You are here:
ព្រះបន្ទូលសន្យាដែលកម្សាន្តចិត្តបំផុត

យ៉ូស្វេ ១:១-៩ ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជាមួយ​នៅ​កន្លែងណា ដែល​ឯង​ទៅ​ផង​។ យ៉ូស្វេ ១:៩ កាល​ប៉ុន្មាន​ឆ្នាំ​មុន ក្រុម​គ្រួសារ​ខ្ញុំ​បាន​ទៅ​លេង​តំបន់​ចតុកោណ ដែល​នៅ​សហរដ្ឋអាមេរិក​មានតែ​កន្លែង​នេះ​ប៉ុណ្ណោះ ដែល​មាន​រដ្ឋ៤ប្រសព្វ​គ្នា ក្នុង​ទីតាំង​តែមួយ​។ ពេល​នោះ ស្វាមី​ខ្ញុំ​ក៏​បាន​ទៅ​ឈរ​នៅ​ជ្រុង​ដែលគេ​ដាក់​ផ្លាក​ទឹកដី​រដ្ឋ​អារីហ្សូណា កូន​ប្រុស​ច្បង​របស់​ខ្ញុំ ក៏​បាន​លោត​ចូល​ទៅ​ក្នុង​ទឹកដី​រដ្ឋ​យូតាហ​។ ចំណែក​កូនពៅ​របស់​ខ្ញុំ​ក៏​បាន​កាន់​ដៃ​ខ្ញុំ​ខណៈ​ពេល​ដែល​យើង​បោះ​ជំហាន​ចូល​រដ្ឋ​ខូឡូរ៉ាដូ​។ ពេល​ដែល​ខ្ញុំ​ស្ទុះ​រត់​ចូល​ទៅ​ក្នុង​ទឹកដី​រដ្ឋ​ញ៉ូមិច​ស៊ីកូ កូនពៅ​របស់​ខ្ញុំ​ក៏បាន​លាន់​មាត់​ថា “ម៉ាក់ កូន​មិន​នឹក​ស្មាន​សោះ​ថា ម៉ាក់​ទុក​កូន​ចោល​នៅ​ក្នុង​រដ្ឋ​ខូឡូរ៉ាដូ!” ពេល​នោះ យើង​ឈរ​ជាមួយ​គ្នា នៅ​ក្នុង​រដ្ឋ​ផ្សេង​គ្នា ហើយ​សំណើច​របស់​យើង​បាន​លាន់ឮ​ក្នុង​រដ្ឋ​ទាំង៤ក្នុង​ពេល​តែមួយ​។ សព្វថ្ងៃ កូនៗ​របស់​ខ្ញុំ​ពេញវ័យ ហើយ​បាន​ចេញទៅ​រស់នៅ​ខាង​ក្រៅ​។ ខ្ញុំ​មាន​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ព្រះបន្ទូល​ដែល​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​យាង​ទៅជា​មួយ​រាស្រ្ត​ព្រះអង្គ គ្រប់​ទី​កន្លែង​ដែល​ពួកគេ​ទៅដល់​។ បន្ទាប់ពី​លោក​ម៉ូសេ​លាចាក​លោក ព្រះ​ទ្រង់​ក៏​បាន​ត្រាស់ហៅ​លោក​យ៉ូស្វេ ឲ្យ​ដឹកនាំ​រាស្រ្ត​ព្រះអង្គ ហើយ​បាន​ធានា​ដល់​គាត់​ថា ព្រះអង្គ​នឹង​មាន​ព្រះ​វត្ត​មាននៅ​ជាមួយ​គាត់​ជានិច្ច(យ៉ូស្វេ ១:១-៤)។ ព្រះអង្គ​មាន​បន្ទូល​ថា “អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដូចជា​បាន​នៅ​ជាមួយនឹង​ម៉ូសេ​ដែរ អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះ​បង់​ចោល​ឯង​ឡើយ”(ខ.៥)។ ព្រះ​អង្គ​ជ្រាប​ថា លោក​យ៉ូស្វេ​នឹង​មាន​ការ​សង្ស័យ និង​ការ​ភ័យ​ខ្លាច ក្នុង​នាម​គាត់​ជា​អ្នក​ដឹកនាំ​ថ្មី របស់​រាស្រ្ត​ព្រះអង្គ បានជា​ព្រះ​អង្គ​សង់​គ្រឹះ​នៃ​សេចក្តី​សង្ឃឹម​សម្រាប់​គាត់ ផ្អែក​ទៅលើ​ព្រះ​បន្ទូល​ដែល​បាន​ធានា​ថា “តើ​អញ​មិន​បាន​បង្គាប់​ឯង​ទេ​ឬ​អី ដូច្នេះ​ចូរ​ឲ្យ​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ…

