You are here:
ព្រះអម្ចាស់នៃពេលវេលា

កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ធ្វើ​ការងារ​សំណង់ នៅ​ផ្ទះ​របស់​កូន​ប្រុស​ខ្ញុំ ដែល​ត្រូវ​ធ្វើ​ដំណើរ​ពី​ផ្ទះ​ខ្ញុំ​ទៅ ដោយ​ចំណាយ​ពេល៣​ម៉ោង។ កិច្ចការ​នោះ​បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ថ្ងៃ លើស​ពី​ការ​រំពឹង​ទុក ហើយ​ជា​រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​បាន​អធិ​ស្ឋានសូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​ពរ​ឲ្យ​យើង​បញ្ចប់​កិច្ច​ការ នៅ​ពេល​ថ្ងៃ​លិច។ ប៉ុន្តែ រៀង​រាល់​ពេល​ល្ងាច យើង​ចេះ​តែ​មាន​ការងារ​កាន់​តែ​ច្រើន ដែល​ត្រូវ​ធ្វើ។ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ច្រើន​យ៉ាង​នេះ? តើ​អាច​មាន​មូល​ហេតុ​អ្វី ដែល​បណ្តាល​ឲ្យ​មាន​ការ​ពន្យា​ពេល? ខ្ញុំ​ក៏​បាន​ទទួល​ចម្លើយ នៅ​ពេល​ព្រឹក​បន្ទាប់។ ពេល​ខ្ញុំ​កំពុង​រើស​ឧបករណ៍​ជាង​មួយ​ឡើង ទូរស័ព្ទ​ក៏​បាន​រោទ៍​ឡើង ហើយ​មាន​សម្លេង​មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់​បាន​បន្លឺ​ឡើង ដោយ​ភាព​បន្ទាន់​ថា “កូន​ស្រី​របស់​អ្នក​បាន​ជួប​គ្រោះ​ថ្នាក់ ​ហើយ​ក៏​ត្រូវ​របួស។ សូម​មក​ទីនេះ​ជា​បន្ទាន់”។ កូន​ស្រី​ខ្ញុំ រស់​នៅ​ក្បែរ​កូន​ប្រុស​ខ្ញុំ ដូច​នេះ ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​គាត់ ដោយ​ចំណាយ​ពេល​តែ​១៤​នាទី​ប៉ុណ្ណោះ។​ បើ​សិន​ជាខ្ញុំ​នៅ​ផ្ទះ​របស់​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​ចំណាយ​ពេល​៣​ម៉ោង ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​គាត់។ ខ្ញុំ​ក៏​បាន​បើក​ឡាន តាម​ពី​ក្រោយ​រថ​យន្តសង្រ្គោះ​បន្ទាន់ ហើយ​ក៏​បាន​កម្សាន្ត​ចិត្ត​គាត់ មុន​ពេល​គាត់​ចូល​វះ​កាត់។  ពេល​ខ្ញុំ​កំពុង​អង្គុយ​កាន់​ដៃ​គាត់ ខ្ញុំ​ក៏​បាន​ដឹង​ថា បើ​សិន​ជា​ការងារ​សាង​សង់​របស់​ខ្ញុំ មិន​បាន​ពន្យា​ពេល​ទេ នោះ​ខ្ញុំ​មុខ​ជា​មិន​បាន​ទៅ​មើល​កូន​ស្រី​ខ្ញុំ​ទាន់​ពេល​ឡើយ។ ពេល​វេលា​របស់​យើង​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​ជា​ម្ចាស់។ ខ្ញុំ​សូម​លើក​យក​រឿង​របស់​ស្រ្តី​ម្នាក់ ដែល​ព្រះ​ទ្រង់​បាន​ប្រោស​កូន​ប្រុស​នាង​ឲ្យ​រស់​ឡើង​វិញ តាម​រយៈ​ហោរា​អេលីសេ​(២ពង្សាវតាក្សត្រ ៤:១៨-៣៧)។ នាង​បាន​ចេញ​ពី​ស្រុក​កំណើត ដោយ​សារ​គ្រោះ​អត់​ឃ្លាន ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក នាង​ក៏​បាន​វិល​ត្រឡប់​មក​វិញ ដើម្បី​ទូល​អង្វរ​ស្តេច ឲ្យ​ប្រទាន​ដី​មក​នាង​វិញ។…

