្រៀន​អ្នកជឿ​ព្រះ​យេស៊ូវ​ឲ្យ​អធិស្ឋាន ឲ្យ​អ្នក​ដឹកនាំ​នយោបាយ​ផង​ដែរ(១ធីម៉ូថេ ២:១-២) ហើយ​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក៧២ ក៏បាន​ផ្តល់​ឲ្យ​នូវ​លំនាំ​នៃ​ការ​អធិស្ឋាន​ដ៏​ល្អ ដោយ​បាន​ពិពណ៌នា​អំពី​តួនាទី​របស់​អ្នក​ដឹកនាំ​ប្រទេស និង​ការ​អធិស្ឋាន​ឲ្យ​អ្នក​ដឹកនាំ​ប្រទេស​បំពេញ​តួនាទី​ទាំង​នោះ​ឲ្យ​បាន​ល្អ​។ បទ​គម្ពីរ​នេះ​ក៏​បាន​បក​ស្រាយ​ថា អ្នក​ដឹកនាំ​ល្អ ជា​អ្នក​ដឹកនាំ​ដែល​ប្រកាន់​ខ្ជាប់​នូវ​យុត្តិ​ធម៌ និង​ភាព​ស្អាត​ស្អំ(ខ.១-២) ជា​អ្នក​ការពារ​មនុស្ស​ដែល​ងាយ​រង​គ្រោះ(ខ.៤) បម្រើ​អ្នកក្រ(ខ.១២-១៣) ហើយ​ទាស់​ប្រឆាំង​នឹង​ការ​កៀបសង្កត់(ខ.១៤)។ ការ​កាន់​កាប់​តំណែង​របស់​ពួកគេ ពិតជា​នាំមក​នូវ​ភាព​ស្រស់​ថ្លា​ណាស់ គឺ​ប្រៀប​ដូចជា ភ្លៀង​ដែល​ស្រោច​ស្រព​ដី(ខ.៦) ដោយ​នាំ​ភាព​សម្បូរ​សប្បាយ​ដល់​ប្រទេស​ជាតិ(ខ.៣,៧,១៦)។ មានតែ​ព្រះ​មែស៊ី​ទេ ដែល​អាច​បំពេញ​តួនាទី​ទាំង​នោះ​បាន​ល្អ​ឥត​ខ្ចោះ(ខ.១១) ដូច​នេះ តើមាន​នរណា​អាច​ធ្វើ​ជា​គំរូ​នៃ​អ្នក​ដឹកនាំ​បាន​ល្អ​ជាង​ព្រះអង្គ​ទៀត? សុខុមាល​ភាព​របស់​ប្រទេស​ជាតិ មាន​ការ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​មក​លើ​ភាព​ស្អាត​ស្អំ​របស់​អ្នក​ដឹកនាំ​ប្រទេស​។ ចូរ​យើង​អធិស្ឋាន…

