You are here:
អំណោយទានសម្រាប់បម្រើ

ថ្ងៃមួយ ខ្ញុំបានក​ត់​សំ​គា​ល់ឃើ​ញ​ថា​ ពេលខ្ញុំកំ​ពុ​ង​បើកបររថយ​ន្ត ដែលប្រើ​​ច​ង្គឹះ​លេ​ខអូ​តូ​ ខ្ញុំ​ប្រើ​តែ​ជើ​ងស្តាំ​ប៉ុណ្ណោះ​​សម្រាប់​ការ​​​​ជាប់​ហ្រ្វាំ​ង និង​​​ជា​ន់​​ឈ្នា​​​​ន់​ល្បឿន។ ដូច​នេះ ជើងឆ្វេ​ង​អត់​មា​ន​ធ្វើកា​រ​អ្វី​សោះ។​ តើមាន​រឿង​អ្វីកើត​ឡើង បើសិ​ន​ជា​ខ្ញុំ​សម្រេ​ច​ចិ​ត្ត​ថា ​នឹង​ធ្វើ​ឲ្យ​ជើ​ងឆ្វេង​មានប្រ​យោ​ជ​ន៍នៅ​ក្នុ​ង​ការ​បើ​ក​បរ ​ដូ​ច​ជើង​ស្តាំ​ងដែ​រ​នោះ? តើមាន​ន័​យ​ថា ​ពេល​ខ្ញុំ​បើ​ក​បរ​ ​ខ្ញុំត្រូ​វ​ប្រើ​ជើងឆ្វេ​ងពា​ក់​ក​​ណ្តាល​ពេល ហើយ​​ជើង​ស្តាំ​ពា​ក់ក​ណ្តា​ល​ពេ​ល​ឬ​? បើ​អ្នក​​មិនធ្លាប់បា​ន​ធ្វើអ​ញ្ចឹ​ង​ទេ នោះសូ​ម​កុំ​សា​កល្ប​ង ប្រយ័ត្ន​មាន​គ្រោះ​​ថ្នាក់! បើ​សិន​ជា​យើ​ងមិ​ន​ដែ​ល​ទា​ម​ទា​ឲ្យអវ​យវៈនៃ​រូ​ប​កាយ​យើង មានការងា​រធ្វើ​ស្មើ​គ្នា​យ៉ាង​ដូ​ច​នេះទេ​​ ចុះ​ហេតុ​អ្វី​បានជា​ពេល​ខ្លះ​ យើងរំ​ពឹ​ងច​ង់​ឲ្យ​ពួ​កជំ​នុំ​ម្នា​ក់ៗ​​ធ្វើកា​រ​ងារបម្រើព្រះ​ឲ្យ​បាន​ស្មើ​ៗគ្នា​? នេះជាបញ្ហា​ដែ​ល​ពួក​ជំ​នុំ​នៅក្រុងរ៉ូ​ម បាន​ជួ​បប្រ​ទះ​ ក្នុ​ង​ស​តវ​ត្សរ៍​​ទី១​។ អ្នក​ខ្លះ​​មា​ន​​គំនិត​ខ្ពស់ លើស​​ជាង​​គំនិត ដែល​​គួរ​​​គប្បី​​​ឲ្យ​​គិត​(រ៉ូម ១២:៣) ដោយសា​រ​ខ្លួន​បានធ្វើកិច្ចការ ដែលអ្នកដទៃមិន​បានធ្វើក្នុង​ពួកជំ​នុំ។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​រំ​ឭ​កយើ​ង​ថា​ ​“​អវយវៈ​​ទាំង​អស់ មាន​ការងារ​ផ្សេងៗពី​គ្នា​”(ខ.៤)។ យើងមា​នអំ​ណោ​យទាន​ផ្សេ​ង​គ្នា តា​ម​ដែ​លព្រះ​គុ​​ណព្រះផ្តល់​ឲ្យ​យើ​ងទេ​ (ខ.៦)។ ទ្រង់បា​ន​ប្រទា​ន​អំណោ​យ​ទា​ន​នោះ​ សម្រា​ប់ឲ្យ​យើ​ង​បម្រើ​អ្នកដទៃ មិន​មែ​នដើ​ម្បី​ប​ម្រើប្រ​យោ​ជន៍​ផ្ទា​ល់​ខ្លួន​ឯ​ងទេ (ខ.៦-១៣)។ ការងារ​ប​ម្រើ​រប​ស់​យើ​ង ត្រូវតែមាន​លក្ខណៈឧស្សា​ហ៍ ​និ​ង​ព្យាយាម ដ្បិតយើ​ងកំ​ពុ​ង​តែ​បម្រើ​​ព្រះអ​ម្ចា​ស់ មិនមែនខំផ្គាប់​ចិត្តមនុស្សទេ (ខ.១១)។ ដូច​នេះ សូម​យើង​កុំងា​ក​មើ​ល​ឆ្វេ​ង​ស្តាំ ដើម្បី​រក​មើ​ល​ថា​ អ្នក​នេះ​ ឬ​អ្នក​​នោះ​កំពុ​ង​តែ​ធ្វើ ឬមិនធ្វើ​កា​រ​ណាមួ​យ​នោះ​ឡើយ​។​…

Read article
សូមព្រះចម្រើនអ្នកឡើង!