Read article
គ្រឹះដ៏រឹងមាំ

កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ បាន​ទៅ​កម្សាន្ត​នៅ​ផ្ទះ​ទឹក​ធ្លាក់ ហ្វលលីង វតធ័រ ជា​ផ្ទះ​នៅ​ទី​ជន​បទ នៅ​រដ្ឋ​ភែនស៊ីវែនា ដែល​ត្រូវ​បាន​រចនា ដោយ​ស្ថាបត្យ​ករ​ឈ្មោះ ហ្វ្រែង លយ រ៉ាយ(Frank Lloyd Wright) ក្នុង​ឆ្នាំ ១៩៣៥។ ខ្ញុំ​មិន​ដែល​ឃើញ​ផ្ទះ​ដែល​ស្អាត​ប្លែក​ដូច​នេះ ពី​មុន​មក​ទេ។ លោក​រ៉ាយ​ចង់​សង់​ផ្ទះ​មួយ​ខ្នង ដែល​ដុះ​ចេញ​ពី​ទេស​ភាព​ធម្ម​ជាតិ ដូច​ជា​រុក្ខ​ជាតិ ហើយ​គាត់​ក៏​បាន​សម្រេច​គោល​ដៅ​របស់​គាត់។ គាត់​បាន​សង់​ផ្ទះ​នោះ នៅ​ជាប់​ទឹក​ធ្លាក់​ដែល​មាន​ស្រាប់ ហើយ​រចនាបថ​របស់​វា ស៊ី​នឹង​រូប​រាង្គ​របស់​ផ្ទាំង​ថ្ម ដែល​លយ​ចេញ នៅ​ក្បែរ​នោះ។ មុគ្គុទេសករ​របស់​យើង​ក៏​បាន​ពន្យល់​ថា សំណង់​ផ្ទះ​នេះ​មាន​សុវត្ថិ​ភាព ដោយសារ​ស្នូល​កណ្តាល​របស់​វា បាន​សង់​នៅ​លើ​ផ្ទាំង​ថ្ម​ធំ​ៗ។ ពេល​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ដូច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ព្រះ​បន្ទូល ដែល​ព្រះ​យេស៊ូវ​ថ្លែង​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់។ ក្នុង​សេចក្តី​អធិប្បាយ​នៅ​លើ​ភ្នំ ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​គេ​ថា អ្វី​ដែល​ទ្រង់​កំពុង​បង្រៀន​ពួក​គេ គឺ​ជា​គ្រឹះ​ដ៏​រឹង​មាំ​នៃ​ជីវិត​របស់​ពួក​គេ។ បើ​សិន​ជា​ពួក​គេ​បាន​ស្តាប់​ព្រះ​បន្ទូល​ទ្រង់ ហើយ​អនុវត្ត​តាម ពួក​គេ​នឹង​អាច​ឈរ​មាំ នៅ​ក្នុង​ខ្យល់​ព្យុះ​ទាំង​អស់។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​បាន​ឮ ហើយ​មិន​ស្តាប់​បង្គាប់ នឹង​ទទួល​លទ្ធ​ផល ដូច​ផ្ទះ​ដែល​សង់​នៅ​លើ​ដី​ខ្សាច់​(ម៉ាថាយ ៧:២៤-២៧)។ ក្រោយ​មក សាវ័ក​ប៉ុល​ក៏​បាន​បង្រៀន​ផង​ដែរ​ថា ព្រះ​គ្រីស្ទ​គឺ​ជា​គ្រឹះ​របស់​យើង ហើយ​អ្វី​ដែល​យើង​សង់​នៅ​ក្នុង​ទ្រង់ នឹង​ស្ថិត​ស្ថេរ​នៅ​(១កូរិនថូស…

Read article
ការអត់ទោសដែលមិននឹកស្មានដល់

កាល​ខ្ញុំ​នៅ​រៀន​នៅ​មហា​វិទ្យាល័យ ខ្ញុំ​បាន​ទៅ​ធ្វើ​ការ ក្នុង​កសិដ្ឋាន​មួយ ក្នុង​រដ្ឋ​ខូឡូរ៉ាដូ ក្នុង​ពេល​វិស្សម​កាល នៅ​រដូវ​ក្តៅ។ នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ ខ្ញុំ​មាន​ការ​អស់​កម្លាំង និង​ឃ្លាន បន្ទាប់​ពី​កាត់​ស្មៅ​ពេញ​មួយ​ថ្ងៃ។ ខ្ញុំ​ក៏​បាន​បើក​ត្រាក់​ទ័រ​ចូល​ទៅ​ក្នុង​ទីធ្លា​កសិដ្ឋាន។ ខ្ញុំ​ក៏​បាន​បត់​ចង្កួត​ទៅ​ខាង​ឆ្វេង មួយ​ទំហឹង​ដៃ ជាន់​ហ្វ្រាំង​ខាង​ឆ្វេង ធ្វើ​ឲ្យ​ត្រាក់​ទ័រ​បត់​ក្បាល​បើក​ជា​វង្វង់​មូល។ ផាល​របស់​វា​ក៏​បាន​ធ្លាក់​ចុះ ប៉ះ​ជើង​ទម្រ​ស៊ីទែន​សាំង​ចំណុះ​២​ពាន់​លីត្រ ធ្វើ​ឲ្យ​សាំង​កំពុប​ចេញ​មក​ក្រៅ។​ ម្ចាស់​កសិដ្ឋាន​ក៏​បាន​ឈរ​ពិនិត្យ​មើល​ហេតុ​ការណ៍​នោះ។​ ខ្ញុំ​ក៏​បាន​ចុះ​ពី​លើ​ត្រាក់​ទ័រ រួច​សុំ​ទោស​គាត់​។ ពេល​នោះ អ្វី​ដែល​ខ្ញុំ​នឹក​ឃើញ​មុន​គេ គឺ​សុំ​ធ្វើ​ការ​ឲ្យ​គាត់ រហូត​ដល់​ចប់​រដូវ​ក្តៅ ​ដោយ​មិន​យក់​ថ្លៃ​ឈ្នួល។ កសិករ​វ័យ​ចំណាស់​នោះ​ក៏​បាន​ឈរ​សម្លឹង​សំណល់​បាក់​បែក​មួយ​សន្ទុះ ហើយ​ក៏​បាន​ដើរ​ទៅ​ផ្ទះ​គាត់។ គាត់​ក៏​និយាយ​មួយ​ៗ​ថា “តោះ​យើង ទៅ​ញាំ​អាហារ​ពេល​ល្ងាច”។ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំ​ពី​រឿង ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល អំពី​យុវជន​វ័យ​ក្មេង​ម្នាក់ ដែល​បាន​ធ្វើ​ខុស​ចំពោះ​ឪពុក​របស់​គាត់។ គាត់​ក៏​បាន​និយាយ​ប្រាប់​ឪពុក​គាត់​ថា “លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក​មែន។ ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ”។ ប៉ុន្តែ មុន​ពេល​គាត់​និយាយ​អស់ពាក្យ ឪពុក​គាត់​ក៏​បាន​ហៅ​គាត់​ទៅ​ញាំ​អាហារ​ពេល​ល្ងាច(លូកា ១៥:១៧-២៤)។ នេះ​ជា​ព្រះ​គុណ​ដ៏​អស្ចារ្យ​របស់​ព្រះ​ជា​ម្ចាស់។—DAVID H. ROPER

