You are here:
ជំនឿដែលសកម្ម

ឪពុក​របស់​លោក​ស៊ែម(Sam) ត្រូវ​រត់​គេច ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់ ក្នុង​អំឡុង​ពេល​រដ្ឋ​ប្រហារ​ដោយ​ពួក​យោធា។​ ភ្លាម​ៗ​នោះ ក្រុម​គ្រួសារ​គាត់​បាន​បាត់​បង់​ប្រាក់​ចំណូល ហើយ​លែង​មាន​លទ្ធភាព​បង់​ថ្លៃ​ថ្នាំ​ពេទ្យ ដើម្បី​ឲ្យ​ប្អូន​ប្រុស​របស់​លោក​ស៊ែម​បន្ត​មាន​ជីវិត​រស់​។ លោក​ស៊ែម​ក៏​បាន​ខឹង​នឹង​ព្រះ ដោយ​គិត​ថា តើ​យើង​បាន​ធ្វើ​អ្វី​ខុស បាន​ជា​យើង​ត្រូវ​ជួប​រឿង​នេះ? មាន​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ម្នាក់​បាន​ដឹង អំពី​ទុក្ខ​លំបាក​របស់​គ្រួសារ​មួយ​នេះ។ គាត់​មាន​ប្រាក់​គ្រប់​គ្រាន់ ដើម្បី​បង់​ថ្លៃ​ថ្នាំ​ពេទ្យ ដូច​នេះ គាត់​ក៏​បាន​ទិញ​ថ្នាំពេទ្យ​ឲ្យ​ពួក​គេ។ អំណោយ​ដែល​បាន​ជួយ​សង្រ្គោះ​ជីវិត ពី​មនុស្ស​ដែល​ពួក​គេ​មិន​ស្គាល់​នេះ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ពួក​គេ។ ម្តាយ​របស់​ស៊ែម​ក៏​បាន​និយាយ​ថា “នៅ​អាទិត្យ​នេះ យើង​នឹង​ទៅ​ព្រះវិហារ​របស់​បុរស​នោះ”។ កំហឹង​របស់​លោក​ស៊ែម​ក៏​បាន​ចាប់​ផ្តើម​ថយ​ចុះ។ ហើយ​ទី​បំផុត សមាជិក​គ្រួសារ​នេះ​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ម្តង​ម្នាក់​ៗ។ សាវ័ក​យ៉ាកុប​បង្រៀន​ថា សេចក្តី​ជំនឿ​ដែល​រស់​ត្រូវ​មាន​ការ​ប្រព្រឹត្ត ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ​ជាដើម។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “ចុះ​បើ​មាន​បង​ប្អូន​ប្រុស​ស្រី​ណា​នៅ​អាក្រាត ព្រម​ទាំង​ខ្វះ​អាហារ​បរិភោគ​រាល់​ថ្ងៃ ហើយ​អ្នក​រាល់​គ្នា​ណា​មួយ​និយាយ​ទៅ​អ្នក​នោះ​ថា អញ្ជើញ​ទៅ​ឲ្យ​សុខ​សាន្ត សូម​ឲ្យ​បាន​កក់ក្តៅ ហើយ​ឆ្អែត​ចុះ តែ​គ្មាន​ឲ្យ​អ្វី​ដល់​អ្នក​ដែល​ត្រូវ​ការ​ខាង​រូប​សាច់​នោះ​សោះ នោះ​តើ​មាន​ប្រយោជន៍​អ្វី”(២:១៥-១៦)។ ការ​ប្រព្រឹត្ត​របស់​យើង ជា​ភស្តុតាង​បង្ហាញ អំពី​ភាព​ពិត​ប្រាកដ នៃ​សេចក្តី​ជំនឿ​របស់​យើង។ ការ​ប្រព្រឹត្ត​ទាំង​នោះ​អាច​ជះ​ឥទ្ធិពល​មក​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ដទៃ ដោយ​នាំ​ឲ្យ​ពួក​គេ​ទទួល​ជឿ​ព្រះ​អង្គ​ផង​ដែរ។ ក្នុង​ករណី​របស់​លោក​ស៊ែម ដោយសារ​ការ​ប្រព្រឹត្ត​ល្អ​របស់​អ្នក​ជឿ​ព្រះ​ម្នាក់​នោះ គាត់​ក៏​បាន​ក្លាយ​ជា​គ្រូ​គង្វាល និង​អ្នក​បង្កើត​ពួក​ជំនុំ។ ទី​បំផុត អ្នក​ដែល​បាន​ជួយ​គ្រួសារ​គាត់ បាន​ក្លាយ​ជា​ឪពុក​ខាង​វិញ្ញាណ ដែល​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ដល់​ពួក​គេ។—Tim…