ក្នុងឆ្នាំ ១៩៦២ លោកចន គ្លែន(John Glenn) គឺជាជនជាតិអាមេរិកទីមួយ ក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើដំណើរក្នុងអវ​កា​សជុំវិ​ញ​ផែ​នដី។ ពេលដែ​ល​យា​នអា​វកាសរបស់គាត់​ហោះ​ឡើ​ងទៅ​លើ​ មេប​ញ្ជាកា​រ​នៅលើ​ដី​ ក៏បានថ្លែងថា​ “លោកចន គ្លែន សូមព្រះច​ម្រើ​ន​ដ​ល់លោ​ក”។ ​ទោះបី​ជា​យើ​ង​មិន​សូ​វ​ឮគេនិយា​យពា​ក្យជូនពរ​ ដូចនេះ​ក៏ដោយ ក្នុងសំ​បុត្រទី​ពី​រ ដែលសា​វ័កយ៉ូ​ហា​ន​បាន​ស​រ​សេរផ្ញើពួកជំនុំ​ ​គាត់បា​​ននិ​យា​យអំ​ពី​កា​រ​ជម្រា​ប​សួ​រ ដែល​ជាកា​​រ​ជូនពរដូ​ចនេះផ​ង​ដែ​រថា​ “បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្តី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំរាប​សួរ​(ជូនពរ)ដល់​អ្នក​នោះ​ផង”(២យ៉ូហាន ១:១០)។ គេ​បាន​ហៅ​សាវ័​កយ៉ូ​ហានថា​ “សាវ័ក​នៃសេ​ចក្តីស្រឡាញ់” ប៉ុន្តែ ហេតុ​អ្វីបា​ន​ជាគា​ត់​ដា​ស់​តឿនអ្ន​ក​ជឿ​ព្រះ ​មិនឲ្យជួ​ន​ព​រ​ដល់​អ្ន​ក​ដ​ទៃ? អ្នកផ្សា​យ​ដំ​ណឹង​ល្អ​​ ដែល​ធ្វើ​ដំណើរ​ទៅប​ម្រើ​ព្រះ​នៅក​ន្លែ​ង​ផ្សេង​ៗ ​មានកា​រ​ពឹ​ងផ្អែកទៅ​​លើការទទួ​ល​ស្វា​គ​មន៍​រ​បស់​គ្រី​ស្ទ​បរិ​ស័ទ ដែល​ផ្ត​ល់ក​ន្លែ​ង​ស្នា​ក់​នៅ ​និង​អាហា​រ។ ដូច​នេះ ត្រង់ចំណុច​នេះ លោកយ៉ូ​ហា​នកំពុ​ង​តែ​ប្រា​ប់អ្ន​ក​ជឿព្រះថា​ ​សេចក្តីពិ​ត​នៃ​ព្រះគ​ម្ពី​រ​ពិ​តជា​សំ​ខា​ន់​​ណាស់​។ បើសិន​ជា​មា​ន​បេ​ស​កជ​ន​ណា​ចូ​ល​ម​កផ្សា​យ​គោ​ល​លទ្ធិ ដែល​ប្រា​ស​ចាក​ពី​​សេចក្តី​បង្រៀនរ​ប​ស់​ពួក​សា​វ័ក នោះ​អ្ន​ក​ជឿ​ព្រះមិន​ត្រូ​វស្វាគមន៍​ពួកគេ ដោយ​ផ្តល់​ក​ន្លែង​ស្នា​ក់​នៅ ឬ​ការ​ឧប​ត្ថម្ភផ្នែកហិរញ្ញ​វត្ថុ​ឡើ​យ។​ សេចក្តី​ប​ង្រៀ​ន​រប​ស់​គា​ត់ត្រ​ង់​ចំណុច​នេះ​ ក៏ស​ម្រា​ប់​ឲ្យអ្ន​ក​ជឿព្រះ​ស​ព្វថ្ងៃ អ​នុវ​ត្ត​តាម​ផង​ដែរ។​​ យើ​ងត្រូ​វ​ប្រ​ព្រឹត្ត​ចំ​ពោះម​នុ​ស្ស​គ្រប់​គ្នា​ ​ដោយចិ​ត្ត​សប្បុ​រស ព្រោះព្រះ​​ទ្រង់​មាន​ព្រះ​ទ័យសប្បុរសចំ​ពោះ​យើង​។​ ប៉ុន្តែ ពេលដែ​ល​គេ​សុំ​ឲ្យ​យើងឧ​បត្ថ​ម្ភ​ជា​ប្រាក់​កា​ស់ សម្រាប់​កា​រ​ងាររបស់គេ​ នោះយើ​ង​ចាំ​បា​ច់ត្រូ​វ​ទូល​សូ​ម​ប្រា​ជ្ញាពី​ព្រះ​។…