Read article
ពន្លឺរបស់ព្រះអម្ចាស់ ក្នុងជ្រលងងងឹត

ទំនុក​ដំកើង ២៣ មាន​ព​រហើយ សាសន៍​ណា​ដែល…ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ​ភក្ត្រ​ទ្រង់​។ ទំនុក​ដំកើង ៨៩:១៥ កាល​អ្នក​ស្រី​អ៊ីឡេន(Elaine) បាន​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​មហារីក​ដំណាក់​កាល​ចុង​ក្រោយ គាត់ និង​ស្វាមី​របស់​គាត់ គឺ​លោក ឆាក់(Chuck) ក៏​បាន​ដឹង​ថា មិន​យូរ​ទេ គាត់​នឹង​បាន​ទៅ​រស់នៅ​ជាមួយ​ព្រះយេស៊ូវ​ហើយ​។ អ្នក​ទាំង​ពីរ​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​មក​លើ​ព្រះបន្ទូល​សន្យា ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក២៣ ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា នឹង​គង់នៅ​ជាមួយ​ពួកគេ ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ជាមួយ​គ្នា ឆ្លង​កាត់​ជ្រលង​ដែល​ជ្រៅ​បំផុត និង​ពិបាក​បំផុត នៃ​ការ​រស់នៅ​ជាមួយ​គ្នា​បាន៥៤ឆ្នាំ​។ ពួកគេ​ក៏​មាន​សេចក្តី​សង្ឃឹម ផ្អែក​ទៅលើ​ការ​ពិត​ដែល​ថា អ្នក​ស្រី​អ៊ីឡេន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ទៅ​រស់​នៅ​ជា​មួយ​ព្រះយេស៊ូវ ដោយ​បាន​ទទួល​ជឿ​ព្រះអង្គ ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។ ក្នុង​ពិធី​បុណ្យសព​របស់​ភរិយា​គាត់ លោក​ឆាក់​បាន​ចែកចាយ​ថា គាត់​នៅតែ​បន្ត​ធ្វើ​ដំណើរ “កាត់​តាម​ជ្រលង​ម្លប់​នៃ​សេចក្តី​ស្លាប់”(ទំនុក​ដំកើង ២៣:៤)។ ភរិយា​គាត់​បាន​ទៅ​រស់នៅ​ក្នុង​នគរ​ស្ថាន​សួគ៌​ហើយ​។ តែ “ស្រមោល​នៃ​សេចក្តី​ស្លាប់” នៅតែ​ជាប់​មាន​ក្នុង​ជីវិត​គាត់ និង​អ្នក​ផ្សេង​ទៀត​ដែល​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ស្រី​អ៊ីឡេន​។ ខណៈ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជ្រលង​ម្លប់​នៃ​សេចក្តី​ស្លាប់ តើ​យើង​អាច​រក​ឃើញ​ប្រភព​នៃ​ពន្លឺ​នៅ​កន្លែងណា? សាវ័ក​យ៉ូហាន​បាន​ប្រកាស​ថា “ព្រះ​ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្តី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ”(១យ៉ូហាន ១:៥)។ ហើយ​ក្នុង​បទ​គម្ពីរ យ៉ូហាន ៨:១២ ព្រះយេស៊ូវ​បាន​ប្រកាស​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ…

Read article
ការចុះចូលស្តាប់បង្គាប់ព្រះយេស៊ូវ

យេរេមា ៣៨:១៧-២៣ សូម​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា តាម​សេចក្តី​ដែល​ទូល​បង្គំ​ទូល​ដល់​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​បាន​សេចក្តី​សុខ ហើយ​នឹង​មាន​ព្រះ​ជន្ម​នៅ​។ យេរេមា ៣៨:២០ កាលពី​ឆ្នាំ១៩៥១ វេជ្ជ​បណ្ឌិត​របស់​លោក យ៉ូសែប ស្តាលីន(Joseph Stalin) បាន​ដាស់តឿន​គាត់​ ឲ្យ​កាត់​បន្ថយ​បន្ទុក​ការងារ ដើម្បី​ថែរក្សា​សុខ​ភាព​ឲ្យ​បាន​ល្អ​។ អ្នក​ដឹកនាំ​សហភាព​សូវៀត​រូប​នេះ ក៏​បាន​ចោទ​ប្រកាន់​គ្រូ​ពេទ្យ​នោះ​ថា ជា​គិញ​សម្ងាត់​របស់​សត្រូវ ហើយក៏​បាន​ឲ្យ​គេ​ចាប់​ខ្លួន​គាត់​។ អ្នក​ដឹកនាំ​ផ្តាច់​ការ​នេះ​បាន​កៀប​សង្កត់​មនុស្ស​ជា​ច្រើន ដោយ​ការ​កុហក​របស់​ខ្លួន បានជា​មិន​អាច​ទទួលយក​ការ​ពិត ហើយក៏​បាន​កម្ចាត់​មនុស្ស​ដែល​និយាយ​ការ​ពិត អស់​ច្រើន​នាក់​ហើយ​។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ សេចក្តី​ពិត​នៅតែ​មាន​ជ័យ​ជម្នះ​មក​លើ​គាត់​។ លោក​ស្តាលីន​ក៏បាន​បាត់បង់​ជីវិត ក្នុង​ឆ្នាំ១៩៥៣​។ ហោរា​យេរេមា​ក៏​ត្រូវ​គេ​ចាប់​ខ្លួន ដោយសារ​គាត់​បាន​ថ្លែង​ទំនាយ​ជា​សេចក្តី​ពិត ហើយក៏​បាន​ជាប់​ច្រវាក់(យេរេមា ៣៨:១-៦ ៤០:១)។ កាល​នោះ គាត់​បាន​ទូល​ស្តេច​សេដេគា ជា​ស្តេច​យូដា​ថា “សូម​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា តាម​សេចក្តី​ដែល​ទូល​បង្គំ​ទូល​ដល់​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​បាន​សេចក្តី​សុខ ហើយ​នឹង​មាន​ព្រះ​ជន្ម​នៅ”(៣៨:២០)។ ការ​ដែល​ស្តេច​អង្គ​នេះ​មិន​បាន​ចុះ​ចាញ់​កងទ័ព​សត្រូវ​ដែល​កំពុង​ឡោម​ព័ទ្ធ​ទីក្រុង​របស់​ទ្រង់ បាន​បណ្តាល​ឲ្យ​ទ្រង់​ជួប​រឿង​កាន់តែ​អាក្រក់​។ គឺ​ដូច​ដែល​ហោរា​យេរេមា​បាន​ព្រមាន​ទ្រង់​ថា “គេ​នឹង​នាំ​ភរិយា និង​ព្រះរាជ្យ​បុត្រ​របស់​ទ្រង់​ទាំង​ប៉ុន្មាន ចេញទៅ​ឯពួក​ខាល់ដេ ហើយ​អង្គ​ទ្រង់​ក៏​មិន​រួចពី​កណ្តាប់​ដៃគេ​ដែរ”(ខ.២៣)។ ស្តេច​សេដេគា​បាន​បដិសេធន៍​មិន​ព្រម​ធ្វើ​តាម​សេចក្តី​ពិត​នេះ​។ ទី​បំផុត ពួក​សាសន៍​បាប៊ីឡូន​ក៏បាន​ចាប់​ព្រះ​កាយ​ទ្រង់ សម្លាប់​បុត្រា​របស់​ទ្រង់​ទាំង​អស់ ហើយ​ក៏​បាន​ដុត​បំផ្លាញ​ទីក្រុង​ទ្រង់​ចោល(ជំពូក៣៩)។ រឿង​នេះ​បាន​បង្រៀន​យើង​ថា មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ប្រឈម​មុខ​ដាក់​ការ​សម្រេច​ចិត្ត…