Read article
ចែកផ្សាយព្រះគុណដល់អ្នកដទៃ

កូន​ប្រុស​របស់​ខ្ញុំ​បាន​រស់​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជីវិត​របស់​គាត់ មុន​ពេល​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ទទួល​ចិញ្ចឹម​គាត់។ មុន​ពេល​យើង​ចាក​ចេញ​ពី​អគារ​ដែល​សង់​ពី​ឥដ្ឋ​ស៊ីម៉ង់ ជា​មួយ​គាត់ យើង​ក៏​បាន​ប្រាប់​គាត់ ឲ្យ​ប្រមូល​របស់​របរ​របស់​គាត់។ តែ​អ្វី​ក៏​គាត់​គ្មាន​ដែរ។ ពិត​ជា​គួរ​ឲ្យ​អាណិត​គាត់​ណាស់។ យើង​ក៏​បាន​ឲ្យ​គាត់​ស្លៀក​ពាក់​ខោអាវ​ថ្មី ដែល​យើង​បាន​យក​មក​ឲ្យ​គាត់ ហើយ​ក៏​បាន​ទុក​ខោអាវ​មួយ​ចំនួន ឲ្យ​ក្មេង​ដទៃ​ទៀត។ ខ្ញុំ​មាន​អារម្មណ៍​សោកសៅ​ចំពោះ​ភាព​ទុរគត​របស់​គាត់ តែ​ខ្ញុំ​អរសប្បាយ ដែល​យើង​អាច​បំពេញ​តម្រូវ​ការ​ខាង​វិញ្ញាណ​ និង​រូបកាយ​របស់​គាត់។ ពីរបី​ឆ្នាំ​ក្រោយ​មក យើង​បាន​ឃើញ​មនុស្ស​ម្នាក់​សុំ​ជំនួយ សម្រាប់​ក្រុម​គ្រួសារ​ក្រីក្រ។ ពេល​នោះ កូន​ប្រុស​ខ្ញុំ​មាន​ចិត្ត​អន្ទះសា​ចង់​បរិច្ចាគ​តុក្កតា និង​ប្រាក់​កាក់​បន្តិច​បន្តួច​ដែល​គាត់​មាន ដើម្បី​ជួយ​ពួក​គេ។ ដោយ​សារ​គាត់​ធ្លាប់​រស់​នៅ​ក្នុង​ភាព​ក្រីក្រ នោះ​គេ​ប្រហែល​ជា​យល់​ថា គាត់​មាន​ការ​ឱប​ក្រសោប​របស់​កម្ម​សិទ្ធិ​ខ្លួន​ឯង ខ្លាំង​ជាង​អ្នក​ដទៃ។ ខ្ញុំ​ចូល​ចិត្ត​គិត​ថា គាត់​បាន​ឆ្លើយ​តប​ដោយ​ចិត្ត​សប្បុរស ដោយសារ​មូល​ហេតុ មិន​ខុស​ពី​ពួក​ជំនុំ​សម័យ​ដើម។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ពួក​សាវ័ក​ក៏​ធ្វើ​បន្ទាល់ ដោយ​ព្រះចេស្តា​ដ៏​ធំ ពី​ដំណើរ​ដែល​ព្រះអម្ចាស់​យេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​មាន​ព្រះគុណ​ជា​ធំ សណ្ឋិត​លើ​គេ​ទាំង​អស់​គ្នា​ដែរ នៅ​ក្នុង​ពួក​គេ​គ្មាន​អ្នក​ណា​ខ្វះ​ខាត​អ្វី​សោះ”(កិច្ចការ ៤:៣៣-៣៤)។ ពួកជំនុំ​នៅ​សម័យ​នោះ បាន​ស្ម័គ្រ​ចិត្ត​លក់​របស់​ទ្រព្យ ដើម្បី​បំពេញ​តម្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក។​ ពេល​ណា​យើង​ដឹង​ថា អ្នក​ដទៃ​មាន​ការ​ខ្វះ​ខាត ទោះ​ជា​ខាង​សាច់​ឈាម ឬ​ព្រលឹង​វិញ្ញាណ​ក្តី សូម​ព្រះ​គុណ​ព្រះ​ ធ្វើ​ការ​ដោយ​អំណាច​ចេស្តា ក្នុង​ជីវិត​យើង ដើម្បី​ឲ្យ​យើង​ឆ្លើយ​តប ដូច​ពួក​ជំនុំ​ដំបូង​ ដោយ​ស្ម័គ្រ​ចិត្ត​លះ​បង់ ស្មោះ​អស់​ពី​ចិត្ត ដល់​អ្នក​ខ្វះ​ខាត។…