Read article
ស្រែកអំពាវដល់ព្រះ

អស់​រយៈ​ពេ​ល​ជាច្រើ​ន​ឆ្នាំ​ក​ន្លង​ម​ក​នេះ​ ខ្ញុំនៅ​តែ​មិ​ន​ទាន់​យ​ល់ទាំងស្រុ​ង អំពី​ការ​អ​ធិ​ស្ឋាន។ ការ​អធិស្ឋាន​គឺជា​ការអា​ថ៌​កំ​បាំង​ស​ម្រា​ប់ខ្ញុំ​។ តែ​ការ​មួយ​ដែ​លខ្ញុំ​ដឹ​ង​​នោះគឺ ពេល​ដែល​យើ​ង​កំពុ​ង​ទាល់​ច្រ​ក​អស់​ផ្លូ​វ​ នោះកា​រ​អធិស្ឋានក៏បាន​ឮចេញពី​ប​បូរ​មា​ត់​យើង​ យ៉ាងងា​យ ហើយ​ក៏​ចេ​ញ​ពី​ជម្រៅ​ចិ​ត្តដ៏​ជ្រាល​ជ្រៅ​បំផុ​តទៀ​ត​ផង​។​ ពេល​ដែ​ល​យើងមាន​ការ​ភ័​យ​ខ្លាច​ខ្លាំ​ង ពេលដែ​ល​យើ​ងអ​ស់​សម​ត្ថ​ភាពហើយនៅ​ពេ​លដែ​ល​យើ​ង ត្រូ​​វបា​ន​បង្ខំ​ឲ្យ​ចេ​ញពី​កន្លែងស្រណុក​ស្រួល ពេល​ដែលសុ​ខុមាល​ភា​ពយើ​ង​កំ​ពុង​តែ​​មានបញ្ហា និងគ្រោះថ្នា​ក់ នោះយើង​ក៏​រើស​យក​កា​រអ​ធិស្ឋាន​ជា​ជម្រើសចុ​ង​ក្រោ​យ ដោយ​មិ​ន​ដឹង​ខ្លួ​ន។ តាម​ធម្មតា នៅ​ពេលនោះ​ ​យើងច្រើ​នតែ​ស្រែ​កឡើ​​ង​ថា “ព្រះអ​ង្គអើ​​យ សូមជួយ​កូន​ផ​ង!” លោក​យូជីន ភីធ័រសាន់(Eugene Peterson) ដែលជា​អ្ន​ក​និពន្ធដ៏ល្បីល្បាញ បានមា​ន​ប្រ​សា​ស​ន៍​ថា “ភាសា​នៃ​សេចក្តី​អ​ធិស្ឋាន ត្រូវ​បាន​គេប​ង្កើត ក្នុងពេ​ល​ដែ​ល​មាន​​បញ្ហាដ៏លំបាក។ ពេល​ដែល​យើ​ង​មិ​នអា​ច​ជួ​យខ្លួ​នឯង​បាន​ ហើយ​ស្រែករ​ក​ជំ​នួយ ពេល​ដែល​យើ​ង​មិន​ច​ង់​នៅក​ន្លែ​ង​ ដែលយើងកំពុងនៅ ហើយ​ចង់​ចា​ក​ចេ​ញ ​ពេលដែ​លយើ​​ងមិនចូលចិ​ត្ត​ល​ក្ខណៈ​ស​ម្បត្តិ​​ដែល​ចង់​កែ​ប្រែ​ នោះយើង​ប្រើ​ភាសាជា​មូ​លដ្ឋា​ន​រ​បស់​យើ​ង ហើយ​​ភាសា​នេះ​ក៏​​ក្លា​យជា​ឫ​ស​នៃសេ​ច​ក្តី​អ​ធិស្ឋា​ន​រ​បស់យើង”​។ ការ​អ​ធិស្ឋា​ន​ចា​ប់​ផ្តើ​ម ក្នុ​ង​ពេ​ល​មាន​ប​ញ្ហា ហើយ​កា​រ​អធិ​ស្ឋា​ន​នៅ​តែ​មាន​ជាប​ន្ត​ទៀត ​ព្រោះ​យើង​តែ​ងតែ​មា​ន​ប​ញ្ហាជា​និ​ច្ច ទោះតូ​ច​​ឬ​ធំក្តី។ ការ​អធិ​ស្ឋាន​មិ​ន​ត​ម្រូវ​ឲ្យយើ​ង​មាន​​ការរៀបចំ​ខ្លួន​ជា​ពិ​សេ​ស មិនតម្រូ​វ​ឲ្យ​យើង​ប្រើ​ពាក្យប​ច្ចេ​ក​ទេស​អ្វី​ឡើ​យ​ ហើយ​ក៏មិ​ន​តម្រូវ​ថា យើងត្រូវតែឈរ ឬអង្គុ​យ​ឡើយ​។ ការ​អធិស្ឋាន​ចេញ​ពី​ខា​ងក្នុ​ង​ចិ​ត្ត​រ​ប​ស់យើ​ង​ម​ក​ ដោយ​ជៀ​សមិ​ន​​រួច ហើយមិ​ន​យូរ​មិ​ន​ឆា​ប់ ការ​អធិ​ស្ឋានក៏​បា​នក្លា​យ​ជា​ទ​ម្លាប់នៃ​កា​រឆ្លើ​យ​តបរ​ប​ស់​យើ​ង​ ចំពោះ​រឿង​ទាំងអ​ស់​ ទោះរឿ​ង​អាក្រក់​ឬ​ល្អ ដែលយើ​ង​បា​ន​ជួប​ក្នុ​ង​ជី​វិត​យើ​ង (ភីលីព…

Read article
តើល្អលេខពីរឬ?

នាង​លេអាប្រា​ក​ដជា​គេ​ង​មិ​ន​ល​ក់ មួយ​យប់​ទ​ល់​​ភ្លឺ ដោយសា​រនា​ង​រ​ង់​ចាំមើល​លោក​យ៉ា​កុ​ប ដែល​ជាស្វា​មី ភ្ញាក់​ពី​ដំណេក។ នាងដឹ​​ង​​ថា នាង​មិន​មែ​នជា​ម​​នុស្សដែលលោក​យ៉ាកុ​ប​​ច​ង់​ឃើ​ញ ពេល​ដែល​គាត់​​ភ្ញាក់​ឡើ​ង​ទេ ព្រោះអ្នក​ដែល​គា​ត់​ស្រ​ឡាញ់ គឺនា​ង​រ៉ា​ជែល​​។​ លោក​យ៉ាកុបត្រូវលោ​ក​ឡាបា​ន់​ ដែ​ល​ជាឪ​ពុ​កក្មេក​បោ​ក​ប្រា​ស់ ហើយ​ពេល​ដែល​គា​ត់​ដឹង​ថា​ ​ឪពុក​ក្មេក​គា​ត់​ “បា​នដា​​ក់នុយ​​បញ្ឆោត ហើយ​លួច​ដូ​រ​កូន​ក្រ​មុំ​” លោកយ៉ា​កុប​ក៏​ប្រ​ញាប់​រក​ផ្លូវ​ដោះស្រា​យជាមួ​យនឹង​គា​ត់ ដើម្បីយ​ក​​ស្រ្តីដែ​ល​គា​ត់បា​នសន្យា​ថា នឹង​លើ​កឲ្យ​គា​ត់​​នោះ​ ឲ្យបាន​ដូច​ចិត្ត​(លោកុប្បត្តិ ២៩:២៥-២៧)។ តើ​អ្នក​ធ្លា​ប់​មា​ន​អា​រ​ម្មណ៍ថា ​ខ្លួនជា​ម​នុ​ស្ស​មិនសំ​​ខាន់ ឬជាម​នុ​ស្សល្អ​លេខពី​រឬ​ទេ? នេះហើ​យ​ជាអារ​ម្ម​ណ៍​ដែលនាងលេ​អា​មា​ន នៅ​ពេ​លនោះ​​។ យើង​អា​ច​ដឹង​ថា​ នាង​មាន​អារម្មណ៍ពិ​បា​ក​យ៉ា​ងនេះ​ ដោយ​ធ្វើ​ការ​ស្វែង​យល់​ អំពី​ការ​ដែលនាង​បាន​ដា​ក់​ឈ្មោះ ឲ្យ​កូន​​ច្ប​​ងទាំ​ង​បីរ​នាក់​របស់​នាង(ខ.៣១-៣៥) ដែលមា​ន​ដូច​ជា​ ​រូបេន ដែលមានន័យថា​ “សូមមើ​លកូន​ប្រុ​ស​នេះ​” ហើយ ស៊ីម្មាន មានន័យ​ថា “បានឮ” រីឯឈ្មោះ​លេវី​ វិញគឺមាន​ន័យ​ថា​ “នៅជាប់”។ អត្ថន័យ​​រ​បស់​ឈ្មោះកូនប្រុ​សទាំង​​បីរ​នា​ក់​នេះ សុទ្ធតែ​ប​ង្ហា​ញថា​ ​នាងកំ​ពុ​ង​តែខ្វះ​សេចក្តីស្រឡា​ញ់រ​ប​ស់​លោ​ក​យ៉ាកុប​។​ ពេល​ដែល​កូ​នប្រុ​ស​នី​មួយ​ៗ​ចាប់កំ​ណើត​ម​ក​ នាង​បាន​ស​ង្ឃឹ​មនឹ​ង​បា​នទ​ទួ​លកា​រ​ពេញចិត្ត និងសេ​ចក្តី​ស្រឡា​ញ់​ពី​លោ​កយ៉ា​កុ​ប។ ប៉ុន្តែ អាកប្ប​កិរិយ៉ារ​ប​ស់​នា​ងលេ​អាក៏​​បាន​ផ្លាស់​ប្តូរ បន្តិច​ម្តង​ៗ​ ហើយនា​ង​ក៏​បាន​​ដាក់​ឈ្មោះកូ​ន​ទីបួ​ន​រ​បស់​នា​ង​ថា​ “យូដា” ដែល​មាន​ន័​យ​ថា ​“សរសើរដំ​កើង”(ខ.៣៥)។…

