You are here:
ចូរឲ្យពន្លឺអ្នកចែងចាំងឡើង!

ខ្ញុំមាន​អារម្មណ៍​នឿយ​ណាយ នៅ​ពេល​ដែល​ខ្ញុំ​មិន​ឃើញ​គេ មក​ជួស​ជុល​​បង្គោល​ភ្លើង តាម​ផ្លូវ​មុខ​ផ្ទះ​ខ្ញុំ ទោះ​បី​ជា​ខ្ញុំ​បាន​ព្យាយាម​ទូរស័ព្ទ​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ ។​ បង្គោល​ភ្លើង​ទាំង​នោះ មាន​ភាព​ចាំបាច់​ណាស់​សម្រាប់​ការ​បំភ្លឺ​ផ្លូវ ពេល​ងងឹត ដូចនេះ​ បង្គោល​ភ្លើង​នី​មួយ​ៗ​ចាំ​បាច់​ត្រូវ​មាន​ដំណើរ​ការ ។​ ខ្ញុំ​បារម្ភ​ថា បើ​នៅ​តែ​ងងឹត​ដូច​នេះ​ទៀ​ត ខ្ញុំ​ប្រហែល​ជា​អាច​បើក​បរ​ប៉ះ​ក្មេងៗ ដែល​ដើរ​ទៅ​សាលា​រៀន ពេល​ខ្ញុំ​បើក​ឡាន​ចេញ​ពី​ផ្ទះ នៅ​ពេល​ព្រលឹម​ស្រាង​ៗ​ជា​មិន​ខាន​ទេ​ ។​ ព្រះ​គម្ពីរ​បាន​ចែង​ជា​ច្រើន​ដង អំពី​ពន្លឺ ។​ ព្រះយេស៊ូវ​ទ្រង់​​បាន​មាន​បន្ទូល​ថា ទ្រង់​ជា​ពន្លឺ​នៃ​លោកិយ​(យ៉ូហាន​៩:៥)។ មាន​​សេចក្តី​បង្រៀន​​ឲ្យ​យើង​ “ពាក់​គ្រឿង​សឹក​នៃ​ពន្លឺ” ដោយ​ប្រដាប់​ខ្លួន ដោយ​ព្រះអម្ចាស់(រ៉ូម ១៣:១២-១៤)។​ បទ​គម្ពីរ​ម៉ាថាយ ៥:១៦ បាន​បង្រៀន​ថា យើង​ត្រូវ “​ឲ្យ​​ពន្លឺ​​របស់​យើង បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​យើង​ប្រព្រឹត្ត រួច​សរសើរតម្កើង ដល់​ព្រះវរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថានសួគ៌”។ ពន្លឺ​ដែល​មិន​ចែង​ចាំង គឺ​លែង​មាន​ប្រយោជន៍​ទៀត​ហើយ ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា គ្មាន​អ្នក​​ណា​​អុជ​ចង្កៀង យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា(ម៉ាថាយ ៥:១៥)។ ការ​ប្រព្រឹត្ត​រប​ស់​យើង(គឺ​ពន្លឺ​រ​​​បស់​យើង) គួរ​តែ​នាំ​មនុស្ស ឲ្យ​ស្គាល់​ព្រះ​មួយ​អង្គ ដែល​ទ្រង់​ជា​ពន្លឺ ។​ កាល​ពី​ដើម យើង​មិន​មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​យើង​ទេ…