Read article
ការ​ជួបជុំ​គ្នា​ក្នុង​ព្រះយេស៊ូវ

ហេព្រើរ ១០:១៩-២៥ ឥត​លែង​ប្រជុំ​គ្នា ដូចជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញថា​ថ្ងៃ​នោះ​ជិត​មកដល់​ហើយ​។ ហេព្រើរ ១០:២៥ កាល​ខ្ញុំ​កំពុង​ឆ្លង​កាត់​អំឡុង​ពេល​នៃ​ការ​ឈឺ​ចាប់​ផ្លូវ​អារម្មណ៍ និង​វិញ្ញាណ និង​ការ​តស៊ូ ដោយសារ​កាលៈទេសៈ​ដ៏​ពិបាក ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា បើ​ខ្ញុំ​ដក​ខ្លួន​ចេញពី​ពួក​ជំនុំ​របស់​ខ្ញុំ ជីវិត​ខ្ញុំ​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​។(ហើយ​ជួនកាល ខ្ញុំ​ពិតជា​បាន​ឆ្ងល់​ថា ហេតុ​អ្វី​ខ្ញុំ​ចាំបាច់​ត្រូវ​ទៅ​ព្រះវិហារ?)។ ប៉ុន្តែ ខ្ញុំ​នៅតែ​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ឲ្យ​បន្ត​ចូល​រួម​ជាមួយ​ពួកគេ នៅ​ថ្ងៃ​អា​ទិត្យ​។ ទោះ​ស្ថានភាព​របស់​ខ្ញុំ នៅតែ​មិន​មាន​ការ​ផ្លាស់​ប្តូរ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ការ​ថ្វាយបង្គំ ការ​ជួយ​ជុំ​ថ្វាយបង្គំ​ព្រះ ជា​មួយ​អ្នកជឿ​ដទៃ​ទៀត ការ​ជួបជុំ​គ្នា​អធិស្ឋាន និង​សិក្សា​ព្រះ​គម្ពីរ បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ការ​លើក​ទឹក​ចិត្ត ដែល​ខ្ញុំ​ត្រូវ​ការ ដើម្បី​ស៊ូ​ទ្រាំ និង​នៅតែ​មាន​សេចក្តី​សង្ឃឹម​។ ហើយ​ជា​ញឹក​ញាប់ ខ្ញុំ​មិន​គ្រាន់តែ​បានឮ​ការ​ចែកចាយ ឬ​ការ​បង្រៀន​ដែល​លើក​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ទទួល​ការ​កម្សាន្ត​ចិត្ត ហើយ​មាន​គេ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ស្តាប់​ខ្ញុំ​ចែក​ចាយ​បញ្ហា​របស់​ខ្ញុំ ដោយ​ការ​អាណិត និង​សេចក្តី​ស្រឡាញ់​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​បង្រៀន​យើង​ថា “ឥត​លែង​ប្រជុំ​គ្នា ដូចជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញថា​ថ្ងៃ​នោះ​ជិត​មកដល់​ហើយ”(ហេព្រើរ ១០:២៥)។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​ដឹង​ថា ពេលណា​យើង​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក និង​បញ្ហា​ក្នុង​ជីវិត​យើង យើង​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ដទៃ ហើយ​អ្នក​ដទៃ​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​យើង​ផង​ដែរ​។ ដូច​នេះ កណ្ឌ​គម្ពីរ​នេះ​ក៏បាន​រំឭក​យើង​ផង​ដែរ ឲ្យ…

Read article
ព្រះយេស៊ូវ​មាន​ព្រះ​ជន្មរស់​ឡើង​វិញ​ហើយ!