Read article
ពេលណាយើងមិនយល់ផែនការព្រះ

យុវជន​ម្នាក់​មាន​ក្តី​ស្រមៃ​ចង់​ជោគជ័យ ក្នុង​អាជីព​ជា​កីឡាករ។ ពេល​ដែល​ក្តី​ស្រមៃ​នោះ​ ជួប​ការ​ខកខាន​ជា​បណ្តោះ​អាសន្ន គាត់​ក៏​បាន​ផ្ញើ​សារ​ទៅ​ម្តាយ​របស់​គាត់​ថា “កូន​មិន​យល់​ផែនការ​របស់​ព្រះ​អង្គ​ទេ។ កូន​បាន​ថ្វាយ​ជីវិត​ដាច់​ដល់​ព្រះ​អង្គ​ហើយ។ ហេតុ​អ្វី​រឿង​នេះ​បាន​កើត​ឡើង​ចំពោះ​កូន?” ក្នុង​ចំណោម​យើង តើ​មាន​នរណា​ខ្លះ​ដែល​បាន​ជួប​រឿង​ខក​ចិត្ត ខុស​ពី​ការ​រំពឹង​គិត ធ្វើ​ឲ្យ​គំនិត​យើង​ជោរជន់​ទៅ​ដោយ​ការ​រអ៊ូរទាំ ឬ​សំណួរ? ឧទាហរណ៍ សមាជិក​គ្រួសារ​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង ដោយ​គ្មាន​មូល​ហេតុ សុខភាព​ស្រាប់​តែ​ចុះ​ខ្សោយ​វិញ​ភ្លាម​ៗ ការ​បាត់​បង់​ការងារ ឬ​គ្រោះ​ថ្នាក់​ដែល​បាន​ផ្លាស់​ប្តូរ​ការ​រស់​នៅ។​ បទ​គម្ពីរ​យ៉ូប ១-២ បាន​ចែង​អំពី​សោកនាដកម្ម និង​ភាព​អន់​ថយ​ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ក្នុង​ជីវិត​លោក​យ៉ូប។ តាម​ស្តង់​ដារ​របស់​មនុស្ស មុន​ពេល​ដែល​ជីវិត​គាត់​ធ្លាក់​ចុះ ជីវិត​របស់​លោក​យ៉ូប​ហាក់​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​ទេ។ លោក​យ៉ូប “ជា​អ្នក​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ដែល​គោរព​កោតខ្លាច​ដល់​ព្រះ ក៏​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់”(យ៉ូប ១:១)។ ប៉ុន្តែ​ ជីវិត​មនុស្ស​មិន​តែង​តែ​មាន​ដំណើរ​ការ ដូច​អ្វី​ដែល​យើង​ចង់​បាន គឺ​មិន​ខុស​ពី​ជីវិត​របស់​លោក​យ៉ូប​ឡើយ។ ពេល​ដែល​ភរិយា​គាត់​ប្រាប់​គាត់​ឲ្យ “ប្រមាថ​ដល់​ព្រះ ហើយ​ស្លាប់”(២:៩) លោក​យ៉ូប​ក៏​បាន​ឆ្លើយ​តប​ចំពោះ​នាង ដោយ​ពាក្យ​សម្តី​ប្រកប​ដោយ​ប្រាជ្ញា និង​ការ​ប្រៀន​ប្រដៅ ហើយ​សក្តិសម​នឹង​ឲ្យ​យើង​យក​គំរូ​តាម។ បាន​ជា​ពេល​ណា​រឿង​ហេតុ​កើត​ឡើង ទោះ​តូច​ឬ​ធំ​ក្តី ដែល​យើង​មិន​ចង់​ជួប ចូរ​យើង​ពោល​ថា “យើង​ទទួល​សេចក្តី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្តី​អាក្រក់​ដែរ​ទេ​ឬ?” គ្រប់​ទាំង​សេចក្តី​ទាំង​នោះ យ៉ូប​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​បបូរ​មាត់​ទេ(ខ.១០)។ ដោយ​ពឹង​អាង​កម្លាំង​របស់​ព្រះ ចូរ​យើង​នៅ​តែ​ទុក​ចិត្ត…