Read article
ទីតាំង ទីតាំង ទីតាំង

សព្វ​ថ្ងៃ​នេះ​ ការ​ទិញ និង​ការ​លក់​អចលន​ទ្រព្យ គឺ​ជា​មុខ​ជំនួញ​ដ៏​ពិបាក ដែល​ទៀម​ទា​ឲ្យ​មាន​ការ​យល់​ដឹង និង​ប្រុង​ប្រយ័ត្ន​ ។ តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ ក្នុង​ល្បឿន​ដ៏​គួ​រ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​បើ​សិន​ជា​អ្នក​ចង់​លក់​អចលន​ទ្រព្យ នោះ​អ្នក​នឹង​ជួបការ​លំបាក​កាន់​តែ​ខ្លាំង ។​ ដូចនេះ នៅ​ក្នុង​ទីផ្សា​អចលន​ទ្រព្យ យើង​នៅ​តែ​ចាំ​បាច់​ត្រូវ​រំឭក​ខ្លួន​ឯង​ អំពី​ពាក្យ​ចាស់មួយ​ដែល​​​ពោល​​ថា “នៅ​ក្នុ​ង​ការ​លក់​ដូរ​អចលន​ទ្រព្យ យើង​ចាំ​បាច់​ត្រូវ​ដឹង​អំពី​ចំណុច​សំខាន់​បំផុត​បីយ៉ាង​គឺ ទីតាំង ទីតាំង និងទីតាំង”។​ ក្នុង​ការ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ យើង​ក៏​ចាំ​បាច់​ត្រូវ​ដឹង​អំពី​ទីតាំង​ផង​ដែរ ។​ ការ​ដឹង​អំពី​ទីតាំង​ខាង​វិញ្ញាណ​របស់​យើង គឺ​ពិត​ជា​សំខាន់​ណាស់ បើ​សិន​ជា​យើង​ត្រូវ​មាន​ជ័យ​ជម្នះ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ កាត់​តាម​ទឹក​ដី​ដែល​មាន​តម្លៃ​ថោក​ក្រៃ​លែង នៅ​ក្នុង​លោកិយ​នេះ ។​ សាវ័កប៉ុ​ល​បាន​រំឭក​យើង​ថា យើង​មាន​ទីតាំង​ថ្មី​មួយ នៅ​ក្នុង​ព្រះគ្រីស្ទ បន្ទាប់​ពី​យើង​ត្រូវ​បាន​ប្រោស​ឲ្យ​រួចពី “អំណាច​នៃ​សេចក្តី​ងងឹត ហើយ​​ផ្លា​ស់​យើង​​ម​ក​ក្នុង​នគរ​របស់​ព្រះរាជបុត្រា​ស្ងួនភ្ងា​នៃ​ទ្រង់”(កូល៉ុស ១:១៣)។ ការ​ដឹង​ថា យើង​បាន​ផ្លាស់​ប្តូរ​ទីតាំង​ខាង​វិញ្ញាណ​ ចូល​ក្នុង​នគរ​នៃ​ព្រះ​យេស៊ូវ ដោ​យ​ព្រះ​គុណ​ទ្រង់ គឺ​ពិត​ជា​មាន​អត្ថ​​ប្រយោជន៍​​ណាស់ ។​ សព្វ​ថ្ងៃ​នេះ ព្រះយេស៊ូវ​ទ្រង់​គ្រង​រាជ្យ​​ជា​ស្តេច នៅ​ក្នុង​ចិត្ត និង​គំនិត​យើង ហើយ​យើង​គឺ​ជា​រាស្រ្ត​របស់​ទ្រង់ ដែល​​បានដឹង​គុណ​ទ្រង់ ។​ យើង​ត្រូវ​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ទ្រង់​ និង​ប្រព្រឹត្ត​តាម​ផ្លូវ​របស់​ទ្រង់ ។​​ ហើយ​យើង​​ត្រូវ​​ធ្វើ​ការ​សម្រេច​ចិត្ត​ថា…

Read article
តើគ្មាន​អ្នក​មានអំណាចត្រួត​ពិនិត្យ​​អ្នក​ឬ?

ពេល​ដែល​កំ​ពុង​ទឹក នៅ​ក្រោយ​ផ្ទះ​​ខ្ញុំ មាន​ការ​បាក់ស្រុត​ ខ្ញុំ​ក៏​​​​​បាន​ដឹ​ង​ថា ​ខ្ញុំមិន​អាច​ជួស​ជុលវា​​ដោយ​ខ្លួន​ឯង​បាន​​ទេ ។​ ដូចនេះ ខ្ញុំ​​ក៏​​បាន​​​​ឲ្យ​គេមក​ធ្វើ​​ការ​​​​វា​យ​តម្លៃ ហើយ​បា​ន​ឲ្យ​​ជាង ម្នាក់​ មក​​សាង​សង់​​កំពុង​​ទឹក​ថ្មី​មួយ​ឲ្យ​ខ្ញុំ ។​ ពេល​​ដែលការ​​​សាង​​សង់​រួច​រាល់​​ហើយ ខ្ញុំ​​​ក៏​បាន​​​​ពិនិត្យ​​​មើល​​កំពង់ទឹកថ្មីនោះ ​យ៉ាង​ម៉ដ្ឋចត់ ហើយ​ក៏បាន​កត់​​សំគាល់​ឃើញមាន​បញ្ហា​​​មួយចំ​នួន។​ ដើម្បី​ស្វែង​រក​ការ​ប្រឹក្សា​យោបល ជា​​បន្ថែម ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​ទៅ​មន្ត្រី​ត្រួត​ពិនិត្យ​សំណង់​ប្រចាំ​តំបន់ ហើយ​ខ្ញុំ​ក៏បាន​ជួប​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ។​ ជាង​ម្នាក់​នោះ មិន​មាន​បណ្ណ​អនុញ្ញាតិ​ឲ្យ​សាង​សង់​ឡើយ ។ ដោយសា​រ​គាត់​បាន ធ្វើ​​កា​រ​​សាង​សង់ ដោយ​មិន​​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​របស់​រដ្ឋ នោះ​គាត់​បាន​បំពា​នច្បាប់​សាង​សង់​ជា​ច្រើន​ចំណុច ។​ ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា ​អំពី​សេចក្តីពិត​ដ៏​សំខាន់​​មួយ​(​ក្រៅ​ពី​ការ​សុំ​ឲ្យ​គាត់​បង្ហាញ​បណ្ណ​អនុញ្ញាតិ​ មុនពេល​សាង​សង់​)គឺ ជា​ញឹកញាប់ បើ​សិន​ជាយើង​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អំ​ណាច​ដែល​គ្រប់​គ្រង​​លើ​យើង​ទេ នោះ​យើង​មិន​អាច​ធ្វើ​អ្វីមួយឲ្យ​អស់ពីចិត្ត​បាន​ឡើយ ។​ ក្នុង​ព្រះ​​គម្ពីរ យើង​ឃើញ​ថា គោលការណ៍​នេះ​ត្រូវ​បាន​បក​ស្រាយ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​ពីរ ក្នុងចំណោម​រឿង​ប្រៀ​បប្រដូច​រ​បស់​ព្រះយេស៊ូវ​(ម៉ាថាយ ២៤:៤៥-៥១ ២៥:១៤-៣០)។ ក្នុង​ករណី​ទាំងពីរ យ៉ាងហោច​ណាស់ មាន​អ្នក​បម្រើ​ម្នាក់​បាន​​ធ្វើ​ខុស នៅ​ពេល​ចៅ​ហ្វាយ​របស់​ខ្លួន​មិន​បាន​នៅពិនិត្យ​មើល​​ការងារ​របស់​​គាត់ ។​ ប៉ុន្តែ នៅក្នុងព្រះគម្ពីរសុភាសិត ជំពូក៦ មាន​អ្នក​​បម្រើ​មួយ​ប្រភេទ​ទៀត ដែលមិន​បាន​​ប្រ​ព្រឹត្តដូច​គាត់​ទេ ។​​ យើង​ឃើញ​ថា…