Read article
អំណាចនៃការបង្ហាញឲ្យឃើញ

អស់​រយៈ​ពេល​២​ទសវត្សរ៍ហើ​យ ដែល​លោក​ម៉ៃឃ៍ ហ៊ែនស៍(Mike Hands) ដែល​ជាអ្ន​ក​ប​រិស្ថាន បាន​ធ្វើ​កិច្ចការ ដើម្បី​ជួយ​ក​សិករ​នៅ​តំបន់​អាមេរិក​កណ្តាល ឲ្យ​ប្រើ​វិធី​សាស្រ្តដែ​លមា​ន​ប្រសិទ្ធ​ភាព​ជា​ង​មុន នៅ​ក្នុង​កា​រ​ដាំ​ដុះ។ ទោះ​បី​ជាយ៉ា​ង​ណា​ក៏ដោ​យ ពួក​គេ​មា​ន​កា​រ​ពិ​បាក នៅ​ក្នុង​ការបោះ​បង់​ចោ​ល​ប្រពៃណី​នៃកា​រ​ធ្វើកសិ​​កម្ម ដែលពួ​ក​គេ​បានអ​​នុវ​ត្ត​តា​ម​ តាំង​ពីយូ​រ​ម​កហើយ ដោយ “ការ​កាប់​ឆ្កា​ព្រៃ ហើយដុ​ត” ដើម្បី​ដាំដំ​ណាំ ទោះបី​ជា​ពួក​គេ​បា​នដឹ​ង​ហើយថា ប្រពៃណីនេះ​បា​ន​ធ្វើឲ្យ​ខូ​ច​ដី ហើយ​បំពុល​បរិយ៉ា​កាស​ទៀតក៏ដោយ​។ ដូចនេះ លោកម៉ៃឃ៍ មិន​គ្រាន់​តែ​​បាននិយាយ​ប្រាប់​ពួ​ក​គេ​ឡើ​យ តែថែ​ម​ទាំង​បា​ន​បង្ហា​ញ​ឲ្យ​​ពួកគេឃើញ​វិធីសា​ស្រ្ត​ធ្វើចំ​ការ ​ដែល​ប្រសើ​រជា​ង​នេះ​។​ ​ ក្នុង​​ខ្សែ​វីដេ​អូឯ​ក​សារ ដែល​មាន​ចំ​ណ​ង​ជើង​ថា ផ្សែងហុយទ្រលោម គាត់​បាន​មា​ន​ប្រសា​ស​ន៍​ថា​ “អ្ន​កត្រូ​វ​ធ្វើ​កា​រប​ង្ហា​ញ ​ឲ្យ​គេឃើ​​ញ ​បើគ្រា​ន់​តែ​និយាយប្រាប់គេ​ នោះមិ​នទាន់​គ្រ​ប់​គ្រា​ន់​ឡើ​យ។ អ្នក​អាច​រៀ​ប​រាប់ប្រា​ប់​ពួ​កគេ តែយើ​ង​ត្រូ​វតែ​ធ្វើឲ្យ​ពួ​​កគេមើល”។ យ៉ាងណា​មិញ សាវ័ក​ប៉ុល​ក៏​បា​ន​ប្រើវិ​ធី​សា​ស្រ្តស្រ​ដៀ​ងគ្នា​ ដើម្បី​ផ្សាយ​ដំ​ណឹង​ល្អ អំ​​ពីព្រះយេស៊ូវគ្រីស្ទ។ គាត់បា​នស​រ​សេរសំបុត្រផ្ញើ​ទៅ​ពួកជំ​នុំ​ នៅក្រុងកូ​រិន​ថូ​សថា “ឯ​ពាក្យ​សំដី និង​វោហា​អ​ធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គឧត្តម ដែល​ពូកែ​បញ្ចុះបញ្ចូល​នោះ​ដែរ គឺ​ដោយ​ការ​សំដែង​ចេញ​ជា​ព្រះវិញ្ញាណ និង​ព្រះចេស្តា​វិញ​ទេ​តើ ដើម្បី​កុំ​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​តាំង​នៅ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ដោយ​ព្រះចេស្តា​នៃ​ព្រះ​វិញ”(១កូរិនថូស ២:៤-៥)។ នៅ​ក្នុង​សំ​បុត្រ​​នេះ​ដ​ដែល សាវ័ក​ប៉ុល​ក៏​បាន​ប្រា​ប់​ពួ​កគេ​ទៀ​ត​ថា​…