Read article
លក្ខណៈពិតប្រាកដនៃសេចក្តីស្រឡាញ់

ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​ទីក្រុង ដោយសារ​ជំងឺ​រាត​ត្បាត លោក​ជើរី(Jerry) បាន​បង្ខំ​ចិត្ត​បិទ​កន្លែង​ហាត់​ប្រាណ​របស់​គាត់ ហើយ​ក៏​បាត់​បង់​ប្រាក់​ចំណូល​អស់​ជា​ច្រើន​ខែ។ ថ្ងៃ​មួយ គាត់​បាន​ទទួល​សារ​ក្នុង​ទូរស័ព្ទ ពី​មិត្ត​ភក្តិ​ម្នាក់ ដែល​សុំ​ជួប​គាត់ នៅ​កន្លែង​ហាត់​ប្រាណ​របស់​គាត់ នៅ​ម៉ោង​៦​ល្ងាច។ លោក​ជើរី​មិន​បាន​ដឹង​អំពី​គោល​បំណង​នៃ​ការ​ជួប​នោះ​ទេ តែ​គាត់​ក៏​បាន​សម្រេច​ចិត្ត​ទៅ​ជួប​គេ។ មិន​យូរ​ប៉ុន្មាន មាន​ឡាន​ជា​ច្រើន​គ្រឿង​បាន​ចាប់​ផ្តើម​បើក​ចូល​ក្នុង​ចំណត​រថយន្ត។ អ្នក​បើក​បរ​ឡាន​ទី​មួយ ក៏​បាន​ដាក់​កញ្ច្រែង​មួយ នៅ​លើ​ចិញ្ចើម​ផ្លូវ នៅ​ក្បែរ​អគារ​នោះ។ បន្ទាប់​មក ឡាន​ក៏​បាន​បើក​កាត់​តាម​នោះ​ម្តង​មួយ​ៗ​(ប្រហែល​៥០​គ្រឿង)។ មនុស្ស​នៅ​ក្នុង​រថយន្ត​ទាំង​នោះ​បាន​គ្រវី​ដៃ​ដាក់​លោក​ជើរី ឬ​និយាយ​ពាក្យ​សួស្តី ទៅ​កាន់​គាត់ ហើយ​ឈប់​ឡាន​នៅ​ក្បែរ​កញ្ច្រែង​នោះ ដើម្បី​ទម្លាក់​កាត ឬ​ក្រដាស​ប្រាក់​ចូល​ក្នុង​កញ្ច្រែង​នោះ។ អ្នក​ខ្លះ​បាន​លះ​បង់​ប្រាក់​របស់​ខ្លួន តែ​ពួក​គេ​សុទ្ធ​តែ​បាន​ចំណាយ​ពេល​លើក​ទឹក​ចិត្ត​គាត់។ សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​មាន​ការ​លះ​បង់ នេះ​បើ​យោង​តាម​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល។ គាត់​បាន​ពន្យល់​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​ថា ពួកជំនុំ​នៅ​ទីក្រុង​ម៉ាសេដូន​បាន “ស្ម័គ្រ​ចិត្ត​តាម​កំឡាំង​ ហើយ​ហួស​កំឡាំង​ផង” ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ពួក​សាវ័ក និង​អ្នក​ដទៃ​(២កូរិនថូស ៨:៣)។ ពួកគេ​ថែម​ទាំង​ទទូច​សុំ​សាវ័ក​ប៉ុល ឲ្យ​ផ្តល់​ឱកាស ឲ្យ​ពួក​គេ​ដាក់​ដង្វាយ​ដល់​ពួក​សាវ័ក និង​ដល់​រាស្រ្ត​របស់​ព្រះ។ ការ​លះ​បង់​របស់​ពួក​គេ គឺ​បាន​យក​គំរូ​តាម​ព្រះ​ទ័យ​របស់​ព្រះ​យេស៊ូវ ដែល​មាន​ការ​លះបង់។​ ព្រះអង្គ​បាន​បោះ​បង់​ចោល​ភាព​មាន​បាន នៅ​នគរ​ស្ថាន​សួគ៌ ដើម្បី​យាង​ចុះ​មក​ផែន​ដី ធ្វើ​ជា​អ្នក​បម្រើ ហើយ​លះបង់​ព្រះ​ជន្ម​ព្រះ​អង្គ។​ “​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា”(ខ.៩)។ ចូរ​យើង​ទូល​អង្វរ​ដល់​ព្រះ​ផង​ដែរ ដើម្បី​ឲ្យ​យើង…