Read article
ព្រះជាម្ចាស់គង់នៅទីនេះ

នៅ​ផ្ទះ​ខ្ញុំ មាន​ផ្លាក​មួយ ដែល​យើង​បាន​សរសេរ​ពាក្យ​ស្លោក​ពី​លើ​ថា “ទោះ​យើង​ដឹង ឬ​មិន​ដឹង​ក្តី ព្រះ​ទ្រង់​តែង​តែ​គង់​នៅ​ជា​មួយ​ជា​និច្ច”។ លោក​ហូសេ គឺ​ជា​ហោរា​នៅ​គ្រា​សញ្ញា​ចាស់ ដែល​បាន​រស់​នៅ ក្នុង​ចុង​សតវត្សរ៍​ទី​៨ មុន​គ្រីស្ទ​សករាជ(ឆ្នាំ៧៥៥ ដល់ ៧១៥ មុន​គ្រីស្ទ​សក​រាជ)។ គាត់​បាន​សរសេរ​ពាក្យ ដែល​ស្រដៀង​នឹង​ពាក្យ​ស្លោក​នេះ ទៅ​កាន់​សាសន៍​ហេព្រើរ ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ “ខំ​ទទួល​ស្គាល់​ទ្រង់”(ហូសេ ៦:៣) ព្រោះ​ពួក​គេ​បាន​បំភ្លេច​ទ្រង់(៤:១)។ ខណៈ​ពេល​ដែល​ពួក​គេ​ភ្លេច​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់ ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ងាក​ចេញ​ពី​ទ្រង់​(ខ.១២) ហើយ​មិន​យូរ​ប៉ុន្មាន ពួក​គេ​ក៏​លែង​មានព្រះ​អង្គ នៅ​ក្នុង​គំនិត​របស់​ខ្លួន​ទៀត(ទំនុកដំកើង ១០:៤)។ ក្នុង​រឿង​នេះ លោក​ហូសេ​បាន​នាំ​មក​នូវ ការ​ដាស់​តឿន​ដ៏​សាមញ្ញ តែ​សំខាន់ ឲ្យ​យើង​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ ដោយ​នឹក​ចាំ ថា ទ្រង់​គង់​នៅ​ក្បែរ​យើង ហើយ​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​យើង ទាំង​ក្នុង​ពេល​មាន​អំណរ ក៏​ដូច​ជា​ពេល​មាន​ទុក្ខ។ ការ​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ អាច​មាន​ន័យ​ថា ពេល​ដែល​យើង​បាន​ឡើង​តំណែង នៅ​កន្លែង​ធ្វើ​ការ យើង​ត្រូវ​ទទួល​ស្គាល់ថា ព្រះ​ទ្រង់​ជា​អ្នក​ប្រទាន​ពរ ឲ្យ​យើង​មាន​ប្រាជ្ញា ឲ្យ​សម្រេច​កិច្ច​ការ ទាន់​ពេល​វេលា តាម​ថវិការ​ដែល​បាន​កំណត់​ជា​ដើម។ ម្យ៉ាង​ទៀត បើ​សិន​ជា​យើង​ធ្វើ​ការ​ស្នើ​សុំ​អ្វី​មួយ ហើយ​ត្រូវ​គេ​បដិសេធន៍ នោះ​យើង​អាច​ទទួល​ស្គាល់​ថា​ព្រះ​អង្គ នៅ​តែ​គង់​នៅជា​មួយ​យើង​ជា​និច្ច ដើម្បី​ជួយ​ទ្រ​ទ្រង់​យើង ខណៈ​ពេល​ដែល​យើង​ទុក​ចិត្ត​ថា…