Read article
ជីវិតដែលល្អបំផុត

កាលពីពីរ​បីស​ប្តា​ហ៍​មុ​ន ខ្ញុំបានធ្វើ​ដំណើ​រ​ទៅ​​រដ្ឋ​ផ្លូរីដា ដើម្បី​ធ្វើជំ​នួញ។ ពេល​ខ្ញុំជិះ​យ​ន្តហោះ​ត្រ​ឡប់​មក​វិញ ខ្ញុំមា​ន​កា​រភ្ញា​ក់​ផ្អើ​ល​ ពេល​ដែល​បា​ន​ឃើ​ញមាន​កៅអីទំនេរ​ជាច្រើ​ន​នៅ​ក្បែរ​​កៅ​អី​រប​ស់​ខ្ញុំ​។ ខ្ញុំ​មាន​អា​រ​ម្ម​ណ៍​ល្អណាស់ ដោយ​សារ​ខ្ញុំ​មិន​ចាំ​បា​ច់​ត្រូវ​អ​ង្គុ​យ​នៅក​ន្លែ​ង​​ចង្អៀតទេ។ ជាងនេះ​ទៅ​ទៀត​ ​នៅជា​ប់កៅអី​រ​ប​ស់​ខ្ញុំ​ មាន​កៅអី​​មួយ​ដែលទ​ទេគ្មា​ន​ម​នុ​ស្ស​អង្គុ​យ​ទៀ​ត! ដូច​នេះ ខ្ញុំអា​ច​គេ​ង​មួយស្របក់​យ៉ាង​ស្រួ​ល។ បន្ទាប់​មក ខ្ញុំ​ក៏បា​ន​នឹ​ក​ចាំអ្ន​ក​ដែល​អង្គុយ​នៅ​កន្លែ​ង​ជិត​ខាង ដែល​មិន​មា​នកៅ​អី​អង្គុ​យ​​ស្រួលដូចខ្ញុំ។ ខ្ញុំក៏បាន​អញ្ជើ​ញម​នុ​ស្ស​បីបួ​ន​នាក់​ទៀ​ត​ ដែល​ខ្ញុំ​ស្គាល់ ឲ្យម​ក​អង្គុ​យ​នៅក​ន្លែង​ដែល​ល្អ​ ជាង​កន្លែ​ងដែ​ល​​ពួកគេកំ​ពុង​អ​ង្គុយ តែពួកគេសុ​ទ្ធ​តែច​ង់​ប​ន្ត​អង្គុ​យនៅ​​កន្លែងរបស់​ខ្លួន​ទៀ​ត​ ដោយសារ​មូ​លហេ​តុ​ផ្សេ​ង​ៗ។ ពួក​គេ​ប្រហែល​ជា​មិ​ន​ច​ង់ពិ​បា​កប្តូ​រ​ក​ន្លែ​ង​អ​ង្គុយ ឬ​មាន​​អារម្មណ៍​ថា កន្លែ​ងដែ​ល​ពួក​គេ​អ​ង្គុយ មិន​មាន​​​បញ្ហា​អ្វី​ទេ។ សម្រាប់យើ​ង​​ដែលជា​អ្ន​ក​ជឿ​ព្រះគ្រី​ស្ទ យើងមា​ន​កា​រអញ្ជើញដែ​លសំ​ខា​ន់ជា​ង​នេះទៀ​ត ដែលយើ​ងច​ង់​ឲ្យអ្ន​ក​ដទៃ​ទទួល ព្រោះ​យើងបា​នទ​ទួ​ល​ជីវិ​ត​ថ្មី​ ក្នុ​ងសេ​ច​ក្តី​ជំនឿ​លើ​ព្រះ​យេ​ស៊ូវ ហើយយើងក៏​ចង់​ឲ្យ​អ្នកដទៃ​មាន​ជីវិ​ត​ថ្មី​ផង​ដែ​រ។ មាន​អ្នក​ខ្លះ​ច​ង់ទ​ទួល​ការ​អ​ញ្ជើញ​នោះ​ តែ​អ្នក​ខ្លះទៀតមិន​ចង់​ទទួ​ល​ទេ។ ក្នុង​បទ​គ​ម្ពី​រយ៉ូ​ហាន ១:៤០ យើង​ឃើញថា​ ​លោក​អនឌ្រេ​បាន​ចាប់​ផ្តើមដើ​រ​តា​ម​ព្រះយេ​ស៊ូ​វ។ ការ​ទីមួយ ដែល​លោ​កអន​ឌ្រេ​បា​នធើ្វ​ ​គឺ​ទៅរ​ក​ប​ង​ប្អូ​នគា​ត់​ គឺលោ​កស៊ីម៉ូន ដើម្បី​អញ្ជើ​ញ​គា​ត់ ​ឲ្យទៅ​ជួប​ព្រះ​យេ​ស៊ូវ ដែល​ជា​ព្រះមែ​ស៊ីផ​ង​ដែរ (ខ.៤១)។ ព្រះ​យេស៊ូវ​​បាន​ប្រ​ទាន​ឲ្យ​ពួ​ក​គេ មាន​ការ​រស់​នៅបែ​បថ្មី​ ​ដោយ​មាន​ការ​ស្គាល់​ទ្រង់ ហើយ​អរ​សប្បាយនឹងព្រះប​ន្ទូ​លស​ន្យា​​​​ដែល​នឹ​ង​ប្រទា​ន​ការ​អ​ត់​ទោ​សបា​​ប (រ៉ូម ៣:២៤) ព្រះវត្តមានគង់នៅជា​មួយជា​រៀ​ងរ​ហូ​ត(ហេព្រើ ១៣:៥) សេចក្តី​សង្ឃឹម…