Read article
បុរសដែលពូកែអធិស្ឋាន

ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះគ្រីស្ទយេស៊ូវ។ ១ថែស្សាឡូនិច ៥:១៧-១៨ ក្រុម​គ្រួសារ​ខ្ញុំ​បាន​នឹក​ចំា​ជីតា​របស់​ខ្ញុំ​ឈ្មោះ​​ដឺរឃីង(Dierking) ថា ជា​បុរស​ដែល​មាន​ជំនឿ និង​ការ​អធិស្ឋាន​ដ៏​រឹង​មាំ។ ប៉ុន្តែ យើង​មិន​តែង​តែ​បាន​នឹក​ចាំ អំពី​គាត់​យ៉ាង​ដូច​នេះ​ជា​និច្ច​នោះ​ទេ។ ម្តាយ​មីង​របស់​ខ្ញុំ​បាន​រំឭក អំពី​លើក​ទីមួយ ដែល​ឪពុក​គាត់​បាន​ប្រកាស​ទៅ​កាន់​គ្រួសារ​គាត់​ថា “យើង​នឹង​ចាប់​ផ្តើម​អធិស្ឋាន​អរ​ព្រះ​គុណ​ព្រះ មុន​ពេល​យើង​ញាំ​អាហារ”។ ការ​អធិស្ឋាន​របស់​គាត់​ជា​លើក​ទី​មួយ មាន​ភាព​រដិបរដុប ប៉ុន្តែ គាត់​បាន​បន្ត​អនុវត្ត​នូវ​ការ​អធិស្ឋាន អស់​រយៈ​ពេល​៥០​ឆ្នាំ ដែល​ជា​ញឹក​ញាប់ គាត់​បាន​អធិស្ឋាន​ពេញ​មួយ​ថ្ងៃ ជា​រៀង​រាល់​ថ្ងៃ។ ពេល​គាត់​លា​ចាក​លោក ស្វាមី​ខ្ញុំ​បាន​ជូន​ជី​ដូន​ខ្ញុំ នូវ​ដើម​ផ្កា​ដែល​មាន​ស្លឹក​ដូច​ដៃ​អធិស្ឋាន ដោយ​និយាយ​ថា  “លោកតា ជា​មនុស្ស​ពូកែ​អធិស្ឋាន”។ ការ​ដែល​ជីតា​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ ហើយ​និយាយ​ទៅ​កាន់​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ បាន​កែ​ប្រែ​គាត់ ឲ្យ​ក្លាយ​ជា​អ្នក​បម្រើ​ព្រះ​គ្រីស្ទ​ដ៏​ស្មោះ​ត្រង់។​ ព្រះ​គម្ពីរប៊ីប​បាន​និយាយ​អំពី​ការ​អធិស្ឋាន ជា​ញឹក​ញាប់។ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៦:៩-១៣ ព្រះយេស៊ូវ​បាន​ប្រទាន​នូវ​គំរូ​នៃ​ការ​អធិស្ឋាន ដល់​អ្នក​ដើរ​តាម​ព្រះ​អង្គ ដោយ​បង្រៀន​ពួក​គេ ឲ្យ​ចូល​ទៅ​រក​ព្រះ ដោយ​ការ​សរសើរ​ដំកើង​ដ៏​ស្មោះ​ត្រង់ ដោយ​ដឹង​ថា ព្រះ​អង្គ​ជា​នរណា។ ពេល​ណា​យើង​ទូល​សូម​ដល់​ព្រះ យើង​ទុក​ចិត្ត​ថា ព្រះ​អង្គ​ប្រទាន “អាហារ​ប្រចាំ​ថ្ងៃ”(ខ.១១)។ ពេល​ណា​យើង​សារ​ភាព​អំពើ​បាប​របស់​យើង យើង​ទូល​សូម​ការ​អត់​ទោស​បាប និង​ជំនួយ​ពី​ព្រះ​អង្គ ដើម្បី​ជៀស​វាង​ការ​ការ​ល្បួង​(ខ.១២-១៣)។…