Read article
ការប្រោសឲ្យជាពីស្ថានសួគ៌

​​លោកថូម៉ាស មួរ(Thomas Moore ឆ្នាំ ១៧៧៩ ដល់ ១៨៥២) គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង ជា​អ្នក​ចម្រៀង និង​ជា​អ្នកនិពន្ធ​កំណាព្យ​ជន​ជាតិ​អៀរ​ឡង់ ។ ភាព​ប៉ិន​ប្រសប់​របស់​គាត់​បាន​នាំឲ្យ​​មាន​ក្តី​អំណរ ដល់​មនុ​ស្ស​ជា​ច្រើន ដែល​បាន​ឃើញ​គាត់​សម្តែង ឬ​ឃើញ​គាត់​ច្រៀង​តាម​បទ​ភ្លេង​របស់​គាត់ ។​ ប៉ុន្តែ ជីវិត​របស់​គាត់​ត្រូវ​បានញុំាញី ដោយ​​ការ​​ឈឺ​ចាប់ ក្នុង​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត ដោយសារ​បញ្ហា​ជា​ច្រើន ដែល​រួម​មាន​ការ​ស្លាប់​របស់​កូន​ទាំង​ប្រាំ​នាក់​របស់​គាត់​ផង​ដែរ ។​ ស្នាម​របួស​ដែល​គាត់​មាន​ក្នុង​ចិត្ត​នេះ បាន​ធ្វើ​ឲ្យ​ពាក្យ​ពេចន៍​របស់​គាត់​ទាំង​ប៉ុន្មាន កាន់​តែ​មាន​ន័យ​ថែម​ទៀត គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “សូម​ថ្វាយ​ចិត្ត​ដែល​មាន​របួស​នោះ​ សូម​​រៀប​រាប់​​អំពី​សេចក្តី​ទុក្ខ​របស់​អ្នក​ចុះ ក្នុង​លោក​នេះ គ្មាន​ការ​ឈឺ​ចាប់​ណា ដែល​ព្រះ​មិ​ន​អាច​ប្រោស​ឲ្យ​ជា​ឡើយ”។​ ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ប៉ះ​ពាល់​ចិត្ត ហើយ​បាន​រំឭក​ឲ្យ​ខ្ញុំ​ដឹង​ថា ការ​ជួប​ព្រះ ដោយ​ការ​អធិស្ឋាន អាច​នាំ​មក​នូវ​ការ​ប្រោស​ឲ្យ​ជា​ដល់​វិញ្ញាណ​ដែល​ឈឺ​ចាប់ ។​ សាវ័ក​ប៉ុល​​បាន​ដឹ​ង​អំពី​របៀប​ ដែល​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌​ ទ្រង់​អាច​ប្រទាន​ភាព​ធូរ​ស្បើយដល់​​ចិ​ត្ត​ដែល​​ឈឺ​​ចាប់ ។​ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស​ថា “សូម​​សរសើរ​​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះ​វរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា”​(២កូរិនថូស ១:៣-៤)។ ជួនកាល យើង​​មាន​ការ​វីវក់​​នឹង​​​​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង បាន​ជា​យើ​​ង​ញែកខ្លួ​ន​យើង​ចេញ​ពី​ព្រះ​​ ដែល​អាច​ផ្តល់​ឲ្យ​​យើង​នូវ​ការ​កម្សាន្ត​ចិត្ត…