Read article
ការធ្វើបន្ទាល់ដោយភាពស្ងាត់ស្ងៀម

អេមី(Amy) រស់​នៅ​ក្នុង​ប្រទេស ដែល​ហាម​មិន​ឲ្យ​ផ្សាយ​ដំណឹង​ល្អ។ គាត់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល ជា​គិលានុបដ្ឋាយិការ។ គាត់​កំពុង​ធ្វើ​ការ​ក្នុង​មន្ទីរ​ពេទ្យ​ធំ​មួយ ដោយ​មាន​នាទី​ជា​អ្នក​ថែ​ទាំ​ទារក​ដែល​ទើប​កើត។ គាត់​មាន​ការ​ប្តូរ​ផ្តាច់​នៅ​ក្នុងអាជីព​របស់​គាត់​ណាស់ បាន​ជា​ការងារ​គាត់​មាន​ភាព​លេច​ធ្លោ ហើយ​ស្រ្តីជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​គាត់។ ពួក​គេ​ក៏បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត ឲ្យ​ទៅ​សួរ​គាត់ ជា​លក្ខណៈ​ឯក​ជន​។ ចាប់​តាំង​ពី​ពេល​នោះ​មក អេមី​ក៏​បាន​ចែក​ចាយ​អំពី​ព្រះសង្រ្គោះ​របស់​គាត់ ដោយ​បើក​ចំហរ។ ដោយសារ​គាត់​ធ្វើ​ការងារ​បាន​ល្អ មិត្ត​រួម​ការងារ​ខ្លះ មាន​ការ​ច្រណែន​នឹង​គាត់ ហើយ​ក៏​បាន​ចោទ​គាត់​ថា បាន​លួច​ថ្នាំ​ពេទ្យ។ ថ្នាក់​លើ​របស់​គាត់​មិន​ជឿ​ពួក​គេ​ទេ ហើយ​ទី​បំផុត អាជ្ញាធរ​ក៏​បាន​រក​ឃើញ​អ្នក​បង្ករឿង។ រឿង​នេះ​ក៏​បាន​នាំ​ឲ្យ​ពេទ្យ​ដទៃ​ទៀត​ដែល​ធ្វើ​ការ​ជា​មួយ​គាត់ ចោទ​សួរ អំពី​សេចក្តី​ជំនឿ​របស់​គាត់។ គំរូ​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ នឹក​ចាំ​អំពី​ពាក្យ​របស់​សាវ័ក​ពេត្រុស ដែល​បាន​ចែង​ថា “ឱ​ពួក​ស្ងួនភ្ងា​អើយ … ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចៀស​ពី​សេចក្តី​ប៉ងប្រាថ្នាខាង​សាច់​ឈាម ដែល​តយុទ្ធ​នឹង​ព្រលឹង​វិញ្ញាណ​ចេញ ទាំង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា ដែល​គេ​និយាយ​ដើម ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មកប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ”(១ពេត្រុស ២:១១-១២)។ ទី​បន្ទាល់​នៃ​ការ​រស់​នៅ​របស់​យើង នៅ​ផ្ទះ នៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​សាលា​រៀន អាច​ជះ​ឥទ្ធិ​ពល​មក​លើ​អ្នក​ដទៃ ពេល​ដែល​យើង​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​យើង។ នៅ​ជុំវិញ​ខ្លួន​យើង គឺ​មាន​មនុស្ស ដែល​កំពុង​តែ​មើល​ការ​និយាយ​ស្តី និង​ប្រព្រឹត្ត​របស់​យើង​។…