Read article
ចូលមកដោយដទៃទទេ

លុះ​ឪពុក​ឃើញ​ពី​ចំងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​វា។ លូកា ១៥:២០ មាន​ពេល​មួយ លោក​រ៉ូបឺត(Robert) បាន​មក​ចូល​រួម​ការ​ប្រជុំ ដែល​មាន​ការ​ញំា​អាហារ​ពេល​ព្រឹក។ គាត់​មាន​អារម្មណ៍​ថា ខ្មាស​គេ ពេល​ដែល​ដឹង​ខ្លួន​ថា គាត់​បាន​ភ្លេច​យក​កាបូប​លុយ​មក។ បញ្ហា​នេះ​បាន​រំខាន​គាត់​ជា​ខ្លាំង ដល់​ថ្នាក់​គាត់​គិត​ថា តើ​គាត់​គួរ​តែ​កុំ​ញាំ​អាហារ​ពេល​ព្រឹក​ ឬ​គ្រាន់​តែ​រក​អ្វី​ផឹក​បាន​ហើយ។ បន្ទាប់​ពី​មិត្ត​ភក្តិ​គាត់​បាន​លើក​ទឹក​ចិត្ត​គាត់​ហើយ គាត់​ក៏​បាន​សម្រួល​ឥរិយាបថ។  គាត់ និង​មិត្ត​ភក្តិ​គាត់​ក៏​បាន​ញាំ​អាហារ​ពេល​ព្រឹក ដោយ​អំណរ ហើយ​មិត្ត​ភក្តិ​គាត់​ក៏​បាន​ចេញ​ថ្លៃ​អាហារ​ឲ្យ​គាត់​យ៉ាង​រីករាយ។ អ្នក​ប្រហែល​ជា​ធ្លាប់​ជួប​រឿង​នេះ ឬ​រឿង​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ចាំ​បាច់​ត្រូវ​ទទួល​ជំនួយ​គេ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ចង់​ចេញ​លុយ ដោយ​ខ្លួន​ឯង ប៉ុន្តែ នៅ​ពេល​ខ្លះ យើង​ត្រូវ​តែ​បន្ទាប​ខ្លួន ទទួល​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​យើង ដោយ​ព្រះ​គុណ​ទ្រង់។​ ការ​តប​ស្នង​ប្រភេទ​ខ្លះ អាច​ជា​អ្វី​ដែល​កូន​ពៅ​វង្វេង​បាន​គិត​ដល់ ក្នុង​បទ​គម្ពីរ ១៥:១៧-២៤ ខណៈ​ពេល​ដែល​គាត់​ពិចារណា អំពី​ពាក្យ​ដែល​គាត់​ត្រូវ​និយាយ​ទៅ​កាន់​ឪពុក​គាត់។ គឺ​ដូច​ដែល​គាត់​បាន​និយាយ​ថា “ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ”(ខ.១៩)។ តើ​គេ​ត្រូវ​ចាត់​ទុក​គាត់​ជា​ជើង​ឈ្នួល​ឬ?  ឪពុក​គាត់ មិន​ធ្វើ​ដូច​នេះ​ទេ! ក្នុង​កែវ​ភ្នែក​របស់​ឪពុក​គាត់ គាត់​ជា​កូន​ជា​ទីស្រឡាញ់ ដែល​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ។ ហេតុ​នេះ​ហើយ គាត់​ក៏​បាន​ទទួល​ការ​ឱប​ថើប​ដោយ​ក្តី​ស្រឡាញ់​ពី​ឪពុក​គាត់​(ខ.២០)។ នេះ​ជា​រូបភាព​ដ៏​មាន​ន័យ នៅ​ក្នុង​ដំណឹង​ល្អ។  វា​បាន​រំឭក​យើង​ថា…