Read article
ការស្វែងរកភាពស្ងប់ស្ងាត់

កញ្ញាមេក ហាត់ឈីងសិន(Meg Hutchinson) ដែល​ជា​អ្នក​ចម្រៀង​មួយ​រូប បាន​និយាយ​ថា “បទ​ចម្រៀង​បន្ទាប់​ដែល​ខ្ញុំ​នឹង​ថត គឺ​ជា​បទ​ដែល​​មាន​​តែ​ភាព​ស្ងប់​ស្ងាត់ រយៈ​ពេល​៤៥​នាទី ព្រោះ​នោះ​ជា​អ្វី​ ដែល​​មនុស្ស​ភាគ​ច្រើន​​មិន​មាន នៅ​ក្នុង​សង្គម​យើង” ។ គេ​ពិត​ជា​ពិបាក​ស្វែង​រក​ភាព​ស្ងប់​ស្ងាត់​​ណាស់ ។ គេ​ទទួល​ស្គាល់​ថា ទីក្រុង​ទាំង​ឡាយ មាន​ពេញ​ទៅ​ដោយ​សំឡេង​រំខា​ន​​យ៉ាង​ខ្លាំង ព្រោះទីក្រុង​ជា​ទី​ប្រជុំ​នៃ​​​ការ​​ធ្វើ​ចរាចរណ៍​ និង​មនុស្ស ។​ គេ​ហាក់​ដូចជា​មិន​អាច​គេច​ចេញ​ពីសំឡេង​តន្រ្តី​លាន់​រំពង សម្លេង​ម៉ាស៊ីន​ទ្រហឹង និង​ស​ម្លេង​ឮ​ៗ​ដទៃ​ទៀត​ឡើយ ។ ប៉ុន្តែ ប្រភេទ​នៃសំឡេង​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ដល់​សុខ​ភាព​ខាង​វិញ្ញាណ​របស់​យើង គឺ​មិន​មែន​ជាសំឡេង ដែល​យើង​មិន​អាច​គេច​ចេញ​នោះ​ឡើយ តែ​ជាសំឡេង​ដែល​យើង​បាន​អញ្ជើញ​ឲ្យ​ចូ​​ល​ ក្នុង​ជីវិត​របស់​ខ្លួន ។​ មាន​អ្នក​ខ្លះ​ប្រើសំឡេង ដើម្បី​បំបាត់​ភាព​ឯកកោ ដូច​ជាសំឡេង​ទូរទស្សន៍ និង​វិទ្យុ ដែល​នាំ​ឲ្យ​យើង​ច្រឡំ​ថា​ មាន​អ្នក​នៅ​កំដរ​យើងជា​ដើម ។​ អ្នក​ខ្លះ​ទៀត​ប្រើសំឡេង ដើម្បី​ជួ​យ​ឲ្យ​ខ្លួន​ឯង​ឈប់​គិត គឺ​ដូច​ជាសំឡេង​ដទៃ​ទៀត ឬ​យោបល់ ដែល​ធ្វើ​ឲ្យ​យើង​ឈប់​គិត​អំពី​ខ្លួន​ឯង ។ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​បាន​ប្រើសំឡេង ដើម្បី​កុំ​ឲ្យ​ខ្លួន​ស្តាប់​ឮសំឡេង​ព្រះ គឺដោយ​​ការ​ជជែកគ្នា​​ឥត​ឈប់​របស់​ខ្លួន ។ សូម្បី​តែ​នៅ​ពេល​យើង​កំពុង​ជជែក​គ្នា​អំពី​ព្រះ​ក៏​ដោយ ក៏សំឡេង​នេះ​បាន​រារាំង​មិន​ឲ្យ​យើង​ស្តាប់​ឮ​ព្រះ​មាន​បន្ទូល​មក​កាន់យើងផង​ដែរ ។​ ប៉ុន្តែ​ ព្រះ​យេស៊ូវ​បាន​​យាង​ទៅ​​​កន្លែង​ស្ងប់​ស្ងាត់ ដើម្បី​បន្ត​ការ​សន្ទនា​ជា​មួយ​ព្រះ​វរបិតា…