Read article
អត្ថប្រយោជន៍នៃការមានចិត្តល្អ

អេភេសូរ ៤:១៥-១៦,២២-៣២ ដែល​រូបកាយ​ទាំងមូល​បាន​ផ្គុំ ….បាន​បង្កើន​ឡើង ដើម្បី​នឹង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់​។ អេភេសូរ ៤:១៦ ពេលណា​យើង​គិត​អំពី​ការ​រកស៊ី តាម​ធម្មតា សេចក្តី​សប្បុរស និង​ការ​មាន​ចិត្ត​ល្អ មិនមែន​ជា​គុណ​ធម៌ ដែល​លេច​ឡើង​ក្នុង​គំនិត​យើង​មុនគេ​នោះ​ឡើយ​។ ប៉ុន្តែ យោង​តាម​លោក​ចេមស៍ រី(James Rhee) ដែល​ជា​សហគ្រិន គាត់​យល់​ឃើញថា យើង​គួរតែ​គិត​អំពី​គុណ​ធម៌​ទាំង​នេះ​មុនគេ​។ តាម​បទ​ពិសោធន៍​របស់​លោក​ចេមស៍ ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​មួយ ដែល​ហៀបនឹង​ក្ស័យ​ធុន ការ​ដាក់​អាទិភាព​មក​លើ “ការ​មាន​ចិត្ត​ល្អ” ដែល​ជា “វប្ប​ធម៌​នៃ​សេចក្តី​សប្បុរស” និង​វិញ្ញាណ​នៃ​ការ​ចែករំលែក បាន​ជួយ​ក្រុម​ហ៊ុន​គាត់​ឲ្យ​រួច​ផុត​ពី​ការ​ក្ស័យ​ធុន និង​បាន​នាំ​ឲ្យ​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​។ ការ​យកគុណ​ធម៌​ទាំង​នេះ​ជា​អាទិភាព បាន​នាំ​មនុស្ស​មាន​ក្តី​សង្ឃឹម និង​មាន​ចិត្ត​ចង់​រួបរួម មាន​គំនិត​ថ្មីៗ និង​ដោះ​ស្រាយ​បញ្ហា​។ លោក​រី​បាន​ពន្យល់​ថា “ការ​មាន​ចិត្ត​ល្អ… គឺជា​ទ្រព្យ​ដ៏​ពិត ដែល​អាច​បង្កើន និង​ពង្រីក​ឲ្យ​កាន់តែ​ធំ​ឡើង”។ ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ យើង​ក៏​ងាយ​នឹង​គិត​អំពី​គុណ​ធម៌​ដទៃ​ទៀត មុន​នឹង​គិត​អំពី​គុណ​ធម៌​ទាំង​នេះ​​។ ប៉ុន្តែ ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន យើង​មិន​ត្រូវ​មើល​រំលង​គុណ​ធម៌​ទាំង​នេះ​ឡើយ​។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​អ្នក​ជឿ​ថ្មី គាត់​បាន​និយាយ​សង្កត់​ធ្ងន់​ថា គោលបំណង​នៃ​ការ​រស់នៅ​របស់​គ្រីស្ទបរិស័ទ គឺ​ដើម្បី​ផ្លាស់​ប្រែ តាមរយៈ​ព្រះ​វិញ្ញាណ ឲ្យ​ក្លាយ​ជា​អវយវៈ​ដែល​ពេញវ័យ​របស់​រូបកាយ​ព្រះគ្រីស្ទ(អេភេសូរ ៤:១៥)។ ហេតុ​នេះ​ហើយ…