Read article
រឿងធំជាង ក្នុងព្រះគម្ពីរប៊ីប

គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត។ ២ធីម៉ូថេ ៣:១៦ ពេល​ដែល​លោក​ខូលីន(Colin) បើក​ប្រអប់​ដាក់​បំណែក​កញ្ចក់​ពណ៌ ដែល​គាត់​បាន​ទិញ គាត់​មិន​បាន​ឃើញ​បំណែក​កញ្ចក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គាត់​បាន​ឃើញ​ផ្ទាំង​កញ្ចក់​បង្អួច​ទាំង​ផ្ទាំង​ៗ។  គាត់​ក៏​បាន​ស្រាវ​ជ្រាវ​រក​ប្រភព​ដើម​នៃ​កញ្ចក់​បង្អួច​នោះ ហើយ​ក៏​បាន​ដឹង​ថា គេ​បាន​ដោះ​កញ្ចក់​បង្អួច​ទាំង​នោះ​ចេញ​ពី​ព្រះ​វិហារ ដើម្បី​ការពារ​ពួក​វា ឲ្យ​រួច​ផុត​ពី​ការ​ទំលាក់​គ្រាប់​បែក ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២។​ លោក​ខូលីន មាន​ការ​ស្ងើច​សរសើរ ចំពោះ​ទឹក​ដៃ​របស់​សិល្បករ និង​របៀប​ដែល​គេ​តម្រៀប​បំណែក​កញ្ចក់​ពណ៌​ទំាង​នោះ ចេញ​ជា​រូបភាព​ដ៏​ស្រស់​ស្អាត។​ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ មាន​ពេល​ខ្លះ ខ្ញុំ​បាន​បើក​មើល​បទ​គម្ពីរ​មួយ​ចំនួន ក្នុង​ព្រះ​គម្ពីរ​ប៊ីប ដែល​មាន​ដូច​ជា ជំពូក ដែល​រៀប​រាប់​ពង្សាវតារ​មួយ​ចំនួន ហើយ​ភ្លាម​ៗ​នោះ ខ្ញុំ​មិន​ឃើញ​ថា ការ​ពិពណ៌នា​នោះ​មាន​ភាព​ស៊ី​សង្វាក់​នឹង​រូបភាព​ធំ​ជាង នៃ​ព្រះ​គម្ពីរ​ទាំង​មូល​នោះ​ឡើយ។  ឧទាហរណ៍ បទ​គម្ពីរ​លោកុប្បត្តិ​ជំពូក​១១ ជា​ជំពូក ដែល​រៀប​រាប់​ឈ្មោះ​ គ្រួសារ​ដែល​យើង​មិន​សូវ​ឮ​និយាយ ដែល​មាន​ដូច​ជា សិម   សេឡា ណាឃរ និង​ថេរ៉ា​ជា​ដើម(ខ.១០-៣២)។ ខ្ញុំ​ច្រើន​តែ​ចង់​គិត​ថា ផ្នែក​ទាំង​នេះ​មិន​សូវ​សំខាន់ ហើយ​មើល​រំលង រួច​ចូល​ទៅ​ផ្នែក​ដែល​និយាយ​អំពី​អ្វី ដែល​ខ្ញុំ​ចូល​ចិត្ត​អាន និង​មាន​ភាព​ស៊ី​សង្វាក់​ជាង ជា​មួយ​នឹង​ការ​យល់​ដឹង​របស់​ខ្ញុំ អំពី​ការ​ពិពណ៌នា​ក្នុង​ព្រះ​គម្ពីរ​ប៊ីប។​ ដោយ​សារ “គ្រប់​ទាំង​បទ​គម្ពីរ…