ម៉ាថាយ ២៨:១-១០ ទ្រង់​មិន​គង់នៅ​ទីនេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ​ជន្មរស់​ឡើង​វិញ​ហើយ ដូចជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ​។ ម៉ាថាយ ២៨:៦ មុន​ពេល​លោក ឆាល ស៊ី​មាន(Charles Simeon) ចូល​រៀន​នៅ​សកលវិទ្យាល័យ​ខេមប្រ៊ីជ ប្រទេស​អង់គ្លេស គាត់​ចូល​ចិត្ត​សត្វ​សេះ និង​សំលៀក​បំពាក់​ណាស់ បានជា​គាត់​ចំណាយ​លុយ​ជា​ច្រើន​ជា​រៀង​រាល់​ឆ្នាំ ទៅលើ​ការ​ស្លៀក​ពាក់​របស់​គាត់​។ ប៉ុន្តែ ដោយសារ​សកលវិទ្យាល័យ​របស់​គាត់​បាន​តម្រូវ​ឲ្យ​គាត់​ចូល​រួម​កម្ម​វិធី​លៀង​ព្រះ​អម្ចាស់​ជា​ទៀង​ទាត់ គាត់​ក៏បាន​ចាប់​ផ្តើម​ស្វែង​យល់​អំពី​ជំនឿ​របស់​គាត់​។ បន្ទាប់ពី​គាត់​បាន​អាន​សៀវភៅ​ដែល​អ្នកជឿ​ព្រះយេស៊ូវ​បាន​និពន្ធ គាត់​ក៏​មាន​ការ​ផ្លាស់​ប្រែ​ដ៏​រំភើប​រីករាយ នៅ​ថ្ងៃ​អា​ទិត្យ ដែលគេ​ប្រារព្ធ​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ កាល​គាត់​ក្រោក​ពី​គេង នៅពេល​ព្រលឹម នៅ​ថ្ងៃទី៤ ខែ​មេសា ឆ្នាំ១៧៧៩ គាត់​ក៏បាន​បន្លឺ​សម្លេង​ថា “ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ! ហាលេលូយ៉ា! ហាលេលូយ៉ា!” ខណៈ​ពេល​ដែល​គាត់​មាន​ការ​លូត​លាស់​ក្នុង​ជំនឿ​លើ​ព្រះ គាត់​ក៏​មាន​ចិត្ត​ប្តូរ​ផ្តាច់​នៅ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ អធិស្ឋាន និង​ចូល​រួម​កម្មវិធី​ថ្វាយបង្គំ​ព្រះ​។ នៅ​ថ្ងៃ​ដែល​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ការ​ផ្លាស់​ប្តូរ​ក៏បាន​កើត​មាន ក្នុង​ជីវិត​របស់​ស្រ្តី​ពីរ​នាក់ ដែល​បាន​មកដល់​ផ្នូរ​របស់​ព្រះយេស៊ូវ​មុនគេ​។ នៅ​ទីនោះ ពួកគេ​បាន​ឃើញ​ការរញ្ជួយដី ខណៈ​ពេល​ដែល​ទេវតា​មួយ​អង្គ​ប្រមៀល​ថ្ម​ចេញពី​ច្រក​ចូល​ក្នុង​ផ្នូរ​ព្រះអង្គ​។ ទេវតា​ក៏បាន​ប្រាប់​ពួក​គេ​ថា “កុំ​ឲ្យ​ភ័យ​អី ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះយេស៊ូវ​ដែល​ត្រូវ​ឆ្កាង តែ​ទ្រង់​មិន​គង់នៅ​ទីនេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ ដូចជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ”(ម៉ាថាយ ២៨:៥-៦)។ ពួកគេ​មាន​ចិត្ត​ត្រេកអរ​ជា​ពន់​ពេក…