Read article
ដួងព្រះទ័យរបស់ព្រះសម្រាប់មនុស្សទាំងអស់

ម៉ាថាយ ១១:២៧-៣០ អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​។ ម៉ាថាយ ១១:២៨ ឌែន ហ្គីល(Dan Gill) ជា​ក្មេង​ប្រុស​អាយុ៩ឆ្នាំ បាន​ទៅ​ចូល​រួម​ពិធីខួប​កំណើត​ជាមួយ​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​គាត់​ឈ្មោះ អាឈី(Archie)។ ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​ដែល​ម្តាយ​របស់​ក្មេង​ប្រុស​ជា​ម្ចាស់​ខួប​កំណើត ឃើញ​អាឈី គាត់​បាន​បដិសេធន៍​មិន​ឲ្យ​អាឈី​ចូល​រួម​ពិធី​ខួប​កំណើត​ឡើយ​។ គាត់​ថា មិន​មាន​កៅអី​ទំនេរ សម្រាប់​ឲ្យ​អាឈី​អង្គុយ​ទេ​។ ពេល​នោះ​ឌែន​សុខ​ចិត្ត​អង្គុយ​នៅ​លើ​កម្រាល​ឥដ្ឋ ដើម្បី​ឲ្យ​មិត្ត​ភក្តិ​គាត់ ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ​បាន​អង្គុយ​នៅ​លើ​កៅ​អី តែ​ម្តាយ​ក្មេង​នោះ​នៅតែ​បដិសេធន៍​មិន​ឲ្យ​អាឈី​ចូល​រួម​។ ដូច​នេះ​ឌែន​ក៏បាន​ប្រគល់​អំណោយ​របស់​គាត់ និង​អំណោយ​របស់​អាឈី ទៅ​ស្រ្តី​នោះ ហើយ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​មួយ​អាឈី​។ ថ្ងៃ​នោះ ការ​បដិសេធន៍​ដែល​មិត្ត​ភក្តិ​គាត់​បាន​ទទួលរង បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក សព្វថ្ងៃ​នេះ ឌែន​បាន​ក្លាយ​ជា​គ្រូ​បង្រៀន ដែល​តែងតែ​ដាក់​កៅអី​ទំនេរ​មួយ ក្នុង​ថ្នាក់​រៀន​របស់​គាត់​។ ពេល​សិស្ស​របស់​គាត់​សួរ​អំពី​មូល​ហេតុ​ដែល​គាត់​ធ្វើ​ដូច​នេះ គាត់​ក៏​បាន​ពន្យល់​ថា គាត់​ធ្វើ​ដូច​នេះ ដើម្បី​រំឭក​ខ្លួន​ឯង​ថា ថ្នាក់​រៀន​គាត់​តែងតែ​មាន​កន្លែង​ទំនេរ​សម្រាប់​មនុស្ស​គ្រប់​គ្នា ដោយ​គ្មាន​ការ​រើសអើង​។ ព្រះយេស៊ូវ​មាន​ព្រះទ័យ​បើក​ចំហ​សម្រាប់​មនុស្ស​ទាំង​អស់ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ស្វាគមន៍​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ការ​អញ្ជើញ​នេះ​មិន​បាន​ប្រាស​ចាក​គោលដៅ​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះយេស៊ូវ​ឡើយ(រ៉ូម ១:១៦)។ អំណោយ​នៃ​សេចក្តី​សង្រ្គោះ គឺ​មាន​សម្រាប់​មនុស្ស​ទាំង​អស់…