Read article
ពេលដែលត្រូវកែលម្អ

ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង។ អេភេសូរ ៤:២៣ មាន​ពេល​មួយ ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​កែ​លម្អ​ផ្នែក​ខាង​ក្នុង​ផ្ទះ ឲ្យ​ថ្មី​ឡើង។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​រៀប​ចំ​បន្ទប់​មួយ ដើម្បី​លាប​ថ្នាំ​ជញ្ជាំង រដ្ឋ​បាន​ប្រកាស​ថា នឹង​ផ្អាក​ការ​លក់​ដូរ​ទំនិញ​សម្រាប់​កែ​លម្អ​ផ្ទះ ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូវីត​១៩។ គ្រាន់​តែ​បាន​ទទួល​ដំណឹង​ភ្លាម ខ្ញុំ​ក៏​បាន​ប្រញាប់​ទៅ​ហាង​លក់​ទំនិញ ហើយ​ក៏​បាន​ទិញ​សម្ភារៈ​ដែល​ចាំ​បាច់។ បើ​គ្មាន​សម្ភារៈ​ត្រឹម​ត្រូវ​ទេ នោះ​ខ្ញុំ​មិន​អាច​កែ​លម្អ​ផ្ទះ​របស់​ខ្ញុំ​បាន​ឡើយ។​ សាវ័ក​ប៉ុល​ក៏​បាន​គិត​អំពី​ការ​កែ​លម្អ​មួយ​បែប ពេល​ដែល​គាត់​សរសេរ​បទ​គម្ពីរ​អេភេសូរ ជំពូក​៤។ ប៉ុន្តែ ការ​ផ្លាស់​ប្តូរ​ដែល​គាត់​កំពុង​តែ​និយាយ​នោះ មិន​មែន​ជា​ការ​ផ្លាស់​ប្តូរ​សើ​ៗ​នោះ​ទេ។ ការ​ទទួល​ជឿ​ព្រះ​យេស៊ូវ​ជា​ព្រះ​អង្គ​សង្គ្រោះ ធ្វើ​ឲ្យ​យើង​កើត​ជា​ថ្មី តែ​នៅ​មាន​ព្រះ​រាជ​កិច្ច​មួយ​ចំនួន ដែល​ព្រះវិញ្ញាណ​ចាំ​បាច់​ត្រូវ​ធ្វើ ក្នុង​ជីវិត​យើង។ ព្រះ​អង្គ​ត្រូវ​ប្រើ​ពេល​វេលា និង​ធ្វើ​ការ​ទ្រង់ ដើម្បី​ឲ្យ​យើង​សម្រេច​នូវ “ភាព​សុចរិត និង​ភាព​បរិសុទ្ធ​ពិត​ប្រាកដ”(អេភេសូរ ៤:២៤)។ ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដ៏​ចាំ​បាច់ ក្នុង​ជីវិត​យើង ដែល​អាច​ជួយ​ឲ្យ​គេ​មើល​ឃើញ​ព្រះ​យេស៊ូវ ក្នុង​ពាក្យ​សម្តី និង​ការ​ប្រព្រឹត្ត​របស់​យើង។ ព្រះ​អង្គ​ជួយ​យើង​ឲ្យ​ជំនួស​ការ​កុហក ដោយ​ការ​និយាយ “សេចក្តី​ពិត”(ខ.២៥)។ ព្រះ​អង្គ​ដឹក​នាំ​យើង ឲ្យ​ជៀស​វាង​អំពើ​បាប ដែល​កើត​ឡើង​ពី​កំហឹង​(ខ.២៦)។ ហើយ​ព្រះ​អង្គ​ដឹក​នាំ​យើង ឲ្យ​ប្រើ​ពាក្យ​ “ល្អ​ៗ​សម្រាប់​នឹង​ស្អាង​ចិត្ត”(ខ.២៩)។ ការ​ប្រព្រឹត្ត​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ដឹក​នាំ​នេះ ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្រែ​នៅ​ខាង​ក្នុង ដែល​បង្ហាញ​ចេញ​មក ក្នុង​ភាព​សប្បុរស ការ​អាណិត និង​ការ​អត់​ឱន​ទោស(ខ.៣២)។ ព្រះ​វិញ្ញាណ​ធ្វើ​ការ…

Read article