Read article
ការឆែកពិនិត្យពាក្យសម្តី

ពេល​ដែល​ខ្ញុំ​កំពុង​បើក​បរ​​​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ស្តាប់​ការ​ផ្សាយ​ពាណិជ្ជ​កម្មដ៏គួរ ​ឲ្យ​ចាប់​អារម្មណ៍ តាម​វិទ្យុ ។ ពេល​​នោះ គេ​​កំពុង​ផ្សាយ​អំពី​កម្ម​វិធី​កំព្យូទ័រ​មួយ ដែល​ឆែក​ពិនិត្យ​​​​សារ​​អេឡិច​ត្រូនិច ដែល​​គេ​សរសេរ​ ។​ ខ្ញុំ​មាន​ការ​យល់​ដឹង​​ច្រើនអំពី​កម្មវិធី “ឆែក​មើល​​ការ​ប្រកប​ពាក្យ” និង​កម្មវិធី “ឆែក​មើល​វេយ្យករណ៍” ដែល​​គេ​​សរសេរ​​នៅ​​ក្នុង​​កំព្យូទ័រ ប៉ុន្តែ កម្ម​វិធី​ថ្មី​នេះ​ គឺ​មិន​ដូច​នោះ​ទេ ព្រោះ​វា​ជា “កម្ម​វិធី ឆែក​​មើល​ពាក្យ​​សម្តី”។​ កម្ម​វិធី​នេះពិនិត្យ​មើល​ពាក្យ​សម្តី ដែល​គេ​ប្រើ​នៅ​ក្នុង​សារ​អេឡិច​ត្រូ​និច ដើម្បី​ឲ្យ​អ្នក​សរសេរ​ដឹង ថា​តើ​ពាក្យ​សម្តី​ដែល​ខ្លួន​បាន​សរសេរ មាន​​ភាព​ព្រ​ហើន អសុរោះ ឬកាចឬទេ ។ ពេល​ដែល​ខ្ញុំ​បាន​ស្តាប់ អ្នក​ផ្សាយ​ពាណិជ្ជកម្ម ពិពណ៌នា​អំពី​លក្ខណះ​ពិ​សេស​ៗ នៃ​កម្មវិធី​នេះ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា បើ​សិន​ជា​មាន​កម្មវិធី​សម្រាប់​ឆែក​ពិនិត្យ​ពាក្យ​សម្តី ដែល​ខ្ញុំ​និយាយ​ចេញ​ពី​មាត់​ខ្ញុំ នោះ​មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ ។​ តើ​មាន​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ឆ្លើយ​តប​ដោយ​ពាក្យ​មិន​ពិរោះ​ស្តាប់ ហើយ​ក្រោយ​មក ក៏​មាន​ការ​សោក​ស្តាយ ចំពោះ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​? ជា​ការ​ពិត​ណាស់ បើ​សិន​ជា​មាន​កម្មវិធី​សម្រាប់​ឆែក​ពិនិត្យ​ពាក្យ​សម្តី ដែល​ខ្ញុំ​និយាយ​ចេញ​ពី​មាត់​ខ្ញុំ នោះ​ខ្ញុំ​មិន​បាច់​​ឆ្លើយ​តប ដោយ​ភាព​ល្ងីល្ងើ​ឡើយ ។​ សាវ័កប៉ុល​បាន​ដឹង​ថា អ្ន​ក​ជឿ​ព្រះ​ត្រូវ​ការ​ឆែក​ពិនិត្យ​ពាក្យ​សម្តីរ​​បស់​ខ្លួន ជា​ពិសេស​នៅពេល​យើង​និយាយ ទៅ​កាន់​អ្នក​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ ។​ គាត់​បាន​មាន​ប្រសាសន៍​ថា…