Read article
ព្រះ​ដែល​ប្រទាន ទ្រង់​ទទួល​សិរីល្អ

ដូច្នេះ យើងខ្ញុំ​អធិស្ឋាន​ឲ្យ​អ្នករាល់គ្នា​ជានិច្ច ដើម្បីឲ្យ​ព្រះ​នៃ​យើងខ្ញុំ បាន​រាប់​អ្នករាល់គ្នា​ជា​គួរ​នឹង​ការ ដែល​ទ្រង់​ហៅ​មក​ធ្វើ ហើយ​ឲ្យ​ទ្រង់​បាន​បំពេញ​គ្រប់​អស់ទាំង​សេចក្តី​បំណង​ខាង​ឯ​ការ​ល្អ និង​ការដែល​ធ្វើ​ដោយ​ជំនឿ ដោយ​ព្រះចេស្តា ដើម្បីឲ្យ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង បាន​ដំកើង​ឡើង​ក្នុង​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​ក្នុង​ទ្រង់​ផង តាម​ព្រះគុណ​របស់​ព្រះ​នៃ​យើង និង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ។ ២​ថែស្សាឡូនីច ១:១១-១២ នេះ​ជា​ដំណឹង​ដ៏​ល្អ ដែល​ព្រះ​ទ្រង់​បាន​រៀប​ចំ​ ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ដំកើង​ឡើង តាមរយៈ​ការ​ប្រទាន​ព្រះគុណ​ព្រះអង្គ។ ជា​ការពិត​ណាស់ សិរីល្អ​របស់​ព្រះ​បាន​ដំកើង​ឡើង តាមរយៈ​អំណាច​នៃ​សេចក្តី​ក្រោធ​របស់​ទ្រង់ (រ៉ូម ៩:២២) ប៉ុន្តែ ព្រះគម្ពីរ​សញ្ញាថ្មី(និង​ព្រះគម្ពីរ​សញ្ញាចាស់ គឺ​អេសាយ ៣០:១៨ ជាដើម) បាន​ចែងថា យើង​គួរតែ​ពិសោធន៍​នឹង​ព្រះគុណ​ព្រះ​ដើម្បីឲ្យ​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ សូម​ពិចារណា អំពី​របៀប​ដែល​ការ​នេះ​មានដំណើរ​ការ ក្នុង​ការអធិស្ឋាន នៃ​បទ​គម្ពីរ ២ថែ​ស្សា​ឡូ​នីច ១:១១-១២។ សាវ័ក​ប៉ុល​បាន​អធិស្ឋាន​សូម​ព្រះ​ទ្រង់​បំពេញ​សេចក្តី​បំណង​ខាង​ឯ​ការ​ល្អ​របស់​យើង។ តើ​ដោយ​របៀបណា? គាត់​បាន​អធិស្ឋាន​ថា សូមឲ្យ​សេចក្តី​បំណង​នោះ បានសម្រេច “ដោយ​ព្រះ​ចេស្តា​ព្រះ​” និង “ជា​ការ​ធ្វើ​ដោយ​ជំនឿ​”។ ហេតុអ្វី? គឺ​ដើម្បីឲ្យ​ព្រះយេស៊ូវ​បាន​ដំកើង​ឡើង នៅក្នុង​ជីវិត​យើង។ បាន​សេចក្តី​ថា អ្នកឲ្យ​បាទ​ទទួល​សិរីល្អ។ ព្រះ​ទ្រង់ប្រទាន​អំណាច។ ព្រះ​ទ្រង់​ទទួល​បាន​សិរីល្អ។ យើង​មាន​ជំនឿ ព្រះ​ទ្រង់ប្រទាន​អំណាច។…

Read article
ការ​រំដោះ​ដែល​បាន​ពន្យារ​ពេល

នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ។ កិច្ចការ ១៦:២៦ នៅ​សម័យនេះ ព្រះ​ទ្រង់​សង្គ្រោះ​រាស្ត្រ​ព្រះអង្គ ឲ្យ​រួចផុត​ពី​បញ្ហា​មួយចំនួន។ តែ​មិនមែន​រួចពី​បញ្ហា​ទាំងអស់​ឡើយ។ យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​អំពី​រឿង​នេះ ពុំ​នោះ​ទេ ពេល​យើង​មាន​បញ្ហា យើង​ប្រហែល​សន្និដ្ឋាន ព្រះអង្គ​បាន​ភ្លេច​យើង ឬ​បដិសេធន៍​យើង​ហើយ។ ដូចនេះ ចូរ​យើង​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ការ​រំឭក​ដ៏​សាមញ្ញ​ថា ក្នុង​បទ​គម្ពីរ កិច្ចការ ១៦:១៩-២៤ ព្រះ​ទ្រង់​មិនបាន​រំដោះ​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស​ឲ្យ​រួច​ឡើយ តែ​ក្នុង​ខ.២៥-២៦ ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ។ ពី​ដំបូង ពួក​គេ​មិនបាន​ទទួលការ​ជួយ​រំដោះ ៖ “គេ​ក៏​ចាប់​ប៉ុល និង​ស៊ីឡាស ដោយ​កន្ត្រាក់កន្ត្រែង​នាំទៅ​ឯ​ទីផ្សារ នៅចំពោះមុខ​មេន​គរ​បាល​”(ខ.១៩)។ “មេន​គរ​បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់​”(ខ.២២)។ “ក្រោយដែល​វាយ មានស្នាម​ជាច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់គុក​”(ខ.២៣)។ “មេ​ភូ​ឃុំ​ទទួលបង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រមទាំង​ដាក់ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង​”(ខ.២៤)។ តែ​បន្ទាប់មក ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ ៖ លុះ​ពេល​ប្រហែលជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុងតែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នកទោស​ក៏​ស្តាប់​ដែរ នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ(ខ.២៥-២៦)។…

Read article