Read article
ជំនួយគ្រប់ពេលវេលា

បន្ទាប់​ពី​ម៉ាធី(Marty) ក្លាយ​ជា​ជន​ពិការ ដោយ​សារ​របួស​ឆ្អឹង​កង​ខ្នង  គាត់​ក៏​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​បន្ត​ការ​សិក្សាវិញ ដើម្បី​រៀន​ឲ្យ​បាន​សញ្ញា​ប័ត្រ​MBA។ អ្នក​ស្រី​យូឌី(Judy) ដែល​ជា​ម្តាយ​របស់​គាត់ បាន​ជួយ​ឲ្យ​គាត់​សម្រេច​គោល​ដៅ។ គាត់​បាន​អង្គុយ​ជា​មួយ​ម៉ាធី ក្នុង​ម៉ោង​រៀន និង​ម៉ោង​ពិភាក្សា​ជា​ក្រុម ដោយ​ជួយ​កត់​ត្រា និង​ផ្តល់​ជំនួយ​ផ្នែក​បច្ចេក​វិទ្យា។ ម្តាយ​របស់​គាត់ ថែម​ទាំង​បាន​ជួយ​នាំ​គាត់​ឡើង​វេទិការ ពេល​គាត់​ទទួល​សញ្ញា​បត្រ​ផង​ដែរ។ គាត់​ក៏​បាន​ទទួល​នូវ​អ្វី​ដែល​គេ​គិត​ថា គាត់​មិន​អាច​ទទួល​បាន ដោយ​សារ​ជំនួយ​ជាក់​ស្តែង និង​ទៀង​ទាត់ ដែល​គាត់​បាន​ទទួល​ពី​ម្តាយ​គាត់។ ព្រះយេស៊ូវ​ជ្រាប​ថា អ្នក​ដើរ​តាម​ទ្រង់ ក៏​ត្រូវ​ការ​ជំនួយ​ស្រដៀង​នេះ​ផង​ដែរ ពេល​ដែល​ទ្រង់​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ។ ពេល​ដែល​ទ្រង់​ប្រាប់​ពួក​គេ អំពី​ការ​យាង​ត្រឡប់​ទៅ​នគរ​ស្ថាន​សួគ៌​វិញ ទ្រង់​មាន​បន្ទូល​ថា ពួក​គេ​នឹង​មាន​ការ​ប្រកប​ទាក់​ទង​ថ្មី​មួយ​ទៀត​ជា​មួយ​ព្រះ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អ្នក​ជំនួយ​គ្រប់​ពេល​វេលា ជា​គ្រូ​បង្រៀន ​និង​អ្នក​នាំ​ផ្លូវ ដែល​មិន​គ្រាន់​តែ​គង់​នៅ​ជា​មួយ​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​គង់​ក្នុង​ពួក​គេ​ផង​ដែរ​(យ៉ូហាន ១៤:១៧,២៦)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នាំ​ឲ្យ​សិស្ស​របស់​ព្រះ​យេស៊ូវ ទទួល​ជំនួយ​មក​ពី​ព្រះ ដែល​ជួយ​ឲ្យ​ពួក​គេ​អាច​អត់​ទ្រាំ​នឹង​ការ​អ្វី​ ដែល​ពួកគេ​មិន​អាច​អត់​ទ្រាំ ដោយ​ខ្លួន​ឯង​បាន ខណៈ​ពេល​ដែល​ពួក​គេ​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ។ នៅ​ពេល​ដែល​មាន​ទុក្ខ​លំបាក ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​រំឭក​ពួក​គេ អំពី​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ដែល​ធ្លាប់​បាន​ប្រាប់​ពួក​គេ (ខ.២៦) កុំ​ឲ្យ​មាន​ការ​ថប់​បារម្ភ​ឡើយ…. ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ….ព្រះ​អង្គ​គឺ​ជា​សេចក្តី​រស់​ឡើង​វិញ និង​ជា​ជីវិត។ តើ​អ្នក​កំពុង​តែ​ជួប​ប្រទះ​បញ្ហា ដែល​ពិបាក​លើស​កម្លាំង និង​សមត្ថ​ភាព​របស់​អ្នក​ឬ​ទេ? អ្នក​អាច​ពឹង​ផ្អែក​លើ​ជំនួយ​ដ៏​ស្ថិតស្ថេរ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ។…