Read article
បុណ្យខួបកំណើត គម្រប់១០០០ ឆ្នាំ

លោក​​​យ៉ូណា​ថាន វេន័រ(Jonathan Weiner) គឺ​ជា​អ្នក​និពន្ធ​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា ការ​ប្រាថ្នា​ចង់​បាន​លោកិយ​នេះ ។​ ក្នុង​សៀវភៅ​នេះ គាត់​បាន​សរសេ​រ​អំពី​វិទ្យាសាស្រ្ត ដែល​បាន​​សន្យា​ថា​នឹង​ជួយ​ឲ្យ​មនុស្ស ​មាន​អាយុ​កាន់​​តែ​វែង ។​ នៅ​ក្នុង​ផ្នែក​ពាក់​កណ្តាល​នៃ​សៀវភៅ​នេះ​ លោក​អូបឺរី ដឺ ក្រេយ៏(Aubrey de Grey) ដែល​ជា​អ្នក​វិទ្យាសាស្រ្ត​ជន​ជាតិ​អង់គ្លេស បាន​ព្យាករណ៍​ថា ថ្ងៃ​ណា​មួយ​វិទ្យាសាស្រ្ត​នឹង​ជួយ​ឲ្យ​​មនុស្ស​រស់​បាន​មួយ​ពាន់​ឆ្នាំ ។ លោក​អូបឺរី​បាន​អះអាង​ថា នៅ​ទី​បំផុត តាម​ការស្រាវ​ជ្រាវ​អំពី​រចនា​សម្ព័ន្ធ និង​មុខនាទី​នៃ​ជាតិ​គីមី​ចម្រុះ បាន​ឲ្យ​ដឹង​ថា ការ​ព្យាបាល​ភាព​ចាស់​ជរា​របស់​មនុស្ស គឺ​ជា​អ្វី​ដែល​គេ​អាច​ធ្វើ​បាន ។​ ប៉ុន្តែ បន្ទាប់​ពី​មនុស្ស​យើង​រស់​បាន​១០០​០​ឆ្នាំហើយ ពួក​គេ​នឹង​ត្រូវ​ស្លាប់​ទៅ​វិញ​ដដែល តើ​មាន​អ្វីប្លែក​? ការ​ព្យាករណ៍​របស់​​លោក​​ដឺ ក្រេយ គឺ​គ្រាន់​តែ​ពន្យាពេល​នៃ​ការប្រឈម​មុខ​នឹង​សំណួរ​ដ៏​សំខាន់​បំផុ​ត​មួយ គឺ​សំណួរ​ដែល​សួរ​ថា តើ​​មា​នរឿង​អ្វី​កើត​ឡើង បន្ទាប់​ពី​យើង​ស្លាប់​ទៅ ? ដូចនេះ​ ការ​ព្យាករ-ណ៍​​នោះ​មិន​បាន​​ឆ្លើយ​សំណួរ​មួយ​​នេះ​​ទេ ។​ ព្រះ​គម្ពីរ​បាន​ចែង​ថា សេចក្តី​ស្លាប់​​មិន​មែន​ជា​ចុង​បំផុ​ត​ នៃ​ជីវិត​របស់​មនុស្ស​ឡើយ ។​ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បាន​បញ្ជាក់​ថា មនុស្ស​ម្នាក់​ៗ​នឹង​ត្រូវ​ឈរ​នៅ​ចំពោះ​ព្រះ​គ្រីស្ទ ។ ពេលនោះ អ្នក​ជឿ​ព្រះ​នឹង​ទទួល​​រង្វាន់ ចំពោះ​​កិច្ចកា​​រដែល​​ខ្លួន​​បា​​នធ្វើ​​ថ្វាយ​​ទ្រង់…

Read article
រឿងរបស់កំផែងមួយ

ពេលដែល​​ខ្ញុំ​កំពុង​ទស្សនា​កំផែងនៃអធិរាជ្យ​​ហេឌ្រាន​(Hadria​n ​’s Wall) នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អង់​គ្លេស ខ្ញុំ​ក៏បាន​ដឹងថា តាម​​ពិត កំផែង​នេះ​អាច​ជា​ស្នាដៃ​ ដែលធ្វើឲ្យ​គេ​មានការ​នឹក​​ឃើញ​ខ្លាំង​បំផុត អំពី​អធិរាជ្យ​រ៉ូមុំាង​អង្គ​នេះ ដែល​បាន​ឡើង​កាន់​អំណាច នៅ​​ឆ្នាំ ១១៧ នៃ​គ្រីស្ទ​សគរាជ ។​ នៅសម័យនោះ មាន​ទាហាន​រ៉ូមុំាង​ប្រហែល១៨០០០នាក់ បាន​ប្រចាំការ នៅ​កំផែង​ការពារ ដែល​មាន​ប្រវែង ១២៨ គី​ឡូ​ម៉ែត្រ​នេះ ដែល​គេបា​នសង់​ដើម្បី​ទប់​ទល់​​កុំ​ឲ្យ​ពួក​កុល​សម្ព័ន្ធ​ នៅ​ភាគ​ខាង​ជើង ឈ្លាន​ពាន​តំបន់​ខាង​ត្បូង ។​ គេ​បាន​នឹក​ចាំ​ពី​ស្តេច​ហេឌ្រាន ដោយ​សារ​ស្តេច​អង្គនេះ​បាន​សង់​កំផែង​ការពារ​មិន​ឲ្យ​មនុស្សឈ្លា​ន​ពាន ។ ផ្ទុយ​ទៅ​វិញ​ គេ​នឹក​ចាំ​ពី​ព្រះ​យេស៊ូវ ដោយ​សារ​ទ្រង់​បាន​ផ្តួល​​រំលំ​កំផែង​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​មនុស្ស​អាច​ចូលមកឯងទ្រង់ ។​ នៅ​ពេល​ពួក​ជំនុំ​ដំបូងកំពុង​ជួប​ប្រទះ​នឹង​ភាព​តាន​តឹង រវាង​ពួក​សាសន៍​យូដា និង​ពួក​​សាសន៍​​ដទៃ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​គេ​ថា ពួក​គេ​មាន​ភាព​ស្មើ​រគ្នា ​នៅក្នុង​គ្រួសារ​នៃ​ព្រះ តាម​រយៈ​ព្រះ​គ្រីស្ទ ។​ “ដ្បិត ​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខាន់​កណ្តាល​ចេញ … ដើម្បី​ឲ្យ​បាន​យក​ទាំង​២​មក បង្កើត​ជា​មនុស្ស​ថ្មី​តែ​១​ក្នុង​ព្រះអង្គ​ទ្រង់ ដោយ​តាំង​ជា​ស្ពាន​មេត្រី​ឲ្យ … ដ្បិត​ដោយសារ​ទ្រង់ នោះ​យើង​ទាំង​២​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​ដល់​ព្រះវរបិតា ដោយ​ព្រះវិញ្ញាណ​តែ​១”(អេភេសូរ ២:១៤-១៥,១៨)។ ​ការ​រួប​រួម​​ជា​មួយ​​អ្នក​ដើរ​តាម​ព្រះ​​យេ​ស៊ូវ…