Read article
ចំនួនថ្ងៃដែលបានរាប់

បន្ទាប់ពីហេតុ​ការណ៍ នៃខ្យ​ល់​កួច​យ​ក្ស​ថូ​នេដូ ដ៏បង្ហិនបង្ហោ​ច​បាន​បញ្ចប់​ មាន​បុរ​ស​ម្នា​ក់បា​ន​​ឈ​​​រ​នៅ​ក្រៅផ្ទះ​របស់​គាត់ ដែល​​បាន​ទទួល​រង​ការ​បំផ្លាញ។ នៅ​ក្នុង​ផ្ទះនោះ មាន​រប​ស់រ​ប​រ​ជា​ច្រើ​នបា​ន​រា​យប៉ា​យ ដែល​មាន​​ដូច​ជាគ្រឿង​អល្ល័ង្ការ​បស់​ភរិ​យា​គាត់ និង​វត្ថុ​មា​ន​ត​ម្លៃដែ​ល​គាត់​បានប្រ​មូល​ទុ​ក។ ប៉ុន្តែ បុរស​ម្នាក់​នេះ មិនមា​នបំ​ណ​ង​ចង់​ចូល​ស្វែង​រក​របស់ទាំ​ង​នោះ​ នៅ​ក្នុ​ង​ផ្ទះ ដែល​​​ហៀប​​តែ​នឹង​​រលំ​នោះ​ឡើយ។ គាត់​​មាន​​ប្រ​សាស​ន៍​ថា “ខ្ញុំ​មិន​សមនឹង​ប្រថុ​យជី​វិត ដើម្បីរ​បស់​ទាំង​អស់​នោះឡើ​យ”។ ពេលដែ​​ល​ជី​វិ​ត​​យើ​​​ង​មាន​វិ​បត្តិ យើង​​ច្រើន​​តែ​​ផ្តោ​​ត​ទៅ​លើការ​អ្វី​ដែ​​​ល​ពិត​ជា​សំខា​ន់​​ ចំពោះ​យើ​ង។ ក្នុងបទ​គម្ពីរទំនុកដំ​កើង​ជំពូ​ក៩០​ ដែល​ជា “សេចក្តី​អធិ​ស្ឋាន​​របស់លោក​ម៉ូសេ” ក្នុង​នាម​ជា​មនុស្ស​សំ​ណប់​រប​ស់​ព្រះ ​លោក​ម៉ូសេ​បានពិ​ចារ​ណាអំ​ពី​ជី​វិត ដោយ​រាប់ចា​ប់​តាំ​ងពី​ដើម​ដំ​បូង ដល់​ចុង​បញ្ច​ប់នៃ​ជីវិ​ត​មនុស្ស។ គាត់​បាន​ដឹង​​ថា ជីវិត​គាត់​ខ្លីណាស់ (ខ.៤-៦) ហើយសេ​​ចក្តីក្រោ​ធ​រ​បស់​ព្រះ​ក៏ប​រិសុទ្ធផង (ខ.៧-១១) នោះគាត់​បា​ន​អ​ធិ​ស្ឋាន​ទូ​ល​អ​ង្វរ សូ​មឲ្យព្រះប្រទាននូ​វកា​រ​យ​ល់ដឹ​ង​ដ​ល់គា​ត់​ បានជា​គា​ត់​ទូ​លទ្រ​ង់​ថា​ “ដូច្នេះ សូម​​បង្រៀ​ន​ឲ្យ​​​យើ​ង​​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ខ.១២)។ ក្នុងទំ​នុកដ​ដែ​ល​នេះ ​លោកម៉ូ​សេបា​ន​ទូល​អ​ង្វ​រ សូមសេ​ចក្តីស្រ​ឡា​ញ់​រ​ប​ស់ព្រះ​ យ៉ាង​ដូចនេះថា ​“ឱ​ព្រះយេហូវ៉ា​អើយ សូម​វិល​មក​វិញ តើ​ដល់​កាល​ណា​ទៅ សូម​សំរាល​ព្រះហឫទ័យ ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់​ផង ឱ​សូម​ចំអែត​យើង​ខ្ញុំ ដោយ​សេចក្តី​សប្បុរស​នៃ​ទ្រង់ នៅ​ពេល​ព្រឹក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រីករាយ​ឡើង ហើយ​មាន​សេចក្តី​អំណរ​រហូត​ដល់​អស់​១​ជីវិត”(ខ.១៣-១៤) នៅចុង​បញ្ច​ប់…