Read article
សេចក្តីស្រឡាញ់របស់ម្តាយ

ពេល​ដែល​ឪពុក​ម្តាយ​របស់​អ្នក​ស្រី​ស៊ូ(Sue)លែង​លះ​គ្នា កាល​គាត់​នៅ​តូច ជម្លោះ​ផ្លូវ​ច្បាប់​ទាក់​ទង​នឹង​សិទ្ធិ​អាណាព្យាបាល និងបញ្ហា​របស់​គាត់​ជា​ច្រើន​ទៀត ក៏​បាន​កើត​ឡើង ហើយ​គេ​ក៏​បាន​សម្រេច​ឲ្យ​គាត់​ទៅ​រស់​នៅ​ ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​រយៈ។ នៅ​ទីនោះ គាត់​ត្រូវ​ក្មេង​ធំ​ជាង​ធ្វើ​បាប ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា ឯ​កោ ដូច​ត្រូវ​គេ​បោះ​បង់​ចោល។ ម្តាយ​របស់​គាត់​បាន​មក​មើល​គាត់​តែ​មួយ​ខែ​ម្តង​ប៉ុណ្ណោះ ហើយ​នាង​ស្ទើរ​តែ​មិន​ដែល​បាន​ឃើញ​មុខ​ប៉ា​របស់​គាត់។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ម្តាយ​របស់​គាត់​ក៏​បាន​ប្រាប់​គាត់​ថា បទ​បញ្ជា​របស់​ផ្ទះ​នោះ​បាន​រារាំង​មិន​ឲ្យ​គាត់ មក​លេង​គាត់​ឲ្យ​បាន​ញឹក​ញាប់ តែ​គាត់​បាន​មក​ឈរ​នៅ​ក្បែរ​របង​ផ្ទះ​នោះ​ជា​រៀង​រាល់​ថ្ងៃ ដោយ​សង្ឃឹម​ថា នឹង​បាន​ឃើញ​កូន​ស្រី​គាត់ តែ​បន្តិច​ក៏​អស់​ចិត្ត។ គាត់​និយាយ​ថា ជួន​កាល គាត់​គ្រាន់​តែ​ចង់​ឃើញ​កូន​ស្រី​គាត់​លេង​នៅ​ក្នុង​សួន​ច្បារ ហើយ​ចង់​ដឹង​ថា នាង​សុខ​សប្បាយ​ឬ​ទេ។ ពេល​ដែល​អ្នក​ស្រី​ស៊ូ​ចែក​ចាយ​អំពី​រឿង​នេះ​ដល់​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់។ ជួន​កាល យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ត្រូវ​គេ​បោះ​បង់​ចោល និង​ឯ​កោ នៅ​ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក។ យើង​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ដែល​បាន​ដឹង​ថា តាម​ពិត ព្រះ​ជា​ម្ចាស់​កំពុង​តែ​ថែរក្សា​យើង​គ្រប់​ពេល​វេលា(ទំនុក​ដំកើង ៣៣:១៨)។ ទោះយើង​មិន​អាច​មើល​ទ្រង់​ឃើញ​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​គង់​ក្បែរ​យើង​ជា​និច្ច។ ព្រះ​នេត្រ និង​ព្រះ​ទ័យ​របស់​ទ្រង់ តែង​តែ​នៅជាប់​នឹង​យើង​ជា​និច្ច ទោះ​យើង​ទៅ​ទី​ណា​ក៏ដោយ គឺ​មិន​ខុស​ពី​ឪពុក​ម្តាយ​ដែល​ស្រឡាញ់​កូន​នោះ​ទេ។ តែ​ដោយ​សារ​ទ្រង់​ជា​ព្រះ នោះ​ទ្រង់​អាច​ជួយ​យើង​បាន​គ្រប់​ពេល ។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៩១ បាន​ពិពណ៌នា អំពី​ការ​ដែល​ព្រះ​ទ្រង់​រំដោះ ការពារ…

Read article
អ្វីដែលយើងមាន

ថ្ងៃ​មួយ មិត្ត​ភក្តិ​ខ្ញុំ​មាន​ចិត្ត​អន្ទះ​សា​ចង់​មាន​ការ​ជួប​ជុំ​គ្រួសារ និង​មិត្ត​ភក្តិ នៅ​ផ្ទះ​គាត់ នៅ​ថ្ងៃ​បុណ្យ​ដ៏​សប្បាយ​រីក​រាយ។ ភ្ញៀវម្នាក់​ៗ​បាន​ទន្ទឹង​រង់​ចាំ ការ​ជួប​ជុំ​គ្នា នៅ​ជុំវិញ​តុ ហើយ​ចង់​ជួយ​កាត់​បន្ថយ​ចំណាយ ទៅ​លើ​ម្ហូប​សម្រាប់​មនុស្ស​ជា​ច្រើន​យ៉ាងនេះ​។ អ្នក​ខ្លះ​ក៏​បាន​យក​នំប៉័ង​មក ខ្លះ​យក​សាឡាត់ ឬ​ម្ហូប​បន្លែ​មក​ផ្ទះ​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ចំណោម​នោះ មាន​ភ្ញៀវ​ម្នាក់​កំពុង​ជួប​ការ​ខ្វះ​ខាត​ខុស​ពី​គេ។ នាង​ចង់​ចំណាយ​ពេល​ជា​មួយ​អ្នក​ដែល​ខ្លួន​ស្រឡាញ់ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង​មិន​មាន​លទ្ធ​ភាព​ទិញ​អាហារ​អ្វី​ឡើយ។ ដូច​នេះ នាង​ក៏​បាន​សុំ​ជួយ​សម្អាត​ផ្ទះ ដើម្បី​ធ្វើ​ជា​អំណោយ​ដល់​ម្ចាស់​ផ្ទះ។ គេ​នៅ​តែ​ស្វាគមន៍​នាង ឲ្យ​ចូល​មក​អង្គុយ​នៅ​តុ​ជា​មួយ​ពួក​គេ ទោះ​នាង​មក​ដោយ​ដៃ​ទទេ​ក៏​ដោយ។ តែ​នាង​នៅ​តែ​មើលឃើញ​អ្វី​ដែល​នាង​ពិត​ជា​អាច​ផ្តល់​ឲ្យ​បាន គឺ​ពេល​វេលា និង​ជំនាញ​របស់​នាង យក​មក​កន្លែង​ជួប​ជុំ​គ្នា នៅ​ពេល​ល្ងាច​នោះ ដោយ​អស់​ពី​ចិត្ត។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អត្ថ​ន័យ​នៃ​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល នៅ​ក្នុង​បទ​គម្ពីរ ២​កូរិនថូស ៨។ អ្នក​ទទួល​សំបុត្រ​របស់​គាត់ មាន​ចិត្ត​អន្ទះ​សា​ចង់​ជួយ​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន ហើយ​គាត់​ក៏​បាន​ជំរុញ​ពួក​គេ ឲ្យ​ជួយ​អ្នក​ទាំង​នោះ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ គាត់​បាន​សរសើរ​ទឹក​ចិត្ត និង​ការ​ស្ម័គ្រ​ចិត្ត​របស់​ពួក​គេ ដោយ​មាន​ប្រសាសន៍​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​អំណាយ​ទាំង​តូច​ធំ​របស់​ពួក​គេ គឺ​ដោយ​សារ​តែ​ទឹក​ចិត្ត​ដែល​ពួក​គេ​មាន នៅ​ក្នុង​ការ​ឲ្យ​(ខ.១២)។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ប្រញាប់​ប្រៀប​ធៀប​អំណោយ​របស់​យើង ជា​មួយ​នឹង​អំណោយ​របស់​អ្នក​ដទៃ ជា​ពិសេស នៅពេល​ដែល​ធន​ធាន​របស់​យើង មិន​ល្មម​នឹង​ផ្តល់​ឲ្យ​គេ ឲ្យ​បាន​ច្រើន​ដូច​ចិត្ត។​…