Read article
មិនត្រូវការពេលនេះទេ

អ្នក​និ​ពន្ធ​ដែល​មិន​មាន​ឈ្មោះ​ល្បី អាច​មាន​ការ​បាក់​ទឹក​ចិត្ត នៅ​ពេល​ដែល​គេប​ដិសេធ​ មិន​ព្រម​ទទួល​​ស្នាដៃ​និពន្ធ​របស់​ខ្លួន ម្តង​ហើយ​ម្តង​ទៀត​នោះ ។​ នៅ​ពេល​ពួក​គេ​ផ្ញើ​អត្ថបទ​របស់​ខ្លួន ទៅ​អ្នក​បោះ​ពុម្ភ​ផ្សាយ ជា​ញឹក​ញាប់​ពួក​គេ​បាន​ឮ​ពាក្យ​ឆ្លើយ​តប តា​ម​សំបុត្រ​មក​វិញ​ថា “សូម​អរគុណ ប៉ុន្តែ យើង​ខ្ញុំ​មិន ត្រូវ​ការ​អត្ថបទ​រប​ស់អ្នក នៅ​ពេល​នេះ​ទេ”។ ជួន​កាល ការ​ឆ្លើយ​តប​នេះ​ពិត​ជា​មាន​ន័យ​ថា “មិន​ត្រូវ​ការ​នៅ​ពេល​នេះ​ទេ ឬ មិន​ដែល​ត្រូវ​ការ​ឡើយ ”។ ដូច​នេះ ពួក​គេ​ក៏​ព្យាយាម​ផ្ញើ​ទៅ​អ្នក​បោះ​ពុម្ភ​ផ្សាយ ម្នាក់​ហើយ​ម្នាក់​ទៀត ។​ ខ្ញុំ​បាន​រក​ឃើញ​ថា ចំពោះ​ឃ្លា​ដែល​ថា ពេល​នេះ​យើង​ខ្ញុំ​មិន​ត្រូវ​ការ​អត្ថ​បទ​របស់​​អ្នក​នៅ​ពេល​នេះ​ទេ ឬ​មិន​ដែល​ត្រូវ​ការ​ឡើយ អាច​ជា​ពាក្យ​សម្តី​ដ៏​មាន​ប្រយោជន៍ នៅ​​​ក្នុង​​​ដំណើរ​​​ជីវិត​របស់​​ខ្ញុំ ជា​គ្រីស្ទ​បរិស័ទ ព្រោះ​វា​អាច​ជួយ​ឲ្យ​​ខ្ញុំ​​ប្រែចិត្ត​ជា​ថ្មី ហើយ​ផ្តោត​គំនិត​របស់​ខ្ញុំ​ ទៅ​រក​ព្រះ​អម្ចាស់ ។​ ឧទាហរណ៍ នៅ​ពេល​យើង​ចាប់​ផ្តើម​មាន​ការ​ព្រួយ​បារម្ភ យើង​អាច​រំឭក​ខ្លួន​ឯង​ថា “ខ្ញុំ​មិន​ត្រូវ​ការ​ ​ព្រួយ​​បារម្ភ នៅ​​ពេល​នេះ​ទេ ឬ​មិ​ន​ដែលត្រូវ​ការ​ឡើយ ។​ ​អ្វីដែល​ចិ​ត្ត​ខ្ញុំ​ត្រូវ​ការ គឺ​ការ​ទុក​ចិត្ត​ព្រះ ។​ ខ្ញុំ​នឹង “មិន​ខ្វល់​ខ្វាយ​អ្វី​ឡើយ”(ភីលីព ៤:៦)។ នៅ​ពេល​យើង​ច្រណែន​នឹង​អ្វីដែល​អ្នក​ដទៃ​មាន ឬបាន​ធ្វើ នោះ​យើង​អាច​រំឭក​ខ្លួន​ឯង​អំពី​សេចក្តី​ពិត ដោយ​ប្រាប់​ខ្លួន​ឯង​ថា “ខ្ញុំ​មិន​ត្រូវ​ការ​ច្រណែន…