Read article
ភ្លើងរបស់សាសន៍ក្រិក

ភ្លើងរ​បស់​សា​សន៍ក្រិ​ក គឺ​ជា​សារ​ធា​តុរា​វ​ ដែល​ផ្សំ​ពី​ជាតិគីមី ដែល​ត្រូ​វបា​នគេ​ប្រើ ក្នុងសង្រ្គាម​ស​ម័​យ​បុរាណ ដោយ​ចក្រ​ភព​​ប៊ីហ្សនទីន ប្រឆាំង​នឹង​ខ្មាំង​ស​ត្រូ​វ​របស់​ខ្លួន។​ ផ្អែកទៅលើ​​ប្រភព​ឯកសារតា​ម​អ៊ីន​ធើ​ណិត បាន​ឲ្យដឹ​ង​ថា គេបានផ​លិ​ត​វា ក្នុងរ​វាង​ឆ្នាំ៦​៧​២ នៃគ្រី​ស្ទ​ស​ករាជ ហើយត្រូ​វបា​នគេ​ប្រើ​ យ៉ាងមា​ន​ប្រ​សិទ្ធ​ភា​ព ក្នុង​កា​របំ​​ផ្លាញ​សត្រូវឲ្យទទួ​លរ​ង​វិ​នា​ស​កម្ម​ ជាពិ​សេ​ស នៅ​ក្នុង​សង្រ្គា​ម​នៅ​លើផ្ទៃ​ស​មុទ្រ ព្រោះវា​​អាច​ឆេះ​នៅលើទឹ​ក​បា​ន​។ ដូចនេះ តើ​ភ្លើង សាសន៍​ក្រិក​គឺ​ជា​​អ្វី? រហូតមកដ​ល់​សព្វ​ថ្ងៃ​នេះ​ ​គ្រឿង​ផ្សំរបស់វា​នៅតែ​ជា​អាថ៌​កំ​បាំ​ង​ដដែ​ល​។ វាជា​អា​វុធ​យុទ្ធ​ភណ្ឌ​ដ៏មាន​តម្លៃ​ណា​ស់ បាន​ជា​គេរ​ក្សា​កា​រសម្ងាត់ដា​ច់​ខា​ត មិន​ឲ្យ​អ្នកដ​ទៃ​ដឹ​ង​អំពី​រូ​បម​ន្ត​រប​ស់​វា ហើយ​ត្រូវ​បា​ន​ក​ប់​ទុក​ក្នុង​ទំព័រ​ប្រ​វត្តិ​សា​ស្រ្ត​។ សព្វ​ថ្ងៃនេះ​ ​អ្នក​ស្រាវ​ជ្រា​វ នៅតែ​ប​ន្តព្យាយាមបង្កើ​ត​រូ​ប​មន្ត​នៃ​អា​វុធសម័យបុរា​ណ​នោះ​ សា​ជា​ថ្មី តែ​នៅ​តែ​មិន​បា​ន​សម្រេច។​ ទោះបី​ជាយ៉ា​ង​ណា​ក៏​ដោ​យ នៅក្នុង​ស​ង្រ្គាម​​ខាង​វិញ្ញាណ​រ​ប​ស់គ្រី​ស្ទ​ប​រិស័ទ ប្រភ​ពនៃ​សេ​ចក្តី​ហិ​នវិ​នា​ស ក្នុង​ចំណោម​អ្ន​ក​ជឿ​ព្រះ​គ្រី​ស្ទ មិន​មែ​ន​ជាកា​រ​ស​ម្ងា​ត់ ដែល​​គេមិនអា​ចដឹ​ង​នោះ​ទេ​។​ សាវ័​កយ៉ា​កុ​បបា​ន​ប្រាប់​យើ​ង​ថា​ ជា​ញឹកញា​ប់ ប្រភព​នៃ​ភាព​ហិ​ន​វិ​នាស ក្នុ​ងទំ​នា​ក់ទំ​នងរបស់យើង គឺ​ជា​ភ្លើ​ងមួយប្រភេទទៀត​។ គាត់បាន​មានប្រសាសន៍​ថា “​អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក”(យ៉ាកុប ៣:៦)។ ពាក្យ​ពេចន៍​ដ៏មា​នអំ​ណា​ចទាំ​ងនេះ​ បាន​រំឭ​កយើ​ង​ឲ្យ​នឹ​ក​ចាំថា​ ​ពាក្យ​សម្តី​ដែល​​យើងនិយាយ​ដោយ​ឥ​តបើ​គិ​ត អាច​មាន​គ្រោះ​ថ្នាក់ប៉ុ​ណ្ណា ចំពោះអ្ន​ក​ដែល​នៅ​ជុំវិញខ្លួន​យើ​ង។ សូម​យើង​កុំប្រើ​ពាក្យស​ម្តី…

Read article
ការបង្វែររបស់ព្រះ

ខ្ញុំច្រើនតែ​ង​ជួប​បញ្ហា​ជា​ប់​គាំង​ ក្នុង​ដំណើ​រ​នៃ​កា​រ​ងាររបស់​ខ្ញុំ ដូច​នេះ ការ​អ្វីដែ​លប​ង្វែរ​អារម្មណ៍​រប​ស់​​ខ្ញុំ ឲ្យ​ឃ្លាត​​ឆ្ងាយ​ពី​ការ​ងា​រ​ប្រចាំ​ថ្ងៃ​ និង​ផែន​កា​ររ​បស់​ខ្ញុំ អា​ច​ជា​ការរំខាន​ខ្លាំង​ណា​ស់។​​ ដែលកាន់​តែ​អា​ក្រក់ជា​ងនេះ​ទៀ​តនោះ​ គឺជួ​នកា​ល​ ការ​បង្វែ​រអារម្មណ៍​ក្នុ​ងជី​វិ​ត​យើង ធ្វើ​ឲ្យ​យើង​មាន​ការថ​ប់បា​រ​ម្ភ និង​ឈឺ​ចាប់​ណា​ស់។ ប៉ុន្តែ ព្រះទ្រ​ង់មា​ន​បន្ទូលថា ​“គំនិត​​អញ មិន​មែន​ដូច​ជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​អញ​ដែរ”(អេសាយ ៥៥:៨)។ បាន​សេច​ក្តីថា​ ព្រះទ្រង់​ជ្រាបថា​ ជាញឹ​ក​ញាប់ ទ្រង់​ចាំបា​ច់​ត្រូវ​ប​ង្វែ​រអារ​ម្ម​ណ៍រប​ស់​យើ​ង ដើម្បី​ឲ្យ​ជី​វិ​ត​យើង​កាន់​តែ​មាន​ន័​យ ជាង​ពេ​លដែ​ល​យើ​ងជា​ប់​គាំ​ង​ នៅ​ក្នុង​ផែន​ការ​ដំបូង​រប​ស់​​យើង។ សូម​យើង​គិ​ត​អំពី​លោ​កយ៉ូសែប​ចុះ​។ ព្រះបា​នប​ង្វែរ​គាត់ ឲ្យទៅ​នគ​រអេ​ស៊ី​ព្ទ ដើម្បី​រៀ​បចំ​គាត់ សម្រាប់​កា​រជួ​យស​ង្រ្គោះ​រាស្រ្ត​ជ្រើស​តាំងរ​បស់​ព្រះ ឲ្យរួចពីការ​ស្លាប់​ដោយ​គ្រោះ​ទុរ​ភិក្ស។ ចំណែក​ឯលោ​កម៉ូ​សេវិ​ញ ព្រះទ្រ​ង់បា​នបង្វែរអា​រ​ម្មណ៍​គាត់ ឲ្យ​ចេញ​ពីការរស់​នៅ​ដ៏​ហ៊ឺហារ ក្នុងរា​ជ​វាំង​ស្តេចផា​រ៉ោន ឲ្យទៅ​វាល​រ​ហោស្ថាន ដើម្បីត្រៀ​ម​ខ្លួន​ដឹក​នាំរា​ស្រ្តរ​បស់ព្រះ​ ទៅ​កាន់ទឹ​ក​ដី​ស​ន្យា។ ទន្ទឹមនឹ​ង​នោះ​ យើងក៏​អា​ចពិ​ចារណា​អំពី​លោក​យ៉ូសែប និង​នាង​ម៉ារា ដែល​ត្រូវ​បាន​ទេវតា​ប្រកាស់​ប្រាប់ អំពី​ព្រះរា​ជសា​រដែ​ល​ជា​ការ​ប​ង្វែរ​អារម្មណ៍​ដ៏​សំ​ខាន់​​បំផុ​ត​ថា នាងម៉ា​រានឹ​ង​​ប្រសូ​ត​​បុ​ត្រា​​១​ ដែល​ត្រូវ​​ថ្វា​យ​​ព្រះ​នា​ម​​ថា “យេស៊ូវ” ព្រោះ​បុត្រ​នោះ​​នឹ​ង​ជួ​យ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១)។ លោក​យ៉ូសែប​បាន​ជឿជាក់​លើ​គោល​បំណ​ងដែ​លធំ​ជាង​ ដែល​ព្រះមា​នចំ​ពោះ​គា​ត់​ បាន​ជា​​គាត់​​​ចុះចូ​ល​នឹង​ការបង្វែរអា​រម្ម​ណ៍​នោះ ហើយក៏បា​នស្តា​ប់​បង្គា​ប់ព្រះ​ ដោយ​ថ្វាយព្រះ​នាម​ថា “យេស៊ូវ”(ខ.២៥)។…