Read article
ការទុកចិត្តព្រះ

ទំនុក​ដំកើង ២០ អ្នក​ខ្លះ​ពឹង​នឹង​រទេះ​ចំបាំង ខ្លះ​ទៀត​ពឹង​នឹង​សេះ តែ​យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​ព្រះ​នាម​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​វិញ​។ ទំនុក​ដំកើង ២០:៧ មាន​ពេល​មួយ ខ្ញុំ​ត្រូវ​ការ​ការ​ព្យាបាល​ដោយ​ថ្នាំ​ពេទ្យ​ជា​បន្ទាន់​។ ថ្នាំ​ពេទ្យ​ទីមួយ គឺ​សម្រាប់​ជំងឺ​អាឡេហ្ស៊ី​របស់​ម្តាយ​ខ្ញុំ ហើយ​ថ្នាំ​មួយ​ទៀត គឺ​សម្រាប់​ជំងឺ​សើ​ស្បែក​ធ្ងន់ធ្ងរ​របស់​ក្មួយ​ស្រី​ខ្ញុំ​។ ជំងឺ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​មាន​អារម្មណ៍​ពិបាក​ទ្រាំ តែ​ថ្នាំ​ទាំង​ពីរ​ប្រភេទ​នេះ មិន​មាន​លក់​នៅ​តាម​ឱសថ​ស្ថាន​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ​ទៀត​ទេ​។ ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ទៅ​រក​ជំនួយ​នៅ​កន្លែងណា ហើយ​មាន​អារម្មណ៍​ទាល់​ច្រក ដូច​នេះ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ម្តង​ហើយ​ម្តង​ទៀត សូម​ព្រះ​អង្គ​ជួយ​ពួក​គាត់​។ ប៉ុន្មាន​សប្តាហ៍​ក្រោយមក ជំងឺ​របស់​ពួក​គាត់​មាន​ភាព​ធូរ​ស្រាល ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់​គ្រង​បាន​។ ព្រះ​ទ្រង់​ហាក់​ដូចជា​កំពុង​មាន​បន្ទូល​ថា មាន​ពេល​ខ្លះ ព្រះអង្គ​ប្រើ​ថ្នាំ​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​របស់​យើង តែ​ដែល​ជា​ឬ​អត់ ថ្នាំ​ពេទ្យ​មិនមែន​ជា​អ្នក​សម្រេច​នោះ​ឡើយ គឺ​ព្រះអង្គ​ទេ​ដែល​ជា​អ្នក​សម្រេច​។ ដូច​នេះ យើង​មិន​តែងតែ​អាច​ទុក​ចិត្ត​លើ​ថ្នាំ​ពេទ្យ តែ​យើង​អាច​ទុកចិត្ត​ព្រះអង្គ​ជានិច្ច​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក២០ ស្តេច​ដាវីឌ​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​ភាព​ដែល​អាច​ទុកចិត្ត​បាន​របស់​ព្រះអង្គ​។ កាល​ពួក​អ៊ីស្រាអែល​មាន​កងទ័ព​ដ៏​ខ្លាំង​ពូកែ ​ពួក​គេ​ដឹង​ថា ចំណុច​ខ្លាំង​បំផុត​របស់​ពួកគេ ជា​ការ​ទុក​ចិត្ត​លើ​ព្រះ​នាម​ព្រះអង្គ(ខ.៧)។ ពួកគេ​បាន​ទុក​ចិត្ត​លើ​ព្រះ​នាម​ព្រះអង្គ គឺ​ទុក​ចិត្ត​ថា ព្រះអង្គ​ជា​នរណា មាន​ចារិក​លក្ខណៈ​ដែល​មិន​ចេះ​ប្រែ​ប្រួល និង​មិន​ដែល​ខាន​នឹង​ធ្វើ​តាម​ព្រះបន្ទូល​សន្យា​។ ពួកគេ​បាន​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត​ដែល​ថា ព្រះ​ដែល​មាន​អំណាច​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់ នឹង​ស្តាប់​ឮ​ពួក​គេ​អធិស្ឋាន ហើយ​រំដោះ​ពួកគេ ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ(ខ.៦)។ ព្រះ​ទ្រង់​អាច​ប្រើ​ធនធាន​ក្នុង​លោកិយ​នេះ ដើម្បី​ជួយ​យើង…