Read article
កិច្ចការនៅទីលាក់កំបាំង

កាល​ពី​មុន ខ្ញុំ​មាន​កិច្ច​ការ​សាលា​ដ៏​ធំ​មួយ ដែល​ត្រូវ​ធ្វើ។ ពេល​នោះ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​មិន​អាច​បញ្ចប់​វា ឲ្យ​ទាន់​ពេល​កំណត់។ ស្ថិត​ក្នុង​ពេល​ដ៏​ថប់​បារម្ភ​នោះ ខ្ញុំ​ក៏​បាន​ទទួល​ក្រដាសលើក​ទឹក​ចិត្ត​បី​សន្លឹក ពី​មិត្ត​ភក្តិ​ខ្ញុំ​មួយ​ចំនួន។ ពួក​គេ​ម្នាក់​ៗសុទ្ធ​តែ​និយាយ​ថា “ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​អ្នក ពេល​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ថ្ងៃនេះ”។ ខ្ញុំ​មាន​ការ​លើក​ទឹក​ចិត្ត​ណាស់ ពេល​ដែល​មិត្ត​ភិក្ត​ទាំង​នោះ​បាន​ទំនាក់​ទំនង​មក​ខ្ញុំ ដោយ​មិន​ដឹង​ថា ខ្ញុំ​កំពុង​តែ​ជួប​រឿង​អ្វី ហើយ​ខ្ញុំ​ជឿ​ថា ព្រះ​ជា​ម្ចាស់​បានប្រើ​ពួក​គេ ជា​អ្នក​នាំ​សារ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។ សាវ័ក​ប៉ុល​បាន​ស្គាល់​អំណាច​នៃ​ការ​អធិ​ស្ឋាន ពេល​ដែល​គាត់​សរសេរ​សំបុត្រ ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស។ គាត់​មាន​ប្រសាសន៍​ថា គាត់​ជឿ​ថា ព្រះ​ទ្រង់​នឹង​បន្ត​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​ទុក្ខ​លំបាក ដោយសារ​ពួក​គេ​បាន​ជួយ​អធិស្ឋាន​ឲ្យ​គាត់​(២កូរិនថូស ១:១០-១១)។ ហើយ​នៅ​ពេល​ដែល​ព្រះ​ទ្រង់​ឆ្លើយ​តប ការ​អធិស្ឋាន​របស់​ពួក​គេ សិរីល្អ​របស់​ទ្រង់​នឹង​បាន​ដំកើងឡើង ខណៈ​ពេល​ដែល​រាស្រ្ត​របស់​ទ្រង់​អរ​ព្រះ​គុណ​ទ្រង់ សម្រាប់ “ការ​ឆ្លើយ​តប ចំពោះ​ការ​អធិស្ឋាន​របស់​មនុស្ស​ជា​ច្រើន”(ខ.១១)។ មិត្ត​ភក្តិ​របស់​ខ្ញុំ និង​ពួក​ជំនុំ​ដែល​ជួយ​អធិស្ឋាន​ឲ្យ​សាវ័ក​ប៉ុល កំពុង​តែ​ចូល​រួម នៅ​ក្នុង​ការងារ​ទូល​អង្វរ ដែល​លោក​អូសវល ឆេមប័រ(Oswald Chambers) បាន​ហៅ​ថា “កិច្ចការ​នៅ​ទី​កំបាំង ដែល​នាំ​មក​នូវ​ផល​ផ្លែ ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ​វរ​បិតា”។ ខណៈ​ពេល​ដែល​យើង​ផ្តោត​គំនិត និង​ចិត្ត​របស់​យើង ទៅ​លើ​ព្រះ​យេស៊ូវ យើង​បាន​ដឹង​ថា ទ្រង់​កំពុង​តែ​កែ​ច្នៃ​យើង ដោយ​រាប់​បញ្ចូល​របៀប​នៃ​ការ​អធិស្ឋាន​របស់​យើង​ផង​ដែរ។ ទ្រង់​ជួយ​ឲ្យ​យើង​អាច​ឲ្យ​អំណោយ​នៃ​ការ​ទូល​អង្វរ​ដ៏​ពិត សម្រាប់​មិត្ត​សំឡាញ់ សមាជិក​គ្រួសារ…