Read article
សេចក្តីពិតដ៏អាថ៌កំបាំង

ព្រះទ្រង់​គ្មានដែនកំណត់ឡើយ។ ជួនកាល ពេលទ្រង់បើ​ក​ស​ម្តែង​គំ​និ​ត​រ​ប​ស់​​ទ្រង់ ដល់​មនុស្សដែលមា​ន​ដែ​ន​កំ​ណត់ នោះ​គំ​និ​ត​រប​​ស់​ទ្រង់​ជាការ​អាថ៌​កំបាំង​។ ឧទាហរណ៍ : ក្នុង​កណ្ឌ​ទំនុកដំកើ​ង មាន​ខ​គម្ពីរប្រកប​ដោយ​ប្រាជ្ញា​មួ​យ ដែល​ហាក​ដូច​ជា​ធ្វើ​ឲ្យ​យើង​មានសំណួរ ជា​ជាង​ទ​ទួលបា​ន​នូវ​ចម្លើយ គឺ​ខដែ​លចែង​ថា​ “ការ​ស្លាប់​​រប​ស់​​ពួ​ក​​អ្នក​បរិសុទ្ធ​នៃ​​ព្រះយេ​ហូវ៉ា ជា​​ការ​​វិសេស​​ដល់​ព្រះ​នេត្រ​​ទ្រង់”(១១៦:១៥)។ ពេល​ដែល​ខ្ញុំ​បាន​អា​ន​ប​ទ​គម្ពីរ​នេះ ខ្ញុំក៏​គ្រវី​ក្បាល ដោយកា​រងឿ​ង​ឆ្ង​ល់​ថា ​ហេតុអ្វី​បាន​ជាការស្លា​ប់រប​ស់​ពួក​ប​រិ​សុទ្ធ ជា​កា​រវិ​សេ​សដ​ល់​ព្រះ​នេត្រ​ទ្រង់​។​ ខ្ញុំ​បាន​មើ​លឃើ​ញ​អ្វី​ៗ​ ដោយភ្នែ​កដែ​ល​ជា​ប់ចំ​ណងនឹងលោកិយ​ បានជា​ខ្ញុំ​ពិ​បា​កយ​ល់​អំពី​ប​ទ​គ​ម្ពីរ​នេះ នៅពេល​ដែល​កូ​នស្រី​រ​បស់​យើ​ង​បានបា​ត់ប​ង់​ជី​វិត ក្នុ​ង​គ្រោះថ្នាក់​រថ​យន្ត ក្នុង​អាយុ​១​៧​ឆ្នាំ​។ និយាយ​រួម យើងពិ​បាក​យល់​អំពី​កា​រ​នេះ ពេល​ដែល​យើ​ងបា​ត់​ប​ង់​មនុ​​ស្ស​​ជា​ទីស្រ​ឡាញ់​របស់យើ​ង។​ ប៉ុន្តែ ប​ទគ​ម្ពីរ​នេះ​មិ​ន​មែន​ជាអា​ថ៌កំបាំងសម្រាប់​យើ​ងទៀ​ត​ឡើ​យ ពេល​ដែល​យើង​ត្រឹះ​រិះពិចារ​​ណា ហើយដឹ​ង​ថា ការ​អ្វីដែ​លមា​នត​ម្លៃដ៏​វិសេស ចំពោះ​ព្រះ​អម្ចាស់ គឺមិ​នជា​ប់​ជំពា​ក់​នឹង​លោកិ​យឡើយ​។ បទ​គម្ពី​​​រមួ​យនេះ​ ​តម្រូ​វ​​ឲ្យយើងមានទស្សនៈ បែប​នគរស្ថានសួគ៌។​ ឧទាហរណ៍ តាមប​ទ​គម្ពីរ ទំនុក​ដំកើង ១៣៩:១៦ ខ្ញុំត្រូវមា​នទ​ស្ស​នៈយ​ល់​ឃើញ​ថា មែលីស្សា(Melissa) កូន​ស្រីរ​ប​ស់​ខ្ញុំបា​ន​ឡើង​ទៅ​ដល់​នគរស្ថា​នសួ​គ៌ ដូចកា​ររំ​ពឹង​គិ​ត​របស់​យើង​មែន​។ ព្រះបានរង់ចាំ​ទ​ទួល​នា​ង ហើយ​នោះជា​កា​រវិ​សេ​ស​ណា​ស់ នៅក្នុ​ង​ព្រះ​នេ​ត្រ​ទ្រ​ង់។ ហើយសូម​យើ​ងស្រ​មៃ​ថា ព្រះវ​របិ​តា​មា​នអំ​ណ​រ​យ៉ា​ងណា​ ពេលដែ​ល​ទ្រ​ង់ស្វា​គមន៍​កូន​របស់ទ្រង់​ ចូលផ្ទះ​នៅស្ថា​ន​សួគ៌ ហើយទ​តឃើ​ញ​ថា​ ពួក​គេ​មាន​អំ​ណរ​ជា​ទី​បំ​ផុត…

Read article