Read article
ការកម្សាន្តចិត្ត ក្នុងសម្លេងខ្សិបៗ

យ៉ូប ២៦:៧-១៤ យើង​ឮ​និយាយ​ពី​ទ្រង់ ជា​សំឡេង​ខ្សាវៗ​យ៉ាងណា​ទៅ​។ យ៉ូប ២៦:១៤ ជញ្ជាំង​ខ្សឹប ក្នុង​ស្ថានីយ​រថភ្លើង​គ្រេន ស៊ែន​ត្រូល ក្នុង​ទីក្រុង​ញូយ៉ក គឺ​ជាទី​កន្លែង​ស្ងប់​ស្ងាត់​មួយ ក្នុង​តំបន់​ដ៏​អ៊ូអរ​។ កន្លែង​ពិសេស​នេះ​អនុញ្ញាត​ឲ្យ​មនុស្ស​ទំនាក់​ទំនង​គ្នា​ដោយ​សម្លេង​ខ្សឹប​ៗ ចម្ងាយ​ប្រហែល១០ម៉ែត្រពី​គ្នា​។ ពេល​ដែល​មនុស្ស​ម្នាក់​ឈរ​នៅ​ជើង​សរសេរ​ដែល​ទ្រ​ពិដាន​មាន​រាងកោង​មូល​ទៅ​លើ ហើយ​និយាយ​ខ្សឹប​ៗ​ដាក់​ជញ្ជាំង​នៅ​ជាប់​សរសរ​នោះ រលក​សម្លេង​របស់​គាត់​នឹង​រត់​ឡើង​ទៅលើ តាម​ពិដាន​ថ្ម​ដែល​មាន​រាងកោង​នោះ ទៅ​រក​អ្នក​ស្តាប់​ម្នាក់​ទៀត នៅ​សសរ​ម្ខាង​ទៀត​។ លោក​យ៉ូប​បានឮ​សម្លេង​ខ្សឹប ពេល​ដែល​ជីវិត​គាត់​មាន​ពេញ​ដោយ​សម្លេង​រំខាន និង​សោក​នាដកម្ម នៃ​ការ​បាត់បង់​អ្វីៗ​គ្រប់​យ៉ាង(យ៉ូប ១:១៣-១៩ ២:៧)។ មិត្ត​ភក្តិ​គាត់​បាន​បញ្ចេញ​យោបល់​ឮ​ៗ ឲ្យ​គាត់​ស្តាប់ ហើយ​សេចក្តី​អំពល់​បាន​ឈ្លានពាន​ចូល​ក្នុង​ផ្នែក​នីមួយៗ​នៃ​ជីវិត​គាត់​។ តែ​ភាព​អស្ចារ្យ​នៃ​ធម្មជាតិ បាន​និយាយ​មក​កាន់​គាត់​យ៉ាង​ស្រទន់ អំពី​ព្រះ​ចេស្ដា​របស់​ព្រះអម្ចាស់​។ សម្រស់​នៃ​ផ្ទៃ​មេឃ អាថ៌កំបាំង​នៃ​ផែនដី ដែល​មាន​ក្នុង​លំហ​អាកាស និង​ស្ថេរ​ភាព​នៃ​ជើង​មេឃ បាន​រំឭក​លោក​យ៉ូប​ថា ពិភពលោក ស្ថិត​ក្នុង​ព្រះ​ហស្ត​ព្រះអង្គ(២៦:៧-១១)។ សូម្បីតែ​ទឹកស​មុទ្រ​ដែល​កក្រើក​រំពើក និង​សម្លេង​ផ្គរ​លាន់​ក៏បាន​នាំ​ឲ្យ​គាត់​ពោល​ថា “មើល ការ​ទាំង​នេះ​គ្រាន់តែ​ជា​កិច្ច​ខាង​ក្រៅ​របស់​ទ្រង់​ទេ ហើយ​យើង​ឮ​និយាយ​ពី​ទ្រង់ ជា​សំឡេង​ខ្សាវៗ​យ៉ាងណា​ទៅ”(ខ.១៤)។ បើសិន​ជា​ភាព​អស្ចារ្យ​នៃ​ពិភពលោក គឺ​តំណាង​ឲ្យ​សមត្ថភាព​តែមួយ​ភាគ​តូច​របស់​ព្រះអង្គ នោះ​យើង​អាច​ដឹង​ច្បាស់​ថា ព្រះអង្គ​មាន​អំណាច​លើស​ពី​លទ្ធ​ភាព​ដែល​យើង​អាច​យល់​បាន​។ ក្នុង​ពេល​ដែល​ជីវិត​មាន​ភាព​ខ្ទេច​ខ្ទាំ ការ​គិត​អំពី​ភាព​អស្ចារ្យ​នៃ​ព្រះ​ចេស្ដា​ព្រះអង្គ អាច​នាំមក​នូវ​ការ​កម្សាន្ត​ចិត្ត​យើង ឲ្យ​មាន​សង្ឃឹម​ឡើង​។ ព្រះ​ទ្រង់​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង រាប់​បញ្ចូល​ទាំង​ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ…

Read article
ជំនាញខាងអាណិត

រ៉ូម ១២:៩-២១ ខាង​ឯ​សេចក្តី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅវិញ​ទៅមក​ចុះ … ចូ​រអរ​សប្បាយ ដោយ​មាន​សង្ឃឹម ចូរ​អត់​ធន់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ឲ្យ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្តី​អធិស្ឋាន​។ រ៉ូម ១២:១០-១២ ក្នុង​សៀវភៅ​ដែល​អ្នក​ស្រី​ខាត់ធ័រីន ជា​អ្នក​ក្រុង​សេ​អ៊ីណា(Catherine of Sienna) បាន​និពន្ធ កាលពី​សតវត្សរ៍ទី១៤ គាត់​បាន​សរសេរ​ថា “មូល​ហេតុ​ដែល​អ្នក​យំ​នៅ​ពេលយប់ នៅពេល​ខ្លះ គឺ​ដោយសារ​បន្លា​បាន​ចូល​ក្នុង​ជើង​អ្នក​។ ក្នុង​ពិភពលោក មាន​អ្នក​ខ្លះ​អាច​ដក​បន្លា​នោះ​ចេញ​។ ហើយ​ពួកគេ​បាន​រៀន​ជំនាញ​ដក​បន្លា​នោះ ពី​ព្រះអម្ចាស់”។ ក្នុង​មួយ​ជីវិត​អ្នក​ស្រី​ខាត់ធើរីន គាត់​បាន​ប្តូរ​ផ្តាច់ ចំពោះ​ការ​រៀន “ជំនាញ”នោះ ហើយ​គេ​នៅ​នឹក​ចាំ​អំពី​គាត់​រហូត​មកដល់​ពេល​សព្វថ្ងៃ ដោយសារ​គេ​បាន​កត់​សំគាល់​ឃើញថា គាត់​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​អ្នក​ដទៃ ដែល​កំពុង​មាន​ការ​ឈឺ​ចាប់​។ ការ​ឈឺ​ចាប់​នោះ ប្រៀប​ដូចជា​បន្លា​ដែល​ចូល​ក្នុង​ជើង​យ៉ាង​ជ្រៅ ត្រូវ​ការ​ភាព​ទន់ភ្លន់ និង​ជំនាញ ដើម្បី​ដក​បន្លា​នោះ​ចេញ​។ បញ្ហា​នេះ​បាន​ក្រើន​រំឭក​យើង​យ៉ាង​ច្បាស់​ថា របួស​ក្នុង​ចិត្ត​យើង​មាន​ភាព​ស្មុគ​ស្មាញ និង​ធ្ងន់ធ្ងរ​ប៉ុណ្ណា បានជា​យើង​ចាំ​បាច់​ត្រូវ​វះ​កាត់​កាន់តែ​ជ្រៅ ដើម្បី​បង្កើត​ឲ្យ​មាន​ការ​អាណិត​ពិត​ប្រាកដ ចំពោះ​អ្នក​ដទៃ និង​ខ្លួន​យើង​។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​រៀបរាប់ ការ​ប្រៀបធៀប​នេះ​បាន​រំឭក​យើង​ថា ការ​ស្រឡាញ់​អ្នក​ដទៃ មិន​គ្រាន់តែ​ទាមទារ​ឲ្យ​យើង​មាន​បំណង​ល្អ និង​ចិត្ត​ដែល​ចង់​ឲ្យ​គេ​ជា​សះ​ស្បើយ​ប៉ុណ្ណោះ​ទេ តែ​ក៏​តម្រូវ​ឲ្យ “ប្ដេជ្ញា​ចិត្ត ឬ​ថ្មម​ចិត្ត​ចំពោះ​គ្នា​ទៅវិញ​ទៅមក”(រ៉ូម ១២:១០) និង…