Read article
នៅកន្លែងខុស

មាន​ពេល​មួយ ស្ពាន​សម្រាប់​ឆ្លង​ទៅ​ទីក្រុង​តេឈិម៉ាន ប្រទេស​ហ្កាណា ក៏​ត្រូវ​បាន​ទឹក​ជំនន់​កួច​នាំ​យក​ទៅ​បាត់ ធ្វើ​ឲ្យ​ប្រជាជន​នៅ​តំបន់​ក្រូបូ​ថ្មី ដែល​នៅ​ត្រើយ​ម្ខាង​ទៀត នៃ​ទន្លេ​តាណូ មិន​អាច​ទៅ​ណា​រួច។ ការ​ថ្វាយ​បង្គំ​ព្រះ​នៅ​ព្រះ​វិហារ​របស់​លោក​គ្រូ​គង្វាល សាំយ៉ូអែល អាភីយ៉ា(Samuel Appiah) ក៏​ជួប​បញ្ហា​ផង​ដែរ ព្រោះ​សមា​ជិក​ពួក​ជំនុំ​ជា​ច្រើន​របស់​គាត់ កំពុង​តែ​រស់​នៅ ក្នុង​តំបន់​ក្រូបូ​ថ្មី ដែល​ស្ថិត​នៅ​ត្រើយ​ម្ខាង​ទន្លេ ពោល​គឺ​ពួក​គេ​កំពុង​នៅ​កន្លែង​ខុស។ ស្ថិត​ក្នុង​ពេល​ដែល​មាន​វិបត្តិ​នោះ លោក​គ្រូ​សាំយ៉ូអែល​ក៏​បាន​ព្យាយាម ពង្រីក​កន្លែង​ស្នាក់​នៅ​របស់​កុមារ ដើម្បី​មើល​ថែ​ក្មេងកំព្រា​បន្ថែម​ទៀត។ គាត់​ក៏​បាន​អធិស្ឋាន។ បន្ទាប់​មក ពួក​ជំនុំ​របស់​គាត់​ក៏​បាន​ដាក់​ដង្វាយ ដើម្បី​បង្កើត​កន្លែង​ថ្វាយ​បង្គំ​នៅក្រៅ​ព្រះ​វិហារ នៅ​ត្រើយ​ម្ខាយ​ទន្លេ ក្នុង​តំបន់​ក្រូបូថ្មី​នោះ។ មិន​យូរ​ប៉ុន្មាន ពួក​គេ​ក៏​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ជឿ​ថ្មី ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ។  ព្រះ​វិហារ​ថ្មី​មួយ​កន្លែង​ក៏​បាន​ចាក់​ឫស​នៅ​ទីនោះ។ មិន​តែ​ប៉ុណ្ណោះ នៅ​តំបន់​ក្រូបូ​ថ្មី ពួក​គេ​ថែម​ទាំង​មាន​កន្លែង​សម្រាប់​ក្មេង​កំព្រា ដែល​កំពុង​រង់​ចាំ​កន្លែង​ស្នាក់​នៅ។ ដូច​នេះ តាម​រយៈ​ពួក​ជំនុំ​នេះ ព្រះ​ទ្រង់​ក៏​បាន​ធ្វើ​ព្រះ​រាជ​កិច្ច​ស្រោច​ស្រង់ នៅ​ក្នុង​ពេល​ដែល​មាន​វិបត្តិ។ ពេល​ដែល​សាវ័ក​ប៉ុល​បាន​ធ្លាក់​ខ្លួន​ជាប់​ច្រវ៉ាក់ គាត់​មិន​បាន​ត្អូញ​ត្អែរ​អំពី​ស្ថាន​ភាព​របស់​គាត់​ទេ។ ក្នុង​សំបុត្រ​ដ៏​មាន​អំណាច​ ដែល​គាត់​បាន​សរសើរ​ផ្ញើ​ពួក​ជំនុំ នៅ​ក្រុង​ភីលីព គាត់​បាន​សរសេរ​ថា “បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​ដល់​ខ្ញុំ នោះ​បាន​ប្រែ​ទៅ​ជា​ចំរើន​ដល់​ដំណឹង​ល្អ​វិញ”(ភីលីព ១:១២)។ កាល​នោះ សាវ័ក​ប៉ុល​បានកត់​សំគាល់​ឃើញ​ថា ការ​ជាប់​ច្រវ៉ាក់​របស់​គាត់ គឺ​ជា​ឱកាស​នាំ…

Read article