Read article
ឈើទាំងពីរ

ប្រាជ្ញា​ដ៏​សាមញ្ញ ចោទ​សួរ​យើង​ថា តើ​យើង​អាច​សម្រេច​កិច្ច​ការ​​បាន​ច្រើន​​ប៉ុណ្ណា បើ​យើង​ប្រើ​ធនធាន​តែ​បន្តិច​បន្តួច ?​ យើង​ច្រើន​តែ​ជឿ​ថា យើង​នឹង​អាច​សម្រេច​កិច្ចការ​បាន​កាន់​តែ​ច្រើន បើ​សិន​ជា​យើង​មាន​ធន​ធាន​​​ផ្នែក​​ហិរញ្ញវត្ថុ មាន​មនុស្ស​ឆ្លាត​វ័យ និងមាន​​គំនិត​ជឿន​លឿន​​កាន់​តែ​ច្រើន ។​ ទោះ​ជា​យ៉ាង​ណា​ក៏​​ដោយ ព្រះ​ទ្រង់​មិន​បាន​រាប់​ការ​ទាំង​នោះ​ជា​សំ​ខាន់​ទេ ។​ ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ​ចំនួន ដូច​តទៅ : ក្នុង​ព្រះ​គម្ពីរ​ពួក​ចៅ​ហ្វាយ ៣:៣១ មាន​បុរស​ម្នាក់​ឈ្មោះ​សាំ​កើរ បាន​រំដោះ​ពួ​ក​អ៊ីស្រាអែល​ឲ្យ​រួច​ពី​ពួក​ភីលីស្ទីន ដោយ​ប្រើ​ដៃ​តែ​ម្ខាង​ប៉ុណ្ណោះ ​។​ តើគាត់បានទទួលជ័យជម្នះ​​ដោយ​របៀប​ណា? គឺ​គាត់​​បា​នទ​ទួល​ជោគ​ជ័យ​យ៉ាង​អស្ចារ្យ ដោយ​ប្រើ​តែ​ជន្លួញ​គោ​ប៉ុណ្ណោះ ដើម្បី​វាយ​សម្លាប់​ពួក​សាសន៍​ភីលីស្ទីន​អស់​៦០០នាក់ ។ ក្នុង​ព្រះ​គម្ពីរ​និក្ខមនំ ពេល​ដែល​ព្រះ​ឲ្យ​លោក​ម៉ូសេ​នាំ​រាស្រ្ត​អ៊ីស្រាអែល ចេញ​ពី​នគរ​អេស៊ីព្ទ លោក​ម៉ូសេ​ខ្លាច​ពួក​បណ្តាជន​មិន​ព្រម​ស្តាប់​គាត់ ឬ​ដើ​រតាម​ការ​ដឹក​នាំរ​បស់​គា​ត់ ។​​ ដូចនេះ ព្រះ​មាន​បន្ទូល​ថា “តើ​មាន​អ្វី​នៅ​ដៃ​ឯង​នោះ?” គាត់​ឆ្លើយ​ថា “មាន​ដំបង”(៤:២)។ ដើម្បី​ធ្វើ​ឲ្យ​ពួក​បណ្តា​ជន​ជឿ​ទុក​ចិត្ត ហើយ​ដើរ​តាម​លោក​ម៉ូសេ ព្រះ​ទ្រ​ង់​​​ក៏បាន​ប្រើ​ដំ​ប​ងដែល​នៅ​ក្នុង​ដៃ​គាត់ ដើម្បី​ធ្វើ​ឲ្យ​ទឹក​ទន្លេ​នីល​ប្រែ​ក្លាយ​ជា​ឈាម ដើម្បី​នាំ​ឲ្យ​នគរ​អេស៊ីព្ទ​ជួប​គ្រោះ​ចង្រៃ ដើម្បី​ញែក​សមុទ្រ​ក្រហម និង​ដើម្បី​ធ្វើ​ការ​អស្ចារ្យ នៅ​ក្នុង​វាល​រហោ​ស្ថាន ។​ តំបង​របស់​លោក​ម៉ូសេ និង​ជន្លួញ​គោ​របស់​លោក​សាំកើរ បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​អំណាច នៅ​ពេល​ដែល​ពួក​គេ​បាន​ថ្វាយ​ឧបករណ៍​ទាំង​នោះ​ដល់​ព្រះ ។​ ការ​នេះ​បង្រៀន​​ឲ្យ​យើង​ដឹង​ថា ព្រះ​អាច​ប្រើ​របស់​តែ​បន្តិ​ច​បន្តួច​ដែល​យើង​មាន…

Read article