Read article
ធ្វើការបម្រើ ដើម្បីព្រះអង្គ

ជន​គណនា ៣:៥-៩ ត្រូវ​ឲ្យ​គេ​រក្សា​អស់​ទាំង​ប្រដាប់​ប្រដា នៃ​ត្រសាល​ជំនុំ ព្រម​ទាំង​បញ្ញើ​របស់​ពួក​កូនចៅ​អ៊ីស្រាអែលផង ដើម្បី​នឹង​ធ្វើ​ការងារ ដែល​ត្រូវ​ខាង​រោង​ឧបោសថ​។ ជន​គណនា ៣:៨ ពេល​ដែល​ក្សត្រី​អេលី​ហ្សាប៊ែត(Elizabeth) នៃ​ចក្រភព​អង់គ្លេស​បាន​សោយទិវង្គត នៅ​ខែ​កញ្ញា ឆ្នាំ២០២២ ទាហាន​រាប់​ពាន់​នាក់​បាន​ដើរ​ក្បួន​ជាជួរ ដើម្បី​ដង្ហែ​ព្រះ​សព​។ តួនាទី​របស់​ពួក​គេ​ម្នាក់ៗ​ស្ទើរតែ​គ្មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដ៏​ច្រើន​សន្ធឹក តែ​មនុស្ស​ជា​ច្រើន​បាន​មើល​ឃើញ​ការ​ចូល​រួម​របស់​ទាហាន​ទាំង​នោះ ជា​កិត្តិយស​ដ៏​ធំ​បំផុត​សម្រាប់​ពួកគេ​។ ទាហាន​ម្នាក់​បាន​និយាយ​ថា “វា​ជា​ឱកាស សម្រាប់​ឲ្យ​ពួក​គាត់​បំពេញ​ភារៈ​កិច្ច​ចុង​ក្រោយ សម្រាប់​ក្សត្រី​អេលី​ហ្សាប៊ែត”។ សម្រាប់​គាត់ កិច្ចការ​នេះ​សំខាន់ មិនមែន​ដោយសារ​អ្វី​ដែល​គាត់​កំពុង​ធ្វើ​នោះ​ទេ តែ​ដោយសារ​មនុស្ស​ដែល​គាត់​បាន​ធ្វើ​កិច្ច​ការ​នោះ​ជូន​។ ពួក​លេវី​ដែល​បាន​ទទួល​ការ​ចាត់​តាំង ឲ្យ​ចាត់ចែង​ការ​តុប​តែង​លម្អ​រោង​ឧបោសថ ក៏​មាន​គោលដៅ​ស្រដៀង​នេះ​ផង​ដែរ​។ កូនចៅ​របស់​គ្រួសារ​គើសុន កេហាត់ និង​ម្រ៉ារី មិន​មាន​តួនាទី​ដូច​ពួក​សង្ឃ​នោះ​ទេ តែ​មាន​តួនាទី​ដែល​ហាក់​ដូច​ជា​សាមញ្ញ ដូចជា ការ​លាង​សម្អាត​គ្រឿង​សង្ហា​រឹម ជើង​ចង្កៀង វាំងនន បង្គោល ត្រសាល និង​ខ្សែពួរ​ជាដើម(ជន​គណនា ៣:២៥-២៦,២៨,៣១,៣៦-៣៧)។ តែ​ការងារ​របស់​ពួកគេ​បាន​ទទួល​ការ​ចាត់​តាំង​យ៉ាង​ជាក់​លាក់​ពី​ព្រះអម្ចាស់ “ឲ្យ​ធ្វើ​ការងារ​ផ្នែក​រោង​ឧបោសថ”(ខ.៨) ហើយ​បាន​កត់ទុក​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ដឹង​។ រឿង​នេះ​បាន​លើក​ទឹក​ចិត្ត​យើង​ណាស់​។ សព្វថ្ងៃ​នេះ កិច្ចការ​ជា​ច្រើន​ដែល​យើង​ធ្វើ នៅ​កន្លែង​ធ្វើ​ការ នៅ​ផ្ទះ ឬ​នៅ​ព្រះ​វិហារ​ក្តី ប្រហែល​ហាក់​ដូចជា​មិន​សំខាន់ ចំពោះ​លោកិយ​ដែល​ឲ្យ​តម្លៃ​មក​លើ​មុខ​តំណែង…

Read article
តើខ្ញុំជាអ្វី?

១របាក្សត្រ ២៩:១៤-២០ តែ​តើ​ទូល​បង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូល​បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន? ១របាក្សត្រ ២៩:១៤ ក្នុង​នាម​ខ្ញុំ​ជា​សមាជិក​របស់​ក្រុម​អ្នក​ដឹកនាំ ក្នុង​ការងារ​ព្រះវិហារ​ក្នុង​តំបន់ ខ្ញុំ​ក៏​មាន​តួនាទី​អញ្ជើញ​អ្នក​ដទៃ ឲ្យ​ចូល​រួម​ជាមួយ​យើង ក្នុង​ការ​ពិភាក្សា​របស់​អ្នក​ដឹកនាំ​ផង​ដែរ​។ ការ​អញ្ជើញ​របស់​ខ្ញុំ មាន​ការ​រៀបរាប់​អំពី​ពេល​វេលា​ដែល​ត្រូវ​លះបង់ និង​មាន​ការ​បង្រៀន​ជា​ចំណុចៗ អំពី​វិធី​សាស្ត្រ​ដែល​អ្នក​ដឹកនាំ​ត្រូវ​ការ ដើម្បី​ទំនាក់​ទំនងជា​មួយ​ក្រុម​តូច​របស់​ពួកគេ ទាំង​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​ផ្ទាល់ ក៏​ដូចជា​តាម​ទូរស័ព្ទ​។ ជា​ញឹក​ញាប់ ខ្ញុំ​មាន​ការ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ណែនាំ​អ្នក​ដទៃ​ឲ្យ​អនុវត្ត​តាម ព្រោះ​ខ្ញុំ​បាន​ដឹង​អំពី​ការ​លះបង់ ដែល​ពួកគេ​ត្រូវ​មាន ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​។ ហើយ​ជួនកាល ពួក​គេ​បាន​ឆ្លើយ​តប​ថា ពួកគេ​មាន​ព្រះពរ​ណាស់ ដែល​បាន​ចូល​រួម​ការ​ជួប​ជុំ​នោះ​។ ការ​ឆ្លើយតប​ដូច​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​។ ពួកគេ​មិន​បាន​បដិសេធ​ការ​អញ្ជើញ​នេះ​ទេ តែ​ផ្ទុយ​ទៅវិញ ពួកគេ​បាន​ពិពណ៌នា អំពី​ការ​ដឹង​គុណ​ចំពោះ​ព្រះអម្ចាស់ សម្រាប់​ការ​គ្រប់​យ៉ាង​ដែល​ព្រះអង្គ​បាន​ធ្វើ​ក្នុង​ជីវិត​ពួកគេ ជា​ហេតុផល​ដែល​ពួកគេ​មាន​ចិត្ត​ឆេះ​ឆួល​ចង់​ធ្វើ​ការ​ថ្វាយ​ព្រះអង្គ​។ នៅពេល​ដែលគេ​ដល់​ពេល​ត្រូវ​ថ្វាយ​ធនធាន​ផ្ទាល់​ខ្លួន ដើម្បី​ធ្វើ​ការសាងសង់​ព្រះវិហារ​ថ្វាយ​ព្រះអម្ចាស់ ស្តេច​ដាវីឌ​ក៏​មាន​ការ​ឆ្លើយ​តប​ស្រដៀង​នេះ​ផង​ដែរ​។ ទ្រង់​ពោល​ថា “តើ​ទូល​បង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូល​បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន?” (១របាក្សត្រ ២៩:១៤)។ ការ​ដែល​ស្តេច​ដាវីឌ​បាន​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ក៏បាន​ទទួល​ការ​បណ្តាល ពី​ចិត្ត​ដែល​ដឹង​គុណ​ព្រះអម្ចាស់ ដែល​បាន​ធ្វើ​ការ​ក្នុង​ជីវិត​ទ្រង់ និង​ប្រជាជន​អ៊ីស្រាអែល​។ ការ​ឆ្លើយតប​របស់​ទ្រង់​បាន​បង្ហាញ​ការ​បន្ទាប​ខ្លួន និង​ការ​ទទួល​ស្គាល់​សេចក្តី​ល្អ​របស់​ព្រះអម្ចាស់ ចំពោះ​អ្នក​ដទៃ និង​ជន​បរទេស…

Read article